The New Life Mission

ច្បាប់ឯកជនភាព

  • ច្បាប់ឯកជនភាព
    កាលបរិច្ឆេទប្រតិបត្តិការ៖ ០៨ សីហា ២០១៩
  • The New Life Mission («យើង» «យើង» ឬ «របស់យើង») ដំណើរការគេហទំព័រ https://www.bjnewlife.org/ (ដែលត្រូវបានហៅថា «សេវាកម្ម»)។
  • ទំព័រនេះផ្តល់ដំណឹងដល់អ្នកអំពីច្បាប់ទាំងឡាយ ដែលទាក់ទងនឹងការប្រមូល ការប្រើប្រាស់ និងការបង្ហាញទិន្នន័យផ្ទាល់ខ្លួន នៅពេលអ្នកប្រើប្រាស់សេវាកម្មរបស់យើង និងជម្រើសផ្សេងៗរបស់អ្នកជាមួយទិន្នន័យ។
  • យើងប្រើប្រាស់ទិន្នន័យរបស់អ្នក ដើម្បីផ្តល់ និងធ្វើឲ្យសេវាកម្មប្រសើរឡើង។ ដោយការប្រើប្រាស់សេវាកម្ម អ្នកយល់ស្របជាមួយការប្រើប្រាស់ និងការប្រមូលព័ត៌មាន ដែលស្របតាមច្បាប់នេះ។ ដូចដែលបានបញ្ជាក់នៅក្នុងច្បាប់ឯកជននេះ ពាក្យដែលត្រូវបានប្រើប្រាស់នៅក្នុងច្បាប់ឯកជននេះ មានអត្ថន័យដូចគ្នានៅក្នុងលក្ខខណ្ឌ ដែលមានពី https://www.bjnewlife.org/
  • និយមន័យ
  • សេវាកម្ម
    សេវាកម្មគឺជាគេហទំព័រ https://www.bjnewlife.org/ ដែលត្រូវបានដំណើរការ ដោយ The New Life Mission
  • ទិន្នន័យផ្ទាល់ខ្លួន
    ទិន្នន័យផ្ទាល់ខ្លួនគឺជាទិន្ន័យអំពីបុគ្គលម្នាក់ (ឬពីបុគ្គល និងព័ត៌មានផ្សេងៗដែលនៅក្នុងកម្មសិទ្ធិរបស់យើង ឬអាចមកក្នុងកម្មសិទ្ធិរបស់យើង)។
  • ទិន្នន័យប្រើប្រាស់
    ទិន្នន័យប្រើប្រាស់គឺជាទិន្នន័យ ប្រមូលបានដោយស្វ័យប្រវត្តិ ដោយបង្កើតឡើង ដោយការប្រើប្រាស់សេវាកម្ម ឬពីហេដ្ឋារចនាសម័្ពន្ធសេវាកម្មតែម្តង (ឧទាហរណ៍ រយៈពេលចូលទៅកាន់គេហទំព័រមួយ)។
  • ឃុកឃី
    ឃុកឃីគឺជាឯកសារតូចៗ ដែលត្រូវបានផ្ទុកនៅលើឧបករណ៍របស់អ្នក (កុំព្យូទ័រ ឬទូរស័ព្ទដៃ)
  • ការប្រមូល និងការប្រើប្រាស់ព័ត៌មាន
    យើងប្រមូលព័ត៌មានគ្រប់ប្រភេទ សម្រាប់គោលបំណង ដើម្បីផ្តល់ និងធ្វើឲ្យសេវាកម្មរបស់យើងប្រសើរឡើងសម្រាប់អ្នក។
  • ប្រភេទទិន្នន័យដែលត្រូវបានប្រមូល
  • ទិន្នន័យផ្ទាល់ខ្លួន
    នៅពេលកំពុងតែប្រើប្រាស់សេវាកម្មរបស់យើង យើងអាចស្នើឲ្យអ្នកផ្តល់ដល់យើងនូវព័ត៌មានផ្ទាល់ខ្លួនជាក់លាក់ ដែលអាចប្រើប្រាស់ ដើម្បីទំនាក់ទំនងទៅកាន់អ្នក ឬស្គាល់អ្នក («ទិន្នន័យផ្ទាល់ខ្លួន»)។ ព័ត៌មានផ្ទាល់ខ្លួនអាចរួមបញ្ចូល ប៉ុន្តែមិនកម្រិតដល់៖
    •   អាសយដ្ឋានអ៊ីម៉ែល
    •   នាម និងត្រកូល
    •   លេខទូរស័ព្ទ
    •   អាសយដ្ឋាន រដ្ឋ ខេត្ត Zip/លេខប្រៃសណីយ៍ ទីក្រុង
    •   ឃុកឃី និងទិន្នន័យប្រើប្រាស់
  • យើងអាចប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីទំនាក់ទំនងទៅកាន់អ្នក តាមរយៈព្រឹត្តិប័ត្រព័ត៌មាន ការធ្វើទីផ្សារ ឬសម្ភារៈប្រូម៉ូសិន និងព័ត៌មានផ្សេងៗទៀត ដែលអ្នកអាចចាប់អារម្មណ៍។ អ្នកអាចយជ្រើសមិនទទួលយកការទំនាក់ទំនងទាំងនេះពីយើង ដោយធ្វើការទំនាក់ទំនងមកកាន់យើង។
  • ទិន្នន័យប្រើប្រាស់
    យើងក៏អាចប្រមូលព័ត៌មានអំពីរបៀបដែលសេវាកម្ម ត្រូវបានចូលទៅកាន់ និងប្រើប្រាស់ផងដែរ («ទិន្នន័យប្រើប្រាស់»។ ទិន្នន័យប្រើប្រាស់នេះអាចរួមបញ្ចូលព័ត៌មានដូចជា អាសយដ្ឋានពិធីការអ៊ីនធឺណែតរបស់កុំព្យូទ័របស់អ្នក (អាសយដ្ឋាន IP) ប្រភេទ Browser កំណែ Browser ទំព័រនៃសេវាកម្មរបស់យើង ដែលអ្នកចូលទៅកាន់ ពេលវេលា និងកាលបរិច្ឆេទនៃការចូលទៅកាន់របស់អ្នក រយៈពេលដែលអ្នកបានចំណាយនៅលើទំព័រទាំងនោះ ឧបករណ៍កំណត់អត្តសញ្ញាណពិសេស និងទិន្នន័យវិភាគផ្សេងៗទៀត។
  • តាមដានទិន្នន័យឃុកឃី
    យើងប្រើឃុកឃី និងបច្ចេកវិទ្យាស្រដៀងៗនេះ ដើម្បីតាមដានសកម្មភាពនៅលើសេវាកម្មរបស់យើង ហើយយើងគ្រប់គ្រងលើព័ត៌មានជាក់លាក់។
  • ឃុកឃីគឺជាឯកសារទាំងឡាយ ជាមួយនឹងទិន្នន័យតូចមួយ ដែលអាចមានឧបករណ៍កំណត់អត្តសញ្ញាណអនាមិក។ ឃុកឃីត្រូវបានបញ្ជូនទៅកាន់អ្នក ចេញពីគេហទំព័រមួយ ហើយត្រូវបានផ្ទុកនៅលើឧបករណ៍របស់អ្នក។ បច្ចេកវិទ្យាផ្សេងៗទៀតក៏ត្រូវបានប្រើផងដែរ ដូចជា beacons ស្លាក និងស្រ្គីប ដើម្បីប្រមូល និងតាមដានព័ត៌មាន និងដើម្បីវិភាគ និងធ្វើឲ្យសេវាកម្មរបស់យើងប្រសើរឡើង។
  • អ្នកអាចណែនាំ browser របស់អ្នក ដើម្បីបដិសេធ ឬបង្ហាញឃុកឃីទាំងអស់ នៅពេលឃុកឃីមួយកំពុងតែត្រូវបានបញ្ជូន។ ប៉ុន្តែបើសិនអ្នកមិនទទួលឃុកឃីទេ អ្នកមិនអាចប្រើប្រាស់ផ្នែកខ្លះនៃសេវាកម្មរបស់យើងបានទេ។
  • គំរូឃុកឃីដែលយើងប្រើប្រាស់៖b
    •   ឃុកឃីសម័យ៖ យើងប្រើឃុកឃីសម័យ ដើម្បីដំណើរការសេវាកម្មរបស់យើង។
    •   ឃុកឃីចំណង់ចំណូលចិត្ត៖ យើងប្រើឃុកឃីចំណង់ចំណូលចិត្ត ដើម្បីចងចាំពីចំណង់ចំណូលចិត្តរបស់អ្នក និងការកំណត់ផ្សេងៗ។
    •   ឃុកឃីសុវត្ថិភាព៖ យើងប្រើឃុកឃីសុវត្ថិភាពសម្រាប់គោលបំណងសុវត្ថិភាព។
  • ការប្រើប្រាស់ទិន្នន័យ
    The New Life Mission​ ប្រើប្រាស់ទិន្នន័យដែលប្រមូលបាន សម្រាប់គោលបំណងដូចតទៅ៖
    •   ផ្តល់ និងថែទាំងសេវាកម្មរបស់យើង
    •   ផ្តល់ដំណឹងដល់អ្នកអំពីការកែប្រែចំពោះសេវាកម្មរបស់យើង
    •   អនុញ្ញាតឲ្យអ្នកចូលរួមក្នុងលក្ខណៈពិសេសនៃសេវាកម្មរបស់យើង នៅពេលអ្នកជ្រើសរើសធ្វើដូច្នេះ
    •   ផ្តល់ការគាំទ្រដល់អ្នកប្រើប្រាស់សេវាកម្ម
    •   ប្រមូលការវិភាគ ឬព័ត៌មានមានតម្លៃ ដើម្បីឲ្យយើងអាចធ្វើឲ្យសេវាកម្មរបស់យើងប្រសើរឡើង
    •   ត្រួតពិនិត្យការប្រើប្រាស់សេវាកម្មរបស់យើង
    •  ស្វែងរក ការពារ និងដោះស្រាយបញ្ហាបច្ចេកទេស
    •   ផ្តល់ដល់អ្នកនូវព័ត៌មាន ការផ្តល់ជូនពិសេស និងព័ត៌មានទូទៅអំពីទំនិញ សេវាកម្ម និងព្រឹត្តិការណ៍ផ្សេងៗទៀត ដែលយើងផ្តល់ជូន ដែលស្រដៀងគ្នានឹងអ្វីដែលអ្នកបានទិញ ឬសួររូចមកហើយ។ ហើយអ្នកអាចជ្រើសរើសមិនទទួលព័ត៌មានបែបនេះបាន។
  • ការបញ្ជូនទិន្នន័យ
    ព័ត៌មានរបស់អ្នក រួមទាំងទិន្នន័យផ្ទាល់ខ្លួន អាចត្រូវបានបញ្ជូនទៅ និងរក្សាទុកនៅលើកុំព្យូទ័រ ដែលស្ថិតនៅខាងក្រៅរដ្ឋ ខេត្ត ប្រទេស ឬយុត្តាធិការអភិបាលកិច្ច ដែលអាចមានច្បាប់ការពារទិន្ន័យខុសពីច្បាប់នៃយុត្តាធិការរបស់អ្នក។
  • បើសិនអ្នករស់នៅខាងក្រៅសាធារណៈរដ្ឋកូរ៉េ ហើយជ្រើសរើសផ្តល់ព័ត៌មានដល់យើង សូមកត់សម្គាល់ថា យើងបញ្ជូនទិន្នន័យ រួមទាំងទិន្នន័យផ្ទាល់ខ្លួន ទៅកាន់សាធារណៈរដ្ឋកូរ៉េ ហើយដំណើរការវានៅទីនោះ។
  • ការយល់ព្រមរបស់អ្នកចំពោះច្បាប់ឯកជនភាពនេះ បន្ទាប់ពីការផ្តល់ព័ត៌មានបែបនេះ គឺជាការយល់ព្រមរបស់អ្នកជាមួយការបញ្ជូនទិន្នន័យ។
  • The New Life Mission នឹងចាត់វិធានការចាំបាច់ទាំងឡាយ ដើម្បីធានាថា ទិន្នន័យរបស់អ្នកមានសុវត្ថិភាព និងស្របតាមច្បាប់ឯកជនភាពនេះ ហើយនឹងមិនមានការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅកាន់អង្គការ ឬប្រទេសណាមួយ បើសិនមិនមានការគ្រប់គ្រងត្រឹមត្រូវលើសុវត្ថិភាពទិន្នន័យរបស់អ្នក និងព័ត៌មានផ្ទាល់ខ្លួនផ្សេងៗទៀតទេ។
  • ការបង្ហាញទិន្នន័យ
  • សេចក្តីតម្រូវតាមផ្លូវច្បាប់
    The New Life Mission អាចបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក នៅក្នុងគោលបំណងថា សកម្មភាពនេះមានភាពចាំបាច់ ដើម្បី៖
    •   អនុវត្តតាមកាតព្វកិច្ចច្បាប់
    •   ការពារសិទ្ធ និងទ្រព្យសម្បត្តិរបស់ The New Life Mission
    •   ការពារ ឬស៊ើបអង្កេតការបំពានដល់សេវាកម្ម
    •   ការសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់សេវាកម្ម ឬសាធារណៈជន
    •   ការពារប្រឆំាងនឹងបំណុលផ្នែកច្បាប់
  • សុវត្តិភាពទិន្នន័យ
    សុវត្ថិភាពទិន្នន័យរបស់អ្នក គឺសំខាន់សម្រាប់យើង ប៉ុន្តែសូមចងចាំថា មិនមានវិធីសាស្ត្របញ្ជូនលើអ៊ីធឺណែត ឬវិធីសាស្ត្រផ្ទុកអេឡិចត្រូនិកណាមួយ មានសុវត្តិភាព១០០ភាគរយឡើយ។ ខណៈដែលយើងព្យាយាមប្រើប្រាស់មធ្យោបាយដែលអាចទទួលយកពីពាណិជ្ជកម្ម ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក យើងមិនអាចធានាអំពីសុវត្ថិភាពទាំងស្រុងរបស់វាបានឡើយ។
  • អ្នកផ្តល់សេវាកម្ម
    យើងអាចជួលក្រុមហ៊ុនភាគីទីបី និងបុគ្គលផ្សេងៗ ដើម្បីសម្របសម្រួលលើសេវាកម្មរបស់យើង («អ្នកផ្តល់សេវាកម្ម») ផ្តល់សេវាកម្មជំនួសយើង អនុវត្តសេវាកម្មផ្សេងៗដែលទាក់ទងនឹងសេវាកម្មរបស់យើង ឬជួយយើងវិភាគពីការប្រើប្រាស់សេវាកម្មរបស់យើង។
  • ភាគីទីបីទាំងនេះអាចចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីបំពេញកាតព្វកិច្ចទាំងនេះជំនួសអ្នកតែប៉ុណ្ណោះ ហើយមិនបញ្ចេញ ឬប្រើប្រាស់វាសម្រាប់គោលបំណងផ្សេងណាមួយទៀតឡើយ។
  • តំណទៅកាន់គេហទំព័រផ្សេងៗ
    សេវាកម្មរបស់យើងអាចមានផ្ទុកនូវតំណទៅកាន់គេហទំព័រផ្សេងៗ ដែលមិនត្រូវបានដំណើរការ ដោយយើង។ បើសិនអ្នកចុចតំណភាគីទីបី អ្នកនឹងចូលទៅកាន់គេហទំព័រភាគីទីបីនោះ។ យើងទទូចឲ្យអ្នកពិនិត្យច្បាប់ឯកជនភាពនៃគេហទំព័រទាំងអស់ ដែលអ្នកចូលទៅកាន់។
  • យើងមិនគ្រប់គ្រង និងមិនមានទំនួលខុសត្រូវចំពោះខ្លឹមសារ ច្បាប់ឯកជនភាព ឬការអនុវត្តទាំងអស់របស់សេវាកម្ម ឬគេហទំព័រភាគីទីបីឡើយ។
  • ឯកជនភាពរបស់កុមារ
    សេវាកម្មរបស់យើងមិនសម្រាប់អ្នកដែលមានអាយុក្រោម១៨ឆ្នាំ («កុមារ») ឡើយ។
  • យើងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអ្នកដែលក្រោមអាយុ១៨ឆ្នាំទេ។ បើសិនអ្នកគឺជាឪពុកម្តាយ ឬអាណាព្យាបាល ហើយអ្នកដឹងថា កូនរបស់អ្នកបានផ្តល់ទិន្នន័យផ្ទាល់ខ្លួន សូមទំនាក់ទំនងមកកាន់យើង។ បើសិនយើងដឹងថា យើងបានប្រមូលទិន្នន័យផ្ទាល់ពីកុមារ ដោយមិនមានការយល់ព្រមពីឪពុកម្តាយ យើងនឹងចាប់ផ្តើមលុបព័ត៌មាននោះចេញពីម៉ាស៊ីនកុំព្យូទ័រមេរបស់យើង។
  • ការកែប្រែច្បាប់ឯកជននេះ
    យើងអាចធ្វើបច្ចុប្បន្នភាពច្បាប់ឯកជនភាពរបស់យើងបានគ្រប់ពេលវេលា។ យើងនឹងផ្តល់ដំណឹងដល់អ្នកអំពីការកែប្រែទាំងឡាយ ដោយការបង្ហោះច្បាប់ឯកជនភាពថ្មីនៅលើទំព័រនេះ។
  • យើងផ្តល់ដំណឹងដល់អ្នក តាមរយៈអ៊ីម៉ែល ឬការផ្តល់ដំណឹងនៅលើសេវាកម្មរបស់យើង មុនពេលការកែប្រែចូលជាធរមាន ហើយធ្វើបច្ចុប្បន្នភាព «ថ្ងៃប្រតិបត្តិការ» នៅខាងលើច្បាប់ឯកជនភាពនេះ។
  • អ្នកគួរតែពិនិត្យមើលច្បាប់ឯកជនភាពនេះ ឲ្យបានញឹកញាប់ សម្រាប់ការកែប្រែផ្សេងៗ។ ការកែប្រែចំពោះច្បាប់ឯកជនភាពនេះ ចូលជាធរមាន នៅពេលយើងបានបង្ហោះវានៅលើទំព័រនេះ។
  • ទាក់ទងយើង
    បើសិនអ្នកមានសំណួរអំពីច្បាប់ជកជនភាពនេះ សូមទំនាក់ទំនងមកកាន់យើង
    •  តាមរយៈអ៊ីម៉ែល៖ newlife@bjnewlife.org