Search

Predigten

Subject 3 : ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ

[3-2] បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និង ការធួននឹងបាប (ម៉ាថាយ ៣:១៣-១៧)

(ម៉ាថាយ ៣:១៣-១៧)
«នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលីឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ កាល​ព្រះយេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះវិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។»
 
 
តើមានអ្នកណាដែលនៅតែរងទុក្ខដោយបាបទៀតដែរឬទេ?
 
តើចំណងបាបរបស់យើង បានដាច់ហើយឬនៅ?
បានដាច់ហើយ
 
ព្រះអម្ចាស់របស់យើង បានកាត់ផ្តាច់ច្រវ៉ាក់បាបសម្រាប់មនុស្សទាំងអស់គ្នារួចរាល់ហើយ។ អស់អ្នកដែលរងទុក្ខដោយបាប គឺជាទាសករនៃបាប ប៉ុន្តែដោយសេចក្តីប្រោសលោះរបស់ទ្រង់ ព្រះ អម្ចាស់របស់យើងបានកាត់ផ្តាច់វាទាំងស្រុងហើយ គឺទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញហើយ។ តើមានអ្នកណាដែលនៅតែរងទុក្ខដោយបាបទៀតដែរឬទេ?
យើង ត្រូវតែយល់ថា សង្រ្គាមរបស់យើងប្រឆាំងនឹងបាប បានបញ្ចប់ទៅហើយ។ យើងនឹងមិនត្រូវរងទុក្ខនៅក្នុងបាបម្តងទៀត ឡើយ។ ចំណងបាបរបស់យើង ត្រូវបានកាត់ផ្តាច់ នៅពេលព្រះយេស៊ូវបានសង្រ្គោះយើង ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ អំពើបាបទាំងអស់របស់យើង បានបញ្ចប់ចាប់តាំងពីពេលនោះមកម៉្លេះ។ ព្រះបានសងថ្លៃអំពើបាបទាំងអស់របស់យើង តាមរយៈព្រះយេស៊ូវ ដែលបានរំដោះយើងឲ្យមានសេរីភាពវិញ។
តើអ្នកដឹងថា មនុស្សរងទុក្ខដោយសារអំពើបាបរបស់ខ្លួនខ្លាំងប៉ុណ្ណាដែរឬទេ? វាបានចាប់ផ្តើមពីសម័យអ័ដាម និងអេវ៉ា ហើយមនុស្សរងទុក្ខដោយអំពើបាប ដែលបានស្នងពីអ័ដាមមក។ 
ប៉ុន្តែព្រះបានបង្កើតសម្ព័ន្ធមេត្រីមួយ ដែលមានចែងនៅក្នុង លោកុប្បត្តិ ៣:១៥ ដែលប្រាប់ថា ទ្រង់នឹងសង្រ្គោះមនុស្សមានបាបទាំងអស់។ ទ្រង់បានមានបន្ទូលថា មនុស្សជាតិនឹងបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន តាមរយៈយញ្ញបូជារបស់ព្រះយេស៊ូវ គ្រីស្ទ តាមរយៈទឹក និងព្រះវិញ្ញាណ។ ពេលវេលាមកដល់ ព្រះបានបញ្ជូនព្រះអង្គសង្រ្គោះរបស់យើង គឺព្រះយេស៊ូវ ឲ្យមករស់ក្នុងចំណោមយើង។
ទ្រង់ ក៏បានសន្យាបញ្ជូនលោកយ៉ូហាន-បាទ្ទីស ឲ្យមកមុនព្រះយេស៊ូវ ហើយទ្រង់បានរក្សាសេចក្តីសន្យារបស់ទ្រង់។
ម៉ាកុស ១:១-៨ បង្រៀនយើងថា «នេះ​ជា​ដើម​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដូច​ជា​បាន​សរសេរ​ទុក នៅ​ក្នុង​គម្ពីរ​ហោរា​អេសាយ​ថា មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ​មុន​ឯង គាត់​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង មាន​សំឡេង​នៃ​មនុស្ស​ម្នាក់ កំពុង​តែ​ស្រែក​នៅ​ទី​រហោស្ថាន​ថា ឲ្យ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ។ ឯ​យ៉ូហាន ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជទឹក នៅ​ទី​រហោស្ថាន ក៏​មក​ដល់ គាត់​ប្រកាស​ប្រាប់ ពី​បុណ្យ​ជ្រមុជ​ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប ពួក​មនុស្ស​នៅ​ស្រុក​យូដា​ទាំង​អស់​គ្នា និង​ពួក​ក្រុង​យេរូសាឡិម ក៏​ចេញ​ទៅ​ទទួល​បុណ្យ​ជ្រមុជទឹក​ពី​គាត់ ក្នុង​ទន្លេ​យ័រដាន់ ទាំង​លន់តួ​បាប​គ្រប់​គ្នា យ៉ូហាន​មាន​ប្រដាប់​ខ្លួន ដោយ​សំពត់​ធ្វើ​ពី​រោម​អូដ្ឋ ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ក៏​បរិភោគ​កណ្តូប និង​ទឹក​ឃ្មុំ​ព្រៃ​ជា​អាហារ គាត់​ប្រកាស​ថា ព្រះអង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ឱន​ស្រាយ​ខ្សែ​សុព័ណ៌បាទ​ទ្រង់​ផង ឯ​ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក តែ​ទ្រង់​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ។»
 
 
យ៉ូហាន-បាទ្ទីស ជាទីបន្ទាល់ និងជាអ្នករៀបចំជាមុន សម្រាប់ដំណឹងល្អ
 
តើយ៉ូហាន-បាទ្ទីស គឺជាអ្នកណា?
សម្តេចសង្ឃចុងក្រោយបង្អស់ និងអ្នកតំណាង នៃមនុស្សជាតិទាំងមូល
 
បុណ្យជ្រមុជ ជាភាសាក្រិក «baptizo» មានន័យថា «មុជចុះទៅក្នុងទឹក» ហើយក៏អាចមានន័យថា «បានលាងសម្អាត បានកប់ បានមុជទៅក្នុងទឹក ឬផ្ទេរទៅឲ្យ»។ នៅពេលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ សេចក្តីសុចរិតរបស់ព្រះត្រូវបានសម្រេច។ «សេចក្តីសុចរិត» ជាភាសាក្រិកគឺ «dikaiosune» មានន័យថា «ត្រឹមត្រូវ» ហើយក៏មានន័យថា «ត្រឹមត្រូវបំផុត» «សាកសមបំផុត» ឬ «យុត្តិធម៌បំផុត» ផងដែរ។
ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ ដើម្បីឲ្យទ្រង់បានក្លាយជាព្រះអង្គសង្រ្គោះ តាមលក្ខណៈសាកសមនិងត្រឹមត្រូវបំផុត។ ដូច្នេះ អ្នកដែលជឿលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ ទទួលបានអំណោយទាននៃសេចក្តីប្រោសលោះពីព្រះ។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី លោកយ៉ូហាន-បាទ្ទីស គឺជាសម្តេចសង្ឃចុងក្រោយ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ចូរយើងមើល ម៉ាថាយ ១០:១០-១១។ បទគម្ពីរនិយាយថា លោកយ៉ូហាន-បាទ្ទីស គឺជាអ្នកតំណាងនៃមនុស្សជាតិ និងជាសម្តេចសង្ឃ នៅសម័យព្រះគម្ពីរសញ្ញាថ្មី ហើយដោយបម្រើការងារជាសង្ឃនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គាត់បានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើអង្គព្រះយេស៊ូវ។
ព្រះយេស៊ូវ បានធ្វើបន្ទាល់ពីលោកយ៉ូហាន-បាទ្ទីស ដោយអង្គទ្រង់ផ្ទាល់ថា «ពី​ព្រោះ​អស់​ទាំង​ហោរា និង​ក្រឹត្យវិន័យ​បាន​ទាយ ដរាប​មក​ដល់​គ្រា​លោក​យ៉ូហាន ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រម​ទទួល​ពាក្យ​នេះ នោះ​គឺ​លោក​នេះ​ហើយ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក»។ ដូច្នេះ លោកយ៉ូហាន-បាទ្ទីស ដែលបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ គឺជាពូជពង្សរបស់សម្តេចសង្ឃអើរ៉ុន ហើយជា សម្តេចសង្ឃចុងក្រោយគេបង្អស់។ ព្រះគម្ពីរ ក៏បានធ្វើបន្ទាល់ថា លោកយ៉ូហាន-បាទ្ទីស គឺជាពូជពង្សរបស់អើរ៉ុន នៅក្នុងព្រះគម្ពីរសញ្ញាចាស់ផងដេរ (លូកា ១:៥; ១របាក្សត្រ ២៤:១០)។
អញ្ចឹង តើហេតុអ្វីបានជាលោកយ៉ូហាន-បាទ្ទីសរស់នៅក្នុងវាលរហោស្ថានតែម្នាក់ឯង មានសំលៀកបំពាក់ធ្វើពីរោមសត្វអូដ្ឋ? នេះគឺជាភាពជាសម្តេចសង្ឃ។ ក្នុងនាមជាអ្នកតំណាងនៃមនុស្សជាតិទាំងមូល លោកយ៉ូហាន-បាទ្ទីស មិនអាចរស់នៅក្នុងចំណោមមនុស្សបានឡើយ។ ដូច្នេះ គាត់បានស្រែកប្រកាសទៅកាន់មនុស្សថា «ចូរប្រែចិត្ត ពូជនៃពស់វែក!» ហើយបានធ្វើបុណ្យជ្រមុជឲ្យពួកគេ សម្រាប់ជាផលផ្លែនៃការប្រែចិត្ត ដើម្បីនាំមនុស្សឲ្យត្រឡប់ទៅឯព្រះយេស៊ូវ ដែលនឹងដោះអំពើបាបទាំងអស់របស់ពួកគេចេញ។ លើសពីនេះ លោកយ៉ូហាន-បាទ្ទីស បានផ្ទេរអំពើបាបរបស់លោកិយនេះទៅលើព្រះយេស៊ូវ សម្រាប់សេចក្តីសង្រ្គោះរបស់យើង នៅពេលគាត់បានដាក់ដៃរបស់គាត់នៅលើព្រះសិរសារបស់ព្រះយេស៊ូវ។
 
 
បុណ្យជ្រមុជពីរប្រភេទ
 
ហេតុអ្វីលោកយ៉ូហាន-បាទ្ទីសបាន ធ្វើបុណ្យជ្រមុជឲ្យមនុស្ស?
ដើម្បីនាំមនុស្សឲ្យប្រែចិត្តពីអំពើបាប ទាំងអស់របស់ពួកគេ ហើយជឿលើបុណ្យជ្រមុជ របស់ព្រះយេស៊ូវសម្រាប់សេចក្តីសង្រ្គោះ
 
លោកយ៉ូហាន-បាទ្ទីស បានធ្វើបុណ្យជ្រមុជឲ្យមនុស្ស ហើយបន្ទាប់មក ធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ។ ទីមួយ គឺ «បុណ្យជ្រមុជនៃការប្រែចិត្ត» ដែលបានហៅមនុស្សមានបាបឲ្យបែរមករកព្រះវិញ។ មនុស្សជាច្រើន ដែលបានស្តាប់ឮព្រះបន្ទូលព្រះ តាមរយៈលោកយ៉ូហាន បានបោះបង់រូបព្រះរបស់ពួកគេចោល ហើយបែររកទ្រង់វិញ។
បុណ្យជ្រមុជទីពីរ គឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលផ្ទេរអំពើបាបទាំងអស់របស់លោកិយទៅលើអង្គទ្រង់។ លោកយ៉ូហាន-បាទ្ទីស បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ ឬយើងអាចនិយាយបានម៉្យាងទៀតថា លោកយ៉ូហាន-បាទ្ទីស បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ដើម្បីសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់ពួគគេ (ម៉ាថាយ ៣:១៥)។
តើហេតុអ្វីលោកយ៉ូហាន-បាទ្ទីស ត្រូវធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ? ដើម្បីដោះបាបរបស់លោកិយ ព្រះត្រូវតែអនុញ្ញាតឲ្យលោកយ៉ូហានផ្ទេរអំពើបាបទាំងអស់ទៅលើព្រះយេស៊ូវ ដើម្បីឲ្យអ្នកដែលជឿលើទ្រង់ អាចបានសង្រ្គោះ។
លោកយ៉ូហាន-បាទ្ទីស គឺជាអ្នកបម្រើម្នាក់របស់ព្រះ ដែលមានបេសកកម្មផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះ ទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជ ហើយធ្វើបន្ទាល់ពីព្រះយេស៊ូវ ដើម្បីឲ្យមនុស្សជាតិទាំងមូលបានប្រែចិត្ត ហើយបានរួចពីអំពើបាបរបស់ពួកគេ ដោយជឿលើដំណឹងល្អនៃសេចក្តីប្រោសលោះ។ ដូច្នេះហើយបានជាលោកយ៉ូហាន-បាទ្ទីស ត្រូវរស់នៅតែម្នាក់ឯងនៅវាលរហោស្ថាន។ សម័យលោកយ៉ូហាន-បាទ្ទីស ពួកអ៊ីស្រាអែលទាំងអស់អាក្រក់ និងទទឹងច្បាប់ជាខ្លាំង។
ដូច្នេះ ព្រះបានមានបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ថា «ចូរ​នឹក​ចាំ​ពី​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បំរើ​អញ ដែល​អញ​បាន​បង្គាប់​ដល់​លោក នៅ​លើ​ភ្នំ​ហោរែប​សំរាប់​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គឺ​អស់​ទាំង​ក្រឹត្យក្រម និង​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​នោះ មើល មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះយេហូវ៉ា​បាន​មក​ដល់ នោះ​អញ​នឹង​ចាត់​អេលីយ៉ា ឲ្យ​មក​ឯ​ឯង​រាល់​គ្នា លោក​នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ ក្រែង​អញ​មក​វាយ​ផែនដី​ដោយ​សេចក្តី​បណ្តាសា» (ម៉ាឡាគី ៤:៤-៦)។
នៅចំពោះព្រះ ប្រជាជនអ៊ីស្រាអែល ដែលបានថ្វាយបង្គំព្រះយេហូវ៉ាពីមុន សុទ្ធតែអាក្រក់ទាំងអស់ គឺគ្មានអ្នកណាម្នាក់សុចរិតនៅចំពោះទ្រង់ឡើយ។ ជាក់ស្តែង ពួកអ្នកដឹកនាំសាសនានៅព្រះវិហារ ពួកសង្ឃ ពួកអ្នកប្រាជ្ញច្បាប់ និងពួកអាចារ្យ សុទ្ធតែអាក្រក់យ៉ាងខ្លាំង។ ជនជាតិអ៊ីស្រាអែល និងពួកសង្ឃរបស់ពួកគេ មិនបានថ្វាយយញ្ញបូជាត្រឹមត្រូវតាមច្បាប់របស់ព្រះទេ។
ពួកសង្ឃ បានបោះបង់ចោលការដាក់ដៃលើ និងពិធីថ្វាយតង្វាយជាឈាម ដែលព្រះបានប្រទានឲ្យពួកគេសម្រាប់ធួននឹងបាបរបស់ពួកគេ។ យើងមើលឃើញថា ពួកសង្ឃនៅសម័យ ម៉ាឡាគី បានបោះបង់ចោលប្រព័ន្ធថ្វាយយញ្ញបូជាត្រឹមត្រូវ ការដាក់ដៃលើ និងតង្វាយជាឈាមសត្វ។ ដូច្នេះហើយបានជាលោកយ៉ូហាន-បាទ្ទីស មិនអាចនៅជាមួយពួកគេបានឡើយ ប៉ុន្តគាត់បានចេញទៅវាលរហោស្ថាន ហើយស្រែកប្រកាសវិញ។ តើគាត់បានស្រែកប្រកាសអំអ្វី?
ម៉ាកុស ១:២-៣ បានដកស្រង់សម្តីរបស់ហោរាអេសាយថា «ដូច​ជា​បាន​សរសេរ​ទុក នៅ​ក្នុង​គម្ពីរ​ហោរា​អេសាយ​ថា មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ​មុន​ឯង គាត់​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង មាន​សំឡេង​នៃ​មនុស្ស​ម្នាក់ កំពុង​តែ​ស្រែក​នៅ​ទី​រហោស្ថាន​ថា ឲ្យ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ»។
សំឡេងនៅទីរហោស្ថាន បានស្រែកប្រកាសទៅមនុស្សឲ្យទទួលបុណ្យជ្រមុជនៃការប្រែចិត្ត។ តើព្រះគម្ពីរនិយាយអំពី «បុណ្យជ្រមុជនៃការប្រែចិត្ត» យ៉ាងដូចម្តេច? វាគឺជាបុណ្យជ្រមុជ ដែលលោកយ៉ូហាន-បាទ្ទីសបានស្រែកចង់បាន គឺជាបុណ្យជ្រមុជ ដែលបានហៅមនុស្សឲ្យត្រឡប់មកឯព្រះយេស៊ូវវិញ ដើម្បីពួកគេបានជឿលើទ្រង់ ដែលនឹងដោះអំពើបាបទាំងអស់របស់ពួកគេចេញ ហើយពួកគេបានសង្រ្គោះ។ ដូច្នេះ បុណ្យជ្រមុជនៃការប្រែចិត្ត គឺដើម្បីដឹកនាំពួកគេទៅកាន់សេចក្តីសង្រ្គោះ។
លោកយ៉ូហាន បានស្រែកថា «ចូរប្រែចិត្ត ហើយទទួលបុណ្យជ្រមុជចុះ។ ព្រះអម្ចាស់របស់យើង នឹងទទួលបុណ្យជ្រមុជតាមរយៈបៀបដូចគ្នានេះ ដើម្បីដោះអំពើបាបរបស់អ្នកចេញផងដែរ»។ ការស្រែកនេះគឺថា ព្រះយេស៊ូវនឹងដោះអំពើបាបរបស់លោកិយនេះចេញ ហើយទទួលការកាត់ទោសនៅលើឈើឆ្កាង ដើម្បីសង្រ្គោះមនុស្សទាំងអស់ ដើម្បីឲ្យពួកគេបានត្រឡប់មកឯព្រះវិញ។
 «ឯ​ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក តែ​ទ្រង់​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ» (ម៉ាកុស ១:៨)។ «ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ» មានន័យថា លាងសម្អាតអំពើបាបទាំងអស់របស់អ្នកចេញ។ ធ្វើបុណ្យជ្រមុជឲ្យ មានន័យថា «លាងសម្អាតឲ្យ»។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅទន្លេយ័រដាន់ ប្រាប់យើងថា ព្រះរាជបុត្រានៃព្រះបានទទួលបុណ្យជ្រមុជ ហើយបានដោះអំពើបាបទាំងអស់របស់យើងចេញ ដើម្បីសង្រ្គោះយើង។
ដូច្នេះ យើងត្រូវតែបោះបង់ចោលជីវិតមានបាបរបស់យើង ហើយជឿដល់ទ្រង់វិញ។ ទ្រង់គឺជាកូនចៀមនៃព្រះ ដែលបានដោះបាបរបស់លោកិយនេះ។ នេះគឺជាដំណឹងល្អនៃសេចក្តីប្រោសលោះ ដែលលោកយ៉ូហាន-បាទ្ទីសបានធ្វើបន្ទាល់។
 
 
កាតព្វកិច្ចរបស់សម្តេចសង្ឃសម្រាប់ការធួននឹងបាប
 
តើអ្នកណាបានរៀបចំផ្លូវ សម្រាប់ដំណឹងល្អ?
លោកយ៉ូហាន-បាទ្ទីស
 
ហោរាអេសាយ បានទាយថា «ត្រូវ​ឲ្យ​លួងលោម​ចិត្ត​នៃ​ក្រុង​ យេរូសាឡិម ហើយ​ស្រែក​ប្រាប់​គេ​ថា គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បាន​សំរេច​ហើយ អំពើ​ទុច្ចរិត​របស់​គេ​ក៏​បាន​អត់​ទោស​ឲ្យ ហើយ​គេ​បាន​ទទួល​សំណង​១​ជា​២​ពី​ព្រះហស្ត​នៃ​ព្រះយេហូវ៉ា ឲ្យ​ស្នង​នឹង​អំពើ​បាប​គេ​ដែរ» (អេសាយ ៤០:២)។
ព្រះយេស៊ូវគ្រីស្ទ បានដោះអំពើបាបទាំងអស់របស់យើង ដោយមិនមានការលើកលែងទេ គឺទាំងបាបតាំងពីកំណើត អំពើបាបបច្ចុប្បន្ន និងអំពើបាបនាពេលអនាគតផង ត្រូវបានដោះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ហើយ។ ទ្រង់បានសង្រ្គោះយើងទាំងអស់។ យើងគួរតែស្គាល់ពីសេចក្តីប្រោសលោះរបស់ព្រះ។
ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង យើងត្រូវតែជឿលើដំណឹងល្អ ដែលប្រកាសថា លោកយ៉ូហាន-បាទ្ទីស បានផ្ទេរអំពើបាបទាំងអស់ទៅលើព្រះយេស៊ូវ នៅពេលគាត់បានធ្វើបុណ្យជ្រមុជថ្វាយទ្រង់។
យើង មិនគួរយល់ខុស ដោយគិតថា «ដោយសារព្រះគឺជា សេចក្តីស្រឡាញ់ យើងអាចចូលទៅក្នុងនគរស្ថានសួគ៌បាន ដោយគ្រាន់តែជឿលើព្រះយេស៊ូវប៉ុណ្ណោះ បើទោះជាយើងមានបាបនៅក្នុងចិត្តក៏ដោយ» ទេ។
ដើម្បីបានសង្រ្គោះចេញពីអំពើបាបរបស់យើង យើងត្រូវតែជឿលើបុណ្យជ្រមុជរបស់ទ្រង់ ដែលលោកយ៉ូហាន-បាទ្ទីសបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើព្រះយេស៊ូវ ហើយទ្រង់បានសងថ្លៃអំពើបាបទាំងនោះនៅលើឈើឆ្កាង។ លោកយ៉ូហាន-បាទ្ទីស បានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើព្រះយេស៊ូវ តាមរយៈ «ទឹក»។
កិច្ចការទីមួយ ដែលព្រះបានធ្វើ ដើម្បីសង្រ្គោះយើង គឺត្រូវបញ្ជូនលោកយ៉ូហានមកក្នុងលោកិយនេះ។ ក្នុងនាមជាអ្នកនាំសាររបស់ព្រះ លោកយ៉ូហានត្រូវបានបញ្ជូនជាទូតទៅកាន់ស្តេច ដែលបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះ ទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជ។ គាត់បានបម្រើការងារជាសម្តេចសង្ឃសម្រាប់មនុស្សជាតិទាំងមូល។
ព្រះ បានប្រាប់យើងថា ទ្រង់បានបញ្ជូនអ្នកនាំសាររបស់ទ្រង់ ដែលជាលោកយ៉ូហាន-បាទ្ទីស មកកាន់យើង។ «មើល អញចាត់ទូតអញ ឲ្យទៅមុនឯង។» ឲ្យទៅមុនឯង មានន័យថា ទៅមុនព្រះយេស៊ូវ។ ហេតុអ្វីព្រះបញ្ជូនលោកយ៉ូហានឲ្យមកមុនព្រះយេស៊ូវ? គឺដើម្បីផ្ទេរគ្រប់ទាំងអំពើបាបរបស់លោកិយនេះ ទៅលើព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ តាមរយៈបុណ្យជ្រមុជ។ «គាត់នឹងរៀបចំផ្លូវនៅមុខឯង។» នេះគឺជាអ្វីដែលបទគម្ពីរចង់មានន័យ។
តើអ្នកណាគឺជាអ្នករៀបចំផ្លូវ ដើម្បីឲ្យយើងបានសង្រ្គោះ ហើយទៅស្ថានសួគ៌? លោកយ៉ូហាន-បាទ្ទីស។ «ឯង» សំដៅលើព្រះយេស៊ូវ ហើយ «អញ» សំដៅលើព្រះ។ ដូច្នេះ តើវាមានន័យយ៉ាងដូចម្តេច នៅពេលទ្រង់មានបន្ទូលថា «មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ​មុន​ឯង គាត់​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង»?
តើអ្នកណាត្រូវរៀបចំផ្លូវរបស់យើង ដើម្បីឲ្យយើងអាចទៅស្ថានសួគ៌បាន? លោកយ៉ូហាន-បាទ្ទីស បានផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះយេស៊ូវ ដើម្បីឲ្យយើងអាចនឹងជឿថា ទ្រង់បានដោះអំពើបាបទាំងនោះចេញហើយ។ កាតព្វកិច្ចរបស់គាត់ គឺត្រូវផ្ទេរអំពើបាបទៅលើព្រះយេស៊ូវគ្រីស្ទ ដោយធ្វើបុណ្យជ្រមុជថ្វាយទ្រង់។ ដូច្នេះ គឺព្រះយេស៊ូវ និងលោកយ៉ូហានហើយ ដែលបានធ្វើឲ្យយើងអាចជឿលើសេចក្តីពិត និងបានសង្រ្គោះ។
តើសេចក្តីសង្រ្គោះរបស់យើងពឹងផ្អែកលើអ្វី? វាអាស្រ័យថា យើងជឿកិច្ចការសុចរិតរបស់ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ ហើយសេចក្តីពិតថា អ្នកនាំសាររបស់ព្រះ គឺលោកយ៉ូហាន- បាទ្ទីស បានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់។ យើងទាំងអស់គ្នា គួរតែស្គាល់ពីដំណឹងល្អនៃការអត់ទោសអំពើ បាប។ ព្រះវរបិតា បានបញ្ជូនអ្នកនាំសាររបស់ទ្រង់មកជាមុន ជាម្នាក់ដែលនឹងធ្វើបុណ្យជ្រមុជថ្វាយព្រះរាជបុត្រានៃទ្រង់ ហើយបានធ្វើឲ្យគាត់ក្លាយជាអ្នកតំណាងនៃមនុស្សជាតិ។ ដូច្នេះ ទ្រង់បានបំពេញសម្រេចកិច្ចការនៃសេចក្តីប្រោសលោះសម្រាប់យើង។
ព្រះ បានបញ្ជូនអ្នកបម្រើទ្រង់ គឺលោកយ៉ូហាន-បាទ្ទីស ដើម្បីធ្វើបុណ្យជ្រមុជថ្វាយព្រះរាជបុត្រារបស់ទ្រង់ ដើម្បីឲ្យគាត់អាចរៀបចំផ្លូវសម្រាប់សេចក្តីសង្រ្គោះ សម្រាប់អ្នកដែលបានជឿលើព្រះយេស៊ូវ។ នេះគឺជាមូលហេតុដែលលោកយ៉ូហានបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដោយលោកយ៉ូហាន គឺជាការបំពេញសម្រេចនៃសេចក្តីប្រោសលោះរបស់ព្រះ ដែលអំពើបាបទាំងអស់របស់មនុស្សជាតិត្រូវបានផ្ទេរទៅឲ្យទ្រង់ ដើម្បីឲ្យមនុស្សទាំងអស់អាចជឿលើព្រះយេស៊ូវ ហើយបានទៅស្ថានសួគ៌។
សូម្បីតែអំពើបាបនាពេលអនាគត ក៏ត្រូវបានផ្ទេរទៅឲ្យព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជផងដែរ។ ព្រះយេស៊ូវ និងលោក យ៉ូហាន-បាទ្ទីស រួមគ្នារៀបចំផ្លូវទៅស្ថានសួគ៌សម្រាប់យើងទាំងអស់គ្នា។ តាមរបៀបនេះ ព្រះបានបើកសម្តែងអាថ៌កំបាំងនៃសេចក្តីប្រោសលោះ តាមរយៈលោកយ៉ូហាន-បាទ្ទីស។
ក្នុងនាមជាអ្នកតំណាងនៃមនុស្សជាតិ លោកយ៉ូហានបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ដើម្បីឲ្យយើងអាចជឿលើសេចក្តីប្រោសលោះរបស់យើង ហើយបានទៅស្ថានសួគ៌។ គាត់បានផ្ទេរអំពើបាបទាំងអស់ទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជ។ នេះគឺជាដំណឹងល្អដ៏រីករាយអំពីសេចក្តីប្រោសលោះ។
 
 
ហេតុអ្វីលោកយ៉ូហាន-បាទ្ទីសបានកើតមក?
 
តើយើងអាចជឿលើព្រះយេស៊ូវ តាមរយៈអ្នកណា?
លោកយ៉ូហាន-បាទ្ទីស
 
ម៉ាឡាគី ៣:១ សរសេរថា ««មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ​មុន​ឯង គាត់​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង»។ អ្នកត្រូវអានព្រះគម្ពីរ ដោយយកចិត្តទុកដាក់។ ហេតុអ្វីព្រះបានបញ្ជូនទូតរបស់ទ្រង់មកមុនព្រះយេស៊ូវ? ហើយហេតុអ្វីលោកយ៉ូហានបានកើតមុនព្រះយេស៊ូវរយៈពេល៦ខែ?
យើង ត្រូវតែយល់ពីអ្វីដែលព្រះគម្ពីរចង់និយាយ។ ព្រះគម្ពីរសញ្ញាចាស់ ប្រាប់ពីកាតព្វកិច្ចរបស់សម្តេចសង្ឃអើរ៉ុន ដែលជាបងប្រុសរបស់លោកម៉ូសេ។ ព្រះបានចាក់ប្រេងតាំងគាត់ និងកូន ប្រុសៗរបស់គាត់ធ្វើជាសង្ឃ។ សាសន៍លេវីដទៃទៀត បានធ្វើការនៅក្រោមពួកគេ ដោយនាំយកសម្ភារៈតាមប្រភេទសម្រាប់លាយម្សៅធ្វើនំប៉័ង ខណៈដែលកូនប្រុសៗរបស់អើរ៉ុនបានថ្វាយយញ្ញបូជានៅខាងក្នុងរោងឧបោសថវិញ។
កូនប្រុសៗរបស់អើរ៉ុន មានចំនួនការងារដូចគ្នានៅក្នុងចំណោមពួកគេ ប៉ុន្តែនៅថ្ងៃធួននឹងបាប គឺនៅថ្ងៃទីដប់ ខែប្រាំពីរ មានតែ សម្តេចសង្ឃម្នាក់ប៉ុណ្ណោះ ដែលបានថ្វាយយញ្ញបូជាធួននឹងបាបសម្រាប់អំពើបាបពេញមួយឆ្នាំរបស់បណ្តាជន។
នៅក្នុង លូកា ១:១៥ មានរឿងមួយអំពីពូជពង្សរបស់លោក យ៉ូហាន-បាទ្ទីស។ ដើម្បីយល់អំពីព្រះយេស៊ូវបានច្បាស់លាស់ យើងត្រូវតែយល់ពីអ្នកនាំសាររបស់ព្រះឲ្យបានច្បាស់លាស់សិន។ យើងគិតច្រើនអំពីព្រះយេស៊ូវ ប៉ុន្តែព្រងើយកន្តើយចំពោះលោក យ៉ូហាន ដែលបានមកមុនទ្រង់វិញ។ ខ្ញុំចង់ជួយឲ្យអ្នកបានយល់។
«នេះ​ជា​ដើម​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដូច​ជា​បាន​សរសេរ​ទុក នៅ​ក្នុង​គម្ពីរ​ហោរា​អេសាយ​ថា មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ​មុន​ឯង គាត់​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង មាន​សំឡេង​នៃ​មនុស្ស​ម្នាក់ កំពុង​តែ​ស្រែក​នៅ​ទី​រហោស្ថាន​ថា ឲ្យ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ» (ម៉ាកុស ១:១-២)។ ដំណឹងល្អពីស្ថានសួគ៌ តែងតែចាប់ផ្តើមពីលោកយ៉ូហាន-បាទ្ទីសជានិច្ច។
នៅពេលយើងយល់យ៉ាងច្បាស់លាស់ពីលោកយ៉ូហាន-បាទ្ទីស យើងអាចយល់យ៉ាងច្បាស់លាស់ និងជឿលើដំណឹងល្អនៃសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវបាន។ វាស្រដៀងគ្នាទៅនឹងការស្តាប់ពួកទូត ដែលយើងបានបញ្ជូនទៅពាសពេញពិភពលោក ដើម្បីយល់អំពីស្ថានភាពរបស់ជាតិសាសន៍ទាំងឡាយដែរ។ ដូច្នេះ នៅពេលដែលយើងស្គាល់ពីលោកយ៉ូហាន-បាទ្ទីស យើងក៏អាចយល់យ៉ាងច្បាស់លាស់ពីសេចក្តីប្រោសលោះរបស់ព្រះផងដែរ។
ទោះបីយ៉ាងណា គួរឲ្យសោកស្តាយ នៅសព្វថ្ងៃនេះ មាន គ្រីស្ទបរិស័ទជាច្រើន មើលមិនឃើញសារៈសំខាន់របស់លោកលោកយ៉ូហាន-បាទ្ទីសសោះ។ ព្រះមិនបានបញ្ជូនលោកយ៉ូហាន-បាទ្ទីសមក ដោយសារតែទ្រង់អប់ផ្សុក និងមិនមានអ្វីធ្វើឡើយ។ កណ្ឌដំណឹងល្អទាំងបួននៅក្នុងព្រះគម្ពីរសញ្ញាថ្មី សុទ្ធតែនិយាយអំពីលោកយ៉ូហាន-បាទ្ទីស មុននឹងនិយាយអំពីសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវ។
ប៉ុន្តែអ្នកផ្សាយដំណឹងល្អនៅសព្វថ្ងៃនេះ ព្រងើយកន្តើយចំពោះលោកយ៉ូហាន-បាទ្ទីសទាំងស្រុង ហើយប្រាប់មនុស្សថា គ្រាន់តែជឿលើព្រះយេស៊ូវទៅ គ្រប់គ្រាន់ដើម្បីបានសង្រ្គោះហើយ។ ការពិត ពួកគេកំពុងដឹកនាំមនុស្សឲ្យរស់នៅជាមនុស្សមានបាបអស់មួយជីវិតរបស់ពួកគេ ហើយត្រូវធ្លាក់ទៅក្នុងស្ថាននរកនៅថ្ងៃចុងក្រោយហើយ។ បើសិនគ្រីស្ទបរិស័ទទាំងអស់ គ្រាន់តែជឿលើព្រះយេស៊ូវ ដោយមិនយល់ពីតួនាទីរបស់លោកយ៉ូហាន-បាទ្ទីសទេ នោះជំនឿគ្រីស្ទបរិស័ទនឹងត្រូវខូច ហើយដូចគ្នានឹងសាសនាលោកិយដែរ។ តើអ្នកអាចបានសង្រ្គោះចេញពីអំពើបាបរបស់អ្នកបានដោយរបៀបណា បើសិនអ្នកមិនយល់ពីសេចក្តីពិតនោះ? វាមិនអាចទៅរួចឡើយ។
ដំណឹងល្អនៃសេចក្តីប្រោសលោះ មិនធម្មតា ហើយក៏មិនងាយស្រួលដែរ។ មនុស្សយ៉ាងច្រើនគិតថា សេចក្តីប្រោសលោះស្ថិតនៅក្នុងសេចក្តីជំនឿរបស់យើងលើឈើឆ្កាង ពីព្រោះព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងសម្រាប់យើង។ ប៉ុន្តែ បើសិនអ្នកជឿតែលើការជាប់ឆ្កាងរបស់ទ្រង់ ដោយមិនយល់ពីសេចក្តីពិតទាំងមូលនៃការផ្ទេរអំពើបាប សេចក្តីនឿបែបនោះនឹងមិននាំទៅដល់សេចក្តីប្រោសលោះពេញលេញឡើយ បើទោះជាសេចក្តីជំនឿរបស់អ្នករឹងមាំយ៉ាងណាក៏ដោយ។
ព្រះ បានបញ្ជូនលោកយ៉ូហាន-បាទ្ទីសមក ដើម្បីប្រាប់លោកិយឲ្យយល់ដឹងពីរបៀប ដែលសេចក្តីប្រោសលោះត្រូវបានបំពេញសម្រេច ហើយពីរបៀបដែលព្រះយេស៊ូវនឹងដោះអំពើបាបរបស់លោកិយនេះចេញ។ រហូតដល់ពេលយើងស្គាល់ពីសេចក្តីទាំងមូល ទើបយើងនឹងយល់ថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ដែលបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់។
លោកយ៉ូហាន-បាទ្ទីស ប្រាប់យើងអំពីសេចក្តីពិតនៃសេចក្តីប្រោសលោះ ដែលគាត់បានមក ដើម្បីធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះ ហើយជាពន្លឺដ៏ពិត។ គាត់បានបញ្ជាក់យ៉ាងច្បាស់លាស់ថា គាត់មិនមែនជាពន្លឺនោះទេ ប៉ុន្តែជាបន្ទាល់ពីពន្លឺនោះវិញ។ គាត់ក៏បានធ្វើបន្ទាល់ផងដែរនៅក្នុង យ៉ូហាន ១ ថា គឺគាត់ដែលបានរៀបចំផ្លូវសម្រាប់ដំណឹងល្អនៃសេចក្តីប្រោសលោះ ដោយធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ។
បើសិនយើងមិនមានទីបន្ទាល់ពីសេចក្តីប្រោសលោះ ពីលោកយ៉ូហាន-បាទ្ទីសទេ តើយើងអាចជឿលើព្រះយេស៊ូវបានយ៉ាងដូចម្តេច? យើងមិនដែលបានឃើញព្រះយេស៊ូវផង ហើយយើងមកពីសាសនា និងវប្បធម៌ខុសៗគ្នាផង តើយើងអាចទទួលយកទ្រង់ជាព្រះអង្គម្ចាស់របស់យើងបានយ៉ាងដូចម្តេច?
នៅក្នុងពិភពលោកនេះ យើងមានសាសនាខុសៗគ្នាជាច្រើន តើយើងអាចស្គាល់ព្រះយេស៊ូវគ្រីស្ទបានយ៉ាងដូចម្តេច? ហើយតើយើងអាចដឹងសេចក្តីពិតថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ដែលបានសង្រ្គោះយើង ដោយបានទទួលយកអំពើបាបទាំងអស់ដាក់លើអង្គទ្រង់ បានយ៉ាងដូចម្តេច?
យើង ត្រូវមើលទៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដើម្បីស្វែងរកព្រះបន្ទូលពីសេចក្តីប្រោសលោះពីដើមដំបូង ហើយដើម្បីដឹងថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់យើង។ យើងត្រូវតែទទួលបានការយល់ដឹងត្រឹមត្រូវ ដើម្បីមានជំនឿត្រឹមត្រូវ គឺមិនមានអ្វីដែលយើងអាចធ្វើ ក្រៅតែពីការយល់ដឹងបានត្រឹមត្រូវឡើយ។ ដើម្បីជឿលើព្រះយេស៊ូវ ហើយបានសង្រ្គោះ យើងត្រូវស្គាល់ដំណឹងល្អនៃសេចក្តីប្រោស ដែលលោកយ៉ូហាន-បាទ្ទីសបានធ្វើបន្ទាល់ពី ហើយនិងតួនាទីរបស់គាត់នៅក្នុងដំណឹងល្អនោះ។​ដើម្បីមានជំនឿពេញលេញលើព្រះគ្រីស្ទ យើងត្រូវស្គាល់អំពីសេចក្តីពិតអំពីសេចក្តីប្រោសលោះនោះ។
 
 
ភស្តុតាងនៅក្នុងព្រះគម្ពីរ
 
តើកណ្ឌដំណឹងល្អទាំងបួន ចាប់ផ្តើមពីចំណុចណា?
ពីការមកដល់របស់លោកយ៉ូហាន-បាទ្ទីស
 
ចូរយើងបន្តស្វែងរកភស្តុតាងនៃសេចក្តីប្រោសលោះទាំងអស់នៅក្នុងព្រះគម្ពីរ។ ហើយចូរយើងស្វែងយល់ពីអ្វីដែលកណ្ឌដំណឹងល្អទាំងបួននិយាយអំពីលោកយ៉ូហាន-បាទ្ទីស គាត់គឺជាអ្នកណា មូលហេតុដែលគាត់ត្រូវបានហៅថា «អ្នកតំណាងនៃមនុស្សជាតិ» ឬ «សម្តេចសង្ឃចុងក្រោយបង្អស់» របៀបដែលអំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅឲ្យព្រះយេស៊ូវ តាមរយៈគាត់ និងព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ ឬមិនបាន។
យើង គួរតែយកចិត្តទុកដាក់ចំពោះសេចក្តីពិតថា កណ្ឌដំណឹងល្អទាំងបួនសុទ្ធតែចាប់ផ្តើមពីលោកយ៉ូហាន-បាទ្ទីសទាំងអស់។ យ៉ូហាន ១:៦ ប្រាប់ពីសេចក្តីពិតសំខាន់បំផុតមួយនៅក្នុងដំណឹងល្អ គឺអ្នកដែលបានបំពេញតួនាទីនៃការផ្ទេរអំពើបាបរបស់លោកិយនេះទៅលើព្រះយេស៊ូវ។ «មាន​ម្នាក់​ឈ្មោះ​យ៉ូហាន ដែល​ព្រះ​ទ្រង់​ចាត់​ឲ្យ​មក អ្នក​នោះ​បាន​មក​សំរាប់​ជា​ទី​បន្ទាល់ ដើម្បី​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ ដោយសារ​គាត់» (យ៉ូហាន ១:៦-៧)។
ខគម្ពីរនេះ និយាយថា «ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់»។ ពន្លឺគឺជាព្រះយេស៊ូវ។ នេះមានន័យថា លោកយ៉ូហាន-បាទ្ទីសត្រូវធ្វើបន្ទាល់ពីព្រះយេស៊ូវ ដើម្បីឲ្យមនុស្សទាំងអស់បានជឿ តាមរយៈគាត់។ ឥឡូវនេះ ចូរយើងមើលកាន់តែយកចិត្តទុកដាក់ទៅក្នុង ម៉ាថាយ ៣ ម្តង។
ម៉ាថាយ ៣:១៣-១៧ និយាយថា «នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលីឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ កាល​ព្រះយេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះវិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់»។
 
ហេតុអ្វីយើងត្រូវតែយល់ពី ពូជពង្សរបស់លោកយ៉ូហាន?
ពីព្រោះព្រះគម្ពីរប្រាប់យើងថា លោកយ៉ូហាន គឺជាសម្តេចសង្ឃនៃមនុស្សជាតិទាំងមូល
 
លោកយ៉ូហាន-បាទ្ទីស បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ដើម្បីបំពេញសម្រេចការអត់ទោសបាបរបស់លោកិយនេះ។ បុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន គឺជាព្រឹត្តិការណ៍សំខាន់បំផុតសម្រាប់សេចក្តីសង្រ្គោះរបស់យើង។ ប៉ុន្តែដើម្បីយល់ និងជឿលើសេចក្តីពិតទាំងមូលយ៉ាងលម្អិត យើងគួរតែសិក្សាពីលោកយ៉ូហាន-បាទ្ទីសឲ្យបានច្បាស់លាស់ជាមុនសិន។
លូកា ១:១-១៤ ចែងថា «មាន​មនុស្ស​ជា​ច្រើន បាន​ផ្តើម​តែង​រឿង ពី​អស់​ទាំង​ការ​ដែល​ពួក​យើង​ខ្ញុំ​បាន​ជឿជាក់ ដូច​ជា​គេ​បាន​ប្រាប់​មក​យើង​ខ្ញុំ ដែល​គេ​បាន​ឃើញ​ការ​ទាំង​នោះ​ជាក់​នឹង​ភ្នែក តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ធ្វើ​ជា​អ្នក​បំរើ​ផ្សាយ​ព្រះបន្ទូល ហេតុ​នោះ​បាន​ជា​ខ្ញុំ​គិត​ថា គួរ​គប្បី​ឲ្យ​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​លោក​ដោយ​លំដាប់​ដែរ ឱ​ព្រះតេជព្រះគុណ​ថេវភីល​អើយ ដ្បិត​ខ្ញុំ​បាន​ពិនិត្យ​ពី​រឿង​ទាំង​នោះ តាំង​តែ​ពី​ដើម​រៀង​មក ដោយ​ហ្មត់ចត់​ហើយ ដើម្បី​ឲ្យ​លោក​បាន​ជ្រាប​ពី​សេចក្តី​ពិត​នៃ​អស់​ទាំង​សេចក្តី ដែល​គេ​បាន​បង្រៀន​លោក។ ទេវតា​ជូន​ដំណឹង​អំពី​កំណើត​របស់​យ៉ូហាន-បាទីស្ទ កាល​នៅ​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលីសាបិត ជា​ពូជ​លោក​អើរ៉ុន អ្នក​ទាំង​២​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​ក្រិតក្រម និង​ច្បាប់​នៃ​ព្រះអម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ទេ លោក​គ្មាន​កូន​សោះ ដ្បិត​អេលីសាបិត​ជា​ស្ត្រី​អារ ហើយ​ទាំង​ប្តី​ប្រពន្ធ​ក៏​ចាស់​ណាស់​ផង។ រីឯ​តាម​ទំលាប់​ការងារ​ពួក​សង្ឃ ដែល​គេ​ចាប់​ឆ្នោត នោះ​ត្រូវ​វេន ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះអម្ចាស់ កាល​កំពុង​តែ​ធ្វើ​ការងារ​នៃ​ពួក​សង្ឃ នៅ​ចំពោះ​ព្រះ តាម​វេន​លោក ហើយ​បណ្តា​មនុស្ស ដែល​នៅ​ខាង​ក្រៅ​កំពុង​តែ​អធិស្ឋាន នៅ​វេលា​ដុត​គ្រឿង​ក្រអូប នោះ​មាន​ទេវតា​នៃ​ព្រះអម្ចាស់​លេច​មក ឈរ​ខាង​ស្តាំ​នៃ​អាសនា​គ្រឿង​ក្រអូប​ឲ្យ​លោក​ឃើញ កាល​សាការី​ឃើញ​ទេវតា​ហើយ លោក​ក៏​ភាន់ភាំង ហើយ​កើត​មាន​សេចក្តី​ភ័យ​ខ្លាច ប៉ុន្តែ​ទេវតា​និយាយ​ថា កុំ​ខ្លាច​អី សាការី​អើយ ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលីសាបិត ប្រពន្ធ​លោក នឹង​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក ត្រូវ​ឲ្យ​វា​មាន​ឈ្មោះ​ថា យ៉ូហាន លោក​នឹង​មាន​សេចក្តី​រីករាយ និង​សេចក្តី​អំណរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អរ​សាទរ ក្នុង​កាល​ដែល​វា​កើត​មក​នោះ»។
នៅទីនេះ លោកលូកា ដែលជាសិស្សមា្នក់របស់ព្រះយេស៊ូវ ប្រាប់យើងដោយលម្អិតអំពីពូជពង្សរបស់លោកយ៉ូហាន។ គាត់សពន្យល់អំពីពូជពង្សរបស់លោកយ៉ូហានពីដើមដំបូង។ លោកលូកា បានបង្រៀនដំណឹងល្អដល់បុរសម្នាក់ឈ្មោះ ថេវភីល ដែលមកពីវប្បធម៌ផ្សេង ហើយមិនស្គាល់ពីព្រះអម្ចាស់ឡើយ។
ដូច្នេះ ដើម្បីបង្រៀនគាត់អំពីព្រះយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះនៃមនុស្សមានបាប លោកលូកាបានគិតថា គាត់ត្រូវពន្យល់អំពីពូជពង្សរបស់លោកយ៉ូហាន-បាទ្ទីសដោយលម្អិតដល់គាត់។ យើងក៏ជាសាសន៍ដទៃផងដែរ មកជាតិសាសន៍ផ្សេងៗ គឺយើងមិនអាចយល់អំពិសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវបានទេ បើសិនមិនមានការពន្យល់ដោយលម្អិត និងមួយជំហ៊ានម្តងៗនោះ។ ចូរយើងស្វែងយល់អំពីសេចក្តីលម្អិតទាំងនោះ។
នៅក្នុង លូកា ១:៥-៩ គាត់ប្រាប់ថា «កាល​នៅ​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលីសាបិត ជា​ពូជ​លោក​អើរ៉ុន អ្នក​ទាំង​២​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​ក្រិតក្រម និង​ច្បាប់​នៃ​ព្រះអម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ទេ លោក​គ្មាន​កូន​សោះ ដ្បិត​អេលីសាបិត​ជា​ស្ត្រី​អារ ហើយ​ទាំង​ប្តី​ប្រពន្ធ​ក៏​ចាស់​ណាស់​ផង។ រីឯ​តាម​ទំលាប់​ការងារ​ពួក​សង្ឃ ដែល​គេ​ចាប់​ឆ្នោត នោះ​ត្រូវ​វេន ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះអម្ចាស់ កាល​កំពុង​តែ​ធ្វើ​ការងារ​នៃ​ពួក​សង្ឃ នៅ​ចំពោះ​ព្រះ»។
នៅទីនេះ មានហេតុការណ៍មួយបានកើតឡើង ខណៈដែល សាការីកំពុងបម្រើព្រះ តាមទម្លាប់ការងារពួកសង្ឃ។ លោកលូកា បានធ្វើបន្ទាល់យ៉ាងច្បាស់លាស់ថា សាការីគឺជាពូជពង្សរបស់ អើរ៉ុន។ ដូច្នេះ វេនណាជាវេនរបស់សាការី? នេះគឺជាចំណុចយ៉ាងសំខាន់មួយ។
គាត់ពន្យល់ថា «ឯ​តាម​ទំលាប់​ការងារ​ពួក​សង្ឃ ដែល​គេ​ចាប់​ឆ្នោត នោះ​ត្រូវ​វេន ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះអម្ចាស់ កាល​កំពុង​តែ​ធ្វើ​ការងារ​នៃ​ពួក​សង្ឃ នៅ​ចំពោះ​ព្រះ»។ យើងអាចមើលឃើញថា លោកលូកាបានដឹងអំពើសាការីយ៉ាងច្បាស់លាស់ ដែលគាត់បានពន្យល់អំពីដំណឹងល្អនៃសេចក្តីប្រោសលោះ ដោយនិយាយអំពីសាការី និងអេលីសាបិត។
លោកយ៉ូហាន-បាទ្ទីស បានកើតមកជាកូនប្រុសរបស់សាការី និងអេលីសាបិត ដែលជាកូនស្រីម្នាក់របស់អើរ៉ុន។ ឥឡូវនេះ ចូរយើងសិក្សាអំពីពូជពង្សរបស់លោកសាការី ដែលជាឪពុករបស់លោកយ៉ូហានសិន។
 
 
ពូជពង្សរបស់លោកយ៉ូហាន-បាទ្ទីស
 
តើលោកយ៉ូហាន-បាទ្ទីស ជាពូជពង្សរបស់អ្នកណា?
អើរ៉ុន ដែលជាសម្តេចសង្ឃ
 
ដើម្បីយល់ពីពូជពង្សរបស់លោកយ៉ូហាន-បាទ្ទីស យើងត្រូវអានព្រះគម្ពីរសញ្ញាចាស់ ១របាក្សត្រ ២៤:១-១៩។
«ឯ​ផ្នែក​របស់​ពួក​កូន​ចៅ​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​អើរ៉ុន​នោះ មាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ តែ​ណាដាប និង​អ័ប៊ីហ៊ូវ គេ​ស្លាប់​មុន​ឪពុក​ទៅ ឥត​មាន​កូន​ទេ ដូច្នេះ អេលាសារ និង​អ៊ីថាម៉ារ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​វិញ ឯ​ដាវីឌ និង​សាដុក​ជា​វង្ស​អេលាសារ ហើយ​អ័ហ៊ីម៉ាលេក ជា​វង្ស​អ៊ីថាម៉ារ ក៏​ញែក​គេ​ចេញ​ជា​ពួក តាម​វេន​ការងារ​គេ រីឯ​ខាង​ពួក​វង្ស​អេលាសារ នោះ​មាន​មេ​ច្រើន​ជាង​ខាង​ពួក​វង្ស​អ៊ីថាម៉ារ ហើយ​គេ​ត្រូវ​ចែក​ជា​ពួកៗ យ៉ាង​នេះ គឺ​ក្នុង​ពួក​វង្ស​របស់​អេលាសារ មាន​មេ​លើ​វង្ស​របស់​ឪពុក​គេ ១៦​នាក់ ហើយ​ក្នុង​វង្ស​របស់​អ៊ីថាម៉ារ មាន​៨​នាក់​តាម​វង្សា​របស់​ឪពុក​គេ រួច​បាន​ញែក​គេ​ចេញ​ជា​ពួកៗ ស្មើ​គ្នា​រៀង​រាល់​ពួក ដ្បិត​មាន​ពួក​មេ​លើ​ទី​បរិសុទ្ធ និង​ពួក​មេ​សំរាប់​ការងារ​នៃ​ព្រះ នៅ​ពួក​ទាំង​សង​ខាង គឺ​ខាង​ពួក​វង្ស​អេលាសារ និង​ខាង​ពួក​វង្ស​អ៊ីថាម៉ារ​ផង ឯ​សេម៉ាយ៉ា កូន​នេថានេល ដ៏​ជា​ស្មៀន ជា​អ្នក​ក្នុង​ពួក​លេវី លោក​បាន​កត់​ឈ្មោះ​គេ នៅ​ចំពោះ​ស្តេច និង​ពួក​មេ ព្រម​ទាំង​សាដុក​ដ៏​ជា​សង្ឃ និង​អ័ហ៊ីម៉ាលេក ជា​កូន​អ័បៀថើរ ហើយ​ពួក​អ្នក ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ក្នុង​ពួក​សង្ឃ និង​ពួក​លេវី​ផង គេ​បាន​រើស​យក​ពួក​វង្ស​១ សំរាប់​អេលាសារ ហើយ​១ សំរាប់​អ៊ីថាម៉ារ។ ឆ្នោត​ទី​១​ត្រូវ​លើ​ឈ្មោះ​យេហូ​យ៉ារីប ទី​២​ត្រូវ​លើ​យេដាយ៉ា ទី​៣ ត្រូវ​ហារីម ទី​៤ ត្រូវ​សេអូរីម​ ទី​៥ ត្រូវ​ម៉ាលគា ទី​៦​ត្រូវ​មីយ៉ាមីន ទី​៧​ត្រូវ​ហាកូស ទី​៨​ត្រូវ​អ័ប៊ីយ៉ា ទី​៩​ត្រូវ​យេសួរ ទី​១០​ត្រូវ​សេកានា ទី​១១​ត្រូវ​អេលីយ៉ាស៊ីប ទី​១២​ត្រូវ​យ៉ាគីម ទី​១៣​ត្រូវ​ហ៊ូផា ទី​១៤​ត្រូវ​យេសេបៀប ទី​១៥​ត្រូវ​ប៊ីលកា ទី​១៦​ត្រូវ​អ៊ីមមើរ ១៥ ទី​១៧​ត្រូវ​ហេស៊ារ ទី​១៨​ត្រូវ​ហាភីសេស ទី​១៩​ត្រូវ​ពេថាហ៊ីយ៉ា ទី​២០​ត្រូវ​យេហេសិគាល ទី​២១​ត្រូវ​លើ​យ៉ាគិន ទី​២២​ត្រូវ​លើ​កាមូល ឯ​ទី​២៣ នោះ​ត្រូវ​លើ​ដេឡាយ៉ា ហើយ​ទី​២៤ ត្រូវ​ម្អាស៊ា នេះ​ហើយ​ជា​របៀប​វេន​របស់​គេ តាម​ការងារ​រៀង​ខ្លួន ដើម្បី​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា តាម​កំណត់​ដែល​អើរ៉ុន ជា​ព្ធយុកោ​គេ បាន​ចែក​ឲ្យ ដូច​ជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​បង្គាប់​ដល់​លោក។»
សូមអានខ.១០ម្តងទៀត។ «ទី​៧​ត្រូវ​ហាកូស ទី​៨​ត្រូវ​អ័ប៊ីយ៉ា។» នៅសម័យស្តេចដាវីឌ ដោយមានសង្ឃយ៉ាងច្រើន នោះមានសេចក្តីតម្រូវឲ្យបង្កើតច្បាប់ឲ្យមានរបៀបរៀបរយ សម្រាប់ការបម្រើជាប្រព័ន្ធរបស់ពួកគេ។ ដូច្នេះ ស្តេចវីឌបានការចាប់ឆ្នោតជាវេនសម្រាប់កូនចៅរបស់អើរ៉ុន ដើម្បីការថ្វាយយញ្ញបូជាមានលំដាប់លំដោយត្រឹមត្រូវ។ (អ្នករាល់គ្នា​ដឹងហើយថា អើរ៉ុនគឺជាបងប្រុសរបស់ម៉ូសេ។ ព្រះតែងតាំងម៉ូសេជាភ្នាក់ងាររបស់ទ្រង់ ហើយអើរ៉ុនជាសម្តេចសង្ឃនៃរោងឱបោសថដ៏បរិសុទ្ធរបស់ទ្រង់ នៅចំពោះ បណ្តាជនអ៊ីស្រាអែល។)
ពួកលេវីទាំងអស់ផ្សេងទៀត ត្រូវបានដាក់នៅក្រោមពួកសង្ឃ និងអើរ៉ុន ហើយពួកសង្ឃដែលជាកូនអើរ៉ុន ទទួលខុសត្រូវចំពោះយញ្ញបូជាទាំងអស់នៅចំពោះព្រះ។ មុនពេលស្តេចដាវីឌបង្កើតការចាប់ឆ្នោតជាវេន ពួកសង្ឃដែលជាពូជអើរ៉ុន ត្រូវចាប់ឆ្នោតរាល់ពេល ហើយវាបានធ្វើឲ្យច្របូកច្របល់យ៉ាងខ្លាំង។
ដូច្នេះ ស្តេចដាវីឌបានរៀបចំប្រព័ន្ធមួយ ដោយដាក់ក្រុមនីមួយៗតាមលំដាប់លំដោយ។ មាន២៤ក្រុមនៅក្នុងមួយវេន ចាប់ពីចៅប្រុសៗរបស់អើរ៉ុន និងទីប្រាំបីគឺអ័ប៊ីយ៉ា។ «នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលីសាបិត ជា​ពូជ​លោក​អើរ៉ុន។» ដូច្នេះ សាការី គឺជាសង្ឃម្នាក់ក្នុងក្រុមអ័ប៊ីយ៉ា ហើយពួកគេទាំងពីរនាក់ គឺជាពូជពង្សរបស់សម្តេចសង្ឃអើរ៉ុន។
សាការីដែលជាសង្ឃម្នាក់ក្នុងក្រុមអ័ប៊ីយ៉ានេះហើយ ដែលជាឪពុករបស់លោកយ៉ូហាន-បាទ្ទីស។ ព្រះគម្ពីរ ប្រាប់យើងថា ពួកគេធ្លាប់រៀបការជាមួយសមាជិកក្រុមគ្រួសាររបស់ពួកគេ។
ដូច្នេះ យ៉ាកុបបានរៀបការជាមួយកូនស្រីពូខាងម្តាយរបស់ ខ្លួន។ ការពន្យល់អំពីពូជពង្សនេះមានសារៈសំខាន់យ៉ាងខ្លាំង។ ព្រះគម្ពីរ ចែងថា «នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលីសាបិត ជា​ពូជ​លោក​អើរ៉ុន»។
ដូច្នេះ គាត់ពិតជាពូជពង្សរបស់អើរ៉ុន។ អ្នកណា? សាការី ដែលជាឪពុករបស់លោកយ៉ូហាន-បាទ្ទីស។ នេះគឺជាការពិតសំខាន់មួយនៅក្នុងការពន្យល់អំពីសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវ ព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទ្ទីស ហើយនិងការផ្ទេរអំពើបាបរបស់លោកិយទៅលើព្រះយេស៊ូវ។
 
 
មានតែកូនចៅរបស់អើរ៉ុនទេ ទើបអាចបម្រើការងារជាសង្ឃបាន
 
តើអ្នកណាអាចបម្រើ ការងារសម្តេចសង្ឃបាន នៅសម័យ ព្រះគម្ពីរសញ្ញាចាស់?
អើរ៉ុន និងកូនចៅរបស់គាត់ ដែលបានតែងតាំង
 
ដូច្នេះ តើនៅក្នុងព្រះគម្ពីរត្រង់ណា ដែលបញ្ជាក់ថា កូនចៅរបស់អើរ៉ុនអាចបម្រើការងារជាសង្ឃបាន? ចូរយើងមើលនៅត្រង់កន្លែងនោះ។
ជនគណនា ២០:២២-២៩ ចែងថា «ពួក​កូន​ចៅ​អ៊ីស្រាអែល គឺ​ពួក​ជំនុំ​ទាំង​មូល​ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​កាដេស​មក​ដល់​ភ្នំ​ហោរ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នៅ​ភ្នំ​ហោរ​នោះ ត្រង់​ព្រំដែន​ស្រុក​អេដំម​ថា អើរ៉ុន​នឹង​ត្រូវ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ហើយ ដ្បិត​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទេ ពី​ព្រោះ​ឯង​ទាំង​២​នាក់​បាន​ចចេស​នឹង​បង្គាប់​អញ នៅ​ត្រង់​ទឹក​មេរីបា ដូច្នេះ ឲ្យ​យក​អើរ៉ុន និង​អេលាសារ ជា​កូន​លោក នាំ​ឡើង​ទៅ​លើ​ភ្នំ​ហោរ​ទៅ រួច​ដោះ​ សំលៀកបំពាក់ ពី​អើរ៉ុន យក​ទៅ​បំពាក់​ឲ្យ​អេលាសារ​ជា​កូន​វិញ នោះ​អើរ៉ុន​នឹង​ត្រូវ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ គឺ​ត្រូវ​ស្លាប់​នៅ​ទី​នោះ ម៉ូសេ​ក៏​ធ្វើ​ដូច​ជា​ព្រះយេហូវ៉ា​បាន​បង្គាប់​មក គេ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ នៅ​ចំពោះ​ភ្នែក​នៃ​ពួក​ជំនុំ​ទាំង​អស់​គ្នា នោះ ​ម៉ូសេ​ក៏​ដោះ​សំលៀកបំពាក់​ពី​អើរ៉ុន យក​ទៅ​បំពាក់​ឲ្យ​អេលាសារ​ជា​កូន​វិញ រួច​អើរ៉ុន​ស្លាប់​នៅ​លើ​កំពូល​ភ្នំ​នោះ​ទៅ ឯ​ម៉ូសេនិង អេលាសារ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ កាល​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​បាន​ឃើញ​ថា អើរ៉ុន​ស្លាប់​ហើយ នោះ​ពូជពង្ស​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​កាន់​ទុក្ខ​នឹង​លោក​អស់​៣០​ថ្ងៃ»។
ក្រិត្យវិន័យរបស់ព្រះ ត្រូវបានកត់ត្រាទុកនៅក្នុងកណ្ឌនិក្ខមនំ ដែលនិយាយថា កូនចៅរបស់អើរ៉ុន ដែលជាសម្តេចសង្ឃ នឹងបម្រើការងារជាសង្ឃ ហើយកូនប្រុសម្នាក់ត្រូវបានតែងតាំងឲ្យបម្រើការងារជាសម្តេចសង្ឃ ដូចជាឪពុករបស់ខ្លួនបានធ្វើ នៅពេលពួកគេមានអាយុ៣០ឆ្នាំ។
និក្ខមនំ ២៨:១-៥ ចែងថា «រួច​ត្រូវ​ឲ្យ​ញែក​អើរ៉ុន បង​ឯង ព្រម​ទាំង​ពួក​កូន​លោក​ផង ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​មក ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​នៅ​មុខ​អញ គឺ​ទាំង​អើរ៉ុន និង​ណាដាប អ័ប៊ីហ៊ូវ អេលាសារ ហើយ​នឹង​អ៊ីថាម៉ារ​ជា​កូន​លោក ត្រូវ​ឲ្យ​ធ្វើ​ សំលៀកបំពាក់​បរិសុទ្ធ សំរាប់​អើរ៉ុន បង​ឯង សំរាប់​ជា​កិត្តិយស ហើយ​នឹង​ភាព​លំអ ត្រូវ​ប្រាប់​ដល់​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាងវៃ ជា​មនុស្ស​ដែល​អញ​បាន​បំពេញ​ដោយ​ដំរិះ​សព្វ​គ្រប់ ឲ្យ​គេ​ធ្វើ​សំលៀកបំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​លោក​ចេញ​ជា​បរិសុទ្ធ សំរាប់​នឹង​ធ្វើ​ការងារ​ជា​សង្ឃ​ដល់​អញ ឯ​សំលៀកបំពាក់​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ធ្វើ នោះ​គឺ​ប្រដាប់​បាំង​ទ្រូង​១ អេផូឌ​១ អាវ​វែង​១ អាវ​ខ្លី​ប៉ាក់​១ មួក​១ ហើយ​នឹង​ខ្សែ​ក្រវាត់​១ ត្រូវ​ឲ្យ​យក​មាស សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូតទេស​យ៉ាង​ម៉ដ្ត ដើម្បី​ធ្វើ សំលៀកបំពាក់​បរិសុទ្ធ​ទាំង​នោះ សំរាប់​អើរ៉ុន បង​ឯង និង​ឲ្យ​កូន​លោក​ផង ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​ដល់​អញ»។
ព្រះ ពិតជាបានតែងតាំងអើរ៉ុន ដែលជាបងប្រុសរបស់ម៉ូសេ ឲ្យ បំពេញការងារជាសម្តេចសង្ឃមែន។ មនុស្សដទៃទៀត មិនអាចបំពេញការងារជាសម្តេចសង្ឃនេះបានឡើយ។ ព្រះបានបញ្ជាឲ្យ ម៉ូសេញែកអើរ៉ុនចេញធ្វើជាសម្តេចសង្ឃ ហើយរៀបចំប្រដាប់តាងកាយសម្រាប់គាត់ ដូចដែលទ្រង់បានបង្គាប់មក។ ដូច្នេះ យើងមិនគួរភ្លេចព្រះបន្ទូលព្រះឡើយ។
និក្ខមនំ ២៩:១-៩ ក៏ចែងផងដែរថា «នេះ​ជា​ការ​ដែល​ឯង​ត្រូវ​ធ្វើ ដើម្បី​នឹង​ញែក​អ្នក​ទាំង​នោះ​ចេញ​ជា​បរិសុទ្ធ ឲ្យ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​ដល់​អញ គឺ​ត្រូវ​ឲ្យ​យក​គោ​ឈ្មោល​ស្ទាវ​១ និង​ចៀម​ឈ្មោល​២​ដ៏​ឥត​ខ្ចោះ ហើយ​យក​ម្សៅ​ភោជ្ជសាលី​យ៉ាង​ម៉ដ្ត ធ្វើ​នំបុ័ង​ឥត​ដំបែ និង​នំ​ឥត​ដំបែ​លាយ​ដោយ​ប្រេង ហើយ​នឹង​នំ​ក្រៀប​ឥត​ដំបែ​ប្រោះ​ដោយ​ប្រេង ត្រូវ​ឲ្យ​ដាក់​នំ​ទាំង​នោះ​នៅ​ក្នុង​កញ្ច្រែង រួច​នាំ​យក​មក​ជា​មួយ​នឹង​គោ​ឈ្មោល ព្រម​ទាំង​ចៀម​ឈ្មោល​ទាំង​២ ហើយ​ត្រូវ​នាំ​អើរ៉ុន និង​កូន​លោក​ចូល​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ រួច​យក​ទឹក​មក​ផ្ងូត​គេ ត្រូវ​យក​សំលៀកបំពាក់​ទាំង​ប៉ុន្មាន​មក​បំពាក់​ឲ្យ គឺ​អាវ​ខ្លី អាវ​វែង​នៃ​អេផូឌ ហើយ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង​ឲ្យ​អើរ៉ុន ហើយ​យក​ខ្សែ​ក្រវាត់​របស់​អេផូឌ​មក​ក្រវាត់​ឲ្យ​ដែរ ព្រម​ទាំង​បំពាក់​មួយ​លើ​ក្បាល ហើយ​ដាក់​ស្លាក​នៃ​សេចក្តី​បរិសុទ្ធ​នៅ​ភ្ជាប់​នឹង​មួក​នោះ ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល តាំង​លោក​ឡើង រួច​ត្រូវ​នាំ​កូន​លោក​ចូល​មក​បំពាក់​អាវ​ខ្លី​ឲ្យ ព្រម​ទាំង​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ឲ្យ​អើរ៉ុន និង​កូន​លោក​ផង រួច​ជួត​ឈ្នួត​ឲ្យ​គេ​ដែរ នោះ​ការងារ​ជា​សង្ឃ នឹង​បាន​ជា​របស់​ផង​គេ ជា​ច្បាប់​សំរាប់​នៅ​អស់​កល្ប​ជានិច្ច គឺ​យ៉ាង​នោះ​ឯង​ដែល​ត្រូវ​តាំង​អើរ៉ុន ហើយ​នឹង​ពួក​កូន​លោក​ឡើង»។
យកខ្សែ​ក្រវាត់​មក​ក្រវាត់​ឲ្យ​អើរ៉ុន និង​កូន​លោក​ផង រួច​ជួត ឈ្នួត​ឲ្យ​គេ​ដែរ...នោះ​ការងារ​ជា​សង្ឃ នឹង​បាន​ជា​របស់​ផង​គេ ជា​ច្បាប់​សំរាប់​នៅ​អស់​កល្ប​ជានិច្ច។ គឺយ៉ាងនោះឯង ដែលត្រូវតាំងអើរ៉ុន ហើយនិងពួកកូនលោកឡើង...។ ព្រះបានបញ្ជាក់ថា មានតែអើរ៉ុន និងកូនៗរ​បស់គាត់ប៉ុណ្ណោះ ដែលបានញែកឲ្យបម្រើការងារជាសង្ឃសម្រាប់នៅអស់កល្បជានិច្ច។ នៅពេលទ្រង់បានបញ្ជាក់ថា «ជា​ច្បាប់​សំរាប់​នៅ​អស់​កល្ប​ជានិច្ច» វាកំណត់សេចក្តីថា ការងារជាសង្ឃមានប្រសិទ្ធភាព សូម្បីតែក្រោយពេលព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះទៅទៀត។
 លោកលូកា ពន្យល់យ៉ាងស៊ីជ្រៅថា សាការីគឺជាពូជរបស់ អើរ៉ុន ដែលជាសម្តេចសង្ឃ។ នៅពេលសាការីកំពុងបម្រើការងារជាសង្ឃនៅចំពោះព្រះ នៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ទេវតាមួយបានលេចមក ហើយប្រាប់គាត់ថា ព្រះបានឮសេចក្តីអធិស្ឋានរបស់គាត់ហើយ គឺថា ប្រពន្ធរបស់គាត់ អេលីសាបិត នឹងបង្កើតកូនប្រុសម្នាក់ដល់គាត់។
សាការី មិនអាចជឿសេចក្តីសន្យានេះទេ ហើយនិយាយថា «ប្រពន្ធរបស់ខ្ញុំចាស់ទៅហើយ តើនាងអាចបង្កើតកូនប្រុសម្នាក់បានយ៉ាងដូចម្តេចទៅ?»។ ដោយសារការសង្ស័យរបស់គាត់ ព្រះបានធ្វើឲ្យគាត់ក្លាយជាគថ្លង់អស់មួយរយៈ ដើម្បីបង្ហាញថា ព្រះបន្ទូលទ្រង់គឺពិតប្រាកដ។
ដល់ពេលកំណត់ ប្រពន្ធរបស់គាត់បានពរពោះ ហើយមួយរយៈក្រោយមក នាងព្រហ្មចារីម៉ារាក៏បានមានពរពោះផងដែរ។ ហេតុការណ៍ទាំងពីរនេះ បានរៀបចំការងាររបស់ព្រះសម្រាប់សេចក្តី សង្រ្គោះ។ ដើម្បីសង្រ្គោះមនុស្សជាតិដែលធ្លាក់ចុះ ទ្រង់ត្រូវតែបញ្ជូនអ្នកបម្រើទ្រង់ លោកយ៉ូហាន និងព្រះរាជបុត្រាទ្រង់តែមួយ ព្រះយេស៊ូវ ឲ្យមកក្នុងលោកិយនេះ។
ដូច្នេះ ព្រះបានអនុញ្ញាតឲ្យព្រះរាជបុត្រាទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់ ហើយដើម្បីឲ្យអ្នកដែលបានជឿលើទ្រង់ បានទទួលសេចក្តីសង្រ្គោះ។
 
 
ការផ្គត់ផ្គង់ពិសេសរបស់ព្រះ!
 
តើព្រះបានរៀបចំអ្នកណា ជាមុនព្រះយេស៊ូវសម្រាប់ការងារ ប្រោសលោះរបស់ទ្រង់?
លោកយ៉ូហាន-បាទ្ទីស
 
ព្រះយេស៊ូវ គឺជាព្រះអង្គសង្រ្គោះរបស់មនុស្សជាតិ ដែលបានប្រសូតចេញពីរូបកាយរបស់នាងព្រហ្មចារីម៉ារា។ នាងម៉ារា គឺជាគូដណ្តឹងរបស់យ៉ូសែប ដែលជាពូជរបស់យូដា។ ព្រះយេស៊ូវ ត្រូវតែបានប្រសូតមក តាមពូជយូដា ដើម្បីបំពេញសម្រេចសម្ព័ន្ធមេត្រីរបស់ព្រះ ដូចជាលោកយ៉ូហាន-បាទ្ទីសត្រូវតែបានកើតមក តាមពូជរបស់សម្តេចសង្ឃអើរ៉ុនដែរ។
ព្រះ បានរៀបចំទាំងពីរនាក់នេះ ឲ្យបានកើតមកក្នុងលោកិយនេះ ដែលលោកយ៉ូហានបានមកមុនព្រះយេស៊ូវ។ លោកយ៉ូហាន បានកើតមក ដើម្បីគាត់អាចធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ និងផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់។ ពូជរបស់ សម្តេច​សង្ឃ ត្រូវបានថ្វាយយញ្ញបូជាធួននឹងបាប ដើម្បីបំពេញសម្រេចតាមសម្ព័ន្ធមេត្រីរបស់ព្រះ ដែលទ្រង់បានបង្កើតឡើង នៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី។ ដូច្នេះ ដំណឹងល្អនៃសេចក្តីប្រោសលោះត្រូវតែអនុវត្តតាមរបៀបយ៉ាងត្រឹមត្រូវ ដើម្បីឲ្យមនុស្សទាំងអស់អាចនឹងបានសង្រ្គោះ។
នៅក្នុងកណ្ឌនិក្ខមនំ ព្រះបានប្រទានក្រិត្យវិន័យ និងសម្ព័ន្ធមេត្រីរបស់ទ្រង់ គឺក្រិត្យវិន័យរបស់ព្រះ និងប្រព័ន្ធថ្វាយយញ្ញបូជានៅរោងឱបោសថ រហូតដល់ប្រដាប់តាងកាយរបស់ពួកសង្ សេចក្តីលម្អិតនៃយញ្ញបូជា និងការស្នងការងារជាសង្ឃរបស់កូនចៅរបស់ពួកសង្ឃ។ ព្រះបានតែងតាំងអើរ៉ុន និងកូនចៅរបស់គាត់ឲ្យបម្រើការងារជាសម្តេចសង្ឃនៅអស់កល្បជានិច្ច។
ដូច្នេះ ពូជពង្សទាំងអស់របស់អើរ៉ុន អាចថ្វាយយញ្ញបូជា ហើយសម្តេចសង្ឃអាចចេញមកតែពីពូជពង្សរបស់អើរ៉ុនប៉ុណ្ណោះ។ តើអ្នកមើលឃើញពីមូលហេតុនេះដែរឬទេ?
ក្នុងចំណោមកូនចៅជាច្រើនរបស់អើរ៉ុន ព្រះបានជ្រើសរើសសង្ឃម្នាក់ឈ្មោះថា សាការី និងប្រពន្ធរបស់គាត់ អេលីសាបិត។ ទ្រង់បានមានបន្ទូលថា «មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ​មុន​ឯង គាត់​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង»។ នៅពេលព្រះបានប្រាប់សាការីថា ទ្រង់នឹងបណ្តាលឲ្យអេលីសាបិតមានកូនប្រុសម្នាក់ ហើយថា ទ្រង់ត្រូវដាក់ឈ្មោះកូនប្រុសនោះថា យ៉ូហាន នោះគាត់មិនបានជឿ ហើយព្រះក៏បានធ្វើឲ្យគាត់ក្លាយជាគថ្លង់ រហូតដល់កូនប្រុសរបស់គាត់បានកើតមក ហើយមានឈ្មោះថា យ៉ូហាន។
ការពិតណាស់ មានកូនប្រុសម្នាក់បានកើតមកក្នុងគ្រួសាររបស់គាត់។ យោងតាមប្រពៃណីរបស់អ៊ីស្រាអែល ពេលវេលាត្រូវដាក់ឈ្មោះកូនបានមកដល់ ត្រូវដាក់ឈ្មោះកូនតាមឪពុក ឬសាច់ញាតិណាម្នាក់។
«រីឯ​ពេល​ដែល​អេលីសាបិត ត្រូវ​សំរាល​កូន ក៏​មក​ដល់ ហើយ​នាង​សំរាល​បាន​កូន​ប្រុស ចំណែក​ពួក​អ្នក​ជិត​ខាង និង​ញាតិ សន្តាន​គាត់​ទាំង​ប៉ុន្មាន​ក៏​ឮ​ថា ព្រះអម្ចាស់​បាន​ចំរើន​សេចក្តី​មេត្តាករុណា​ដល់​គាត់ ហើយ​គេ​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ជា​មួយ​នឹង​គាត់ ដល់​ថ្ងៃ​ទី​៨ គេ​មក​ដើម្បី​កាត់​ស្បែក​ទារក​នោះ ក៏​ឲ្យ​ឈ្មោះ​ថា សាការី តាម​ឈ្មោះ​ឪពុក តែ​ម្តាយ​ឆ្លើយ​ឡើង​ថា ទេ ត្រូវ​ឲ្យ​ឈ្មោះ យ៉ូហាន វិញ គេ​ឆ្លើយ​ទៅ​គាត់​ថា ក្នុង​ពួក​ញាតិ​សន្តាន​អ្នក គ្មាន​អ្នក​ណា​ដែល​មាន​ឈ្មោះ​នោះ​ទេ គេ​ក៏​ធ្វើ​គ្រឿង​សំគាល់ សួរ​ដល់​ឪពុក តើ​លោក​ចង់​ឲ្យ​ឈ្មោះ​អ្វី​ដល់​កូន លោក​សូម​ក្តារខៀន​មក​សរសេរ​ថា វា​ឈ្មោះ​យ៉ូហាន នោះ​គេ​មាន​សេចក្តី​អស្ចារ្យ​ទាំង​អស់​គ្នា ខណៈ​នោះ មាត់​លោក​បើក​ឡើង​ជា​១​រំពេច អណ្តាត​ក៏​រលាស់​បាន ហើយ​លោក​ពណ៌នា​សរសើរ​ដល់​ព្រះ ឯ​មនុស្ស​ដែល​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ក៏​កើត​មាន​សេចក្តី​ភ័យ​ខ្លាច រួច​គេ​រ៉ាយរ៉ាប់​រឿង​នេះ​ទូទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​របស់​ខេត្ត​យូដា ហើយ​អស់​អ្នក​ដែល​ឮ ក៏​ទុក​តែ​ក្នុង​ពោះ​ដោយ​ថា ដូច្នេះ តើ​កូន​នេះ​នឹង​បាន​ជា​អ្វី ព្រះហស្ត​ព្រះអម្ចាស់ក៏​នៅ​ជា​មួយ​នឹង​វា» (លូកា ១:៥៧-៦៦)។
សាការី នៅតែគថ្លង់ នៅពេលកូនប្រុសរបស់គាត់បានកើត មក។ ដល់ពេលត្រូវដាក់ឈ្មោះឲ្យកូន ញាតិសន្តានទាំងអស់ក៏បានផ្តល់មតិថា គួរតែដាក់ឈ្មោះកូននេះថា សាការី។ ប៉ុន្តែម្តាយរបស់កូនប្រុសបានប្រកែកថា គួរតែដាក់ឈ្មោះកូននេះថា យ៉ូហាន វិញ។ សាច់ញាតិ បានឆ្លើយតបថា ឥតមានអ្នកណាម្នាក់នៅក្នុងគ្រួសារយើងនេះមានឈ្មោះនេះឡើយ ហើយថា យើងគួរតែដាក់ឈ្មោះកូននេះតាមឈ្មោះឪពុកវិញ។
ខណៈដែលអេលីសាបិតនៅតែប្រកែកអំពីឈ្មោះកូន សាច់ញាតិបានទៅឯសាការី ហើយសួរគាត់ថា គួរតែដាក់ឈ្មោះអ្វីដល់កូននេះ។ សាការី ដែលមិនទាន់អាចនិយាយបាននៅឡើយ បានទាររកក្តារខៀនមួយ ហើយសរសេរឈ្មោះថា «យ៉ូហាន»។ សាច់ញាតិទាំងអស់ ក៏កើតមានសេចក្តីភ័យខ្លាច ដោយសារការជ្រើសរើសឈ្មោះសម្រាប់កូនប្រុសនេះ។
ប៉ុន្តែបន្ទាប់ពីបានដាក់ឈ្មោះដល់កូនប្រុសហើយ សាការីក៏អាចនិយាយបានឡើងវិញ។ គាត់បានសរសើរតម្កើងព្រះ ហើយបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងបានទាយ។
ដូច្នេះ លោកលូកាប្រាប់ពីកំណើតរបស់លោកយ៉ូហាន-បាទ្ទីស​ដែលជាពូជពង្សរបស់សាការី។ «នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលីសាបិត ជា​ពូជ​លោក​អើរ៉ុន។» នៅក្នុងការផ្គត់ផ្គង់ពិសេសរបស់ព្រះ លោកយ៉ូហាន-បាទ្ទីស ដែលជាអ្នកតំណាងនៃមនុស្សជាតិ បានកើតមកជាកូនរបស់សាការី ដែលជាពូជរបស់អើរ៉ុន។
តាមរយៈលោកយ៉ូហាន-បាទ្ទីស និងព្រះយេស៊ូវគ្រីស្ទ ព្រះបានសម្រេចសេចក្តីសង្រ្គោះសម្រាប់មនុស្សជាតិ។ យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយជឿលើកិច្ចការនៃ សេចក្តីប្រោសលោះ ដែលលោកយ៉ូហាន និងព្រះយេស៊ូវបានបំពេញសម្រេច។
 
 
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
ហេតុអ្វីព្រះយេស៊ូវបានទទួល បុណ្យជ្រមុជពីលោកយ៉ូហាន?
ដើម្បីដោះអំពើបាបទាំងអស់ របស់លោកិយចេញ
 
លោកយ៉ូហាន-បាទ្ទីស បានធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ហើយទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ។ គាត់គឺជាយ៉ូហាន-បាទ្ទីស និងជាអ្នកបម្រើព្រះ ដែលត្រូវបានបញ្ជូនមក ដើម្បីធ្វើបន្ទាល់ពីសេចក្តីសង្រ្គោះរបស់ព្រះ។ វាមិនមានន័យថា ព្រះមិនប្រាប់យើងដោយអង្គទ្រង់ផ្ទាល់ថា ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់យើងទេ។ ព្រះធ្វើការ តាមរយៈអ្នកបម្រើទ្រង់នៅក្នុងពួកជំនុំ ហើយតាមរយៈមាត់របស់រាស្ត្រទាំងអស់របស់ទ្រង់ ដែលបានសង្រ្គោះហើយ។
ព្រះ មានបន្ទូលថា «ត្រូវ​ឲ្យ​លួងលោម​ចិត្ត​នៃ​ក្រុង​យេរូសាឡិម ហើយ​ស្រែក​ប្រាប់​គេ​ថា គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បាន​សំរេច​ហើយ អំពើ​ទុច្ចរិត​របស់​គេ​ក៏​បាន​អត់​ទោស​ឲ្យ ហើយ​គេ​បាន​ទទួល​សំណង​១​ជា​២​ពី​ព្រះហស្ត​នៃ​ព្រះយេហូវ៉ា ឲ្យ​ស្នង​នឹង​អំពើ​បាប​គេ​ដែរ...ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះបន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ នោះ​ស្ថិតស្ថេរ​នៅ​ជា​ដរាប» (អេសាយ ៤០:២,​ ៨)។
កាលពី៧០០ឆ្នាំ មុនកំណើតរបស់ព្រះគ្រីស្ទ ព្រះបានសន្យារួចហើយថា «ឯងលែងជាមនុស្សមានបាបហើយ។ អញបានធួននឹងអំពើបាបទាំងអស់របស់ឯង ហើយការតយុទ្ធបានបញ្ចប់ហើយ»។ ដូច្នេះ សម្លេងនៃដំណឹងល្អពីសេចក្តីប្រោសលោះនៅតែស្រែកមកកាន់យើង។ នេះគឺជាដំណឹងល្អដែលត្រូវបានរៀបចំទុក។
នៅពេលយើងយល់ពីការងាររបស់លោកយ៉ូហាន-បាទ្ទីស និងយល់យ៉ាងច្បាស់លាស់ថា អំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈលោកយ៉ូហាន-បាទ្ទីស នោះយើងទាំងអស់គ្នាអាចរួចពីអំពើបាបបាន។
កណ្ឌដំណឹងល្អទាំងបួន សុទ្ធតែប្រាប់យើងអំពីលោកយ៉ូហាន-បាទ្ទីស ហើយលោកម៉ាឡាគី ដែលជាហោរាចុងក្រោយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ក៏បានធ្វើបន្ទាល់ផងដែរថា លោកយ៉ូហាន-បាទ្ទីសគឺជាអ្នកបម្រើព្រះ ដែលព្រះបានរៀបចំទុក។ ព្រះគម្ពីរសញ្ញាថ្មី ចាប់ផ្តើមដោយកំណើតរបស់លោកយ៉ូហាន-បាទ្ទីស និងការផ្ទេរអំពើបាប តាមរយៈគាត់។
ហេតុអ្វីយើងហៅគាត់ថា លោកយ៉ូហាន-បាទ្ទីស? ពីព្រោះគាត់បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ។ តើបុណ្យជ្រមុជមានន័យយ៉ាងដូចម្តេច? វាមានន័យថា «ផ្ទេរទៅឲ្យ ត្រូវបានកប់ចុះ ត្រូវបានលាងសម្អាត» គឺមានន័យដូចជា «ការដាក់ដៃលើ» នៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ នៅពេលមនុស្សម្នាក់បានធ្វើបាប គាត់ផ្ទេរអំពើបាបរបស់គាត់ទៅឲ្យសត្វឥតខ្ចោះ សម្រាប់ធ្វើជាយញ្ញបូជា ដោយដាក់ដៃលើក្បាលសត្វនោះ ហើយសត្វនោះបានស្លាប់ជាមួយនឹងអំពើបាបទាំងនោះ។ «ការដាក់ដៃលើ» មានន័យថា «ផ្ទេរទៅឲ្យ»។ ដូច្នេះ «ការដាក់ដៃលើ» និង «បុណ្យជ្រមុជ» មានអត្ថន័យដូចគ្នា បើទោះជាសកម្មភាពពីរខុសគ្នាក៏ដោយ។
ដូច្នេះ តើបុណ្យជ្រមុជរបស់ព្រះយេស៊ូវមានន័យយ៉ាងដូចម្តេច? បុណ្យជ្រមុជរបស់ទ្រង់ គឺជាផ្លូវតែមួយសម្រាប់យើងទទួលបានការអត់ទោសអំពើបាប។ ព្រះបានបង្កើតច្បាប់មួយ ដែលបាបអាចត្រូវផ្ទេរទៅឲ្យយញ្ញបូជាមួយ តាមរយៈ «ការដាក់ដៃលើ»។ ដូច្នេះ នៅក្នុងសម័យព្រះគម្ពីរសញ្ញាចាស់ មនុស្សមានបាបត្រូវតែដាក់ដៃរបស់ខ្លួននៅលើក្បាលសត្វដែលត្រូវធ្វើជាយញ្ញបូជា ដើម្បីផ្ទេរអំពើបាបរបស់ខ្លួនទៅលើសត្វនោះ។ បន្ទាប់ពីនោះ គេត្រូវតែអារកសត្វនោះ ហើយពួកសង្ឃយកឈាមវាទៅប្រោសលើស្នែងអាសនាតង្វាយដុត។ នេះគឺជារបៀបសម្រាប់ធួននឹងអំពើបាបប្រចាំថ្ងៃ។
ហើយតើពួកគេបានធ្វើការធួននឹងអំពើបាបសម្រាប់មួយឆ្នាំយ៉ាងដូចម្តេច?
នៅក្នុងករណីនេះ សម្តេចសង្ឃអើរ៉ុនត្រូវថ្វាយយញ្ញបូជាសម្រាប់បណ្តាជនអ៊ីស្រាអែលទាំងអស់។ ហើយដោយសារលោកយ៉ូហាន-បាទ្ទីសបានកើតមកក្នុងពូជពង្សរបស់អើរ៉ុន វាសមស្របសម្រាប់គាត់ធ្វើជាសម្តេចសង្ឃ ហើយព្រះបានជ្រើសរើសគាត់ជាមុនឲ្យធ្វើជាសម្តេចសង្ឃ ស្របតាមសេចក្តីសន្យាពីសេចក្តីប្រោសលោះរបស់ទ្រង់។
លោកយ៉ូហាន-បាទ្ទីស គឺជាអ្នកតំណាងនៃមនុស្សជាតិទាំងមូល ហើយជាសម្តេចសង្ឃចុងក្រោយបង្អស់ ពីព្រោះព្រះគម្ពីរសញ្ញាចាស់បានបញ្ចប់ នៅពេលព្រះយេស៊ូវបានប្រសូតមក។ តើមានអ្នកណាផ្សេងទៀតនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលលោក យ៉ូហាន-បាទ្ទីស អាចផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅឲ្យបាន ដូចជាអើរ៉ុនបានធួននឹងអំពើបាបរបស់ប្រជាជនរបស់គាត់នៅក្នុងព្រះគម្ពីរសញ្ញាចាស់? ក្នុងនាមជាសម្តេចសង្ឃចុងក្រោយបង្អស់ និងជាអ្នកតំណាងនៃមនុស្សជាតិទាំងមូល លោកយ៉ូហាន-បាទ្ទីសបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះ​ ទៅលើព្រះយេស៊ូវ នៅពេលគាត់ធ្វើបុណ្យជ្រមុជថ្វាយទ្រង់។
ដោយសារលោកយ៉ូហាន-បាទ្ទីស បានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើព្រះយេស៊ូវ ជំនឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណអាចសង្រ្គោះយើងបាន។ ព្រះយេស៊ូវ បានក្លាយជាកូនចៀម ដើម្បីសង្រ្គោះមនុស្សមានបាបទាំងអស់ ហើយបំពេញការងារប្រោសលោះ តាមដែលព្រះបានរៀបចំទុក។ ព្រះយេស៊ូវ បានប្រាប់យើងថា លោកយ៉ូហាន-បាទ្ទីសគឺជាហោរាចុងក្រោយបង្អស់ សម្តេចសង្ឃចុងក្រោយបង្អស់ ដែលបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើអង្គទ្រង់។
ហេតុអ្វីព្រះយេស៊ូវមិនអាចធ្វើការងារនេះដោយអង្គទ្រង់ផ្ទាល់? ហេតុអ្វីទ្រង់បានត្រូវការលោកយ៉ូហាន-បាទ្ទីស? មានមូលហេតុសម្រាប់លោកយ៉ូហាន-បាទ្ទីសបានកើតមករយៈពេល៦ខែមុនព្រះយេស៊ូវ​គឺវាត្រូវបំពេញសម្រេចតាមច្បាប់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយសម្រេចតាមសេចក្តីសន្យា។
ព្រះយេស៊ូវ បានប្រសូតមកជាមួយនាងម៉ារា ចំណេកឯលោកយ៉ូហាន-បាទ្ទីសបានកើតមកតាមស្រ្តីអារវ័យចំណាស់ម្នាក់ឈ្មោះ អេលីសាបិត។
ទាំងនេះ គឺជាកិច្ចការរបស់ព្រះ ហើយទ្រង់បានរៀបចំវាទុក ដើម្បីសង្រ្គោះមនុស្សមានបាប។ ដើម្បីសង្រ្គោះយើងចេញពីការ តយុទ្ធឥតស្រាកស្រានជាមួយនឹងបាប ដែលនាំឲ្យយើងមានការរងទុក្ខគ្រប់យ៉ាងនៅក្នុងជីវិត ទ្រង់បានបញ្ជូនអ្នកបម្រើទ្រង់ លោក យ៉ូហាន-បាទ្ទីស បន្ទាប់មក ព្រះរាជបុត្រានៃទ្រង់ផ្ទាល់ គឺជាព្រះយេស៊ូវ។ លោកយ៉ូហាន-បាទ្ទីស ត្រូវបានបញ្ជូនមកធ្វើជាសម្តេចសង្ឃចុងក្រោយបង្អស់ និងជាអ្នកតំណាងនៃមនុស្សជាតិ។
 
 
បុរសដ៏អស្ចារ្យបំផុតបានកើតមកពីស្ត្រី
 
តើអ្នកណាគឺជាបុរសដ៏អស្ចារ្យបំផុត នៅលើផែនដី?
លោកយ៉ូហាន-បាទ្ទីស
 
ចូរយើងមើល ម៉ាថាយ ១១:៧-១៤។ «កំពុង​ដែល​អ្នក​ទាំង​២​នោះ​ចេញ​ទៅ​ហើយ នោះ​ព្រះយេស៊ូវ​ទ្រង់​ផ្តើម​មាន​ព្រះបន្ទូល​នឹង​ហ្វូង​មនុស្ស ពី​យ៉ូហាន​ថា តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោស្ថាន បាន​ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ​អី តើ​បាន​ទៅ​មើល​អ្វី បាន​ទៅ​មើល​មនុស្ស​ពាក់​អាវ​ទន់ភ្លន់​ឬ​អី មើល​អស់​អ្នក​ដែល​ពាក់​អាវ​ទន់ភ្លន់ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ ចុះ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី មើល​ហោរា​ឬ​អី មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្តី​ចែង​ទុក​មក​ថា មើល អញ​ចាត់​ទូត​អញ ឲ្យ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាងយ៉ូហាន-បាទ្ទីសទេ ប៉ុន្តែ​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌ នោះ​ធំ​ជាង​គាត់​ហើយ តាំង​តែ​ពី​គ្រា​យ៉ូហាន-បាទ្ទីស ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថានសួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង ពី​ព្រោះ​អស់​ទាំង​ហោរា និង​ក្រឹត្យវិន័យ​បាន​ទាយ ដរាប​មក​ដល់​គ្រា​លោក​យ៉ូហាន ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រម​ទទួល​ពាក្យ​នេះ នោះ​គឺ​លោក​នេះ​ហើយ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក។»
ហ្វូងមនុស្ស បានចេញទៅឯវាលរហោស្ថាន ដើម្បីមើលលោកយ៉ូហាន-បាទ្ទីស ដែលស្រែកថា «ចូរប្រែចិត្តចុះ ពូជនៃពស់វែក!»។ ហើយព្រះយេស៊ូបានមានបន្ទូលថា «តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោស្ថាន? ទៅ​មើល​មនុស្ស​ពាក់​អាវ​ទន់ភ្លន់​ឬ​អី? មើល​អស់​អ្នក​ដែល​ពាក់​អាវ​ទន់ភ្លន់ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ»។
ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់ បានធ្វើបន្ទាល់ពីឧត្តមភាពរបស់លោកយ៉ូហាន។ ព្រះយេស៊ូវ បានធ្វើបន្ទាល់ថា «តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? មនុស្សព្រៃម្នាក់ ដែលមានសំលៀកបំពាក់រោមអូដ ហើយស្រែកខ្លាំងៗនោះឬ? យើងត្រូវតែមានសំលៀកបំពាក់រោមអូដ។ តើអ្នករាល់គ្នាបានចេញទៅមើលអ្វី? ទៅ​មើល​មនុស្ស​ពាក់​អាវ​ទន់ភ្លន់​ឬ​អី? មើល​អស់​អ្នក​ដែល​ពាក់​អាវ​ទន់ភ្លន់ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ»។ «មើល​អស់​អ្នក​ដែល​ពាក់​អាវ​ទន់ភ្លន់ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ ចុះ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី មើល​ហោរា​ឬ​អី មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង។»
សម័យបុរាណ គេបានចាត់ទុកហោរាធំជាងស្តេចទៅទៀត។ លោកយ៉ូហាន-បាទ្ទីស លើសជាងស្តេច និងលើសជាងហោរាទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ទៅទៀត។ តាមការពិត លោក យ៉ូហាន-បាទ្ទីស ដែលជាសម្តេចសង្ឃចុងក្រោយបង្អស់ និងជាអ្នកតំណាងនៃមនុស្សជាតិ ធំជាងអើរ៉ុន ដែលជាសម្តេចសង្ឃទីមួយទៅទៀត ពីព្រោះព្រះយេស៊ូវ បានធ្វើបន្ទាល់ពីគាត់បែបដូច្នេះ។
តើអ្នកណាគឺជាអ្នកតំណាងនៃមនុស្សជាតិ? ក្រៅតែពីព្រះយេស៊ូវ តើអ្នកណាគឺជាមនុស្សដ៏អស្ចារ្យបំផុតនៅលើផែនដីនេះ? លោកយ៉ូហាន-បាទ្ទីស។ «​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្តី​ចែង​ទុក​មក​ថា មើល អញ​ចាត់​ទូត​អញ ឲ្យ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង។»
លោកយ៉ូហាន-បាទ្ទីស បានធ្វើបានបន្ទាល់ថា សង្រ្គាមប្រឆាំងនឹងបាបបានបញ្ចប់ហើយ។ «នុះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!» គឺជាលោកយ៉ូហាន-បាទ្ទីស ដែលបានធ្វើបន្ទាល់ថា ព្រះយេស៊ូវបានដោះបាបមនុស្សលោក។
ម៉ាថាយ ១១:១១ ចែងថា «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទ្ទីសទេ ប៉ុន្តែ​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌ នោះ​ធំ​ជាង​គាត់​ហើយ»។ តើក្នុងចំណោមមនុស្សដែលបានកើតពីស្ត្រីមក មានអ្នកណាធំជាងលោកយ៉ូហាន-បាទ្ទីសទេ?
តើ «កើតពីស្ត្រី» មានន័យយ៉ាងដូចម្តេច? វាសំដៅទៅលើមនុស្សជាតិទាំងមូល។ ក្រៅពីអ័ដាម និងអេវ៉ា មនុស្សទាំងអស់បានកើតពីស្ត្រីមក។ បាទ មិនអ្នកណាម្នាក់ ដែលបានកើតពីស្ត្រីមក ធំជាងលោកយ៉ូហាន-បាទ្ទីសឡើយ។ ដូច្នេះហើយបានជាគាត់គឺជាសម្តេចសង្ឃចុងក្រោយបង្អស់ និងជាអ្នកតំណាងនៃមនុស្សជាតិទាំងមូល។ គាត់គឺជាសម្តេចសង្ឃ ហោរា និងអ្នកតំណាងនៃមនុស្សជាតិទាំងមូល។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានចាក់ប្រេងតាំងឲ្យអើរ៉ុន និងកូនចៅរបស់គាត់បម្រើនៅអស់កល្បជានិច្ច ហើយអំពើបាបទាំងអស់ ត្រូវតែបានលាងសម្អាត តាមរយៈអើរ៉ុន និងកូនចៅរបស់គាត់។ ដូច្នេះ វាបានកើតឡើង តាមដែលព្រះបានបង្គាប់មក។
បើសិនមានពួកលេវីណាមួយហ៊ានចេញមុខមកលូកលាន់ក្នុងការងារជាសង្ឃរបស់ពួកគេ នោះពួកលេវីនោះប្រាកដជានឹងត្រូវស្លាប់មិនខាន។ ការងាររបស់ពួកលេវី គឺគ្រាន់តែប្រមូលអុសសម្រាប់ដុតនៅអាសនា ប្រមូលស្បែកសត្វ ខ្លាញ់សត្វ សម្អាតគ្រឿងក្នុងសត្វ ហើយយកសំណល់សាច់ចេញក្រៅត្រសាលប៉ុណ្ណោះ។ តែបើសិនពួកគេហ៊ានប៉ង ឬប៉ះពាល់ការងាររបស់ពួកសង្ឃដោយផ្ទាល់ នោះពួកគេនឹងត្រូវស្លាប់ជាខាន។ ដូច្នេះ ពួកគេមិនអាចឆ្លងបន្ទាត់ហាមឃាត់នេះបានឡើយ។
នៅលើផែនដីនេះ មិនមានមនុស្សណាម្នាក់ ដែលធំជាងលោកយ៉ូហាន-បាទ្ទីសឡើយ។ គាត់ជាមនុស្សអស្ចារ្យបំផុតក្នុងចំណោមមនុស្សដែលនឹងត្រូវស្លាប់។ «តាំង​តែ​ពី​គ្រា​យ៉ូហាន-បាទ្ទីស ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថានសួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង។»
ឥឡូវនេះ ចូរយើងមើលពីរបៀបដែលឪពុករបស់លោកយ៉ូហាន បានធ្វើបន្ទាល់ពីកូនប្រុសរបស់គាត់វិញ។
 
 
បន្ទាល់របស់សាការី ឪពុករបស់លោកយ៉ូហាន
 
តើសាការីបានទាយពីកូនប្រុស របស់គាត់យ៉ាងដូចម្តេច?
យ៉ូហាននឹងរៀបចំផ្លូវព្រះអម្ចាស់ ដោយបង្រៀនរាស្ត្ររបស់ទ្រង់ ពីសេចក្តីសង្រ្គោះ
 
ចូរយើងអាន លូកា ១:៦៧-៨០។ «រីឯ​សាការី ជា​ឪពុក ក៏​បាន​ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទាយ​ថា សូម​ឲ្យ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រកប​ដោយ​ព្រះគុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ព្រម​ទាំង​បង្កើត​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ នៅ​ក្នុង​ពូជ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ សំរាប់​នឹង​ជួយ​សង្គ្រោះ​យើង​ផង ដូច​ជា​ទ្រង់​មាន​ព្រះបន្ទូល ដោយ​មាត់​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់​តាំង​ពី​បុរាណ​មក គឺ​ជា​សេចក្តី​សង្គ្រោះ ឲ្យ​រួច​ពី​ខ្មាំងសត្រូវ​យើង ហើយ​ពី​កណ្តាប់​ដៃ​នៃ​អស់​អ្នក​ណា​ដែល​ស្អប់​យើង ដើម្បី​នឹង​សំរេច​សេចក្តី​មេត្តាករុណា ដល់​ពួក​ឰយុកោ​យើង ហើយ​នឹង​នឹក​ចាំ ពី​សេចក្តី​សញ្ញា​បរិសុទ្ធ​របស់​ទ្រង់ គឺ​ជា​សម្បថ ដែល​ទ្រង់​បាន​ស្បថ​នឹង​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង​ថា នឹង​បើក​ឲ្យ​យើង​បាន​សង្គ្រោះ រួច​ពី​កណ្តាប់​ដៃ​ពួក​ខ្មាំងសត្រូវ ដើម្បី​ឲ្យ​បាន​បំរើ​ទ្រង់ ឥត​ភ័យ​ខ្លាច ដោយ​សេចក្តី​បរិសុទ្ធ និង​សេចក្តី​សុចរិត នៅ​ចំពោះ​ទ្រង់ អស់​១​ជីវិត​យើង ឯ​ឯង​ទារក​អើយ គេ​នឹង​ហៅ​ឯង​ជា​ហោរា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ឯង​នឹង​ដើរ​ចំពោះ​ព្រះអម្ចាស់ ដើម្បី​នឹង​រៀបចំ​ផ្លូវ​ថ្វាយ​ទ្រង់ ប្រយោជន៍​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ស្គាល់​សេចក្តី​សង្គ្រោះ ជា​ការ​ប្រោស​ឲ្យ​គេ​រួច​ពី​បាប ដោយ​ព្រោះ​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះ​នៃ​យើង ដែល​បណ្តាល​ឲ្យ​បច្ចូសកាល ភ្លឺ​មក​ដល់​យើង​ពី​ស្ថាន​ដ៏​ខ្ពស់ ដើម្បី​នឹង​បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត ហើយ​ក្នុង​ម្លប់​នៃ​សេចក្តី​ស្លាប់ ប្រយោជន៍​ឲ្យ​បាន​ដំរង់​ជើង​យើង តាម​ផ្លូវ​សុខ​សាន្ត​វិញ រីឯ​ទារក​នោះ ក៏​កាន់​តែ​ធំ​ឡើង បាន​ចំរើន​កំឡាំង​ខាង​វិញ្ញាណ​ជា​ខ្លាំង​ឡើង ហើយ​នៅ​តែ​ក្នុង​ទី​រហោស្ថាន ដរាប​ដល់​ថ្ងៃ ដែល​បង្ហាញ​ខ្លួន ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ឃើញ។»
សាការី បានទាយពីរឿងពីរយ៉ាង។ គាត់បានទាយថា ស្តេចរបស់មនុស្សជាតិនឹងយាងមក។ ចាប់ពីខ.៦៨ដល់៧៣ គាត់បានទាយដោយអំណរថា ព្រះមិនបានភ្លេចសេចក្តីសន្យារបស់ទ្រង់ឡើយ ហើយដូចដែលទ្រង់បានសន្យាជាមួយអ័ប្រាហាំ ព្រះយេស៊ូវបានប្រសូតជាមួយនាងព្រហ្មចារីម៉ារា ដើម្បីសង្រ្គោះពូជពង្សរបស់គាត់ចេញពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវរបស់ពួកគេ។
ចាប់ពីខ.៧៤។ «នឹង​បើក​ឲ្យ​យើង​បាន​សង្គ្រោះ រួច​ពី​កណ្តាប់​ដៃ​ពួក​ខ្មាំងសត្រូវ ដើម្បី​ឲ្យ​បាន​បំរើ​ទ្រង់ ឥត​ភ័យ​ខ្លាច។» នេះគឺជាការរំលឹកពីសេចក្តីសន្យារបស់ព្រះចំពោះអ័ប្រាហាំ និងពួកអ៊ីស្រាអែល ហើយគាត់បានទាយថា «ដើម្បី​ឲ្យ​បាន​បំរើ​ទ្រង់ ឥត​ភ័យ​ខ្លាច»។
ចាប់ពីខ.៧៦ គាត់បានទាយពីកូនប្រុសរបស់គាត់។ «ឯ​ឯង​ទារក​អើយ គេ​នឹង​ហៅ​ឯង​ជា​ហោរា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ឯង​នឹង​ដើរ​ចំពោះ​ព្រះអម្ចាស់ ដើម្បី​នឹង​រៀបចំ​ផ្លូវ​ថ្វាយ​ទ្រង់ ប្រយោជន៍​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ស្គាល់​សេចក្តី​សង្គ្រោះ ជា​ការ​ប្រោស​ឲ្យ​គេ​រួច​ពី​បាប ដោយ​ព្រោះ​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះ​នៃ​យើង ដែល​បណ្តាល​ឲ្យ​បច្ចូសកាល ភ្លឺ​មក​ដល់​យើង​ពី​ស្ថាន​ដ៏​ខ្ពស់ ដើម្បី​នឹង​បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត ហើយ​ក្នុង​ម្លប់​នៃ​សេចក្តី​ស្លាប់ ប្រយោជន៍​ឲ្យ​បាន​ដំរង់​ជើង​យើង តាម​ផ្លូវ​សុខ​សាន្ត​វិញ។»
នៅទីនេះ គាត់បាននិយាយថា «ប្រយោជន៍​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ស្គាល់​សេចក្តី​សង្គ្រោះ ជា​ការ​ប្រោស​ឲ្យ​គេ​រួច​ពី​បាប»។ តើគាត់បាននិយាយថា អ្នកណានឹងធ្វើរាស្ត្ររបស់ទ្រង់បានសេចក្តីសង្រ្គោះ? លោកយ៉ូហាន-បាទ្ទីស។ តើអ្នកមើលឃើញសេចក្តីពិតទាំងនេះដែរឬទេ? តាមរយៈព្រះបន្ទូលព្រះ លោកយ៉ូហាន-បាទ្ទីសត្រូវបង្រៀនឲ្យយើងបានស្គាល់ថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ដែលបានដោះបាបមនុស្សលោក។
ឥឡូវនេះ ចូរយើងមើល ម៉ាកុស ១។ «នេះ​ជា​ដើម​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដូច​ជា​បាន​សរសេរ​ទុក នៅ​ក្នុង​គម្ពីរ​ហោរា​អេសាយ​ថា មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ​មុន​ឯង គាត់​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​ឯង មាន​សំឡេង​នៃ​មនុស្ស​ម្នាក់ កំពុង​តែ​ស្រែក​នៅ​ទី​រហោស្ថាន​ថា ឲ្យ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ ចូរ​ដំរង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ ឯ​យ៉ូហាន ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជទឹក នៅ​ទី​រហោស្ថាន ក៏​មក​ដល់ គាត់​ប្រកាស​ប្រាប់ ពី​បុណ្យ​ជ្រមុជ​ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប ពួក​មនុស្ស​នៅ​ស្រុក​យូដា​ទាំង​អស់​គ្នា និង​ពួក​ក្រុង​យេរូសាឡិម ក៏​ចេញ​ទៅ​ទទួល​បុណ្យ​ជ្រមុជទឹក​ពី​គាត់ ក្នុង​ទន្លេ​យ័រដាន់ ទាំង​លន់តួ​បាប​គ្រប់​គ្នា» (ម៉ាកុស ១:១-៥)។
ពេលជនជាតិអ៊ីស្រាអែលបានឮពីលោកយ៉ូហាន-បាទ្ទីស ពួកគេបានបែរចេញពីរូបព្រះរបស់ពួកសាសន៍ដទៃ ហើយមកទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសវិញ។ លោកយ៉ូហាន បានធ្វើបន្ទាល់ថា «ខ្ញុំធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយទឹក ដើម្បីឲ្យអ្នករាល់គ្នាបានបែរមកឯព្រះវិញ។ ប៉ុន្តែព្រះរាជបុត្រានៃព្រះនឹងយាងមក ហើយទទួលបុណ្យជ្រមុជពីខ្ញុំ ដើម្បីឲ្យអំពើបាបទាំងអស់របស់អ្នករាល់គ្នាត្រូវបានផ្ទេរទៅលើអង្គទ្រង់ តាមរយៈរបៀបដូចគ្នានេះ។ ហើយបើសិនអ្នករាល់គ្នាជឿលើបុណ្យជ្រមុជរបស់ទ្រង់ ដូចជាអ្នករាល់គ្នាទទួលបុណ្យជ្រមុជពីខ្ញុំ អំពើបាបទាំងអស់របស់អ្នករាល់គ្នានឹងត្រូវបានផ្ទេរទៅលើទ្រង់ ដូចជាអំពើបាបត្រូវបានផ្ទេរ តាមរយៈការដាក់ដៃលើ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ផងដែរ»។ នេះគឺជាអ្វីដែលលោកយ៉ូហានបានធ្វើបន្ទាល់។
សេចក្តីពិតថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ មានន័យថា ទ្រង់បានទទួលបុណ្យជ្រមុជនៅក្នុងទន្លេនៃសេចក្តីស្លាប់។ យើងច្រៀងនៅពិធីបុណ្យសពថា «♪ដោយក្តីអំណរ យើងនឹងជួបគ្នានៅលើច្រាំងដ៏ស្រស់ស្អាត យើងនឹងជួបគ្នានៅលើច្រាំងដ៏ស្រស់ស្អាត♪»។ នៅពេលយើងស្លាប់ យើងនឹងឆ្លងកាត់ទន្លេយ័រដាន់ ដែលជាទន្លេនៃសេចក្តីស្លាប់។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជនៅទន្លេនៃសេចក្តីស្លាប់ ពីព្រោះទ្រង់បានដោះបាបមនុស្សលោកចេញនៅទីនោះ ហើយ «ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់»។
 
 
បុណ្យជ្រមុជដែលផ្ទេរអំពើបាបរបស់យើង
 
តើអ្វីជានិមិត្តរូប នៃដៃនៅក្នុង ព្រះគម្ពីរសញ្ញាថ្មី?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
ម៉ាថាយ ៣:១៣-១៧ ចែងថា «នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលីឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ កាល​ព្រះយេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះវិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់»។
ព្រះយេស៊ូវ បានយាងទៅឯទន្លេយ័រដាន់ ហើយបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។ ទ្រង់បានបង្គាប់លោកយ៉ូហានថា «ចូរធ្វើបុណ្យជ្រមុជឲ្យខ្ញុំចុះ»។ លោកយ៉ូហាន ឆ្លើយតបថា «ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ?»។ សម្តេចសង្ឃនៃស្ថានសួគ៌ និង សម្តេចសង្ឃនៅផែនដី បានជួបគ្នានៅទីនោះ។
កណ្ឌហេព្រើរ បញ្ជាក់ថា ព្រះយេស៊ូវគ្រីស្ទគឺជាសម្តេចសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ីលគីស្សាដែក។ នេះមានន័យថា ព្រះយេស៊ូវឥតមានពង្សាវតារទេ។ ទ្រង់មិនមែនជាពូជរបស់ អើរ៉ុន ឬរបស់អ្នកណាម្នាក់នៅលើផែនដីនេះឡើយ។ ប៉ុន្តែទ្រង់គឺជាព្រះរាបុត្រានៃព្រះ ដែលជាព្រះអាទិកររបស់យើង។ ហើយទ្រង់គឺជាទ្រង់។ ដូច្នេះហើយបានជាទ្រង់ឥតមានពង្សាវតារទេ។ ហើយព្រះយេស៊ូវក៏បានបោះបង់ចោលផងដែរនូវសិរីល្អនៅស្ថានសួគ៌ និងបានយាងមកផែនដី ដើម្បីសង្រ្គោះរាស្ត្ររបស់ទ្រង់។
មូលហេតុដែលទ្រង់បានយាងចុះមកកាន់ផែនដីនេះ គឺដើម្បីសង្រ្គោះមនុស្សមានបាបទាំងអស់ ដែលបានរងទុក្ខ ចាប់តាំងពីមានការបោកបញ្ឆោតរបស់សាតាំង។ លើសពីនេះ ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ «ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ។»
«ចូរ​ធ្វើ​ម្តង​នេះ​ចុះ។» ចូរធ្វើវាចុះ! ព្រះយេស៊ូវ បានបង្គាប់ដល់អ្នកតំណាងនៃមនុស្សជាតិទាំងមូល ហើយបានឱនព្រះសិរសារបស់ទ្រង់ទទួលបុណ្យជ្រមុជ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ នៅពេលយញ្ញបូជាមួយត្រូវបានថ្វាយទៅកាន់ព្រះ ទាំងអ្នកមានបាប ទាំងសម្តេចសង្ឃបានដាក់ដៃទៅលើសក្បាលរបស់យញ្ញបូជានោះ ហើយផ្ទេរអំពើបាបទៅលើវា។ «ដាក់ដៃលើ» មានន័យថា «ផ្ទេរ»។
លោកយ៉ូហាន-បាទ្ទីស បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ដូចគ្នានឹងការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។ «ផ្ទេរ» «ត្រូវបានកប់» «ត្រូវបានលាងសម្អាត» និង «ថ្វាយយញ្ញបូជា» សុទ្ធតែមានអត្ថន័យដូចគ្នា។ ព្រះគម្ពីរសញ្ញាចាស់ គឺជាស្រមោល ខណៈដែលព្រះគម្ពីរសញ្ញាថ្មីគឺជាការពិត។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ នៅពេលមនុស្សមានបាបម្នាក់​បានដាក់ដៃរបស់គាត់នៅកូនចៀម អំពើបាបរបស់គាត់ត្រូវផ្ទេរទៅឲ្យកូនចៀមនោះ ហើយគេនឹងត្រូវកូនចៀមនោះ។ នៅពេលកូនចៀមបានងាប់ គេក៏កប់វា។ អំពើបាបរបស់មនុស្សដែលបានដាក់ដៃលើកូនចៀមនោះ ត្រូវបានផ្ទេរទៅឲ្យកូនចៀមនោះ ហើយដោយសារកូនចៀមនោះមានអំពើបាប គេក៏សំឡាប់វា!។ យោងតាមប្រព័ន្ធថ្វាយយញ្ញបូជា បើសិនអំពើបាបត្រូវបានផ្ទេរទៅឲ្យកូនចៀម តើអ្នកដែលបានថ្វាយកូនចៀមនោះអាចរួចពីអំពើបាបបានទេ? ពិតជាបានហើយ។
ឧបមាថា កូនកន្សែងដៃនេះគឺជាបាប ហើយមីក្រូហ្វូននេះគឺជាកូនចៀម។ នៅពេលខ្ញុំដាក់ដៃរបស់ខ្ញុំនៅលើមីក្រូហ្វូននេះ បាបនេះត្រូវបានផ្ទេរទៅលើវា ដែលជាកូនចៀម។ ព្រះអង្គទ្រង់ បានសម្រេចព្រះទ័យថា ត្រូវតែធ្វើតាមរបៀបនេះ គឺ «ដាក់ដៃលើ»។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដើម្បីបានសង្រ្គោះចេញពីអំពើបាប មនុស្សត្រូវដាក់ដៃនៅលើក្បាលរបស់យញ្ញបូជា។ បន្ទាប់មក គាត់អាចបានរួចពីអំពើបាបទាំងនោះបាន។ ដូចគ្នាដែរ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ត្រូវតែលាងសម្អាត កប់ និងផ្ទេរអំពើបាបរបស់លោកិយនេះទៅលើអង្គទ្រង់។ នេះគឺពិតជាអត្ថន័យនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
 
តើសម្រេចគ្រប់ទាំងសេចក្តីសុចរិត មានន័យយ៉ាងដូចម្តេច?
ត្រូវលាងសម្អាតអំពើបាបទាំងអស់ ដោយការផ្ទេរអំពើបាបទៅលើព្រះយេស៊ូវ
 
ដូច្នេះ នៅពេលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីដោះបាបមនុស្សលោក តើអំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើអង្គទ្រង់ដែរឬទេ? អំពើបាបទាំងអស់របស់លោកិយនេះ ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ហើយមនុស្សទាំងអស់ត្រូវបានប្រោសលោះ។ វាដូចជាទៅនឹងការផ្ទេរអំពើបាបទៅលើយញ្ញបូជា នៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។ ព្រះយេស៊ូវ បានយាងមកឯទន្លេយ័រដាន់ ហើយប្រាប់លោកយ៉ូហានថា «ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ» (ម៉ាថាយ ៣:១៥)។
បន្ទាប់មក លោកយ៉ូហានបានធ្វើបុណ្យជ្រមុជថ្វាយទ្រង់ ដែលគួរឲ្យពួកគេសម្រេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នោះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ «គ្រប់ទាំងសេចក្តីសុចរិត» មានន័យថា «ត្រឹមត្រូវ និងសមស្របបំផុត»។ តាមរយៈបុណ្យជ្រមុជ «ត្បិត» គ្រប់ទាំងសេចក្តីសុចរិតត្រូវបានបំពេញសម្រេច។ នេះមានន័យថា វាសមស្របសម្រាប់លោកយ៉ូហានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ហើយព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន គឺដើម្បីផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើអង្គទ្រង់។
ព្រះប្រទានសេចក្តីប្រោសលោះ ដោយផ្អែកលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ យញ្ញបូជារបស់ទ្រង់នៅលើឈើឆ្កាង និងសេចក្តីជំនឿរបស់យើង។ «ដោយសារអំពើបាបរបស់ខ្លួន មនុស្សទាំងអស់ រងទុក្ខជាមួយអំពើបាប និងរងទារុណកម្មពីអារក្ស។ ដូច្នេះ ដើម្បីឲ្យពួកគេបានសង្រ្គោះ និងស្ថានសួគ៌ អ្នកដែលជាអ្នកតំណាងនៃមនុស្សទាំងអស់ និងជាពូជរបស់អើរ៉ុន គួរតែធ្វើបុណ្យជ្រមុជឲ្យខ្ញុំ សម្រាប់មនុស្សទាំងអស់ គឺខ្ញុំនឹងទទួលបុណ្យជ្រមុជពីអ្នក។ បន្ទាប់មក កិច្ចការប្រោសលោះនឹងត្រូវបានបំពញសម្រេច»។
លោកយ៉ូហាន បានផ្លើយថា «ទូលបង្គំយល់ហើយ»។
ដូច្នេះ លោកយ៉ូហានបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ហើយគាត់បានដាក់ដៃរបស់គាត់លើព្រះសិរសារបស់ព្រះយស៊ូវ ហើយបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់។ តាមរបៀបនេះ ព្រះយេស៊ូវបានក្លាយជាព្រះអង្គសង្រ្គោះ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់យើង។ ឥឡូវនេះ ជំនឿលើសេចក្តីប្រោសលោះរបស់ទ្រង់ អាចសង្រ្គោះយើងបាន។ តើអ្នកជឿលើសេចក្តីពិតនេះដែរឬទេ?
បន្ទាប់ពីបុណ្យជ្រមុជរបស់ទ្រង់នៅឯទន្លេយ័រដាន់ តាមរយៈដៃរបស់អ្នកតំណាងនៃមនុស្សជាតិ​ ព្រះយេស៊ូវបានធ្វើដំណើរបំពេញព្រះរាជកិច្ចជាសាធារណៈលើកដំបូងរបស់ទ្រង់ ហើយអធិប្បាយដំណឹងល្អអស់រយៈពេលបីឆ្នាំកន្លះ ដោយផ្ទុកអំពើបាបទាំងអស់របស់លោកិយនេះនៅលើអង្គទ្រង់។
ទ្រង់ បានប្រាប់ស្ត្រីដែលគេចាប់បានពេលកំផិតថា «ខ្ញុំក៏មិនកាត់ទោសនាងដែរ»។ ទ្រង់មិនអាចកាត់ទោសនាងបានទេ ពីព្រោះទ្រង់បានទទួលយកអំពើបាបទាំងអស់របស់នាងដាក់លើអង្គទ្រង់រួចហើយ ហើយទ្រង់ហៀបនឹងត្រូវសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបទាំងនោះផង។ ខណៈដែលទ្រង់កំពុងតែអធិស្ឋាននៅសួនច្បារកេតសេម៉ានី ទ្រង់បានអធិស្ឋានចំនួនបីដង ដោយអង្វរព្រះវរបិតាឲ្យពែងនៃសេចក្តីជំនុំជម្រះរបស់ព្រះបានកន្លងចេញពីទ្រង់ទៅ ប៉ុន្តែជាចុងក្រោយ ទ្រង់មានបន្ទូលថា «កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ»។
 
 
«នុះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»
 
តើអំពើបាបប៉ុន្មាន ដែលព្រះយេស៊ូវបានដោះចេញ?
អំពើបាបទាំងអស់របស់លោកិយ
 
យ៉ូហាន ១:២៩ ប្រាប់យើងថា «លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះយេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក»។ លោកយ៉ូហាន បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ហើយថ្ងៃបន្ទាប់ ព្រះយេស៊ូវបានយាងមកឯគាត់ម្តងទៀត។ គាត់បានប្រាប់បណ្តាជនថា «​នុះន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក»។ នេះគឺជាទីបន្ទាល់របស់លោកយ៉ូហាន។
ព្រះរាជបុត្រានៃព្រះ បានយាងមកលោកិយនេះ ហើយបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ នៅក្នុង យ៉ូហាន ១:៣៥-៣៦ លោកយ៉ូហាន-បាទ្ទីស បានធ្វើបន្ទាល់ម្តងទៀតថា «លុះ​ស្អែក​ឡើង​ទៀត យ៉ូហាន​ឈរ​នៅ​ជា​មួយ​នឹង​សិស្ស​គាត់​២​នាក់ គាត់​មើល​ទៅ​ព្រះយេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​ទៅ ក៏​ពោល​ថា នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ»។
កូនចៀមនៃព្រះ សំដៅទៅលើសេចក្តីពិតថា ព្រះយេស៊ូវគឺពិតជាយញ្ញបូជា ដែលបាននិយាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានសុគតសម្រាប់អំពើបាបរបស់អ៊ីស្រាអែលមែន។ ដើម្បីអ្នក និងខ្ញុំ ព្រះរាជបុត្រានៃព្រះ និងជាព្រះអាទិករ បានយាងមកលោកិយនេះ ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ គឺអំពើបាបទាំងអស់ចាប់ពីការបង្កបង្កើតលោកិយរហូតដល់ថ្ងៃបញ្ចប់ ចាប់ពីបាបតាំងពីកំណើតដល់អំពើបាបប្រចាំថ្ងៃ និងចាប់ពីសេចក្តីរំលងដល់កំហុសផ្សេងៗ។ ទ្រង់បានសង្រ្គោះយើង ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។
ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយប្រទានឲ្យយើង ដែលជាអ្នកជឿ នូវសេចក្តីប្រោសលោះឥតខ្ចោះ។ តើអ្នកយល់ពីសេចក្តីពិតនេះដែរឬទេ? «កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក។»
រយៈពេលប្រហែល២០០០ឆ្នាំ បានកន្លងទៅ ចាប់តាំងពីទ្រង់បានប្រសូតមកក្នុងលោកិយ ហើយនៅឆ្នាំ៣០គ.ស ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ។ ឆ្នាំទី១គ.ស គឺជាឆ្នាំដែលព្រះយេស៊ូវបានប្រសូតមក។ យើងហៅពេលវេលានៅមុនព្រះគ្រីស្ទថា មុនគ្រីស្ទសករាជ។ ដូច្នេះ ជិត២០០០ឆ្នាំហើយ បន្ទាប់ពីព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះ។
នៅឆ្នាំ៣០ លោកយ៉ូហានបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ហើយនៅថ្ងៃបន្ទាប់ គាត់បានស្រែកប្រកាសប្រាប់បណ្តាជនថា «នុះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក»។ «នុះន៍» គាត់បានប្រាប់មនុស្សឲ្យជឿលើព្រះយេស៊ូវ ដែលបានដោះអំពើបាបទាំងអស់របស់ពួកគេចេញ។ គាត់បានធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាកូនចៀមនៃព្រះ ជាអ្នកដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។
ព្រះយស៊ូវ បានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបានបញ្ចប់សង្រ្គាមប្រឆាំងនឹងបាប។ ឥឡូវនេះ យើងមិនមានបាបទៀតទេ ពីព្រោះព្រះរាជបុត្រានៃព្រះបានដោះវាចេញអស់ហើយ។ លោកយ៉ូហាន បានធ្វើបន្ទាល់ថា ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់យើងចេញ គឺអំពើបាបរបស់អ្នក និងខ្ញុំ។ «អ្នក​នោះ​បាន​មក​សំរាប់​ជា​ទី​បន្ទាល់ ដើម្បី​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ ដោយសារ​គាត់» (យ៉ូហាន ១:៧)។
បើសិនមិនមានទីបន្ទាល់របស់លោកយ៉ូហាន-បាទ្ទីសទេ តើយើងអាចបានដឹងថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញហើយបានយ៉ាងដូចម្តេច? ជារឿយៗ ព្រះគម្ពីរប្រាប់យើងថា ទ្រង់បានសុគតសម្រាប់ ប៉ុន្តែមានតែលោកយ៉ូហានទេ ដែលបានធ្វើបន្ទាល់យ៉ាងច្បាស់ថា ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ។
 
តើលោកិយនេះមាន អំពើបាបច្រើនប៉ុណ្ណា?
អំពើបាបទាំងអស់របស់មនុស្សជាតិ ចាប់ពីដើមដំបូងដល់ចុងបញ្ចប់ លោកិយនេះ
 
អ្នកជាច្រើន បានធ្វើបន្ទាល់ពីការពិតបន្ទាប់ពីការសុគតរបស់ព្រះយេស៊ូវ ប៉ុន្តែមានតែលោកយ៉ូហានទេ ដែលបានធ្វើបន្ទាល់ពីការពិតពេលទ្រង់នៅមានព្រះជន្ម។ មែនហើយ ពួកសិស្សរបស់ព្រះយេស៊ូវក៏បានធ្វើបន្ទាល់ពីសេចក្តីប្រោសលោះរបស់ព្រះយេស៊ូវផងដែរ។ ពួកគេបានធ្វើបន្ទាល់ថា ព្រះយេស៊ូវបានដោះអំពើបាបរបស់យើងចេញ ហើយទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់យើង។
ព្រះយេស៊ូវ បានដោះអំពើបាបរបស់លោកិយនេះចេញ។ ឥឡូវនេះ អ្នកមិនមានអាយុ១០០ឆ្នាំទេ។ តើមែនទេ? ព្រះយេស៊ូវ បានដោះអំពើបាបរបស់លោកិយនេះ នៅពេលទ្រង់មានព្រះជន្ម៣០ព្រះវស្សា។ ដូច្នេះ ចូរពិចារណាដ្យាក្រាមនេះជាមួយគ្នា។
 
 
ចូរយើងនិយាយថា បុរសដំបូងត្រូវបានបង្កើតនៅ៤០០០ឆ្នាំ មុនពេលព្រះយេស៊ូវបានយាងមក។ ហើយជាង២០០០ឆ្នាំ បន្ទាប់ពីព្រះយេស៊ូវបានយាងមក។ មិនដឹងថា ផែនដីនឹងគង់នៅបានយូរប៉ុណ្ណាទេ ប៉ុន្តែវានឹងរលាយបាត់នៅពេលណាមួយជាពិត។ ទ្រង់មានបន្ទូលថា ««អញ​ជា​អាលផា និង​អូមេកា គឺ​ជា​មុន​គេ ហើយ​ក្រោយ​គេ ជា​ដើម ហើយ​ជា​ចុង» (វិវរណៈ ២២:១៣)។
ដូច្នេះ ប្រាកដជានឹងមានការបញ្ចប់របស់ផែនដីនេះ។ ឥឡូវនេះ យើងកំពុងនៅឆ្នាំ២០០២។ ព្រះគ្រីស្ទ បានដោះអំពើបាបរបស់យើងចេញនៅឆ្នាំ៣០គ.ស ហើយទ្រង់បានសុគតនៅលើឈើឆ្កាងនៅបីឆ្នាំបន្ទាប់មក។
«នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែលដោះបាបមនុស្សលោក!» ទ្រង់បានដោះអំពើបាបរបស់លោកិយនេះចេញ គឺជាអំពើបាបរបស់អ្នក និងខ្ញុំ។ យើងរស់នៅជាង២០០០ឆ្នាំ បន្ទាប់ពីការយកនិស្ស័យជាមនុស្សរបស់ព្រះយេស៊ូវ ហើយរស់នៅប្រហែល២០០០ឆ្នាំ បន្ទាប់ពីទ្រង់បានដោះអំពើបាបរបស់យើងចេញ។ យើងនៅតែធ្វើបាបទាំងថ្ងៃទាំងយប់ ប៉ុន្តែព្រះយេស៊ូវគឺជាកូនចៀមនៃព្រះ ដែលបានដោះអំពើបាបរបស់លោកិយចេញរួចហើយ។
យើង ចាប់ផ្តើមរស់នៅ ហើយធ្វើបាប ចាប់ពីពេលដែលយើងបានកើតមក។ តើយើងទាំងអស់គ្នាធ្វើបាប តាំងពីពេលយើងបានកើតមក ឬមិន? –យើងធ្វើបាប - ចូរយើងចូលទៅដំណើររឿងទាំងមូល។ ចាប់តាំងពីថ្ងៃដែលយើងបានកើតមក រហូតដល់យើងមានអាយុ១០ឆ្នាំ តើយើងធ្វើបាបឬទេ? - យើងធ្វើបាប - ដូច្នេះ តើអំពើបាបទាំងនោះត្រូវបានផ្ទេរទៅឲ្យព្រះយេស៊ូវដែរឬទេ? - ត្រូវបានផ្ទេរហើយ - ដោយសារតែអំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់យើង។ បើសិនមិនត្រូវបានផ្ទេរ តើទ្រង់ធ្វើជាព្រះអង្គសង្រ្គោះរបស់យើងយ៉ាងដូចម្តេច? ដូច្នេះ អំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវហើយ។
ចាប់ពីអាយុ១១ដល់២០ឆ្នាំ តើយើងធ្វើបានដែរទេ? យើងធ្វើបាបនៅក្នុងចិត្ត និងការប្រព្រឹត្តរបស់យើង។ យើងពូកែធ្វើបាបណាស់។ យើងត្រូវបានបង្រៀនមិនឲ្យធ្វើបាប ប៉ុន្តែដោយសារនិស្ស័យបាបរបស់យើង យើងចង់តែធ្វើបាបជានិច្ច។
ព្រះ ប្រាប់យើងថា អំពើបាបទាំងអស់នោះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរយចហើយ។ ទ្រង់បានដឹងថា យើងមានបាបខ្លាំងប៉ុណ្ណា ទើបទ្រង់បានដោះអំពើបាបទាំងអស់ចេញទុកជាមុន។
ហើយជាទូទៅ តើយើងរស់នៅលើផែនដីនេះបានយូរប៉ណ្ណា? ចូរយើងនិយាយថា ៧០ឆ្នាំ។ បើសិនយើងបូកអំពើបាបទាំងអស់រយៈពេល៧០ឆ្នាំបញ្ចូលគ្នា តើបន្ទុករបស់យើងនឹងធ្ងន់យ៉ាងណា?
ចូរព្យាយាមគិតអំពីទម្ងន់នៃអំពើបាបដែលយើងនឹងប្រព្រឹត្តរយៈពេលពេញមួយជីវិតរបស់យើង។ តើអំពើបាបទាំងនោះគឺជាអំពើបាបរបស់លោកិយនេះដែរទេ? វាគឺជាផ្នែកមួយនៃអំពើបាបរបស់លោកិយនេះដែរ។ យើងធ្វើបាប តាំងពីពេលចាប់កំណើត រហូតដល់ថ្ងៃដែលយើងស្លាប់ទៅវិញ ប៉ុន្តែអំពើបាបទាំងនោះត្រូវបានរួមបញ្ចូលជាមួយអំពើបាបរបស់លោកិយនេះ ហើយត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចទៅហើយ។
 
 
ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់មនុស្ស
 
តើព្រះយេស៊ូវបានដោះ អំពើបាបប៉ុន្មានចេញ?
អំពើបាបទាំងអស់របស់ពួកព្ធយុកោ របស់យើង និងកូនចៅរបស់យើង រហូតចុងបញ្ចាប់នៃផែនដី
 
ព្រះយេស៊ូវ ប្រាប់យើងថា ទ្រង់បានយាងមកជាសាច់ឈាម ដើម្បីលាងសម្អាតអំពើបាបទាំងនោះ។ ប៉ុន្តែ ព្រះយេស៊ូវមិនអាចធ្វើបុណ្យជ្រមុជដោយអង្គទ្រង់បានទេ។ ដូច្នេះ ព្រះបានបញ្ជូនអ្នកបម្រើទ្រង់ គឺលោកយ៉ូហាន ឲ្យមកមុន ដែលគាត់គឺជាអ្នកតំណាងនៃមនុស្សជាតិ។ មានចែងនៅក្នុងព្រះគម្ពីរថា «គេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា»។ ដោយអង្គទ្រង់ ដោយប្រាជ្ញារបស់ទ្រង់ និងដោយការជួយគំនិតរបស់ទ្រង់ ទ្រង់បានបញ្ជូនអ្នកតំណាងនៃមនុស្សជាតិឲ្យមកមុន ហើយបន្ទាប់មក ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ បានយាងមកជាសាច់ឈាម ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ តើនេះមិនមែនជាសេចក្តីសង្រ្គោះដ៏ អស្ចារ្យមួយ ដែលព្រះប្រទានឲ្យទេឬអី?
នេះពិតជាសេចក្តីសង្រ្គោះដ៏អស្ចារ្យមួយ។ ដូច្នេះ ដោយបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ទ្រង់បានលាងសម្អាតអំពើបាបរបស់មនុស្សជាតិនៅក្នុងលោកិយទាំងមូល ហើយសង្រ្គោះមនុស្សគ្រប់គ្នាចេញពីបាប ដោយការសុគតម្តងជាសម្រេច។ ទ្រង់បានរំដោះយើងទាំងអស់គ្នា។ សូមគិតអំពីចំណុចនេះ។ ចូរសំឡឹងមើលអំពើបាបទាំងអស់របស់អ្នក តាំងពីអាយុ២០ដល់៣០ដល់៤០ដល់៦០ដល់៧០និងដល់១០០ឆ្នាំ ហើយនិងអំពើបាបទាំងអស់របស់កូនចៅរបស់អ្នកផង។ តើទ្រង់បានដោះអំពើបាបទាំងនោះចេញដែរឬទេ? បាទ ទ្រង់បានដោះវាចេញទាំងអស់ហើយ។ ទ្រង់គឺជាព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះរបស់មនុស្សជាតិ។
ដោយសារលោកយ៉ូហាន-បាទ្ទីសបានផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះយេស៊ូវ ហើយដោយសារព្រះបានរៀបចំផែនការបែបនេះ នោះយើងអាចបានសង្រ្គោះ ដោយជឿលើទ្រង់។ តើអ្នកនឹងខ្ញុំគឺជាមនុស្សមានបាបឬ? តើអំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវដែរទេ? យើងមិនមែនជាមនុស្សមានបាបទៀតទេ ពីព្រោះអំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរួចហើយ។
តើអ្នកណាហ៊ាននិយាយថា មានបាបនៅក្នុងលោកិយនេះ? ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញរួចហើយ។ ទ្រង់បានដឹងថា យើងនឹងធ្វើបាប ដូច្នេះ ទ្រង់ក៏បានដោះអំពើបាបនៅអនាគតចេញផងដែរ។ អ្នកខ្លះក្នុងចំណោមយើងទាំងអស់គ្នា មិនទាន់មានអាយុ៥០ឆ្នាំទេ ហើយអ្នកខ្លះមិនទាន់បានរស់នៅបានពាក់កណ្តាលជីវិតផង ប៉ុន្តែយើងនិយាយអំពីខ្លួនឯង ដូចជាយើងនឹងរស់នៅជារៀងរហូតអញ្ចឹង។
មានមនុស្សជាច្រើនក្នុងចំណោមយើងទាំងអស់គ្នា មានជីវិតយ៉ាងច្របូកច្របល់។ ខ្ញុំសូមពន្យល់ចំណុចនេះតាមរបៀបនេះ។ តើពេលវេលាកន្លះជីវិតរបស់សត្វល្អិត (មានស្លាបហើយរស់បានរយៈពេលខ្លី) មានរយៈពេលប៉ុន្មាន? គឺប្រហែល១២ម៉ោង។
សត្វល្អិត អាចនិយាយថា «ខ្ញុំបានជួបមនុស្សម្នាក់ ហើយគាត់បានគប់របស់មួយមកឯខ្ញុំ ដែលធ្វើឲ្យខ្ញុំស្ទើរតែស្លាប់។ គាត់គឺជាមនុស្សសាហាវឃោឃៅខ្លាំងណាស់ ដែលខ្ញុំបានជួបក្នុងពាក់ កណ្តាលជីវិតរបស់ខ្ញុំ»។ សត្វល្អិតនេះ អាចរស់បានតែ១២ម៉ោងសោះ ប៉ុន្តែអាចនិយាយបានរហូត។
នៅម៉ោង៧ ឬ៨ល្ងាច វាប្រឈមនឹងចុងបញ្ចប់នៃជីវិតរបស់វា ហើយបន្ទាប់ស្លាប់ទៅ។ សត្វល្អិតខ្លះ អាចរស់បាន២០ម៉ោង ខ្លះ២១ម៉ោង ហើយខ្លះបានរហូតដល់២៤ម៉ោង។ ពួកវាអាចនិយាយអំពីបទពិសោធន៍ពេញមួយជីវិតរបស់ខ្លួនបាន ប៉ុន្តែតើវាមើលទៅដូចជាយើងទេ? នៅពេលយើងរស់នៅបាន៧០ទៅ៨០ឆ្នាំ យើងអាចនិយាយថា «កុំធ្វើឲ្យខ្ញុំសើច»។ ពិសោធន៍របស់ពួកវា មិនមានន័យសម្រាប់យើងទេ។
ចូរយើងអនុវត្តរឿងប្រៀបប្រដូចនេះ ទៅនឹងទំនាក់ទំនងរវាងព្រះ និងយហើង។ ព្រះមានព្រះជន្មអស់កល្បជានិច្ច ហើយទ្រង់កំណត់ការចាប់ផ្តើម និងការបញ្ចប់នៃលោកិយនេះ។ ទ្រង់គង់នៅអស់កល្បជានិច្ច និងគង់នៅពីខាងក្រៅពេលវេលានៅអស់កល្បជានិច្ច។ ទ្រង់ទតមើលមកយើង ពីភាពអស់កល្បជានិច្ចរបស់ទ្រង់។
នៅពេលមួយ ទ្រង់បានដោះអំពើបាបរបស់លោកិយនេះចេញ ហើយបានសុគតនៅលើឈើឆ្កាង ហើយមានបន្ទូលថា «ការស្រេចហើយ»។ នៅថ្ងៃទីបី ទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញ ហើយយាងទៅស្ថានសួគ៌វិញ។ ឥឡូវនេះ ទ្រង់គង់នៅក្នុងភាពអស់កល្បជានិច្ច។ ហើយឥឡូវនេះ ទ្រង់កំពុងទតមើលមកយើងម្នាក់ៗ។
មនុស្សម្នាក់ អាចនិយាយថា «ឱព្រះអើយ! ខ្ញុំបានធ្វើបានច្រើនណាស់ ទោះបីជាខ្ញុំអាយុទើបតែ២០ឆ្នាំ គឺខ្ញុំបានធ្វើបាបច្រើនណាស់»។ «ខ្ញុំមានអាយុ៣០ឆ្នាំ ប៉ុន្តែខ្ញុំបានធ្វើបាបច្រើនខ្លាំងណាស់ គឺច្រើនខ្លាំងណាស់។ តើខ្ញុំអាចលែងមានបាបដោយដូចម្តេចទៅ?»
ប៉ុន្តែព្រះអម្ចាស់របស់យើងមានបន្ទូល ពីក្នុងភាពអស់កល្បជានិច្ចរបស់ទ្រង់មក «កុំធ្វើឲ្យខ្ញុំសើច។ ខ្ញុំមិនគ្រាន់តែដោះអំពើបាបរបស់អ្នករហូតដល់ឥឡូវនេះទេ ប៉ុន្តែបានដោះអំពើបាបរបស់ពួកព្ធយុកោរបស់អ្នក នៅមុនអ្នកបានកើតមកទៅទៀត និងអំពើបាបរបស់មនុស្សគ្រប់ជំនាន់ក្នុងពូជពង្សរបស់អ្នក ដែលនឹងរស់នៅបន្ទាប់ពីអ្នកស្លាប់ផង»។ ទ្រង់មានបន្ទូលដូចនេះ ពីពេលវេលាអស់កល្បជានិច្ចរបស់ទ្រង់។ តើអ្នកជឿការនេះដែរឬទេ? ចូរជឿ ហើយទទួលបានអំណោយទាននៃសេចក្តីសង្រ្គោះ ដែលទ្រង់បានប្រទានឲ្យអ្នកដោយឥតគិតថ្លៃ ហើយចូលទៅក្នុងនគរស្ថានសួគ៌ចុះ។
សូមកុំចងខ្លួនរបស់អ្នកជាប់នឹងគំនិតរបស់អ្នកឲ្យសោះ ប៉ុន្តែចូរជឿលើព្រះបន្ទូលព្រះ។ «ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ។» កូនចៀមនៃព្រះ ដែលបានដោះបាបមនុស្សលោក បានបំពេញសម្រេចតាមគ្រប់ទាំងសេចក្តីសុចរិតរួចអស់ហើយ។ មែនហើយ ព្រះយេស៊ូវ បានដោះបាបមនុស្សលោកចេញរួចរាល់ហើយ។
 
តើព្រះយេស៊ូវបានមានបន្ទូលដូចម្តេច ពេលទ្រង់ហៀបនឹងសុគតនៅលើឈើឆ្កាង?
«ការស្រេចហើយ»
 
ព្រះយេស៊ូវគ្រីស្ទ បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយទ្រង់ត្រូវបានកាត់ទោសប្រហារជីវិត ក្រោមអំណាចប៉ុនទាស-ពីឡាត់ ហើយត្រូវបានគេធ្វើគុតនៅលើឈើឆ្កាង។
«ព្រះយេស៊ូវ ទ្រង់​យាង​ចេញ​ទៅ ទាំង​លី​ឈើ​ឆ្កាង​ទៅ​ដល់​កន្លែង​ហៅ​ថា ភ្នំ​លលាដ៏​ក្បាល ដែល​ភាសា​ហេព្រើរ​ហៅ​ថា គាល់កូថា គេ​ក៏​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​២​នាក់​ទៀត​ជា​មួយ និង​ទ្រង់​ដែរ ម្នាក់​ម្ខាងៗ ហើយ​ព្រះយេស៊ូវ​នៅ​ជា​កណ្តាល លោក​ពីឡាត់​ធ្វើ​ប្រកាស​១​បិទ​នៅ​លើ​ឈើ​ឆ្កាង មាន​សេចក្តី​ថា នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត ស្តេច​នៃ​សាសន៍​យូដា មាន​សាសន៍​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះយេស៊ូវ​នោះ​នៅ​ជិត​ទី​ក្រុង ហើយ​ប្រកាស​នោះ គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ ក្រេក និង​ឡាតាំង» (យ៉ូហាន ១៩:១៧-២០)។
ចូរយើងពិនិត្យមើលថា មានអ្វីបានកើតឡើង បន្ទាប់ពីទ្រង់ត្រូវបានគេឆ្កាង។ «ក្រោយ​នោះ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ការ​ទាំង​អស់​បាន​សំរេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ស្រេក​ទឹក​ណាស់ រីឯ​នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹកខ្មេះ​ពេញ គេ​ក៏​យក​សារាយរំហួត​ជ្រលក់​ទឹកខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ហ៊ីសុប ហុច​ទៅ​ដល់​ព្រះឱស្ឋ​ទ្រង់ កាល​ព្រះយេស៊ូវ​បាន​ទទួល​ទឹកខ្មេះ​រួច​ហើយ ក៏​មាន​ព្រះបន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះសិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ» (យ៉ូហាន ១៩:២៨-៣០)។
បន្ទាប់ពីទ្រង់បានទទួលស្រាជូរ ទ្រង់បានស្រែកថា «ការស្រេចហើយ!» ហើយក៏ឱនព្រះសិរសារបស់ទ្រង់ និងសុគតទៅ។ ទ្រង់ពិតជាសុគតមែន ប៉ុន្តែនៅថ្ងៃទីបី ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ហើយយាងទៅស្ថានសួគ៌។
ចូរយើងត្រឡប់ទៅ ហេព្រើរ ១០:១-៩ ដែលសរសេរថា «ដ្បិត​ឯ​ក្រឹត្យវិន័យ ដែល​មាន​តែ​ស្រមោល ពី​សេចក្តី​ល្អ​ដែល​ត្រូវ​មក មិន​មែន​ជា​តួ​រូប​របស់​សេចក្តី​ទាំង​នោះ​ទេ នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​ចូល​មក​ថ្វាយ​យញ្ញបូជា​ដដែលៗ រាល់​តែ​ឆ្នាំ​ជានិច្ច បាន​គ្រប់​លក្ខណ៍​ឡើយ ដ្បិត​បើ​បាន តើ​គេ​មិន​បាន​លែង​ថ្វាយ​ទេ​ឬ​អី ពី​ព្រោះ​បញ្ញា​ចិត្ត​នៃ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ នោះ​មិន​បាន​ដឹង​ថា​មាន​បាប​ទៀត​ទេ ដោយ​ព្រោះ​បាន​ញែក​សំអាត​ម្តង​ហើយ តែ​យញ្ញបូជា​ទាំង​នោះ​នាំ​ឲ្យ​រំឭក​ឃើញ ពី​អំពើ​បាប​របស់​គេ​រាល់​តែ​ឆ្នាំ​វិញ ដ្បិត​ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល នោះ​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ ហេតុ​នោះ​បាន​ជា​កាល​ទ្រង់​យាង​មក​ក្នុង​លោកីយ៍ ទ្រង់​មាន​ព្រះបន្ទូល​ថា ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា និង​ដង្វាយ​ទេ តែ​ទ្រង់​បាន​រៀបចំ​រូបកាយ​ឲ្យ​ទូលបង្គំ​វិញ ទ្រង់​ក៏​មិន​សព្វ​ព្រះហឫទ័យ​នឹង​ដង្វាយ​ដុត ឬ​នឹង​ដង្វាយ​លោះ​បាប​ដែរ បាន​ជា​ទូលបង្គំ​ទូល​ថា មើល ឱ​ព្រះអង្គ​អើយ ទូលបង្គំ​មក​នឹង​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ (សេចក្តី​នេះ​បាន​កត់​ទុក​ពី​ទូលបង្គំ នៅ​ក្នុង​គម្ពីរ​ហើយ ក្រោយ​ដែល​មាន​ព្រះបន្ទូល​ថា យញ្ញបូជា និង​ដង្វាយ ហើយ​ដង្វាយ​ដុត និង​ដង្វាយ​លោះ​បាប ទ្រង់​មិន​ចង់​បាន​ទេ ក៏​មិន​សព្វ​ព្រះហឫទ័យ​ដែរ ជា​របស់​ដែល​គេ​ថ្វាយ​តាម​ក្រឹត្យវិន័យ នោះ​ទ្រង់​ក៏​ថែម​ព្រះបន្ទូល​នេះ​ទៀត​ថា មើល ឱ​ព្រះអង្គ​អើយ ទូលបង្គំ​មក​នឹង​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ ដូច្នេះ ទ្រង់​បាន​លើក​ចោល​សេចក្តី​មុន ដើម្បី​នឹង​តាំង​សេចក្តី​ក្រោយ​វិញ»។
 
 
សេចក្តីប្រោសលោះដ៏អស់កល្បជានិច្ច
 
តើយើងដោះស្រាយបញ្ហាអំពើបាបប្រចាំថ្ងៃ យ៉ាងដូចម្តេច បន្ទាប់ពីបានជឿលើ ព្រះយេស៊ូវហើយ?
ដោយការបញ្ជាក់ថា ព្រះយេស៊ូវបានដោះ អំពើបាបទាំងអស់ចេញ តាមរយៈបុណ្យ ជ្រមុជរបស់ទ្រង់ហើយ
 
ច្បាប់ ឬប្រព័ន្ធថ្វាយញ្ញបូជា គឺជាស្រមោលនៃការល្អដែលត្រូវមកដល់។ យញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ចៀម និងពពែ បានបើកសម្តែងដល់យើងថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមក ហើយដោះអំពើបាបរបស់យើង តាមរបៀបដូចគ្នា ដើម្បីសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង។
មនុស្សទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដូចជាស្តេចដាវីឌ អ័ប្រាហាំ និងអ្នកផ្សេងៗទៀត បានដឹង និងជឿថា ប្រព័ន្ធថ្វាយយញ្ញបូជាមានអត្ថន័យសម្រាប់ពួកគេ។ វាបានបើកសម្តែងថា ព្រះមែស៊ី ឬព្រះគ្រីស្ទ (ស្តេចដែលទទួលបានការចាក់ប្រេងតាំង) នឹងយាងមកនៅថ្ងៃណាមួយ ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេ។ ពួកគេទាំងអស់គ្នា បានជឿលើសេចក្តីប្រោសលោះហើយបានសង្រ្គោះ ដោយសារសេចក្តីជំនឿរបស់ពួកគេ។
ច្បាប់ គឺជាស្រមោលនៃការល្អដែលត្រូវមកដល់។ ការថ្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ មិនបានសង្រ្គោះពួកគេបានពេញលេញឡើយ។ ដូច្នេះ អង្គពេញលេញ និងអស់កល្បជានិច្ច ជាអង្គឥមានកន្លែងបន្ទោសបាន ជាព្រះរាជបុត្រានៃព្រះ ត្រូវតែយាងមកផែនដីនេះ។
ព្រះយេស៊ូវ បានមានបន្ទូលថា ទ្រង់បានយាងមក ដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាទ្រង់ ដែលបានចែងពីទ្រង់នៅក្នុងបទគម្ពីរថា «មើល ឱ​ព្រះអង្គ​អើយ ទូលបង្គំ​មក​នឹង​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់»។ យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង ពីព្រោះព្រះយេស៊ូវគ្រីស្ទបានដោះអំពើបាបរបស់យើងចេញ តាមដែលមានចែងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងពីព្រោះយើងជឿលើទ្រង់ផងដែរ។
ចូរយើងអាន ហេព្រើរ ១០:១០ ដែលសរសេរថា «គឺ​ដោយសារ​ចំណង់​ព្រះហឫទ័យ​នោះ ដែល​យើង​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដោយសារ​ដង្វាយ​ថ្វាយ​រូប​អង្គ​ព្រះយេស៊ូវគ្រីស្ទ​១​ដង​ជា​សំរេច»។ ដោយព្រះហឬទ័យទ្រង់ យើងនឹងបានញែកជាបរិសុទ្ធ ដោយសារការថ្វាយរូបអង្គព្រះយេស៊ូវគ្រីស្ទ ម្តងជាសម្រេច។ តើយើងបានញែកជាបរិសុទ្ធដែរទេ? មែនហើយ យើងបានញែកជាបរិសុទ្ធ។
តើនេះមានន័យយ៉ាងដូចម្តេច? ព្រះវរបិតា បានបញ្ជូនព្រះរាជបុត្រាទ្រង់ ហើយបានផ្ទេរអំពើបាបទាំងអស់របស់យើងទៅទ្រង់ តាមរយៈបុណ្យជ្រមុជ។ ទ្រង់បានទទួល និងកាត់ទោសព្រះរាជបុត្រាម្តងជាសម្រេចនៅលើឈើឆ្កាង។ ដូច្នេះ ទ្រង់បានសង្រ្គោះយើងទាំងអស់គ្នាដែលរងទុក្ខដោយសារបាប ចេញពីបាប។ នេះហើយគឺជាបំណងព្រះហឫទ័យព្រះ។
ដើម្បីសង្រ្គោះយើង ព្រះយេស៊ូវបានថ្វាយរូបអង្គទ្រង់ជាយញ្ញបូជាអស់កល្បជានិច្ច ម្តងជាសម្រេច ដើម្បីឲ្យយើងបានញែកជាបរិសុទ្ធ។ យើងបានញែកជាបរិសុទ្ធ ពីព្រោះព្រះយេស៊ូវបានបូជាអង្គទ្រង់សម្រាប់អំពើបាបរបស់យើង ហើយបានសុគតជំនួសយើង ដើម្បីឲ្យយើងមិនត្រូវមានទោស។
យញ្ញបូជានៅព្រះគម្ពីរសញ្ញាចាស់ ត្រូវបានថ្វាយជារៀងរាល់ថ្ងៃ ពីព្រោះអំពើបាបប្រចាំថ្ងៃទាំងអស់ត្រូវការតង្វាយមួយទៀតមកលាងសម្អាតម្តងជាសម្រេច។
 
 
អត្ថន័យខាងវិញ្ញាណនៃការលាងជើងសាវកពេត្រុស
 
តើនៅមានអំពើបាបណាទៀត ដែលយើងត្រូវតែ អធិស្ឋានលន់តួទេ?
មិនមានទេ
 
នៅក្នុង យ៉ូហាន ១៣ ប្រាប់យើងថា ព្រះយេស៊ូវលាងជើងសាវកពេត្រុស ដើម្បីបង្ហាញគាត់ថា គាត់នឹងធ្វើបាបនៅពេលអនាគត ហើយបង្រៀនគាត់ថា ទ្រង់បានដោះអំពើបាបទាំងនោះចេញរួចរាល់ហើយដែរ។ ព្រះយេស៊ូវ បានដឹងថា សាវកពេត្រុសនឹងធ្វើបាបម្តងទៀត នៅពេលអនាគត។ ដូច្នេះ ទ្រង់បានចាក់ទឹក ហើយលាងជើងសាវកពេត្រុស។
សាវកពេត្រុស ព្យាយាមបដិសេធ ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា «ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ»។ បទគម្ពីរនេះ មានន័យថា «អ្នកនឹងធ្វើបាបម្តងទៀត បន្ទាប់ពីនេះ។ អ្នកនឹងបដិសេធខ្ញុំ ហើយធ្វើបាបម្តងទៀត បន្ទាប់ពីខ្ញុំបានលាងសម្អាតបាបរបស់អ្នក។ អ្នកនឹងធ្វើបាប មុនពេលខ្ញុំទៅឯស្ថានសួគ៌វិញ។ ដូច្នេះ ខ្ញុំលាងជើងរបស់អ្នក ដើម្បីព្រមានសាតាំងកុំឲ្យល្បងលអ្នក ពីព្រោះខ្ញុំក៏បានដោះអំពើបាបនាពេលអនាគតរបស់អ្នកចេញហើយផងដែរ»។
តើអ្នកគិតថា ទ្រង់បានលាងជើងសាវកពេត្រុស ដើម្បីប្រាប់យើងថា យើងត្រូវតែលន់តួអំពើបាបជារៀងរាល់ថ្ងៃដែរឬទេ? ទេ។ បើសិនយើងត្រូវតែលន់តួអំពើបាបជារៀងរាល់ថ្ងៃ នោះមានន័យថា ព្រះយេស៊ូវមិនមានដោះអំពើបាបទាំងអស់របស់យើងចេញ ម្តងជាសម្រេចឡើយ។
ប៉ុន្តែព្រះយេស៊ូវបានធ្វើបន្ទាល់ថា ទ្រង់បានញែកយើងជាបរិសុទ្ធ ម្តងជាសម្រេច។ ដូច្នេះ បើសិនយើងត្រូវតែលន់តួជារៀងរាល់ថ្ងៃ នោះយើងអាចត្រឡប់ទៅកាន់សម័យព្រះគម្ពីរសញ្ញាចាស់វិញហើយ។ បើសិនដូច្នេះ តើអ្នកណាអាចបានរាប់ជាសុចរិតទៅ? ហើយតើអ្នកណាអាចបានសង្រ្គោះយ៉ាងពេញលេញទៅ? ទោះបី ជាយើងបានជឿលើព្រះហើយ តើអ្នកណាអាចរស់នៅដោយមិនធ្វើបាបបានទៅ?
តើអ្នកណាអាចបានញែកជាបរិសុទ្ធ ដោយការលន់តួអំពើបាបបាន? ជារៀងរាល់ថ្ងៃ យើងធ្វើបានមិនឈប់សោះ។ តើយើងអាចទូលសូមការអត់ទោសសម្រាប់អំពើបាបនីមួយៗបានយ៉ាងដូចម្តេច? ហើយតើយើងអាចមានស្បែកក្រាស់ ហើយរំអុកទ្រង់សម្រាប់សេចក្តីប្រោសលោះរបស់យើងជារៀងរាល់ថ្ងៃបានយ៉ាងដូចម្តេច? ជារឿយៗ នៅពេលល្ងាច យើងភ្លេចអំពើបាបដែលយើងបានប្រព្រឹត្តនៅពេលព្រឹក ហើយភ្លេចអំពើបាបពេលល្ងាច នៅពេលព្រឹកបន្ទាប់។ ដូច្នេះ យើងពិតជាមិនអាចលន់តួអំពើបាបទាំងអស់របស់យើងបានឡើយ។
ដូច្នេះហើយបានជាព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ហើយបានថ្វាយអង្គទ្រង់នៅលើឈើឆ្កាងម្តង ដើម្បីឲ្យយើងបានញែកជាបរិសុទ្ធ ម្តងជាសម្រេច។ តើអ្នកយល់ពីសេចក្តីពិតនេះដែរទេ? យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ម្តងជា សម្រេច គឺយើងមិនបានសង្រ្គោះ គ្រប់ពេលដែលយើងលន់តួទេ។
យើង បានសង្គ្រោះចេញពីអំពើបាបរបស់យើង ដោយការជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់អ្នក និងខ្ញុំហើយ។
«ឯ​អស់​ទាំង​សង្ឃ​ក៏​ឈរ​ធ្វើ​ការងារ​រាល់​តែ​ថ្ងៃ ទាំង​ថ្វាយ​យញ្ញបូជា​ដដែល​ជា​ញឹកញាប់ ដែល​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ តែ​ទ្រង់​វិញ ក្រោយ​ដែល​ទ្រង់​បាន​ថ្វាយ​យញ្ញបូជា​តែ​១ ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្តាំ​ព្រះ នៅ​ជា​រៀង​រាប ដរាប​ទៅ ទាំង​ចាំ​ទំរាំ​ដល់​បាន​ដាក់​ពួក​ខ្មាំងសត្រូវ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះបាទ​ទ្រង់ ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយសារ​ដង្វាយ​តែ​១​នោះ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​ធ្វើ​បន្ទាល់​ដល់​យើង​ដែរ ដ្បិត​ក្រោយ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​ថា ឯ​សេចក្តី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​គេ​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រឹត្យវិន័យ​អញ​នៅ​ក្នុង​ចិត្ត​គេ ហើយ​និង​កត់​ទុក​នៅ​ក្នុង​គំនិត​គេ​ផង នោះ​ទ្រង់​បាន​បន្ថែម​នូវ​ព្រះបន្ទូល​នេះ​ទៀត​ថា អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​សេចក្តី​ទទឹង​ច្បាប់​របស់​គេ​ទៀត ដូច្នេះ ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​មិន​ចាំ​បាច់​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​ទៀត​ទេ។» (ហេព្រើរ ១០:១១-១៨)។
តើ «ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​ទាំង​នោះ​រួច​ហើយ» នៅក្នុងខ.១៨ខាងលើ មានន័យដូចម្តេច? មានន័យថា អំពើបាបទាំងអស់ ត្រូវបានអត់ទោសឲ្យជារៀងរហូតហើយ គឺមិនមានការលើកលែងណាមួយឡើយ។ ព្រះបានដោះបាបចេញ ហើយអត់ទោសដល់យើងជារៀងរហូត។ តើអ្នកជឿលើសេចក្តីពិតនេះដែរទេ? ដូច្នេះ ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​មិន​ចាំ​បាច់​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​ទៀត​ទេ។»
ចូរយើងសង្ខេបគ្រប់យ៉ាង ដែលយើងបាននិយាយកន្លងមក។ បើសិនលោកយ៉ូហាន-បាទ្ទីសមិនបានដាក់ដៃរបស់គាត់លើព្រះយេស៊ូវ ឬគាត់មិនបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវទេ តើយើងអាចបានសង្រ្គោះដែរទេ? ទេ ពិតជាមិនបានសង្រ្គោះទេ! ចូរយើងគិតត្រឡប់ក្រោយបន្តិច។ បើសិនព្រះយេស៊ូវមិនបានជ្រើសរើសលោកយ៉ូហានធ្វើជាអ្នកតំណាងនៃមនុស្សជាតិ ហើយបានទទួលយកអំពើបាបទាំងអស់ តាមរយៈទ្រង់ តើទ្រង់អាចលាងសម្អាតអំពើបាបទាំងអស់របស់យើងដែរទេ? ទេ ទ្រង់មិនអាចទេ។
ច្បាប់របស់ព្រះ គឺយុត្តិធម៌ និងត្រឹមត្រូវ។ ទ្រង់មិនអាចមានបន្ទូលថា ទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់យើង ហើយថា ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងទេ។ ប៉ុន្តែទ្រង់ត្រូវតែដោះអំពើបាបរបស់យើង ដោយជាក់ស្តែង។ ហេតុអ្វីព្រះយេស៊ូវ ដែលជាព្រះ បានយាងមកឯយើងជាសាច់ឈាម? ទ្រង់បានយាងមក ដើម្បីដោះអំពើបាបទាំងអស់របស់មនុស្សាជាតិ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ព្រះយេស៊ូវ បានដឹងថា អំពើបាបទាំងអស់ពីចិត្ត និងសាច់ឈាមរបស់យើង មិនអាចត្រូវបានដោះចេញបានទេ បើសិនទ្រង់មិនបានយាងមកជាសាច់ឈាម ដើម្បីថ្វាយជាយញ្ញបូជាអស់កល្បជានិច្ច។
បើសិនព្រះយេស៊ូវមិនបានទទួលបុណ្យជ្រមុជទេ នោះបាបរបស់យើងនៅតែមាន។ ហើយបើសិនទ្រង់បានជាប់ឆ្កាង ដោយមិនបានទទួលយកអំពើបាបរបស់យើងជាមុន នោះការសុគតរបស់ទ្រង់ក៏គ្មានន័យដែរ គឺវាមិនមានអ្វីទាក់ទងនឹងយើង ហើយមិនមានប្រយោជន៍អ្វីសោះឡើយ។
ដូច្នេះ នៅពេលទ្រង់បានចាប់ផ្តើមព្រះរាជកិច្ចជាសាធារណៈរបស់ទ្រង់ នៅព្រះជន្ម៣០វស្សា ទ្រង់បានយាងទៅឯលោក យ៉ូហាន-បាទ្ទីសនៅឯទន្លេយ័រដាន់ ដើម្បីទទួលបុណ្យជ្រមុជ។ ព្រះរាជកិច្ចជាសាធារណៈរបស់ទ្រង់ ចាប់ផ្តើមនៅព្រះជន្ម៣០វស្សា ហើយបញ្ចប់នៅព្រះជន្ម៣៣វស្សា។ ពេលទ្រង់មានព្រះជន្ម៣០វស្សា ទ្រង់យាងទៅឯលោកយ៉ូហាន ដើម្បីទទួលបុណ្យជ្រមុជ។ «ចូរធ្វើវាចុះ ត្បិតសមឲ្យើងធ្វើដូច្នេះ ដើម្បីមនុស្សទាំងអស់អាចបានសង្រ្គោះ ហើយបានរាប់ជាសុចរិត។ យើងសមនឹងធ្វើការនេះ។ ឥឡូវនេះ ចូរធ្វើបុណ្យជ្រមុជឲ្យខ្ញុំចុះ។» មែនហើយ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ សម្រាប់សេចក្តីប្រោសលោះរបស់មនុស្សទាំងអស់គ្នា។
 ដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ហើយបានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយដោយសារអំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើទ្រង់ តាមរយៈដៃរបស់លោកយ៉ូហាន ព្រះជាម្ចាស់បានបែរព្រះនេត្ររបសទ្រង់ចេញ នៅពេលព្រះយេស៊ូវកំពុងសុគតនៅលើឈើឆ្កាង។ ទោះបីជាព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃទ្រង់ក៏ដោយ ក៏ទ្រង់ត្រូវបានថ្វាយជាយញ្ញបូជាដែរ។
ព្រះជាម្ចាស់ គឺជាសេចក្តីស្រឡាញ់ ប៉ុន្តែទ្រង់ត្រូវតែអនុញ្ញាតឲ្យព្រះរាជបុត្រានៃទ្រង់សុគត។ ដូច្នេះ រយៈពេលបីម៉ោង មានភាពងងឹងពាសពេញដី។ ហៀបនឹងសុគត ព្រះយេស៊ូវបានស្រែកថា «អេលីៗ​ល៉ាម៉ាសាបាច់ថានី» គឺ​ស្រាយ​ថា «ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ?» ព្រះយេស៊ូវ បានរែកអំពើបាបទាំងអស់របស់យើង ហើយបានទទួលការកាត់ទោសនៅលើឈើឆ្កាងជំនួសយើង។ ដូច្នេះ ទ្រង់បានសង្រ្គោះយើងទាំងអស់គ្នា ហើយបើសិនមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ នោះការសុគតរបស់ទ្រង់នឹងជាឥតប្រយោជន៍ទទេ។
 
តើអ្នកជាមនុស្សមានបាប ឬមនុស្សសុចរិត?
ជាមនុស្សសុចរិតដែល មិនមានបាបនៅក្នុងចិត្ត
 
បើសិនព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដោយមិនបានដោះអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ នោះការសុគតរបស់ទ្រង់នឹងមិនសម្រេចបានសេចក្តីប្រោសឡើយ។ ដើម្បីសង្រ្គោះយើងយ៉ាងពេញលេញ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដែលជាអ្នកតំណាងនៃមនុស្សជាតិ ហើយបានទទួលការកាត់ទោសនៅលើឈើឆ្កាង ដើម្បីឲ្យយើងទាំងអស់គ្នាដែលជឿលើទ្រង់ បានសង្រ្គោះ។
ដូច្នេះហើយបានជាតាំង​តែ​ពី​គ្រា​យ៉ូហាន-បាទីស្ទ ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថានសួគ៌។ ដោយសារលោកយ៉ូហានបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើព្រះយេស៊ូវ នោះអំពើបាបរបស់យើងត្រូវបានធួន។ ឥឡូវនេះ អ្នក និងខ្ញុំ អាចហៅព្រះជាម្ចាស់ថា ព្រះវរបិតា ហើយចូលទៅនគរស្ថានសួគ៌ដោយសេចក្តីក្លាហាន។
នៅក្នុង ហេព្រើរ ១០:១៨ សរសេរថា «ដូច្នេះ ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​មិន​ចាំ​បាច់​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​ទៀត​ទេ»។ តើអ្នកគឺជាមនុស្សមានបាបម្នាក់ឬ? ឥឡូវនេះ ដោយសារព្រះយេស៊ូវបានបង់ថ្លៃសងបំណុលបាបរបស់អ្នកហើយ តើអ្នកនៅតែត្រូវបង់សងទៀតទេ?
មាន បុរសប្រមឹកម្នាក់ ជំពាក់ប្រាក់មនុស្សជាច្រើន ដោយសារការផឹកស្រា។ នៅថ្ងៃមួយ កូនប្រុសរបស់គាត់មានប្រាក់គ្រប់គ្រាន់ ហើយបានជួយសងបំណុលទាំងអស់របស់គាត់។ ដូច្នេះ បុរសជាឪពុកមិនត្រូវសងបំណុលទាំងអស់ឡើយ។
នេះគឺជាអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ ទ្រង់បានសងថ្លៃជាមុនសម្រាប់អំពើបាបទាំងអស់របស់យើង។ មិនគ្រាន់តែអំពើបាបរបស់យើងទេ ប៉ុន្តែអំពើបាបទាំងអស់របស់លោកិយទាំងមូលផង ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ។ ដូច្នេះ តើអ្នកនៅតែជាមនុស្សមានបាបទៀតទេ? ទេ អ្នកមិនមែនជាមនុស្សមានបាបទៀតទេ។
បើសិនយើងបានស្គាល់ដំណឹងល្អអំពីសេចក្តីប្រោសលោះនេះតាំងពីដំបូង នោះយើងងាយនឹងជឿព្រះយេស៊ូវហើយ។ ប៉ុន្តែដំណឹងល្អនេះ ហាក់ដូចជាថ្មី ដែលមានមនុស្សជាច្រើនងឿងឆ្ងល់។
ទោះបីយ៉ាងណា ដំណឹងល្អនេះមិនមែនជាថ្មីទេ ប៉ុន្តែវាបានមាននៅតាំងពីការចាប់ផ្តើមប្រវត្តិសាស្រ្តរបស់មនុស្សជាតិមកម៉្លេះ គឺយើងគ្រាន់តែមិនបានដឹងអំពីវាប៉ុណ្ណោះ។ ព្រះគម្ពីរ ពិតជាបានកត់ត្រា​និងអនុវត្តដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណជានិច្ច គឺវានៅក្នុងព្រះគម្ពីរគ្រប់ពេលវេលា នៅមុនអ្នក និងខ្ញុំបានកើតមកទៅ ទៀត។ ដំណឹងល្អនេះ នៅទីនេះ តាំងពីការបង្កបង្កើតផែនដីនេះ។
 
 
ដំណឹងល្អអំពីសេចក្តីប្រោសលោះដ៏អស់កល្បជានិច្ច
 
តើយើងត្រូវតែធ្វើអ្វី នៅចំពោះព្រះ?
យើងត្រូវតែជឿលើដំណឹងល្អអំពី សេចក្តីប្រោសលោះដ៏អស់កល្បជានិច្ច
 
ព្រះយេស៊ូវគ្រីស្ទ បានដោះអំពើបាបទាំងអស់របស់យើងចេញ នៅមុនអ្នក និងខ្ញុំបានកើតមកទៅទៀត។ ទ្រង់បានដោះវាចេញអស់ហើយ។ តើអ្នកនៅតែជាមនុស្សមានបាបទៀតទេ? ទេ។ ហើយចុះអំពើបាបទាំងឡាយដែលអ្នកនឹងធ្វើនៅថ្ងៃស្អែកយ៉ាងម៉េចដែរ។ ពួកវាក៏ត្រូវបានរួមបញ្ចូលនៅក្នុងអំពើបាបទាំងអស់របស់លោកិយនេះផងដែរ។
ចូរយើងដោះអំពើបាបនៅថ្ងៃស្អែកចេញ។ អំពើបាបដែលយើងបានធ្វើរហូតមកដល់ពេលនេះ ក៏ត្រូវបានរួមបញ្ចូលផងដែរនៅក្នុងអំពើបាបទាំងអស់របស់លោកិយនេះផងដែរ។ តើមែនទេ? មែន។
អញ្ចឹង តើអំពើបាបនៅថ្ងៃស្អែកក៏ត្រូវបានផ្ទេរទៅលើទ្រង់ដែរឬទេ? បាទ ទ្រង់បានទទួលយកវាទាំងអស់ ដោយមិនមានការលើកលែងណាមួយឡើយ គឺទ្រង់មិនបានទុកអំពើបាបណាមួយចោលឡើយ។ ដំណឹងល្អ ប្រាប់ឲ្យយើងជឿដោយអស់ពីចិត្តថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបង់ថ្លៃសងសម្រាប់វា ម្តងជាសម្រេច។
«នេះ​ជា​ដើម​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ» (ម៉ាកុស ១:១)។ ដំណឹងល្អពីស្ថានសួគ៌ គឺជាដំណឹងល្អដែលមានអំណររីករាយ។ ទ្រង់សួរយើងថា «ខ្ញុំបានដោះអំពើបាបទាំងអស់របស់អ្នកចេញហើយ។ ខ្ញុំគឺជាព្រះអង្គសង្រ្គោះរបស់អ្នក។ តើអ្នកជឿលើខ្ញុំទេ?»។ ក្នុងចំណោមចំនួនមនុស្សរាប់មិនអស់ មានតែមនុស្សមួយចំនួនតូច ដែលឆ្លើយថា «បាទ ទូលបង្គំជឿ»។ ទូលបង្គំជឿ ដូចជាទ្រង់ប្រាប់ពួកទូលបង្គំ។ ទូលបង្គំអាចយល់ដំណឹងល្អមួយរំពេច និងដោយងាយស្រួល»។ អ្នកដែលប្រកាសជំនឿរបស់ខ្លួនដូច្នេះ នឹងបានរាប់ជាសុចរិតដូចអ័ប្រាហាំដែរ។
ប៉ុន្តែមនុស្សផ្សេងទៀតនិយាយថា «ខ្ញុំមិនអាចជឿតាមដំណឹងល្អនេះបានទេ ពីព្រោះហាក់ដូចជាថ្មី ហើយចម្លែកសម្រាប់ខ្ញុំ»។
បន្ទាប់មក ទ្រង់សួរថា «សូមប្រាប់ខ្ញុំមកថា តើខ្ញុំបានដោះអំពើបាបទាំងអស់របស់អ្នកហើយដែរទេ?»។
«គេបានបង្រៀនខ្ញុំថា ទ្រង់បានដោះតែបាបតាំងពីកំណើតរបស់ខ្ញុំប៉ុណ្ណោះ មិនមែនអំពើបាបប្រចាំរបស់ខ្ញុំទេ។»
«ខ្ញុំមើលឃើញថា ខ្ញុំឆ្លាតពេក ដែលជឿតាមអ្វីដែលគេប្រាប់។ ដូច្នេះ អ្នកត្រូវតែទៅស្ថាននរកចុះ ពីព្រោះខ្ញុំមិនមានអ្វីត្រូវនិយាយជាមួយអ្នកទេ។»
ការជឿលើសេចក្តីប្រោសលោះពេញលេញរបស់ទ្រង់ បានសង្រ្គោះយើង។ អស់អ្នកដែលទទូចថា ខ្លួននៅមានបាប ត្រូវតែទៅស្ថាននរក ពីព្រោះពួកគេជ្រើសរើសដោយខ្លួនឯង។
ដំណឹងល្អអំពីសេចក្តីប្រោសលោះ ចាប់ផ្តើមពីទីបន្ទាល់របស់លោកយ៉ូហាន-បាទ្ទីស។ ដោយសារព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ពីលោកយ៉ូហាន យើបានញែកជាបរិសុទ្ធ នៅពេលយើងជឿ។
សាវកប៉ុល បាននិយាយជាច្រើនអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងសំបុត្ររបស់គាត់។ នៅក្នុង កាឡាទី ៣:២៧ គាត់បាននិយាយថា «ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ»។ «ទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ» មានន័យថា យើងមានទំនាក់ទំនងជាមួយព្រះគ្រីស្ទ ដោយការជឿលើបុណ្យជ្រមុជរបស់ទ្រង់។ នៅពេលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើទ្រង់ តាមរយៈលោកយ៉ូហាន ហើយអំពើបាបទាំងនោះត្រូវបានលាងសម្អាតទាំងអស់។
នៅក្នុង ១ពេត្រុស ៣:២១ សរសេរថា «ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សំអាត​ក្អែល​របស់​រូប​សាច់​ចេញ​ទេ គឺ​ជា​សេចក្តី​សន្មតិ​របស់​បញ្ញា​ចិត្ត​ដ៏​ជ្រះថ្លា​ចំពោះ​ព្រះ​វិញ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ»។
មានតែអ្នកដែលជឿលើទីបន្ទាល់របស់លោកយ៉ូហាន-បាទ្ទីស បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងទេ ដែលទទួលបានព្រះគុណនៃសេចក្តីប្រោសលោះពីស្ថានសួគ៌។

ដូច្នេះ ចូរទទួលយកបុណ្យជ្រមុជរបស់ព្រះយេស៊ូវជាគំរូពី សេចក្តីសង្រ្គោះនៅក្នុងចិត្តរបស់អ្នក ហើយបានសង្រ្គោះចុះ។