Search

FAQ sulla Fede Cristiana

Soggetto 1: Rinasce d'acqua e di Spirito

1-11. តើលោកយ៉ូហាន-បាទ្ទីស ដែលបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ គឺជាអ្នកណា?

ព្រះ បានប្រទានក្រិត្យវិន័យ និងប្រព័ន្ធថ្វាយយញ្ញបូជារបស់ទ្រង់ដល់អ៊ីស្រាអែលតាមរយៈលោកម៉ូសេ ដើម្បីឲ្យពួកគេបានធួននឹងអំពើបាប និងសេចក្តីរំលងទាំងឡាយរបស់ពួកគេ។ ទ្រង់បានតែងតាំងអើរ៉ុន ដែលជាបងប្រុសរបស់លោកម៉ូសេ ធ្វើជាសម្តេចសង្ឃ ហើយអនុញ្ញាតឲ្យគាត់ថ្វាយយញ្ញបូជាសម្រាប់ធួននឹងបាប នៅថ្ងៃទីដប់ ខែប្រាំពីរ ជាថ្ងៃធួននឹងបាប ដើម្បីឲ្យអំពើបាបប្រចាំឆ្នាំរបស់អ៊ីស្រាអែលអាចត្រូវបានលាងសម្អាត (លេវីវិន័យ ១៦)។
ព្រះ បានបញ្ជាក់ថា មានតែអើរ៉ុន និងកូនចៅរបស់គាត់ដែលត្រូវស្នងតំណែងទេ ដែលអាចថ្វាយយញ្ញបូជាសម្រាប់ថ្ងៃធួននឹងបាបបាន។ ព្រះបានបើកផ្លូវសម្រាប់ជនជាតិអ៊ីស្រាអែលបានធួននឹងអំពើបាបទាំអស់របស់ពួកគេ តាមរយៈការដាក់ដៃរបស់អើរ៉ុនលើក្បាលពពែដែលត្រូវបំបរបង់។ នេះគឺជាច្បាប់នៃការធួននឹងបាប ដែលព្រះបានបង្កើតឡើងសម្រាប់ពួកគេ។ 
តាមរយៈស្រមោលនេះ ទ្រង់បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់មនុស្សជាតិ។ នៅសម័យព្រះគម្ពីរសញ្ញាចាស់ ព្រះបានបញ្ជូនលោកយ៉ូហាន-បាទ្ទីស ដែលជាពូជពង្សរបស់អើរ៉ុន (១របាក្សត្រ ២៤:១០; លូកា ១:៥) ហើយជាសម្តេចសង្ឃចុងក្រោយបង្អស់នៅព្រះគម្ពីរសញ្ញាចាស់ (ម៉ាថាយ ១១:១១-១៣)។ លោកយ៉ូហាន-បាទ្ទីស ដែលជាហោរាដែលព្រះបានបញ្ជូនមក និងជាអ្នកតំណាង និងសម្តេចសង្ឃរបស់មនុស្សជាតិ បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ដើម្បីផ្ទេរអំពើបាបទាំងអស់របស់មនុស្សជាតិទៅលើទ្រង់ ដែលជាព្រះរាជបុត្រានៃព្រះ ដែលបានយាងមកសង្រ្គោះមនុស្សមានបាប។ 
មនុស្សទាំងអស់ ពិតជាមានពរ ដែលអាចផ្ទេរអំពើបាបរបស់ខ្លួនទៅលើព្រះយេស៊ូវ តាមរយៈលោកយ៉ូហាន-បាទ្ទីស។ តួនាទីរបស់លោកយ៉ូហាន-បាទ្ទីស គឺធ្វើជាសម្តេចសង្ឃ ដែលតំណាងឲ្យមនុស្សជាតិ និអ្នកបម្រើព្រះ ដែលបានផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះយេស៊ូវ។
លោកយ៉ូហាន-បាទ្ទីស គឺជាអ្នកតំណាង និងសម្តេចសង្ឃរបស់មនុស្សជាតិ ដែលព្រះបានបញ្ជូនមក និងជាអ្នកនាំសារ ដែលព្រះបានបញ្ជូនមករយៈពេល៦ខែ មុនព្រះយេស៊ូវបានយាងមក។ ម៉្យាងវិញទៀត ព្រះយេស៊ូវគឺជាកូនចៀមនៃព្រះ ដែលបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ខណៈដែលលោក      យ៉ូហាន-បាទ្ទីសគឺជាសម្តេចសង្ឃចុងក្រោយបង្អស់ ដែលបានផ្ទេរអំពើបាបរបស់លោកិយនេះទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជ។ ដូច្នេះ លោកយ៉ូហាន-បាទ្ទីស គឺជាអ្នកបម្រើព្រះ។