Search

説教集

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 6-2] អត្ថន័យពិតនៃបុណ្យជ្រមុជរបស់ ព្រះយេស៊ូវ (រ៉ូម ៦:១-៨)

(រ៉ូម ៦:១-៨)
«ដូច្នេះ យើងនឹងថាដូចម្តេច តើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចំរើនឡើងឬអី ទេ មិនត្រូវឡើយ ធ្វើដូចម្តេចឲ្យយើងដែលស្លាប់ខាងឯអំពើបាប ហើយបាននៅរស់ក្នុងអំពើបាបទៀតបាន តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្តីសុគតនៃទ្រង់ដែរដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ ដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្តីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរ ដោយដឹងសេចក្តីនេះថា មនុស្សចាស់របស់យើង បានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយ ដើម្បីឲ្យតួអំពើបាបបានត្រូវសូន្យទៅ ប្រយោជន៍កុំឲ្យយើងនៅបំរើអំពើបាបទៀតឡើយ ដ្បិតអ្នកណាដែលស្លាប់ នោះក៏បានរាប់ជាសុចរិតរួចពីបាបហើយ បើសិនជាយើងស្លាប់ជាមួយនឹងព្រះគ្រីស្ទ នោះយើងជឿថា យើងនឹងរស់នៅជាមួយនឹងទ្រង់ដែរ។»
 
 
តើបុណ្យជ្រមុជមានន័យយ៉ាងដូចម្តេច?
 
យើង ហៅលោកយ៉ូហាន ដែលបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ថា លោកយ៉ូហាន-បាទ្ទីស។ ដូច្នេះ តើបុណ្យជ្រមុជមានន័យយ៉ាងដូចម្តេច? «បុណ្យជ្រមុជ» គឺ «βάφτισμα» ជាភាសាក្រិក ដែលមានន័យថា«ការត្រូវបានជ្រមុជចុះ»។ ហើយអត្ថន័យសំខាន់បំផុតនៃបុណ្យជ្រមុជគឺ «ការដោះបាប និងសេចក្តីស្លាប់ចេញ»។
ឃ្លាថា «ការត្រូវបានជ្រមុជចុះ» មានន័យថា សេចក្តីស្លាប់។ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលលោកយ៉ូហាន-បាទ្ទីសធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ។ បន្ទាប់មក ទ្រង់បានទទួលយកអំពើបាបទាំងនោះ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំងនោះ។ ព្រះយេស៊ូវបានសុគតជំនួសយើង។ សេចក្តីស្លាប់មានន័យថា លទ្ធផលនៃបាប ពីព្រោះ «ឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣)។ 
បុណ្យជ្រមុជក៏មានន័យផងដែរថា «ការត្រូវបានលាងសម្អាត!។ អំពើបាបទាំងអស់របស់យើងត្រូវបានលាងសម្អាត ដោយមិនសល់អំពើបាបណាមួយសោះ ពីព្រោះព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ អំពើបាបទាំងអស់នៅក្នុងចិត្តរបស់មនុស្សជាតិ ត្រូវបានលាងសម្អាតហើយ ពីព្រោះវាបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។
បុណ្យជ្រមុជមានអត្ថន័យដូចគ្នានឹង «ការដាក់ដៃលើ»។ «ការដាក់ដៃលើ» មានន័យថា «ផ្ទេរទៅលើ»។ សកម្មភាពនៃការទទួលបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន-បាទ្ទីស គឺត្រូវទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ។ វាគឺជាច្បាប់ដ៏អស់កល្បជានិច្ចនៃសេចក្តីសង្រ្គោះរបស់ព្រះ ដែលសង្ឃបានដាក់ដៃរបស់ខ្លួននៅលើក្បាលរបស់តង្វាយលោះបាប ដើម្បីផ្ទេរអំពើបាបរបស់អ៊ីស្រាអែលទៅលើវា នៅថ្ងៃទីដប់នៃខែប្រាំពីរ។
លេវីវិន័យ ១៦:២១-២២ និយាយថា «រួចដាក់ដៃទាំង២នៅលើក្បាលពពែនោះ លន់តួពីអស់ទាំងសេចក្តីទុច្ចរិត និងអស់ទាំងសេចក្តីរំលងរបស់ពួកកូនចៅអ៊ីស្រាអែល ពីលើពពែនោះ គឺអំពើបាបរបស់គេទាំងអស់ ត្រូវដាក់ទាំងអស់លើក្បាលពពែនោះ រួចប្រគល់ដល់មនុស្សម្នាក់ដែលប្រុងជាស្រេច ដើម្បីដឹកវាទៅឯទីរហោស្ថានឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្តីទុច្ចរិតរបស់គេ លើខ្លួនចេញទៅឯទីដំបន់សូន្យស្ងាត់ រួចអ្នកនោះត្រូវលែងវានៅទីរហោស្ថាននោះ»។ នៅពេលសម្តេចសង្ឃអើរ៉ុនបានដាក់ដៃរបស់គាត់នៅលើក្បាលសត្វពពែរស់ សត្វពពែនោះបានទទួលយកអំពើបាបទាំងអស់របស់អ៊ីស្រាអែល ហើយត្រូវបានគេសំឡាប់ជំនួសមនុស្ស។
 
 
«ការដាក់ដៃលើក្បាលរបស់តង្វាយលោះបាប» នៅក្នុងព្រះគម្ពីរសញ្ញាចាស់ តំណាងឲ្យ «បុណ្យជ្រមុជ» នៅក្នុងព្រះគម្ពីរសញ្ញាថ្មី
 
អត្ថន័យនៃបុណ្យជ្រមុជ គឺ «ការត្រូវបានជ្រមុជចុះ» និង «ការត្រូវបានកប់ ការត្រូវបានលាងសម្អាត ឬការផ្ទេរឲ្យ»។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មនុស្សបានយកពពែ ឬកូនចៀមឥតខ្ចោះមក ហើយបានដាក់ដៃរបស់ពួកគេលើក្បាលរបស់តង្វាយនោះ ដើម្បីផ្ទេរអំពើបាបរបស់ពួកគេទៅលើវា។ នេះស្រដៀងគ្នាទៅនឹងសកម្មភាពនៃបុណ្យជ្រមុជនៅក្នុងព្រះគម្ពីរសញ្ញាថ្មីដែរ។ ពពែបានទទួលយកអំពើបាប ដោយ «ការដាក់ដៃលើ» ហើយត្រូវបានគេសម្លាប់។ ចំណែកឯព្រះយេស៊ូវ ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដែលជាតំណាងនៃមនុស្សជាតិទាំងមូល ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ហើយបានសុគតនៅលើឈើឆ្កាង។ 
លោកអើរ៉ុន ដែលជាសម្តេចសង្ឃ និងតំណាងរបស់អ៊ីស្រាអែល បានដាក់ដៃរបស់គាត់នៅលើក្បាលរបស់សត្វពពែ ដើម្បីផ្ទេរអំពើបាបរបស់ជនជាតិអ៊ីស្រាអែលទៅលើវា បានសម្លាប់វា ហើយបានយកឈាមរបស់វាប្រោសនៅលើស្នែងអាសនាតង្វាយដុត។ ដូច្នេះ លោកលូកាបាននិយាយថា លោកយ៉ូហាន-បាទ្ទីស ដែលបានកើតមកនៅក្នុងពូជពង្សរបស់លោកអើរ៉ុន គឺជាតំណាងនៃមនុស្សជាតិទាំងមូល ដូចដែលសម្តេចសង្ឃអើរ៉ុនគឺជាតំណាងនៃជនជាតិអ៊ីស្រាអែលទាំងអស់ផងដែរ។
ព្រះគម្ពីរនិយាយថា «ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទ្ទីសទេ ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ» (ម៉ាថាយ ១១:១១)។ ក្នុងនាមជាសម្តេចសង្ឃនៅផែនដីនេះ ដែលស្របតាមច្បាប់ដ៏អស់កល្បជានិច្ចរបស់ព្រះ លោកយ៉ូហាន-បាទ្ទីសមានសិទ្ធិផ្ទេរអំពើបាបរបស់លោកិយនេះទៅលើព្រះយេស៊ូវតាមរយៈបុណ្យជ្រមុជ តែម្តងជាសម្រេច។ គាត់គឺជា សម្តេចសង្ឃចុងក្រោយបង្អស់។ នៅពេលខ្ញុំនិយាយថា លោកយ៉ូហាន-បាទ្ទីសគឺជាសម្តេចសង្ឃ មនុស្សមួយចំនួននិយាយថា «តើមានសរសេរនៅត្រង់កន្លែងណានៅក្នុងព្រះគម្ពីរ ដែលថា លោកយ៉ូហាន-បាទ្ទីសគឺជាសម្តេចសង្ឃ?» តើវាមិនត្រូវបានសរសេរទេឬ? មនុស្សម្នាក់ដែលសាការីស្រឡាញ់យ៉ាងខ្លាំងនោះ គឺជាលោកយ៉ូហាន-បាទ្ទីស។ សង្ឃ សាការីពីពួកសង្ឃអ័ប៊ីយ៉ា ដែលជាចៅប្រុសរបស់សម្តេចសង្ឃអើរ៉ុន គឺពិតជាពូជពង្សរបស់សម្តេចសង្ឃអើរ៉ុនហើយ។
ព្រះគម្ពីរនិយាយអំពីក្រុមសង្ឃ ដែលជាពូជពង្សរបស់លោកអើរ៉ុន នៅក្នុង ១របាក្សត្រ ២៤។ នៅចុងសម័យស្តេចដាវីឌ មានសង្ឃជាច្រើន ហើយពួកគេត្រូវការបែងចែកជាក្រុមៗ។ ដូច្នេះ ពួកគេបានចាប់ឆ្នោតបែងចែកទៅជា២៤ក្រុម យោងតាមគ្រួសាររបស់ចៅប្រុសរបស់លោកអើរ៉ុនទាំង២៤។ ឆ្នោតចំនួនប្រាំបីបានធ្លាក់ទៅលើអ័ប៊ីយ៉ា។ ក្រុមនីមួយៗបានបម្រើទីបរិសុទ្ធ និងតំណាក់នៃព្រះអម្ចាស់សម្រាប់រយៈពេល១៥ថ្ងៃ។ ហើយសាការីពីក្រុមសង្ឃអ័ប៊ីយ៉ា ត្រូវបានព្រះជ្រើសរើសធ្វើជាសង្ឃទទួលខុសត្រូវចំពោះក្រុមរបស់គាត់។
លូកា ១:៨ និយាយថា «រីឯតាមទំលាប់ការងារពួកសង្ឃ ដែលគេចាប់ឆ្នោត នោះត្រូវវេន ឲ្យលោកចូលទៅដុតគ្រឿងក្រអូប នៅក្នុងព្រះវិហារនៃព្រះអម្ចាស់»។ នេះបង្ហាញប្រាប់យើងថា លោកយ៉ូហាន-បាទ្ទីសបានកើតមកនៅក្នុងគ្រួររបស់សម្តេចសង្ឃអើរ៉ុន ហើយជាសម្តេចសង្ឃចុងក្រោយបង្អស់ ដែលតំណាងឲ្យមនុស្សជាតិទាំងមូល (ម៉ាថាយ ១១:១១; ៣:១៣-១៧)។ ដោយយោងតាមច្បាប់ មានតែអ្នកដែលបានកើតមកនៅក្នុងគ្រួររបស់សម្តេចសង្ឃប៉ុណ្ណោះ ទើបអាចធ្វើជាសម្តេចសង្ឃបាន។ មានតែសត្វតោប៉ុណ្ណោះ ទើបអាចបង្កើតកូនតោបាន។ ដូច្នេះ លោកយ៉ូហាន-បាទ្ទីសបានស្នងតំណែងជាសម្តេចសង្ឃរបស់លោកអើរ៉ុន ដែលជា ព្ធយុកោរបស់គាត់។ 
 
 
ពួកសាវករបស់ព្រះយេស៊ូវបានធ្វើបន្ទាល់ពីបុណ្យជ្រមុជរបស់ទ្រង់
 
សាវកទាំងអស់ ជាពិសេស សាវកប៉ុល ពេត្រុស ម៉ាថាយ និងយ៉ូហាន បានធ្វើបន្ទាល់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ចូរយើងពិនិត្យមើលសេចក្តីបន្ទាល់របស់សាវកប៉ុល ដែលត្រូវបានសរសេរនៅក្នុងបទគម្ពីរចម្បងរបស់យើង។ «ដូច្នេះ យើងនឹងថាដូចម្តេច តើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចំរើនឡើងឬអីទេ មិនត្រូវឡើយ ធ្វើដូចម្តេចឲ្យយើងដែលស្លាប់ខាងឯអំពើបាប ហើយបាននៅរស់ក្នុងអំពើបាបទៀតបានតើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្តីសុគតនៃទ្រង់ដែរ ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្តីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរដោយដឹងសេចក្តីនេះថា មនុស្សចាស់របស់យើង បានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយ ដើម្បីឲ្យតួអំពើបាបបានត្រូវសូន្យទៅ ប្រយោជន៍កុំឲ្យយើងនៅបំរើអំពើបាបទៀតឡើយដ្បិតអ្នកណាដែលស្លាប់ នោះក៏បានរាប់ជាសុចរិតរួចពីបាបហើយ» (រ៉ូម ៦:១-៧)។ 
កាឡាទី ៣:២៧ ក៏និយាយផងដែរថា «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ»។ ហើយចូរយើងពិនិត្យមើលសេចក្តីបន្ទាល់របស់សាវក ពេត្រុសម្តង។ ១ពេត្រុស ៣:២១ ប្រាប់យើងថា «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសំអាតក្អែលរបស់រូបសាច់ចេញទេ គឺជាសេចក្តីសន្មតិរបស់បញ្ញាចិត្តដ៏ជ្រះថ្លាចំពោះព្រះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់មានព្រះជន្មរស់ឡើងវិញ»។ 
សាវកយ៉ូហាននិយាយនៅក្នុង ១យ៉ូហាន ៥:៥-៨ ថា «តើអ្នកណាជាអ្នកឈ្នះលោកីយ៍ បើមិនមែនជាអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ គឺព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលយាងមកដោយទឹក ហើយនិងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះ គឺទាំងទឹកទាំងឈាមផង គឺជាព្រះវិញ្ញាណដែលធ្វើបន្ទាល់ ដ្បិតព្រះវិញ្ញាណទ្រង់ជាសេចក្តីពិត មានសាក្សី៣អង្គដែលធ្វើបន្ទាល់នៅស្ថានសួគ៌ គឺជាព្រះវរបិតា១ ព្រះបន្ទូល១ និងព្រះវិញ្ញាណបរិសុទ្ធ១ តែទាំង៣អង្គនេះរួមមកតែ១ទេ ហើយមាន៣មុខទៀត ដែលធ្វើបន្ទាល់នៅផែនដីដែរ គឺជាព្រះវិញ្ញាណ១ ទឹក១ និងឈាម១ ទាំង៣នេះក៏ត្រូវគ្នាដែរ»។ 
សេចក្តីបន្ទាល់របស់សាវកម៉ាថាយនៅក្នុង ម៉ាថាយ ៣:១៣-១៧ គឺថា «នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះមានឮសំឡេងចេញពីមេឃថា នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ 
ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ «ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ។» ព្រះយេស៊ូវបានទទួលយកអំពើបាបរបស់លោកិយនេះដាក់លើអង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស តាមរបៀបត្រឹមត្រូវបំផុត។ ព្រះអង្គទ្រង់ផ្ទាល់ធ្វើបន្ទាល់ពីវា។ «កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ នោះមានឮសំឡេងចេញពីមេឃថា នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់។» ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានធ្វើបន្ទាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណអស់រយៈពេលបីឆ្នាំ បានសុគតនៅលើឈើឆ្កាង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ នៅថ្ងៃទីបី។ ហើយឥឡូវនេះ ទ្រង់កំពុងតែគង់នៅខាងស្តាំព្រះវរបិតា។
ព្រះយេស៊ូវនឹងយាងមកម្តងទៀត សម្រាប់អស់អ្នកដែលមិនមានបាប និងរង់ចាំទ្រង់។ ហេព្រើរ ៩:២៨ និយាយថា «ដូច្នេះ ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដង ហើយដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់» ហើយព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ថា កូនមនុស្សដែលបានដោះអំពើបាបទាំងអស់របស់លោកិយនេះ គឺជាព្រះយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះ។ ទោះបីជាយ៉ាងណា មនុស្សមិនយល់ព្រះគម្ពីរទេ ពីព្រោះភ្នែកខាងវិញ្ញាណរបស់ពួកគេបិទជិត។ ភ្នែកខាងវិញ្ញាណរបស់ពួកគេគួរតែបើក ហើយពួកគេគួរតែបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ (យ៉ូហាន ៣:៥)។ 
ដូច្នេះ ពួកគេគិតថា មានតែព្រះយេស៊ូវប៉ុណ្ណោះ ដែលសម្រេចបាននូវសេចក្តីសង្រ្គោះរបស់មនុស្សជាតិ។ ប៉ុន្តែតាមការពិត ព្រះយេស៊ូវគឺជាកូនចៀមនៃព្រះ ដែលត្រូវការលោកយ៉ូហាន-បាទ្ទីស ដែលជាតំណាងនៃមនុស្សជាតិទាំងមូល និងដែលអាចផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើអង្គទ្រង់បាន។ ស្រដៀងគ្នាដែរ ដោយសារសម្តេចសង្ឃអើរ៉ុនបានដាក់ដៃរបស់គាត់នៅក្បាលរបស់តង្វាយលោះបាប (សត្វពពែរស់) ហើយបានផ្ទេរអំពើបាបរបស់ជនជាតិអ៊ីស្រាអែលទៅលើវា ដោយការដាក់ដៃរបស់គាត់នៅលើក្បាលរបស់តង្វាយនោះ។ បន្ទាប់មក សម្តេចសង្ឃ អើរ៉ុនបានដោះឲ្យពួកគេបានរួចពីអំពើបាបរបស់ពួកគេ ដោយការសម្លាប់តង្វាយលោះបាបនោះ។ ដូច្នេះ ព្រះបានបញ្ជូនអ្នកនាំសាររបស់ទ្រង់មកមុនព្រះយេស៊ូវ។
 
 
តើលោកយ៉ូហាន-បាទ្ទីសគឺជាអ្នកណា?
 
លោកយ៉ូហាន-បាទ្ទីស គឺជាអ្នកនាំសាររបស់ព្រះ ដែលត្រូវបានទាយពីនៅក្នុង ម៉ាឡាគី ៣:១-៣។ ព្រះអម្ចាស់បានត្រូវការអ្នកនាំសារ គឺលោកយ៉ូហាន-បាទ្ទីស ដែលធ្វើជាតំណាងនៃមនុស្សជាតិទាំងមូល។ ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ បានដោះអំពើបាបទាំងអស់របស់មនុស្សជាតិទាំងមូល តាមរយៈលោកយ៉ូហាន-បាទ្ទីស ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាប នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ប៉ុន្តែសត្វចៀមបានទទួលយកអំពើបាបទាំងអស់ ហើយត្រូវបានគេសម្លាប់ នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ ដូច្នេះ ព្រះយេស៊ូវបានសង្រ្គោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់ពួកគេអស់កល្បជានិច្ច។ 
ព្រឹត្តិការណ៍ធំពីរបានកើតឡើង នៅមុនកំណើតរបស់ព្រះយេស៊ូវ។ ព្រឹត្តិការណ៍ទីមួយគឺថា នាងម៉ារាបានផ្តល់កំណើតដល់ព្រះយេស៊ូវ ហើយព្រឹត្តិការណ៍ទីពីរគឺថា លោកយ៉ូហាន-បាទ្ទីសបានកើតមកនៅក្នុងក្រុមរបស់សង្ឃអ័ប៊ីយ៉ា។ ព្រឹត្តិការណ៍ទាំងពីរនេះបានកើតឡើងនៅក្នុងទិព្វញ្ញាណនៃព្រះជាម្ចាស់ ហើយត្រូវបានកត់ត្រាទុកយ៉ាងឥតខ្ចោះ ដោយព្រះ។ ព្រះបានបញ្ជូនលោកយ៉ូហាន-បាទ្ទីសឲ្យមកលោកិយនេះ រយៈពេល៦ខែមុនព្រះយេស៊ូវ ហើយបន្ទាប់មក ទ្រង់បានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ដើម្បីដោះយើងឲ្យរួចពីសង្រ្គាម និងការឈឺចាប់។ តើអ្នកយល់ទេ? ចូរយើងពិនិត្យមើលឲ្យកាន់តែស៊ីជម្រៅនៅក្នុងព្រះគម្ពីរ។
ចូរយើងពិនិត្យមើល ម៉ាថាយ ១១:៧-១៤ ដែលធ្វើបន្ទាល់ពីលោកយ៉ូហាន-បាទ្ទីស។ «កំពុងដែលអ្នកទាំង២នោះចេញទៅហើយ នោះព្រះយេស៊ូវទ្រង់ផ្តើមមានព្រះបន្ទូលនឹងហ្វូងមនុស្ស ពីយ៉ូហានថា តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬអី តើបានទៅមើលអ្វី បានទៅមើលមនុស្សពាក់អាវទន់ភ្លន់ឬអី មើលអស់អ្នកដែលពាក់អាវទន់ភ្លន់ នោះសុទ្ធតែនៅក្នុងដំណាក់ស្តេចទេ ចុះអ្នករាល់គ្នាបានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង ដ្បិតគឺពីអ្នកនេះហើយ ដែលមាន សេចក្តីចែងទុកមកថា មើល អញចាត់ទូតអញ ឲ្យទៅមុនឯង ទូតនោះនឹងរៀបចំផ្លូវនៅមុខឯង ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទ្ទីស ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ តាំងតែពីគ្រាយ៉ូហាន-បាទ្ទីស ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង ពីព្រោះអស់ទាំងហោរា និងក្រឹត្យវិន័យបានទាយ ដរាបមកដល់គ្រាលោកយ៉ូហាន ហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយ ជាលោកអេលីយ៉ាដែលត្រូវមក។»
មនុស្សបានចេញទៅឯវាលរហោស្ថាន ដើម្បីមើលលោកយ៉ូហាន- បាទ្ទីស ដែលបានស្រែកប្រកាសថា «ចូរឲ្យប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ» (ម៉ាថាយ ៣:២)។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកគេថា «តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬអី តើបានទៅមើលអ្វី បានទៅមើលមនុស្សពាក់អាវទន់ភ្លន់ឬអី មើលអស់អ្នកដែលពាក់អាវទន់ភ្លន់ នោះសុទ្ធតែនៅក្នុងដំណាក់ស្តេចទេ ចុះអ្នករាល់គ្នាបានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង»។ 
នៅសម័យព្រះគម្ពីរសញ្ញាចាស់ ស្តេចមួយអង្គមានអំណាចខ្ពស់ជាងហោរា។ ពួកស្តេចបានស្តាប់តាមអ្វីដែលពួកហោរាបាននិយាយ។ តើមានអ្នកណាមានអំណាចខ្ពស់ជាពួកស្តេច និងពួកហោរានៅក្នុងព្រះគម្ពីរសញ្ញាចាស់? គាត់គឺជាលោកយ៉ូហាន-បាទ្ទីស។ ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់បានធ្វើបន្ទាល់ពីអំណាចរបស់គាត់។ តើអ្នកណាគឺជាតំណាងនៃមនុស្សជាតិទាំងមូល? ហើយតើអ្នកណាគឺជាតំណាងនៃមនុស្សជាតិដែលមានសាច់ឈាម ក្រៅពីព្រះយេស៊ូវ? គាត់គឺជាលោកយ៉ូហាន-បាទ្ទីស។ លោក យ៉ូហាន-បាទ្ទីសគឺជាសម្តេចសង្ឃរបស់មនុស្សជាតិនៅផែនដីនេះ គឺព្រះអម្ចាស់បានតែងតាំងគាត់ ហើយបានបញ្ជូនគាត់មកលោកិយនេះ ដើម្បីបំពេញតួនាទីនេះ។ 
«ចុះអ្នករាល់គ្នាបានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង ដ្បិតគឺពីអ្នកនេះហើយ ដែលមានសេចក្តីចែងទុកមកថា មើល អញចាត់ទូតអញ ឲ្យទៅមុនឯង ទូតនោះនឹងរៀបចំផ្លូវនៅមុខឯង។»
ហោរាអេសាយបានទាយថា សង្រ្គាមនៅក្នុងក្រុងយេរូសាឡិមនឹងបានបញ្ចប់។ យើងអាចមើលឃើញថា ទំនាយនេះត្រូវបានបំពេញសម្រេច នៅពេលលោកយ៉ូហាន-បាទ្ទីសបាននិយាយថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!» (យ៉ូហាន ១:២៩)។ លោកយ៉ូហាន-បាទ្ទីសបានធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ហើយបានដោះបាបមនុស្សលោកចេញ។
ម៉្យាងវិញទៀត ព្រះយេស៊ូវបានធ្វើបន្ទាល់ថា លោកយ៉ូហាន-បាទ្ទីសគឺជាអ្នកនាំសារជ្រើសរើសរបស់ព្រះ ដែលនឹងត្រូវមក។ ម៉ាថាយ ១១:១១ និយាយថា «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទ្ទីស»។ តើមានអ្នកណាម្នាក់ដែលកើតពីស្រ្តីមកធំជាងគាត់ដែរឬទេ? ទេ។ តើ «ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក» មានន័យយ៉ាងដូចម្តេច? វាមានន័យថា «មនុស្សទាំងអស់នៅក្នុងលោកិយនេះ»។ ប្រយោគថា «ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទ្ទីស» មានន័យថា លោកយ៉ូហាន-បាទ្ទីសគឺជាតំណាងនៃមនុស្សទាំងអស់នៅក្នុងលោកិយនេះ។ គាត់គឺជាសម្តេចសង្ឃ ពីព្រោះគាត់បានកើតមកជាពូជពង្សរបស់សម្តេចសង្ឃអើរ៉ុន។ 
 
 
លោកយ៉ូហាន-បាទ្ទីសគឺជាតំណាងនៃមនុស្សទាំងអស់ នៅក្នុងលោកិយនេះ
 
តើ អ្នកជឿថា លោកយ៉ូហាន-បាទ្ទីសគឺជាតំណាងនៃមនុស្សទាំងអស់នៅក្នុងលោកិយនេះ ហើយជាសម្តេចសង្ឃដែលបានផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះយេស៊ូវ ដោយដឹងថា ព្រះបានតែងតាំងលោកអើរ៉ុន និងពូជពង្សរបស់គាត់ឲ្យបំពេញការងារជាសង្ឃនៅអស់កល្បជានិច្ចនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរទេ?
តើអ្នកណាគឺជាតំណាងនៃមនុស្សជាតិទាំងមូល? ហើយតើអ្នកណាគឺជាតំណាងនៃមនុស្សទាំងអស់ដែលមានសាច់ឈាម លើកលែងតែព្រះយេស៊ូវ? គាត់គឺជាលោកយ៉ូហាន-បាទ្ទីស ដែលបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ។
«មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង ដ្បិតគឺពីអ្នកនេះហើយ ដែលមានសេចក្តីចែងទុកមកថា មើល អញចាត់ទូតអញ ឲ្យទៅមុនឯង ទូតនោះនឹងរៀបចំផ្លូវនៅមុខឯង។»
ហើយលោកយ៉ូហាន-បាទ្ទីសគឺជាមនុស្ស ដែលបានធ្វើបន្ទាល់ថា«នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។
ព្រះយេស៊ូវបានមានបន្ទូលថា «តាំងតែពីគ្រាយ៉ូហាន-បាទីស្ទ ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង ពីព្រោះអស់ទាំងហោរា និងក្រឹត្យវិន័យបានទាយ ដរាបមកដល់គ្រាលោកយ៉ូហាន» (ម៉ាថាយ ១១:១២-១៣)។ បទគម្ពីរនេះបង្ហាញប្រាប់ថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយបានធ្វើជាព្រះអង្គសង្រ្គោះដល់មនុស្សជាតិទាំងមូល។ ហើយវាក៏បង្ហាញប្រាប់ផងដែរថា លោកយ៉ូហាន-បាទ្ទីសបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើព្រះយេស៊ូវ។ ហើយព្រះយេស៊ូវអង្គទ្រង់ផ្ទាល់ក៏បានមានបន្ទូលដូច្នេះផងដែរ។ នេះមានន័យថា លោកយ៉ូហាន-បាទ្ទីសបានផ្ទេរអំពើបាបរបស់លោកិយនេះទៅលើព្រះយេស៊ូវ ហើយអ្នកណាដែលជឿលើការពិតនេះ បានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ហើយនឹងបានចូលទៅក្នុងនគរស្ថានសួគ៌។ តើនេះគឺជាសេចក្តីពិត ឬសេចក្តីមិនពិត? យោងតាមព្រះបន្ទូលព្រះ នេះគឺពិតជាសេចក្តីពិត ហើយក្នុងនាមយើងជាគ្រូអធិប្បាយសេចក្តីពិតតាមព្រះគម្ពីរ យើងអាចប្រកាសវានៅក្នុងរបៀបថ្លៃថ្នូរបាន។ អ្នកណាដែលជឿលើសេចក្តីពិត នឹងបានចូលទៅក្នុងនគរស្ថានសួគ៌។
 
 
ក្នុងនាមជាសម្តេចសង្ឃចុងក្រោយបង្អស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ លោកយ៉ូហាន-បាទ្ទីសបានផ្ទេរអំពើបាបរបស់លោកិយនេះទៅលើ ព្រះយេស៊ូវ
 
លោកសាការី ដែលជាឪពុករបស់លោកយ៉ូហាន-បាទ្ទីស បានស្តាប់ឮពីទេវតារបស់ព្រះអម្ចាស់។ ចូរយើងពិនិត្យមើលសេចក្តីបន្ទាល់របស់គាត់ពីកូនប្រុសរបស់គាត់។ តើសេចក្តីបន្ទាល់របស់ឪពុករបស់លោកយ៉ូហាន-បាទ្ទីសពីកូនប្រុសរបស់ខ្លួនមិនត្រឹមត្រូវទេឬអី? ដូច្នេះ ចូរយើងពិនិត្យមើលសេចក្តីបន្ទាល់ ដែលគាត់ច្រៀងជាទម្រង់ទំនុកដំកើង។«រីឯសាការី ជាឪពុក ក៏បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ហើយទាយថា សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះគុណ ពីព្រោះទ្រង់បានទតមើល ហើយប្រោសលោះរាស្ត្រទ្រង់ ព្រមទាំងបង្កើតព្រះដ៏មានឥទ្ធិឫទ្ធិ នៅក្នុងពូជហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ សំរាប់នឹងជួយសង្គ្រោះយើងផងដូចជាទ្រង់មានព្រះបន្ទូល ដោយមាត់ពួកហោរាបរិសុទ្ធរបស់ទ្រង់តាំងពីបុរាណមក គឺជាសេចក្តីសង្គ្រោះ ឲ្យរួចពីខ្មាំងសត្រូវយើង ហើយពីកណ្តាប់ដៃនៃអស់អ្នកណាដែលស្អប់យើង ដើម្បីនឹងសំរេចសេចក្តីមេត្តាករុណា ដល់ពួកឰយុកោយើង ហើយនឹងនឹកចាំ ពីសេចក្តីសញ្ញាបរិសុទ្ធរបស់ទ្រង់ គឺជាសម្បថ ដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាឰយុកោយើងថា នឹងបើកឲ្យយើងបានសង្គ្រោះ រួចពីកណ្តាប់ដៃពួកខ្មាំងសត្រូវ ដើម្បីឲ្យបានបំរើទ្រង់ ឥតភ័យខ្លាច ដោយសេចក្តីបរិសុទ្ធ និងសេចក្តីសុចរិត នៅចំពោះទ្រង់ អស់១ជីវិតយើង ឯឯងទារកអើយ គេនឹងហៅឯងជាហោរានៃព្រះដ៏ខ្ពស់បំផុត ដ្បិតឯងនឹងដើរចំពោះព្រះអម្ចាស់ ដើម្បីនឹងរៀបចំផ្លូវថ្វាយទ្រង់ ប្រយោជន៍ឲ្យរាស្ត្រទ្រង់បានស្គាល់សេចក្តី សង្គ្រោះ ជាការប្រោសឲ្យគេរួចពីបាបដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះនៃយើង ដែលបណ្តាលឲ្យបច្ចូសកាល ភ្លឺមកដល់យើងពីស្ថានដ៏ខ្ពស់ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្តីងងឹត ហើយក្នុងម្លប់នៃសេចក្តីស្លាប់ ប្រយោជន៍ឲ្យបានដំរង់ជើងយើង តាមផ្លូវសុខសាន្តវិញ រីឯទារកនោះ ក៏កាន់តែធំឡើង បានចំរើនកំឡាំងខាងវិញ្ញាណជាខ្លាំងឡើង ហើយនៅតែក្នុងទីរហោស្ថាន ដរាបដល់ថ្ងៃ ដែលបង្ហាញខ្លួន ឲ្យសាសន៍អ៊ីស្រាអែលបានឃើញ» (លូកា ១:៦៧-៨០)។ 
ឪពុករបស់គាត់ បានទាយពីហោរា និងសង្ឃប្រភេទណា ដែលលោកយ៉ូហាន-បាទ្ទីសនឹងធ្វើជា។ ចូរយើងពិនិត្យមើលអ្វីដែលគាត់បានទាយពីកូនប្រុសរបស់គាត់។ «ឯឯងទារកអើយ គេនឹងហៅឯងជាហោរានៃព្រះដ៏ខ្ពស់បំផុត ដ្បិតឯងនឹងដើរចំពោះព្រះអម្ចាស់ ដើម្បីនឹងរៀបចំផ្លូវថ្វាយទ្រង់ ប្រយោជន៍ឲ្យរាស្ត្រទ្រង់បានស្គាល់សេចក្តីសង្គ្រោះ ជាការប្រោសឲ្យគេរួចពីបាប ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះនៃយើង ដែលបណ្តាលឲ្យបច្ចូសកាល ភ្លឺមកដល់យើងពីស្ថានដ៏ខ្ពស់ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្តីងងឹត ហើយក្នុងម្លប់នៃសេចក្តីស្លាប់ ប្រយោជន៍ឲ្យបានដំរង់ជើងយើង តាមផ្លូវសុខសាន្តវិញ» (លូកា ១:៧៦-៧៩)។ 
នៅទីនេះ ព្រះគម្ពីរនិយាយយ៉ាងច្បាស់លាស់ថា «ប្រយោជន៍ឲ្យ រាស្ត្រទ្រង់បានស្គាល់សេចក្តីសង្គ្រោះ ជាការប្រោសឲ្យគេរួចពីបាប»។ តើអ្នកណាធ្វើឲ្យយើងបានស្គាល់ពីសេចក្តីសង្រ្គោះ? លូកា ១:៧៦ បញ្ជាក់ថា គាត់គឺជាលោកយ៉ូហាន-បាទ្ទីស។ យើងអាចស្គាល់ព្រះយេស៊ូវ និងជឿលើទ្រង់បាន ដោយសារលោកយ៉ូហាន-បាទ្ទីសបានធ្វើបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះមនុស្សមានបាប ចេញពីអំពើបាបរបស់ពួកគេ ដោយការទទួលបុណ្យជ្រមុជពីគាត់ ដើម្បីដោះបាបចេញ តាមរបៀបសុចរិត និងត្រឹមត្រូវបំផុត។ លោកយ៉ូហាន-បាទ្ទីសនិយាយថា «បានមកសំរាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់ គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ» (យ៉ូហាន ១:៧-៨)។ 
 
 
យើងត្រូវតែបានសង្រ្គោះ
 
យើង ត្រូវតែបានប្រោសលោះ ដោយការជឿថា ព្រះយេស៊ូវបានសង្រ្គោះមនុស្សទាំងអស់នៅក្នុងលោកិយនេះ តាមរយៈរបៀបដ៏សុចរិត និងត្រឹមត្រូវបំផុត ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។ សេចក្តីសុចរិតរបស់ព្រះនិយាយថា ព្រះយេស៊ូវបានយាងមកលោកិយនេះ ដោយយកនិស្ស័យជាមនុស្ស ហើយបានសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបទាំងអស់របស់ពួកគេ តាមរបៀបដ៏សុចរិត និងត្រឹមត្រូវបំផុត គឺដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ បន្ទាប់ពីគេបានឆ្កាងទ្រង់។ សេចក្តីសុចរិតរបស់ព្រះត្រូវបានលាក់ទុកនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
សេចក្តីសុចរិតរបស់ព្រះ ដែលបានសម្តែងនៅក្នុងដំណឹងល្អ បង្រៀនយើងថា ព្រះយេស៊ូវត្រូវបានបញ្ជូនមក ក្នុងនិស្ស័យជាមនុស្ស ហើយទ្រង់បានទទួលបុណ្យជ្រមុជ ត្រូវគេឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ នៅថ្ងៃទីបី។ យើងអាចជឿលើព្រះយេស៊ូវ តាមរយៈសេចក្តីបន្ទាល់របស់លោកយ៉ូហាន-បាទ្ទីស ហើយបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះយេស៊ូវ។ អំពើបាបទាំងអស់របស់មនុស្សត្រូវបានដោះចេញ ហើយពួកគេមានជីវិតអស់កល្បជានិច្ច ដោយសារជំនឿលើព្រះយេស៊ូវ តាមរយៈលោកយ៉ូហាន-បាទ្ទីស។ ពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើបន្ទាល់ថា យើងគឺជាកូនៗរបស់ព្រះ។