Search

ЧЗВ за Християнската Вяра

Тема 1: Новорождението от водата и Духа

1-7. រ៉ូម ៨:៣០ ថ្លែងថា «ឯពួកអ្នកដែលទ្រង់បានតម្រូវទុកជាមុន នោះទ្រង់ក៏ហៅ ហើយពួកអ្នកដែលទ្រង់បានហៅ នោះទ្រង់ក៏រាប់ទុកជាសុចរិត ហើយពួកអ្នកដែលទ្រង់បានរាប់ជាសុចរិត នោះទ្រង់ក៏បានដំកើងឡើងដែរ»។ ដូច្នេះ តើបទគម្ពីរនេះគាំទ្រគោលលទ្ធិអំពីការញែកជាបរិសុទ្ធជាលំដាប់ដែរទេ?

បទគម្ពីរនេះ មិនបង្រៀនអំពីការញែកជាបរិសុទ្ធជាលំដាប់ទេ។ ទេវវិទូ និងគ្រូអធិប្បាយខុសឆ្គងជាច្រើន បានបង្រៀនថា «អ្នកដែលជឿលើព្រះយេស៊ូវ នឹងផ្លាប់ប្រែបន្តិចម្តងៗ រហូតបានញែកជាបរិសុទ្ធទាំងស្រុងនៅក្នុងសាច់ឈាម និងវិញ្ញាណ» ហើយមនុស្ស ជាច្រើនបានជឿតាមសេចក្តីបង្រៀននេះ។ 
ប៉ុន្តែតាមការពិត គ្រីស្ទបរិស័ទដែលមិនទាន់បានកើតជាថ្មី មើលឃើញថា ខ្លួនកាន់តែរឹងរួសទៅៗ។ បាបនៅក្នុងចិត្តរបស់ពួកគេ រីកធំឡើង នៅពេលពួកគេកាន់តែមានវ័យចាស់។ ដូច្នេះ តើការញែកជាបរិសុទ្ធរបស់យើងអាចពឹងផ្អែកលើពេលវេលាបានយ៉ាងដូចម្តេច? ពាក្យថា «ការញែកជាបរិសុទ្ធជាលំដាប់» គឺជាពាក្យដែលព្រះស្អប់បំផុត ហើយជាពាក្យដែលអារក្សចូលចិត្តប្រើ។
តើយើងគ្រាន់តែអាចបានរាប់ជាសុចរិត នៅពេលយើងគ្មានផ្លូវចេញពីបាប ដោយខ្លួនឯងប៉ុណ្ណោះ។ ដោយសារព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយបុណ្យជ្រមុជរបស់ទ្រង់ ហើយបានថ្វាយអង្គទ្រង់ជាយញ្ញបូជាសម្រាប់អំពើបាបទាំងនោះ ដោយអង្គទ្រង់ យើងជំពាក់តែបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយស៊ូវនូវសេចក្តីសុចរិតរបស់យើងប៉ុណ្ណោះ។ យើងបានរាប់ជាសុចរិត ដោយសារជំនឿលើសេចក្តីពិតថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់រួចរាល់ហើយ។ 
ពាក្យ «ការញែកជាបរិសុទ្ធ» មានន័យថា «ក្លាយជាបរិសុទ្ធ»។ ការព្យាយាមបានញែកជាបរិសុទ្ធ ដោយខ្លួនឯង គឺមិនជឿលើ     សេចក្តីពិតទេ ប៉ុន្តែបានចាញ់បញ្ឆោតរបស់សាច់ឈាមដែលទន់ខ្សោយរបស់ខ្លួនវិញ។
សេចក្តីសង្ឃឹមសម្រាប់ការញែកជាបរិសុទ្ធបន្តិចម្តងៗ ក៏ចេញមកពីបំណងប្រាថ្នាខាងវិញ្ញាណរបស់ខ្លូនឯងផងដែរ។ សាសនានីមួយៗ មានពាក្យថា ការញែកជាបរិសុទ្ធ រៀងខ្លួន ប៉ុន្តែយើងដែលជឿលើព្រះយេស៊ូវ មិនគួរដាក់ភាពសំខាន់ទៅលើពាក្យទេ។ 
យើង មិនបានញែកជាបរិសុទ្ធបន្តិចម្តងៗ ដោយការជឿលើព្រះយេស៊ូវឡើយ ប៉ុន្តែយើងបានញែកជាបរិសុទ្ធ ម្តងជាសម្រេច ដោយការជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលជាដំណឹងល្អអំពីការកាត់ស្បែកខាងវិញ្ញាណ។  មនុស្សសុចរិតពិតប្រាកដ គឺជាអ្នកដែលបានកើតពីសេចក្តីជំនឿលើដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។