Search

説教集

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 9-2] យើងត្រូវតែដឹងថា ការតម្រូវទុកជាមុនត្រូវបានរៀបចំ នៅក្នុងសេចក្តីសុចរិត (រ៉ូម ៩:៩-៣៣)

(រ៉ូម ៩:៩-៣៣)
«ដ្បិតសេចក្តីសន្យានោះ គឺជាព្រះបន្ទូលនេះដែលថា [អញនឹងមកវិញតាមកំណត់នេះ នោះសារ៉ានឹងមានកូន] មិនតែប៉ុណ្ណោះសោត រេបិកាក៏មានផ្ទៃពោះនឹងមនុស្សម្នាក់ដែរ គឺអ៊ីសាក ជាឰយុកោនៃយើងរាល់គ្នា គ្រាដែលកូនមិនទាន់កើតមកនៅឡើយ ហើយមិនទាន់ធ្វើការល្អឬអាក្រក់អ្វី នោះព្រះទ្រង់មានព្រះបន្ទូលប្រាប់នាងថា [កូនច្បងនឹងត្រូវបំរើប្អូន] ដូចមានសេចក្តីចែងទុកមកថា [អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវវិញ] គឺដើម្បីឲ្យព្រះដំរិះរបស់ព្រះ ខាងឯសេចក្តីរើសតាំងបានជាប់នៅ មិនមែនដោយអាងការប្រព្រឹត្តទេ គឺដោយអាងព្រះដែលទ្រង់ហៅវិញ ដូច្នេះ យើងនឹងថាដូចម្តេច តើព្រះមានសេចក្តីទុច្ចរិតឬអី ទេ គ្មានសោះ ដ្បិតទ្រង់មានព្រះបន្ទូលទៅលោកម៉ូសេថា [អញនឹងផ្សាយសេចក្តីមេត្តាករុណា ដល់អ្នកណាដែលអញមេត្តាករុណា ក៏នឹងមានសេចក្តីក្តួលអាណិត ដល់អ្នកណាដែលអញក្តួលអាណិត] ដូច្នេះ មិនសំរេចនឹងអ្នកណាដែលចង់បាន ឬនឹងអ្នកណាដែលខំរត់តាមនោះទេ គឺស្រេចនឹងព្រះ ដែលមាន សេចក្តីមេត្តាករុណាវិញ ដ្បិតមានបទគម្ពីរសំដែងដល់ផារ៉ោនថា [អញបានតាំងឯងឡើងសំរាប់ការនេះឯង គឺដើម្បីសំដែងឫទ្ធិបារមីអញក្នុងខ្លួនឯង ប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទូទៅពេញផែនដី] ដូច្នេះ ទ្រង់តែងផ្សាយមេត្តាករុណា ដល់អ្នកណាតាមព្រះហឫទ័យ ហើយទ្រង់ធ្វើឲ្យអ្នកណារឹងទទឹងក៏តាមតែព្រះហឫទ័យដែរ ដូច្នេះ អ្នកនឹងសួរខ្ញុំថា ហេតុអ្វីបានជាទ្រង់នៅតែបន្ទោសទៀត ដ្បិតតើអ្នកណាបានទទឹងនឹងព្រះហឫទ័យទ្រង់ ប៉ុន្តែ ឱមនុស្សអើយ តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ តើរបស់ដែលជាងស្មូនបានសូនធ្វើហើយ និងនិយាយទៅជាងនោះថា ហេតុអ្វីបានជាសូនធ្វើអញដូច្នេះឬអី តើជាងស្មូនគ្មានអំណាចលើដីឥដ្ឋ និងយកដុំដីដដែលធ្វើជាវត្ថុ១សំរាប់ការដ៏ប្រសើរ ហើយ១ទៀត សំរាប់ការមិនប្រសើរទេឬអី ចុះបើសិនជាព្រះទ្រង់ចង់សំដែងសេចក្តីក្រោធ ព្រមទាំងបើកឲ្យស្គាល់ព្រះចេស្តា ដល់គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសំរាប់តែត្រូវបំផ្លាញដូច្នេះ ដែលទ្រង់ទ្រាំទ្រដោយអំណត់ជាយូរមកហើយ ហើយបើទ្រង់ចង់បើកឲ្យគ្រឿងប្រដាប់ ដែលគួរនឹង សេចក្តីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុន បានស្គាល់សេចក្តីវិសេសនៃសិរីល្អដ៏បរិសុទ្ធរបស់ទ្រង់វិញ គឺយើងរាល់គ្នាដែលទ្រង់បានហៅមក មិនមែនពីសាសន៍យូដាតែប៉ុណ្ណោះ គឺពីសាសន៍ដទៃផង នោះធ្វើដូចម្តេចទៅ ដូចមានសេចក្តីចែងទុកក្នុងគម្ពីរហូសេ សំដែងមកថា [អញនឹងហៅសាសន៍នោះ ដែលមិនមែនជារាស្ត្រអញ ថាជារាស្ត្រអញវិញ ហើយអ្នកនោះដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងាដែរ] ដូច្នេះ នៅកន្លែងដែលបានសំដែងថា [ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ] ត្រង់កន្លែងនោះឯងនឹងហៅគេថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់នៅវិញ ឯហោរាអេសាយ លោកក៏បន្លឺឡើង ពីដំណើរសាសន៍អ៊ីស្រាអែលថា [ទោះបើជនជាតិ អ៊ីស្រាអែលមានចំនួនច្រើន ដូចខ្សាច់នៅមាត់សមុទ្រក៏ដោយ គង់តែនឹងបានសង្គ្រោះតែសំណល់ដែលសល់ទេ ដ្បិតការនោះកំពុងតែបង្ហើយ ហើយបង្រួមជាខ្លី ដោយសេចក្តីសុចរិត ពីព្រោះព្រះអម្ចាស់ទ្រង់នឹងកាត់ការនោះយ៉ាងខ្លី នៅលើផែនដី] ដូចជាលោកអេសាយបានទាយទុកមកអំពីមុនថា [បើសិនណាជាព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មិនបានទុកពូជឲ្យយើង នោះយើងនឹងបានត្រឡប់ដូចជាក្រុងសូដុំម ហើយដូចជាក្រុងកូម៉ូរ៉ាដែរ] ដូច្នេះ តើយើងនឹងថាដូចម្តេច គឺត្រូវថា សាសន៍ដទៃ ដែលមិនដេញតាមសេចក្តីសុចរិត នោះបានទាន់សេចក្តីសុចរិតនោះហើយ គឺជាសេចក្តីសុចរិត ដែលមកដោយសារសេចក្តីជំនឿ តែឯសាសន៍អ៊ីស្រាអែលវិញ ដែលគេដេញតាមក្រឹត្យវិន័យដ៏សុចរិត នោះគេមិនបានទាន់ក្រឹត្យ វិន័យដ៏សុចរិតទេ តើដោយហេតុអ្វី គឺដោយព្រោះតែគេរក ដោយអាងការគេប្រព្រឹត្ត មិនមែនដោយសេចក្តីជំនឿទេ ដ្បិតគេបានជំពប់នឹងថ្មជំពប់នោះ ដូចមានសេចក្តីចែងទុកមកថា [មើល អញដាក់ថ្មជំពប់១ គឺជាថ្មដាបង្អាក់បង្អន់ចិត្ត នៅក្រុងស៊ីយ៉ូន អស់អ្នកណាដែលជឿដល់ថ្មនោះ នឹងគ្មានហេតុនាំឲ្យខ្មាសឡើយ]។ 
 
 
តើអ្វីគឺជាការតម្រូវទុកជាមុនដ៏ពិតរបស់ព្រះ?
 
ឥឡូវនេះ ចូរយើងបង្វែរការយកចិត្តទុកដាក់របស់យើងទៅលើអ្វីដែលហៅថា «ការតម្រូវទុកជាមុនរបស់ព្រះ»។ ដើម្បីយល់យ៉ាងច្បាស់លាស់ថា ការតម្រូវទុកជាមុនគឺជាអ្វី យើងត្រូវតែចាត់ទុកព្រះគម្ពីរជាព្រះបន្ទូលព្រះ និងកែតម្រូវខ្លួនយើង បើសិនមានអ្វីមួយខុសនៅក្នុង សេចក្តីជំនឿរបស់យើង។ ដូច្នេះ ជាដំបូង យើងត្រូវតែយល់ពីមូលហេតុដែលព្រះបានស្រឡាញ់យ៉ាកុប និងបានស្អប់អេសាវសិន។ ហើយយើងក៏ត្រូវស្វែងយល់ផងដែរថា ការយល់ដឹងរបស់គ្រីស្ទបរិស័ទសម័យនេះ អំពីការតម្រូវទុកជាមុនចេញពីព្រះគម្ពីរ ឬយ៉ាងណា។ យើងទាំងអស់គ្នាត្រូវតែមានការយល់ដឹងត្រឹមត្រូវអំពីការតម្រូវទុកជាមុន ដែលព្រះបានបង្កើត។
ដើម្បីទទួលបានព្រះពរពីព្រះ យើងដែលជាគ្រីស្ទបរិស័ទ ត្រូវស្វែងយល់ពីរបៀបដែលការតម្រូវទុកជាមុនរបស់ព្រះ ស៊ីគ្នានឹងផែនការរបស់ ទ្រង់។ នៅពេលគិតអំពីផែនការរបស់ព្រះ គ្រីស្ទបរិស័ទជាច្រើនគិតថា វាសនារបស់ពួកគេត្រូវបានព្រះកំណត់ជាមុន តាំងពីមុនកំណើតរបស់ពួកគេមកម៉្លេះ មិនពាក់ព័ន្ធអ្វីជាមួយនឹងសេចក្តីជំនឿឡើយ គឺដូចជាព្រះបានកំណត់វាសនារបស់យ៉ាកុប និងអេសាវ ដោយឥតលក្ខខណ្ឌ និងតាមតែព្រះទ័យទ្រង់ដូច្នេះដែរ។ ប៉ុន្តែនេះមិនត្រឹមត្រូវទេ។ ព្រះស្រឡាញ់ ឬមិនស្រឡាញ់យើង អាស្រ័យថា យើងជឿលើសេចក្តីសុចរិតរបស់ទ្រង់ ឬមិនជឿ។ នេះហើយគឺជាសេចក្តីពិតនៅក្នុងផែនការរបស់ព្រះ ដែលទ្រង់បានប្រទានឲ្យយើង។
 
 
បើសិនអ្នកចង់យល់យ៉ាងច្បាស់លាស់អំពីការតម្រូវទុកជាមុនរបស់ព្រះ អ្នកត្រូវបោះបង់គំនិតផ្ទាល់ខ្លួន ហើយផ្តោតលើសេចក្តីសុចរិតរបស់ព្រះ
 
ដោយសារមនុស្សជាច្រើនមិនអាចគិតអំពី និងមិនជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានសម្តែង តាមរយៈព្រះយេស៊ូវគ្រីស្ទ ពួកគេចូលចិត្តគិតអំពីសេចក្តីស្រឡាញ់របស់ព្រះ តាមរបៀបដែលពួកគេជ្រើសរើស ហើយអ្នកខ្លះថែមទាំងគិតថា សេចក្តីស្រឡាញ់របស់ព្រះមិនយុត្តិធម៌ទៀតផង។ ប៉ុន្តែពួកគេត្រូវតែដឹងថា នេះមិនមែនជារបៀបគិតត្រឹមត្រូវ ឡើយ។ យើងត្រូវតែបោះបង់សេចក្តីជំនឿមុតមាំដែលខុសរបស់យើង ដោយមិនពិចារណាផែនការដ៏សុចរិតរបស់ព្រះ ដែលព្រះយេស៊ូវបានបើកសម្តែង។ បើសិនអ្នកគិតថា ព្រះស្រឡាញ់មនុស្សមួយចំនួន និងស្អប់មនុស្សមួយចំនួនទៀត អ្នកត្រូវតែដឹងថា នេះគឺជាសេចក្តីជំនឿខុសឆ្គង ដែលគំនិតខុសរបស់អ្នកបានបង្កើតឡើងហើយ។
ចិត្តរបស់មនុស្សខូច ដោយសារគំនិតខុស ហើយគ្រីស្ទបរិស័ទជាច្រើនមិនមានសេចក្តីជំនឿត្រឹមត្រូវ ដោយសារចិត្តរបស់ពួកគេមានពេញទៅដោយគំនិតខុស។ ដូច្នេះហើយបានជាអ្នកត្រូវតែបោះបង់គំនិតឥតប្រយោជន៍ចោល ហើយដាក់សេចក្តីជំនឿរបស់អ្នកនៅលើផ្លូវត្រឹមត្រូវវិញ ដោយការដើរតាមព្រះបន្ទូល និងការជឿលើសេចក្តីសុចរិតរបស់ទ្រង់។
ដោយសារព្រះបានបង្កើតការតម្រូវទុកជាមុននៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ យើងអាចយល់យ៉ាងច្បាស់លាស់ពីវាបាន លុះត្រាតែយើងជឿលើសេចក្តីសុចរិតរបស់ទ្រង់។ ដូច្នេះ យើងត្រូវតែមានសេចក្តីជំនឿលើផែនការរបស់ព្រះ និងសេចក្តីសុចរិតរបស់ទ្រង់។ ផែនការរបស់ព្រះ គឺត្រូវបំពាក់សេចក្តីសុចរិតដល់អ្នកដែលជឿលើសេចក្តីស្រឡាញ់របស់ទ្រង់នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់។
ដូច្នេះ ការតម្រូវទុកជាមុនរបស់ទ្រង់គឺថា ទ្រង់នឹងយកអ្នកជឿធ្វើជា រាស្ត្ររបស់ទ្រង់ ដោយបំពាក់សេចក្តីសង្រ្គោះនៃការអត់ទោសអំពើបាបដល់ពួកគេ ដែលបុណ្យជ្រមុជ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់បានសងថ្លៃឈ្នួលរួចហើយ។ យើងត្រូវតែបង្កើតទំនាក់ទំនងត្រឹមត្រូវជាមួយព្រះ ដោយការមានសេចក្តីជំនឿតាមសេចក្តីពិត ដែលព្រះបានបង្កើតឡើងនៅក្នុងសេចក្តីសុចរិតរបស់ទ្រង់។ ព្រះបានយកអ្នកដែលដូចជាយ៉ាកុប ធ្វើជាអ្នកទទួលសេចក្តីស្រឡាញ់ពីទ្រង់ ប៉ុន្តែទ្រង់បានយកអ្នកដែលដូចជាអេសាវ ធ្វើជាអ្នកទទួលសេចក្តីក្រោធរបស់ទ្រង់វិញ។
 
 
ការតម្រូវទុកជាមុនរបស់ព្រះមិនមែនជាកម្មផលនិយមទេ
 
ការតម្រូវទុកជាមុននៅក្នុងផែនការរបស់ព្រះ ត្រូវបានបង្កើតឡើងនៅក្នុងសេចក្តីសុចរិតរបស់ទ្រង់។ សេចក្តីស្រឡាញ់របស់ព្រះមិនមែនជាអ្វីដែលត្រូវធ្វើតាមតែចិត្ត និងមិនមែនផែនការនោះឡើយ។ បើសិនគ្រប់គ្នាត្រូវបានជ្រើសរើស ដោយឥតលក្ខខណ្ឌ នៅមុនកំណើតរបស់ពួកគេ ឬជីវិតរបស់ពួកគេត្រូវបានកំណត់ដោយកម្មផល តើពួកគេអាចបានសង្រ្គោះចេញពីបាប ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះយេស៊ូវបានយ៉ាងដូចម្តេច? បើសិនវាសនារបស់មនុស្សម្នាក់ត្រូវបានកំណត់ នៅមុនកំណើតរបស់គាត់ថា គាត់ត្រូវបានស្រឡាញ់ ដោយព្រះ ឬមិនត្រូវបានស្រឡាញ់ ដែលជាលទ្ធផលរៀបចំ និងកំណត់ទុកជាមុន តើអ្នកណានឹងគិតថា ព្រះយុត្តិធម៌? ហើយតើអ្នកណានឹងជឿលើព្រះបែបនេះ? គ្មានអ្នកណា ដែលនឹងចង់ជឿលើព្រះដែលផ្តាច់ការ និងប្រព្រឹត្តតាមតែព្រះទ័យដូច្នេះឡើយ។
ទោះបីយ៉ាងណា ផែនការរបស់ព្រះរបស់យើងមិនផ្តាច់ការ និងតាមតែព្រះទ័យទ្រង់ទេ ប៉ុន្តែទ្រង់គ្រាន់តែចង់សង្រ្គោះយើងចេញពីអំពើបាបរបស់យើង នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ និងយកធ្វើយើងធ្វើជាកូនរបស់ទ្រង់ប៉ុណ្ណោះ។
ខ្ញុំចង់ប្រាប់ដល់អស់អ្នកដែលខឹងចំពោះការតម្រូវទុកជាមុនរបស់ព្រះ ដោយសារការយល់ខុសរបស់ពួកគេថា ផែនការរបស់ព្រះ គឺត្រូវយកយើងធ្វើជារាស្ត្ររបស់ទ្រង់ផ្ទាល់។ ដូច្នេះ យើងត្រូវតែអរព្រះគុណសម្រាប់ការតម្រូវទុកជាមុនរបស់ទ្រង់។ យើងគួរតែធ្វើជាអ្នកដែលអរព្រះគុណដល់សេចក្តីសុចរិតរបស់ព្រះ ជាជាងអ្នកដែលខឹង និងបន្ទោសទ្រង់។ គ្រប់គ្នាដែលជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្លួន ត្រូវតែមានការយល់ដឹងត្រឹមត្រូវ និងសេចក្តីជំនឿលើការតម្រូវទុកជាមុនរបស់ព្រះ ដែលទ្រង់បានរៀបចំនៅក្នុងសេចក្តីសុចរិតរបស់ទ្រង់។ 
 
 
ការតម្រូវទុកជាមុនដ៏ពិតរបស់ព្រះ ត្រូវបានបង្កើតឡើង ដោយទ្រង់ដែលហៅ
 
នៅថ្ងៃនេះ បទគម្ពីរពី រ៉ូម ៩:៩ និយាយថា «ដ្បិតសេចក្តីសន្យានោះ គឺជាព្រះបន្ទូលនេះដែលថា [អញនឹងមកវិញតាមកំណត់នេះ នោះសារ៉ានឹងមានកូន] មិនតែប៉ុណ្ណោះសោត រេបិកាក៏មានផ្ទៃពោះនឹងមនុស្សម្នាក់ដែរ គឺអ៊ីសាក ជាឰយុកោនៃយើងរាល់គ្នា គ្រាដែលកូនមិនទាន់កើតមកនៅឡើយ ហើយមិនទាន់ធ្វើការល្អឬអាក្រក់អ្វី នោះព្រះទ្រង់មានព្រះបន្ទូលប្រាប់នាងថា [កូនច្បងនឹងត្រូវបំរើប្អូន] ដូចមានសេចក្តីចែងទុកមកថា [អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវវិញ]»។
បទគម្ពីរនេះប្រាប់យើងថា ការតម្រូវទុកជាមុនរបស់ព្រះគឺដោយសារសេចក្តីស្រឡាញ់ ដែលត្រូវបានរៀបចំផែនការនៅក្នុងសេចក្តីស្រឡាញ់នៃសេចក្តីសុចរិតរបស់ព្រះ។ លោកុប្បត្តិ ១៨:១០ ប្រាប់ថា លោកអ័ប្រាហាំបានជឿតាមសេចក្តីសន្យារបស់ព្រះ ពីព្រោះទ្រង់បានប្រទានព្រះបន្ទូលទ្រង់ដល់គាត់។ នេះគឺជារបៀបដែលព្រះបានរាប់លោកអ័ប្រាហាំជាសុចរិត៖ ព្រះបានប្រទានកូនប្រុសអ៊ីសាកដល់គាត់ ពីព្រោះគាត់បានជឿលើទ្រង់ ហើយព្រះបានរាប់សេចក្តីជំនឿរបស់គាត់ជាត្រឹមត្រូវ។
ដូច្នេះ នៅពេលយើងនិយាយអំពីសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ យើងកំពុងតែនិយាយអំពីសេចក្តីជំនឿតាមព្រះបន្ទូលព្រះ។ ដូច្នេះ ការពិភាក្សារបស់យើងអំពីផែនការ និងការតម្រូវទុកជាមុនរបស់ព្រះ ក៏គួរតែត្រូវបានដឹកនាំ ដោយសេចក្តីជំនឿរបស់យើងតាមព្រះបន្ទូលផងដែរ។ អ្នកដែលមិនធ្វើដូច្នេះ ធ្វើឲ្យច្របូកច្របល់រវាងការដេញតាម សេចក្តីសុចរិតរបស់ព្រះ និងទីសម្គាល់ ឬមាយាការ ហើយអះអាងថា ពួកគេបានមើលឃើញដូច្នោះ ខណៈដែលកំពុងតែអធិស្ឋាន ឬយល់សុបិន្ត។ ប៉ុន្តែពួកគេកំពុងតែបង្កើតកំហុសដ៏ធំជាមួយជំនឿរបស់ពួកគេហើយ។
សាវកប៉ុលបន្ថែមថា «នោះសារ៉ានឹងមានកូន មិនតែប៉ុណ្ណោះសោត រេបិកាក៏មានផ្ទៃពោះនឹងមនុស្សម្នាក់ដែរ គឺអ៊ីសាក ជាឰយុកោនៃយើងរាល់គ្នា គ្រាដែលកូនមិនទាន់កើតមកនៅឡើយ ហើយមិនទាន់ធ្វើការល្អឬអាក្រក់អ្វី នោះព្រះទ្រង់មានព្រះបន្ទូលប្រាប់នាងថា [កូនច្បងនឹងត្រូវបំរើប្អូន] គឺដើម្បីឲ្យព្រះដំរិះរបស់ព្រះ ខាងឯសេចក្តីរើសតាំងបានជាប់នៅ មិនមែនដោយអាងការប្រព្រឹត្តទេ គឺដោយអាងព្រះដែលទ្រង់ហៅវិញ»។ 
បទគម្ពីរប្រាប់យើងថា ដោយមិនមានកូនផ្ទាល់ខ្លួន អ៊ីសាកបានអធិស្ឋានទៅកាន់ព្រះ ហើយព្រះបានឆ្លើយតបចំពោះគាត់ ដោយការប្រទានកូនភ្លោះដល់គាត់។ យើងអាចមើលឃើញថា ការតម្រូវទុកជាមុន ដែលព្រះបានរៀបចំនៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ មានទំនាក់ទំនងជាក់លាក់មួយជាមួយសេចក្តីជំនឿរបស់អ្នកដែលទ្រង់ស្រឡាញ់។
យើងគួរតែអាន ខ.១១:១៣ ឡើងវិញ៖ «គ្រាដែលកូនមិនទាន់កើតមកនៅឡើយ ហើយមិនទាន់ធ្វើការល្អឬអាក្រក់អ្វី នោះព្រះទ្រង់មានព្រះបន្ទូលប្រាប់នាងថា [កូនច្បងនឹងត្រូវបំរើប្អូន] ដូចមានសេចក្តីចែងទុកមកថា [អញបានស្រឡាញ់យ៉ាកុប តែស្អប់អេសាវវិញ] គឺដើម្បីឲ្យព្រះដំរិះរបស់ព្រះ ខាងឯសេចក្តីរើសតាំងបានជាប់នៅ មិនមែនដោយអាងការប្រព្រឹត្តទេ គឺដោយអាងព្រះដែលទ្រង់ហៅវិញ។» គន្លឹះដើម្បីយល់ពី សេចក្តីពិតអំពីការតម្រូវទុកជាមុន និងការជ្រើសរើសនៅក្នុងផែនការរបស់ព្រះគឺថា បំណងព្រះហឫទ័យព្រះតំណាងឲ្យ «ទ្រង់ដែលហៅ»។ យោងតាមការតម្រូវទុកជាមុននៅក្នុងផែនការរបស់ព្រះ រវាងយ៉ាកុប និងអេសាវ ព្រះបានហៅ និងស្រឡាញ់យ៉ាកុប។
នៅក្នុងន័យផ្សេង នៅពេលព្រះហៅមនុស្ស និងស្រឡាញ់ពួកគេ ទ្រង់ហៅ និងស្រឡាញ់មនុស្សដែលដូចជាយ៉ាកុប ដែលមិនសុចរិត។ ទ្រង់មិនបានហៅអេសាវ ដែលបានចាត់ទុកខ្លួនឯងជាសុចរិត និងពេញដោយអំណួរទេ។ នៅក្នុងការតម្រូវទុកជាមុនរបស់ព្រះនៅក្នុងផែនការរបស់ទ្រង់ ព្រះនឹងហៅ និងស្រឡាញ់មនុស្សដូចជាយ៉ាកុប។ ព្រះដំរិះរបស់ព្រះនៅក្នុងការហៅមនុស្សដូចជាយ៉ាកុប គឺដើម្បីយកមនុស្សមានបាបធ្វើជាកូនរបស់ទ្រង់ផ្ទាល់ ដែលបានរួចពីបាប។ ទ្រង់ដែលហៅមនុស្សមានបាប ដើម្បីបំពាក់សេចក្តីស្រឡាញ់ គឺជាព្រះ ហើយរវាងយ៉ាកុប និងអេសាវ ទ្រង់បានហៅយ៉ាកុប។
យើងត្រូវតែយល់ និងជឿលើសេចក្តីសុចរិតរបស់ព្រះនៅក្នុងផែនការរបស់ទ្រង់។ យ៉ាកុបតំណាងឲ្យមនុស្សមានបាបធម្មតាម្នាក់ ដែលព្រះបានបង្ហាញសេចក្តីមេត្តាករុណារបស់ទ្រ ង់នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ ប៉ុន្តែអេសាវតំណាងឲ្យអ្នកដែលទាស់ប្រឆាំងនឹងព្រះ ដោយការព្រងើយកន្តើយចំពោះសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ទ្រង់ និងការដេញតាម សេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេ។ ដូច្នេះហើយបានជាគន្លឹះដើម្បីយល់ពីព្រះបន្ទូលព្រះអំពីការតម្រូវទុកជាមុននៅក្នុងផែនការរបស់ទ្រង់ គឺត្រូវយល់ថា ព្រះដំរិះរបស់ព្រះតំណាងឲ្យ «ទ្រង់ដែលហៅ»។
យើងត្រូវតែរំដោះខ្លួនយើងចេញពីសេចក្តីជំនឿដែលមានមាយាការ ពីគំនិតផ្ទាល់ខ្លួនរបស់យើង។ នៅក្នុងសេចក្តីសុចរិតរបស់ព្រះ ទ្រង់អាចស្រឡាញ់យ៉ាកុប និងស្អប់អេសាវតែប៉ុណ្ណោះ។ ការប្រកាសរបស់ព្រះអំពីព្រះដំរិះរបស់ទ្រង់តំណាងឲ្យ «ទ្រង់ដែលហៅ» គឺជាការពន្យល់របស់ទ្រង់សម្រាប់មនុស្ស អំពីផែនការ និងការតម្រូវទុកជាមុន។ ផែនការរបស់ព្រះគឺជាសេចក្តីពិតនៃសេចក្តីស្រឡាញ់ ដែលត្រូវបានបំពេញសម្រេចនៅក្នុងសេចក្តីសុចរិតរបស់ទ្រង់។ នៅពេលទ្រង់បានស្រឡាញ់យ៉ាកុប និងស្អប់អេសាវ ការតម្រូវទុកជាមុនត្រូវបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ សម្រាប់សេចក្តីសង្រ្គោះ ដែលស្របតាមផែនការរបស់ទ្រង់។
សាសនាជាច្រើនបានអះអាងថា តាមរយៈការប្រព្រឹត្តល្អ ព្រះស្រឡាញ់ និងសង្រ្គោះអ្នក ប៉ុន្តែការពិតគឺថា ដោយសារការជឿលើផែនការរបស់ទ្រង់ និងសេចក្តីសុចរិតរបស់ទ្រង់តែប៉ុណ្ណោះ ទើបអ្នកអាចធ្វើជាកូនរបស់ទ្រង់ ដែលបានរួចពីបាបបាន។
 
 
តើព្រះខុសឬ?
 
ព្រះ ស្រឡាញ់អ្នកដែលជឿ និងស្រឡាញ់សេចក្តីសុចរិតរបស់ទ្រង់។ នៅក្នុងន័យផ្សេង គ្មានអ្វីខុសទេ ជាមួយនឹងការពិតថា ព្រះវរបិតារបស់យើងបានសម្រេចព្រះទ័យស្រឡាញ់ និងយកអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះនៅក្នុងព្រះយេស៊ូវគ្រីស្ទធ្វើជាកូនរបស់ទ្រង់។ ព្រះមិនបានរៀបចំផែនការស្រឡាញ់មនុស្សគ្រប់គ្នា នៅក្នុងព្រះយេស៊ូវគ្រីស្ទទេ ប៉ុន្តែស្រឡាញ់មនុស្សដូចជាយ៉ាកុបវិញ។ 
ដូច្នេះ យើងត្រូវតែសួរខ្លួនយើងថា យើងដូចជាយ៉ាកុប ឬអេសាវ។ ប៉ុន្តែសូម្បីតែអ្នកដែលមានពេញដោយការប្រព្រឹត្តល្អ និងសេចក្តីសុចរិតផ្ទាល់ខ្លួន ក៏ចង់ឲ្យព្រះស្រឡាញ់ដែរ ប៉ុន្តែគ្មានអ្នកម្នាក់អាចបញ្ឈប់ពួកគេមិនដើរទៅតាមផ្លូវខុសបានទេ។ ដូច្នេះ តែងតែមានមនុស្សពីរប្រភេទនេះ ដែលព្រះស្រឡាញ់ និងស្អប់។
យើងត្រូវតែអរព្រះគុណដល់ព្រះ និងសរសើរតម្កើងសិរីល្អរបស់ទ្រង់ ដោយការជឿលើផែនការរបស់ទ្រង់ សម្រាប់សេចក្តីសង្រ្គោះរបស់យើង និងសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ទ្រង់។ ហើយយើងក៏គួរតែអរព្រះគុណដល់ទ្រង់ សម្រាប់ការពិតថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលយើងជឿតាម ពិតជាសម្តែងឲ្យឃើញយ៉ាងច្បាស់លាស់ពីសេចក្តីសុចរិតរបស់ព្រះ។ គ្រប់គ្នាត្រូវតែដឹងថា ដើម្បីបានពាក់សេចក្តីស្រឡាញ់របស់ទ្រង់ ជាដំបូង យើងត្រូវតែទទួលស្គាល់ភាពមិនពេញលេញ និងអំពើបាបរបស់យើងនៅចំពោះព្រះ ហើយជឿលើសេចក្តីសុចរិតរបស់ទ្រង់។
បញ្ហាគឺថា ដោយមិនអាចជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងសេចក្តីពិតនៃឈើឆ្កាង ដែលបានបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះ គ្រីស្ទបរិស័ទជាច្រើនជឿយ៉ាងខុសថា ព្រះស្រឡាញ់មនុស្សមួយចំនួន តែបោះបង់ចោលមនុស្សមួយចំនួនទៀត។
បញ្ហាកាន់តែធ្ងន់ធ្ងរនោះគឺថា សេចក្តីជំនឿខុសឆ្គងនេះកំពុងគ្រប ដណ្តប់ និងប្រកាសទៅកាន់មនុស្សដទៃ ដោយភាពឆេះឆួលជាទីបំផុត។ សេចក្តីជំនឿខុសឆ្គងនេះត្រូវបានប្រកាសចេញទៅ យ៉ាងលឿន ហើយដឹកនាំមនុស្សកាន់តែច្រើនឡើងៗ ឲ្យយល់ខុសពីសេចក្តីស្រឡាញ់របស់ព្រះ ដែលការតម្រូវទុកជាមុននៅក្នុងផែនការរបស់ព្រះ បានបង្ហាញ។ អ្វីដែលព្រះកំពុងតែព្យាយាមប្រាប់យើងអំពីរឿងយ៉ាកុប និងអេសាវគឺថា ដើម្បីបានធ្វើជាកូនរបស់ទ្រង់ យើងមិនត្រូវការសេចក្តីសុចរិតរបស់មនុស្សទេ ប៉ុន្តែយើងត្រូវការសេចក្តីជំនឿលើសេចក្តីស្រឡាញ់នៃសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានតម្រូវទុកជាមុនស្របតាមផែនការរបស់ទ្រង់។ 
ព្រះគម្ពីរប្រាប់យើងថា ព្រះបានប្រទានដល់សារ៉ានូវកូនប្រុសម្នាក់ ដែលទ្រង់បានសន្យាជាមួយលោកអ័ប្រាហាំ។ សូម្បីតែនៅថ្ងៃនេះ នេះប្រាប់យើងថា មានតែអ្នកដែលមានសេចក្តីជំនឿលើសេចក្តីស្រឡាញ់ និងព្រះបន្ទូលអំពីសេចក្តីសុចរិតរបស់ព្រះប៉ុណ្ណោះ ទើបអាចបានធ្វើជាកូនរបស់ទ្រង់បាន។ ដើម្បីបានធ្វើជាកូនរបស់ទ្រង់ យើងត្រូវតែទទួលស្គាល់ និងមានសេចក្តីជំនឿលើសេចក្តីពិតអំពីផែនការរបស់ព្រះ និងសេចក្តីស្រឡាញ់ និងសេចក្តីសុចរិតរបស់ទ្រង់។
សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទចំពោះយើង និងផែនការរបស់ព្រះសម្រាប់យើង គឺជាសេចក្តីពិត និងសេចក្តីស្រឡាញ់ដាច់ខាត ដែលព្រះបានប្រទានដល់យើងទាំងអស់គ្នា។ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបរបស់យើង ព្រះយេស៊ូវបានទទួលផ្ទុកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីប្រទានជីវិតអស់កល្បជានិច្ចដល់យើងទាំងអស់គ្នា ដែលជឿដល់ទ្រង់។ 
សេចក្តីពិតនេះមិនមានន័យថា ដោយសារភាពខ្ជាប់ខ្ជួនខាងសាសនា និងការបង្ហាញការប្រព្រឹត្តល្អរបស់យើង យើងអាចបានធ្វើជាកូនរបស់ព្រះទេ ប៉ុន្តែវាមានន័យថា ផ្លូវតែមួយគត់ ដើម្បីបានធ្វើជាកូនរបស់ព្រះ គឺត្រូវជឿតាមព្រះបន្ទូលអំពីសេចក្តីស្រឡាញ់ និងសេចក្តីសុចរិតរបស់ព្រះ ដែលទ្រង់បានប្រាប់យើង និងបានរៀបចំសម្រាប់យើង។ យើងទាំងអស់គ្នាត្រូវតែដឹងថា មានតែអ្នកដែលជឿលើសេចក្តីស្រឡាញ់ និងសេចក្តីសុចរិតរបស់ព្រះប៉ុណ្ណោះ ទើបបានពាក់សេចក្តីស្រឡាញ់របស់ទ្រង់។
ដូច្នេះ តើយើងគួរតែធ្វើយ៉ាងដូចម្តេច? យើងគួរតែមានសេចក្តីជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងទូលសុំឲ្យព្រះមានសេចក្តីមេត្តាករុណាដល់យើង។ យើងត្រូវតែទទួលស្គាល់នៅចំពោះទ្រង់ថា យើងមិនសមនឹងហៅជាកូនរបស់ទ្រង់ឡើយ ពីព្រោះយើងគឺជាមនុស្សមានបាប។ យើងត្រូវតែយល់ថា តាមរយៈផែនការរបស់ទ្រង់សម្រាប់យើង យើងអាចស្គាល់សេចក្តីស្រឡាញ់ដ៏សុចរិតរបស់ទ្រង់ ហើយយើងអាចបានធ្វើជាកូនរបស់ទ្រង់បាន។ 
អ្នកដែលព្រះស្អប់ គឺជាអ្នកដែលត្រូវបានស្អប់ ដោយព្រះ ពីព្រោះពួកគេមិនត្រូវការ ឬជឿលើសេចក្តីស្រឡាញ់ និងសេចក្តីសុចរិតរបស់ទ្រង់ ឡើយ។ ដូច្នេះ យើងត្រូវតែស្គាល់ និងជឿលើផែនការនៃសេចក្តីស្រឡាញ់ ដែលព្រះបានតម្រូវទុកជាមុនសម្រាប់យើង។ សេចក្តីពិតដ៏ច្បាស់លាស់គឺថា អ្នកដែលស្គាល់ និងជឿលើសេចក្តីស្រឡាញ់នៃសេចក្តីសុចរិតរបស់ព្រះ នឹងត្រូវបានស្រឡាញ់ ដោយព្រះ ប៉ុន្តែអ្នកដែលបដិសេធ និងមិនព្រមទទួលយកសេចក្តីស្រឡាញ់របស់ទ្រង់ នឹងត្រូវបានស្អប់ ដោយព្រះ។ 
 
 
តើអ្នកណាអាចទទួលបានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន?
 
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យ គឺជា សេចក្តីពិតតែមួយគត់ ដែលបើកសម្តែងពីសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ តើមនុស្សបែបណាគឺជាអ្នកដែលទទួលយកសេចក្តីពិតនេះទុកនៅក្នុងចិត្តរបស់ពួកគេបាន? ពួកគេគឺជាអ្នកដែលទទួលស្គាល់ថា វាសនារបស់ខ្លួនស្ថិតនៅក្នុងសេចក្តីវិនាសដ៏អស់កល្បជានិច្ច និងថា ពួកគេគឺជាមនុស្សមានបាបនៅចំពោះព្រះ និងព្រះបន្ទូល ហើយពួកគេទូលសុំសេចក្តីមេត្តាករុណាពីទ្រង់។ «ព្រះអម្ចាស់ ទូលបង្គំគឺជាមនុស្សមានបាបម្នាក់ ដែលមិនអាចរស់នៅតាមក្រិត្យវិន័យរបស់ទ្រង់បានឡើយ។ ទូលបង្គំសូមចុះចូល និងថ្វាយចិត្តរបស់ទូលបង្គំទៅចំពោះទ្រង់ហើយ។» ព្រះប្រទានការអត់ទោសសម្រាប់អំពើបាប និងសេចក្តីស្រលាញ់នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ ដល់មនុស្សបែបនេះ។ ដូច្នេះ សេចក្តីជំនឿលើដំណឹងល្អដែលមាននៅក្នុងសេចក្តីសុចរិតរបស់ព្រះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សមានបាបទាំងអស់។ 
ព្រះមិនបានប្រទានក្រិត្យវិន័យដល់យើង ដើម្បីឲ្យយើងនឹងធ្វើតាម ក្រិត្យវិន័យទាំងស្រុង ដូចជាមនុស្សជាច្រើនបានយល់ខុសនោះឡើយ។ ប៉ុន្តែបំណងនៃក្រិត្យវិន័យ គឺដើម្បីដឹកនាំយើងឲ្យទទួលស្គាល់បាបរបស់យើង។ ដូច្នេះ ហេតុអ្វីមនុស្សមានបាបប៉ុនប៉ងដើរតាមក្រិត្យវិន័យ? ពីព្រោះតាមនិស្ស័យរបស់មនុស្សមានបាប ពួកគេម្នាក់ៗស្វែងរកសេចក្តីប្រោសលោះ និងការបានរួចពីអំពើបាបរបស់ខ្លួន។
ប៉ុន្តែគ្មានអ្នកណាម្នាក់ ដែលអាចដើរតាមក្រិត្យវិន័យបានទាំងស្រុងបានឡើយ។ ការប៉ុនប៉ងរបស់ពួកគេមានដែនកំណត់ ដែលជាការព្យាយាមគ្របបាំងអំពើបាបរបស់ខ្លួននៅក្នុងសេចក្តីអស់សង្ឃឹម និងជា សេចក្តីជំនឿបោកបញ្ឆោតនៅចំពោះព្រះ។ ដូច្នេះហើយបានជាមនុស្សមានបាបគួរតែបោះបង់សេចក្តីជំនឿបោកបញ្ឆោតនេះចោល បែរមកឯ សេចក្តីជំឿលើសេចក្តីសុចរិតរបស់ព្រះ និងទទួលយកសេចក្តីស្រឡាញ់របស់ទ្រង់វិញ។
ដើម្បីបំពាក់សេចក្តីស្រឡាញ់នេះដល់យើង ព្រះបានបញ្ជូនព្រះយេស៊ូវមកផែនដីនេះ ដើម្បីទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីទទួលយកអំពើបាបរបស់លោកិយនេះដាក់លើស្មារបស់ទ្រង់ និងសុគតនៅលើឈើឆ្កាង ដើម្បីលុបបំបាត់អំពើបាបទាំងនេះចោល។ ព្រះបានទទួលស្គាល់សេចក្តីជំនឿរបស់អ្នកដែលជឿលើសេចក្តីស្រឡាញ់ និង សេចក្តីសុចរិតរបស់ទ្រង់។ នៅពេលយើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈសេចក្តីជំនឿរបស់យើងតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងត្រូវបានបំពាក់ ដោយសេចក្តីស្រឡាញ់របស់ ទ្រង់។ នេះហើយគឺជាសេចក្តីពិត ដែលព្រះបានសន្យានៅក្នុងផែនការរបស់ទ្រង់សម្រាប់យើង។
ព្រះនឹងស្អប់អ្នកដែលពឹងផ្អែកតែលើខ្លួនឯងប៉ុណ្ណោះ។ ហើយមានមនុស្សបែបនេះជាច្រើននៅជុំវិញយើង។ ប៉ុន្តែអ្នកត្រូវតែបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នក ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ដែលបានបំពេញសម្រេចសេចក្តីស្រឡាញ់របស់ព្រះ និងសេចក្តីសុចរិតរបស់ទ្រង់។ ហើយអ្នកពិតជានឹងបានពាក់សេចក្តីស្រឡាញ់របស់ព្រះ ដែលត្រៀមសម្រាប់អ្នកដែលទ្រង់ហៅ។ ជារឿយៗ មនុស្សព្យាយាមធ្វើការដោយខ្លួនឯង ដើម្បីទទួលបានសេចក្តីស្រឡាញ់ និងសេចក្តីអត់ទោសរបស់ព្រះ ប៉ុន្តែការធ្វើដូច្នេះឥតប្រយោជន៍ទេ បើសិនមិនមានសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ។ 
ព្រះបានហៅតែយ៉ាកុបប៉ុណ្ណោះ ឲ្យបានពាក់សេចក្តីស្រឡាញ់របស់ទ្រង់ មិនមែនអេសាវទេ។ នៅចំពោះព្រះ យ៉ាកុបគឺជាអ្នកកុហក និងមានល្បិច ប៉ុន្តែដោយសារគាត់បានជឿលើសេចក្តីស្រឡាញ់ និងសេចក្តីសុចរិតរបស់ព្រះ គាត់បានក្លាយជាឪពុកនៃសេចក្តីជំនឿ។ ហើយយើងក៏ត្រូវតែទទួលយកសេចក្តីស្រឡាញ់របស់ព្រះផងដែរ ដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលជាការបំពេញសម្រេចនៃសេចក្តីសុចរិតរបស់ព្រះ និងជាសេចក្តីប្រោសលោះរបស់ យើង។ ដោយសារអេសាវបានព្យាយាមទទួលបានព្រះពរពីឪពុករបស់គាត់ ដោយការបរបាញ់របស់គាត់ គាត់បានក្លាយជានិមិត្តរូបសម្រាប់អ្នកដែលមិនអាចទទួលបានព្រះពររបស់ព្រះ។ យើងត្រូវចំណាយពេលវេលាខ្លះ ដើម្បីគិតយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ តើអ្នកណានៅក្នុងលោកិយនេះដូចជាអេសាវ? ហើយតើយើងមិនដូចជាគាត់ទេឬ? 
មនុស្សដូចជាយ៉ាកុប គឺជាអ្នកដែលទទួលយកសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ព្រះ។ យើងដឹងថា យើងក៏អាក្រក់ និងខ្សោយដូចជាយ៉ាកុបផងដែរ។ ព្រះដែលបានហៅយើងនៅមុនពេលយើងកើតមក ឲ្យឈរដោយការហៅរបស់ទ្រង់ មិនមែនការប្រព្រឹត្តរបស់យើង បានប្រាប់យើងឲ្យជឿលើសេចក្តីស្រឡាញ់ និងសេចក្តីសុចរិតរបស់ទ្រង់ ដើម្បីទទួលបានសេចក្តីស្រឡាញ់របស់ទ្រង់។ ព្រះបានបញ្ជូនព្រះយេស៊ូវមក ដើម្បីបំពេញសម្រេចសេចក្តីសុចរិតរបស់ព្រះនៅក្នុងផែនការរបស់ទ្រង់ សម្រាប់យើងទាំងអស់គ្នា។
នៅពេលព្រះបានហៅយើងជាដំបូង ទ្រង់បានយាងមកឯមនុស្សមានបាប មិនមែនមនុស្សសុចរិតទេ។ អ្នកដែលទ្រង់ស្អប់ គឺជាអ្នកដែលមានពេញដោយសេចក្តីសុចរិតផ្ទាល់ខ្លួន និងដែលមិនជឿលើសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ទ្រង់ឡើយ។ អ្នកដែលមានសេចក្តីជំនឿខុសឆ្គងបែបនេះ ត្រូវបានព្រះស្អប់ និងមិនអាចពាក់សេចក្តីស្រឡាញ់របស់ទ្រង់ ដើម្បីបានធ្វើជាកូនរបស់ទ្រង់បានឡើយ។ ព្រះបានតម្រូវសេចក្តីពិតនេះទុកជាមុននៅក្នុងព្រះទ័យទ្រង់ សម្រាប់យើង។ ដូច្នេះហើយបានជាសាវកប៉ុលនិយាយយ៉ាងច្បាស់លាស់ថា «ដូច្នេះ យើងនឹងថាដូចម្តេច តើព្រះមានសេចក្តីទុច្ចរិតឬអី ទេ គ្មានសោះ» (រ៉ូម ៩:១៤)។ 
 
 
អ្នកដែលព្រះស្រឡាញ់ គឺជាអ្នកដែលដូចជាយ៉ាកុប
 
នៅពេលព្រះទតមើលអ្នក តើអ្នកពិតជាអ្នកដែលទ្រង់នឹងមានសេចក្តីអាណិតអាសូរឬ? តើអ្វីគឺជាមូលហេតុដែលព្រះអាណិតអាសូរដល់អ្នកដែលទ្រង់មានក្តីអាណិតអាសូរ និងស្អប់អ្នកដែលទ្រង់ស្អប់? តើយើងអាចនិយាយទៅចំពោះព្រះថា ទ្រង់បានធ្វើខុសចំពោះយើងហើយបានទេ?
មានមនុស្សច្រើនរាប់មិនអស់ ដែលកំពុងតែរស់នៅលើផែនដីនេះ ប៉ុន្តែព្រះស្រឡាញ់មនុស្សមួយចំនួន និងស្អប់មនុស្សមួយចំនួនទៀត។ ដូច្នេះ តើនេះមានន័យថា ព្រះបានធ្វើខុសចំពោះពួកគេឬ?
ព្រះក៏ជាព្រះដ៏យុត្តិធម៌ផងដែរ ដែលកាត់ទោសអំពើបាបរបស់អ្នកដែលទាស់ប្រឆាំងនឹងសេចក្តីសុចរិតរបស់ទ្រង់។ យើងគួរតែចៀសវាងការយល់ខុសពីផែនការរបស់ព្រះ ដែលត្រូវបានបើកសម្តែងនៅក្នុងសេចក្តីសុចរិតរបស់ទ្រង់ ជាមួយនឹងសេចក្តីជំនឿរបស់យើងលើសេចក្តីសុចរិតនេះ។ មានគ្រីស្ទបរិស័ទខុសឆ្គងជាច្រើន ដែលមានចិត្តរឹងរួសដូចជា ផារ៉ោនដែរ។ ពួកគេគឺជាអ្នកដែលព្រះស្អប់ ដូចដែល រ៉ូម ៩:១៧ ពន្យល់ថា «ដ្បិតមានបទគម្ពីរសំដែងដល់ផារ៉ោនថា [អញបានតាំងឯងឡើង សំរាប់ការនេះឯង គឺដើម្បីសំដែងឫទ្ធិបារមីអញក្នុងខ្លួនឯង ប្រយោជន៍ឲ្យគេប្រកាសប្រាប់ពីឈ្មោះអញទូទៅពេញផែនដី]»។ 
យើងទាំងអស់គ្នាមិនពេញលេញនៅចំពោះព្រះឡើយ។ ដូច្នេះ យើងមិនគួរធ្វើដូចជាផារ៉ោនទេ។ តើព្រះគួរតែស្អប់យើងទេ បើសិនយើងមានចិត្តរឹងរួសដូចជាផារ៉ោន ដែលមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់? បាទ។ មនុស្សដូចជាផារ៉ោន ទាស់ប្រឆាំងនឹងព្រះ ហើយអួត និងពឹងអាងលើសេចក្តីសុចរិតផ្ទាល់ខ្លួន ប៉ុន្តែសេចក្តីសុចរិតផ្ទាល់ខ្លួនមិនអាចសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេបានឡើយ។
តើផារ៉ោនបានពឹងផ្អែកលើអ្វី? គាត់បានទុកចិត្ត និងពឹងផ្អែកលើទន្លេនិល។ គាត់បានគិតថា ដរាបណាគាត់មានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ពីទន្លេនេះ គ្រប់យ៉ាងនឹងមិនមានបញ្ហាឡើយ។ ដូច្នេះហើយបានជាព្រះស្អប់មនុស្សដូចជាផារ៉ោន។ ព្រះនឹងស្អប់ និងដាក់បណ្តាសាដល់អ្នកណាដែលមានចិត្តរឹងរួសដូចជាផារ៉ោន។ ដូច្នេះ អ្នកមិនត្រូវធ្វើដូចជាគាត់ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ អ្នកអាចបានធ្វើជាកូនរបស់ព្រះ ដោយសារការទទួលបានសេចក្តីស្រឡាញ់ និងសេចក្តីអាណិតអាសូរ ដែលព្រះបានប្រទានឲ្យអ្នក ដោយឥតគិតថ្លៃ។
 
 
តើអ្នកពិតជាយល់ស្របជាមួយផែនការដ៏សុចរិតរបស់ព្រះឬ?
 
តើ អ្នកបានត្រៀមចិត្ត ដើម្បីទទួលសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ព្រះ ដែលត្រូវបានតម្រូវទុកជាមុននៅក្នុងផែនការរបស់ព្រះសម្រាប់អ្នកហើយឬនៅ? មានមនុស្សមួយចំនួន ដែលជឿព្រះយេស៊ូវ ប៉ុន្តែនៅតែរងទុក្ខ ដោយសារពួកគេបានយល់ខុសអំពីផែនការរបស់ព្រះ។ ពួកគេឆ្ងល់ថា «ខ្ញុំជឿព្រះយេស៊ូវ ប៉ុន្តែតើព្រះពិតជាបានជ្រើសរើសខ្ញុំហើយឬ? បើសិនទ្រង់មិនបានជ្រើសរើសខ្ញុំទេ តើសេចក្តីជំនឿរបស់ខ្ញុំមានប្រយោជន៍អ្វី? ដូច្នេះ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច? ខ្ញុំមិនអាចឈប់ជឿព្រះយេស៊ូវបាន ឡើយ។ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច? ខ្ញុំពិតជាជឿព្រះយេស៊ូវ ប៉ុន្តែមានរឿងអ្វីកើតឡើង បើសិនខ្ញុំមិនស្ថិតនៅក្នុងការជ្រើសរើសរបស់ទ្រង់?»។ 
ដូច្នេះ ពួកគេអាចព្យាយាមលួងលោមខ្លួនឯង ដោយគិតថា «ដោយសារខ្ញុំជឿព្រះយេស៊ូវ និងចូលរួមកម្មវិធីពួកជំនុំ ព្រះត្រូវតែបានជ្រើសរើសខ្ញុំរួចហើយ។ វាត្រូវតែដូច្នេះ! ស្ថានសួគ៌មានកន្លែងមួយសម្រាប់ខ្ញុំ!»។ ប៉ុន្តែនៅពេលពួកគេធ្លាក់ទៅក្នុងបាប ពួកគេឆ្ងល់ម្តងទៀតថា «ព្រះពិតជាមិនបានជ្រើសរើសខ្ញុំទេ! ខ្ញុំគួរតែឈប់ជឿព្រះយេស៊ូវហើយ!»។ នៅក្នុងន័យផ្សេង ពួកគេគិត ដោយខ្លួនឯង សន្និដ្ឋានដោយខ្លួនឯង និងបញ្ចប់គ្រប់យ៉ាង ដោយខ្លួនឯង។ ពួកគេពិតជាត្រូវតែគិតឡើងវិញអំពីការយល់ខុសរបស់ពួកគេអំពីផែនការរបស់ព្រះ និងទទួលបានការយល់ដឹងត្រឹមត្រូវ ដើម្បីជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ពួកគេ។
នៅក្នុងន័យផ្សេង អ្នកដែលជឿតាមសេចក្តីបង្រៀនរបស់ទេវវិទូ ជាជាងព្រះបន្ទូលព្រះ អាចនិយាយថា «តើព្រះមិនបានមានបន្ទូលថា កូនបងនឹងបម្រើកូនប្អូន និងថា ទ្រង់បានស្រឡាញ់យ៉ាកុប និងស្អប់អេសាវ នៅមុនកំណើតរបស់ពួកគេទេឬ? ឥឡូវនេះ ដោយសារយើងជឿព្រះយេស៊ូវ យើងក៏ត្រូវតែបានសង្រ្គោះ តាំងពីមុនកំណើតរបស់យើងដែរ»។ ប៉ុន្តែសាវកប៉ុលប្រាប់យើងថា ការតម្រូវទុកជាមុននៅក្នុងផែនការរបស់ព្រះ គឺត្រូវ «បានជាប់នៅ មិនមែនដោយអាងការប្រព្រឹត្តទេ គឺដោយអាងព្រះដែលទ្រង់ហៅវិញ»។
ការដើរតាមក្រិត្យវិន័យ មិនធ្វើឲ្យអ្នកណាបានធ្វើជាកូនរបស់ព្រះ ឡើយ។ ប៉ុន្តែមានតែតាមរយៈសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ និងសេចក្តីមេត្តាករុណា និងស្រឡាញ់របស់ទ្រង់ ដែលត្រូវបានបើក សម្តែង ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងប៉ុណ្ណោះ ដែលយើងអាចបានធ្វើជាកូនរបស់ព្រះបាន។
ដោយសារតែគោលលទ្ធិរបស់ពួកទេវវិទូ មនុស្សជាច្រើនមិនអាចជឿ និងទទួលយកបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ដែលជាការបើកសម្តែងពីសេចក្តីសុចរិតរបស់ព្រះ ជាសេចក្តីសង្រ្គោះរបស់ពួកគេបានឡើយ។ អ្នកដែលបានស្តាប់ឮសេចក្តីស្រឡាញ់នៅក្នុងដំណឹងល្អ ដែលបង្ហាញពីសេចក្តីសុចរិតរបស់ទ្រង់ តែមិនជឿតាម គឺដូចជាផារ៉ោន ដែរ។ ព្រះស្អប់អ្នកដែលព្យាយាមបានធ្វើជាកូនរបស់ព្រះ ដោយការជឿដល់ព្រះយេស៊ូវ តាមតែចិត្តរបស់ពួកគេ។
ប្រសិនបើអ្នកមិនជឿលើសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ព្រះ ដែលត្រូវបានបើកសម្តែង ដោយព្រះយេស៊ូវគ្រីស្ទ វេលានេះគឺជាពេលដែលអ្នកត្រូវជឿហើយ។ បន្ទាប់មក អ្នកនឹងបានពាក់សេចក្តីស្រឡាញ់របស់ព្រះ។ តាំងពីដើមដំបូង យើងទាំងអស់គ្នាគឺដូចជាអេសាវដែរ ប៉ុន្តែយើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង តែម្តងជាសម្រេច ដោយការជឿលើសេចក្តីស្រឡាញ់នៃសេចក្តីសុចរិតរបស់ព្រះ។ យើងបានទទួលព្រះពរនៃសេចក្តីស្រឡាញ់របស់ព្រះ ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់។
ព្រះបានធ្វើឲ្យទាំងសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃអាចទទួលបានព្រះពរនៃការបានធ្វើជាកូនរបស់ទ្រង់ តាមរយៈសេចក្តីជំនឿលើ សេចក្តីស្រឡាញ់ដ៏សុចរិតរបស់ទ្រង់។ ដូចដែលព្រះបានមានបន្ទូលថា «អញនឹងហៅសាសន៍នោះ ដែលមិនមែនជារាស្ត្រអញ ថាជារាស្ត្រអញវិញ ហើយអ្នកនោះដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងាដែរ» ទ្រង់បានប្រទានដល់យើង និអ្នកដែលជឿនូវដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ និងអ្នកដែលជឿលើដំណឹងល្អនេះ និង សេចក្តីស្រឡាញ់ដ៏សុចរិតរបស់ទ្រង់។
បទគម្ពីរ «ដូច្នេះ នៅកន្លែងដែលបានសំដែងថា [ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ] ត្រង់កន្លែងនោះឯងនឹងហៅគេថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់នៅវិញ» គឺជាព្រះបន្ទូលព្រះអំពីសេចក្តីស្រឡាញ់ ដែលត្រូវបានបំពេញសម្រេចសម្រាប់យើងនៅថ្ងៃនេះ។ ដូច្នេះ យើងអាចដឹងថា ដោយសារយើងមិនពេញលេញនៅចំពោះព្រះ ព្រះបានសង្រ្គោះយើង ដោយការយាងមកឯយើងជាសាច់ឈាម និងប្រទានសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ទ្រង់ដល់យើង។
ការដែលអ្នក និងខ្ញុំបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងនៅចំពោះព្រះ គឺជាសេចក្តីស្រឡាញ់ដែលប្រោសលោះ ដែលបានព្រះបានរៀបចំនៅក្នុងសេចក្តីសុចរិតរបស់ទ្រង់។ ដើម្បីបានប្រោសលោះចេញពីអំពើបាបទាំងអស់របស់យើង យើងត្រូវតែមានសេចក្តីជំនឿតាមសេចក្តីពិតអំពីសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ព្រះ។ បើសិនមិនមាន សេចក្តីជំនឿបែបនេះទេ យើងមិនមានផ្លូវណាផ្សេងទៀត ដើម្បីទទួលបានការអត់ទោសសម្រាប់អំពើបាបបានឡើយ។ យើងទាំងអស់គ្នាបានកើតមកជាមួយនឹងចិត្តរឹងរួស ប៉ុន្តែព្រះបន្ទូលព្រះអាចយកឈ្នះលើចិត្តរបស់យើង និងភាពមានះរបស់យើង។ ហើយសន្តិភាពរបស់ព្រះនឹងគ្រប់គ្រងលើចិត្តរបស់យើង។ ដូច្នេះ បើសិនអ្នកជឿលើព្រះ សេចក្តីសុចរិតរបស់ព្រះនឹងក្លាយជាសេចក្តីសុចរិតរបស់អ្នក។
ប្រសិនបើដំណឹងល្អអំពីសេចក្តីពិត ដែលមានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះ ដែលយើងកំពុងតែប្រកាសនេះ មិនមានទេ គ្រប់គ្នានៅក្នុងលោកិយនេះនឹងត្រូវប្រឈមនឹងសេចក្តីវិនាសរបស់ខ្លួនហើយ។ ហើយបើសិនគ្មានអ្នកផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះទេ មនុស្សគ្រប់គ្នានឹងបាត់បង់សេចក្តីសង្ឃឹមហើយ។ បើសិនមិនសម្រាប់អ្នកដែលបានពាក់សេចក្តីស្រឡាញ់ដ៏សុចរិតរបស់ព្រះទេ លោកិយនេះនឹងបានដល់ទីបញ្ចប់របស់វា ហើយគ្រប់គ្នានឹងត្រូវបានជំនុំជម្រះ សម្រាប់អំពើបាបរបស់ពួកគេរួចទៅហើយ។ ប៉ុន្តែព្រះបានបន្សល់នៅលើផែនដីនេះនូវអ្នកដែលជឿលើសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ទ្រង់។ ទោះបីជាយើងមានកំហុស និងភាពខ្សោយយ៉ាងច្រើនក៏ដោយ ក៏យើងគ្រាន់តែអាចអរព្រះគុណដល់ព្រះ ដែលទ្រង់ធ្វើការ តាមរយៈយើងប៉ុណ្ណោះ។
សេចក្តីជំនឿដែលនាំឲ្យយើងបានពាក់សេចក្តីស្រឡាញ់ដ៏សុចរិតរបស់ព្រះ គឺជាសេចក្តីសុចរិត ដែលបានមក តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ សេចក្តីជំនឿលើ សេចក្តីសុចរិតរបស់ព្រះមាននៅក្នុងចិត្ត ដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ ដោយសារសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ទ្រង់ យើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង។ សេចក្តីពិតនេះគឺជាផែនការ ការតម្រូវទុកជាមុន និងការជ្រើសរើស ដែលព្រះបានរៀបចំសម្រាប់យើង។
ព្រះបានមានបន្ទូលថា អ្នកណាដែលជឿលើព្រះបន្ទូលព្រះ ដែលបំពេញសម្រេចសេចក្តីសុចរិតរបស់ទ្រង់នៅក្នុងព្រះយេស៊ូវគ្រីស្ទ បានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនហើយ។ មនុស្សម្នាក់ប្រឈមនឹង សេចក្តីវិនាស មិនដោយសារសេចក្តីសុចរិតរបស់ព្រះមិនបានលុបបំបាត់អំពើបាបទាំងអស់ទេ ប៉ុន្តែដោយសារគាត់មានចិត្តរឹងរួស និងមិនជឿតាមដំណឹងល្អ។
ចិត្តរបស់យើងត្រូវតែឱនលំទោននៅចំពោះព្រះបន្ទូលព្រះ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ចិត្តរបស់យើងត្រូវតែក្រាបចុះនៅចំពោះទ្រង់។ យើងទទួលបានព្រះពរ ដោយការជឿលើសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ព្រះ។ ទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង ពីព្រោះទ្រង់មានសេចក្តីអាណិតអាសូរដល់យើងយ៉ាងខ្លាំង។ យើងថ្វាយការអរព្រះគុណដល់ទ្រង់។ យើងដែលជឿលើ សេចក្តីសុចរិតរបស់ព្រះ មិនមានអ្វីត្រូវខ្មាស់ឡើយ។ ផ្ទុយទៅវិញ យើងមានគ្រប់ទាំងហេតុផលសម្រាប់អំណួតអំពីសេចក្តីសុចរិតរបស់ទ្រង់។
ព្រះ បានសង្រ្គោះយើងទាំងស្រុង ចេញពីអំពើបាបរបស់យើង ពីព្រោះយើងមិនពេញលេញនៅចំពោះទ្រង់។ យើងសូមសរសើរតម្កើងព្រះអម្ចាស់ សម្រាប់សេចក្តីសង្រ្គោះនេះ! ដើម្បីឲ្យព្រះស្រឡាញ់ យើងត្រូវតែអាចជឿលើសេចក្តីសុចរិតរបស់ទ្រង់។
តើអ្នកស្គាល់សេចក្តីសុចរិតរបស់ព្រះទេ? បើដូច្នេះ ចូរជឿលើសេចក្តីសុចរិតនេះចុះ។ បន្ទាប់មក សេចក្តីស្រឡាញ់ដ៏សុចរិតរបស់ព្រះនឹងចូលមកក្នុងចិត្តរបស់អ្នកហើយ។ សូមឲ្យសេចក្តីជំនឿរបស់អ្នកលើសេចក្តីស្រឡាញ់នៃសេចក្តីសុចរិតរបស់ព្រះ ដែលទ្រង់បានរៀបចំសម្រាប់អ្នក មិនមានការយល់ខុសឡើយ។
សូមឲ្យសេចក្តីស្រឡាញ់នៃសេចក្តីប្រោសលោះ ដែលព្រះបានរៀបចំសម្រាប់អ្នក ចូលមកក្នុងចិត្តរបស់អ្នក។ ហាលេលូយ៉ា! ខ្ញុំសូម អរព្រះគុណដល់ព្រះត្រៃឯក ដែលបានយកយើងធ្វើជាកូនរបស់ទ្រង់នៅក្នុងសេចក្តីសុចរិតរបស់ទ្រង់។