Search

LIBROS IMPRESOS,
ELECTRÓNICOS Y EN AUDIO GRATIS

El Espíritu Santo

ព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងខ្ញុំ - របៀបត្រឹមត្រូវ ដែលអ្នកអាចទទួលបាន ព្រះវិញ្ញាណបរិសុទ្ធ
  • ISBN8983140674
  • Páginas420

Khmer 3

ព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងខ្ញុំ - របៀបត្រឹមត្រូវ ដែលអ្នកអាចទទួលបាន ព្រះវិញ្ញាណបរិសុទ្ធ

Rev. Paul C. Jong

មាតិការ

អារម្ភកថា
 
ផ្នែកទី១ - សេចក្តីអធិប្បាយ
១. ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងព្រះបន្ទូលសន្យារបស់ព្រះ (កិច្ចការ ១:៤-៨)
២. តើមនុស្សពិតជាអាចទិញព្រះវិញ្ញាណបរិសុទ្ធ ដោយការប្រព្រឹត្តរបស់ខ្លួនបានទេ? (កិច្ចការ ៨:១៤-២៤)
៣. តើអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធទេ តាំងពីអ្នកបានជឿព្រះយេស៊ូវមក? (កិច្ចការ ១៩:១-៣)
៤. អ្នកដែលមានជំនឿដូចជាពួកសិស្សរបស់ព្រះយេស៊ូវ (កិច្ចការ ៣:១៩)
៥. តើអ្នកចង់មានទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធដែរទេ? (១យ៉ូហាន ១:១-១០)
៦. ចូរជឿថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នក (ម៉ាថាយ ២៥:១-១២)
៧. ដំណឹងល្អពិតដែលជួយឲ្យអ្នកមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្ត (អេសាយ ៩:៦-៧)
៨. តើទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធហូរចេញពីអ្នកណា? (យ៉ូហាន ៧:៣៧-៣៨)
៩. ដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលលាងសម្អាតយើង (អេភេសូរ ២:១៤-២២)
១០. ដើរនៅក្នុងព្រះវិញ្ញាណ! (កាឡាទី ៥:១៦-២៦; ៦:៦-១៨)
១១. រក្សាជីវិតរបស់អ្នកឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ (អេភេសូរ ៥:៦-១៨)
១២. ធ្វើឲ្យជីវិតរបស់អ្នកបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ (ទីតុស ៣:១-៨)
១៣. ព្រះរាជកិច្ច និងអំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ១៦:៥-១១)
១៤. តើអ្វីគឺជាការប្រែចិត្តពិតប្រាកដ ដែលនាំយើងឲ្យទួលបានព្រះវិញ្ញាណបរិសុទ្ធ? (កិច្ចការ ២:៣៨)
១៥. អ្នកអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយទ្រង់គង់នៅក្នុងអ្នក លុះត្រាតែអ្នកស្គាល់សេចក្តីពិត (យ៉ូហាន ៨:៣១-៣៦)
១៦. បេសកកម្មរបស់អ្នកដែលបានទទួលព្រះវិញ្ញាណបរិសុទ្ធ (អេសាយ ៦១:១-១១)
១៧. យើងត្រូវតែមានជំនឿ និងសង្ឃឹមនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ (រ៉ូម ៨:១៦-២៥)
១៨. សេចក្តីពិតដែលដឹកនាំអ្នកឲ្យមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ (យ៉ូស្វេ ៤:២៣)
១៩. ដំណឹងល្អពិតដែលបានធ្វើឲ្យវាំងននក្នុងព្រះវិហាររហែក (ម៉ាថាយ ២៧:៤៥-៥៤)
២០. អ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដឹកនាំអ្នកទៃឲ្យទទួលបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ (យ៉ូហាន ២០:២១-២៣)

ផ្នែកទី២ - សេចក្តីបន្ថែម
១. ទីបន្ទាល់ពីសេចក្តីសង្រ្គោះ
២. សំណួរ និងចម្លើយ
 
នៅក្នុងជំនឿគ្រីស្ទបរិស័ទនៅសព្វថ្ងៃនេះ បញ្ហាដែលមានការពិភាក្សាជាច្រើន គឺ «សេចក្តីសង្រ្គោះចេញពីបាប» និង «ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ»។ ទោះបីជាយ៉ាងណា មនុស្សតែមួយចំនួនតូចប៉ុណ្ណោះ ដែលមានការយល់ដឹងអំពីគំនិតទាំងពីរនេះ ទោះបើវាគឺជាគំនិតសំខាន់បំផុតពីរ នៅក្នុងជំនឿគ្រីស្ទបរិស័ទក៏ ដោយ។ អ្វីដែលកាន់តែអាក្រក់នោះ យើងមិនអាចស្វែងរកបានការនិពន្ធតាមព្រះគម្ពីរណាមួយ ដែលបង្រៀនយើងយ៉ាងច្បាស់លាស់អំពីបញ្ហាទាំងពីរនេះឡើយ។ មានអ្នកនិពន្ធគ្រីស្ទបរិស័ទជាច្រើនលើកតម្កើងអំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធ និងជីវិតដែលពេញដោយព្រះវិញ្ញាណ។ ប៉ុន្តែពួកគេមិនហ៊ានដោះស្រាយសំណួរមូលដ្ឋានគ្រឹះថា «តើអ្នកជឿម្នាក់ពិតជាអាចទទួលបានព្រះវិញ្ញាណបានដោយរបៀបណា?» ឡើយ។ ហេតុអ្វី? សេចក្តីពិតដ៏គួរឲ្យភ្ញាក់ផ្អើលគឺថា ពួកគេមិនអាចសរសេរអំពីបញ្ហានេះយ៉ាងលម្អិតឡើយ ពីព្រោះពួកគេមិនមានការយល់ដឹងច្បាស់លាស់ឡើយ។ ដូចដែលហោរាហូសេបានប្រកាសថា «ជនជាតិរបស់ខ្ញុំត្រូវបានវិនាស ដោយព្រោះពួកគេខ្វះការយល់ដឹង» នៅសព្វថ្ងៃនេះ គ្រីស្ទបរិស័ទមិនតិចទេ ដែលបានធ្លាក់ទៅក្នុងជឿស៊ប់បែបសាសនា ដោយសង្ឃឹមថា ពួកគេនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេជឿថា ពួកគេនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេឈានទៅដល់ភាពរំភើបញាប់ញ័រ និងភាពរំជើបរំជួលខ្លាំង។ ប៉ុន្តែជំនឿរបស់ពួកគេបែបនេះ គឺគ្រាន់តែបន្ថយគ្រីស្ទបរិស័ទមកត្រឹមជាសាម៉ាន់និយមយ៉ាងរាក់កំផែលប៉ុណ្ណោះ ហើយជំនឿស៊ប់បែបសាសនានេះចេញមកពីសាតាំង។
អ្នកនិពន្ធ លោកគ្រូ Paul C. Jong ហ៊ានប្រកាសសេចក្តីពិត។ ទ្រង់ពិភាក្សាអំពីប្រធានបទសំខាន់ៗយ៉ាងលម្អិត ដែលអ្នកនិពន្ធភាគច្រើនបានគេចចេញ អស់រយៈពេលជាយូរមកហើយ។ ជាដំបូង គាត់ផ្តល់និយមន័យនៃ «ការបានកើតជាថ្មី» និង «ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ» ហើយពន្យល់ពីទំនាក់ទំនងចាំបាច់រវាងទស្សនៈសំខាន់ទាំងពីរនេះ។ បន្ទាប់មក គាត់ពិពណ៌នាយ៉ាងលម្អិតអំពីព្រះវិញ្ញាណបរិសុទ្ធ ចាប់ពី «របៀបស្គាល់វិញ្ញាណ» ដល់ «ផ្លូវទៅឯជីវិតដែលពេញដោយព្រះវិញ្ញាណ»។ សម្រាប់ពត៌មានបន្ថែម អ្នកនិពន្ធណែនាំឲ្យអ្នកពិនិត្យមើលខ្លឹមសារនៃសៀវភៅនេះ ដែលមាននៅលើគេហទំព័រនេះ។
Bajar Libro Electronico
PDF EPUB