Search

Predigten

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 1-2] សេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អ (រ៉ូម ១:១៦-១៧)

(រ៉ូម ១:១៦-១៧)
«ដ្បិតខ្ញុំគ្មានសេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រេកផង  ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្តីចែងទុកមកថា មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ។»
 
 
យើងត្រូវតែទទួលបានសេចក្តីសុចរិតរបស់ព្រះ
 
សាវកប៉ុល មិនមានសេចក្តីខ្មាសចំពោះដំណឹងល្អរបស់ព្រះគ្រីស្ទឡើយ គឺគាត់បានធ្វើបន្ទាល់ពីដំណឹងល្អ ដោយសេចក្តីក្លាហាន។ ប៉ុន្តែមូលហេតុមួយដែលមនុស្សជាច្រើនទួញយំ ទោះបើពួកគេជឿព្រះយេស៊ូវក៏ដោយ គឺថា ដោយសារអំពើបាបរបស់ពួកគេ។ ហើយវាក៏ដោយសារតែពួកគេមិនបានស្គាល់ពីសេចក្តីសុចរិតរបស់ព្រះដែរ។ យើងអាចបានសង្រ្គោះបាន ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ និងដោយការបោះបង់ចោលសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់យើង។
ហេតុអ្វីសាវកប៉ុលមិនមានសេចក្តីខ្មាសចំពោះដំណឹងល្អ? ជាដំបូង ពីព្រោះសេចក្តីសុចរិតរបស់ព្រះត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អ។
ពាក្យថា ដំណឹងល្អ ជាភាសាក្រិក «euaggelion» មានន័យថា          «ព័ត៌មានល្អ»។     នៅពេលព្រះយេស៊ូវប្រសូតមកនៅក្នុងភូមិបេថ្លេហិម ទេវតារបស់ព្រះបានលេចមកប្រាប់ពួកអ្នកគង្វាល ដែលកំពុងតែឃ្វាលហ្វូងសត្វរបស់ពួកគេនៅពេលយប់ថា «សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់» (លូកា ២:១៤)។ នេះគឺជាដំណឹងល្អ៖          «សេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស»។ ដំណឹងល្អរបស់ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ និងលាងសម្អាតអំពើបាបរបស់លោកិយនេះ។ ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើង។ អង្គទ្រង់ផ្ទាល់បានលាងសម្អាតអំពើបាបទាំងអស់របស់អស់អ្នកដែលបានវៀររវីករវើកដូចជាដង្កូវនៅក្នុងគំនរអាចម៌សត្វ និងដែលបានធ្វើបាបនៅក្នុងភក់។
ទីមួយ សាវកប៉ុលបាននិយាយថា សេចក្តីសុចរិតរបស់ព្រះត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អ។ សេចក្តីសុចរិតរបស់ព្រះត្រូវបានបើក សម្តែងនៅក្នុងដំណឹងល្អ ដែលបានលុបបំបាត់អំពើបាបទាំងអស់របស់       យើងចេញ។ សេចក្តីសុចរិតរបស់ព្រះបានអនុញ្ញាតឲ្យយើងបានធ្វើជាមនុស្សបរិសុទ្ធ និងមនុស្សសុចរិត។ ហើយវាក៏ជួយឲ្យយើងត្រឡប់ជាឥតបាប និងទទួលបានជីវិតអស់កល្បជានិច្ចផងដែរ។
តើអ្វីគឺជាសេចក្តីសុចរិតរបស់មនុស្សជាតិ? មនុស្សចូលចិត្តសម្ញើញខ្លួនឯងនៅចំពោះព្រះ នៅពេលយើងមានអ្វីមួយដែលអាចអួតបាន។ ការបង្កើនអំណួតរបស់យើង ដោយការប្រព្រឹត្តល្អ គឺជាការបង្ហាញពីសេចក្តីសុចរិតរបស់មនុស្ស។ ទោះបីជាយ៉ាងណា ព្រះរាជកិច្ចដ៏សុចរិតរបស់ព្រះយេស៊ូវ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង បានអនុញ្ញាតឲ្យសេចក្តីសុចរិតរបស់ព្រះត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អ។ នេះហើយគឺជាសេចក្តីសុចរិតរបស់ព្រះ។
នៅសម័យនេះ គ្រីស្ទបរិស័ទភាគច្រើនអធិប្បាយដំណឹងល្អ ដោយមិនស្គាល់ដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះទេ។ ពួកគេនិយាយថា      «ចូរជឿលើព្រះយេស៊ូវចុះ ហើយអ្នកនឹងបានសង្រ្គោះ និងក្លាយជាអ្នកមាន»។ ប៉ុន្តែទាំងនេះមិនមែនជាសេចក្តីបង្រៀនអំពីដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះឡើយ។ ដំណឹងល្អហាក់ដូចជាមានប្រជាប្រិយភាពជាងអ្វីៗទាំងអស់ ប៉ុន្តែមនុស្សភាគច្រើននៅតែល្ងង់ខ្លៅ និងមិនយល់ពីដំណឹងល្អសោះ។ វាស្រដៀងគ្នាទៅនឹងការពិតថា ព្រះគម្ពីរគឺជាសៀវភៅដែលលក់ដាច់បំផុត ប៉ុន្តែមនុស្សនៅតែមិនយល់ពីខ្លឹមសាររបស់ព្រះគម្ពីរបានយ៉ាងច្បាស់លាស់។ របស់ដែលមានប្រយោជន៍ និងតម្លៃធំធេងបំផុតនៅក្នុងលោកិយនេះគឺជាដំណឹងល្អ ដែលព្រះបានប្រទានដល់យើង។
«ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើង         ផង។» ដំណឹងល្អគឺដូចជាព្រៃដង្គំនៅវាលខ្សសាច់។ ព្រះយេស៊ូវបានយាងមកឯមនុស្សមានបាបទាំងអស់ ដែលបានប្រព្រឹត្តអំពើបាបជាច្រើន ហើយបានលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេចេញ។ ទោះបីជាយ៉ាងណា មនុស្សបានបដិសេធអំណោយទាននៃសេចក្តីសុចរិតរបស់ទ្រង់ ដែលបានលាងសម្អាតអំពើបាបរបស់លោកិយនេះ ហើយបែរជាព្យាយាមបង្កើតសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេទៅវិញ។ មនុស្សដែលសម្ញើញការព្រឹត្តផ្ទាល់ខ្លួន (ការបម្រើ ការប្តេជ្ញា ភាពឆេះឆួល តង្វាយ ការអធិស្ឋានលន់តួ ការអធិស្ឋានតម ការរក្សាថ្ងៃរបស់ព្រះអម្ចាស់ ការកាត់ស្រាយព្រះបន្ទូល...) និងបដិសេធអំណោយទានរបស់ព្រះ គឺជាអ្នកដែលបដិសេធសេចក្តីសុចរិតរបស់ទ្រង់ហើយ។ មនុស្សអាចទទួលសេចក្តីសុចរិតរបស់ព្រះបាន លុះត្រាតែពួកគេបោះបង់ចោលសេចក្តីសុចរិតរបស់ខ្លួនសិន។
 
 
ពួកគេបានយកស្លឹកល្វាមកក្លាសធ្វើជាប្រដាប់ប៉ឹង
 
លោកុប្បត្តិ ៣:២១ សរសេរថា «នោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ក៏ធ្វើអាវពីស្បែក ឲ្យអ័ដាម និងប្រពន្ធគាត់ពាក់បិទបាំងកាយ»។
មនុស្សប្រុសដំបូងគេ ឈ្មោះថា អ័ដាម បានធ្វើបាបប្រឆាំងនឹងព្រះ ដោយការធ្លាក់ចូលទៅក្នុងល្បិចរបស់សាតាំង។ បន្ទាប់ពីអ័ដាម និងអេវ៉ាបានធ្វើបាបហើយ ពួកគេបានយកស្លឹកល្វាមកក្លាសធ្វើជាប្រដាប់ប៉ឹងសម្រាប់បិទបាំងរូបកាយរបស់ពួកគេ។ ប្រដាប់ប៉ឹងធ្វើពីស្លឹកល្វាខុសគ្នាយ៉ាងខ្លាំងពីអាវធ្វើពីស្បែក គឺដូចជាភាពខុសគ្នារវាង «សេចក្តីសុចរិតរបស់មនុស្ស» និង «សេចក្តីសុចរិតរបស់ព្រះ» ដែរ។ លោកុប្បត្តិ ៣:៧ បាននិយាយថា «ហើយគេដឹងថាខ្លួននៅជាអាក្រាត ក៏យកស្លឹកល្វាមកក្លាស់ធ្វើជាប្រដាប់ប៉ឹង»។ តើអ្នកធ្លាប់ត្បាញស្លឹកឆាយថាវដែរឬទេ? យើងដែលជាជនជាតិកូរ៉ូ កាត់ស្លឹកឆាយថាវ ហើយត្បាយវាជាមួយចំបើង ដើម្បីហាលឲ្យវាស្ងួត។ យើងចម្អិនសម្លរសណ្តែកខាប់ៗជាមួយវានៅក្នុងរដូវរងារ។ វាមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងណាស់!
បន្ទាប់ពីអ័ដាម និងអេវ៉ាបានធ្វើបាបហើយ ពួកគេបានត្បាញស្លឹកល្វាធ្វើជាប្រដាប់ប៉ឹង។ ទង្វើបែបនេះ៖ ទង្វើល្អ ការសាកល្បងខ្លួនឯង និងការលះបង់ខ្លួនឯង បង្កើតជាសេចក្តីសុចរិតរបស់មនុស្ស។ វាគឺជាសេចក្តីសុចរិតរបស់ខ្លួនឯង មិនមែនជាសេចក្តីសុចរិតរបស់ព្រះឡើយ។ ការពិតថា ពួកគេបានយកស្លឹកល្វាមកធ្វើជាសំលៀកបំពាក់ បង្ហាញពីអំពើបាបនៃអំណួត ដោយការព្យាយាមលាក់បាំងអំពើបាបរបស់ខ្លួន ដោយទង្វើល្អនៅចំពោះព្រះ។ ការត្បាញសេចក្តីសុចរិត ភក្តីភាព ការលះបង់ខ្លួនឯង ការសាកល្បងខ្លួនឯង ការបម្រើ និងការអធិស្ឋានលន់តួ ធ្វើជាសំលៀកបំពាក់ និងលាក់បាំងអំពើបាបនៅក្នុងគំនិតគឺជា «ការថ្វាយបង្គំរូបព្រះ» ដែលបង្កើនអំណួតរបស់មនុស្សនៅចំពោះព្រះ។ 
តើយើងអាចលាក់បាំងអំពើបាបនៅក្នុងចិត្តរបស់យើង នៅចំពោះព្រះ ដោយការដេរស្លឹកធ្វើជាសំលៀកបំពាក់ដែរឬទេ? ហើយតើយើងអាចលាក់បាំងអំពើបាបរបស់យើង ដោយការប្រព្រឹត្តល្អរបស់យើងបានដែរឬទេ? មិនអាចឡើយ។ ស្លឹកនឹងស្វិតក្រៀមទៅ ក្នុងរយៈពេលមួយថ្ងៃ ហើយនៅថ្ងៃទីបី ស្លឹកទាំងអស់នឹងរុះរោយទាំងអស់។ សំលៀកបំពាក់ធ្វើពីស្លឹកឈើមិនគង់វង្សនៅបានយូរអង្វែងឡើយ។ អ្នកដែលបានដេរស្លឹកធ្វើជាសំលៀកបំពាក់ គឺជាអ្នកដែលព្យាយាមបានរាប់ជាសុចរិត ដោយការបម្រើព្រះយ៉ាងល្អ និងទង្វើល្អៗរបស់ខ្លួន មិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានឡើយ។ យើងមិនអាចទទួលបានសេចក្តីអត់ទោសបាប ដោយសារសេចក្តីសុចរិតនៃទង្វើល្អរបស់យើងបានឡើយ។ 
នៅពេលអ័ដាម និងអេវ៉ាបានព្យាយាមលាក់បំាងអំពើបាបរបស់ខ្លួន ដោយក្លាសស្លឹកល្វាធ្វើជាប្រដាប់ប៉ឹង ព្រះបានហៅពួកគេថា «អ័ដាម ឯងនៅឯណា?»។ ខណៈដែលកំពុងតែលាក់ខ្លួននៅក្នុងដើមឈើក្នុងសួនច្បារ គាត់បានឆ្លើយថា «ខ្ញុំខ្លាច ពីព្រោះខ្ញុំនៅជាអាក្រាត ហើយខ្ញុំបានពួន»។ មនុស្សម្នាក់ដែលមានបាប ព្យាយាមលាក់ខ្លួននៅក្នុងចំណោមដើមឈើ។ នៅក្នុងព្រះគម្ពីរ ជារឿយៗ ដើមឈើសំដៅទៅលើមនុស្ស។ អ្នកដែលមានបាបនៅក្នុងចិត្ត ព្យាយាមលាក់ខ្លួននៅក្នុងចំណោមមនុស្ស។ គាត់ចូលចិត្តអង្គុយនៅកណ្តាល គឺមិនអង្គុយនៅខាងមុខ ឬខាងក្រោយពេកឡើយ ពីព្រោះខ្លាចគេមើលឃើញគាត់។ ហេតុអ្វី? ពីព្រោះគាត់ចង់លាក់ខ្លួនគាត់នៅក្នុងចំណោមមនុស្ស។ 
ទោះបីជាយ៉ាងណា គាត់មិនអាចលាក់បំាងអំពើបាបរបស់ខ្លួននៅចំពោះព្រះបានឡើយ។ គាត់ត្រូវតែទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ដោយការបោះបង់ចោលសេចក្តីសុចរិតផ្ទាល់ខ្លួន និងដោយការជឿលើសេចក្តីសុចរិតរបស់ព្រះអម្ចាស់វិញ។ អ្នកដែលមានជំនឿខុស និងមិនជឿតាមសេចក្តីសពិត ក៏ចង់ចូលទៅក្នុងនគរស្ថានសួគ៌ផងដែរ ដោយការលាក់ខ្លួននៅក្នុងចំណោមមនុស្សដូចគ្នា ប៉ុន្តែពួកគេនឹងធ្លាក់ទៅក្នុងស្ថាននរកវិញ ជាមួយអ្នកដែលព្យាយាមលាក់បាំងអំពើបាបរបស់ខ្លួន ដោយទង្វើល្អរបស់ខ្លួន។ មនុស្សមានបាបត្រូវតែឈរនៅចំពោះព្រះក្នុងនាមជាមនុស្សមានបាប ហើយថ្វាយខ្លួនទៅចំពោះព្រះ។
ព្រះ បានសួរអ័ដាម ដែលបានយកស្លឹកល្វាមក្លាសជាប្រដាប់ប៉ឹងថា    «ហេតុអ្វីឯងបានបរិភោគផ្លែឈើនោះ?» គាត់បានឆ្លើយថា «ស្រ្តីដែលទ្រង់បានប្រទានដល់ទូលបង្គំ ជាអ្នកឲ្យផ្លែនោះដល់ទូលបង្គំ ហើយទូលបង្គំក៏បរិភោគវាទៅ»។ ព្រះបានសួរអេវ៉ាថា «អេវ៉ា ហេតុអ្វីឯងបានធ្វើដូច្នេះ?»។  ហើយអេវ៉ាបានឆ្លើយថា «សត្វពស់បានបញ្ឆោតទូលបង្គំ ហើយទូលបង្គំក៏បានបរិភោគវាទៅ»។ ដូច្នេះ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់សត្វពស់ថា «ដោយព្រោះឯងបានធ្វើដូច្នេះ នោះនៅក្នុងអស់ទាំងពួកសត្វស្រុក សត្វព្រៃ ឯងជាសត្វត្រូវបណ្តាសាហើយ គឺឯងត្រូវលូនតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត»។ ដូច្នេះហើយបានជាសត្វពស់ត្រូវរៀរនឹងពោះរបស់វា។ ព្រះបានមានបន្ទូលប្រាប់អ័ដាម និងអេវ៉ាម្តងទៀតថា «ឯងក៏បានធ្វើបាបដែរ។ ឯងដែលចាញ់បញ្ឆោតសត្វពស់ និងបានធ្វើបាប និងអ្នកធ្វើឲ្យឯងបានធ្វើ គឺជាមនុស្សមានបាបដូចគ្នា»។ នៅសព្វថ្ងៃនេះ ពួកហោរាក្លែងក្លាយក៏អធិប្បាយដំណឹងល្អក្លែងក្លាយផងដែរថា «ចូរទទួលយកភ្លើងចុះ!»។ មនុស្សដែលត្រូវបានពួកគេបោកបញ្ឆោត នឹងត្រូវបានចាត់ទុកជាពួកហោរាក្លែងក្លាយ និងត្រូវធ្លាក់ទៅស្ថាននរក ដូចជាពួកគេដែរ ។
 
 
ព្រះអម្ចាស់បានធ្វើអាវស្បែកសម្រាប់អ័ដាម និងប្រពន្ធរបស់គាត់
 
ព្រះអម្ចាស់ បានឈ្វេងយល់ថា «យើងនឹងមិនបោះបង់អ័ដាម និង    អេវ៉ា ដែលបានធ្វើបាប ដោយព្រោះសាតាំងបានបោកបញ្ឆោតឡើយ។ ពីដំបូង យើងបានសម្រេចព្រះទ័យបង្កើតមនុស្សឡើង តាមរូបភាពរបស់យើង ហើយបានយកពួកគេធ្វើជាកូនរបស់យើង។ ដូច្នេះ យើងនឹងសង្រ្គោះពួកគេ ដើម្បីបំពេញសម្រេចតាមផែនការរបស់យើង»។ ផែនការនេះនៅក្នុងព្រះ។ ដូច្នេះ ព្រះបានផ្ទេរអំពើបាបរបស់ពួកគេទៅលើសត្វមួយក្បាល ហើយបានសំឡាប់វា និងបានយកស្បែកវាធ្វើជាអាវស្បែកសម្រាប់អ័ដាម និងអេវ៉ា។ ទ្រង់បានយកអាវស្បែកនេះធ្វើជានិមិត្តសញ្ញានៃសេចក្តីសង្រ្គោះ។ តាមការពិត សំលៀកបំពាក់ពីស្លឹកឈើមិនអាចជាប់នៅបានមួយថ្ងៃផង ហើយមនុស្សត្រូវតែជួសជុលវា ម្តងហើយម្តងទៀត។ ព្រះបានបំពាក់អ័ដាម និងអេវ៉ា ដោយជីវិតអស់កល្បជានិច្ច។ ទ្រង់បានមានបន្ទូលថា «អ័ដាម និងអេវ៉ា មកនេះ។ យើងទើបតែបានធ្វើអាវពីស្បែក។ ចូរពាក់វាទៅ។ វាជាស្បែករបស់សត្វមួយក្បាល ដែលបានស្លាប់ជំនួសឯង»។ ព្រះអម្ចាស់បានឲ្យអ័ដាម និងអេវ៉ាពាក់អាវស្បែក ដែលមានព្រះពរនៃ     សេចក្តីសុចរិតរបស់ព្រះ ដើម្បីប្រទានជីវិតថ្មីដល់អ័ដាម និងអេវ៉ា។ ព្រះ     អម្ចាស់បានធ្វើអាវស្បែកឲ្យអ័ដាម និងអេវ៉ាពាក់ ដូចជាព្រះបានឲ្យអ្នកជឿពាក់សេចក្តីសុចរិតនៃសេចក្តីសង្រ្គោះរបស់ទ្រង់ផងដែរ។ 
ប៉ុន្តែសេចក្តីសង្រ្គោះរបស់មនុស្ស ដែលខុសពីសេចក្តីសង្រ្គោះរបស់ព្រះ គឺជាសំលៀកបំពាក់ពីស្លឹកល្វា។ ព្រះបានឲ្យយើងពាក់អាវស្បែក ដែលជាសេចក្តីសុចរិតរបស់ព្រះ។ ព្រះអម្ចាស់បានត្បាញការអត់ទោសបាបជាមួយនឹងសេចក្តីសុចរិតរបស់ព្រះ ដោយការប្រទានឲ្យយើងនូវរូបកាយ និងព្រះលោហិតរបស់ទ្រង់។ ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ ដើម្បីទទួលយកទណ្ឌកម្មជំនួសយើង។ ព្រះអនុញ្ញាតឲ្យយើងទទួលបានសេចក្តីអត់ទោសបាប នៅពេលយើងជឿលើសេចក្តីសុចរិតរបស់ព្រះ តាមរយៈដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ នេះហើយគឺជាដំណឹងល្អ ដែលសង្រ្គោះមនុស្សមានបាបចេញពីអំពើបាប។
មានមនុស្សជាច្រើន ដែលព្យាយាមបង្កើតសេចក្តីសុចរិតផ្ទាល់ខ្លួន ដោយបដិសេធសេចក្តីសុចរិតរបស់ព្រះ នៅក្នុងលោកិយនេះ។ ពួកគេត្រូវតែបោះបង់ចោលសេចក្តីសុចរិតផ្ទាល់ខ្លួន។ រ៉ូម ១០:១-៤ សរសេរថា       «បងប្អូនអើយ បំណងចិត្តខ្ញុំ និងសេចក្តីដែលខ្ញុំអង្វរដល់ព្រះ ឲ្យសាសន៍     អ៊ីស្រាអែល នោះគឺឲ្យគេបានសង្គ្រោះ ដ្បិតខ្ញុំធ្វើបន្ទាល់ពីគេថា គេមាន    សេចក្តីឧស្សាហ៍ដល់ព្រះ ប៉ុន្តែ មិនមែនដោយប្រាជ្ញាទេ ពីព្រោះគេមិនបានចុះចូល តាមសេចក្តីសុចរិតនៃព្រះ ដោយគេរកតាំងសេចក្តីសុចរិតរបស់ខ្លួនគេ ឥតស្គាល់សេចក្តីសុចរិតរបស់ទ្រង់ឡើយ  ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ សំរាប់ជាសេចក្តីសុចរិតដល់អស់អ្នកណាដែលជឿ»។ 
ជនជាតិអ៊ីស្រាអែល បានទទូចពីភាពស្របច្បាប់របស់ពួកគេ ដើម្បីបង្កើតសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេ ខណៈដែលកំពុងតែព្រងើយកន្តើយចំពោះសេចក្តីសុចរិតរបស់ព្រះ។ ព្រះបានប្រទានក្រិត្យវិន័យដល់មនុស្ស ដើម្បីជួយឲ្យមនុស្សបានដឹងពីបាបរបស់ខ្លួន។ មនុស្សបានស្គាល់ពីបាបរបស់ខ្លួន តាមរយៈក្រិត្យវិន័យទាំងដប់ប្រការ ហើយទទួលបាន     សេចក្តីអត់ទោសបាប ដោយការជឿលើសេចក្តីសុចរិតនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ដែលបានសង្រ្គោះពួកគេចេញពីអំពើបាប តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងរោងឧបោសថ។ ដូច្នេះ តង្វាយលោះបាបនៃរោងឧបោសថបញ្ជាក់ថា ព្រះយេស៊ូវគឺជាការតំណាងពិតប្រាកដនៃព្រះនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ទោះបីជាយ៉ាងណា ជនជាតិអ៊ីស្រាអែលមិនបានស្គាល់ពីសេចក្តីសុចរិតរបស់ព្រះឡើយ។  
 
 
ហេតុអ្វីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ?
 
ហេតុអ្វី ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ? លោកយ៉ូហាន-បាទ្ទីសបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ព្រះយេស៊ូវបានប្រាប់លោកយ៉ូហាន-បាទ្ទីស នៅមុនពេលទ្រង់ហៀបនឹងទទួលបុណ្យជ្រមុជថា «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។ នេះហើយគឺជាមូលហេតុដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ។ ទ្រង់ទទួលបុណ្យជ្រមុជ ដើម្បីឲ្យទ្រង់អាចលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិបាន។ ទ្រង់បានដោះបាបរបស់មនុស្សលោកចេញ ដោយការទទួលបុណ្យជ្រមុជ។ «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!» (យ៉ូហាន ១:២៩)។ ទ្រង់បានដោះអំពើបាបទាំងអស់ចេញ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីធួននឹងអំពើបាបទាំងនោះ។ ប៉ុន្តែជនជាតិអ៊ីស្រាអែលមិនបានជឿថា ព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់មនុស្សមានបាបទេ។ 
ជនជាតិអ៊ីស្រាអែល មិនចុះចូលចំពោះសេចក្តីសុចរិតរបស់ព្រះទេ ប៉ុន្តែព្រះយេស៊ូវគឺជាចុងបញ្ចប់នៃក្រិត្យវិន័យសម្រាប់សេចក្តីសុចរិត ដល់មនុស្សគ្រប់គ្នាដែលជឿ។ ចុងបញ្ចប់នៃក្រិត្យវិន័យមានន័យថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញហើយ។ ព្រះគ្រីស្ទត្រូវទទួលបណ្តាសាក្រិត្យវិន័យ ដើម្បីឲ្យអ្នកជឿទាំងអស់បានញែកជាបរិសុទ្ធ។ ទ្រង់បានបញ្ចប់បណ្តាសាក្រិត្យវិន័យរួចហើយ។ ព្រះយេស៊ូវបានប្រោសលោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់ពួកគេ។ ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីលាងសម្អាតអំពើបាបរបស់មនុស្សជាតិទាំងមូល និងបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើអង្គទ្រង់។ ដូច្នេះ ទ្រង់បានសង្រ្គោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់ពួកគេរួចហើយ។ ទ្រង់បានបញ្ចប់           បណ្តាសាក្រិត្យវិន័យ ដោយដោះអំពើបាបរបស់លោកិយនេះចេញ តាម     រយៈបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់។ ដូច្នេះ ទ្រង់បានសង្រ្គោះយើងទាំងស្រុងចេញពីបណ្តាសាក្រិត្យវិន័យរួចហើយ។ 
វាគឺជាចុងបញ្ចប់នៃក្រិត្យវិន័យ ហើយជាការចាប់ផ្តើមនៃសេចក្តីសុចរិតនៃសេចក្តីសង្រ្គោះរបស់ព្រះ។ ព្រះយេស៊ូវបានដោះអំពើបាបរបស់លោកិយនេះចេញទាំងស្រុង ដោយការទទួលបុណ្យជ្រមុជពីលោក         យ៉ូហាន-បាទ្ទីស និងការយាងទៅឯឈើឆ្កាង។ ដូច្នេះ បើសិនមនុស្សម្នាក់ពិតជាបានជឿលើសេចក្តីសុចរិតនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ តើគាត់នៅតែអាចមានបាបនៅក្នុងរបស់គាត់បានយ៉ាងដូចម្តេច? «ដ្បិត     សេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង។» បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវគឺជាសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ បើសិនជឿលើសេចក្តីសុចរិតរបស់ព្រះ គឺត្រូវជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។
សេចក្តីសុចរិតរបស់ព្រះ ត្រូវបានបំពេញសម្រេចដោយស្របច្បាប់ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ហើយខ្ញុំចង់ឲ្យអ្នកជឿលើ       សេចក្តីពិតនេះ ដើម្បីឲ្យអ្នកនឹងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន។ ព្រះប្រទានសេចក្តីសុចរិតដល់មនុស្សមានបាប ដើម្បីឲ្យបានត្រឡប់ជាឥតបាប តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ លើសពីនេះ សេចក្តីសុចរិតនៃការជំនុំជម្រះរបស់ព្រះ គឺជាការសុគតនៅលើឈើឆ្កាងរបស់ព្រះយេស៊ូវ។ «ព្រះគ្រីស្ទគឺជាចុងបញ្ចប់នៃក្រិត្យវិន័យ។» ដរាបណាក្រិត្យវិន័យគង់នៅ ការជំនុំជម្រះរបស់ព្រះនឹងធ្លាក់មកលើអស់អ្នកដែលមិនជឿ។ ក្រិត្យវិន័យរបស់ព្រះបើកសម្តែងឲ្យឃើញបាប និងបញ្ជាក់ថា ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់ ដែលជាបណ្តាសា និងស្ថាននរក។ ដូច្នេះ បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវបានបញ្ចប់            បណ្តាសាក្រិត្យវិន័យហើយ។ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបានបញ្ចប់ក្រិត្យវិន័យ ដើម្បីបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត។ 
 
 
មនុស្សចំកួតបានយកចង្កៀងរបស់ខ្លួន តែមិនបានយកប្រេងតាម
 
ចូរ យើងពិនិត្យមើល ម៉ាថាយ ២៥:១-១៣។ នេះគឺជារឿងប្រៀបប្រដូចអំពីស្ត្រីក្រមុំព្រហ្មចារីដប់នាក់ ដែលបានរង់ចាំកូនកម្លោះរបស់ខ្លួន ដែលជាការយាងមកដល់របស់ព្រះអម្ចាស់យេស៊ូវរបស់យើង។ ចូរយើងពិនិត្យមើលថា តាមរយៈបទគម្ពីរនេះ តើសេចក្តីសុចរិតរបស់ព្រះគឺជាអ្វី?
«គ្រានោះ នគរស្ថានសួគ៌នឹងបានដូចជាស្រីព្រហ្មចារី១០នាក់ ដែលយកចង្កៀងរៀងខ្លួន ចេញទៅទទួលប្តីថ្មោងថ្មី ក្នុងពួកនាងទាំងនោះ មាន៥នាក់មានគំនិត ហើយ៥នាក់ល្ងង់ នាងល្ងង់ទាំងនោះ គេយកតែចង្កៀងទៅ តែមិនបានយកប្រេងជាប់នឹងខ្លួនផងទេ ឯពួកនាងមានគំនិតវិញ គេបានយកទាំងចង្កៀង ហើយនិងប្រេងដាក់ក្នុងដបទៅជាមួយផង តែដោយព្រោះប្តីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ លុះដល់កណ្តាលអធ្រាត្រ ស្រាប់តែឮសូរសំរែកថា នែ ប្តីមកហើយ ចូរចេញទៅទទួលចុះ ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន ឯពួកនាងដែលល្ងង់ គេនិយាយទៅពួកនាងមានគំនិតថា សូមចែកប្រេងមកឲ្យយើងផង ព្រោះចង្កៀងយើងចង់រលត់ហើយ តែពួកនាងមានគំនិតឆ្លើយឡើងថា ទេ ក្រែងគ្មានល្មមដល់យើង ហើយនឹងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេង ទិញសំរាប់ខ្លួនវិញទៅ  តែកំពុងតែនាងទាំងនោះទៅទិញ ប្តីក៏មកដល់ ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ ឯនាងព្រហ្មចារីឯទៀត ក៏មកអង្វរថា លោកម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង តែគាត់ឆ្លើយថា ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់នាងទេ ដូច្នេះ ចូរចាំយាមចុះ ដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ» (ម៉ាថាយ ២៥:១-១៣)។
ព្រះគម្ពីរ បានសរសេរថា នគរស្ថានសួគ៌ប្រៀបដូចជាស្ត្រីក្រមុំ      ព្រហ្មចារីទាំងដប់នាក់ ដែលបានយកចង្កៀងរបស់ខ្លួនទៅជួបជាមួយកូន     កម្លោះរបស់ខ្លួន។ តើអ្នកណានឹងអាចចូលទៅក្នុងនគរស្ថាសួគ៌បាន? ក្នុងចំណោមស្ត្រីក្រមុំព្រហ្មចារីទាំងដប់នាក់ តើស្ត្រីណាខ្លះពិតជាបានចូលទៅក្នុងនគរស្ថានសួគ៌? ហើយតើហេតុអ្វីបានជាស្ត្រីក្រមុំខ្លះមិនអាចចូលទៅក្នុងនគរស្ថានសួគ៌បាន? ព្រះអម្ចាស់បានប្រាប់យើងអំពីចម្លើយទាំងនេះ នៅក្នុងបទគម្ពីរខាងលើ។ ស្ត្រីក្រមុំព្រហ្មចារីប្រាំនាក់ល្ងីល្ងើ ហើយស្ត្រីក្រមុំព្រហ្មចារីប្រាំនាក់ទៀតមានភាពវ័យឆ្លាត។ ស្ត្រីក្រមុំព្រហ្មចារីប្រាំនាក់ល្ងីល្ងើបានយកចង្កៀងរបស់ខ្លួន តែមិនបានយកប្រេងមកជាមួយទេ។ ចង្កៀងតំណាងឲ្យ «ពួកជំនុំ»។ ការពិតថា ពួកគេបានយកចង្កៀងរបស់ខ្លួន តែមិនបានយកប្រេងមកជាមួយ តំណាងឲ្យអស់អ្នកដែលទៅពួកជំនុំ ដោយមិនមានព្រះវិញ្ញាណបរិសុទ្ធ (នៅក្នុងព្រះគម្ពីរ ប្រេងតំណាងឲ្យព្រះវិញ្ញាណបរិសុទ្ធ)។
តើស្ត្រីក្រមុំព្រហ្មចារីល្ងីល្ងើទាំងប្រាំនាក់បានធ្វើអ្វី? ពួកគេបានយក    ចង្កៀត តែមិនមានប្រេងទេ។ មនុស្សម្នាក់ដែលមិនបានកើតជាថ្មី អាចជឿលើព្រះយេស៊ូវ និងចូលរួមនៅក្នុងពួកជំនុំយ៉ាងសកម្មបាន។ គ្រប់គ្នានិយាយថា «ពួកជំនុំរបស់ខ្ញុំពិតជាមានគោលលទ្ធិត្រឹមត្រូវ»។ ហើយ       គ្រីស្ទបរិស័ទទាំងអស់ នៅលើពិភពលោកនេះ ក៏នេះយ៉ាងដូច្នេះផងដែរ។ ពួកគេមានមោទនភាពយ៉ាងខ្លាំងអំពីបិតាស្ថាបនិក និងតួអង្គមួយចំនួនទៀតនៅក្នុងនិកាយរបស់ពួកគេ។ ពួកគេគឺជាមនុស្សល្ងីល្ងើ ដែលបានយកចង្កៀង តែមិនបានយកប្រេងតាមសោះ ប៉ុន្តែអ្នកដែលវ័យឆ្លាតបានយកប្រេង និងចង្កៀងរបស់ខ្លួនវិញ។
តើមនុស្សជាតិគឺជាអ្វី? មនុស្សជាតិគឺជាភាជន៍នៅចំពោះព្រះ។ មនុស្សគឺជាដី ដែលត្រូវបានបង្កើតពីដី។ ដូច្នេះ មនុស្សជាតិគឺជាភាជន៍មួយ ដែលអាចផ្ទុកព្រះបាន។ មនុស្សវ័យឆ្លាតបានយកចង្កៀង ជាមួយនឹងប្រេងនៅក្នុងភាជន៍របស់ខ្លួន។
 
 
ស្ត្រីក្រមុំព្រហ្មចារីល្ងីល្ងើ ដែលបានយកចង្កៀតឥតមានប្រេង ដុតអារម្មណ៍របស់ខ្លួន
 
ព្រះគម្ពីរ ប្រាប់យើងថា មានស្ត្រីក្រមុំព្រហ្មចារីល្ងីល្ងើ នៅក្នុងចំណោមមនុស្សដែលជឿលើព្រះយេស៊ូវ។ ពួកគេយកចង្កៀង តែមិនមានប្រេងឡើយ។ នេះមានន័យថា ពួកគេមិនបានកើតជាថ្មីឡើយ។ តើចង្កៀងមួយដែលឥតមានប្រេង អាចឆេះបានយូរដែរឬទេ? អ្វីដែលយើងត្រូវតែដឹងនៅទីនេះគឺថា ចង្កៀងមួយដែលឥតប្រេងនឹងរលត់យ៉ាងឆាប់រហ័ស មិនថាចង្កៀងនោះល្អយ៉ាងណាឡើយ។ អ្នកជឿដែលមិនបានកើតជាថ្មី មានសេចក្តីស្រឡាញ់ និងភាពឆេះឆួលសម្រាប់ព្រះអម្ចាស់ ពីដើមដំបូង។ ហើយវាគង់នៅបានរយៈពេលប្រហែលបួនទៅប្រាំឆ្នាំ។ ប៉ុន្តែក្រោយមកទៀត សេចក្តីស្រឡាញ់ និងភាពឆេះឆួលសម្រាប់ព្រះអម្ចាស់ក៏រលត់ទៅ     វិញ។ ពួកគេត្រូវតែដឹងថា ពួកគេមិនមានការអត់ទោសបាបឡើយ។
អ្នកដែលមិនទាន់បានកើតជាថ្មី ឬឥតមានប្រេង (ព្រះវិញ្ញាណបរិសុទ្ធ) និយាយថា «ខ្ញុំធ្លាប់មានជំនឿល្អ តាំងពីយូរមកហើយ។ ពីដំបូង ខ្ញុំល្អណាស់ តែឥឡូវនេះ ខ្ញុំមិនល្អទេ។ បន្តិចទៀត អ្នកនឹងបានដូចជាខ្ញុំហើយ»។ ពួកគេគឺជាពួកហោរា និងពួកបរិសុទ្ធក្លែងក្លាយ ដែលរស់នៅក្នុងជីវិតបែបសាសនា ដែលមិនមានការបានកើតជាថ្មី។ ពួកគេត្រូវតែមានជំនឿនៃសេចក្តីសង្រ្គោះ ពីព្រោះជំនឿរបស់ពួកគេមិនផ្អែកលើប្រេងឡើយ (ព្រះវិញ្ញាណបរិសុទ្ធ)។ ជំនឿរបស់ពួកគេគ្រាន់តែផ្អែកលើអារម្មណ៍របស់ខ្លួនប៉ុណ្ណោះ។ ពួកគេត្រូវតែទទួលបានសេចក្តីសង្រ្គោះ ដោយការជឿលើទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានអំណោយទាននៃប្រេងរបស់ព្រះ។ ចង្កៀងតំណាងឲ្យចិត្តរបស់មនុស្ស។
នៅក្នុងបទគម្ពីរខាងលើ ស្ត្រីក្រមុំព្រហ្មចារី រង់ចាំកូនកម្លោះរបស់      ខ្លួន។ នៅទីនេះ យើងត្រូវតែយល់យ៉ាងច្បាស់លាស់អំពីប្រវត្តិវប្បធម៌របស់ជនជាតិអ៊ីស្រាអែល។ ពួកគេរៀបចំពិធីមង្គលការនៅពេលយប់ ហើយវាចាប់ផ្តើម នៅពេលកូនកម្លោះមកដល់។ ដូច្នេះ កូនក្រមុំត្រូវតែរង់ចាំកូន     កម្លោះរបស់ខ្លួន។ នេះហើយគឺជាដំណើរការនៃពិធីមង្គលការរបស់ជនជាតិអ៊ីស្រាអែល។ 
«តែដោយព្រោះប្តីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ។» មានសម្លេងស្រែកថា «នែ ប្តីមកហើយ!»។ បន្ទាប់មក កូនក្រមុំបានក្រោកឡើយ ដើម្បីរៀបចំខ្លួន។ នៅពេលស្ត្រីក្រមុំព្រហ្មចារីទាំងដប់នាក់កំពុងតែរង់ចាំកូនកម្លោះ កូនកម្លោះក៏បានមកដល់ ដោយមានសម្រែកថា «នែ ប្តីមកហើយ!»។ «ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន ឯពួកនាងដែលល្ងង់ គេនិយាយទៅពួកនាងមានគំនិតថា សូមចែកប្រេងមកឲ្យយើងផង ព្រោះចង្កៀងយើងចង់រលត់ហើយ។» ស្ត្រីក្រមុំព្រហ្មចារីល្ងីល្ងើពិតជាចំកួតមែន។ ពួកគេគួរតែបានត្រៀមប្រេង នៅមុនពេលកូនកម្លោះមកដល់។ ទោះបីជាចង្កៀងខ្សោយយ៉ាងណាក៏ដោយ ក៏ចង្កៀងមានប្រេងនឹងមិនរលត់ដែរ។ 
ស្ត្រីក្រមុំព្រហ្មចារីល្ងីល្ងើ ដែលមានចង្កៀងឥតមានប្រេង បានដុតតែចង្កៀងប៉ុណ្ណោះ។ នេះមានន័យថា ឆេះតែចិត្តរបស់ពួកគេប៉ុណ្ណោះ។ «ខ្ញុំត្រូវតែបានកើតជាថ្មី មានជីវិតមួយដែលបានកើតជាថ្មី និងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ។» ពួកគេដុតចិត្តរបស់ពួកគេយ៉ាងខ្លាំងដូច្នេះ។ កាលពីយើងនៅក្មេង ធ្លាប់មានចង្កៀងប្រេងកាតសម្រាប់ដុតបំភ្លឺនៅពេលយប់។ បើសិនយើងដុតក្រដាសមួយ វានឹងឆេះអស់មួយរំពេច។ ភ្លើងនឹងឆេះ ហើយភ្លឺយ៉ាងខ្លាំង ប៉ុន្តែវានឹងរលត់ទៅយ៉ាងឆាប់រហ័ស។
ស្ត្រីក្រមុំព្រហ្មចារីល្ងីល្ងើ ដែលធ្លាក់ទៅក្នុងស្ថាននរក គឺជាអ្នកដែលដុតចិត្តរបស់ខ្លួន (អារម្មណ៍) ដោយឥតប្រេង ហើយដែលភ្លើងនៃជំនឿ       រលត់ទៅវិញ នៅពេលពួកគេពិតជាបានជួបជាមួយព្រះអម្ចាស់។ ពួកគេមិនមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួនទេ។ ពួកគេគិតថា ពួកគេបានជឿយ៉ាងត្រឹមត្រូវហើយ ទោះបើពួកគេមិនមានព្រះវិញ្ញាណបរិសុទ្ធក៏ដោយ។ «♬សូមយាងមក ឱព្រះវិញ្ញាណដែលដុតបញ្ឆេះអើយ សូមយាងមក♬» ពួកគេរវល់យ៉ាងខ្លាំង។ បន្ទាប់មក ស្រីៗរាំរញាក់រញ័រ (ពួកគេហៅវាថា ការរាំរបស់ព្រះវិញ្ញាណបរិសុទ្ធ)  ហើយបញ្ចេញគល់សុដន់របស់ខ្លួន ហើយនិយាយថា «សូមមករាំទាំងអស់គ្នា»។ 
ពួកគេ ឆ្កួត និងល្ងីល្ងើ។ យើងពិតជាល្ងីល្ងើហើយ បើសិនយើងនៅតែមានបាប នៅចំពោះព្រះអង្គសង្រ្គោះ គឺយើងនឹងបានដូចជាស្ត្រីក្រមុំព្រហ្មចារីល្ងីល្ងើហើយ បើសិនយើងមានបាបនៅក្នុងចិត្តរបស់យើង ទោះបើយើងជឿព្រះយេស៊ូវក៏ដោយ។ ដូច្នេះ ចូរកុំធ្វើដូចជាស្រ្តីក្រមុំព្រហ្មចារីល្ងីល្ងើឲ្យសោះ។
 
 
តើព្រះអម្ចាស់អាចរៀបអាពាហ៍ពិពាហ៍ជាមួយកូនប្រមុំដែលមានបាបបានយ៉ាងដូចម្តេច?
 
ព្រះអម្ចាស់ គឺជាព្រះដ៏បរិសុទ្ធ។ កូនកម្លោះគឺជាព្រះ និងជាព្រះ      រាជបុត្រានៃព្រះ ដែលឥតមានបាប។ ព្រះគឺជាកូនកម្លោះរបស់យើង។ ប៉ុន្តែតើអ្នកអាចព្យាយាមជួបជាមួយព្រះបានយ៉ាងដូចម្តេច បើសិនអ្នកមានបាបនៅក្នុងចិត្ត? តើអ្នកចង់ជួបជាមួយព្រះ ដោយមានបាបនៅក្នុងចិត្តរបស់អ្នកឬ? នេះគឺជាកិច្ចការដ៏ចំកួត និងល្ងង់ខ្លៅ។
ព្រះយេស៊ូវ ដែលជាកូនកម្លោះរបស់យើង បានយាងមកលោកិយនេះ ហើយបានញែកកូនក្រមុំជាបរិសុទ្ធ។ ទ្រង់បានធ្វើឲ្យកូនក្រមុំរបស់ទ្រង់ត្រឡប់ជាមនុស្សសុចរិត ដោយការលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ហើយទ្រង់បានជ្រើសរើសពួកគេធ្វើជាកូនក្រមុំនៅក្នុងទ្រង់។ ពេលវេលាមកដល់ ស្ត្រីព្រហ្មចារីប្រាំនាក់បាននិយាយថា «តោះ យើងទៅ»។ ប៉ុន្តែស្ត្រីព្រហ្មចារីប្រាំនាក់ផ្សេងទៀតកំពុងតែនៅឈរនៅក្នុងទីងងឹត។ តើពួកគេអាចរៀបមង្គលការបានយ៉ាងដូចម្តេច បើសិនមុខរបស់ពួកគេងងឹតបែបនេះ? កូនកម្លោះបានមកដល់ និងនិយាយថា «តើអ្នកសុខសប្បាយជាទេ?»។ មុខរបស់ស្ត្រីទាំងប្រាំនាក់ដែលបានមកដល់ក្រោយគេ ខ្មៅងងឹត ដោយសារតែអំពើបាបរបស់   ខ្លួន។ ពួកគេមានទុក្ខសោកជាខ្លាំង ដោយសារតែអំពើបាបរបស់ខ្លួននៅទីនេះ និងនៅក្នុងចិត្តរបស់ពួកគេ។
តើព្រះអម្ចាស់អាចរៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំម្នាក់ ដែលទួញសោក ដោយសារតែអំពើបាបរបស់នាងបានយ៉ាងដូចម្តេច? «អរព្រះគុណ ព្រះអម្ចាស់ ដែលបានញែកទូលបង្គំជាបរិសុទ្ធដូច្នេះ។» មនុស្សបែបនេះនឹងមានអំណរជាមួយកូនកម្លោះខាងវិញ្ញាណរបស់ខ្លួន ទោះបើគាត់ខ្សោយក៏ដោយ ពីព្រោះកូនកម្លោះស្រឡាញ់គាត់ ហើយបានលាងសម្អាតភាពខ្សោយ និងអំពើបាបរបស់គាត់ចេញ។ ជាទូទៅ កូនកម្លោះនាំកូនក្រមុំរបស់ខ្លួនទៅផាត់មុខ ផ្តល់សំលៀកបំពាក់ គ្រឿងក្រអូប និងគ្រឿងសម្អាងពិសេសៗ។ បន្ទាប់មក កូនក្រមុំស្លៀកពាក់យ៉ាងស្រស់ស្អាត ហើយត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយកូនកម្លោះ។ 
ព្រះអម្ចាស់របស់យើង ត្រូវបានបញ្ជូនមកលោកិយនេះ ធ្វើជាកូន      កម្លោះ ដើម្បីដឹកនាំយើងឲ្យជួបជាមួយទ្រង់ ក្នុងនាមជាកូនក្រមុំរបស់       ទ្រង់។ ទ្រង់បានប្រទានឲ្យយើងនូវរូបកាយរបស់ទ្រង់សម្រាប់ជាការអត់ទោសបាប នៅទន្លេយ័រដាន់។ «ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ និងសេចក្តីពិត» (យ៉ូហាន ១:១៤)។ ព្រះអម្ចាស់អង្គទ្រង់ផ្ទាល់បានដោះអំពើបាបទាំងអស់របស់យើងចេញ ដើម្បីឲ្យយើងមានព្រះគុណ       សេចក្តីពិត និងការអត់ទោសបាបពេញលេញ ដោយការជឿលើទ្រង់។ កូនកម្លោះបានដោះអំពើបាបទាំងអស់របស់កូនក្រមុំចេញ នៅទន្លេយ័រដាន់។ ព្រះអម្ចាស់បានសង្រ្គោះកូនក្រមុំរបស់ទ្រង់ ចេញពីអំពើបាបរបស់ពួកគេ ដោយការទទួលយកទណ្ឌកម្មនៅលើឈើឆ្កាង ជំនួសយើង។ 
 
 
តើយើងអាចយកប្រាក់ និងការសាកស្បងរបស់យើង ទិញព្រះវិញ្ញាណបរិសុទ្ធបានទេ?
 
ទោះបីជាយ៉ាងណា ស្ត្រីក្រមុំព្រហ្មចារីល្ងីល្ងើបានសុំចែកប្រេងពីស្ត្រីក្រមុំព្រហ្មចារីឆ្លាតវ័យ ពីព្រោះចង្កៀងរបស់ពួកគេបានរលត់ហើយ នៅពេលកូនកម្លោះជិតមកដល់។ តើយើងអាចយកប្រាក់ទិញព្រះវិញ្ញាណបរិសុទ្ធបានដែរទេ? តើយើងអាចយកប្រាក់ ការប្រព្រឹត្តល្អ និងការខិតខំរបស់យើងទិញសេចក្តីអត់ទោសបាបបានដែរទេ? ស្ត្រីក្រមុំព្រហ្មចារីឆ្លាត     វ័យបានប្រាប់ពួកគេឲ្យទិញព្រះវិញ្ញាណបរិសុទ្ធ ពីពួកគ្រូអធិប្បាយនៃចលនាធ្វើឲ្យរស់ឡើងវិញខាងវិញ្ញាណ។ ស្ត្រីក្រមុំព្រហ្មចារីល្ងីល្ងើបានគិតថា ពួកគេបានយកប្រាក់ទិញប្រេងពីពួកគ្រូអធិប្បាយទាំងនេះរួចហើយ។ ពួកគេមានភាពឆេះឆួលនៅក្នុងជីវិតបែបសាសនា ដោយគិតថា ការថ្វាយតង្វាយយ៉ាងច្រើន និងការបម្រើ ការចូលរួមពួកជំនុំធំៗ និងការអធិស្ឋានខ្ជាប់ខ្ជួន នឹងផ្តល់អ្វីពិសេសមួយដល់ពួកគេ។
ទោះបីជាយ៉ាងណា គ្មានអ្នកណាម្នាក់អាចយករបស់អ្វីមួយពីផែនដីនេះ ទៅទិញការអត់ទោសបាប ដែលព្រះអម្ចាស់បានប្រទានឲ្យបាន      ឡើយ។ ស្ត្រីក្រមុំព្រហ្មចារីល្ងីល្ងើព្យាយាមដុតអារម្មណ៍របស់ពួកគេ រហូតដល់ពួកគេឈរនៅចំពោះព្រះអម្ចាស់។ ស្ត្រីក្រមុំព្រហ្មចារីល្ងីល្ងើម្នាក់ដែលមានជីវិតបែបសាសនា បាននិយាយថា «ខ្ញុំនឹងទៅតាមអ្នក ហើយខ្ញុំក៏នឹងឡើងទៅលើភ្នំ ដើម្បីអធិស្ឋានប្រែចិត្តផងដែរ។ តោះ យើងទៅបម្រើទ្រង់ ហើយចេញទៅប្រទេសផ្សេងៗ ដើម្បីប្រកាសដំណឹងល្អ»។
ទីបំផុត កូនកម្លោះបានមកដល់ ដោយមានការទទួលស្វាគមន៍យ៉ាងកងរំពង។ ស្ត្រីក្រមុំព្រហ្មចារីល្ងីល្ងើបានទៅទិញប្រេង នៅពេលដែលកូន    កម្លោះបានមកដល់ ប៉ុន្តែស្ត្រីក្រមុំដែលមានសេចក្តីអត់ទោសបាប និងបានត្រៀមប្រេងជាស្រេច (ព្រះវិញ្ញាណបរិសុទ្ធ) បានចូលទៅក្នុងពិធីមង្គលការទៅ។ បន្ទាប់ពីកូនកម្លោះបានរៀបចំអ្វីៗគ្រប់យ៉ាងហើយ គាត់ក៏បានជួបជាមួយកូនក្រមុំ។ ហើយបន្ទាប់មក គាត់ក៏បានបិទទ្វារទៅ។ ព្រះយេស៊ូវមិនបានជ្រើសរើសស្ត្រីក្រមុំព្រហ្មចារីតែប្រាំនាក់នេះទេ។ នៅក្នុងព្រះគម្ពីរ លេខ «៥» មានន័យថា «ព្រះគុណ»។ ស្ត្រីក្រមុំព្រហ្មចារីទាំងប្រាំនាក់តំណាងឲ្យអស់អ្នកដែលទទួលបានការអត់ទោសបាប ដោយព្រះគុណ និងជឿលើព្រះគុណ និងព្រះរាជកិច្ចដ៏សុចរិតរបស់ទ្រង់។ ពួកគេទទួលស្គាល់គ្រប់យ៉ាង ដែលកូនកម្លោះបានធ្វើសម្រាប់ពួកគេ ហើយជឿលើ     សេចក្តីសុចរិតរបស់ព្រះអម្ចាស់ ដែលបានរាប់ពួកគេជាសុចរិត។ ប៉ុន្តែស្ត្រីក្រមុំព្រហ្មចារីផ្សេងទៀតបានមកដល់ និងនិយាយថា «លោកម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង»។ ប៉ុន្តែកូនកម្លោះបានឆ្លើយថា «ប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់នាងទេ»។ 
 
 
យើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន លុះត្រាតែអំពើបាបរបស់យើងត្រូវបានលុបបំបាត់សិន
 
អស់អ្នក ដែលមិនត្រៀមប្រេង មិនអាចជួបជាមួយព្រះអម្ចាស់បានឡើយ។ ព្រះអម្ចាស់នឹងទទួលយកអស់អ្នកដែលបានជឿលើសេចក្តីសុចរិតរបស់ព្រះ និងរង់ចាំនគរស្ថានសួគ៌ និងអស់អ្នកដែលពិតជាទទួលបានការអត់ទោសបាបនៅក្នុងចិត្តរបស់ខ្លួន ទៅនគរស្ថានសួគ៌។ ព្រះ      អម្ចាស់បានមានបន្ទូលសន្យា «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ»។ ដូច្នេះ តើមានអ្វីកើតឡើង បន្ទាប់ពីការអត់ទោសបាបរបស់យើង? ព្រះគម្ពីរនិយាយថា «នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ» (កិច្ចការ ២:៣៨)។ បើសិនអ្នកទទួលយកដំណឹងល្អអំពីសេចក្តីសុចរិតរបស់ព្រះ អំពើបាបទាំងអស់នៅក្នុងចិត្តរបស់អ្នកពិតជានឹងត្រូវបានលាងសម្អាតចេញ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកគង់ជាមួយអ្នក។ ខាងឯសាច់ឈាម យើងមិនអាចប៉ះពាល់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះបានឡើយ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធពិតជាគង់នៅមែន។ យើងអាចនិយាយបានថា យើងមិនមានបាប ពីព្រោះយើងមានព្រះវិញ្ញាណបរិសុទ្ធ និងព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់យើង។ គឺពិតជាដូច្នេះមែន។ អ្នកដែលទទួលបានសេចក្តីសុចរិតរបស់ព្រះ ត្រឡប់ជាមនុស្សសុចរិតម្នាក់ ទោះបើគាត់ខ្សោយយ៉ាងណាក៏ដោយ។ ប៉ុន្តែអ្នកដែលមិនមានសេចក្តីសុចរិតរបស់ព្រះអម្ចាស់ នឹងនៅតែជាមនុស្សមានបាបម្នាក់ដដែល។
 
 
ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ
 
ព្រះអម្ចាស់ បានយាងមក ដោយទឹក និងព្រះលោហិត។ ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់     ទ្រង់។ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើង នៅពេលទ្រង់ទទួលបុណ្យជ្រមុជ និងទទួលយកទណ្ឌកម្មសម្រាប់អំពើបាបទាំងអស់របស់យើង ជំនួសយើង ដោយការបង្ហូរព្រះលោហិតទ្រង់។ តើសាវក      យ៉ូហាន សាវកពេត្រុស និងសាវកប៉ុល និយាយអ្វីខ្លះអំពីសេចក្តីនេះ? ពួកគាត់ទាំងអស់គ្នានិយាយអំពីរូបកាយ និងព្រះលោហិតរបស់ព្រះយេស៊ូវ គឺបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។    ម៉ាថាយ ៣:១៣-១៧ ពិពណ៌នាយ៉ាងច្បាស់លាស់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជនៅទន្លេយ័រដាន់ ដើម្បីធ្វើឲ្យមនុស្សមានបាបត្រឡប់ទៅជាឥតបាប និងលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ។
ចូរយើងពិនិត្យមើល ១ពេត្រុស ៣:២១។ សាវកពេត្រុសបានធ្វើបន្ទាល់ថា បុណ្យជ្រមុជគឺជាគំរូពីសេចក្តីសង្រ្គោះ។ «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ ដែលទ្រង់បានយាងចូលទៅក្នុងស្ថានសួគ៌ គង់នៅខាងស្តាំនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច និងពួកមានឥទ្ធិឫទ្ធិទាំងប៉ុន្មាន ចុះចូលនឹងទ្រង់ដែរ» (១ពេត្រុស ៣:២១-២២)។
បទគម្ពីរនេះ សរសេរថា «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ»។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយរូបកាយរបស់ទ្រង់ គឺជាភស្តុតាងនៃសេចក្តីសង្រ្គោះរបស់យើង។ ការពិតថា ទ្រង់បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង គឺជាភស្តុតាងបញ្ជាក់ពីការពិតថា យើងត្រូវបានកាត់ទោសសម្រាប់អំពើបាបរបស់យើងរួចហើយ។ តើអ្នកយល់ពីអ្វីដែលខ្ញុំកំពុងតែនិយាយដែរទេ? ដូច្នេះ ព្រះគម្ពីរបញ្ជាក់ថា ព្រះយេស៊ូវគឺជាអង្គដែលបានយាងមក ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណបរិសុទ្ធ (១យ៉ូហាន ៥:៦-៩)។ ព្រះយេស៊ូវត្រូវបានបញ្ជូនមកក្នុងលោកិយនេះ នៅក្នុងរូបភាពជាសាច់ឈាម ហើយបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរបៀបដូចគ្នាដែលសម្តេចសង្ឃអើរ៉ុនបានដាក់ដៃរបស់គាត់លើក្បាលតង្វាយលោះបាប ដើម្បីផ្ទេរអំពើបាបរបស់សាសន៍របស់គាត់ទៅលើតង្វាយនោះ។
ទឹកដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាគំរូដែលបានសង្រ្គោះយើង។ ខគម្ពីរខាងលើសរសេរថា បុណ្យជ្រមុជនោះមិនមែនជាការសម្អាតក្អែលរបស់រូចសាច់ចេញទេ។ នេះមិនមានន័យថា យើងមិនធ្វើបាប បន្ទាប់ពីយើងទទួលបានការអត់ទោសបាបទេ។ យើងទទួលបានសេចក្តីអត់ទោសបាប ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ដូច្នេះ តើយើងមិនធ្វើបាបជាមួយសាច់ឈាមទេឬ? បាទ យើងធ្វើបាប។ មនុស្សជាច្រើនខុសយល់អំពីការអត់ទោសបាប ដោយនិយាយថា «បើសិនអ្នកមិនមានបាបនៅក្នុងចិត្ត នោះអ្នកនឹងមិនធ្វើបាបទៀតឡើយ»។ នេះហើយគឺជាការយល់ខុស។ ព្រះគម្ពីរប្រាប់ថា «ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ» (សាស្តា ៧:២០)។ សាច់ឈាមនៅតែខ្សោយ និងធ្វើបាបរហូតដល់វាស្លាប់ទៅ        វិញ។ «មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ។» បញ្ញាចិត្តរបស់យើងផ្លាស់ប្តូរទៅជាបញ្ញាចិត្តល្អនៅចំពោះព្រះ តាមរយៈជំនឿរបស់យើងលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ បញ្ញាចិត្តរបស់យើងអាចហៅព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះរបស់យើងបាន ដោយសារជំនឿរបស់យើងលើការពិតថា ព្រះអម្ចាស់បានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចហើយ។ 
 
 
បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ គឺជាការចិញ្ចឹមខាងវិញ្ញាណសម្រាប់ចិត្តរបស់យើង
 
បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ គឺជាការចិញ្ចឹមសម្រាប់ចិត្ត។ ការចិញ្ចឹមសម្រាប់ចិត្ត និងគំរូ ដែលបានលាងសម្អាតអំពើបាបរបស់យើង គឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ដូច្នេះ សាវក         ពេត្រុសបាននិយាយថា បុណ្យជ្រមុជគឺជាគំរូ ដែលបានសង្រ្គោះយើង។
ចូរយើងពិនិត្យមើល ១ពេត្រុស ១:២២-២៣។ «អ្នករាល់គ្នាបានជំរះសំអាតចិត្ត ដោយស្តាប់តាមសេចក្តីពិត សំរាប់ឲ្យបានសេចក្តីស្រឡាញ់ជាបងប្អូនឥតពុតមាយា ដូច្នេះ ចូរស្រឡាញ់គ្នាទៅវិញទៅមកជាយ៉ាងខ្លាំង ដោយចិត្តដ៏ស្អាតចុះ ដ្បិតព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ គឺជាព្រះបន្ទូលដ៏រស់ ហើយនៅជាប់លាប់។» អាម៉ែន។
យើង បានកើតជាថ្មី និងទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់យើង ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ យើងបានកើតជាថ្មី ដោយការជឿតាមព្រះបន្ទូលនៅក្នុងព្រះគម្ពីរ។ ហើយយើងបានកើតជាថ្មី តាមរយៈ «ព្រះបន្ទូលដ៏រស់ ហើយនៅជាប់លាប់»។ ហាលេលូយ៉ា! ការបានកើតជាថ្មីកើតឡើង តាម   រយៈព្រះបន្ទូលដ៏រស់ និងជាប់លាប់នៅ។ ព្រះបន្ទូលព្រះគឺជាកាំភ្លើងធំ ដែលសំដៅទៅលើខ្សែខ្លូតទេសមួយ និងជាកូនគោលមួយសម្រាប់សេចក្តី    សង្រ្គោះរបស់យើង។ ហើយខ្សែខ្លូតទេសសម្រាប់សេចក្តីសង្រ្គោះនៃព្រះនឹងមិនប្រែប្រួលឡើយ។ 
លោកយ៉ូហាន-បាទ្ទីស បាននិយាយនៅក្នុង យ៉ូហាន ១:២៩ ថា       «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»។ កូនចៀមនៃព្រះ ដែលបានទទួលបុណ្យជ្រមុជនៅទន្លេយ័ដាន់ គឺជានំប៉័ងជីវិតពិតប្រាកដ ដែលបានសង្រ្គោះយើង ដោយរូបកាយ និងព្រះលោហិតរបស់ទ្រង់។ 
យើង បានញែកជាបរិសុទ្ធ និងបានសង្រ្គោះ ដោយការជឿតាមព្រះបន្ទូលព្រះ។ ព្រះគម្ពីរនិយាយថា «ដូច្នេះ សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ» ហើយ «ដ្បិតសេចក្តីសុចរិតនៃព្រះ បានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្តីចែងទុកមកថា មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ» (រ៉ូម ១០:១៧; ១:១៧)។ យើងបានរាប់ជាសុចរិត ដោយការជឿតាមដំណឹងល្អ។ 
តើអ្នកបានញែកជាបរិសុទ្ធហើយឬនៅ? អាម៉ែន។ តើអ្នកមិនប្រព្រឹត្តអំពើបាបណាមួយទេឬ? វាគឺជាដំណឹងល្អ ព័ត៌មានល្អ ដែលភាសាក្រិកថា «euaggelion»។ តើសេចក្តីសុចរិតរបស់ព្រះគឺជាអ្វី? វាគឺជាការពិតថា ព្រះអម្ចាស់បានលុបបំបាត់អំពើបាបទាំងអស់របស់យើងចេញ ដោយការថ្វាយរូបកាយ និងព្រះលោហិតរបស់ទ្រង់មកឲ្យយើង។ សេចក្តីសុចរិតរបស់ព្រះបានធ្វើឲ្យយើងបានញែកជាបរិសុទ្ធ។ សេចក្តីសុចរិតរបស់ព្រះគឺថា ព្រះយេស៊ូវដែលឥតមានបាបសោះ បានដោះអំពើបាបរបស់លោកិយនេះចេញ និងបានសុគតនៅលើឆ្កាងសម្រាប់មនុស្សមានបាបទាំងអស់។ វាគឺជាទឹក ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញ។ សេចក្តីសុចរិតរបស់ព្រះត្រូវបានប្រទានមក តាមរយៈការពិតថា ព្រះយេស៊ូវបានដោះអំពើបាបរបស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជ និងការសុគតនៅលើឆ្កាងរបស់ទ្រង់។ ដូច្នេះ សេចក្តីសុចរិតរបស់ព្រះមានបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់ ហើយឈើឆ្កាងគឺជាគំរូពីការកាត់ទោសសម្រាប់យើង។ នេះហើយគឺជាសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អ។