Search

БЕЗКОШТОВНІ ЕЛЕКТРОННІ КНИГИ ТА АУДІОКНИГИ

Євангеліє води та Духа

តើអ្នកពិតជាបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណឬទេ? [បោះពុម្ពកែសម្រួលថ្មី]

តើអ្នកពិតជាបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណឬទេ? [បោះពុម្ពកែសម្រួលថ្មី]

Автор Rev. Paul C. Jong ISBN 9788928263592 Сторінки 486
Теги Проповідь Кхмерська 1

Завантажте електронні книги та аудіокниги БЕЗКОШТОВНО

📖 Читати онлайн зараз
Майте друковану книгу
Купіть друковану книгу на Amazon

Паперові книги наразі доступні для індивідуальної покупки на Amazon. (Електронні книги Kindle також доступні для завантаження)

ប្រធានបទសំខាន់នៃសៀវភៅនេះ គឺ «ការកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ»។

សៀវភៅនេះមានលក្ខណៈពិសេសប្លែកពីគេក្នុងការបកស្រាយប្រធានបទនេះ។ និយាយម្យ៉ាងទៀត សៀវភៅនេះពន្យល់យ៉ាងច្បាស់លាស់ថា ការកើតជាថ្មីជាអ្វី និងរបៀបកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ ដោយអនុលោមយ៉ាងតឹងរ៉ឹងតាមព្រះគម្ពីរ។

ទឹកតំណាងឱ្យពិធីជ្រមុជទឹកដែលព្រះយេស៊ូវបានទទួលនៅទន្លេយ័រដាន់ ហើយព្រះគម្ពីរបានចែងថា បាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលដែលព្រះអង្គបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន-បាទីស្ទ។ លោកយ៉ូហានជាតំណាងនៃមនុស្សជាតិទាំងមូល និងជាកូនចៅរបស់អើរ៉ុន ដែលជាសម្ដេចសង្ឃ។ នៅថ្ងៃធួនបាប អើរ៉ុនបានដាក់ដៃរបស់គាត់លើក្បាលពពែដែលត្រូវបំបរបង់ ហើយផ្ទេរបាបទាំងអស់ដែលជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តពេញមួយឆ្នាំទៅលើពពែនោះ។ នេះគឺជាស្រមោលនៃសេចក្ដីល្អដែលនឹងមកដល់។

ពិធីជ្រមុជទឹករបស់ព្រះយេស៊ូវ គឺជាការសម្រេចជាក់ស្ដែងនៃអ្វីដែលការដាក់ដៃបានតំណាងទុកជាមុន។ ព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹកតាមរបៀបនៃការដាក់ដៃនៅទន្លេយ័រដាន់។ ដូច្នេះ ព្រះអង្គបានដកបាបទាំងអស់របស់ពិភពលោកចេញតាមរយៈពិធីជ្រមុជទឹករបស់ព្រះអង្គ ហើយត្រូវបានឆ្កាងដើម្បីសងថ្លៃបាបទាំងនោះ។

ប៉ុន្តែ គ្រីស្ទបរិស័ទភាគច្រើនមិនដឹងថា ហេតុអ្វីបានជាព្រះយេស៊ូវទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន-បាទីស្ទ នៅទន្លេយ័រដាន់នោះទេ។ ពិធីជ្រមុជទឹករបស់ព្រះយេស៊ូវ គឺជាចំណុចគន្លឹះនៃសៀវភៅនេះ និងជាផ្នែកមួយដែលមិនអាចខ្វះបាននៃដំណឹងល្អនៃទឹក និងព្រះវិញ្ញាណ។ យើងអាចកើតជាថ្មីបាន លុះត្រាតែយើងជឿលើពិធីជ្រមុជទឹករបស់ព្រះយេស៊ូវ និងឈើឆ្កាងរបស់ព្រះអង្គប៉ុណ្ណោះ។

មាតិកា
  • បុព្វកថា
ផ្នែកទី 1—សេចក្ដីអធិប្បាយ
  • 1. ដើម្បីទទួលបានការប្រោសលោះ យើងត្រូវតែស្គាល់អំពើបាបរបស់យើងជាមុនសិន (ម៉ាកុស 7:8-9, 20-23)
  • 2. មនុស្សកើតមកជាមនុស្សមានបាប (ម៉ាកុស 7:20-23)
  • 3. បើយើងប្រព្រឹត្តតាមក្រឹត្យវិន័យ តើវាអាចសង្គ្រោះយើងបានទេ? (លូកា 10:25-30)
  • 4. ការប្រោសលោះដ៏អស់កល្បជានិច្ច (យ៉ូហាន 8:1-12)
  • 5. ពិធីជ្រមុជទឹករបស់ព្រះយេស៊ូវ និងការធួននឹងបាប (ម៉ាថាយ 3:13-17)
  • 6. ព្រះយេស៊ូវគ្រីស្ទបានយាងមកដោយទឹក ឈាម និងព្រះវិញ្ញាណ (1 យ៉ូហាន 5:1-12)
  • 7. ពិធីជ្រមុជទឹករបស់ព្រះយេស៊ូវ គឺជាគំរូពិតនៃសេចក្ដីសង្គ្រោះសម្រាប់មនុស្សមានបាប (1 ពេត្រុស 3:20-22)
  • 8. ដំណឹងល្អនៃការធួនបាបដ៏បរិបូរ (យ៉ូហាន 13:1-17)
ផ្នែកទី 2—ឧបសម្ព័ន្ធ
  • 1. ទីបន្ទាល់អំពីសេចក្ដីសង្គ្រោះ
  • 2. សេចក្ដីពន្យល់បន្ថែម
  • 3. សំណួរ និងចម្លើយ
Більше