Search

หนังสือ หนังสืออิเล็กทรอนิค
และหนังสือเสียงฟรี

พลับพลา

រោងឧបោសថ៖ រូបភាពលម្អិតអំពីព្រះយេស៊ូវគ្រីស្ទ (I)
  • ISBN9788928261307
  • หน้า435

ภาษาเขมร 9

រោងឧបោសថ៖ រូបភាពលម្អិតអំពីព្រះយេស៊ូវគ្រីស្ទ (I)

Rev. Paul C. Jong

មាតិកា

បុរេកថា 
១. សេចក្តីសង្រ្គោះរបស់មនុស្សមានបាប ដែលត្រូវបានបើកសម្តែងនៅក្នុង រោងឧបោសថ (និក្ខមនំ ២៧:៩-២១) 
២. ព្រះអម្ចាស់របស់យើង ដែលបានរងទុក្ខសម្រាប់យើង (អេសាយ ៥២:១៣-៥៣:៩) 
៣. យ៉ាវេដ៏ជាព្រះដែលមាន ព្រះជន្មគង់នៅ (និក្ខមនំ ៣៤:១-៨) 
៤. មូលហេតុដែលព្រះបានហៅ លោកម៉ូសេទៅឯភ្នំស៊ីណាយ (និក្ខមនំ ១៩:១-៦) 
៥. របៀបដែលជនជាតិអ៊ីស្រាអែលចូល មកថ្វាយតង្វាយក្នុងរោងឧបោសថ៖ សាវតារប្រវត្តិសាស្ត្រ (លោកុប្បត្តិ ១៥:១-២១) 
៦. សេចក្តីសន្យាក្នុងសម្ព័ន្ធមេត្រីនៃការកាត់ ស្បែករបស់ព្រះនៅតែមាន សុពលភាពសម្រាប់យើង (លោកុប្បត្តិ ១៧:១-១៤) 
៧. សម្ភារៈសាងសង់រោងឧបោសថ ដែលបានធ្វើជាមូលដ្ឋានគ្រឹះនៃជំនឿ (និក្ខមនំ ២៥:១-៩) 
៨. ពណ៌ទ្វារចូលទីលាន រោងឧបោសថ (និក្ខមនំ ២៧:៩-១៩) 
៩. ជំនឿដែលត្រូវបានបើកសម្តែងនៅក្នុង អាសនាតង្វាយដុត (និក្ខមនំ ២៧::១-៨) 
១០. ជំនឿដែលត្រូវបានបើកសម្តែងនៅក្នុង ចានក្លាំ (និក្ខមនំ ៣០:១៧-២១) 
១១. សេចក្តីបន្ទាល់ពីសេចក្តីសង្រ្គោះ 
 
តើយើងអាចស្វែងរកឃើញសេចក្តីពិត ដែលត្រូវបានលាក់បាំងនៅក្នុងរោងឧបោសថដោយរបៀបណា? លុះត្រាតែស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាខ្លឹមសារពិតប្រាកដនៃរោងឧបោសថ ទើបយើងអាចដឹង និងយល់យ៉ាងត្រឹមត្រូវអំពីចម្លើយសម្រាប់សំណួរនេះបាន។
តាមពិត អំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលមាននៅក្នុងទ្វារចូលទៅទីលានរោងឧបោសថ បង្ហាញប្រាប់យើងអំពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ នៅសម័យព្រះគម្ពីរសញ្ញាថ្មី ដែលបានសង្រ្គោះមនុស្សជាតិ។ តាមរបៀបនេះ ព្រះបន្ទូលអំពីរោងឧបោសថនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មីទាក់ទងគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ ដូចជាអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ ប៉ុន្តែគួរឲ្យសោកស្តាយ សេចក្តីពិតនេះត្រូវបានលាក់បាំង អស់រយៈពេលជាយូរ ពីអ្នកស្វែងរកសេចក្តីពិតនៅក្នុងជំនឿគ្រីស្ទបរិស័ទ។
បន្ទាប់ពីបានយាងមកផែនដីនេះ ព្រះយេស៊ូវគ្រីស្ទទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ បើសិនមិនយល់ ហើយមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ យើងមិនអាចស្វែងរកឃើញសេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងរោងឧបោសថបានឡើយ។ ឥឡូវនេះ យើងត្រូវតែរៀនពីសេចក្តីពិតនៃរោងឧបោសថ ហើយជឿតាម។ យើងទាំងអស់គ្នាត្រូវដឹង និងជឿតាមសេចក្តីពិត ដែលមាននៅក្នុងអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៃទ្វារចូលទៅទីលានរោងឧបោសថ។
ดาวน์โหลดหนังสืออิเล็กทรอนิค
PDF EPUB

หนังสือที่เกี่ยวข้องกับชื่อนี้