Search

Fragen und Antworten zum christlichen Glauben

Thema 1: Die Wiedergeburt aus Wasser und Geist

1-19. ហេតុអ្វីយើងត្រូវជឿលើព្រះយេស៊ូវ?

យើងត្រូវជឿលើព្រះយេស៊ូវ ដើម្បី៖
(១) បំពេញសម្រេចបំណងព្រះហឫទ័យព្រះ
(២) បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង
(៣) ចូលទៅក្នុងនគរស្ថានសួគ៌ ដើម្បីរស់នៅអស់កល្បជានិច្ចជាមួយព្រះអម្ចាស់។ 
យើងទាំងអស់គ្នា គឺជាមនុស្សមានបាប ដែលនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក បើសិនមិនមានជំនឿលើព្រះយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះរបស់យើង។ មានតែព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើងទេ ដែលអាចសង្រ្គោះយើងចេញពីស្ថាននរកបាន។ ដូច្នេះ យើងត្រូវជឿលើព្រះយេស៊ូវ ពីព្រោះទ្រង់គឺជាព្រះអង្គសង្រ្គោះពិតប្រាកដតែមួយ។ 
• តើអ្នកដែលជឿលើព្រះយេស៊ូវ ហើយបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ នឹងទៅណា នៅទីបំផុត? - ស្ថានសួគ៌ -
• តើអ្នកដែលមិនជឿលើព្រះយេស៊ូវ ហើយមិនបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន នឹងទៅណា នៅទីបំផុត? - នៅក្នុងស្ថាននរកសម្រាប់អំពើបាបទាំងអស់របស់ពួកគេ៖ បឹងភ្លើង (វិវរណៈ ២១:៨) –
• តើអ្នកណាគឺជាចៀមនៃព្រះ? - អ្នកដែលទទួលបានការអត់ទោសអំពើបាប ដោយជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ -
ហើយ «មានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ» (យ៉ូហាន ១០:១៦) គឺជាពពែ ពីព្រោះពួកគេជឿលើអ្វីតាមតែចិត្ត និងការយល់របស់ខ្លួន ហើយពួកគេនៅតែជាមនុស្សមានបាបនៅឡើយ ខណៈដែលអ្នកដែលជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ បានសង្រ្គោះម្តងជាសម្រេច ហើយក្លាយជាចៀមនៃព្រះ។