Search

ΔΩΡΕΑΝ ΤΥΠΩΜΕΝΑ ΒΙΒΛΙΑ,
eBOOKS ΚΑΙ ΒΙΒΛΙΑ ΗΧΟΥ

Το Ευαγγέλιο του Ύδατος και του Πνεύματος

តើអ្នកពិតជាបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណដែរឬទេ?
  • ISBN8983140356
  • Σελίδες421

Μαλαισιανά 1

តើអ្នកពិតជាបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណដែរឬទេ?

Rev. Paul C. Jong

មាតិការ

អារម្ភកថា

ផ្នែកទី១ - សេចក្តីអធិប្បាយ
១. ដើម្បីបានសង្រ្គោះ ជាដំបូង យើងត្រូវតែស្គាល់អំពីបាបរបស់យើងសិន (ម៉ាកុស ៧:៨-៩)
២. មនុស្សជាតិបានកើតមកជាមនុស្សមានបាប (ម៉ាកុស ៧:២០-២៣)
៣. បើសិនយើងរក្សាតាមក្រិត្យវិន័យ តើវាអាចសង្រ្គោះយើងបានដែរឬទេ? (លូកា ១០:២៥-៣០)
៤. សេចក្តីប្រោសលោះដ៏អស់កល្បជានិច្ច (យ៉ូហាន ៨:១-១២)
៥. បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការធួននឹងបាប (ម៉ាថាយ ៣:១៣-១៧)
៦. ព្រះយេស៊ូវបានយាងមក ដោយទឹក លោហិត និងព្រះវិញ្ញាណ (យ៉ូហាន ៥:១-១២)
៧. បុណ្យជ្រមុជរបស់ព្រះយេស៊ូវជាគំរូសេចក្តីសង្រ្គោះសម្រាប់មនុស្សមានបាប (១ពេត្រុស ៣:២០-២២)
៨. ដំណឹងល្អនៃការធួននឹងបាបសព្វគ្រប់ (យ៉ូហាន ១៣:១-១៧)

ផ្នែកទី២ - សេចក្តីបន្ថែម
១. ទីបន្ទាល់ពីសេចក្តីសង្រ្គោះ
២. ការពន្យល់បន្ថែម
៣. សំណួរ និងចម្លើយ
 
ប្រធានបទចម្បងរបស់សៀវភៅនេះគឺ «បានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ»។ ប្រធានបទនេះ ហាក់ដូចជាប្លែកបន្តិច។ សៀវភៅនេះ ប្រាប់យើងយ៉ាងច្បាស់លាស់អំពីអត្ថន័យនៃការបានកើតជាថ្មី និងរបៀបបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ ដែលស្របតាមព្រះគម្ពីរ។ ទឹក គឺជានិមិត្តរូបនៃបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស នៅឯទន្លេយ័រដាន់។ លោកយ៉ូហាន-បាទ្ទីស គឺជាអ្នកតំណាងនៃមនុស្សជាតិ ហើយជាពូជពង្សរបស់សម្តេចសង្ឃអើរ៉ុន។ នៅថ្ងៃធួននឹងបាប អើរ៉ុន បានដាក់ដៃរបស់គាត់នៅលើក្បាលរបស់ពពែដែលត្រូវបំបរបង់ ហើយផ្ទេរអំពើបាបប្រចាំឆ្នាំរបស់ជនជាតិអ៊ីស្រាអែលទៅលើវា។ នេះគឺជាស្រមោលនៃការល្អដែលនឹងត្រូវមកដល់។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាគំរូពីការដាក់ដៃលើនេះ។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ តាមរបៀបដាក់ដៃលើ នៅឯទន្លេយ័រដាន់។ ដូច្នេះ ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជ ហើយបានជាប់ឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់។ ទោះបីជាយ៉ាងណា គ្រីស្ទបរិស័ទភាគច្រើន មិនដឹងពីមូលហេតុ ដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីស នៅឯទន្លេយ័រដាន់ទេ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាពាក្យគន្លឹះនៅក្នុងសៀវភៅនេះ ហើយជាផ្នែកចាំបាច់នៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ យើងអាចបានកើតជាថ្មីបាន លុះត្រាតែយើងមានជំនឿលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ។
Κατεβάστε eBook
PDF EPUB
Βιβλια ηχου
Βιβλια ηχου

Βιβλία που σχετίζονται με αυτόν τον τίτλο