Search

Fragen und Antworten zum christlichen Glauben

Thema 3: Die Offenbarung

3-4. តើបាប៊ីឡូនគឺជាអ្វី?

ពាក្យថា បាប៊ីឡូន ត្រូវបានប្រើនៅក្នុងព្រះគម្ពីរ ដើម្បីសំដៅទៅលើលោកិយនេះ ដែលបានដាច់ចេញពីព្រះ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ យើងអាចមើលឃើញរឿងអំពី «ប៉មបាបិល» បាន។ ខណៈដែលមនុស្សកំពុងតែរួបរួមកម្លាំងគ្នា ដើម្បីសាងសង់ប៉មបាបិល ដើម្បីចាកចេញពីព្រះ ព្រះបានរារាំងពួកគេពីការសាងសង់ប៉មនេះ ផ្តួលរំលំប៉មនេះ បំភ័ន្តភាសារបស់ពួកគេ ហើយកំចាត់កំចាយពួកគេទៅពាសពេញផែនដីនេះ។ 
ដូច្នេះ លោកិយនេះប្រៀបដូចជាសម័យប៉មបាបិលដែរ។ ពួកស្តេចនៅលើផែនដីនេះបានប្រព្រឹត្តសេចក្តីកំផិត ហើយរស់នៅដោយរបស់យ៉ាងមានតម្លៃនៅក្នុងលោកិយនេះ ហើយពួកជំនួញទាំងអស់បានព្រងើយកន្តើយចំពោះព្រះ ដោយរវល់តែទិញលក់របស់គ្រប់យ៉ាង ដែលទ្រង់បានប្រទានដល់ពួកគេ។ ដោយប្រើប្រាស់សាសនា ពួកហោរាខុសឆ្គងបានរស់នៅ ហើយនិយាយយ៉ាងឮខ្លាំងៗ ប្រែក្លាយខ្លួនពួកគេទៅជាពួកជំនួញដែលជួញដូរនៅក្នុងព្រលឹងរបស់មនុស្ស ហើយមានទ្រព្យសម្បត្តិខាងលោកិយដ៏សំបូរហូរហៀរ។ ពួកគេបានស្រឡាញ់លោកិយនេះ ដោយនិយាយថា គ្មានពិភពលោកណា ដែលប្រសើរជាងនេះពិភពលោកបច្ចុប្បន្ននេះទៀតឡើយ។
ដូច្នេះ កាលណាថ្ងៃចុងក្រោយមកដល់ លោកិយនេះនឹងមានភាពស្មោគគ្រោកយ៉ាងខ្លាំងនៅចំពោះព្រះ ហើយបាបនឹងមានពាសពេញលោកិយនេះ ដែលព្រះត្រូវតែបំផ្លាញលោកិយនេះដែលទ្រង់បានបង្កើតឡើងចោល។ ដោយស្រឡាញ់លោកិយនេះយ៉ាងខ្លាំង មនុស្សនៅលើផែនដីនេះបានចាត់ទុកលោកិយនេះជាព្រះរបស់ពួកគេ ហើយដើរតាម និងជឿលើវា។ ដូច្នេះ លោកិយនេះបានក្លាយជាប្រភពនៃបាប ដែលមនុស្សទាំងអស់បានផឹកអំពើបាបគ្រប់ប្រភេទទាំងអស់ ហើយអំពើបាបទាំងនេះបានធ្វើឲ្យលោកិយនេះត្រូវវិនាស។ ដូច្នេះ ផែនដីនេះនឹងប្រឈមនឹងវាសនាចុងក្រោយរបស់វា ដោយសារគ្រោះកាចនៃចានទាំង៧ពីព្រះ។ 
មូលហេតុមួយទៀត ដែលលោកិយនេះនឹងប្រឈមនឹងគ្រោះកាចនៃចានទាំង៧ពីព្រះគឺថា មនុស្សនៅក្នុងលោកិយនេះដែលស្រឡាញ់លោកិយនេះ បានធ្វើជាបាវបម្រើរបស់សាតាំង និងអាទទឹងនឹងព្រះគ្រីស្ទ ហើយរួបរួមកម្លាំងជាមួយអាទទឹងនឹងព្រះគ្រីស្ទ ដើម្បីសម្លាប់ពួកបរិសុទ្ធដែលបានកើតជាថ្មី ហើយដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ។ 
កាលណាថ្ងៃចុងក្រោយមកដល់ មនុស្សនឹងចុះចូលចំពោះអាទទឹងនឹងព្រះគ្រីស្ទ ទទួលយកសញ្ញារបស់សាតាំងពីវា នឹងធ្វើជាបាវបម្រើរបស់វា។ ដោយសារមនុស្សនៅលើផែនដីនេះដែលរួបរួមជាមួយអាទទឹងនឹងព្រះគ្រីស្ទ បានទាស់ប្រឆាំងនឹងព្រះ ហើយបានសម្លាប់ពួកបរិសុទ្ធរបស់ទ្រង់ ព្រះនឹងសងសឹកពួកគេ ដូចដែលពួកគេបានបៀតបៀន ធ្វើទុក្ខ និងសម្លាប់ពួកបរិសុទ្ធដែរ។