Sermons

[5-2] <រ៉ូម ៥:១៤> ដោយសារតែមនុស្សម្នាក់



<រ៉ូម ៥:១៤>

«ប៉ុន្តែចាប់តាំងពីលោកអ័ដាម ដរាបដល់លោកម៉ូសេ នោះសេចក្តីស្លាប់បានសោយរាជ្យ លើទាំងអ្នកដែលធ្វើបាប មិនមែនដូចជាអំពើរំលងរបស់លោកអ័ដាមផង ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក។»



មនុស្សមានបាបត្រូវតែស្គាល់ពីបាបជាមុនសិន


នៅថ្ងៃនេះ ខ្ញុំចង់និយាយអំពីដើមកំណើតនៃបាប។ សូមអ្នកកុំគិតថា «អ្នកនិយាយអំពីរឿងដដែលៗ ជារៀងរាល់ថ្ងៃ។ សូមប្រាប់ខ្ញុំអំពីរឿង     ផ្សេងៗទៀតមក»។ ប៉ុន្តែខ្ញុំចង់ឲ្យអ្នកស្តាប់ ដោយយកចិត្តទុកដាក់។ ដំណឹងល្អគឺជារឿងយ៉ាងពិសេសបំផុត ពីព្រោះបើសិនមនុស្សបរិសុទ្ធ ដែលអំពើបាបរបស់ខ្លួនត្រូវបានដោះចេញហើយ មិនបន្តស្តាប់ដំណឹងល្អម្តងហើយម្តងទៀត ដើម្បីរំឮកខ្លួនឯងពីអំពើបាបជារៀងរាល់ថ្ងៃទេ គាត់នឹងស្លាប់។ តើគាត់រស់នៅ ដោយមិនស្តាប់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានយ៉ាងដូចម្តេច? របៀបតែមួយគត់ ដែលគាត់អាចរស់នៅបាន គឺដោយការស្តាប់ឮដំណឹងល្អ។ ចូរយើងបើកព្រះគម្ពីរ និងពិនិត្យមើល    អត្ថន័យពិតនៅក្នុងដំណឹងល្អ។

ខ្ញុំបានគិតថា «តើអ្វីដែលមនុស្សមានបាបត្រូវការខ្លាំងបំផុត?»។ បន្ទាប់មក ខ្ញុំបានដឹងថា ពួកគេត្រូវការការយល់ដឹងត្រឹមត្រូវអំពីបាប តា   មរយៈព្រះបន្ទូលព្រះ ពីព្រោះពួកគេអាចទទួលបានសេចក្តីអត់ទោសសម្រាប់អំពើបាបបាន លុះត្រាតែពួកគេស្គាល់ពីបាបជាមុនសិន។

មនុស្សម្នាក់ធ្វើបាបយ៉ាងច្រើនដង ចាប់តាំងពីពេលគាត់បានកើតមក ទោះបើគាត់ចង់ ឬមិនចង់ក៏ដោយ។ គាត់មិនគិតយ៉ាងស៊ីជម្រៅអំពីបាបដែលមាននៅខាងក្នុងគាត់ទេ ទោះបើគាត់គឺជាមនុស្សមានបាបម្នាក់នៅចំពោះព្រះក៏ដោយ ពីព្រោះគាត់ធ្វើបាបយ៉ាងច្រើនដង នៅពេលគាត់ធំធាត់ឡើង។ ការធ្វើបាបគឺដូចជាដើមប៉ោមមួយ ដែលដុះធំឡើង ចេញផ្កា និងផ្លែ ទៅតាមពេលវេលា។ ទោះបីជាយ៉ាងណា យោងតាមក្រិត្យវិន័យរបស់ព្រះ យើងត្រូវតែដឹងថា ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់។

ប្រសិនបើមនុស្សម្នាក់គិត និងស្គាល់យ៉ាងច្បាស់លាស់ពីលទ្ធផលនៃបាប នោះគាត់អាចបានសង្រ្គោះចេញពីបាប និងការជំនុំជម្រះរបស់ព្រះបាន ហើយទទួលបានព្រះពរខាងវិញ្ញាណទាំងអស់របស់ទ្រង់ផង។ ដូច្នេះ អ្វីដែលមនុស្សមានបាបម្នាក់ត្រូវការខ្លាំងបំផុត គឺត្រូវស្គាល់ពីបាប និង   លទ្ធផលរបស់វា ហើយត្រូវរៀនពីសេចក្តីពិតនៃការអត់ទោសសម្រាប់អំពើបាប ដែលព្រះបានប្រទានឲ្យ។





តើបាបបានចូលមកក្នុងលោកិយនេះដោយរបៀបណា?


ហេតុអ្វី មនុស្សធ្វើបាប? ហេតុអ្វីខ្ញុំធ្វើបាប? ព្រះគម្ពីរនិយាយអំពីហេតុផលនេះនៅក្នុង រ៉ូម ៥:១២ ថា «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។ តើអ្វីបានចូលមកក្នុងលោកិយនេះ តាមរយៈបាប? សេចក្តីស្លាប់។ មនុស្សចូលចិត្តគិតថា សេចក្តីស្លាប់គឺគ្រាន់តែជាសេចក្តីស្លាប់ខាងសាច់ឈាមប៉ុណ្ណោះ។ ប៉ុន្តែសេចក្តីស្លាប់នៅទីនេះ បញ្ជាក់ពីអត្ថន័យនៃការដាច់ចេញខាងវិញ្ញាណពីព្រះ។ វាក៏មានន័យផងដែរថា ស្ថាននរក និងការជំនុំជម្រះរបស់ព្រះ រួមជាមួយសេចក្តីស្លាប់ខាងសាច់ឈាម។ រ៉ូម ៥:១២ បង្ហាញប្រាប់យើងពីរបៀបដែលមនុស្សជាបានក្លាយជាមនុស្សមានបាប។

ព្រះគម្ពីរនិយាយថា «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។ ព្រះបន្ទូលព្រះគឺជាសេចក្តីពិត។ ដោយសារមនុស្សតែម្នាក់ បាបបានចូលមកក្នុងលោកិយ ហើយសេចក្តីស្លាប់ក៏បានចូលមក តាមរយៈបាបដែរ។

យើងបានកើតមកជាពូជពង្សរបស់អ័ដាម។ ដូច្នេះ តើយើងមានបាបដែរឬទេ? បាទ យើងមានបាប។ តើយើងបានកើតមកបានបាបដែរឬទេ? បាទ ពីព្រោះយើងគឺជាពូជពង្សរបស់អ័ដាម ដែលជាព្ធយុកោរបស់យើង។ 

អ័ដាមបានបង្កើតមនុស្សទាំងអស់។ ប៉ុន្តែអ័ដាម និងអេវ៉ាបានធ្វើបាបទាស់នឹងព្រះបន្ទូលព្រះ ដោយសារការចាញ់ការបោកបញ្ឆោតរបស់សាតាំង នៅពេលពួកគាត់នៅក្នុងសួនច្បារអេដែន។ ព្រះបានប្រាប់ពួកគាត់មិនឲ្យបរិភោគផ្លែពីដើមឈើដឹងខុសត្រូវ ប៉ុន្តែត្រូវបរិភោគផ្លែពីដើមឈើជីវិតវិញ ដើម្បីមានជីវិតអស់កល្បជានិច្ច។

ពួកគាត់បានចាញ់បោកសាតាំង ហើយបានបោះបង់ព្រះបន្ទូលព្រះចោល និងបានបរិភោគផ្លែពីដើមឈើដឹងខុសត្រូវ។ ដូច្នេះ អ័ដាម និងអេវ៉ាបានធ្វើបាប ដោយការបោះបង់ព្រះបន្ទូលព្រះចោល ដែលជាព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច។ បន្ទាប់ពីអ័ដាម និងអេវ៉ាបានធ្វើបាបហើយ អ័ដាមបានរួមរស់ជាមួយអេវ៉ា ហើយបង្កើតមនុស្សទាំងអស់មក។ ដូច្នេះ យើងទាំងអស់គ្នាគឺជាពូជពង្សរបស់ពួកគាត់។ ហើយយើងមិនគ្រាន់តែបានស្នងសច់ឈាមខាងក្រៅពីពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានស្នងនិស្ស័យបាបរបស់ពួកគាត់ផងដែរ។

ដូច្នេះ ព្រះគម្ពីរនិយាយថា មនុស្សមានបាបម្នាក់គឺជាគ្រាប់ពូជមួយនៃបាប។ មនុស្សទាំងអស់នៅក្នុងលោកិយនេះបានស្នងបាបពីអ័ដាម និងអេវ៉ា។ ព្រះគម្ពីរនិយាយថា «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។ ដូច្នេះ មនុស្សជាតិទាំងមូលបានកើតមកមានបាប។ 

ទោះបីជាយ៉ាងណា មនុស្សមិនដឹងថា ពួកគេបានកើតមកជាមនុស្សមានបាបឡើយ។ ពួកគេមិនស្គាល់ពីបាបទេ ទោះបើពួកគេបានកើតមកមានបាបក៏ដោយ។ ដើមឈើមួយដើមចាប់ផ្តើមដុះពីគ្រាប់របស់វា ហើយបង្កើតផលផ្លែ ប៉ុន្តែមនុស្សគិតថា វាដូចជាចម្លែក ដែលពួកគេធ្វើបាប ពីព្រោះពួកគេមិនដឹងថា ពួកគេបានកើតមកជាគ្រាប់ពូជនៃបាបទេ។ វាគឺជាគោលការណ៍ដូចគ្នាសម្រាប់ដើមប៉ោម ដែលគិតថា «វាដូចជាចម្លែកណាស់។ ហេតុអ្វីខ្ញុំមានផ្លែប៉ោមដូច្នេះ?»។ 

ដូច្នេះ ជាធម្មតា មនុស្សជាតិតែងតែធ្វើបាប។ គំនិតថា មនុស្សម្នាក់អាចមិនធ្វើបាប គឺពិតជាខុសហើយ។ តាមនិស្ស័យរបស់យើង ដែលបានស្នងបាប យើងតែងតែធ្វើបាបជានិច្ច នៅពេញមួយជីវិតរបស់យើង ហើយបង្កើតផលផ្លែបាប ប៉ុន្តែយើងមិនគិតយ៉ាងស៊ីជម្រៅអំពីភាពជាមនុស្សមានបាបទេ។ ដូច្នេះ តើព្រះមានបន្ទូលយ៉ាងដូចម្តេច? «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។

យើងធ្វើបាប ពេញមួយជីវិតរបស់យើង ពីព្រោះយើងបានកើតមកជាមនុស្សមានបាប។ ដូច្នេះ យើងសមនឹងទទួលបានការជំនុំជម្រះពីព្រះ។ អ្នកអាចគិតថា «វាគឺជារឿងអយុត្តិធម៌ ដែលព្រះជំនុំជម្រះយើង នៅពេលយើងមិនមានជម្រើសអ្វីក្រៅតែពីធ្វើបាបនោះ»។ ប៉ុន្តែបន្ទាប់ពីទទួលបានការអត់ទោសអំពើបាប អ្នកនឹងដឹងថា ព្រះបានរៀបចំផែនការធ្វើដូច្នោះ ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់។



យើងទាំងអស់គ្នាគឺជាពូជរបស់មនុស្សតែម្នាក់ គឺអ័ដាម


ដូច្នេះ ហេតុអ្វីមនុស្សជាតិដែលជាពូជរបស់មនុស្សតែម្នាក់ មានពណ៌ស្បែកខុសៗគ្នា? តើគ្រាប់ពូជរបស់ពួកគេខុសៗគ្នាឬ? ហេតុអ្វីមានស្បែកស ស្បែកលឿង និងស្បែកខ្មៅ? មនុស្សមួយចំនួនគិតថា នៅពេលព្រះបានបង្កើតមនុស្សចេញពីធូលីដី និងបានដុតគាត់ ព្រះបានបង្កើតមនុស្សស្បែកស ដោយការយកគាត់ចេញពីឡមុនគេ មនុស្សស្បែកលឿងបានចេញមកពីឡតាមពេលកំណត់ ហើយមនុស្សស្បែកខ្មៅបានចេញពីឡយឺតពេលបន្តិច។ 

អ្នកក៏អាចឆ្ងល់ផងដែរថា ហេតុអ្វីមានសាសន៍ស្បែកស ស្បែកលឿង និងស្បែកខ្មៅ បើសិនមនុស្សជាតិទទួលបានបាបពីមនុស្សតែម្នាក់ដូចគ្នាសោះ? ព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់លាស់ថា ព្រះបានបង្កើតអ័ដាមពីដំបូង នៅពេលទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី។ «អ័ដាម» មានន័យថា បុរស។ ព្រះបានបង្កើតមនុស្សប្រុសមក។ ហេតុអ្វីមានជាតិសាសន៍ខុសៗគ្នានៅលើផែនដីនេះ បើសិនព្រះបានបង្កើតមនុស្សប្រុសតែម្នាក់ គឺអ័ដាម ហើយមនុស្សទាំងអស់បានកើតមកពីគាត់? យើងអាចសួរថា ហេតុអ្វី? ហើយនេះគឺជាចម្លើយ។

អ្នកវិទ្យាសាស្ត្រនិយាយថា ជាតិពណ៌នៅក្នុងស្បែក ដែលហៅថា «melanin» ចេញពីស្បែកមក ដើម្បីការពារស្បែកពីការរលាកកម្តៅថ្ងៃ។ នៅពេលផែនដីរំកិលជុំវិញព្រះអាទិត្យ អ្នកដែលរស់នៅក្នុងតំបន់មានពន្លឺថ្ងៃខ្លាំង មានស្បែកពណ៌ខ្មៅ អ្នកដែលរស់នៅក្នុងតំបន់មានពន្លឺថ្លៃតិច មានស្បែកពណ៌ស ហើយអ្នកដែលរស់នៅក្នុងតំបន់មានពន្លឺថ្ងៃគ្រប់គ្រាន់ មានស្បែកពណ៌លឿង។ ទោះបីជាយ៉ាងណា ព្ធយុកោរបស់យើងនៅតែជាមនុស្សតែម្នាក់ដដែល គឺអ័ដាម។ 

អ្នកវិទ្យាសាស្ត្របានប្រកាសថា ជាតិពណ៌នៅក្នុងស្បែកចេញមកពីស្បែក ដោយស្វ័យប្រវត្តិ ដើម្បីការពារស្បែកពីការរលាកកម្តៅថ្ងៃ។ ដូច្នេះ ចាប់ពីពេលនោះមក ខ្ញុំបានយល់ថា មនុស្សជាតិគឺជាពូជរបស់អ័ដាម ប៉ុន្តែខ្ញុំមិនបានដឹងពីជាតិពណ៌នោះទេ។ យើងមិនគ្រាន់តែស្នងសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានស្នងបាបផងដែរ ពីព្រោះយើងគឺជាពូជរបស់មនុស្សតែម្នាក់ គឺអ័ដាម។

តើអ្នកស្គាល់បាបដែរទេ? ចូរយើងពិនិត្យមើលថា មនុស្សជាតិគឺជាមនុស្សមានបាប ឬមិនមែនជាមនុស្សមានបាប ចាប់តាំងពេលពួកគេកើតមកក្នុងលោកិយនេះ។ «ដូចេ្នះ អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមឈើអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ ធម្មតាដើមឈើល្អ មិនដែលបញ្ចេញផលអាក្រក់បានទេ ហើយដើមដែលអាក្រក់ ក៏ពុំអាចបញ្ចេញផលល្អបានដែរ» (ម៉ាថាយ ៧:១៧-១៨)។ ព្រះមានបន្ទូលថា ពួកហោរាក្លែងក្លាយបង្កើតផលផ្លែក្លែងក្លាយតែប៉ុណ្ណោះ គឺមិនអាចបង្កើតផលផ្លែល្អបានឡើយ។ យើងគឺជាដើមឈើអាក្រក់តាំងពីដំបូង ពីព្រោះយើងបានកើតមកមានបាប ហើយយើងតែងតែបន្តបង្កើតផលផ្លែអាក្រក់ជានិច្ច ពីព្រោះយើងបានកើតមកជាដើមឈើអាក្រក់តែម្តង។

យើងបានស្នងបាបពីមនុស្សតែម្នាក់។ យើងគឺជាដើមឈើអាក្រក់ បើសិនប្រៀបធៀបទៅនឹងដើមឈើ។ មនុស្សដែលបានកើតមកជាមនុស្សមានបាប តែងតែបន្តធ្វើបាបជានិច្ច ទោះបើពួកគេចង់មានជីវិតល្អមួយ និងព្យាយាមមិនធ្វើបាបក៏ដោយ ដូចដែលដើមឈើអាក្រក់មិនអាចបង្កើតផលផ្លែល្អបានអញ្ចឹងដែរ។ តើអ្នកយល់ទេ? មនុស្សពិតជាចង់រស់នៅ ដោយសុភាព ស្លូតបូត និងមានគុណធម៌។ ប៉ុន្តែអ្នកដែលមិនមានការអត់ទោសបាប និងបានកើតមកជាមនុស្សមានបាប មិនអាចមានជីវិតសុចរិតបានឡើយ។ គាត់មិនអាចល្អបានឡើយ ទោះបើគាត់ខិតខំប្រព្រឹត្តការល្អច្រើនរាប់មិនអស់ក៏ដោយ។ អ្នកញៀនជាតិស្រវឹងមួយចំនួនព្យាយាមឈប់ផឹកស្រា ប៉ុន្តែទីបំផុត ពួកគេរងទុក្ខ ដោយសារតែជាតិស្រវឹង ហើយគ្រួសាររបស់ពួកគេបោះបង់ពួកគេចោលនៅក្នុងមន្ទីរពេទ្យ។ 

នៅថ្ងៃមួយ ខ្ញុំបានមើលកម្មវិធីទូរទស្សន៍មួយ ដែលមានឈ្មោះថា «ខ្ញុំចង់ដឹងពីវា»។ បុរសម្នាក់ត្រូវបានបោះបង់ចោលនៅក្នុងមន្ទីរពេទ្យផ្លូវចិត្តមួយ អស់រយៈពេល១៣ឆ្នាំ។ នៅពេលអ្នកសារព័ត៌មានសួរគាត់អំពីគ្រួសាររបស់គាត់ គាត់បាននិយាយថា ពួកគេមិនបានត្រឡប់មកយកគាត់ទៅផ្ទះវិញឡើយ ទោះបើគាត់បានជាសះស្បើយទាំងស្រុងពីការញៀនគ្រឿងស្រវឹង ហើយវេជ្ជបណ្ឌិតរបស់គាត់ក៏បានបញ្ជាក់អំពីការជាសះស្បើយរបស់គាត់ផងដែរក៏ដោយ។ ហើយគាត់បានដឹងពីអ្នកសារព័ត៌មានថា គ្រួសាររបស់គាត់បានផ្តល់ប្រាក់ដល់វេជ្ជបណ្ឌិតរបស់គាត់ ដើម្បីមិនអនុញ្ញាតឲ្យគាត់ចេញពីមន្ទីរពេទ្យ។ គាត់បានខឹងយ៉ាងខ្លាំង។ គ្រួសារបស់គាត់បានបោះបង់ចោលគាត់ ពីព្រោះពួកគេបានធុញទ្រាន់ចំពោះគាត់។ ហើយអ្នកសារព័ត៌មានបាននិយាយថា អ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យមិនអាចឈប់ផឹកស្រាបានឡើយ ទោះបើពួកគេមិនមានបំណងផឹកក៏ដោយ ហើយពួកគេបានផឹកកាន់តែខ្លាំង និងជាច្រើនដង រហូតដល់គ្មានអ្នកណាអាចដោះស្រាយជាមួយពួកគេបានឡើយ។

ហេតុអ្វីមនុស្សម្នាក់មិនអាចគ្រប់គ្រងការផឹកគ្រឿងស្រវឹងរបស់ខ្លួនបាន? គាត់ដឹងថា វាមិនល្អសម្រាប់សុខភាពរបស់គាត់ទេ ហើយព្យាយាមឈប់ផឹក ប៉ុន្តែគាត់នៅតែបន្តផឹកដដែល។ មូលហេតុគឺថា គាត់គឺជាមនុស្សញៀនគ្រឿងស្រវឹងរួចទៅហើយ ប៉ុន្តែហេតុដំបូងគឺថា គំនិតរបស់គាត់តែងតែនៅទទេ។ គាត់ផឹក ពីព្រោះគាត់មានអារម្មណ៍ទទេនៅក្នុងចិត្តរបស់គាត់។ មនុស្សតែងតែមានអារម្មណ៍ឈឺចាប់ និងមិនអាចធ្វើល្អបានទេ ពីព្រោះគាត់នៅជាមួយបាប។ ដូច្នេះ គាត់មានទុទិដ្ឋិនិយម ហើយផឹកម្តងទៀត។ គាត់អាចគិតថា «ខ្ញុំមិនដឹងថា ហេតុអ្វីខ្ញុំកំពុងតែធ្វើដូច្នេះទេ។ តាមការពិត ខ្ញុំមិនគួរធ្វើដូច្នេះទេ»។ ហើយកាលណាគាត់មានអារម្មណ៍កាន់តែខ្លាំងថា ខ្លួនគាត់ក្បត់គាត់ គាត់ផឹកកាន់តែខ្លាំង ដើម្បីបោះបង់ខ្លួនឯងចោល។

អ្នកញៀនគ្រឿងស្រវឹង មិនអាចឈប់ផឹកបានឡើយ ទោះបើគាត់ព្យាយាមមិនផឹកក៏ដោយ។ ដូច្នេះ គាត់មានអារម្មណ៍ស្រងាកចិត្ត ហើយផឹកកាន់តែច្រើនឡើង ហើយទីបំផុត គាត់ត្រូវបានបោះបង់ចោលនៅក្នុងមន្ទីរពេទ្យ។ ពាក្យសម្តី និងការប្រព្រឹត្តរបស់មនុស្ស គឺគ្រាន់តែជាការបញ្ជាក់ពីនិស្ស័យដើមរបស់ពួកគេប៉ុណ្ណោះ។ មនុស្សម្នាក់បានកើតមកជាមនុស្សមានបាបម្នាក់ ហើយតែងតែធ្វើបាបជានិច្ច ពេញមួយជីវិតរបស់គាត់ ទោះបើគាត់គ្មានបំណងចង់ធ្វើក៏ដោយ ដូចដែលដើមប៉ោមមួយដុះឡើង ចេញផ្កា និងបង្កើតផ្លែប៉ោម ដោយព្រោះវាស្នងហ្សែនប៉ោមដែរ។ ដូច្នេះ មនុស្សចង់ធ្វើល្អ ប៉ុន្តែអ្នកដែលមិនមានការអត់ទោសអំពើបាប មិនអាចធ្វើល្អបានឡើយ ពីព្រោះពួកគេមិនមានសមត្ថភាពធ្វើល្អបានឡើយ។ ពួកគេគិតថា បាបរបស់ពួកគេមិនធ្ងន់ធ្ងរទេ និងលាក់បាំងខ្លួនឯង ហើយទីបំផុត វាក្លាយទៅជាធ្ងន់ធ្ងរ កាលណាអំពើបាបរបស់ពួកគេត្រូវបានបើក   សម្តែងឲ្យឃើញ។ 

តាមនិស្ស័យរបស់មនុស្ស មនុស្សមានបាបតែងតែធ្វើបាប ពីព្រោះគាត់បានកើតមកជាមនុស្សមានបាប និងបានស្នងបាប តាំងពីដើមដំបូង។ វាគឺជារឿងធម្មតាបំផុត ដែលមនុស្សមា្នក់ធ្វើបាប ពីព្រោះបានកើតមកជាមួយនឹងហ្សែនបាប ដូចដែលដើមម្ទេសបង្កើតផ្លែម្ទេស និងដើមពុតទ្រាបង្កើតផ្លែពុតទ្រាដែរ។ មនុស្សម្នាក់មិនអាចមិនធ្វើបាបបានឡើយ ពីព្រោះគាត់បានកើតមកជាមនុស្សមានបាបម្នាក់រួចទៅហើយ។ តើមនុស្សម្នាក់អាចរស់នៅ ដោយមិនធ្វើបាបបានយ៉ាងដូចម្តេច បើសិនគាត់បានកើតមកជាមួយបាបដូច្នេះ? 



មនុស្សបានកើតមកជាមួយគំនិតអាក្រក់ដប់ពីរប្រភេទ


ព្រះយេស៊ូវ បានមានបន្ទូលនៅក្នុង ម៉ាកុស ៧ ថា មនុស្សបានកើតមកជាមួយសេចក្តីអាក្រក់ទាំងដប់ពីរប្រភេទគឺ សេចក្តីកំផិត សហាយស្មន់ កាប់សំឡាប់គេ  លួចប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ និងសេចក្តីចំកួត។ យើងបានកើតមកជាមួយសេចក្តីប៉ងប្រាថ្នាចង់លួច។ គំនិតលួចគេត្រូវបានរួមបញ្ចូលនៅក្នុងរមតកបាប។ តើអ្នកលួរគេដែរទេ? គ្រប់គ្នាលួច។ បើសិនគាត់មិនលួចទេ គឺដោយសារតែមនុស្សកំពុងតែមើលគាត់។ ប៉ុន្តែនៅពេលគ្មានអ្នកណាម្នាក់នៅជុំវិញគាត់ និងមានរបស់អ្វីមួយទាក់ទាញនៅជិត អំពើបាបនៃការលួចចេញមកធ្វើឲ្យគាត់លួច។ 

ដូច្នេះ មនុស្សបានបង្កើតក្រមសីលធម៌ និងច្បាប់ ដែលពួកគេគួរតែគោរពតាម។ មនុស្សបានបង្កើតច្បាប់របស់ខ្លួនថា ការបង្កគ្រោះថ្នាក់ដល់អ្នកដទៃគឺជាការមិនត្រឹមត្រូវទេ។ នៅពេលមនុស្សជាច្រើននាក់រស់នៅជាមួយគ្នានៅក្នុងសង្គមមួយ ពួកគេត្រូវការច្បាប់។ យើងត្រូវតែរស់នៅស្របតាមបទដ្ឋានសង្គម។ ប៉ុន្តែយើងលួច នៅពេលយើងនៅតែម្នាក់ឯង និងមិនមានអ្នកណាមើលឃើញយើង។

គ្មានអ្នកណាម្នាក់ ដែលមិនលួចឡើយ គឺគ្រប់គ្នាលួច។ អស់រយៈពេលជាយូរកន្លងទៅ ខ្ញុំបានស្នើឲ្យក្រុមជំនុំនៅក្នុងការជួបជុំធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណលើកដៃរបស់ពួកគេ បើសិនពួកគេមិនដែលធ្វើបាបនៅក្នុងជីវិតរបស់ពួកគេសោះ។ លោកយាយម្នាក់បានលើកដៃ ហើយបាននិយាយថា «ខ្ញុំមិនដែលលួចអ្វីឡើយ»។ ដូច្នេះ ខ្ញុំបានសួរគាត់ថា តើគាត់ធ្លាប់យកអ្វីមួយ នៅតាមផ្លូវទៅផ្ទះរបស់គាត់ដែរទេ? ហើយគាត់បានឆ្លើយថា «មានពេលមួយ ខ្ញុំបានឃើញផ្លែល្ពៅខ្ចីមួយផ្លែ នៅតាមផ្លូវទៅផ្ទះរបស់ខ្ញុំ។ ខ្ញុំបានគិតថា វាពិតជាឆ្ងាញ់ ហើយខ្ញុំបានសម្លឹងមើលជុំវិញ ហើយបានដឹងថា គ្មានអ្នកណានៅទីនោះទេ។ ដូច្នេះ ខ្ញុំក៏បានបេះវា លាក់វានៅក្នុងសំពត់របស់ខ្ញុំ  និងបានយកវាទៅចម្អិនញ៉ាំទៅ»។ ដូច្នេះ នេះមានន័យថា គាត់មិនបានដឹងថា គាត់បានប្រព្រឹត្តអំពើបាបនៃការលួចឡើយ។

ទោះបីជាយ៉ាងណា ព្រះមានបន្ទូលថា វាគឺជាអំពើបាបមួយ ដែលយកសម្ភារៈរបស់អ្នកដទៃ ដោយគ្មានការអនុញ្ញាត។ ព្រះបានបង្គាប់ថា     «ឯងមិនត្រូវលួចឡើយ» នៅក្នុងក្រិត្យវិន័យរបស់លោកម៉ូសេ។ ដូច្នេះ គ្រប់គ្នាលួច។ មនុស្សពូកែខាងកាប់សម្លាប់ និងលួច កាលណាពួកគេមានឱកាស។ គាត់អាចលួចគោក្របី ទន្សាយ និងមាន់ទាពីផ្ទះរបស់អ្នកដទៃ។ នេះហើយហៅថា ការលួច។ គាត់ថែមទាំងមិនដឹងថា វាគឺជាអំពើបាបផង នៅពេលគាត់សម្លាប់ និងលួច។ ប៉ុន្តែវាគឺជារឿងធម្មតាសម្រាប់គាត់ធ្វើដូច្នេះ ពីព្រោះគាត់បានស្នងបាប ចាប់តាំងពីកំណើតរបស់គាត់មកម៉្លេះ។



មនុស្សម្នាក់បានស្នងបាប


មនុស្សម្នាក់ ក៏បានស្នងអំពើបាបនៃសេចក្តីកំផិតពីឪពុកម្តាយរបស់ខ្លួនដែរ។ គាត់បានកើតមកជាមួយតម្រេកចង់ប្រព្រឹត្តសេចក្តីកំផិត។ ហើយគាត់ពិតជាប្រព្រឹត្តសេចក្តីកំផិត នៅពេលគ្មានអ្នកណាម្នាក់នៅជុំវិញខ្លួន។ មនុស្សចូលចិត្តកន្លែងងងឹតៗដូចជា ហាងកាហ្វេ និងបារ។ កន្លែងទាំងនោះពេញនិយមចំពោះមនុស្សមានបាបខ្លាំងណាស់។ ហេតុអ្វី? កន្លែងទាំងនោះល្អសម្រាប់ពួកគេបញ្ចេញមរតកបាបរបស់ពួកគេ។ 

សូម្បីតែសុភាពបុរសក៏ចូលចិត្តកន្លែងទាំងនោះដែរ។ ពួកគេគឺជាឪពុកល្អនៅឯផ្ទះ និងជាបុគ្គលមានកិត្តិយសនៅក្នុងសង្គម ប៉ុន្តែពួកគេទៅកន្លែងងងឹតៗ ដែលពេញដោយបាប។ ពួកគេទៅកន្លែង ដែលពួកគេអាចបង្ហាញនិស្ស័យបាបរបស់ខ្លួន និងបញ្ចេញផលផ្លែបាប។ ពួកគេជួបគ្នានៅទីនោះ ហើយបានក្លាយជាមិត្តជិតស្និទ្ធជាមួយគ្នាយ៉ាងឆាប់រហ័ស បន្ទាប់ពីបានផឹកស្រាមួយកែវ។ ពួកគេមានភាពជិតស្និទ្ធនឹងគ្នាភ្លាម បន្ទាប់ពីបានជួបគ្នា ពីព្រោះពួកគេមាននិស្ស័យបាបដូចគ្នា។ «តើអ្នកមាននិស្ស័យបាបនេះដែរទេ?! ខ្ញុំមាន។» «ខ្ញុំក៏មានដែរ។ អ្នកគឺជាមិត្តរបស់ខ្ញុំ។» «តើអ្នកអាយុប៉ុន្មាន?» «អាយុមិនសំខាន់ទេ។» «រីករាយដែលបានជួបអ្នក។»

បុរសៗបញ្ចេញអំពើបាបរបស់ខ្លួនទៅកាន់គ្នាទៅវិញទៅមក កាលណាពួកគេជួបជាមួយមនុស្សមានបាបផ្សេងៗទៀត ពីព្រោះពួកគេបានកើតមកជាមួយនិស្ស័យបាបនៅក្នុងលោកិយនេះ។ ប៉ុន្តែវាគឺជារឿងធម្មតា ដែលពួកគេធ្វើបាប។ ហេតុអ្វី? ពីព្រោះពួកគេមានបាបនៅក្នុងចិត្តរបស់ពួកគេ ហើយត្រូវបានបង្កើតមកតាមបែបដូច្នេះ។ ដូច្នេះ វាគឺជារឿងចម្លែក ដែលពួកគេមិនធ្វើបាបនោះ។ ប៉ុន្តែពួកគេព្យាយាមមិនរស់នៅក្នុងជីវិតមានបាបទេ នៅពេលពួកគេរស់នៅក្នុងសង្គមមួយ ពីព្រោះសង្គមនីមួយៗមានបទដ្ឋានសង្គមខុសៗគ្នា។ ដូច្នេះ ពួកគេធ្វើពុត និងពាក់របាំងមុខផ្សេង ដើម្បីប្រព្រឹត្តបទដ្ឋានសង្គម ដែលពួកគេរស់នៅក្នុង។ ដូច្នេះ មនុស្សរស់នៅដូច្នេះ ហើយចាត់ទុកអ្នកដែលមិនរស់នៅដូចពួកគេ ជាមនុស្សចំកួត និងអាក្រក់។ តាមការពិត មនុស្សគឺពិតជាបានកើតមកជាមនុស្សមានបាប ពីព្រោះព្រះគម្ពីរនិយាយថា «ដោយសារមនុស្សតែម្នាក់ បាបបានចូលមកក្នុងលោកិយ» (រ៉ូម ៥:១២)។ 

វាត្រឹមត្រូវហើយ។ មនុស្សប្រុសមា្នក់អាចនិយាយថា «ខ្ញុំមិនអាសអាភាសទេ។ ខ្ញុំមិនចូលចិត្តស្រីដែលស្លៀកសំពត់ខ្លីៗទេ»។ តើគាត់ពិតជាមិនចូលចិត្តឬ? គាត់អាចធ្វើពុតជាមិនចូលចិត្ត នៅពេលមានមនុស្សច្រើននៅជុំវិញគាត់ ប៉ុន្តែគាត់មិនអាចទប់នឹងការប្រព្រឹត្តអំពើបាបនៃ       សេចក្តីអាសអាភាសទេ នៅពេលគ្មានអ្នកណាម្នាក់នៅជុំវិញគាត់។

ដើមឈើអាក្រក់មួយដើម បង្កើតតែផ្លែអាក្រក់ប៉ុណ្ណោះ ហើយដើមឈើល្អមិនអាចបង្កើតផ្លែអាក្រក់បានឡើយ។ មនុស្សម្នាក់ត្រូវតែដឹងថា គាត់គឺជាមនុស្សមានបាបម្នាក់ ពីព្រោះបើសិនគាត់ដឹងពីអំពើបាបរបស់គាត់ គាត់អាចបានសង្រ្គោះចេញពីបាប ដោយសារព្រះយេស៊ូវ។ ប៉ុន្តែគាត់នឹងទទួលបានការជំនុំជម្រះពីព្រះ និងធ្លាក់ទៅស្ថាននរក បើសិនគាត់ធ្វើពុតជាមិនធ្វើបាប និងព្យាយាមលាក់បាំងអំពើបាបរបស់ខ្លួន ដោយមិនស្គាល់ពីអំពើបាបរបស់ខ្លួន។ មនុស្សជាតិបានកើតមកជាមនុស្សមាន     បាប។ ដូច្នេះ ពួកគេគឺជាដើមឈើពុករលួយ ដែលបង្កើតផលផ្លែបាប តាំងពីកំណើតរបស់ពួកគេមកម៉្លេះ។

ដូច្នេះ អ្នកដែលអភិវឌ្ឃនិស្ស័យបាបរបស់ខ្លួន តាំងពីកុមារភាព ពូកែធ្វើបាបពេញមួយជីវិតរបស់ខ្លួន។ ហើយអ្នកដែលអភិវឌ្ឃនិស្ស័យបាបរបស់ខ្លួនយឺតពេល ចាប់ផ្តើមបង្កើតផលផ្លែអាក្រក់របស់ខ្លួននៅជិតចុងបញ្ចប់នៃជីវិតរបស់ខ្លួន។ មានអ្នកដឹកនាំជាស្ត្រីម្នាក់នៅក្នុងពួកជំនុំ នៅទីក្រុង Taegu នៃប្រទេសកូរ៉េ។ នៅពេលគាត់បានទទួលយកជំនឿគ្រីស្ទ    បរិស័ទ នៅពេលគាត់នៅវ័យក្មេង គាត់បានស្បថថា គាត់នឹងនៅលីវ អស់មួយជីវិតរបស់គាត់ ដើម្បីបម្រើព្រះអម្ចាស់ ក្នុងនាមជាអ្នកបម្រើជាស្ត្រី     ម្នាក់។ ប៉ុន្តែគាត់បានបំពានសម្បថរបស់គាត់ ហើយបានរៀបការជាមួយបុរសពោះម៉ាយម្នាក់ បន្ទាប់ពីគាត់មានអាយុ៦០ឆ្នាំ។ គាត់បានអភិវឌ្ឃនិស្ស័យបាប ឬមរតកបាបរបស់គាត់យ៉ាងយឺត។

ជាទូទៅ មនុស្សភាគច្រើនអភិវឌ្ឍនិស្ស័យបាបរបស់ខ្លួនតាំងពីកុមារភាព។ នៅសម័យនេះ មនុស្សវ័យក្មេងចូលចិត្តអភិវឌ្ឍនិស្ស័យបាបរបស់ខ្លួន ចាប់តាំងពីកុមារភាព។ ពួកគេគិតថា មានគម្លាតមួយ រវាងពួកគេនិងមនុស្សជំនាន់មុន។ ពួកគេត្រូវបានចាត់ទុកជាមនុស្សជំនាន់ឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៨០។ ដូច្នេះ យើងបានរៀនពីព្រះបន្ទូលព្រះថា យើងបានកើតមកជាមនុស្សមានបាប ហើយយើងគឺជាមនុស្សដែលតែងតែបន្តធ្វើបាបពេញមួយជីវិតរបស់យើង។ តើអ្នកទទួលស្គាល់ការពិតនេះដែរទេ?



ច្បាប់អំពីជម្ងឺឃ្លង់


ទីពីរ ព្រះមានបន្ទូលថា «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»     (រ៉ូម ៥:១២)។ បាបបណ្តាលឲ្យមនុស្សជាតិត្រូវទទួលបានការជំនុំជ្រះពីព្រះ។ ដូច្នេះ មនុស្សមានបាបម្នាក់ត្រូវស្គាល់ខ្លួនឯង និងមានការអត់ទោសអំពើបាប។ តើគាត់អាចស្គាល់ខ្លួនបានយ៉ាងដូចម្តេច? ហើយតើគាត់អាចទទួលបានការអត់ទោស សម្រាប់អំពើបាបរបស់ខ្លួននៅចំពោះព្រះបានយ៉ាងដូចម្តេច?

នៅក្នុង លេវីវិន័យ ១៣ ព្រះបានបង្រៀនលោកអើរ៉ុន និងលោក      ម៉ូសេអំពើរបៀបពិនិត្យមើលជម្ងឺឃ្លង់។ នៅសម័យព្រះគម្ពីរសញ្ញាចាស់ មានអ្នកជម្ងឺឃ្លង់ជាច្រើននាក់។ ខ្ញុំមិនដឹងច្រើនអំពីជម្ងឺឃ្លង់ទេ ប៉ុន្តែកាលពីខ្ញុំនៅក្មេង ខ្ញុំបានឃើញអ្នកជម្ងឺឃ្លង់ជាច្រើននាក់។ ហើយមិត្តម្នាក់របស់ខ្ញុំក៏បានឆ្លងជម្ងឺឃ្លង់នេះផងដែរ។

ព្រះបានប្រាប់លោកអើរ៉ុន និងលោកម៉ូសេ ឲ្យពិនិត្យមើលជម្ងឺឃ្លង់ ហើយបំបែកអ្នកជម្ងឺឃ្លង់ចេញពីត្រសាលជំនុំរបស់អ៊ីស្រាអែល។ «បើមនុស្សណាកើតមានពកឬដំបៅ ឬស្នាមអ្វីក្រហមនៅស្បែក ដែលក្លាយទៅជាឃ្លង់នៅក្នុងសាច់ នោះត្រូវឲ្យគេនាំអ្នកនោះទៅឯអើរ៉ុនដ៏ជាសង្ឃ ឬទៅឯកូនណាមួយរបស់លោក ដែលនឹងធ្វើជាសង្ឃក៏បាន» (លេវីវិន័យ ១៣:១២)។ នៅពេលសង្ឃបានពិនិត្យឃើញថា គាត់មានជម្ងឺសើស្បែក សង្ឃបំបែកគាត់ចេញ សម្រាប់រយៈពេលប្រាំពីរថ្ងៃ។ បន្ទាប់ពីរយៈពេលប្រាំពីរថ្ងៃ សង្ឃពិនិត្យស្បែករបស់គាត់ម្តងទៀត។ បើសិនវាមិនបានក្លាយទៅជាឃ្លង់ទេ សង្ឃប្រកាសថា «អ្នកស្អាត និងអាចរស់នៅក្នុងត្រសាលជំនុំនេះបាន»។ 

បើសិនមានពកសៗនៅលើស្បែក ហើយរោមបានក្លាយជាពណ៌ស និងមានសាច់ស្រស់នៅក្នុងពកទាំងនោះ នោះគឺជាជម្ងឺឃ្លង់ហើយ។ ដូច្នេះ សង្ឃប្រកាសថា គាត់ស្មោគគ្រោក។ លេវីវិន័យ ១៣:៩-១១ ប្រាប់យើងថា «កាលណាមានរោគឃ្លង់កើតឡើងដល់មនុស្សណា នោះត្រូវតែនាំទៅឯសង្ឃ ត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះ បើឃើញមានពកសៗនៅនាស្បែក ដែលបានធ្វើរោមឲ្យទៅជាស ហើយមានសាច់ ស្រស់នៅក្នុងពកនោះ  នោះគឺជាឃ្លង់ចាស់នៅក្នុងសាច់ហើយ ត្រូវឲ្យសង្ឃប្រាប់ថាជាស្មោកគ្រោក មិនបាច់នឹងបង្ខាំងទុកទេ ព្រោះជាស្មោកគ្រោកហើយ»។ សង្ឃមិនបានបំបែកគាត់ចេញពីត្រសាលជំនុំរបស់អ៊ីស្រាអែលទេ។ 

វាក៏បានកើតឡើងដូចគ្នា នៅក្នុងប្រទេសរបស់យើងផងដែរ។ មានភូមិដាច់ដោយឡែកសម្រាប់អ្នកជម្ងឺឃ្លង់ នៅក្នុងប្រទេសកូរ៉ ដូចជា ភូមិផ្កា និងកោះសូរុក (Sorok Island) ជាដើម។ ជាយូរមកហើយ ខណៈដែលខ្ញុំបានកំពុងជិះឡានទៅផ្ទះ ភរិយារបស់ខ្ញុំបានហៅឲ្យខ្ញុំក្រឡេកមើល «ភូមិផ្កា» នៅពេលគាត់បានមើលឃើញស្លាកសញ្ញានៅលើផ្លូវ។ បន្ទាប់មក ខ្ញុំបាននិយាយថា «អូនមិនស្គាល់ថា ភូមិផ្កានោះគឺជាអ្វីទេ»។ ហើយខ្ញុំបានសួរគាត់ថា «អូន តើអូនចង់ទៅមើលទីនោះទេ?»។ ហើយគាត់បានឆ្លើយថា «ចាស»។ ប៉ុន្តែគាត់បានភ្ញាក់ផ្អើល នៅពេលគាត់បានស្តាប់ឮថា «ភូមិផ្កា» គឺជាកន្លែងសម្រាប់អ្នកជម្ងឺឃ្លង់រស់នៅ ហើយគាត់មិនដែលចង់ឲ្យខ្ញុំទៅមើលភូមិផ្កានោះម្តងណាទៀតឡើយ។ អ្នកជម្ងឺឃ្លង់ត្រូវបានដាក់ឲ្យរស់នៅក្នុងភូមិផ្សេងៗ ដែលដាច់ដោយឡែកពីសង្គម។ 

នៅទីនេះ យើងត្រូវតែយកចិត្តទុកដាក់ចំពោះសង្ឃដែលបានប្រកាសថា មនុស្សម្នាក់ស្អាត នៅពេលជម្ងឺឃ្លង់បានរាលដាលពេញស្បែករបស់គាត់។ តើអ្នកយល់ដែរទេ? សង្ឃបានបំបែកអ្នកដែលមានជម្ងឺឃ្លង់រាលដាលបន្តិចបន្តួច ហើយសង្ឃបានប្រាប់គាត់ឲ្យរស់នៅក្នុងត្រសាលជំនុំ នៅពេលជម្ងឺឃ្លង់បានរាលដាលពេញស្បែករបស់គាត់ ចាប់ពីក្បាលដល់ម្រាមជើង។ 

ព្រះបានប្រាប់សង្ឃអំពីរបៀបបំបែកអ្នកជម្ងឺឃ្លង់ថា «បើកាលណារោគឃ្លង់នោះចេញមកគ្រប់នៅនាស្បែក ហើយបានរាលពេញខ្លួនអ្នកដែលមានរោគនោះ ចាប់តាំងពី ក្បាលរហូតដល់ជើង នៅសព្វកន្លែងដែលសង្ឃមើលឃើញ» (លេវីវិន័យ ១៣:១២)។ នេះហើយគឺជារបៀបបំបែកអ្នកជម្ងឺឃ្លង់ ដែលព្រះបានប្រាប់សង្ឃ។



ច្បាប់អំពីជម្ងឺឃ្លង់ប្រាប់យើងអំពី...


ច្បាប់នេះ ប្រាប់យើងថា មនុស្សបានកើតមកជាមនុស្សមានបាប ជាមួយនឹងនិស្ស័យបាប ហើយធ្វើបាបពេញមួយជីវិតរបស់យើង។ ប៉ុន្តែមនុស្សមួយចំនួនគ្រាន់តែដឹងថា ពួកគេមានបាបតែបន្តិចបន្តួចប៉ុណ្ណោះ។ នៅក្នុងចន្លោះពេលមួយ ពួកគេធ្វើបាប ដោយដៃរបស់ពួកគេម្តង និងជាមួយជើងរបស់ពួកគេម្តងទៀត ហើយជាមួយនឹងគំនិតរបស់ពួកគេម្តងទៀត។ តើអ្នកណានឹងនិយាយថា វាធ្ងន់ធ្ងរ នៅពេលជម្ងឺឃ្លង់គ្រាន់តែរាលដាលនៅកន្លែងមួយនៅទីនេះ និងកន្លែងមួយទៀតនៅទីនោះប៉ុណ្ណោះ? គ្មានអ្នកណាម្នាក់ដឹងពីស្ថានភាពជម្ងឺឃ្លង់របស់ខ្លួនឡើយ។

មនុស្សម្នាក់ បានកើតមកជាមនុស្សមានបាប ដោយសារតែការស្នងបាប។ ប៉ុន្តែគាត់មិនដឹងថា គាត់គឺជាមនុស្សមានបាបម្នាក់ រហូតដល់គាត់ធ្វើបាបជាច្រើនដងរាប់មិនអស់ ទោះបើព្រះបានប្រកាសថា គាត់គឺជាមនុស្សមានបាបម្នាក់ក៏ដោយ។ ទីបំផុត គាត់បានដឹងថា គាត់គឺជាមនុស្សមានបាបម្នាក់នៅក្នុងលោកិយនេះ។ 

ទោះបីជាយ៉ាងណា អ្នកដែលចាត់ទុកខ្លួនថាមានគុណធម៌ និងធ្វើបាបតែបន្តិចបន្តួច មិនដឹងថា គាត់គឺជាមនុស្សមានបាបម្នាក់ទេ។ ព្រះបានប្រាប់សង្ឃឲ្យប្រកាសថា អ្នកដែលមានជម្ងឺឃ្លង់រាលដាលបន្តិចបន្តួច គឺស្មោគគ្រោក និងត្រូវបំបែកគាត់ចេញ។ មនុស្សមានបាបបានដាច់ចេញពីព្រះ។ តើអ្នកយល់ទេ? ព្រះបរិសុទ្ធ។ ហើយអ្នកដែលគិតថា ខ្លួនមានបាបតែបន្តិចបន្តួចប៉ុណ្ណោះ មិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានឡើយ។ 

តើអ្នកណាអាចរស់នៅក្នុងនគរស្ថានសួគ៌បាន? មានតែអ្នកដែលអំពើបាបរបស់ខ្លួនបានរាលដាលពេញខ្លួនទាំងអស់ និងបានដឹងថា ពួកគេគឺពិតជាមនុស្សមានបាបប៉ុណ្ណោះ ទើបអាចចូលទៅក្នុងនគរស្ថានសួគ៌     បាន។ ដោយសារសេចក្តីជំនឿលើព្រះយេស៊ូវ អំពើបាបទាំងអស់របស់ពួកគេត្រូវបានអត់ទោសឲ្យ ហើយពួកគេនឹងចូលទៅក្នុងនគរស្ថានសួគ៌ ដើម្បីសោយរាជ្យជាមួយព្រះ។ 

ព្រះគម្ពីរនិយាយថា ព្រះប្រកាសថា អ្នកដែលអំពើបាបរបស់ខ្លួនបានរាលដាលតែបន្តិចបន្តួច គឺស្មោគគ្រោក។ ព្រះហៅអ្នកដែលតែងតែធ្វើបាប មិនមែនអ្នកដែលនឹងមិនធ្វើបាបទេ ឲ្យសារភាពថា គាត់គឺពិតជាមនុស្សមានបាបទាំងស្រុងតែម្តង។ ព្រះយេស៊ូវបានមានបន្ទូលថា «ខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ» (ម៉ាថាយ ៩:១៣)។ ព្រះហៅមនុស្សមានបាប ហើយលាងសម្អាត និងអត់ទោសដល់អំពើបាបទាំងអស់របស់ពួកគេ។ ហើយព្រះបានលាងសម្អាតអំពើបាបរបស់យើង តែម្តងជាសម្រេចរួចទៅហើយ។ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់ពួកគេចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានទទួលការជំនុំជម្រះនៅលើឈើឆ្កាងសម្រាប់ពួកគេ ហើយបានរាប់ពួកគេជាសុចរិត តាមរយៈការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ ដើម្បីយកពួកគេទៅនគរស្ថានសួគ៌។ 



យើងត្រូវតែស្គាល់ពីខ្លួនឯង


យើងត្រូវតែដឹងថា យើងគឺជាមនុស្សមានបាបទាំងមូល ឬមនុស្សមានបាបតែពាក់កណ្តាល។ ព្រះប្រកាសថា អ្នកដែលជម្ងឺឃ្លង់រាលដាលពេញខ្លួន គឺស្អាត។ ព្រះបានបង្កើតច្បាប់អំពីជម្ងឺឃ្លង់តាមរបៀបនេះ។ អ្នកដែលដឹងថា គាត់ពេញដោយបាប ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយទទួលបានការអត់ទោសអំពើបាប នៅពេលព្រះយេស៊ូវយាងមកគាត់ និងមានបន្ទូលថា ទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់គាត់ចេញ តាមរយៈបុណ្យជ្រមុជ និងឈើឆ្កាងរបស់ទ្រង់រួចហើយ។ ប៉ុន្តែមនុស្សមានបាបតែពាក់កណ្តាល ដែលគិតថា គាត់មានបាបតែបន្តិចបន្តួចប៉ុណ្ណោះ បដិសេធ និងមើលងាយដំណឹងល្អវិញ។

ប្រសិនបើព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់រួចហើយ តើអាចនៅមានបាបទៀតទេ? ទេ។ យើងអាចទទួលបានការអត់ទោស    អំពើបាប តែម្តងជាសម្រេច។ ដូច្នេះ មនុស្សមានបាបម្នាក់គួរតែស្គាល់ពីខ្លួនឯងឲ្យបានច្បាស់លាស់។ អំពើបាបទាំងអស់របស់គាត់អាចត្រូវបានដោះចេញបាន លុះត្រាតែគាត់ស្គាល់ពីខ្លួនឯងជាមុនសិន។ មនុស្សចូលចិត្តនាំយកអំពើបាបតូចតាចទៅកាន់ព្រះ។ «ព្រះអម្ចាស់ ទូលបង្គំបានធ្វើបាបហើយ។ ទូលបង្គំមិនចង់ធ្វើទេ ប៉ុន្តែគេបង្ខំឲ្យទូលបង្គំធ្វើវា។ សូមអត់ទោសដល់ទូលបង្គំសម្រាប់ករណីនេះផង ហើយទូលបង្គំនឹងមិនធ្វើបាបទៀតឡើយ។» ពួកគេនាំតែអំពើបាបតូចតាចទៅកាន់ព្រះ។ ដូច្នេះ ព្រះមានបន្ទូលហៅពួកគេថា «អ្នកស្មោគគ្រោក»។ 

នៅចំពោះព្រះ មនុស្សមិនមានសេចក្តីសុចរិតឡើយ។ ប៉ុន្តែព្រះសង្រ្គោះអ្នកដែលទទួលស្គាល់ថា គាត់ពេញដោយបាប។ «ពឹងផ្អែកទាំងស្រុង ឬមិនពឹងផ្អែកទាំងស្រុងលើព្រះ។ ខ្ញុំគឺជាមនុស្សមានបាបម្នាក់ ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរក។ សូមធ្វើតាមព្រះហឫទ័យទ្រង់ចុះ ប៉ុន្តែព្រះអង្គអើយ សូមផ្តល់សេចក្តីមេត្តាករុណាដល់ទូលបង្គំ ហើយសង្រ្គោះទូលបង្គំផង។ បើសិនទ្រង់គឺជាព្រះមែន សូមសង្រ្គោះទូលបង្គំផង។ ដូច្នេះ ទូលបង្គំនឹងជឿលើទ្រង់ ហើយទូលបង្គំនឹងរស់នៅតាមបំណងព្រះហឫទ័យទ្រង់។»



មនុស្សជាតិបានស្នងបាប ដែលមានគំនិតអាក្រក់ទាំង១២ប្រភេទ


ចូរយើងពិនិត្យមើល ម៉ាកុស ៧:២០-២៣។ «គឺជាសេចក្តីដែលចេញពីមនុស្សមកទេតើ ដែលធ្វើឲ្យស្មោកគ្រោកនោះ  ដ្បិតនៅពីខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស មានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះ គឺសេចក្តីកំផិត សហាយស្មន់ កាប់សំឡាប់គេ  លួចប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ និងសេចក្តីចំកួត  គឺសេចក្តីអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សស្មោកគ្រោកវិញ។» ចេញពីខាងក្នុងចិត្តរបស់មនុស្សជាតិ មានគំនិត       អាក្រក់ជាច្រើន។ មនុស្សជាតិបានស្នងបាប តាំងតែពីដំបូងមកម៉្លេះ។ តើអ្នកយល់ទេ? មនុស្សម្នាក់មានគំនិតអាក្រក់យ៉ាងច្រើន ពេញមួយជីវិតរបស់ខ្លួន។ ហើយគ្មានផ្លូវណា ដែលគាត់អាចបានសង្រ្គោះបានឡើយ បើសិនអំពើបាបទាំងអស់របស់គាត់មិនត្រូវបានអត់ទោសឲ្យ តែម្តងជា   សម្រេចនោះ។

មនុស្សជាតិ បានកើតមកជាមួយគំនិតអាក្រក់ទាំង១២ប្រភេទ៖     សេចក្តីកំផិត សហាយស្មន់ កាប់សំឡាប់គេ  លួចប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ និងសេចក្តី     ចំកួត»។ ដូច្នេះ គាត់នៅតែបន្តធ្វើបាបជានិច្ច រហូតអស់មួយជីវិតរបស់     គាត់។ អ្នកដែលអំពើបាបរបស់ខ្លួនមិនត្រូវបានអត់ទោសឲ្យ រស់នៅដោយមានបាប ទោះបើគាត់មិនចង់រស់នៅបែបនេះក៏ដោយ។ គ្រប់យ៉ាងដែលចេញពីមនុស្សជាតិមក ដូចជា គំនិត និងការប្រព្រឹត្ត សុទ្ធតែមានបាបនៅចំពោះព្រះទាំងអស់។

វាគឺជាសេចក្តីកំពុត ដែលមនុស្សមានបាបម្នាក់ធ្វើល្អ។ គាត់គ្រាន់តែអាចធ្វើពុតជាមានគុណធម៌ប៉ុណ្ណោះ ហើយវាគឺជាការបោកបញ្ឆោតព្រះ។ ប៉ុន្តែដើម្បីបានសង្រ្គោះ មនុស្សដែលបានកើតមកមានបាប ត្រូវតែស្គាល់ពីខ្លួនឯង។ ប៉ុន្តែបើសិនមនុស្សម្នាក់មិនដឹងថា ខ្លួនឯងមានបាបទេ គាត់មានទុក្ខព្រួយ កាលណាគាត់ធ្វើបាប ហើយនិយាយថា «អូ ហេតុអ្វីខ្ញុំប្រព្រឹត្តការទាំងនេះ?»។ គាត់កំពុងតែបោកបញ្ឆោតខ្លួនឯងហើយ។

មនុស្សជាតិមានគំនិតអាក្រក់។ មនុស្សម្នាក់គិតថា «ហេតុអ្វីខ្ញុំធ្វើតាមគំនិតអាក្រក់? ទេ ខ្ញុំមិនគួរមានគំនិតអាក្រក់ទេ។ ហេតុអ្វីខ្ញុំគិតអំពីការអាក្រក់? គ្រូរបស់ខ្ញុំបានបង្រៀនខ្ញុំឲ្យធ្វើការល្អ»។ គាត់គិតដូច្នេះ ពីព្រោះគាត់មិនដឹងពីមូលហេតុដែលគាត់ធ្វើការទាំងនោះទេ។ គាត់មានទុក្ខព្រួយ ដោយសារតែការលួច និងការកំផិតរបស់គាត់ ពីព្រោះគាត់មិនដឹងថា គាត់បានស្នងបាបឡើយ។ ការកាប់សម្លាប់ សេចក្តីកំផិត អាសអាភាស       សេចក្តីអាក្រក់ ការបោកប្រាស់ ភ្នែកអាក្រក់ ការជេរប្រមាថ អំណួត និងសេចក្តីចំកួត ដាក់វេនគ្នា ចេញពីខាងក្នុងគាត់មក។ ដូច្នេះ គាត់ស្អប់ខ្លួនឯង ហើយមានសេចក្តីខ្មាស ដោយមិនដឹងពីមូលហេតុ។

យើងគឺជាមនុស្សមានបាប ដែលមានផលផ្លែអាក្រក់ចំនួន១២ប្រភេទ ពេញមួយជីវិតរបស់យើង ពីព្រោះយើងបានកើតមកជាមនុស្សមានបាប ដែលបានស្នងបាបពីព្ធយុកោតែម្នាក់ គឺអ័ដាម។ មានពរហើយ អ្នកណាដែលដឹងថា ខ្លួនគឺជាមនុស្សមានបាប។

មនុស្សជាតិស្វែងរកព្រះយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះ ដែលសង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់របស់ពួកគេ នៅពេលពួកគេដឹងថា ពួកគេគឺជាមនុស្សមានបាបដែលមិនអាចពឹងផ្អែកបាន។ នេះគឺជាផ្លូវតែមួយគត់ ដើម្បីទទួលបានព្រះពរពីព្រះ។ ប៉ុន្តែមនុស្សមិនស្វែងរកព្រះអង្គសង្រ្គោះទេ បើសិនគាត់មិនស្គាល់ពីខ្លួនឯង។ អ្នកដែលស្គាល់ពីខ្លួនឯងយ៉ាងច្បាស់លាស់ បដិសេធខ្លួនឯង បោះបង់ការព្យាយាមរបស់ខ្លួន និងការពឹងផ្អែកលើខ្លួនឯង បែរមកស្វែងរកព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះ និងហោរា ហើយទទួលបានការអត់ទោសសម្រាប់អំពើបាបពីព្រះយេស៊ូវគ្រីស្ទ។ 

មនុស្សមានបាបត្រូវស្គាល់ពីខ្លួនឯង ពីព្រោះអ្នកដែលស្គាល់ពីខ្លួនឯង អាចទទួលបានព្រះពរនៅចំពោះព្រះបាន។ ប៉ុន្តែអ្នកដែលមិនស្គាល់ពីខ្លួនឯងទេ មិនអាចទទួលបានព្រះពរបានឡើយ។ ដូច្នេះ មនុស្សមានបាបត្រូវតែស្គាល់ពីខ្លួនឯងថាមានបាប។ តើអ្នកយល់ទេ? ហើយតើអ្នកធ្លាប់ធ្វើការអាក្រក់ មុនពេលអ្នកទទួលបានការអត់ទោសអំពើបាបដែរឬទេ? បើសិនអ្នកធ្លាប់ តើអ្នកដឹងថា ហេតុអ្វីទេ? អ្នកបានធ្វើការអាក្រក់ប្រឆាំងនឹងឆន្ទះរបស់អ្នក ពីព្រោះអ្នកបានស្នងបាបតាំងពីដំបូងមក។



ដោយសារមនុស្សតែម្នាក់ បាបបានចូលមកក្នុងលោកិយ ហើយ សេចក្តីស្លាប់ក៏បានចូលមក តាមរយៈបាបដែរ


មនុស្សជាតិ មិនអាចគេចចេញពីសេចក្តីស្លាប់បានឡើយ ពីព្រោះពួកគេមានបាប។ មនុស្សម្នាក់គួរតែស្វែងរកព្រះយេស៊ូវ និងបានជួបទ្រង់ ដើម្បីបានសង្រ្គោះចេញពីបាប។ បន្ទាប់មក គាត់អាចមានជីវិតអស់កល្បជានិច្ចបាន។ ដូច្នេះ តើអ្នកចង់បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នកដែរទេ?

«ប៉ុន្តែចាប់តាំងពីលោកអ័ដាម ដរាបដល់លោកម៉ូសេ នោះសេចក្តីស្លាប់បានសោយរាជ្យ លើទាំងពួកអ្នកដែលធ្វើបាប មិនមែនដូចជាអំពើរំលងរបស់លោកអ័ដាមផង ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក ប៉ុន្តែ ព្រះគុណមិនមែនដូចជាអំពើរំលងនោះទេ ដ្បិតបើសិនជាមានមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សតែម្នាក់ នោះប្រាកដជាព្រះគុណនៃព្រះ ហើយនិងអំណោយទាននៃព្រះគុណនោះ ដែលមកដោយសារមនុស្សតែម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ នឹងបានចំរើនលើសទៅទៀត ដល់មនុស្សជាច្រើនដែរ  ហើយអំណោយទាននោះ ក៏មិនមែនដូចជាអំពើបាប ដែលមនុស្សតែម្នាក់បានធ្វើនោះទៀត ដ្បិតសេចក្តីជំនុំជំរះ ដែលកើតមក ដោយព្រោះម្នាក់នោះឯង នោះបានកាត់ទោសហើយ តែព្រះគុណ ដែលកើតមកដោយព្រោះការរំលងជាច្រើន នោះបានរាប់យើងទុកជាសុចរិតវិញ  ដ្បិត បើសិនជាសេចក្តីស្លាប់បានសោយរាជ្យ ដោយសារមនុស្សតែម្នាក់ ដោយព្រោះម្នាក់នោះឯងបានប្រព្រឹត្តសេចក្តីរំលង ដូច្នេះ ប្រាកដជាពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទានជាសេចក្តីសុចរិត នោះនឹងបានសោយរាជ្យក្នុងជីវិតលើសទៅទៀត ដោយសារតែម្នាក់ដែរ គឺជាព្រះយេស៊ូវគ្រីស្ទ ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែ១ នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែ១បែបដូច្នោះដែរ ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិនបានស្តាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារម្នាក់បានស្តាប់បង្គាប់វិញយ៉ាងនោះដែរ តែក្រឹត្យវិន័យបានចូលមកថែមទៀត ដើម្បីឲ្យសេចក្តីរំលងនោះបានរឹតតែធ្ងន់ឡើង ប៉ុន្តែ កន្លែងណាដែលមានបាបចំរើនជាបរិបូរឡើង នោះព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត ដើម្បីឲ្យព្រះគុណបានសោយរាជ្យ ដោយសារសេចក្តីសុចរិត សំរាប់ជាជីវិតអស់កល្បជានិច្ច ដោយនូវព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូចជាបាបបានសោយរាជ្យ ឲ្យត្រូវស្លាប់ពីដើមនោះដែរ» (រ៉ូម ៥:១៤-២១)។ 

«ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ» (រ៉ូម ៥:១២)។ នៅទីនេះ តើមនុស្សតែម្នាក់នោះគឺជាអ្នកណា? អ័ដាម។ អេវ៉ាក៏បានកើតចេញពីមនុស្សប្រុសតែម្នាក់នោះផងដែរ។ ដូច្នេះ ព្រះគម្ពីរនិយាយថា «ដោយសារមនុស្សតែម្នាក់»។ ពីដំបូង ព្រះបានបង្កើតមនុស្សប្រុសតែម្នាក់ ហើយតាមរយៈមនុស្សតែម្នាក់នេះ បាបបានចូលមកក្នុងលោកិយនេះ។ សម្រាប់យើង មានមនុស្សពីរនាក់នៅក្នុងសួនច្បារអេដែន ប៉ុន្តែតាមការពិត មានមនុស្សតែម្នាក់នៅចំពោះព្រះ។ មនុស្សជាតិទាំងមូលបានកើតចេញពីមនុស្សតែម្នាក់ គឺអ័ដាម។

ឃ្លាថា «បាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់» មានន័យថា ពូជពង្សទាំងអស់របស់អ័ដាមបានក្លាយជាមនុស្សមានបាប ដោយសារតែអ័ដាមបានធ្វើបាប។ ហើយសេចក្តីស្លាប់បានរាលដាល់ដល់មនុស្សជាតិទាំងមូល ពីព្រោះគ្រប់គ្នាបានធ្វើបាប។ សេចក្តីស្លាប់គឺជាការកាត់ទោសដល់មនុស្សទាំងអស់ ដោយសារតែបាប ពីព្រោះព្រះមិនអាចអត់ទ្រាំនឹងមនុស្សដែលមានបាបបានឡើយ។

ព្រះមានគ្រប់ទាំងអំណាចព្រះចេស្តា ប៉ុន្តែទ្រង់មិនអាចធ្វើកិច្ចការពីរយ៉ាងបានឡើយ៖ ទ្រង់មិនអាចកុហក ហើយទ្រង់មិនអាចអនុញ្ញាតឲ្យមនុស្សមានបាបចូលទៅក្នុងនគរស្ថានសួគ៌បានឡើយ។ ទ្រង់អនុវត្តតាមក្រិត្យវិន័យរបស់ទ្រង់ តាមដែលទ្រង់បានសន្យាទ្រង់ គឺទ្រង់ពិតជាកាត់ទោសអ្នកដែលមានបាប ពីព្រោះទ្រង់មិនអាចកុហក ឬព្រងើយកន្តើយចំពោះក្រិត្យវិន័យ ដែលអង្គទ្រង់ផ្ទាល់បានបង្កើតបានឡើយ។ ដោយសារមនុស្សតែម្នាក់ គឺអ័ដាម ដែលបានធ្លាក់ចុះ និងធ្វើបាបនៅចំពោះព្រះ មនុស្សជាតិទាំងមូលបានក្លាយជាមនុស្សមានបាប។ ដូច្នេះ ការជំនុំជម្រះរបស់ព្រះ និងសេចក្តីស្លាប់បានរាលដាលដល់មនុស្សជាតិទាំងមូល ពីព្រោះអ័ដាមបានធ្វើឲ្យពួកគេក្លាយជាមនុស្សមានបាប ហើយបានកើតមកជាពូជរបស់មនុស្សម្នាក់ដែលមានបាប។ តាមរបៀបនេះ សេចក្តីស្លាប់បានរាលដាលដល់យើងទាំងអស់គ្នា។

នៅពេលព្រះបានបង្កើតមនុស្សតាំងពីដំបូង មិនមានសេចក្តីស្លាប់   ឡើយ។ ពេលនោះ មានទាំងដើមឈើដឹងខុសត្រូវ និងដើមឈើជីវិត។ ហើយព្រះបានបង្គាប់ឲ្យអ័ដាមបរិភោគផ្លែពីដើមឈើជីវិត និងរស់នៅក្នុងជីវិតអស់កល្បជានិច្ច។ ប៉ុន្តែអ័ដាមបានចាញ់បោកសាតាំង ហើយបានបរិភោគផ្លែពីដើមឈើដឹងខុសត្រូវ ដែលព្រះបានបង្គាប់គាត់មិនឲ្យ         បរិភោគ។ គាត់បានទាស់ប្រឆាំងនឹងព្រះ ដោយការបោះបង់ចោលព្រះបន្ទូលទ្រង់។ ដូច្នេះ សេចក្តីស្លាប់បានរាលដាលដល់មនុស្សទាំងអស់នៅក្នុងលោកិយនេះ ដោយសារតែបាប ហើយសេចក្តីស្លាប់បានចូលមកក្នុងលោកិយនេះ ដោយសារមនុស្សតែម្នាក់ គឺអ័ដាម។ 



ហេតុអ្វីព្រះបានប្រទានក្រិត្យវិន័យដល់មនុស្ស?


ប្រសិនបើបាបមិនបានចូលមកក្នុងលោកិយ ដោយសារអ័ដាមទេ សេចក្តីស្លាប់ក៏មិនអាចរាលដាលដល់មនុស្សជាតិទាំងមូលដែរ។ ហេតុអ្វីមនុស្សត្រូវស្លាប់? មនុស្សស្លាប់ ដោយសារតែបាប។ បាបបានចូលមកក្នុងលោកិយ ដោយសារមនុស្សតែម្នាក់ ហើយសេចក្តីស្លាប់ក៏បានរាលដាលដល់មនុស្សទាំងអស់ដែរ។ រហូតដល់មានក្រិត្យវិន័យ មានបាបនៅក្នុងលោកិយរួចទៅហើយ ប៉ុន្តែមនុស្សជាតិមិនបានស្គាល់ពីបាបទេ រហូតដល់ពេលពួកគេមានក្រិត្យវិន័យ។

ក្រិត្យវិន័យរបស់ព្រះ ត្រូវបានប្រទានមកដល់មនុស្សទាំងអស់ តាម    រយៈលោកម៉ូសេ។ សូម្បីតែនៅសម័យអ័ដាម និងណូអេ ក៏បានមានបាបរួចទៅហើយ ប៉ុន្តែព្រះមិនទាន់បានបង្កើតក្រិត្យវិន័យទេ រហូតដល់សម័យលោកម៉ូសេ។ ប៉ុន្តែព្រះគម្ពីរនិយាយថា មានបាបនៅក្នុងចិត្តរបស់មនុស្សទាំងអស់ ដែលបានរស់នៅក្នុងសម័យនោះ។ 

ចូរយកពិនិត្យមើល រ៉ូម ៥:១៣។ «ដរាបដល់ក្រឹត្យវិន័យ តែកាលមិនទាន់មានក្រឹត្យវិន័យនៅឡើយ។» មានបាបរួចទៅហើយ កាលពីមិនទាន់មានក្រិត្យវិន័យនៅក្នុងលោកិយនេះ។ ដូច្នេះ មនុស្សទាំងអស់ត្រូវតែស្លាប់ ពីព្រោះពួកគេបានធ្វើបាបនៅចំពោះព្រះ។ ហើយព្រះបានប្រទានក្រិត្យវិន័យដល់ពួកគេ ដែលមាន៦១៤បញ្ញត្តិ ដែលពួកគេត្រូវគោរពតាមនៅចំពោះទ្រង់ និងនៅក្នុងចំណោមមនុស្ស ដើម្បីជួយឲ្យពួកគេបានដឹងពី     បាប។ តើមនុស្សបានដឹងពីអ្វី តាមរយៈក្រិត្យវិន័យរបស់ព្រះ។ ពួកគេបានដឹងថា ពួកគេមានបាបនៅចំពោះព្រះ ហើយមិនអាចធ្វើតាមក្រិត្យវិន័យរបស់ព្រះបានឡើយ។

ដូច្នេះ ពួកគេបានស្គាល់ពីបាប។ ពូជរបស់អ័ដាម និងអេវ៉ាបានដឹងថា ពួកគេគឺជាមនុស្សមានបាប និងថា មានតែព្រះទេ ទើបអាចអត់ទោសដល់អំពើបាបរបស់ពួកគេបាន។ ពេលវេលាកន្លងទៅ ពួកគេបានភ្លេចថា ពួកគេបានក្លាយជាមនុស្សមានបាប និងបានស្នងបាបពីអ័ដាមមក។ នៅពេលនោះ ពួកគេបានដឹងថា ពួកគេគឺជាមនុស្សមានបាប នៅពេលពួកគេបានធ្វើបាប។ ប៉ុន្តែពួកគេបានគិតខុសហើយ។ នៅសម័យនេះ មនុស្សជាច្រើននៅតែគិតថា ពួកគេក្លាយជាមនុស្សមានបាប នៅពេលពួកគេធ្វើបាប ហើយមិនមែនជាមនុស្សមានបាបទេ នៅពេលពួកគេមិនធ្វើបាប។ តាមការពិត មនុស្សទាំងអស់គឺជាមនុស្សមានបាប ទោះបើពួកគេធ្វើបាប ឬមិនធ្វើបាបក៏ដោយ ពីព្រោះពួកគេបានស្នងបាបតាំងពីកំណើតមកម៉្លេះ។ 

មនុស្សជាតិ គឺពិតជាមនុស្សមានបាប មុនពេលពួកគេបានសង្រ្គោះចេញពីបាប។ ដូច្នេះ ព្រះបានប្រទានដល់ពួកគេនូវក្រិត្យវិន័យរបស់ទ្រង់ ដើម្បីជួយឲ្យពួកគេបានស្គាល់ពីបាប។ អ្នកដែលស្គាល់ព្រះ តាមរយៈ     ក្រិត្យវិន័យរបស់ទ្រង់ និងទទួលស្គាល់ក្រិត្យវិន័យ ដឹងថា គាត់គឺពិតជាមនុស្សមានបាបមែន។ កាលណាមនុស្សស្គាល់ក្រិត្យវិន័យរបស់ព្រះបានច្បាស់លាស់ហើយ គាត់នឹងបានដឹងថា គាត់គឺពិតជាមនុស្សម្នាក់ដែលមានបាបធ្ងន់ធ្ងរ។



សេចក្តីស្លាប់បានរាលដាលដល់មនុស្សទាំងអស់ ដោយសារមនុស្សតែម្នាក់


រ៉ូម ៥:១៣-១៤ និយាយថា «ដរាបដល់ក្រឹត្យវិន័យ តែកាលមិនទាន់មានក្រឹត្យវិន័យនៅឡើយ នោះមិនបានរាប់ជាទោសដល់គេទេ ប៉ុន្តែចាប់តាំងពីលោកអ័ដាម ដរាបដល់លោកម៉ូសេ នោះសេចក្តីស្លាប់បានសោយរាជ្យ លើទាំងពួកអ្នកដែលធ្វើបាប មិនមែនដូចជាអំពើរំលងរបស់លោក   អ័ដាមផង ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក»។ 

ព្រះមានបន្ទូលថា មនុស្សទាំងអស់បានក្លាយជាមនុស្សមានបាប ដោយសារមនុស្សតែម្នាក់ ហើយសេចក្តីស្លាប់បានរាលដាលដល់ពួកគេ ដោយសារមនុស្សតែម្នាក់។ ហើយសេចក្តីស្លាប់បានរាលដាលដល់ពួកគេ ដោយសារបាប ដែលមនុស្សតែម្នាក់បានប្រព្រឹត្ត។ តើអ្នកណាគឺជាមនុស្សម្នាក់នេះ? យើងពិតជាបានដឹងថា គាត់គឺជាអ័ដាម។ ប៉ុន្តែមនុស្សជាច្រើនមិនដឹងអំពីនេះទេ សម្បីតែគ្រីស្ទបរិស័ទជាច្រើនក៏មិនដឹងដែរ។ ពួកគេបំបែកបាបទៅជាបាបតាំងពីកំណើត និងអំពើបាបជាក់ស្តែង ហើយពួកគេគិតថា អំពើបាបជាក់ស្តែងរបស់ពួកគេអាចត្រូវបានអត់ទោសឲ្យ តាមរយៈការអធិស្ឋានប្រែចិត្ត។ ពួកគេមិនដឹងពីមូលហេតុដែលពួកត្រូវគេទទួលការជំនុំជម្រះ និងធ្លាក់ទៅស្ថាននរក គឺដោយសារតែអ័ដាមទេ។

ពូជរបស់អ័ដាមមិនមានទំនាក់ទំនងជាមួយព្រះទេ ដោយសារតែអំពើបាបរបស់ពួកគេ ទោះបើពួកគេព្យាយាមធ្វើល្អយ៉ាងណាក៏ដោយ។ ហើយព្រះជំនុំជម្រះពួកគេ ពីព្រោះពួកគេគឺជាពូជរបស់អ័ដាម ទោះបើពួកគេព្យាយាមរស់នៅក្នុងជីវិតល្អយ៉ាងណាក៏ដោយ។ ដូច្នេះ ពួកគេនឹងត្រូវបានទម្លាក់ទៅក្នុងភ្លើងនរកអស់កល្បជានិច្ច ដោយសារតែព្ធយុកោតែមួយរបស់ពួកគេ គឺអ័ដាម។ 



អ័ដាមគឺជាគំរូពីព្រះអង្គដែលត្រូវយាងមក


ព្រះគម្ពីរ សរសេរថា អ័ដាមគឺជាគំរូពីព្រះអង្គដែលត្រូវយាងមក។ មនុស្សទាំងអស់បានក្លាយជាមនុស្សមានបាប ហើយសេចក្តីស្លាប់បានចូលមក ដោយសារមនុស្សតែម្នាក់។ ប៉ុន្តែមនុស្សទាំងអស់បានរាប់ជាសុចរិត ដោយសារព្រះយេស៊ូវគ្រីស្ទ ដូចដែលមនុស្សទាំងអស់បានក្លាយជាមនុស្សមានបាប ដោយសារមនុស្សតែម្នាក់ គឺអ័ដាមដែរ។ នេះហើយគឺជាច្បាប់របស់ព្រះ។

មនុស្សបានបង្កើតសាសនាផ្សេងៗ ពីព្រោះពួកគេមិនបានស្គាល់ពី   ក្រិត្យវិន័យរបស់ព្រះ។ ដោយជឿព្រះយេស៊ូវ ពួកគេគិតថា ពួកគេគួរតែធ្វើការល្អ ដើម្បីបានសង្រ្គោះ។ គំនិតនេះបានរាលដាលយ៉ាងទូលំទូលាយនៅក្នុងលោកិយនេះ ហើយពួកគេនិយាយកុហក យ៉ាងញឹកញាប់។ ពួកគេបង្រៀនមនុស្សថា «អ្នកគួរតែធ្វើជាមនុស្សល្អដូចជាគ្រីស្ទបរិស័ទ»។ ប៉ុន្តែការប្រព្រឹត្តរបស់យើងមិនអាចធ្វើឲ្យអំពើបាបរបស់យើងត្រូវបានអត់ទោសបានឡើយ។

«អ័ដាមជាគំរូពីព្រះអង្គដែលត្រូវយាងមក។» តើអ្នកណាគឺជាព្រះអង្គដែលត្រូវយាងមកសម្រាប់សេចក្តីសង្រ្គោះចេញពីបាបរបស់យើង? ទ្រង់គឺជាព្រះយេស៊ូវគ្រីស្ទ។ ព្រះយេស៊ូវត្រូវបានបញ្ជូនមកលោកិយនេះ ហើយបានដោះអំពើបាបរបស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជតែម្តងជាសម្រេច ដើម្បីរាប់យើងជាសុចរិត ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងចេញពីការជំនុំជម្រះ។

បាបបានចូលមកក្នុងលោកិយនេះ ពីព្រោះអ័ដាមបានចាញ់បញ្ឆោតរបស់សាតាំង។ ដូច្នេះ បាបបានចូលមក ដោយសារអ័ដាម។ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះ ព្រះអាទិករ និងស្តេចលើសអស់ទាំងស្តេចដែលមានគ្រប់ទាំងអំណាចព្រះចេស្តា ត្រូវបានបញ្ជូនមកនៅក្នុងរូបភាពជាមនុស្ស ដើម្បីសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេ តែម្តងជាសម្រេច។ ទ្រង់បានដោះអំពើបាបរបស់លោកិយនេះ តែម្តងជាសម្រេច គឺទ្រង់បានដោះអំពើបាបរបស់លោកិយនេះចេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងការសងថ្លៃឈ្នួលនៃអំពើបាប ដោយការសុគតនៅលើឈើឆ្កាង តែម្តងជាសម្រេច។ 

ប្រសិនបើមនុស្សជាតិជឿថា ព្រះយេស៊ូវត្រូវបានបញ្ជូនមក ដើម្បីដោះអំពើបាបទាំងអស់ចេញ ទោះបើពួកគេមានអំពើបាបច្រើនរាប់មិនអស់ក៏ដោយ ពួកគេទទួលបានជីវិតថ្មី និងសេចក្តីប្រោសលោះ។ ព្រះបានរៀបចំផែនការ និងសម្រេចបង្កើតផ្ទៃមេឃ និងផែនដី ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់។ ដូច្នេះ យើងពិតជាមិនមានបាបទេ។ ហើយព្រះក៏មិនដែលធ្វើកំហុសណាមួយផងដេរ។ អ័ដាមគឺជាគំរូពីទ្រង់ដែលត្រូវយាង     មក។ ខ្ញុំមិនយល់ពីមូលហេតុដែលមនុស្សពឹងផ្អែកលើការប្រព្រឹត្តផ្ទាល់    ខ្លួនទេ ពីព្រោះសេចក្តីសង្រ្គោះរបស់យើងពឹងផ្អែកលើព្រះយេស៊ូវតែប៉ុណ្ណោះ។ មនុស្សជាតិបានក្លាយជាមនុស្សមានបាប ដោយសារមនុស្សតែម្នាក់ គឺអ័ដាម ហើយបានសង្រ្គោះ ដោយសារព្រះមួយអង្គ គឺព្រះយេស៊ូវ។ 

កិច្ចការតែមួយគត់ ដែលយើងត្រូវធ្វើ គឺត្រូវជឿលើសេចក្តីសង្រ្គោះនៃការអត់ទោសអំពើបាប។ យើងមិនមានអ្វីក្រៅពីមានអំណរចំពោះការពិតថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងរួចរាល់ទៅហើយទេ។ ដូច្នេះ ហេតុអ្វីអ្នកបង្ខំអ្នកដទៃឲ្យព្យាយាមធ្វើការល្អ? ហើយតើមនុស្សអាចបានសង្រ្គោះចេញពីអំពើបាបរបស់ពួកគេ ដោយសារការប្រព្រឹត្តរបស់ពួកគេបានដែរទេ? ទេ។ សេចក្តីសង្រ្គោះអាស្រ័យលើសេចក្តីជំនឿលើការអត់ទោសអំពើបាបតែប៉ុណ្ណោះ។



អំណោយទាននៃព្រះគុណដ៏ឥតគិតថ្លៃមិនដូចជាអំពើរំលងទេ


រ៉ូម ៥:១៤-១៦ ប្រាប់យើងថា «ប៉ុន្តែចាប់តាំងពីលោកអ័ដាម ដរាបដល់លោកម៉ូសេ នោះសេចក្តីស្លាប់បានសោយរាជ្យ លើទាំងពួកអ្នកដែលធ្វើបាប មិនមែនដូចជាអំពើរំលងរបស់លោកអ័ដាមផង ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក ប៉ុន្តែ ព្រះគុណមិនមែនដូចជាអំពើរំលងនោះទេ ដ្បិតបើសិនជាមានមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សតែម្នាក់ នោះប្រាកដជាព្រះគុណនៃព្រះ ហើយនិងអំណោយទាននៃព្រះគុណនោះ ដែលមកដោយសារមនុស្សតែម្នាក់ គឺព្រះយេស៊ូវ   គ្រីស្ទ នឹងបានចំរើនលើសទៅទៀត ដល់មនុស្សជាច្រើនដែរ  ហើយអំណោយទាននោះ ក៏មិនមែនដូចជាអំពើបាប ដែលមនុស្សតែម្នាក់បានធ្វើនោះទៀត ដ្បិតសេចក្តីជំនុំជំរះ ដែលកើតមក ដោយព្រោះម្នាក់នោះឯង នោះបានកាត់ទោសហើយ តែព្រះគុណ ដែលកើតមកដោយព្រោះការរំលងជាច្រើន នោះបានរាប់យើងទុកជាសុចរិតវិញ»។

តើបទគម្ពីរនេះមានន័យយ៉ាងដូចម្តេច? ព្រះគម្ពីរនិយាយថា «ប៉ុន្តែ ព្រះគុណមិនមែនដូចជាអំពើរំលងនោះទេ »។ អំណោយទានដ៏ឥតគិតថ្លៃសំដៅទៅលើសេចក្តីសង្រ្គោះរបស់ព្រះ។ វាមានន័យថា មនុស្សទាំងអស់ដែលបានស្នងបាបពីអ័ដាម ត្រូវធ្លាក់ទៅក្នុងស្ថាននរក ប៉ុន្តែអំពើបាបរបស់ពួកគេអាចត្រូវបានអត់ទោសឲ្យ ដោយសារសេចក្តីជំនឿលើព្រះយេស៊ូវ ដែលបានដោះអំពើបាបទាំងអស់របស់ពួកគេរួចហើយ។ វាក៏មានន័យផងដែរថា ព្រះយេស៊ូវបានដោះអំពើបាបនៅពេលអនាគតទាំងអស់របស់     យើងចេញរួចហើយ។

មនុស្សមា្នក់ ដែលបានកើតមកជាពូជរបស់អ័ដាម គឺជាមនុស្សមានបាបម្នាក់ ទោះបើគាត់មិនធ្វើបាបក៏ដោយ។ ដូច្នេះ គាត់មិនអាចគេចរួចពីការធ្លាក់ទៅក្នុងស្ថាននរកបានឡើយ ទោះបើគាត់មិនធ្វើបាបក៏ដោយ។ ព្រះយេស៊ូវបានយាងមកលោកិយនេះ ហើយបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។ អំណោយទានដ៏ឥតគិតថ្លៃគឺថា ព្រះយេស៊ូវបានប្រទានដល់យើងនូវសេចក្តីប្រោសលោះដ៏បរិបូរ ដើម្បីអត់ទោសដល់អំពើបាបទាំងអស់ ដែលមនុស្សបន្តធ្វើ រហូតដល់ទីបញ្ចប់នៃលោកិយនេះ។ 

ដូច្នេះ អំណោយទានដ៏ឥតគិតថ្លៃរបស់ព្រះមួយអង្គ គឺធំធេងជាអំពើរំលងរបស់មនុស្សតែម្នាក់។ បើសិនមនុស្សប្រព្រឹត្តអំពើបាបមួយប្រឆាំងនឹងព្រះ អំពើបាបមួយនោះគឺធ្ងន់ធ្ងរគ្រប់គ្រាន់ ដើម្បីធ្វើឲ្យគាត់ទទួលបានការជំនុំជម្រះពីព្រះ និងធ្លាក់ទៅស្ថាននរកហើយ។ ទោះបីជាយ៉ាងណា អំណោយទានរបស់ព្រះអម្ចាស់ ដែលបានដោះអំពើបាប និងអំពើទទឹងច្បាប់ទាំងអស់របស់យើងចេញរួចហើយ គឺធំធេងជាងអំពើរំលងរបស់មនុស្សតែម្នាក់ទៅទៀត។ 

វាមានន័យថា សេចក្តីស្រឡាញ់ និងអំណោយទាននៃការអត់ទោសអំពើបាបរបស់ព្រះយេស៊ូវ គឺធំធេងជាងអំពើរំលងរបស់មនុស្សជាតិទៅ   ទៀត។ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញទាំងស្រុង។ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដែលបានសង្រ្គោះយើង និងអំណោយទាននៃសេចក្តីសង្រ្គោះគឺពេញបរិបូរ និងធំធេងជាងអំពើរំលងរបស់មនុស្សតែម្នាក់ទៅទៀត។ ព្រះអម្ចាស់បានដោះអំពើបាបនៃការទាស់ប្រឆាំងនឹងព្រះចេញរួចទៅហើយ ទោះបើយើងទាស់ប្រឆាំងនឹងទ្រង់ ដោយសារសាច់ឈាមរបស់យើងក៏ដោយ។ ឥឡូវនេះ ព្រះអម្ចាស់ចង់ឲ្យយើងជឿថា ទ្រង់ពិតជាបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តែម្តងជាសម្រេចរួចទៅហើយ។ ដូច្នេះហើយបានជាទ្រង់បានសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបទាំងអស់របស់ពួកគេ ក្នុងនាមជាកូនចៀមនៃព្រះ ដែលបានដោះបាបរបស់មនុស្សជាតិ។ 

ទ្រឹស្តី ដែលនិយាយថា នៅពេលយើងជឿដល់ព្រះ អំពើបាបរបស់យើងត្រូវបានដោះចេញ ហើយនៅពេលយើងមិនជឿដល់ទ្រង់ អំពើបាបទាំងនោះមិនត្រូវបានដោះចេញទេ គឺមិនត្រឹមត្រូវទេ។ តាមការពិត ព្រះក៏បានដោះអំពើបាបរបស់អ្នកមិនជឿផងដែរ ពីព្រោះទ្រង់ស្រឡាញ់មនុស្សទាំងអស់នៅក្នុងលោកិយនេះ ប៉ុន្តែមនុស្សមិនចង់ទទួលបានសេចក្តីស្រឡាញ់របស់ទ្រង់ទេ។ សេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ព្រះ រួមបញ្ចូលមនុស្សទាំងអស់នៅក្នុងលោកិយនេះ គឺគ្មានអ្នកណាម្នាក់ដែលត្រូវបានដកចេញឡើយ។ ប៉ុន្តែសេចក្តីសង្រ្គោះរបស់ព្រះមានសម្រាប់អ្នកណាដែលជឿលើសេចក្តីពិតនៃដំណឹងល្អ ដែលនិយាយថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញរួចហើយ។

យើងគឺជាមនុស្សទន់ខ្សោយ។ ប៉ុន្តែព្រះរាប់មនុស្សដែលជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់ចេញហើយ ជាឥតបាប។ យើងនៅតែមានភាពខ្សោយយ៉ាងច្រើននៅក្នុងសាច់ឈាមរបស់យើង បន្ទាប់ពីយើងទទួលបានការអត់ទោសសម្រាប់អំពើបាបហើយ។ ជាច្រើនដង យើងទាស់ប្រឆាំងនឹងព្រះ ហើយថែមទាំងព្យាយាមបោះបង់សេចក្តីសុចរិតរបស់ទ្រង់ចោលផង នៅពេលយើងមិនយល់ស្របជាមួយបំណងព្រះហឫទ័យទ្រង់។ ប៉ុន្តែព្រះមានបន្ទូលថា «ខ្ញុំស្រឡាញ់អ្នក ហើយខ្ញុំបានសង្រ្គោះអ្នក។ ខ្ញុំបានដោះអំពើបាបទាំងអស់ ដែលអ្នកបានប្រព្រឹត្ត រហូតដល់ពេលនេះ»។ យើងឆ្លើយថា «អូ តើវាពិតមែនឬ?»។ ទ្រង់ឆ្លើយថា      «មែនហើយ ខ្ញុំបានដោះអំពើបាបទាំងអស់របស់អ្នកចេញហើយ»។ បន្ទាប់មក យើងទូលទ្រង់ថា «ទូលបង្គំសូមសរសើរតម្កើង និងអរព្រះគុណដល់ព្រះអម្ចាស់ ពីព្រោះទ្រង់បានស្រឡាញ់ទូលបង្គំយ៉ាងខ្លាំង ដែលទ្រង់បានដោះអំពើបាបនៃការបដិសេធទ្រង់ចេញ»។ 

អ្នកដែលបានក្លាយជាមនុស្សមានបាប បានរាប់ជាសុចរិត និងក្លាយជាបាវបម្រើរបស់សេចក្តីស្រឡាញ់។ ពួកគេបានថ្វាយខ្លួនរបស់ពួកគេទៅកាន់សេចក្តីស្រឡាញ់របស់ទ្រង់។ ដូចជាសាវកពេត្រុសដែរ ពួកគេជឿលើព្រះយេស៊ូវ ពីព្រោះទ្រង់បានដោះអំពើបាបនៃការបដិសេធទ្រង់ចេញហើយ ទោះបើពួកគេបដិសេធទ្រង់ ដោយសារតែភាពខ្សោយរបស់ពួកគេក៏ដោយ។ វាធ្វើឲ្យពួកគេសរសើរតម្កើងព្រះអម្ចាស់។ ដូច្នេះ សាវកប៉ុលនិយាយថា សេចក្តីសង្រ្គោះរបស់ព្រះគឺធំធេងជាងអំពើរំលងរបស់មនុស្សតែម្នាក់ទៅទៀត។ 

ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់ចេញ គឺទាំងបាបតាំងពីកំណើត ដែលយើងបានស្នងពីអ័ដាមមក និងអំពើបាបជាក់ស្តែង ដែលសាច់ឈាមរបស់យើងប្រព្រឹត្ត រហូតដល់ចុងបញ្ចប់នៃលោកិយនេះ។ ដូច្នេះ សេចក្តីស្រឡាញ់របស់ព្រះធំធេងក្រៃលែង! ព្រះគម្ពីរនិយាយថា      «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!» 

(យ៉ូហាន ១:២៩)។ 



មនុស្សសុចរិតនឹងសោយរាជ្យនៅក្នុងជីវិត ដោយសារតែព្រះយេស៊ូវគ្រីស្ទ


អំពើបាបរបស់លោកិយនេះមិនអាចត្រូវបានអត់ទោសឲ្យ ដោយសារតែការអធិស្ឋានប្រែចិត្តបានឡើយ។ អ្នកជឿឥតមានបាប និងទទួលបានសេចក្តីសង្រ្គោះចេញពីអំពើបាបទាំងអស់ ពីព្រោះព្រះអម្ចាស់បានដោះអំពើបាបទាំងអស់ចេញរួចហើយ រួមទាំងអំពើបាបនៅពេលអនាគតផង។ រ៉ូម ៥:១៧ ប្រាប់យើងថា «ដ្បិត បើសិនជាសេចក្តីស្លាប់បានសោយរាជ្យ ដោយសារមនុស្សតែម្នាក់ ដោយព្រោះម្នាក់នោះឯងបានប្រព្រឹត្តសេចក្តីរំលង ដូច្នេះ ប្រាកដជាពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទានជាសេចក្តីសុចរិត នោះនឹងបានសោយរាជ្យក្នុងជីវិតលើសទៅទៀត ដោយសារតែម្នាក់ដែរ គឺជាព្រះយេស៊ូវគ្រីស្ទ»។ 

យើងទទួលបានព្រះពរជាព្រះគុណ។ តើអ្នកណាដែលទទួលបានព្រះគុណ និងអំណោយទាននៃសេចក្តីសុចរិតយ៉ាងបរិបូរ? ពួកគេគឺជាអ្នកដែលជឿដល់ព្រះអម្ចាស់ និងអំពើបាបរបស់ខ្លួនត្រូវបានអត់ទោសឲ្យ ដោយសេចក្តីជំនឿលើទ្រង់។ យើងសរសើរតម្កើងព្រះអម្ចាស់ ពីព្រោះយើងបានទទួលព្រះគុណដ៏បរិបូរនៃការអត់ទោសអំពើបាប។ «ពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទានជាសេចក្តីសុចរិត នោះនឹងបានសោយរាជ្យក្នុងជីវិតលើសទៅទៀត ដោយសារតែម្នាក់ដែរ គឺជាព្រះយេស៊ូវគ្រីស្ទ។» យើងគឺជាស្តេច ដែលសោយរាជ្យនៅក្នុងជីវិតនេះ។ 

មានតែស្តេចទេ អាចសោយរាជ្យបាន។ ដូច្នេះ បើសិនយើងបានសោយរាជ្យ នោះយើងគឺជាស្តេចហើយ។ តើអ្នកណាអាចទាស់ប្រឆាំងនឹងស្តេចបាន? យើងដែលទទួលបានព្រះគុណ និងអំណោយទាននៃសេចក្តីសុចរិតដ៏បរិបូរ សោយរាជ្យជារៀងរាល់ថ្ងៃ គឺយើងសោយរាជ្យនៅថ្ងៃនេះ ហើយយើងនឹងសោយរាជ្យនៅថ្ងៃស្អែក។ អ្នកណាដែលមានសេចក្តីមេត្តាករុណាដល់យើងដែលជាស្តេច មានពរហើយ ហើយអាចធ្វើជាស្តេចជាមួយយើងបានដែរ។ ប៉ុន្តែអ្នកណាដែលមិនជឿតាមដំណឹងល្អអំពី     សេចក្តីពិត ដែលស្តេចប្រកាស នឹងធ្លាក់ទៅក្នុងស្ថាននរក។ 

មានស្តេចជាច្រើនអង្គ ដែលបានសង្រ្គោះនៅក្នុងលោកិយនេះ ហើយមានមនុស្សជាច្រើន ដែលបានទៅស្ថាននរក ពីព្រោះពួកគេទាស់ប្រឆាំងនឹងពួកស្តេច។ ពួកគេគួរតែមានចិត្តល្អដល់ពួកស្តេច ប៉ុន្តែពួកគេមិនបានធ្វើដូច្នេះឡើយ។ ហើយពួកគេអាចបានធ្វើជាស្តេចដែរ បើសិនពួកគេមានភ្នែក និងចិត្តនៃអ្នកស្វែងរកសេចក្តីពិត។

តើអ្នកសោយរាជ្យដែរទេ? យើងអួតពីទំនុកចិត្តនៃភាពជាស្តេចរបស់យើងទៅកាន់លោកិយនេះ។ យើងប្រកាសថា អ្នកមិនជឿនឹងទៅស្ថាននរក ពីព្រោះពួកគេទាស់ប្រឆាំងនឹងយើង។ មានតែស្តេចទេ ទើបអាចធ្វើដូច្នេះបាន។ យើងគឺជាស្តេចដ៏ពិត។ តើមានអ្នកណាម្នាក់ដែលមិនសោយរាជ្យនៅក្នុងចំណោមមនុស្សសុចរិតដែរទេ? វាគឺជាសេចក្តីចំកួតហើយ ដែលពួកគេមិនសោយរាជ្យជាស្តេច។ ស្តេចមួយអង្គត្រូវតែសោយរាជ្យជាស្តេចមួយអង្គ។ «អ្នកមានគំនិតខុសហើយ។ អ្នកនឹងទៅស្ថាននរក បើសិនអ្នកមិនទទួលយកសេចក្តីពិត។» ស្តេចមួយអង្គត្រូវតែប្រព្រឹត្តក្នុងនាមជាស្តេចមួយអង្គ។ ស្តេចមួយអង្គត្រូវតែទទួលបានកិត្តិយស និងបង្គាប់មនុស្សមានបាបឲ្យជឿតាមសេចក្តីពិត។

ស្តេចមួយអង្គអាច និងត្រូវតែវិនិច្ឆ័យ បង្គាប់ និងកាត់ទោសអ្នកមិនជឿឲ្យធ្លាក់ទៅក្នុងស្ថាននរក ពីព្រោះពួកគេទាស់ប្រឆាំងនឹងសេចក្តីសុចរិតរបស់ព្រះ ទោះបើស្តេចនោះនៅវ័យក្មេងយ៉ាងណាក៏ដោយ។ នៅចំពោះព្រះ ស្តេចមានអំណាចកាត់ទោសអ្នកមិនជឿឲ្យធ្លាក់ទៅក្នុងស្ថាននរក ប៉ុន្តែមិនមានន័យថា ស្តេចអាចបំពានអំណាចរបស់ខ្លួនតាមតែចិត្តនោះ   ឡើយ។ ព្រះអម្ចាស់ប្រាប់យើងឲ្យសោយរាជ្យនៅក្នុងលោកិយនេះ។ ដូច្នេះ ចូរយើងសោយរាជ្យ និងចូលទៅក្នុងនគរស្ថានសួគ៌ចុះ។

ទោះបីជាយ៉ាងណា មនុស្សសុចរិតមួយចំនួនមិនហ៊ានប្រើអំណាចរបស់ខ្លួនឡើយ។ ព្រះអម្ចាស់នឹងបន្ទោសពួកគេ នៅពេលទ្រង់យាងមកម្តងទៀត។ «អ្នកបានបោះបង់សេចក្តីជំនឿរបស់អ្នកចោល។ ហេតុអ្វីអ្នកប្រព្រឹត្តដូចជាបាវបម្រើម្នាក់អញ្ចឹង? ខ្ញុំបានតែងតាំងអ្នកជាស្តេចហើយ។» មានមនុស្សមួយចំនួន ដែលប្រព្រឹត្តដូចជាបាវបម្រើរបស់លោកិយ។ តើស្តេចមួយអង្គគួរតែនិយាយថា «លោកម្ចាស់» ទៅកាន់ប្រធានរបស់ខ្លួនដែរទេ? ប៉ុន្តែមនុស្សសុចរិតមួយចំនួននិយាយតាមរបៀបនេះ ទោះបើពួកគេមិនគួរធ្វើបែបនេះក៏ដោយ។ ពួកគេលុតជង្គុងអង្វរសុំការអត់ទោសនៅចំពោះលោកិយ ទោះបើព្រះបានសង្រ្គោះពួកគេចេញពីបាបរួចហើយក៏    ដោយ។ ដូច្នេះ ស្តេចមួយអង្គគួរតែប្រព្រឹត្តដូចជាស្តេចមួយអង្គ។

ខ្ញុំបានប្រកាសភាពជាស្តេចឯករាជ្យ ទាស់ប្រឆាំងនឹងលោកិយនេះ បន្ទាប់ពីខ្ញុំបានក្លាយជាស្តេចមួយអង្គភ្លាម។ ហើយខ្ញុំបានជឿថា ខ្ញុំបានក្លាយជាស្តេចមួយអង្គ និងប្រព្រឹត្តដូចជាស្តេច ទោះបើខ្ញុំនៅក្មេងក៏ដោយ។



ដោយសារការស្តាប់បង្គាប់របស់មនុស្សតែម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ


រ៉ូម ៥:១៨-១៩ ប្រាប់យើងថា «ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែ១ នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែ១បែបដូច្នោះដែរ ដ្បិតដូចជាមនុស្សជាច្រើន បានត្រឡប់ជាមានបាប ដោយសារមនុស្សតែម្នាក់ មិនបានស្តាប់បង្គាប់ជាយ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារម្នាក់បានស្តាប់បង្គាប់វិញយ៉ាងនោះដែរ»។ 

«ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែ១។» នៅទីនេះ ទោសមានន័យថា ការជំនុំជម្រះ។ មនុស្សដែលបានកើតមកជាពូជរបស់អ័ដាម និងមិនបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ ត្រូវទទួលការជំនុំជម្រះ ទោះបើពួកគេជឿព្រះយេស៊ូវក៏ដោយ។ «នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិតឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែ១បែបដូច្នោះដែរ។»

មនុស្សទាំងអស់បានរាប់ជាសុចរិត ដោយសារអំពើសុចរិតរបស់ព្រះយេស៊ូវ ដែលបានប្រសូតមកពីនាងក្រមុំព្រហ្មចារីម៉ារា និងបានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ។ ហើយទ្រង់បានលះបង់ព្រះជន្មរបស់ទ្រង់ ដោយការសុគតនៅលើឈើឆ្កាងជំនួសមនុស្សជាតិ ដើម្បីរាប់ពួកគេជាសុចរិត។ ដូច្នេះ ដោយសារការស្តាប់បង្គាប់របស់មនុស្សតែម្នាក់តាមបំណងព្រះហឫទ័យព្រះវរបិតា មនុស្សជាច្រើនបានរាប់ជាសុចរិត។ 

និយាយដោយម៉ឺងម៉ាត់ តើមនុស្សទាំងអស់នៅក្នុងលោកិយនេះគឺជាមនុស្សមានបាប ឬពួកគេសុចរិត បើសិនយើងពិនិត្យមើលលើសេចក្តីជំនឿ? មនុស្សទាំងអស់គឺសុចរិត។ មនុស្សមួយចំនួនខឹង និងប្រឆាំងនឹងខ្ញុំ នៅពេលខ្ញុំនិយយាដូច្នេះ ដោយសារសេចក្តីជំនឿ។ តាមការពិត នៅចំពោះព្រះ គ្មានអ្នកណាម្នាក់មានបាបទៀតទេ ពីព្រោះព្រះបានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់មកកាន់លោកិយនេះ បានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់ និងបានអនុញ្ញាតឲ្យទ្រង់ទទួលការជំនុំជម្រះ ក្នុងនាមជាតំណាងនៃមនុស្សទាំងអស់រួចរាល់ទៅហើយ។



មនុស្សបានចូលនគរស្ថានសួគ៌ ឬធ្លាក់ទៅស្ថាននរក អាស្រ័យលើសេចក្តីជំនឿ


ព្រះ មិនកាត់ទោសលោកិយនេះទៀតទេ ពីព្រោះទ្រង់បានកាត់ទោសព្រះយេស៊ូវជំនួសមនុស្សទាំងអស់រួចហើយ។ ទោះបីជាយ៉ាងណា មនុស្សមួយចំនួនជឿការពិតនេះ និងមនុស្សមួយចំនួនទៀតមិនជឿឡើយ ទោះបើព្រះរាជបុត្រានៃព្រះបានដោះអំពើបាបទាំងអស់ចេញ ដោយសារការស្តាប់បង្គាប់របស់ទ្រង់តាមបំណងព្រះហឫទ័យព្រះក៏ដោយ។ ប៉ុន្តែអ្នកជឿបានចូលនគរស្ថានសួគ៌ ដោយសារសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ។ ព្រះរាប់ពួកគេជាសុចរិត ហើយមានបន្ទូលថា «អ្នកគឺជាមនុស្សសុចរិត ពីព្រោះអ្នកជឿថា ខ្ញុំបានដោះអំពើបាបទាំងអស់របស់អ្នកចេញហើយ។ ដូច្នេះ ចូរមក។ ខ្ញុំបានរៀបចំនគរស្ថានសួគ៌សម្រាប់អ្នកហើយ»។ ពួកគេចូលទៅក្នុងនគរស្ថានសួគ៌ ដោយអំណរយ៉ាងបរិបូរ។

ប៉ុន្តែ មនុស្សមួយចំនួនមិនជឿដល់ទ្រង់ និងបដិសេធដំណឹងល្អ ដោយនិយាយថា «ព្រះជាម្ចាស់ ការនេះមិនពិតទេ។ ខ្ញុំមិនអាចជឿតាមបានឡើយ។ ខ្ញុំពិតជាមិនយល់ទេ»។ ព្រះនឹងមានបន្ទូលថា «ហេតុអ្វីអ្នកធ្វើឲ្យខ្ញុំក្រោធ? ចូរជឿដល់ខ្ញុំ បើសិនអ្នកចង់ជឿ ប៉ុន្តែកុំជឿដល់ខ្ញុំ បើសិនអ្នកមិនចង់ជឿទេ»។ ពួកគេសួរទ្រង់ថា «ព្រះអម្ចាស់ តើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាដំណឹងល្អពិតមែនទេ? ទ្រង់ឆ្លើយថា «ខ្ញុំបានសង្រ្គោះអ្នកហើយ»។ ប៉ុន្តែពួកគេទូលថា «ទូលបង្គំមិនអាចជឿបានឡើយ។ ទូលបង្គំអាចជឿបាន៩០ភាគរយ ប៉ុន្តែទូលបង្គំនៅតែសង្ស័យ១០ភាគរយ»។ 

បន្ទាប់មក ព្រះនឹងមានបន្ទូលទៅកាន់ពួកគេថា «អ្នកមិនជឿទេ ទោះបើខ្ញុំបានសង្រ្គោះអ្នករួចហើយក៏ដោយ។ ចូរធ្វើតាមជំនឿរបស់អ្នកចុះ។ ខ្ញុំបានសម្រេចបញ្ជូនអ្នកដែលមានបាប និងជាពូជរបស់អ័ដាមទៅស្ថាននរកហើយ។ ហើយខ្ញុំក៏បានរៀបចំនគរស្ថានសួគ៌ផងដែរ។ ចូរចូលទៅនគរស្ថានសួគ៌ បើសិនអ្នកចង់ ហើយទៅស្ថាននរក បើសិនអ្នកចង់ធ្លាក់ទៅក្នុងភ្លើងនរក»។ ដូច្នេះ ពួកគេបានចូលទៅក្នុងនគរស្ថានសួគ៌ ឬធ្លាក់ទៅក្នុងស្ថាននរក គឺអាស្រ័យលើសេចក្តីជំនឿរបស់ពួកគេ។

តើអ្នកជឿថា ព្រះយេស៊ូវបានសង្រ្គោះអ្នកចេញពីអំពើបាបទាំងអស់របស់អ្នក តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងរួចហើយដែរទេ? វាអាស្រ័យលើសេចក្តីជំនឿរបស់អ្នក។ មិនមានចំណុច     កណ្តាលរវាងនគរស្ថានសួគ៌ និងស្ថាននរកឡើយ។ គ្មានពាក្យថា «ទេ» នៅចំពោះព្រះឡើយ គឺមានតែពាក្យថា «បាទ» វិញ។ ព្រះក៏មិនដែលប្រាប់យើងថា «ទេ» ផងដែរ។ ព្រះបានសន្យាទាំងអស់ ហើយបានបំពេញសម្រេចទាំងអស់ គឺទ្រង់បានដោះអំពើបាបទាំងអស់របស់មនុស្សមានបាបចេញរួចរាល់ហើយ។



កន្លែងណាដែលមានបាបចម្រើនឡើងជាបរិបូរ ព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត


ចូរយើងពិនិត្យមើល រ៉ូម ៥:២០-២១។ «តែក្រឹត្យវិន័យបានចូលមកថែមទៀត ដើម្បីឲ្យសេចក្តីរំលងនោះបានរឹតតែធ្ងន់ឡើង ប៉ុន្តែកន្លែងណាដែលមានបាបចំរើនជាបរិបូរឡើង នោះព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត ដើម្បីឲ្យព្រះគុណបានសោយរាជ្យ ដោយសារសេចក្តីសុចរិត    សំរាប់ជាជីវិតអស់កល្បជានិច្ច ដោយនូវព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូចជាបាបបានសោយរាជ្យ ឲ្យត្រូវស្លាប់ពីដើមនោះដែរ។» ហេតុអ្វីក្រិត្យវិន័យបានចូលមក? ដើម្បីធ្វើឲ្យសេចក្តីរំលងបានកាន់តែធ្ងន់ឡើង។ តាមនិស្ស័យ មនុស្សដែលជាពូជពង្សរបស់អ័ដាម តែងតែធ្វើបាបជានិច្ច ប៉ុន្តែពួកគេមិនដឹងពីនិស្ស័យបាបរបស់ខ្លួនទេ។ ដូច្នេះហើយបានជាព្រះបានប្រទានដល់មនុស្សជាតិនូវក្រិត្យវិន័យរបស់ទ្រង់ ដើម្បីធ្វើឲ្យពួកគេបានស្គាល់ពីបាប ពីព្រោះក្រិត្យវិន័យបង្គាប់ពីអ្វីដែលពួកគេត្រូវធ្វើ និងមិនត្រូវធ្វើ ហើយវាគឺជាអំពើបាបមួយ ដែលទង្វើ និងគំនិតរបស់ពួកគេមិន    ស្តាប់តាមក្រិត្យវិន័យ។

ក្រិត្យវិន័យបានចូលមក ដើម្បីធ្វើឲ្យសេចក្តីរំលងបានកាន់តែធ្ងន់    ឡើង គឺព្រះបានប្រទានដល់យើងនូវក្រិត្យវិន័យ ដើម្បីធ្វើឲ្យយើងបានដឹងថា យើងគឺជាមនុស្សមានបាប និងមានពេញដោយបាប។ ប៉ុន្តែកន្លែងណាដែលមានបាបចំរើនជាបរិបូរឡើង នោះព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត។ នេះមានន័យថា មនុស្សម្នាក់ដែលបានកើតមកជាមួយបាប ដែលជាពូជពង្សរបស់អ័ដាម តែគិតថា ខ្លួនគ្រាន់តែជាមនុស្សមានបាបបន្តិចបន្តួចប៉ុណ្ណោះ មិនមានអ្វីពាក់ព័ន្ធនឹងការពិតថា ព្រះយេស៊ូវបានសង្រ្គោះគាត់ឡើយ។

ទោះបីយ៉ាងណា អ្នកដែលគិតថា គាត់មានភាពខ្សោយយ៉ាងច្រើន ហើយមិនអាចរស់នៅតាមព្រះបន្ទូលព្រះ ដោយសារសាច់ឈាមបានឡើយ អរព្រះគុណដល់ព្រះអម្ចាស់ ដែលបានសង្រ្គោះគាត់។ ដំណឹងល្អដែលនិយាយថា ព្រះអម្ចាស់បានដោះអំពើបាបរបស់លោកិយនេះចេញ តែម្តងជាសម្រេច គឺជាអំណោយទានដ៏ធំធេងសម្រាប់គាត់ហើយ។ «ប៉ុន្តែកន្លែងណាដែលមានបាបចំរើនជាបរិបូរឡើង នោះព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត។» អំណោយទានចម្រើនឡើងជាបរិបូរ ដើម្បីឲ្យមនុស្សមានបាបធ្ងន់ធ្ងរបានរាប់ជាសុចរិត។ ប៉ុន្តែមនុស្សមានបាបបន្តិចបន្តួច ដែលគិតថា ពួកគេមិនមានបាបច្រើន នឹងធ្លាក់ទៅក្នុងស្ថាននរក។ ដូច្នេះ មានតែមនុស្សមានបាបធ្ងន់ធ្ងរប៉ុណ្ណោះ ទើបបានរាប់ជាសុចរិតយ៉ាងគ្រប់លក្ខណ៍។

ដូច្នេះ អ្នកដែលដឹងថា គាត់គឺជាមនុស្សមានបាបយ៉ាងធ្ងន់ធ្ងរ សរសើរតម្កើងដល់សេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ។ មានគ្រូអធិប្បាយត្រឹមត្រូវមួយចំនួនតូចប៉ុណ្ណោះ នៅក្នុងចំណោមគ្រូអធិប្បាយដំណឹងល្អនៅក្នុងលោកិយនេះ។ «ប៉ុន្តែកន្លែងណាដែលមានបាបចំរើនជាបរិបូរឡើង នោះព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត។» នេះមិនមានន័យថា យើងអាចធ្វើបាបតាមចិត្ត ដើម្បីឲ្យព្រះគុណបានចម្រើនឡើងជាបរិបូរនោះឡើយ។ 

សាវកប៉ុលនិយាយនៅក្នុង រ៉ូម ៦:១ ថា «ដូច្នេះ យើងនឹងថាដូចម្តេច តើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចំរើនឡើងឬអី»។ គាត់ចង់មានន័យថា «យើងបានសង្រ្គោះ បើសិនយើងគ្រាន់តែជឿលើសេចក្តីសុចរិតរបស់ព្រះប៉ុណ្ណោះ ពីព្រោះព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបានសង្រ្គោះមនុស្សមានបាបទាំងស្រុងចេញពីអំពើបាបទាំងអស់របស់ពួកគេរួចទៅហើយ។ យើងបានរាប់ជាសុចរិត ដោយការជឿដោយចិត្តរបស់យើង។ យើងអាចបានសង្រ្គោះបាន បើសិនយើងជឿលើអ្វីដែលព្រះអម្ចាស់បានធ្វើ។ មិនថាយើងអាក្រក់យ៉ាងណា ឬយើងធ្វើបាបច្រើនដងយ៉ាងណាទេ យើងបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿលើសេចក្តីពិត មិនដោយសារការប្រព្រឹត្តឡើយ»។ 

យើងបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ។ តើការប្រព្រឹត្តរបស់យើងអាក្រក់យ៉ាងណា? តើយើងធ្វើបាបប៉ុន្មានដង? ហើយបើសិនព្រះដែលឥតមានបាបសោះ សម្លឹងមើលការប្រព្រឹត្តរបស់យើង តើយើងមានកំហុសប៉ុន្មានដង? ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់។ រ៉ូម ៥:២០-២១ និយាយថា «តែក្រឹត្យវិន័យបានចូលមកថែមទៀត ដើម្បីឲ្យសេចក្តីរំលងនោះបានរឹតតែធ្ងន់ឡើង ប៉ុន្តែកន្លែងណាដែលមានបាបចំរើនជាបរិបូរឡើង នោះព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត ដើម្បីឲ្យព្រះគុណបានសោយរាជ្យ ដោយសារសេចក្តីសុចរិត សំរាប់ជាជីវិតអស់កល្បជានិច្ច ដោយនូវព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូចជាបាបបានសោយរាជ្យ ឲ្យត្រូវស្លាប់ពីដើមនោះដែរ»។ 

ព្រះបានប្រទានជីវិតអស់កល្បជានិច្ចដល់យើង តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ហើយសេចក្តីសុចរិតរបស់ព្រះអម្ចាស់បានធ្វើឲ្យយើងបានសោយរាជ្យជាមួយទ្រង់។ ដូច្នេះ ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់ ដែលបានសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបទាំងអស់របស់ពួកគេ។ ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់។