Search

คำถามที่พบบ่อยเกี่ยวกับความเชื่อของคริสเตียน

เรื่องที่ 3: วิวรณ์

3-1. តើលេខ១៤៤០០០នៅក្នុងជំពូក៧ គឺជាចំនួនជាក់ស្តែងនៃសាសន៍អ៊ីស្រាអែលដែលនឹងបានសង្រ្គោះ ឬគ្រាន់តែជាតួលេខនិមិត្តរូប?

លេខ១៤៤០០០ដែលលេចឡើងនៅក្នុងជំពូក៧ ប្រាប់យើងតាមន័យត្រង់ពីចំនួននៃជនជាតិអ៊ីស្រាអែល ដែលនឹងបានសង្រ្គោះនៅថ្ងៃចុងក្រោយ ដែលមានចំនួន១២០០០នាក់ពីពូជអំបូរនីមួយៗនៃពូជអំបូរទាំងដប់ពីររបស់អ៊ីស្រាអែល ហើយសរុបទាំងអស់គឺ១៤៤០០០នាក់។ ការនេះត្រូវបានសម្រេចដោយទិព្វញ្ញាណពិសេសរបស់ព្រះ ដែលតាមរយៈចំនួននេះ ពូជពង្សមួយចំនួនរបស់លោកអ័ប្រាហាំនឹងបានសង្រ្គោះ។ ព្រះនឹកចាំពីសេចក្តីសន្យាទ្រង់ជាមួយលោកអ័ប្រាហាំ ហើយដើម្បីបំពេញសម្រេចសេចក្តីសន្យានេះ ឥឡូវនេះ ទ្រង់នឹងមិនគ្រាន់តែអនុញ្ញាតឲ្យដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណត្រូវបានប្រកាសទៅកាន់ពួកសាសន៍ដទៃប៉ុណ្ណោះទេ ប៉ុន្តែ៏ទៅកាន់សាសន៍អ៊ីស្រាអែលផងដែរ ដែលជាពូជពង្សខាងសាច់ឈាមរបស់លោកអ័ប្រាហាំ។ 
ដូច្នេះ ព្រះបានកំណត់ថា តាមរយៈសេចក្តីវេទនាដ៏ធំនៅថ្ងៃចុងក្រោយ និងស្មរបន្ទាល់ទាំង២ ដែលព្រះនឹងលើកឡើងជាពិសេសសម្រាប់សាសន៍អ៊ីស្រាអែល ពួកគេនឹងជឿថា ព្រះយេស៊ូវគ្រីស្ទដែលពួកគេបានបៀតបៀន ហើយចាប់ឆ្កាង គឺពិតជាព្រះអង្គសង្រ្គោះពិតប្រាកដរបស់ពួកគេ។ តាមរយៈព្រះ និងជំនឿរបស់លោកអ័ប្រាហាំ សាសន៍អ៊ីស្រាអែលបានក្លាយជាអ្នកទទួលបានសេចក្តីស្រឡាញ់ពិសេសរបស់ព្រះ។ 
ព្រះបានសម្រេចព្រះទ័យថា ទ្រង់នឹងសង្រ្គោះមនុស្សចំនួន១២០០០នាក់ចេញពីពូជអំបូរនីមួយៗរបស់អ៊ីស្រាអែល ចេញពីអំពើបាប និង                   សេចក្តីវិនាសរបស់ពួកគេ ហើយបានបោះត្រាពួកគេដោយត្រារបស់ព្រះ តាមរយៈទេវតារបស់ទ្រង់។ ដូច្នេះ ក្នុងចំណោមសាសន៍អ៊ីស្រាអែល មនុស្សចំនួន១៤៤០០០នាក់បានទទួលសញ្ញាដែលបង្ហាញថា ពួកគេបានធ្វើជារាស្ត្ររបស់ព្រះ។ ចំនួននេះត្រូវបានបែងចែកស្មើគ្នាក្នុងចំណោមពូជអំបូរទាំងដប់ពីរ ពីព្រោះសេចក្តីស្រឡាញ់របស់ព្រះសម្រាប់ពួកគេមិនផ្អែកលើភាពលម្អៀងទៅលើពូជអំបូរណាមួយឡើយ ប៉ុន្តែទ្រង់ប្រទានដល់ពួកគេនូវព្រះគុណនៃការបានធ្វើជារាស្ត្ររបស់ទ្រង់ដូចគ្នា។ ទោះបីជាពេលខ្លះ មនុស្សអនុញ្ញាតឲ្យអារម្មណ៍របស់ពួកគេគ្រប់គ្រងលើការវិនិច្ឆ័យរបស់ពួកគេក៏ដោយ ក៏ព្រះធ្វើការនៅក្នុងគ្រប់ទាំងការទាំងអស់ ដោយយុត្តិធម៌ និងភាពត្រឹមត្រូវដែរ។ 
បន្ទាប់ពីបោះត្រាជនជាតិអ៊ីស្រាអែលចំនួន១៤៤០០០នាក់ ដោយត្រានៃសេចក្តីសង្រ្គោះ ព្រះនឹងទម្លាក់គ្រោះកាចដ៏ធំមកលើផែនដីនេះ។ ព្រះបានយកសាសន៍អ៊ីស្រាអែលចំនួន១៤៤០០០នាក់ ធ្វើជារាស្ត្ររបស់ទ្រង់ ដែលចំនួន១២០០០នាក់មកពីពូជអំបូរនីមួយៗរបស់ពួកគេ គឺមកពីពូជអំបូរយូដា រូបេន កាឌ់ អេស៊ើរ ណែបថាលី ម៉ាណាសេ ស៊ីម្មាន លេវី    អ៊ីសាខារ សាប់យ៉ូល៉ូន ដាន់ យ៉ូសែប និងបេនយ៉ាមីន។ ការនេះគឺដើម្បីរក្សាសេចក្តីសន្យារបស់ព្រះជាមួយលោកអ័ប្រាហាំ និងពូជពង្សរបស់គាត់ថា ទ្រង់នឹងធ្វើជាព្រះរបស់ពួកគេ។ 
ដូច្នេះ ព្រះបានសម្រេចព្រះទ័យសង្រ្គោះមនុស្សចំនួន១៤៤០០០នាក់ចេញពីសាសន៍អ៊ីស្រាអែល។ លេខ១៤នៅទីនេះ ដូចដែលលេចឡើងនៅក្នុង ម៉ាថាយ ១:១៧ មានអត្ថន័យពិសេសសម្រាប់យើងថា ព្រះនឹងចាប់ផ្តើមព្រះរាជកិច្ចថ្មីរបស់ទ្រង់ក្នុងចំណោមសាសន៍អ៊ីស្រាអែល។ លេខនេះមានបំណងព្រះហឫទ័យព្រះ ដែលឥឡូវនេះ ទ្រង់នឹងបញ្ចប់ប្រវត្តិសាស្ត្រនៃពិភពលោកចាស់ ហើយអនុញ្ញាតឲ្យសាសន៍អ៊ីស្រាអែលដែលបានសង្រ្គោះ រស់នៅក្នុងផ្ទៃមេឃថ្មី និងផែនដីថ្មី។ 
នៅពេលយើងមើលខ្សែសាវតា ចាប់ពីលោកអ័ប្រាហាណដល់ព្រះយេស៊ូវគ្រីស្ទ យើងអាចមើលឃើញថា ចាប់ពីស្តេចដាវីឌដល់ទាសភាពនៅបាប៊ីឡូន មាន១៤ជំនាន់ ហើយចាប់ពីទាសភាពនៅបាប៊ីឡូន ទៅដល់ព្រះគ្រីស្ទមាន១៤ជំនាន់ទៀត។ នៅក្នុងន័យផ្សេង យើងអាចមើលឃើញថា ព្រះចាប់ផ្តើមព្រះរាជកិច្ចថ្មីរបស់ទ្រង់នៅរៀងរាល់១៤ជំនាន់ម្តង។ ព្រះបានបោះត្រាសាសន៍អ៊ីស្រាអែលចំនួន១៤៤០០០នាក់ ជាមួយនឹងបំណងព្រះហឫទ័យដែលទ្រង់នឹងធ្វើឲ្យពួកគេមានជីវិតថ្មីមួយ ដែលមិននៅក្នុងលោកិយបច្ចុប្បន្ននេះទេ ប៉ុន្តែនៅក្នុងនគររបស់ព្រះវិញ។ ដូចដែលយើងអាចមើលឃើញ ព្រះគឺជាអង្គស្មោះត្រង់ដែលនឹងបំពេញសម្រេចតាមអ្វីដែលទ្រង់បានសន្យា និងកំណត់សម្រាប់មនុស្សជាតិ។