• All e-books and audiobooks on The New Life Mission website are free
  • Explore multilingual sermons in global languages
  • Two new revised editions in English have been released
  • Check out our website translated into 27 languages
Search

FAQ on the Christian Faith

Subject 1: Being born again of water and the Spirit

1-15. តើការអត់ទោសអំពើបាបត្រូវបានប្រទានឲ្យម្តងជាសម្រេច ឬបន្តិចម្តងៗ?

ការអត់ទោសអំពើបាប ត្រូវបានប្រទានឲ្យម្តងជាសម្រេច ពីព្រោះព្រះយេស៊ូវបានដោះអំពើបាបចេញម្តងជាសម្រេច ដោយការទទួលបុណ្យជ្រមុជតែម្តង ហើយបានទទួលការកាត់ទោសម្តងជាសម្រេច។ នៅក្នុងម៉ាថាយ ៣:១៥ ទ្រង់បានមានបន្ទូលថា «ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេ»។
នៅក្នុង យ៉ូហាន ១:២៩ លោកយ៉ូហាន-បាទ្ទីសបាននិយាយថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» ហើយនៅក្នុង យ៉ូហាន ១៩:៣០ ព្រះយេស៊ូវបានមានបន្ទូលថា «ការស្រេចហើយ!»។
នៅក្នុង ហេព្រើរ ១០:៩-១៨ «នេះជាសេចក្តីប្រៀបពន្យល់ដល់ជាន់ឥឡូវនេះ ជាគ្រាដែលគេនៅតែថ្វាយដង្វាយ និងយញ្ញបូជានៅឡើយ ដែលដង្វាយទាំងនោះពុំអាចនឹងធ្វើឲ្យអ្នកដែលថ្វាយបានគ្រប់លក្ខណ៍ខាងឯបញ្ញាចិត្តបានឡើយ ដ្បិតមានតែសេចក្តីបញ្ញត្តខាងសាច់ឈាមទេ ដែលសំដែងពីម្ហូបម្ហា និងគ្រឿងផឹក ហើយការលាងសំអាតផ្សេងៗ ដែលបង្គាប់មក ដរាបដល់វេលាដែលរៀបចំឲ្យត្រឹមត្រូវឡើងវិញ ប៉ុន្តែ កាលព្រះគ្រីស្ទបានយាងមក ធ្វើជាសំដេចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក គឺធ្វើដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនបានធ្វើដោយដៃ គឺថា មិនមែនជារបស់ផងលោកីយ៍នេះទេ នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្តីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ ដ្បិតបើសិនជាឈាមគោឈ្មោល និងឈាមពពែឈ្មោល ហើយផែះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ ឥតសៅហ្មង ដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នោះនឹងសំអាតទាំងបញ្ញាចិត្តអ្នករាល់គ្នា ពីអស់ទាំងការស្លាប់ផង ដើម្បីឲ្យបានបំរើព្រះដ៏មានព្រះជន្មរស់ តើជាជាងអម្បាលម៉ានទៅទៀត ដោយហេតុនោះបានជាទ្រង់ជាអ្នកកណ្តាលនៃសញ្ញាថ្មី ដើម្បីឲ្យពួកអ្នកដែលទ្រង់ហៅ បានទទួលសេចក្តីសន្យា ទុកជាមរដកដ៏នៅអស់កល្បជានិច្ច ដោយទ្រង់សុគត ប្រយោជន៍នឹងប្រោសលោះគេ ឲ្យរួចពីការរំលង ដែលគេប្រព្រឹត្តពីកាលនៅក្រោមសញ្ញាចាស់នៅឡើយ ដ្បិតដែលមានសំបុត្រសញ្ញាចែកមរដក នោះត្រូវដល់ម្ចាស់សំបុត្រស្លាប់ទៅសិន ទើបចែកបាន ពីព្រោះសំបុត្រសញ្ញានោះមានប្រយោជន៍តែកាលណាម្ចាស់បានស្លាប់ទៅហើយទេ កាលម្ចាស់កំពុងរស់នៅឡើយ គ្មានអំណាចសោះ ដូច្នេះ សេចក្តីសញ្ញាចាស់ក៏មិនបានតាំងឡើង ដោយឥតឈាមដែរ»។ 
បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ម្តងជាសម្រេចហើយ។
The New Life Mission

TAKE OUR SURVEY

How did you hear about us?