Search

សៀវភៅបោះពុម្ព សៀវភៅជាសម្លេង
និងសៀវភៅអេឡិចត្រូនិកដែលឥតគិតថ្លៃ

The New Life Mission គឺជាព័ន្ធកិច្ចដែលបម្រើព្រះជាម្ចាស់ដោយផ្សព្វផ្សាយដំណឹងល្អនៃទឹកនិងព្រះវិញ្ញាណដល់មនុស្សទូទាំងពិភពលោកតាមរយៈព័ន្ធកិច្ចអក្សរសាស្ត្រជាភាសាផ្សេងៗ។

ភាសាគេហទំព័រ៖ ២៧ ភាសា ការគាំទ្រភាសាសម្រាប់សៀវភៅអេឡិចត្រូនិច៖ លើសពី ១៣០ ភាសា សៀវភៅអេឡិចត្រូនិចភាសាតែមួយ៖ លើសពី ១.៧០០ ចំណងជើង សៀវភៅអេឡិចត្រូនិចពីរភាសា៖ លើសពី ៣៦០ ចំណងជើង (ធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់)
The New Life Mission អនុវត្តព័ន្ធកិច្ចអក្សរសាស្ត្រតាមរយៈសៀវភៅដើម្បីនាំយកសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះដល់មនុស្សទូទាំងពិភពលោក និងផ្តល់ជូនស៊េរីសៀវភៅអេឡិចត្រូនិចគ្រិស្តបរិស័ទ និងសៀវភៅសំឡេងរបស់គ្រូគង្វាល Paul C. Jong ដោយឥតគិតថ្លៃទាំងស្រុងដល់អ្នកទស្សនាទាំងអស់។ សូមចូលទស្សនាគេហទំព័ររបស់យើងដោយសេរី និងទាញយកសៀវភៅអេឡិចត្រូនិច សៀវភៅពីរភាសា និងឯកសារសៀវភៅសំឡេងដោយឥតគិតថ្លៃទៅកាន់ទូរស័ព្ទ ថេប្លេត ឬកុំព្យូទ័ររបស់អ្នកដើម្បីអាន និងស្តាប់គ្រប់ទីកន្លែង គ្រប់ពេលវេលា។
  • សៀវភៅបោះពុម្ពមានសម្រាប់ការទិញដោយឯកជននៅលើ Amazon។ (សៀវភៅអេឡិចត្រូនិច Kindle ក៏មានសម្រាប់ទាញយកផងដែរ)
  • ប្រសិនបើអ្នកចង់ចូលរួមក្នុងព័ន្ធកិច្ចរបស់យើងជាអ្នកចែកចាយសៀវភៅ (ដើម្បីទទួល និងចែកចាយសៀវភៅបោះពុម្ពដោយឥតគិតថ្លៃ) ឬជាអ្នកបកប្រែ សូមអានសៀវភៅទី ១ ពីស៊េរីរបស់គ្រូគង្វាល Paul C. Jong ជាមុនសិន។ បន្ទាប់មក ចុះឈ្មោះជាដៃគូសហការ នៅលើគេហទំព័រ និងរង់ចាំការអនុម័តពីអ្នកគ្រប់គ្រង។ បន្ទាប់ពីការអនុម័ត អ្នកនឹងត្រូវបានបញ្ជាក់ជាដៃគូសហការ។
ភាសា
Warning ជ្រើសរើសភាសារបស់អ្នក

សៀវភៅដែលត្រូវបានណែនាំច្រើនបំផុត

តើអ្នកពិតជាបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណដែរឬទេ?

ភាសាខ្មែរ 1

តើអ្នកពិតជាបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណដែរឬទេ? Rev. Paul C. Jong

ប្រធានបទចម្បងរបស់សៀវភៅនេះគឺ «បានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ»។ ប្រធានបទនេះ ហាក់ដូចជាប្លែកបន្តិច។ សៀវភៅនេះ ប្រាប់យើងយ៉ាងច្បាស់លាស់អំពីអត្ថន័យនៃការបានកើតជាថ្មី និងរបៀបបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ ដែលស្របតាមព្រះគម្ពីរ។ ទឹក គឺជានិមិត្តរូបនៃបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន-បាទ្ទីស នៅឯទន្លេយ័រដាន់។ លោកយ៉ូហាន-បាទ្ទីស គឺជាអ្នកតំណាងនៃមនុស្សជាតិ ហើយជាពូជពង្សរបស់សម្តេចសង្ឃអើរ៉ុន។ នៅថ្ងៃធួននឹងបាប អើរ៉ុន បានដាក់ដៃរបស់គាត់នៅលើក្បាលរបស់ពពែដែលត្រូវបំបរបង់ ហើយផ្ទេរអំពើបាបប្រចាំឆ្នាំរបស់ជនជាតិអ៊ីស្រាអែលទៅលើវា។ នេះគឺជាស្រមោលនៃការល្អដែលនឹងត្រូវមកដល់។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាគំរូពីការដាក់ដៃលើនេះ។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ តាមរបៀបដាក់ដៃលើ នៅឯទន្លេយ័រដាន់។ ដូច្នេះ ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជ ហើយបានជាប់ឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់។ ទោះបីជាយ៉ាងណា គ្រីស្ទបរិស័ទភាគច្រើន មិនដឹងពីមូលហេតុ ដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីស នៅឯទន្លេយ័រដាន់ទេ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាពាក្យគន្លឹះនៅក្នុងសៀវភៅនេះ ហើយជាផ្នែកចាំបាច់នៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ យើងអាចបានកើតជាថ្មីបាន លុះត្រាតែយើងមានជំនឿលើបុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ។

ព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងខ្ញុំ - របៀបត្រឹមត្រូវ ដែលអ្នកអាចទទួលបាន ព្រះវិញ្ញាណបរិសុទ្ធ

ភាសាខ្មែរ 3

ព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងខ្ញុំ - របៀបត្រឹមត្រូវ ដែលអ្នកអាចទទួលបាន ព្រះវិញ្ញាណបរិសុទ្ធ Rev. Paul C. Jong

នៅក្នុងជំនឿគ្រីស្ទបរិស័ទនៅសព្វថ្ងៃនេះ បញ្ហាដែលមានការពិភាក្សាជាច្រើន គឺ «សេចក្តីសង្រ្គោះចេញពីបាប» និង «ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ»។ ទោះបីជាយ៉ាងណា មនុស្សតែមួយចំនួនតូចប៉ុណ្ណោះ ដែលមានការយល់ដឹងអំពីគំនិតទាំងពីរនេះ ទោះបើវាគឺជាគំនិតសំខាន់បំផុតពីរ នៅក្នុងជំនឿគ្រីស្ទបរិស័ទក៏ ដោយ។ អ្វីដែលកាន់តែអាក្រក់នោះ យើងមិនអាចស្វែងរកបានការនិពន្ធតាមព្រះគម្ពីរណាមួយ ដែលបង្រៀនយើងយ៉ាងច្បាស់លាស់អំពីបញ្ហាទាំងពីរនេះឡើយ។ មានអ្នកនិពន្ធគ្រីស្ទបរិស័ទជាច្រើនលើកតម្កើងអំណោយទានរបស់ព្រះវិញ្ញាណបរិសុទ្ធ និងជីវិតដែលពេញដោយព្រះវិញ្ញាណ។ ប៉ុន្តែពួកគេមិនហ៊ានដោះស្រាយសំណួរមូលដ្ឋានគ្រឹះថា «តើអ្នកជឿម្នាក់ពិតជាអាចទទួលបានព្រះវិញ្ញាណបានដោយរបៀបណា?» ឡើយ។ ហេតុអ្វី? សេចក្តីពិតដ៏គួរឲ្យភ្ញាក់ផ្អើលគឺថា ពួកគេមិនអាចសរសេរអំពីបញ្ហានេះយ៉ាងលម្អិតឡើយ ពីព្រោះពួកគេមិនមានការយល់ដឹងច្បាស់លាស់ឡើយ។ ដូចដែលហោរាហូសេបានប្រកាសថា «ជនជាតិរបស់ខ្ញុំត្រូវបានវិនាស ដោយព្រោះពួកគេខ្វះការយល់ដឹង» នៅសព្វថ្ងៃនេះ គ្រីស្ទបរិស័ទមិនតិចទេ ដែលបានធ្លាក់ទៅក្នុងជឿស៊ប់បែបសាសនា ដោយសង្ឃឹមថា ពួកគេនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេជឿថា ពួកគេនឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេឈានទៅដល់ភាពរំភើបញាប់ញ័រ និងភាពរំជើបរំជួលខ្លាំង។ ប៉ុន្តែជំនឿរបស់ពួកគេបែបនេះ គឺគ្រាន់តែបន្ថយគ្រីស្ទបរិស័ទមកត្រឹមជាសាម៉ាន់និយមយ៉ាងរាក់កំផែលប៉ុណ្ណោះ ហើយជំនឿស៊ប់បែបសាសនានេះចេញមកពីសាតាំង។
អ្នកនិពន្ធ លោកគ្រូ Paul C. Jong ហ៊ានប្រកាសសេចក្តីពិត។ ទ្រង់ពិភាក្សាអំពីប្រធានបទសំខាន់ៗយ៉ាងលម្អិត ដែលអ្នកនិពន្ធភាគច្រើនបានគេចចេញ អស់រយៈពេលជាយូរមកហើយ។ ជាដំបូង គាត់ផ្តល់និយមន័យនៃ «ការបានកើតជាថ្មី» និង «ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ» ហើយពន្យល់ពីទំនាក់ទំនងចាំបាច់រវាងទស្សនៈសំខាន់ទាំងពីរនេះ។ បន្ទាប់មក គាត់ពិពណ៌នាយ៉ាងលម្អិតអំពីព្រះវិញ្ញាណបរិសុទ្ធ ចាប់ពី «របៀបស្គាល់វិញ្ញាណ» ដល់ «ផ្លូវទៅឯជីវិតដែលពេញដោយព្រះវិញ្ញាណ»។ សម្រាប់ពត៌មានបន្ថែម អ្នកនិពន្ធណែនាំឲ្យអ្នកពិនិត្យមើលខ្លឹមសារនៃសៀវភៅនេះ ដែលមាននៅលើគេហទំព័រនេះ។

រោងឧបោសថ៖ រូបភាពលម្អិតអំពីព្រះយេស៊ូវគ្រីស្ទ (II)

ភាសាខ្មែរ 10

រោងឧបោសថ៖ រូបភាពលម្អិតអំពីព្រះយេស៊ូវគ្រីស្ទ (II) Rev. Paul C. Jong

តើយើងអាចស្វែងរកឃើញសេចក្តីពិត ដែលត្រូវបានលាក់បាំងនៅក្នុងរោងឧបោសថដោយរបៀបណា? លុះត្រាតែស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាខ្លឹមសារពិតប្រាកដនៃរោងឧបោសថ ទើបយើងអាចដឹង និងយល់យ៉ាងត្រឹមត្រូវអំពីចម្លើយសម្រាប់សំណួរនេះបាន។
តាមពិត អំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលមាននៅក្នុងទ្វារចូលទៅទីលានរោងឧបោសថ បង្ហាញប្រាប់យើងអំពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ នៅសម័យព្រះគម្ពីរសញ្ញាថ្មី ដែលបានសង្រ្គោះមនុស្សជាតិ។ តាមរបៀបនេះ ព្រះបន្ទូលអំពីរោងឧបោសថនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មីទាក់ទងគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធ ដូចជាអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ ប៉ុន្តែគួរឲ្យសោកស្តាយ សេចក្តីពិតនេះត្រូវបានលាក់បាំង អស់រយៈពេលជាយូរ ពីអ្នកស្វែងរកសេចក្តីពិតនៅក្នុងជំនឿគ្រីស្ទបរិស័ទ។
បន្ទាប់ពីបានយាងមកផែនដីនេះ ព្រះយេស៊ូវគ្រីស្ទទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ហើយបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ បើសិនមិនយល់ ហើយមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ យើងមិនអាចស្វែងរកឃើញសេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងរោងឧបោសថបានឡើយ។ ឥឡូវនេះ យើងត្រូវតែរៀនពីសេចក្តីពិតនៃរោងឧបោសថ ហើយជឿតាម។ យើងទាំងអស់គ្នាត្រូវដឹង និងជឿតាមសេចក្តីពិត ដែលមាននៅក្នុងអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៃទ្វារចូលទៅទីលានរោងឧបោសថ។

សៀវភៅថ្មីៗ

ទំនាក់ទំនង រវាង ព្រះរាជកិច្ចរបស់ព្រះយេស៊ូវ និងព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ ដែលត្រូវបានកត់ត្រាទុកក្នុង កណ្ឌដំណឹងល្អទាំងបួន

Khmer 21

ទំនាក់ទំនង រវាង ព្រះរាជកិច្ចរបស់ព្រះយេស៊ូវ និងព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ ដែលត្រូវបានកត់ត្រាទុកក្នុង កណ្ឌដំណឹងល្អទាំងបួន Rev. Paul C. Jong

ព្រះគម្ពីរសញ្ញាថ្មី ចាប់ផ្តើមដោយកណ្ឌដំណឹងល្អទាំងបួន គឺកណ្ឌដំណឹងល្អម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។ កណ្ឌដំណឹងល្អទាំងបួននេះបានកត់ត្រា និងនិយាយអំពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ ពីព្រោះព័ន្ធកិច្ចរបស់គាត់មានសារៈសំខាន់យ៉ាងខ្លាំង។ បើសិនយើងមិនយល់ពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទទេ យើងមិនអាចអះអាងថា យើងយល់ពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវបានឡើយ។
បើដូច្នេះ យើងអាចសួរខ្លួនយើងបានថា «តើព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទដែលត្រូវបានកត់ត្រាទុកនៅក្នុងកណ្ឌដំណឹងល្អទាំងបួន មានសារៈសំខាន់បែបនេះឬ?»។ ដើម្បីបញ្ជាក់ពីលោកយ៉ូហាន-បាទីស្ទ សូម្បីតែព្រះយេស៊ូវក៏បានមានបន្ទូលដែរថា «ហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយ ជាលោកអេលីយ៉ាដែលត្រូវមក» (ម៉ាថាយ ១១:១៤)។ ដូច្នេះ លោកយ៉ូហាន-បាទីស្ទគឺជាមនុស្សម្នាក់ដែលបានកើតមកលើផែនដីនេះ ដើម្បីបំពេញព័ន្ធកិច្ចដ៏ពិសេសមួយ។ ព្រះយេស៊ូវក៏បានមានបន្ទូលផងដែរថា «តាំងតែពីគ្រាយ៉ូហាន-បាទីស្ទ ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់» (ម៉ាថាយ ១១:១២)។ នេះគឺជាការពិត ពីព្រោះលោកយ៉ូហាន-បាទីស្ទបានកើតមកនៅលើផែនដីនេះ ហើយនៅពេលគាត់ធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវគ្រីស្ទ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើទ្រង់។ ដូច្នេះ ព្រះយេស៊ូវអាចផ្ទុកអំពើបាបរបស់លោកិយនេះនៅលើអង្គទ្រង់ តែម្តងជាសម្រេចបាន។ ដោយបានអនុញ្ញាតឲ្យការនេះកើតឡើងដូច្នេះ ព្រះអម្ចាស់បានអនុញ្ញាតឲ្យអស់អ្នកដែលជឿលើព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ចូលស្ថានសួគ៌ ដោយការទទួលបានការលាងសម្អាតអំពើបាប។ នេះហើយគឺជាអត្ថន័យចេញពី ម៉ាថាយ ១១:១២-១៤។
តើអ្នកជឿថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីពិតដែរទេ? បើសិនអ្នកជឿដូច្នេះ វាមានន័យថា អ្នកស្គាល់យ៉ាងច្បាស់លាស់ពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវហើយ។ ប៉ុន្តែគ្រីស្ទបរិស័ទជាច្រើនដែលមិនយល់ពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ មិនស្គាល់ សេចក្តីពិតដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ ហើយពួកគេរស់នៅក្នុងជីវិតនៃសេចក្តីជំនឿរបស់ពួកគេ ដោយកម្លាំងខាងសាច់ឈាម។ ទោះបីជាពួកគេមិនស្គាល់ក៏ដោយ ក៏ពួកគេមិនទាំងព្យាយាមស្គាល់ពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ ដែលត្រូវបានកត់ត្រាទុកនៅកណ្ឌដំណឹងល្អទាំងបួនផង។ ដូច្នេះ ព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទបានមកដល់អស់រយៈពេលជាយូរមកហើយ ប៉ុន្តែគ្រីស្ទបរិស័ទដែលអះអាងថា ជឿលើព្រះយេស៊ូវ មិនចាប់អារម្មណ៍ឡើយ។ ប្រហែលសម្រាប់ហេតុផលនេះ ដែលខ្ញុំមើលឃើញថា នៅសម័យនេះ មិនមានមនុស្សច្រើនទេ ដែលចាប់អារម្មណ៍លើព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ។ ដូច្នេះ មនុស្សងាយនឹងសម្លឹងមើលដោយចម្លែកក្នុងចិត្តដល់អ្នកដែលមានការចាប់អារម្មណ៍លើប្រធានបទនេះ។ ដោយសារមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ចំពោះព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវអស់រយៈពេលជាយូរមកហើយ។

សៀវភៅអេឡិចត្រូនិក & សៀវភៅជាសម្លេង ដោយលោកគ្រូ Paul C. Jong

តម្រៀប
សរុប 11
The New Life Mission

ចូលរួមក្នុងការស្ទង់មតិរបស់យើង

តើអ្នកបានដឹងអំពីយើងដោយរបៀបណា?