The New Life Mission

សេចក្តីថ្លែងការណ៍ពីជំនឿ

  • យើងជឿថា

    ដោយមានព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីតែប៉ុណ្ណោះ ព្រះគម្ពីរត្រូវបានបណ្តាលឲ្យតែង ដោយព្រះវិញ្ញាណ​បរិសុទ្ធ ត្រឹមត្រូវនៅក្នុងសំណេរដើមដោយដៃ និងជាព្រះបន្ទូលព្រះដ៏មានអំណាចព្រះចេស្តា និងស្ថិតស្ថេរ​នៅ។

  • យើងជឿថា

    ព្រះត្រៃឯគង់នៅអស់កល្បជានិច្ច នៅក្នុងអង្គបុគ្គលបី៖ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។

  • យើងជឿថា

    ដោយត្រូវបានបង្កើតឡើងនៅក្នុងរូបអង្គរបស់ព្រះ អ័ដាមត្រូវបានល្បួង ដោយសាតាំង ដែលជាអ្នកគ្រប់គ្រង​លោកិយនេះ ហើយបានធ្លាក់ចុះ។ ដោយសារតែបាបរបស់អ័ដាម មនុស្សទាំងអស់មានទោស វិនាសទាំង​ស្រុង ហើយត្រូវការការបង្កើតឡើងវិញ ដោយព្រះវិញ្ញាណបរិសុទ្ធ សម្រាប់សេចក្តីសង្រ្គោះ។

  • យើងជឿថា

    ព្រះយេស៊ូវគ្រីស្ទគឺជាព្រះ បានប្រសូតមកពីនាងក្រមុំព្រហ្មចារីម្នាក់ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសនៅក្នុងទន្លេយ័រដាន់ បានសុគតនៅលើឈើឆ្កាង ក្នុងនាមជាកូនចៀមនៃព្រះ បានមានព្រះជន្មរស់​ពី​សុគត​ឡើងវិញ និងបានយាងត្រឡប់ទៅស្ថានសួគ៌វិញ ដែលឥឡូវនេះ កំពុងតែគង់នៅខាងស្តាំព្រះវរបិតា។

  • យើងជឿថា

    សេចក្តីសង្រ្គោះរួមបញ្ចូលទាំងការអត់ទោសសម្រាប់អំពើបាប សេចក្តីសុចរិតរបស់ព្រះគ្រីស្ទ និងអំណោយ​ទាន​នៃជីវិតអស់កល្បជានិច្ច ដែលមនុស្សទទួលបាន ដោយសារសេចក្តីជំនឿតែមួយគត់ មិនដោយសារ​ការ​ប្រព្រឹត្តឡើយ។

  • យើងជឿថា

    ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺជិតមកដល់ហើយ ហើយវានឹងមានលក្ខណៈផ្ទាល់ខ្លួន និងអាចមើលឃើញ។

  • យើងជឿថា

    អ្នកដែលបានសង្រ្គោះ នឹងត្រូវបានលើកឡើងទៅឯជីវិតអស់កល្បជានិច្ច និងព្រះពរនៅក្នុងស្ថានសួគ៌ និងថា អ្នកដែលមិនបានសង្រ្គោះនឹងត្រូវបានលើកឡើងទៅឯទណ្ឌកម្មដែលដឹងខ្លួន និងអស់កល្បជានិច្ចនៅក្នុង​ស្ថាននរក។

  • យើងជឿថា

    ពួកជំនុំ ដែលជារូបកាយនៃព្រះគ្រីស្ទ មានតែអ្នកដែលបានកើតជាថ្មី ដែលបានទទួលបុណ្យជ្រមុជ​ពី​ព្រះវិញ្ញាណបរិសុទ្ធទៅក្នុងព្រះគ្រីស្ទ នៅពេលកែជាថ្មីតែប៉ុណ្ណោះ។ ព្រះគ្រីស្ទទូលអង្វរសម្រាប់ពួកគេនៅ​ស្ថានសួគ៌ ហើយ​ទ្រង់នឹងយាងមកវិញសម្រាប់ពួកគេ។

  • យើងជឿថា

    ព្រះគ្រីស្ទបានបង្គាប់ពួកជំនុំឲ្យចេញទៅគ្រប់ទាំងសាសន៍ និងប្រកាសដំណឹងល្អទៅកាន់មនុស្ស​គ្រប់​គ្នា បង្រៀន និងធ្វើបុណ្យជ្រមុជឲ្យអស់អ្នកដែលជឿ។