Search

ЧЗВ за Християнската Вяра

Тема 1: Новорождението от водата и Духа

1-3. តើព្រះបានបង្កើតច្បាប់អ្វីខ្លះ?

ព្រះ គឺជាអ្នករៀបចំផែនការ ព្រះពិតតែមួយ និងអង្គដាច់ខាត។ ដូច្នេះ ទ្រង់បានបង្កើតច្បាប់នៅក្នុងលោកិយនេះសម្រាប់គោលបំណងដូចតទៅ៖
(១) ទ្រង់បានប្រទានដល់មនុស្សមានបាប នូវច្បាប់ និង ក្រិត្យវិន័យរបស់ទ្រង់ ដើម្បីសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ។ «ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ» (រ៉ូម ៣:២០)។
(២) ច្បាប់ទីពីរ គឺជាច្បាប់នៃជំនឿ ដែលសង្រ្គោះមនុស្សមាន បាប។ វាគឺជា «អំណាចរបស់ព្រះវិញ្ញាណនៃជីវិត» (រ៉ូម ៨:២) ដែលផ្តល់សេចក្តីសង្រ្គោះ តាមរយៈជំនឿលើព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះរបស់យើង (រ៉ូម ៥:១-២)។ ព្រះយេស៊ូវ បានយាងចុះមកផែនដីនេះ ដើម្បីបំពេញសម្រេចច្បាប់នេះ។ ទ្រង់បានទទួលបុណ្យជ្រមុជ បង្ហូរព្រះលោហិតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូវ បានបង្កើតច្បាប់នៃសេចក្តីសង្រ្គោះ ដើម្បីសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីលោកិយនេះ។ 
ព្រះ បានបង្កើតច្បាប់នៃជំនឿសម្រាប់អ្នកដែលជឿលើសេចក្តីសង្រ្គោះដោយទឹក និងព្រះវិញ្ញាណ។ អ្នកណាចង់បានសង្រ្គោះ និងក្លាយជាកូនព្រះ ត្រូវតែជឿលើច្បាប់នៃជំនឿ ដែលព្រះបានបង្កើត និងដាក់ឲ្យប្រើនេះ។