Sermons

[2-3] <រ៉ូម ២:១៧-២៩> ការកាត់ស្បែកនៅខាងក្នុងចិត្ត



<រ៉ូម ២:១៧-២៩>

«បើអ្នកមានឈ្មោះជាសាសន៍យូដា ទាំងទុកចិត្តនឹងក្រឹត្យវិន័យ ហើយអួតសរសើរពីព្រះ ក៏ស្គាល់ព្រះហឫទ័យទ្រង់ ហើយចេះសំគាល់រើសសេចក្តីល្អ ដោយបានរៀនតាមក្រឹត្យវិន័យ  ទាំងជឿប្រាកដថា ខ្លួនជាអ្នកដឹកនាំមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកងងឹត ជាអ្នកទូន្មានប្រដៅដល់ពួកខ្លៅល្ងង់ ជាគ្រូបង្រៀនដល់កូនក្មេង ក៏មានគំរូពីសេចក្តីចេះដឹង និងសេចក្តីពិតនៅក្នុងក្រឹត្យវិន័យ ដូច្នេះ អ្នកឯង ដែលបង្រៀនគេ តើមិនបង្រៀនដល់ខ្លួនឯងទេឬអី អ្នកឯងដែលប្រដៅថា កុំឲ្យលួចគេ តើអ្នកលួចឬទេ  អ្នកឯងដែលថា កុំឲ្យផិតគ្នា តើអ្នកផិតឬទេ អ្នកឯងដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ  អ្នកឯងដែលអួតពីក្រឹត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងនឹងក្រឹត្យវិន័យឬទេ ដ្បិតពួកសាសន៍ដទៃ គេប្រមាថដល់ព្រះនាមព្រះ ដោយព្រោះតែអ្នករាល់គ្នា ដូចជាមានសេចក្តីចែងទុកមកហើយ រីឯការកាត់ស្បែក នោះមានប្រយោជន៍មែន បើអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យ តែបើអ្នកប្រព្រឹត្តរំលងក្រឹត្យវិន័យវិញ នោះការដែលទទួលកាត់ស្បែក បានត្រឡប់ដូចជាមិនកាត់វិញ ដូច្នេះ បើសិនជាពួកដែលមិនកាត់ស្បែក គេកាន់តាមបញ្ញត្តក្រឹត្យវិន័យទៅ នោះការដែលមិនបានកាត់ស្បែក តើមិនរាប់ដូចជាបានកាត់វិញទេឬអី  ហើយពួកអ្នកដែលមិនកាត់ស្បែកតាមបវេណី បើគេប្រព្រឹត្តតាមក្រឹត្យវិន័យសព្វគ្រប់ តើគេមិនជំនុំជំរះអ្នកទេឬអី ដែលអ្នកមានទាំងគម្ពីរ និងការកាត់ស្បែកផង តែចេះតែប្រព្រឹត្តរំលងក្រឹត្យវិន័យវិញ ឯដំណើរដែលហៅថាសាសន៍យូដា នោះមិនមែនចំពោះតែអ្នកណាដែលមានទីសំគាល់ខាងក្រៅប៉ុណ្ណោះទេ ហើយការកាត់ស្បែកសោត ក៏មិនមែនចំពោះតែសាច់ខាងក្រៅប៉ុណ្ណោះដែរ  រីឯសាសន៍យូដាដ៏ពិតប្រាកដ នោះគឺខាងក្នុងវិញ ហើយការកាត់ស្បែកក៏នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណដែរ មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ មនុស្សយ៉ាងនោះតែងមានសេចក្តីសរសើរ មិនមែនមកពីមនុស្ស គឺពីព្រះវិញ។»



យើងត្រូវតែកាត់ស្បែកនៅក្នុងចិត្ត


«ការកាត់ស្បែកក៏នៅក្នុងចិត្ត។» យើងបានសង្រ្គោះ នៅពេលយើងជឿនៅក្នុងចិត្ត ហើយយើងត្រូវតែបានសង្រ្គោះនៅក្នុងចិត្តដែរ។ ព្រះមានបន្ទូលថា «ហើយការកាត់ស្បែកក៏នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណដែរ មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ មនុស្សយ៉ាងនោះតែងមានសេចក្តីសរសើរ មិនមែនមកពីមនុស្ស គឺពីព្រះវិញ» (រ៉ូម ២:២៩)។ យើងត្រូវតែមានការអត់ទោសបាបនៅក្នុងចិត្តរបស់យើង ពីព្រោះបើសិនយើងមិនមានការអត់ទោសបាបនៅក្នុងចិត្តរបស់យើងទេ នោះវាមិនមានសុពលភាព    ឡើយ។ មនុស្សមាន «ខ្លួនពីខាងក្នុង និងខ្លួនពីខាងក្រៅ» ហើយមនុស្សគ្រប់គ្នាត្រូវតែទទួលបានការអត់ទោសបាបនៅខាងក្នុងចិត្ត។

សាវកប៉ុលនិយាយទៅកាន់ពួកយូដាថា «ការកាត់ស្បែកក៏នៅក្នុងចិត្ត»។ ដូច្នេះ តើពួកយូដាបានកាត់ស្បែកយ៉ាងដូចម្តេច? ពួកគេបានកាត់ស្បែកអង្គជាតិរបស់ពួកគេ។ ទោះបីជាយ៉ាងណា សាវកប៉ុលនិយាយថា     «ការកាត់ស្បែកក៏នៅក្នុងចិត្ត»។ ពួកយូដាបានកាត់ស្បែកផ្នែកខាងក្រៅ ប៉ុន្តែសាវកប៉ុលនិយាយថា ការកាត់ស្បែកគឺនៅក្នុងចិត្តវិញ។ ព្រះប្រាប់យើងនៅក្នុងចិត្ត នៅពេលយើងបានធ្វើជាកូនរបស់ទ្រង់។

សាវកប៉ុលមិននិយាយអំពីការកាត់ស្បែកខាងក្រៅទេ ប៉ុន្តែអំពីការកាត់ស្បែក និងការអត់ទោសបាបនៅខាងក្នុងចិត្តវិញ។ ដូច្នេះ នៅពេលគាត់និយាយថា «តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ» (រ៉ូម ៣:៣) គាត់មានន័យថា «បើសិនអ្នកខ្លះមិនបានជឿនៅក្នុងចិត្ត»។ គាត់មិននិយាយអំពីការជឿតែពីខាងក្រៅទេ ប៉ុន្តែគាត់និយាយអំពី «ការជឿនៅក្នុងចិត្ត»។ យើងត្រូវតែដឹងពីអ្វីដែលសាវកប៉ុលចង់មានន័យ និងអ្វីដែលជាការអត់ទោសបាប។ ហើយយើងក៏ត្រូវតែរៀនពីរបៀបទទួលបានការអត់ទោសបាបនៅក្នុងចិត្ត តាមរយៈព្រះបន្ទូលព្រះផងដែរ។ 

«តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ» មានន័យថា «នោះដូចម្តេចទៅ បើសិនពួកយូដាមិនបានជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់ពួកគេ ទោះបើពួកគេគឺជាពូជពង្សរបស់លោក        អ័ប្រាហាំតាមសាច់ឈាមក៏ដោយ?»។ តើការមិនជឿរបស់ពួកគេនឹងធ្វើឲ្យសេចក្តីស្មោះត្រង់របស់ព្រះមិនកើតការឬ? តើការពិតថា ព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់យើង រួមទាំងអំពើបាបរបស់ពូជពង្សរបស់លោកអ័ប្រាហាំផង នឹងក្លាយជាអសារឥតការឬ? ទេ។ សាវកប៉ុលនិយាយថា សូម្បីតែពួកយូដាដែលជាពូជពង្សរបស់លោកអ័ប្រាហាំតាមសាច់ឈាម ក៏អាចបានសង្រ្គោះផងដែរ បើសិនពួកគេជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះ និងព្រះរាជបុត្រានៃព្រះ ដែលបានដោះអំពើបាបរបស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ ហើយគាត់ក៏និយាយផងដែរថា សេចក្តីសង្រ្គោះ និងព្រះគុណរបស់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ មិនអាចត្រឡប់ជាអសារឥតការបានឡើយ។

រ៉ូម ៣:៣-៤ និយាយថា «តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ ដូចមានសេចក្តីចែងទុកមកថា [ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់]»។ ព្រះអម្ចាស់បានសន្យាដោយព្រះបន្ទូលទ្រង់ ហើយបានញែកអ្នកជឿជាបរិសុទ្ធ ដោយការសម្រេចសេចក្តីសន្យារបស់ទ្រង់ ដោយអង្គទ្រង់ផ្ទាល់។ ព្រះចង់បង្ហាញពីសេចក្តីសុចរិតរបស់ទ្រង់ និងរាប់អ្នកដែលជឿលើព្រះយេស៊ូវតាមរយៈព្រះបន្ទូលទ្រង់ ជាសុចរិត ដោយការសម្រេចតាមអ្វីដែលទ្រង់បានសន្យា នៅពេលគេជំនុំជម្រះទ្រង់។ សូម្បីតែយើងដែលមានការអត់ទោសបាបនៅក្នុងចិត្តហើយ ក៏ចង់ឲ្យព្រះបន្ទូលទ្រង់ជំនុំជម្រះដែរ ហើយចង់ឈ្នះដោយព្រះបន្ទូលទ្រង់ នៅពេលយើងត្រូវបានជំនុំជម្រះ។



សាវកប៉ុលប្រាប់អំពីខ្លួនខាងក្រៅ និងខ្លួនខាងក្នុង


សាវកប៉ុល និយាយអំពី «ខ្លួនខាងក្រៅ និងខ្លួនខាងក្នុង» របស់គាត់។ យើងក៏មានខ្លួនខាងក្រៅ និងខ្លួនខាងក្នុង ដែលជាសាច់ឈាម និងវិញ្ញាណផងដែរ គឺយើងក៏ដូចជាគាត់ផងដែរ។ ឥឡូវនេះ សាវកប៉ុលដោះស្រាយបញ្ហានេះ។

រ៉ូម ៣:៥ និយាយថា «ប៉ុន្តែ បើសិនជាសេចក្តីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្តីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច?»។ សាវកប៉ុលមិនមានន័យថា ខ្លួនខាងក្រៅរបស់គាត់បរិសុទ្ធនោះទេ។ សាច់ឈាមរបស់គាត់គឺកខ្វក់ និងបន្តធ្វើបាប រហូតដល់ថ្ងៃគាត់ស្លាប់។ ហើយនេះក៏រួមទាំងមនុស្សទាំងអស់នៅក្នុងលោកិយនេះផងដែរ។ ប៉ុន្តែបើសិនព្រះបានសង្រ្គោះមនុស្សទាំងនោះ តើវាមិនសម្តែងពីសេចក្តីសុចរិតរបស់ទ្រង់ទេឬ? តើព្រះមិនសុចរិតទេឬ បើសិនទ្រង់បានសង្រ្គោះមនុស្សជាតិ ដែលខ្លួនខាងក្រៅមានបាប? ដូច្នេះ សាវកប៉ុលនិយាយថា      «ប៉ុន្តែ បើសិនជាសេចក្តីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្តីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច តើព្រះទ្រង់ទុច្ចរិតឬអី ដែលទ្រង់ធ្វើទោសនោះ (ខ្ញុំនិយាយតាមបែបមនុស្សទេ) ទេ មិនមែនឡើយ តែបើសិនជាទុច្ចរិតមែន នោះធ្វើដូចម្តេច ឲ្យព្រះជំនុំជំរះលោកីយ៍បាន» (រ៉ូម ៣:៥-៦)។ សាវកប៉ុលពន្យល់ថា យើងមិនបានសង្រ្គោះ ដោយសារតែខ្លួនខាងក្រៅរបស់យើងមិនមានបាបនោះទេ។

យើងមានខ្លួនខាងក្រៅ និងខ្លួនខាងក្នុង។ ប៉ុន្តែសាវកប៉ុលដោះស្រាយបញ្ហាចិត្ត ដោយនិយាយថា «តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ? តើការមិនជឿរបស់ពួកគេនឹងធ្វើឲ្យសេចក្តីស្មោះត្រង់របស់ព្រះត្រឡប់ជាមិនកើតការឬ? ការកាត់ស្បែកគឺនៅខាងក្នុងចិត្ត»។ ជំនឿមិនពិតគឺថា បើសិនយើងបានក្លាយជាមនុស្សសុចរិតម្នាក់នៅថ្ងៃនេះ ហើយនៅថ្ងៃស្អែក យើងត្រឡប់ជាមនុស្សមានបាបម្នាក់វិញ ដោយសារជំនឿដែលមានមូលដ្ឋានគ្រឹះលើខ្លួនខាងក្រៅដែលធ្វើបាប និងគុណវិបត្តិ។



មនុស្សខាងក្រៅតែងតែធ្វើបាប រហូតដល់គាត់ស្លាប់


សាវកប៉ុល មិនបានដាក់សេចក្តីសង្ឃឹមរបស់គាត់នៅលើខ្លួនខាងក្រៅរបស់គាត់ឡើយ។ អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានលាងសម្អាតហើយ ក៏មានខ្លួនខាងក្រៅ និងខ្លួនខាងក្នុងផងដែរ។ តើពួកគេគិតយ៉ាងដូចម្តេច នៅពេលពួកគេមើលឃើញខ្លួនខាងក្រៅរបស់ពួកគេ? ពួកគេពិតជាអាក់អន់ចិត្ត។ ចូរយើងពិនិត្យមើលខ្លួនខាងក្រៅរបស់យើង។ ពេលខ្លះ យើងល្អ ប៉ុន្តែពេលខ្លះទៀត យើងគួរឲ្យស្អប់ណាស់។ ប៉ុន្តែព្រះគម្ពីរនិយាយថា ខ្លួនខាងក្រៅរបស់យើងត្រូវបានជាប់ឆ្កាងជាមួយព្រះយេស៊ូវ    គ្រីស្ទហើយ គឺវាបានស្លាប់ហើយ ហើយព្រះយេស៊ូវគ្រីស្ទបានអត់ទោសដល់អំពើបាបទាំងអស់របស់ខ្លួនខាងក្រៅរបស់យើងរួចហើយ។

ជារឿយៗ យើងដែលបានសង្រ្គោះហើយ ខកចិត្តជាមួយខ្លួនខាងក្រៅរបស់យើង នៅពេលយើងសម្លឹងលើខ្លួនខាងក្រៅរបស់យើង។ យើងហាក់ដូចជាមានសង្ឃឹម នៅពេលខ្លួនខាងក្រៅរបស់យើងធ្វើបានល្អ ហើយត្រឡប់ជាខកចិត្ត នៅពេលវាមិនបានធ្វើតាមការរំពឹងចង់បានរបស់យើង។ ហើយយើងតែងតែគិតថា ជំនឿរបស់យើងលិចលុង នៅពេលយើងខកចិត្តជាមួយខ្លួនខាងក្រៅរបស់យើង។ ប៉ុន្តែនេះពិតជាមិនត្រឹមត្រូវឡើយ។ ខ្លួនខាងក្រៅរបស់យើងត្រូវបានឆ្កាងជាមួយព្រះគ្រីស្ទរួចហើយ។ អ្នកដែលមានការអត់ទោសបាប ក៏នៅតែបន្តធ្វើបាប តាមរយៈរូបកាយរបស់ពួកគេផងដែរ។ ប៉ុន្តែតើវាមិនមែនជាអំពើបាបមួយទេឬ? បាទ វាគឺជាអំពើបាបមួយ ប៉ុន្តែជាអំពើបាបស្លាប់មួយឡើយ។ វាគឺជាអំពើបាបស្លាប់មួយ ពីព្រោះអំពើបាបទាំងអស់របស់យើងត្រូវបាននាំយកទៅឯឈើឆ្កាងជាមួយព្រះអម្ចាស់រួចទៅហើយ។ ដូច្នេះ អំពើបាបដែលសាច់ឈាមខាងក្រៅរបស់យើងប្រព្រឹត្ត មិនមែនជាបញ្ហាធ្ងន់ធ្ងរទេ ប៉ុន្តែបញ្ហាធ្ងន់ធ្ងរនោះគឺថា ចិត្តរបស់យើងមិនបានត្រឹមត្រូវនៅចំពោះព្រះអម្ចាស់វិញទេតើ។



យើងត្រូវតែជឿលើព្រះនៅក្នុងចិត្ត


អំពើរំលង កាន់តែច្រើន កើតឡើងចំពោះមនុស្សសុចរិត បន្ទាប់ពីបានទទួលការអត់ទោសបាប។ ដូច្នេះ សេចក្តីសង្រ្គោះរបស់ព្រះនឹង        ត្រឡប់ជាមិនគ្រប់លក្ខណ៍ បើសិនយើងដាក់មូលដ្ឋានគ្រឹះនៃសេចក្តីសង្រ្គោះរបស់យើងលើខ្លួនខាងក្រៅរបស់យើង ដែលធ្វើបាបគ្រប់ពេល       វេលា។ បើសិនយើងដាក់ជំនឿរបស់យើងលើមូលដ្ឋានគ្រឹះនៃការប្រព្រឹត្តរបស់សាច់ឈាមខាងក្រៅរបស់យើង ជំនឿរបស់យើងនឹងខុសពីជំនឿលើព្រះ ដែលលោកអ័ប្រាហាំបានមានហើយ។

សាវកប៉ុលនិយាយថា «ការកាត់ស្បែកនៅខាងក្នុងចិត្ត»។ យើងបានញែកជាបរិសុទ្ធ និងបានរាប់ជាសុចរិត ដោយការជឿនៅក្នុងចិត្ត មិនដោយសារតែការប្រព្រឹត្តខាងសាច់ឈាមរបស់យើងឡើយ។ ការញែកជាបរិសុទ្ធមិនអាស្រ័យថា សាច់ឈាមធ្វើតាមព្រះមានបន្ទូល ឬមិនធ្វើទេ។ តើអ្នកយល់ពីសេចក្តីនេះទេ? បញ្ហាគឺថា យើងមានទាំងខ្លួនខាងក្រៅ និងខ្លួនខាងក្នុង ហើយពួកវានៅជាមួយគ្នា។ ដូច្នេះហើយបានជាពេលខ្លះ យើងដាក់ទម្ងន់ធ្ងន់ជាងលើខ្លួនខាងក្រៅ។ យើងមានទំនុកចិត្ត បើសិនខ្លួនខាងក្រៅរបស់យើងធ្វើបានល្អ ប៉ុន្តែយើងអាក់អន់ចិត្ត បើសិនវាធ្វើមិនបានល្អ។ ប៉ុន្តែសាវកប៉ុលនិយាយថា នេះមិនមែនជាជំនឿត្រឹមត្រូវឡើយ។

«ការកាត់ស្បែកក៏នៅខាងក្នុងចិត្ត។» តើអ្វីគឺជាសេចក្តីពិត? តើអាចយើងស្គាល់ និងជឿនៅក្នុងចិត្តបានយ៉ាងដូចម្តេច? នៅក្នុង ម៉ាថាយ ១៦ ព្រះយេស៊ូវបានសួរសាវកពេត្រុសថា «តើថាខ្ញុំជាអ្នកណា?»។ បន្ទាប់មកសាវកពេត្រុសប្រកាសជំនឿរបស់គាត់ថា «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះ       រាជបុត្រានៃព្រះដ៏មានព្រះជន្មរស់»។ សាវកពេត្រុសបានជឿដូច្នោះនៅក្នុងចិត្ត។ ហើយព្រះយេស៊ូវបានមានបន្ទូលថា «អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ» គឺទ្រង់បាននិយាយថា ជំនឿរបស់សាវកពេត្រុសគឺជាជំនឿត្រឹមត្រូវហើយ។

កាលលោកអ័ប្រាហាំមិនទាន់មានកូនប្រុស ព្រះបានដឹកនាំគាត់ ដោយព្រះបន្ទូលទ្រង់ និងបានសន្យានឹងគាត់ថា ទ្រង់នឹងប្រទានកូនប្រុសម្នាក់ដល់គាត់ ហើយគាត់នឹងបានធ្វើជាឪពុកនៃជាតិសាសន៍ជាច្រើន។ គាត់ក៏បាននិយាយផងដែរថា ព្រះនឹងជាព្រះរបស់គាត់ និងពូជពង្សរបស់គាត់ជាដរាបទៅ។ ហើយព្រះបានបង្គាប់គាត់ គ្រួសារ និងពូជពង្សរបស់គាត់ឲ្យកាត់ស្បែកអង្គជាតិរបស់ពួកគេ ទុកជាសញ្ញានៃសម័្ពន្ធមេត្រីរវាងព្រះ និងលោកអ័ប្រាហាំ។ ព្រះបានមានបន្ទូលថា «ស្នាមកាត់ស្បែកអង្គជាតិគឺជាសម្ព័ន្ធមេត្រីថា អញគឺជាព្រះរបស់ឯង»។ លោកអ័ប្រាហាំក៏បានជឿលើសម្ព័ន្ធមេត្រីនោះនៅក្នុងចិត្ត គឺគាត់បានជឿថា ព្រះនឹងជាព្រះរបស់យើង ហើយទ្រង់នឹងប្រទានពរដល់ចិត្តរបស់គាត់។ គាត់ក៏បានជឿផងដែរថា ព្រះនឹងជាព្រះរបស់ពូជពង្សរបស់គាត់។ គាត់បានជឿលើព្រះ។ 



យើងបានរាប់ជាសុចរិត ដោយការជឿនៅក្នុងចិត្ត តាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ


យើង បានរាប់ជាសុចរិត ដោយការជឿនៅក្នុងចិត្តថា ព្រះគឺជាព្រះរបស់យើង និងជាព្រះអង្គសង្រ្គោះរបស់យើង។ យើងបានសង្រ្គោះ ដោយការជឿនៅក្នុងចិត្ត មិនដោយសារអ្វីផ្សេងទៀតឡើយ។ យើងបានរាប់ជាសុចរិត ដោយការជឿនៅក្នុងចិត្តថា ព្រះគឺជាព្រះរបស់យើង ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយការជឿនៅក្នុងចិត្តសង្រ្គោះយើង។ ដូច្នេះហើយបានជាព្រះគម្ពីរនិយាយថា «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់» (រ៉ូម ១០:១០)។ 

អ្វី ដែលយើងត្រូវតែបញ្ជាក់ឲ្យបានច្បាស់លាស់នៅពេលនេះគឺថា យើងបានរាប់ជាសុចរិត ដោយការជឿនៅក្នុងចិត្ត មិនដោយសារទង្វើគុណធម៌ខាងសាច់ឈាមរបស់យើងឡើយ។ យើងនឹងមិនបានរាប់ជាសុចរិតទេ បើសិនព្រះយេស៊ូវបានដាក់លក្ខខណ្ឌមួយថា «ខ្ញុំនឹងលាងសម្អាតអំពើបាបទាំងអស់របស់អ្នក ប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយ។ អ្នកអាចធ្វើជាកូនរបស់ខ្ញុំបាន បើសិនអ្នកអាចមិនធ្វើបាបបាន។ ហើយអ្នកមិនអាចធ្វើជាកូនរបស់ខ្ញុំទេ បើសិនអ្នកនៅតែធ្វើបាប»។ 

យើងបានរាប់ជាសុចរិត ដោយការជឿដោយចិត្ត។ តើយើងអាចបានរាប់ជាសុចរិតទេ បើសិនព្រះបានដាក់លក្ខខណ្ឌមួយសម្រាប់សាច់ឈាមរបស់យើង? តើអ្នកជឿថា ព្រះបានសង្រ្គោះអ្នក ដោយការដោះអំពើបាបរបស់អ្នកចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ ការសុគតនៅលើឈើឆ្កាង និងការទទួលការវិនិច្ឆ័យជំនួសអ្នកដែរទេ? តើអ្នកជឿការពិតទាំងនេះយ៉ាងដូចម្តេច? តើអ្នកមិនជឿ ដោយចិត្តរបស់អ្នកទេឬ? ហើយតើអ្នកបានសង្រ្គោះយ៉ាងឥតខ្ចោះទេ បើសិនព្រះបានមានបន្ទូលថា «ខ្ញុំនឹងអត់ទោសអំពើរំលងតូចៗរបស់អ្នក ប៉ុន្តែខ្ញុំនឹងមិនអត់ទោសអំពើរំលងធំៗរបស់អ្នកឡើយ ហើយខ្ញុំនឹងធ្វើឲ្យសេចក្តីសង្រ្គោះរបស់អ្នកអស់សុពលភាព បើសិនអ្នកមិនអាចធ្វើតាមលក្ខខណ្ឌនេះបាន»?



យើងត្រូវតែបែងចែកខ្លួនខាងក្រៅ ចេញពីខ្លួនខាងក្នុង


សាច់ឈាមរបស់យើង តែងតែខ្សោយ ហើយមិនអាចឈានដល់    សេចក្តីសុចរិតរបស់ព្រះ ដោយខ្លួនឯងបានឡើយ។ នៅចំពោះព្រះ យើងបានរាប់ជាសុចរិត ដោយការជឿដោយចិត្ត ពីព្រោះទ្រង់បានសន្យានឹងសង្រ្គោះអស់អ្នកដែលជឿដោយចិត្ត។ នៅពេលព្រះទតឃើញជំនឿរបស់យើងថា យើងទទួលស្គាល់នៅក្នុងចិត្តនូវអ្វីដែលព្រះបានធ្វើ និងថា ព្រះយេស៊ូវបានដោះ និងលាងសម្អាតអំពើបាបទាំងអស់របស់យើង នោះព្រះយកយើងធ្វើជាកូនសុចរិតរបស់ទ្រង់។ នេះគឺជាសម្ព័ន្ធមេត្រីរបស់ព្រះ ហើយទ្រង់បានសង្រ្គោះយើង ដោយការបំពេញសម្រេចតាមសេចក្តីសន្យារបស់ទ្រង់។

ព្រះមានបន្ទូលថា នៅពេលទ្រង់ទតឃើញជំនឿនៅក្នុងចិត្តរបស់យើង យើងគឺជារាស្ត្ររបស់ទ្រង់ហើយ។ យើងត្រូវតែបែងចែកខ្លួនខាងក្រៅរបស់យើង ចេញពីខ្លួនខាងក្នុងរបស់យើង។ គ្មានអ្នកណាម្នាក់នៅក្នុងលោកិយនេះ នឹងទទួលបានការអត់ទោសបាបទេ បើសិនយើងដាក់     មូលដ្ឋានគ្រឹះនៃជំនឿរបស់យើងនៅលើការប្រព្រឹត្តខាងសាច់ឈាមរបស់យើង។ «ការកាត់ស្បែកនៅខាងក្នុងចិត្ត។» យើងបានសង្រ្គោះ ដោយការជឿលើព្រះយេស៊ូវគ្រីស្ទ ដោយចិត្តរបស់យើង។ តើអ្នកយល់ពីសេចក្តីនេះដែរទេ? «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់» (រ៉ូម ១០:១០)។ សាវកប៉ុលបែងចែកយ៉ាងដាច់ដោយឡែករវាងខ្លួនខាងក្រៅ ចេញពីខ្លួនខាងក្នុង។

សាច់ឈាមរបស់យើង គឺអាក្រក់ជាងលាមកឆ្កែទៅទៀត គឺវាឥតប្រយោជន៍ទេ។ យើងមិនត្រូវការយកលោកអ័ប្រាហាំធ្វើជាឧទាហរណ៍ទេ។ ចូរសម្លឹងមើលខ្លួនរបស់អ្នក ហើយសម្លឹងមើលសាច់ឈាមឥតប្រយោជន៍របស់អ្នក។ សាច់ឈាមងាយនឹងធ្លាក់ទៅក្នុងអន្ទាក់ក្នុងការព្យាយាមទទួលបានតំណែងខ្ពស់នៅក្នុងសង្គម និងរស់នៅដោយមានទ្រព្យធនហូរហៀរ។ តើសាច់ឈាមមិនតែងតែស្វែងរកប្រយោជន៍សម្រាប់ខ្លួនឯងទេឬ? សាច់ឈាមគួរតែទទួលបានការកាត់ទោសចំនួនដប់ពីរដងក្នុងមួយថ្ងៃៗ បើសិនគិតអំពីទង្វើ និងការគិត។ ដូច្នេះ សាច់ឈាមទាស់ប្រឆាំងនឹងព្រះ។

យើងអរព្រះគុណដល់ព្រះ ដែលទ្រង់មិនយកទោសចំពោះខ្លួនខាងក្រៅរបស់យើង ប៉ុន្តែទ្រង់ផ្តោតលើខ្លួនខាងក្នុងរបស់យើងវិញ។ ទ្រង់សង្រ្គោះយើង នៅពេលទ្រង់ទតឃើញថា យើងពិតជាមានចិត្តជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះ។ ហើយទ្រង់ប្រាប់យើងថា ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើងរួចហើយ។



យើងមិនអាចបានសង្រ្គោះ ដោយសារគំនិតផ្ទាល់ខ្លួនរបស់យើងទេ


ចូរ យើងពិនិត្យមើលគំនិតផ្ទាល់ខ្លួនរបស់យើង។ យើងគិតថា យើងអាចជឿនៅក្នុងគំនិតរបស់យើងបាន       ដែលជាគំនិតរបស់សាច់ឈាម ហើយគិតថា «ខ្ញុំបានសង្រ្គោះ ពីព្រោះព្រះបានសង្រ្គោះខ្ញុំ»។     ទោះបីជាយ៉ាងណា យើងមិនអាចបានសង្រ្គោះ     ដោយសារគំនិតរបស់យើងបាន   ឡើយ។ គំនិតខាងសាច់ឈាមផ្លាស់ប្តូរគ្រប់ពេលវេលា ហើយតែងតែធ្វើការអាក្រក់។ តើពិតទេ? គំនិតខាងសាច់ឈាមចង់ធ្វើនេះ និងនោះ តាមតែសេចក្តីប៉ងប្រាថ្នារបស់វា។

ឧបមាថា មនុស្សម្នាក់ដាក់សេចក្តីជំនឿរបស់ខ្លួននៅលើមូលដ្ឋានគ្រឹះនៃគំនិតរបស់គាត់។ គាត់អាចមានទំនុកចិត្តលើសេចក្តីសង្រ្គោះរបស់គាត់ ខណៈដែលគំនិតបច្ចុប្បន្នរបស់គាត់យល់ស្របជាមួយនឹងគំនិតពីមុនរបស់គាត់ ដែលថា «ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង នៅក្នុងទន្លេយ័រដាន់»។ ប៉ុន្តែដោយសារគំនិតខាងសាច់ឈាមមិនស្ថិតស្ថេរ នោះគាត់មិនអាចមានទំនុកចិត្តលើសេចក្តីសង្រ្គោះរបស់យើងទៀតឡើយ កាលណាមានសេចក្តីសង្ស័យតែបន្តិចចូលទៅក្នុងគំនិតរបស់គាត់អំពីសេចក្តីសង្រ្គោះ។ សេចក្តីជំនឿខុសដែលផ្អែកលើគំនិតខាងសាច់ឈាមនឹងដួលចុះ កាលណាមានសេចក្តីសង្ស័យតែបន្តិចចូលមក។

ប្រសិនបើយើងដាក់មូលដ្ឋានគ្រឹះនៃជំនឿរបស់យើង នៅលើគំនិតខាងសាច់ឈាមរបស់យើង យើងពិតជាមិនអាចជឿលើទ្រង់ និងសេចក្តីពិតបានឡើយ។ ជំនឿបែបនេះគឺដូចជាផ្ទះមួយដែលត្រូវបានសាងសង់នៅលើដីខ្សាច់ «រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាធំ» អញ្ចឹង (ម៉ាថាយ ៧:២៧)។ 

ដូច្នេះ ជំនឿរបស់អ្នកដែលជឿដោយគំនិត គឺខុសគ្នាឆ្ងាយពីជំនឿដែលផ្អែកលើព្រះបន្ទូលព្រះ។ ព្រះបានមានបន្ទូលថា  «ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់» (រ៉ូម ៣:៤)។ សេចក្តីសង្រ្គោះរបស់យើងគួរតែផ្អែកលើព្រះបន្ទូលទ្រង់។ ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម និងគង់នៅក្នុងចំណោមយើង ហើយព្រះគឺជាព្រះបន្ទូល។ ព្រះបន្ទូលបានមកឯលោកិយ ក្នុងនិស្ស័យជាមនុស្ស។ ព្រះយេស៊ូវបានសង្រ្គោះយើង ហើយព្រះវរបិតាបានទទួលទ្រង់ទៅស្ថានសួគ៌វិញ បន្ទាប់ពីរយៈពេល៣៣ឆ្នាំនៃព្រះជន្មរបស់ទ្រង់នៅលើផែនដីនេះ ហើយបានដឹកនាំពួកសាវករបស់ទ្រង់សរសេរព្រះបន្ទូលសន្យា ដែលជាការបំពេញសម្រេចព្រះគម្ពីរសញ្ញាចាស់ ដែលទ្រង់ក៏បានប្រាប់ពួកអ្នកបម្រើរបស់ទ្រង់កាលពីមុនផងដែរ។ ព្រះបានសរសេរអ្វីដែលទ្រង់បានមានបន្ទូល នៅក្នុងព្រះគម្ពីរ។ ហើយព្រះលេចមកនៅក្នុង និងជាមួយព្រះបន្ទូល មានបន្ទូលដោយព្រះបន្ទូល ហើយបានសង្រ្គោះយើង ដោយព្រះបន្ទូល។

យើងមិនអាចមានការអត់ទោសឥតខ្ចោះសម្រាប់អំពើបាប ដោយគំនិតរបស់យើងបានឡើយ បើសិនយើងមិនជឿតាមព្រះបន្ទូល។ យើងអាចគិតថា «ពេលខ្លះ ខ្ញុំហាក់ដូចជាបានសង្រ្គោះ ប៉ុន្តែពេលខ្លះទៀត ខ្ញុំមិនអាចជឿលើសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់បានទេ»។ យើងមិនអាចបានសង្រ្គោះ ដោយគំនិតរបស់យើងបានជាដាច់ខាត ពីព្រោះគំនិតរបស់យើងតែងតែផ្លាស់ប្តូរ ហើយពួកវាមិនតែងតែពិតប្រាកដនោះឡើយ។

ដូច្នេះ សាវកប៉ុលនិយាយថា ការកាត់ស្បែកនៅខាងក្នុងចិត្តវិញ ហើយជឿលើសេចក្តីសុចរិតរបស់ទ្រង់នៅក្នុងចិត្ត។ នៅពេលចិត្តរបស់យើងជឿតាមព្រះបន្ទូលទ្រង់ ចិត្តរបស់យើងធ្វើបន្ទាល់យ៉ាងច្បាស់លាស់ថា ព្រះបានសន្យាសេចក្តីនេះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយបានបំពេញសម្រេចសម្ព័ន្ធមេត្រីរបស់ទ្រង់។ តាមរយៈព្រះបន្ទូលទ្រង់ ទ្រង់បានសង្រ្គោះយើងតាមរបៀបនេះ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ដូច្នេះ យើងបានសង្រ្គោះ និងបានធ្វើជាកូនរបស់ព្រះ ដោយការជឿតាមព្រះបន្ទូលទ្រង់នៅក្នុងចិត្តរបស់យើង។ 



យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង ដោយការជឿនៅក្នុងចិត្ត តាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ


យើង បានសង្រ្គោះ ដោយសារជំនឿ ពីព្រោះចិត្តអាចទទួលស្គាល់ព្រះបាន ប៉ុន្តែគំនិតខាងសាច់ឈាមរបស់យើងមិនអាចទទួលស្គាល់ទ្រង់បានឡើយ។ យើងបានធ្វើជាកូនរបស់ព្រះ ដោយការជឿនៅក្នុងចិត្តរបស់យើង មិនដោយសារការប្រព្រឹត្ត ឬគំនិតខាងសាច់ឈាមរបស់យើងឡើយ គឺយើងពិតជាបានធ្វើជាកូនរបស់ព្រះ ដោយការជឿតាមព្រះបន្ទូលទ្រង់នៅក្នុងចិត្តមែន។ តើអ្នកជឿនៅក្នុងចិត្តដែរទេ? តើអ្នកបានកាត់ស្បែកនៅខាងក្នុងចិត្តដែរទេ? ហើយតើអ្នកជឿនៅក្នុងចិត្តថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់អ្នកដែរទេ? អ្នកដែលជឿលើព្រះរាជបុត្រានៃព្រះ មានសេចក្តីបន្ទាល់នៅក្នុងខ្លួន។ ដូច្នេះ តើអ្នកមានសេចក្តីបន្ទាល់ពីព្រះបន្ទូលថា ព្រះយេស៊ូវបានសង្រ្គោះអ្នកទាំងស្រុង មិនមែនជាសេចក្តីបន្ទាល់ពីបទពិសោធន៍ផ្ទាល់ខ្លួនដែរទេ? តើអ្នកមានព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់អ្នកដែរទេ? ហើយតើអ្នកមានព្រះបន្ទូល ដែលផ្តល់ការអត់ទោសបាបដល់អ្នកទេ? ដើម្បីបានសង្រ្គោះ យើងត្រូវតែមានជំនឿត្រឹមត្រូវ។ 

យើងទទួលបានការអត់ទោសអំពើបាប ដោយការជឿតាមព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់យើង។ ប៉ុន្តែជារឿយៗ យើងអាក់អន់ចិត្ត នៅពេលយើងសម្លឹងមើលភាពខ្សោយខាងសាច់ឈាមរបស់យើង។ បន្ទាប់មក យើងរសាយពីជំនឿរបស់យើងលើព្រះយ៉ាងរហ័ស។ អ្នកដែលមិនយល់ពីសេចក្តីពិតទាំងស្រុង គឺស្ថិតនៅក្នុងមាយាការ។ គ្រីស្ទបរិស័ទភាគច្រើនដាក់មូលដ្ឋានគ្រឹះនៃជំនឿរបស់ខ្លួននៅលើការប្រព្រឹត្តរបស់ខ្លួន។ នេះគឺជាកំហុសដ៏ធំមួយ។ យើងមិនត្រូវយកគំនិតរបស់យើងមកវាស់ជំនឿរបស់យើងឡើយ។ យើងមិនត្រូវដាក់មូលដ្ឋានគ្រឹះនៃជំនឿរបស់យើងនៅលើសាច់ឈាមរបស់យើង ពីព្រោះសាច់ឈាមគឺឥតប្រយោជន៍។ ព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីប្រាប់យើងថា មនុស្សបានរាប់ជាសុចរិត នៅពេលពួកគេជឿតាមព្រះបន្ទូលព្រះនៅក្នុងចិត្ត។ យើងមិនបានសង្រ្គោះចេញពីអំពើបាប ដោយសារគំនិត ឬការប្រព្រឹត្តឡើយ ប៉ុន្តែដោយសារជំនឿវិញ។ យើងមិនអាចបានសង្រ្គោះ ដោយសារការប្រព្រឹត្តរបស់សាច់ឈាមបានឡើយ។ ទោះបីជាយើងធ្វើបាប ឬធ្វើការល្អក៏ដោយ ក៏មិនមានអ្វីទាក់ទងនឹងព្រះ និងសិរីល្អរបស់ទ្រង់ដែរ។

ដូច្នេះ ជំនឿត្រឹមត្រូវមានន័យថា បានសង្រ្គោះ ដោយការជឿនៅក្នុងចិត្ត លើសេចក្តីពិតនៃព្រះបន្ទូលអំពីសេចក្តីសង្រ្គោះ។ ជំនឿរបស់យើងខុស នៅពេលណាចិត្តរបស់យើងខុស ហើយជំនឿរបស់យើងត្រូវ នៅពេលណាចិត្តរបស់យើងត្រូវ។ អត្តចរឹតល្អចេញមកពីជំនឿត្រឹមត្រូវ ហើយអត្តចរិតអាក្រក់អាចចេញមក ពីព្រោះចិត្តខ្សោយ។ ប៉ុន្តែការសំខាន់គឺថា ព្រះសម្លឹង និងពិនិត្យមើលចិត្ត។ ព្រះទតមើលថា ចិត្តបានត្រឹមត្រូវ ឬអត់ ហើយយើងពិតជាជឿដោយចិត្ត ឬអត់។ តើអ្នកយល់ទេ? តើអ្នកដឹងថា ព្រះសម្លឹងមើលចិត្តរបស់យើងដែរទេ? ព្រះទតមើលថា យើងជឿលើព្រះយេស៊ូវគ្រីស្ទ ដោយចិត្តរបស់យើង នៅពេលទ្រង់សម្លឹងមើលចិត្តរបស់     យើង។ តើអ្នកជឿដោយចិត្តរបស់អ្នកដែរទេ?

នៅពេលព្រះទតមកយើង ទ្រង់សម្លឹងមើលចិត្តរបស់យើង និងពិនិត្យមើលថា យើងជឿដោយចិត្ត ឬអត់។ នៅចំពោះព្រះ យើងត្រូវតែពិនិត្យមើលចិត្តរបស់យើងឲ្យបានច្បាស់លាស់។ ការកាត់ស្បែកនៅក្នុងចិត្ត។ តើអ្នកជឿដោយចិត្តដែរទេ? ព្រះសម្លឹងមើលចិត្តថា យើងពិតជាជឿ ដោយចិត្ត ឬអត់ ហើយយើងពិតជាស្គាល់សេចក្តីពិត នឹងចង់ដេញតាមសេចក្តីពិត ឬអត់។ ហើយទ្រង់ទតមើលថា យើងមានជំនឿនៅក្នុងចិត្តរបស់យើង ឬអត់ ហើយយើងចង់ដើរតាមទ្រង់ និងជឿតាមព្រះបន្ទូលទ្រង់ ឬអត់។



មាននិកាយសាសនាមួយ ដែលផ្តោតជាសំខាន់លើពេលវេលាជាក់ស្តែងនៃការបានកើតជាថ្មី


យើង ចាំបាច់ត្រូវដឹងយ៉ាងច្បាស់លាស់អំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើ ហើយជឿដោយចិត្ត។ មាននិកាយសាសនាមួយ ដែលប្រាប់បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំថា ពួកគេមិនបានសង្រ្គោះទេ។ ខ្ញុំមានក្តីអាណិតអាសូរដល់ព្រលឹងទាំងអស់នៅក្នុងនិកាយសាសនានោះ។ ខ្ញុំចង់ឲ្យពួកគេយល់ពីខ្ញុំ និងបង្រៀនពួកគេអំពីដំណឹងល្អអំពីទឹក និងព្រះ      វិញ្ញាណ។ តើអំពើបាបរបស់អ្នកត្រូវបានលាងសម្អាតដែរទេ? អាម៉ែន។

ប៉ុន្តែមានមនុស្សមួយចំនួន ដែលនិយាយថា សេចក្តីជំនឿរបស់ពួកគេមិនត្រឹមត្រូវទេ ហើយនិយាយថា យើងមិនត្រូវជឿតាមព្រះបន្ទូលនៅក្នុងព្រះគម្ពីរទេ ហើយជឿតាមតែអ្វីដែលវិទ្យាសាស្ត្រគំាទ្រប៉ុណ្ណោះ។ នេះហើយគឺជាសេចក្តីជំនឿ និងសេចក្តីសង្រ្គោះគ្រប់លក្ខណ៍របស់ពួកគេ។ ពួកគេនិយាយទៀតថា អ្នកដែលបានកើតជាថ្មី គួរតែដឹងពីពេលវេលាជាក់ស្តែងនៃការបានកើតជាថ្មីរបស់ខ្លួន (ម៉ោង កាលបរិច្ឆេទ និងខែ)។ នៅពេលប្អូនប្រុស Hwang បានទៅជួបជាមួយពួកគេម្នាក់ ម្នាក់នោះបានសួរគាត់ថា គាត់បានកើតជាថ្មីនៅណា ហើយគាត់បានឆ្លើយថា គាត់មិនបានចងចាំពីកាលបរិច្ឆេទ ឬម៉ោងទេ ប៉ុន្តែថា គាត់បានកើតជាថ្មីនៅពេលមួយក្នុងឆ្នាំមុន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ ម្នាក់នោះក៏បាននិយាយថា ប្អូនប្រុស Hwang មិនទាន់បានសង្រ្គោះទេ។ 

មិនខុសទេ ដែលយើងអាចនិយាយអំពីពេលវេលា និងកាលបរិច្ឆេទជាក់ស្តែងនៃការបានកើតជាថ្មីរបស់យើងបាន បើសិនយើងអាចចងចាំ    បាន។ យើងក៏អាចនិយាយថា នៅពេលព្រឹក ឬពេលល្ងាច និងពេលអាហារថ្ងៃត្រង់ ឬអាហារពេលយប់បាន។ ប៉ុន្តែសេចក្តីសង្រ្គោះអាស្រ័យលើការជឿដោយចិត្តវិញ។ ដូច្នេះ វាមិនមានបញ្ហាអ្វីទេ បើសិនអ្នកមិនអាចចងចាំពេលវេលាជាក់ស្តែងបាន។ 



ការកាត់ស្បែកគឺពីខាងក្នុងចិត្ត


នៅ ទន្លេយ័រដាន់ ព្រះអម្ចាស់បានទទួលយកអំពើបាបទាំងអស់របស់យើង ដាក់លើអង្គទ្រង់ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីទទួល      ការវិនិច្ឆ័យអំពើបាបជំនួសយើង។ ទ្រង់បានរងរបួសសម្រាប់អំពើអាក្រក់របស់យើង និងបានជាំសម្រាប់អំពើរំលងរបស់យើង។ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់ខ្លួនខាងក្រៅ និងខ្លួនខាងក្នុងរបស់យើងរួចហើយ។ វិញ្ញាណរបស់យើងបានរស់ពីស្លាប់ឡើងវិញ ហើយឥឡូវនេះ យើងអាចដើរតាមព្រះអម្ចាស់ ទោះបើមនុស្សមួយចំនួនប្រាប់យើងថា យើងមិនបានសង្រ្គោះក៏ដោយ។

តើព្រះគម្ពីរនិយាយយ៉ាងដូចម្តេចអំពីមនុស្សខាងក្រៅ? ភាពកខ្វក់កាន់តែច្រើនឡើងៗ បានសម្តែងមក បន្ទាប់យើងទទួលបានការអត់ទោសបាប។ ភាពកខ្វក់ទាំងអស់របស់យើងមិនបានសម្តែងមកនៅឡើយទេ គឺភាពកខ្វក់កាន់តែច្រើនទៀតនឹងសម្តែងឲ្យឃើញ។ ប៉ុន្តែយើងបានសង្រ្គោះ បើសិនយើងជឿនៅក្នុងចិត្តថា ព្រះគឺជាព្រះរបស់យើង ហើយថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង នៅក្នុងទន្លេ     យ័រដាន់ តាមរយៈបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់។

យើងមិនអាចប្រៀបធៀបនឹងមនុស្ស ដែលផ្តោតលើកាលបរិច្ឆេទ្ធដែលពួកគេបានកើតជាថ្មី ហើយជឿលើតែអ្វីវិទ្យាសាស្ត្រគាំទ្រប៉ុណ្ណោះទេ។ យើងដឹងយ៉ាងច្បាស់លាស់ថា ពួកគេមិនបានសង្រ្គោះឡើយ។ យើងជឿនៅក្នុងចិត្ត ដើម្បីបានរាប់ជាសុចរិត។ តើអ្នកជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះដែរទេ? អាម៉ែន។ ជំនឿចាប់ផ្តើមពីចំណុចនេះ ហើយព្រះអម្ចាស់ដឹកនាំចិត្តរបស់យើ ងពីពេលនេះតែម្តង។ ព្រះអម្ចាស់មានបន្ទូលថា យើងគឺជាកូនសុចរិតរបស់ទ្រង់ ហើយជំនឿរបស់យើងគឺត្រឹមត្រូវហើយ។ ទ្រង់ប្រទានពរដល់ចិត្តរបស់យើង ហើយចង់ឲ្យយើងដើរតាមទ្រង់ ដោយអស់ពីចិត្ត និងជំនឿ។ ព្រះដឹកនាំ និងប្រទានពរដល់យើង នៅពេលយើងដើរជាមួយទ្រង់ តាមរយៈជំនឿនៅក្នុងចិត្តរបស់យើង។ 

«ការកាត់ស្បែកនៅខាងក្នុងចិត្ត។» យើងបានសង្រ្គោះ ដោយការជឿនៅក្នុងចិត្តរបស់យើង។ មនុស្សជាច្រើននៅលើផែនដីនេះនិយាយថា ការជឿតាមដំណឹងល្អនៅក្នុងចិត្តបានសង្រ្គោះពួកគេ។ ប៉ុន្តែពួកគេពិតជាបន្ថែមការប្រព្រឹត្តរបស់ពួកគេទៅក្នុងជំនឿទៀត គឺពួកគេចាត់ទុកការប្រព្រឹត្តរបស់ខ្លួនខាងក្រៅជាលក្ខខណ្ឌចាំបាច់នៃជំនឿរបស់ពួកគេ។ ពួកគេនិយាយថា ការមានជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនអាចដឹកនាំពួកគេទៅកាន់សេចក្តីសង្រ្គោះបានឡើយ ពីព្រោះពួកគេបញ្ចូលការជឿនៅក្នុងចិត្តជាមួយនឹងការប្រព្រឹត្តល្អរបស់ពួកគេ។

ជាលទ្ធផល ពួកគេកាន់តែបារម្ភថា ល្អប៉ុណ្ណាដែលសាច់ឈាមរបស់ពួកគេអាចធ្វើបាន និងប៉ុន្មានដងដែលពួកគេត្រូវថ្វាយការអធិស្ឋានប្រែចិត្ត។ ពួកគេដាច់ឆ្ងាយពីសេចក្តីសង្រ្គោះ ទោះបើពួកគេគិតថា ពួកគេបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេហើយក៏ដោយ។



ព្រះទតមើលចិត្ត


យើង ជឿនៅក្នុងចិត្ត ដើម្បីបានរាប់ជាសុចរិត។ វាពិតជាខុសគ្នាទាំងស្រុងពីសាច់ឈាមខាងក្រៅ ហើយមិនមានអ្វីទាក់ទងនឹងការប្រព្រឹត្តរបស់យើងឡើយ។ តើអ្នកមានអំណរទេ បន្ទាប់បានរៀនថា អំពើបាបទាំងអស់របស់អ្នកត្រូវបានលាងសម្អាតរួចហើយ? តើអ្នកចង់បម្រើព្រះដោយអំណរដែរទេ? តើអ្នកប្រកាសដំណឹងល្អដោយអំណរដែរទេ? ហើយតើអ្នកចង់ចូលរួមនៅក្នុងបេសកម្មដ៏អស្ចារ្យរបស់ទ្រង់ដែរទេ? ចិត្តរបស់យើងដឹងព្រះគុណ និងមានអំណរ ពីព្រោះព្រះសព្វព្រះទ័យចំពោះជំនឿរបស់យើង នៅពេលយើងជឿនៅក្នុងចិត្ត។ ដូច្នេះ វាមានសារៈសំខាន់យ៉ាងខ្លាំងនៅចំពោះព្រះ។