Search

無料の本、電子ブック、
オーディオブック

幕屋

クメール語 10

រោងឧបោសថ៖ រូបភាពលម្អិតអំពីព្រះយេស៊ូវគ្រីស្ទ (II)

Rev. Paul C. Jong | ISBN 9788928260430 | ページ 409

電子書籍とオーディオブックを無料でダウンロード

お好みのファイル形式を選択し、モバイル端末、PC、タブレットに安全にダウンロードして、説教集をいつでもどこでも読んだり聴いたりすることができます。すべての電子書籍とオーディオブックは完全無料です。

下記のプレーヤーでオーディオブックを聴くことができます。🔻
ペーパーバックを所有
Amazonでペーパーバックを購入
មាតិកា
 
បុរេកថា 
១. យើងមិនមែនជាអ្នកដែលត្រឡប់ទៅឯសេចក្តីវិនាស ដោយសារតែអំពើបាបរបស់យើងទេ (យ៉ូហាន ១៣:១-១១) 
២. វាំងនន និងសសរនៃទីបរិសុទ្ធ (និក្ខមនំ ២៦:៣១-៣៧) 
៣. អ្នកដែលអាចចូលទៅក្នុងទីបរិសុទ្ធបំផុតបាន (និក្ខមនំ ២៦:៣១-៣៣) 
៤. វាំងននដែលបានរហែក (ម៉ាថាយ ២៧:៥០-៥៣) 
៥. ជើងប្រាក់ពីរ និងពន្លួញពីរសម្រាប់ក្តារនីមួយៗនៃរោងឧបោសថ (និក្ខមនំ ២៦:១៥-៣៧) 
៦. សេចក្តីអាថ៌កំបាំងខាងវិញ្ញាណ ដែលត្រូវបានលាក់ទុកនៅក្នុងហិបសញ្ញា (និក្ខមនំ ២៥:១០-២២)
៧. តង្វាយនៃការអត់ទោសបាប ដែលត្រូវបានថ្វាយនៅលើទីសន្តោសប្រោស (និក្ខមនំ ២៥:១០-២២)
៨. តុតាំងនំប៉័ង (និក្ខមនំ ៣៧:១០-១៦) 
៩. ជើងចង្កៀងមាស (និក្ខមនំ ២៥:៣១-៤០) 
១០. អាសនាគ្រឿងក្រអូប (និក្ខមនំ ៣០:១-១០) 
១១. សម្តេចសង្ឃ ដែលបានថ្វាយតង្វាយនៅថ្ងៃធួននឹងបាប (លេវីវិន័យ ១៦:១-៣៤)
១២. សេចក្តីអាថ៌កំបាំងទាំងបួន ដែលត្រូវបានលាក់ទុកនៅក្នុងគម្របរោងឧបោសថ (និក្ខមនំ ២៦:១-១៤)
១៣. វិវេចនារបស់អ្នកអាន 

តើយើងអាចស្វែងរកឃើញសេចក្តីពិត ដែលត្រូវបានលាក់បាំងនៅក្នុងរោងឧបោសថដោយរបៀបណា? លុះត្រាតែស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាខ្លឹមសារពិតប្រាកដនៃរោងឧបោសថ ទើបយើងអាចដឹង និងយល់យ៉ាងត្រឹមត្រូវអំពីចម្លើយសម្រាប់សំណួរនេះបាន។
តាមពិត អំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលមាននៅក្នុងទ្វារចូលទៅទីលានរោងឧបោសថ បង្ហាញប្រាប់យើងអំពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ នៅសម័យព្រះគម្ពីរសញ្ញាថ្មី ដែលបានសង្រ្គោះមនុស្សជាតិ។ តាមរបៀបនេះ ព្រះបន្ទូលអំពីរោងឧបោសថនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មីទាក់ទងគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ ដូចជាអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ ប៉ុន្តែគួរឲ្យសោកស្តាយ សេចក្តីពិតនេះត្រូវបានលាក់បាំង អស់រយៈពេលជាយូរ ពីអ្នកស្វែងរកសេចក្តីពិតនៅក្នុងជំនឿគ្រីស្ទបរិស័ទ។
បន្ទាប់ពីបានយាងមកផែនដីនេះ ព្រះយេស៊ូវគ្រីស្ទទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ បើសិនមិនយល់ ហើយមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ យើងមិនអាចស្វែងរកឃើញសេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងរោងឧបោសថបានឡើយ។ ឥឡូវនេះ យើងត្រូវតែរៀនពីសេចក្តីពិតនៃរោងឧបោសថ ហើយជឿតាម។ យើងទាំងអស់គ្នាត្រូវដឹង និងជឿតាមសេចក្តីពិត ដែលមាននៅក្នុងអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៃទ្វារចូលទៅទីលានរោងឧបោសថ។
もっと見る

このタイトルに関連する書籍

The New Life Mission

アンケートに答える

当サイトをどのようにお知りになりましたか?