Sermons

[8-3] តើគ្រីស្ទបរិស័ទម្នាក់គឺជាអ្នកណា?



<រ៉ូម ៨:៩-១១>

«តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះសេចក្តីសុចរិត មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។»



ទោះបីជាគាត់គឺជាគ្រីស្ទបរិស័ទពិតប្រាកដម្នាក់ ឬមិនមែនក៏ដោយ ក៏វាអាស្រ័យថា ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះគង់នៅក្នុងគាត់ ឬមិនដែរ។ បើសិនមនុស្សម្នាក់ជឿលើព្រះយេស៊ូវ ឬមិនជឿ តែមិនមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់គាត់ទេ តើគាត់អាចក្លាយជាគ្រីស្ទបរិស័ទម្នាក់បានយ៉ាងដូចម្តេច? សាវកប៉ុលប្រាប់យើងថា វាមិនមែនសំណួរសំខាន់បំផុត ដែលយើងជឿលើព្រះយេស៊ូវ ឬមិនជឿនោះទេ ប៉ុន្តែយើងជឿលើទ្រង់ ដោយទទួលបានសេចក្តីសុចរិតរបស់ព្រះ ឬមិនទទួលបានវិញ។ សេចក្តីជំនឿត្រឹមត្រូវ ដែលតម្រូវឲ្យពួកបរិសុទ្ធមាន គឺជាសេចក្តីជំនឿដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្លួន។ ដូច្នេះ វត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នក នឹងកំណត់ថា អ្នកគឺជាគ្រីស្ទបរិស័ទពិតប្រាកដម្នាក់ ឬមិនមែន។ 

ដូច្នេះ សាវកប៉ុលបាននិយាយថា «អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ»។ គាត់បាននិយាយថា «អ្នកណា»។ វាមិនសំខាន់ទេ ដែលអ្នកនោះគឺជារដ្ឋមន្ត្រី គ្រូផ្សាយដំណឹងល្អ ឬគ្រូធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ។ ប៉ុន្តែបើសិនគាត់មិនមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់គាត់ទេ គាត់មិនមែនជារបស់ទ្រង់ ឡើយ។ ដូច្នេះ អ្នកត្រូវតែចងចាំថា បើសិនអ្នកមិនជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលដឹកនាំអ្នកឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធទេ នោះអ្នកគឺជាមនុស្សមានបាបម្នាក់ ដែលត្រូវធ្លាក់ទៅក្នុងស្ថាននរកហើយ។ ហើយយើងគួរតែយកចិត្តទុកដាក់ចំពោះដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ។ 

ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង នោះមានន័យថា យើងបានស្លាប់ខាងបាប តាមរយៈសេចក្តីជំនឿរបស់យើងលើបុណ្យជ្រមុជរបស់ព្រះគ្រីស្ទហើយ។ ហើយវិញ្ញាណរបស់យើងបានរស់នៅ ដោយសារសេចក្តីសុចរិតថ្មីវិញ។ លើសពីនេះ នៅថ្ងៃដែលព្រះអម្ចាស់យាងត្រឡប់មកវិញ រូបកាយដែលតែងតែស្លាប់របស់យើង ក៏នឹងទទួលបានជីវិតផងដែរ។ ដូច្នេះហើយបានជាយើងត្រូវតែគិតអំពីព្រះអង្គ ដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើង។

ប្រសិនបើអ្នកមិនមានសេចក្តីជំនឿ ដែលជឿលើសេចក្តីសុចរិតរបស់ព្រះទេ អ្នកមិនមែនជារបស់ព្រះគ្រីស្ទឡើយ។ ម៉្យាងវិញទៀត បើសិនអ្នកមានសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះទេ ព្រះវិញ្ញាណរបស់ព្រះគង់នៅក្នុងអ្នក។ ដូច្នេះ បើសិនអ្នកមិនមានព្រះបន្ទូលនៃសេចក្តីប្រោសលោះ ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះទេ អ្នកមិនមែនជារបស់អ្នកព្រះគ្រីស្ទឡើយ ទោះបើអ្នកប្រកាសជឿ និងសូត្រគោលជំនឿរបស់ពួកសាវក ជារៀងរាល់ថ្ងៃអាទិត្យក៏ដោយ។ ហើយបើសិនអ្នកមិនមែនជារបស់ព្រះគ្រីស្ទ វិញ្ញាណរបស់អ្នកនឹងទទួលបានបណ្តាសា ហើយវានឹងដឹកនាំអ្នកទៅកាន់សេចក្តីវិនាសដ៏អស់កល្បជានិច្ច ទោះបើអ្នកចង់ធ្វើល្អយ៉ាងណាក៏ដោយ។