Preguntas Frecuentes sobre la Fe Cristiana
Tema 4 : PF de los lectores de Nuestros Libros
4-5. តើអ្នកដែលបានសង្រ្គោះហើយ គឺបានសង្រ្គោះជារៀងរហូតឬ?
អ្នកអាចបានដឹងហើយថា សេចក្តីសង្រ្គោះរបស់យើងចេញមកពីសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅក្នុងន័យផ្សេង នៅពេលយើងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងឈើឆ្កាងរបស់ទ្រង់ យើងអាចបានកើតជាថ្មី និងបានរាប់ជាសុចរិតបាន។ អ្វីដែលសំខាន់បំផុតគឺថា យើងពិតជាជឿតាមសេចក្តីពិតនៅក្នុងចិត្តរបស់យើង ឬមិនជឿ ដូចដែលបានសរសេរថា «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះដោយមាត់ទទួលថ្លែងប្រាប់» (រ៉ូម ១០:១០)។ ហើយព្រះវិញ្ញាណបរិសុទ្ធគង់នៅចិត្តរបស់យើង កាលណាយើងប្រកាសសេចក្តីជំនឿរបស់យើងតាមដំណឹងល្អពិត ដោយស្មោះត្រង់។ ហើយទ្រង់ថែរក្សាយើង ចាប់ពីវេលានោះតទៅ។ ហើយអ្នកមិនអាចបាត់បង់សេចក្តីសង្រ្គោះរបស់អ្នកបានឡើយ ដរាបណាអ្នកមិនបដិសេធដំណឹងល្អពិត។ ប៉ុន្តែបើសិនមនុស្សម្នាក់ ដែលបានកើតជាថ្មីហើយ បែរជាបដិសេធដំណឹងល្អ ដោយប្រការណាមួយ នោះឥឡូវនេះ គាត់កំពុងតែប្រព្រឹត្ត «អំពើបាបដែលនាំទៅឯសេចក្តីស្លាប់ហើយ» (១យ៉ូហាន ៥:១៦)។ ពួកបរិសុទ្ធដែលបានកើតជាថ្មី មិនអាចបដិសេធដំណឹងល្អពិតបានឡើយ ពីព្រោះដំណឹងល្អពិតមានភាពច្បាស់លាស់សម្រាប់ពួកគេហើយ។ ទោះបីជាយ៉ាងណា ព្រះគម្ពីរនិយាយថា នឹងមានការក្បត់សេចក្តីជំនឿនៅសម័យចុងក្រោយ (២ថែស្សាឡូនីច ២:៣)។ ហើយ ម៉ាថាយ ១៣:៣-៩ និយាយថា «ទ្រង់មានព្រះបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចអំពីរឿងជាច្រើនថា មើល មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ មានខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាម ព្រោះដីមិនជ្រៅទេ ប៉ុន្តែ កាលថ្ងៃរះឡើង នោះក៏ក្រៀមខ្លោចទៅ ពីព្រោះគ្មានឫស ហើយខ្លះទៀតធ្លាក់ទៅកណ្តាលបន្លាៗក៏ដុះឡើងខ្ទប់ជិត តែមានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ហើយបង្កើតផលបាន១ជា១រយ មួយទៀតបាន៦០ ហើយមួយទៀតបាន៣០ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ»។ បទគម្ពីរនេះប្រាប់យើងថា អ្នកដែលបានបាត់បង់សេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នៅសម័យចុងក្រោយ ទោះបើពួកគេបានស្តាប់ឮ និងជឿតាមពីដំបូងក៏ដោយ នឹងបាត់បង់សេចក្តីសង្រ្គោះរបស់ខ្លួន។ ព្រះគម្ពីរនិយាយថា «តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ» (ម៉ាថាយ ២៤:១៣)។ សេចក្តីសង្រ្គោះរបស់យើងនឹងមិនបាត់បង់ឡើយ ដរាបណាយើងទទួលយកដំណឹងល្អពិតជារបស់យ៉ាងមានតម្លៃបំផុតនៅលើលោកិយនេះ ហើយយើងការពារសេចក្តីជំនឿរបស់យើងតាមដំណឹងល្អ ទោះនៅក្នុងតម្លៃណាក៏ដោយ រហូតដល់ទីបញ្ចប់។ សូមអាន អេសេគាល ៣៣:១២-១៦។ ដូច្នេះ កាលណាអ្នកមានសេចក្តីជំនឿតាមដំណឹងល្អពិតប្រាកដ សេចក្តីសង្រ្គោះរបស់មានប្រសិទ្ធភាព។ ដូច្នេះហើយបានជាព្រះអម្ចាស់មានបន្ទូលថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ» (រ៉ូម ១:១៧; ហាបាគុក ២:៤)។ ខ្ញុំសង្ឃឹមថា អ្នកនឹងស្កប់ចិត្តចំពោះចម្លើយរបស់ខ្ញុំ ហើយឈរយ៉ាងរឹងមាំនៅលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
Lista