The New Life Mission

អំពីអ្នកនិពន្ធ

លោកគ្រូ Paul C. Jong

ក្នុងនាមជាគ្រូគង្វាលម្នាក់ លោកគ្រូ Paul C. Jong បានព្យាយាមស្វែងរកចម្លើយ​សម្រាប់ការទទួល​បានការ​អត់ទោសសម្រាប់អំពើបាប។ ការស្វែងរករបស់គាត់បានដឹកនាំគាត់ឲ្យរកឃើញសេចក្តីសុចរិតរបស់ព្រះ​យេស៊ូវ​គ្រីស្ទ ដែលបានយាងមក តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដូចដែលបានបើកសម្តែង​នៅ​ក្នុង​ព្រះបន្ទូលព្រះ។ ការរកឃើញនេះគឺជាអ្វីដែលបានដឹកនាំគាត់ឲ្យបង្កើតព័ន្ធកិច្ចពេលបច្ចុប្បន្ននេះឡើយ។ រហូតមលដល់សព្វថ្ងៃនេះ លោកគ្រូ Paul C. Jong បានថ្វាយជីវិតរបស់​គាត់ទៅចំពោះព័ន្ធកិច្ច​អក្សរសាស្ត្រ​របស់ The New Life Mission ដែលប្រកាសដំណឹងល្អពិតទៅកាន់ពិភពលោកទាំងមូល។ សៀវភៅរបស់​គាត់​ត្រូវបានបកប្រែ និងបោះពុម្ពផ្សាយទៅជាជាង៨០ភាសា ហើយសៀវភៅទាំងនោះមាននៅក្នុង និងត្រូវ​បាន​អាននៅក្នុងប្រទេសជាង១៥០។ អ្នកអានជាច្រើនកំពុងតែទទួលបានការអត់ទោសសម្រាប់អំពើបាប និង​ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈសៀវភៅរបស់គាត់ ពីព្រោះសៀវភៅទាំងនេះត្រូវបានសរសេរឡើង ដោយមាន​មូលដ្ឋានគ្រឹះនៅលើព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរ។ រួមជាមួយសហការីរបស់គាត់នៅទូទាំងពិភពលោក លោកគ្រូ Paul C. Jong ថ្វាយការអរព្រះគុណ និងសិរីល្អដល់ព្រះ សម្រាប់ព័ន្ធកិច្ចដ៏អស្ចារ្យនេះ។ ហាលេលូយ៉ា!