FAQ sur la Foi Chrétienne
Sujet 4 : FAQ des lecteurs sur nos livres
4-4. អ្នកបាននិយាយថា ព្រះយេស៊ូវពិតជាបានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ ដូច្នេះ តើវាមានន័យថា ទ្រង់បានធ្វើជាមនុស្សមានបាបម្នាក់ នៅក្នុងជីវិតជាសាធារណៈរបស់ទ្រង់ឬ?
អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ប៉ុន្តែនេះមិនមានន័យថា ទ្រង់បានត្រឡប់ជាមានបាបទេ។ អំពើបាបមិនត្រូវបានផ្ទេរទៅលើវិញ្ញាណរបស់ទ្រង់ឡើយ ប៉ុន្តែទៅលើរូបកាយរបស់ទ្រង់តែប៉ុណ្ណោះ។ ទ្រង់ត្រូវបានបញ្ជូនមកផែនដីនេះ នៅក្នុងរូបភាពជាមនុស្សមា្នក់ ប៉ុន្តែទ្រង់គឺជាព្រះ។ ដូច្នេះ ក្នុងនាមជាព្រះ ទ្រង់គ្រាន់តែបានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះដាក់លើរូបកាយរបស់ទ្រង់ប៉ុណ្ណោះ។ សូមមើល អេសាយ ៥៣:៦ «យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»។ ដូច្នេះ អំពើបាបទាំងអស់ពិតជាត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់មែន។ រ៉ូម ៨:៣ ក៏និយាយផងដែរថា «ពីព្រោះ ឯការដែលក្រឹត្យវិន័យធ្វើមិនកើតដោយមានសេចក្តីកំសោយព្រោះសាច់ឈាម នោះព្រះទ្រង់បានធ្វើវិញ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប ហើយដោយព្រោះអំពើបាប ក៏កាត់ទោសអំពើបាបនៅក្នុងសាច់ឈាម»។ ព្រះយេស៊ូវបានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ ហើយបាននាំវាទៅលើឈើឆ្កាង។ ហើយនៅក្នុងកំឡុងពេលព័ន្ធកិច្ចជាសាធារណៈរបស់ទ្រង់ ទ្រង់ទទួលយកអំពើបាប មុនពេលទ្រង់សុគតនៅលើឈើឆ្កាង។ ដូច្នេះ ព្រះគម្ពីរបាននិយាយថា «នោះព្រះយេស៊ូវ ព្រមទាំងពួកសិស្ស ក៏ទៅដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានព្រះបន្ទូលទៅគេថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំនឹងទៅអធិស្ឋាននៅឯណោះ រួចទ្រង់យកពេត្រុស និងកូនសេបេដេទាំង២នាក់ទៅជាមួយផង ទ្រង់ចាប់តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ក៏មានព្រះបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ចាំយាមជាមួយនឹងខ្ញុំសិន កាលទ្រង់បានយាងទៅមុខបន្តិចទៀត នោះទ្រង់ទំលាក់អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ» (ម៉ាថាយ ២៦:៣៦-៣៩)។ ភីលីព ២:៦-៨ និយាយថា «ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្តីស្មើនឹងព្រះនោះ ទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង»។ ព្រះយេស៊ូវត្រូវតែសុគតនៅលើឈើឆ្កាង ដើម្បីបំពេញសម្រេចតាមបំណងព្រះហឫទ័យព្រះវរបិតា ទោះបើវាគឺជាការឈឺចាប់ដ៏ខ្លាំងក៏ដោយ។ មូលហេតុដែលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងគឺថា ទ្រង់បានទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ នៅពេលទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។ ដូច្នេះ ទ្រង់បានមានបន្ទូលថា «ការស្រេចហើយ» នៅពេលទ្រង់សុគតនៅលើឈើឆ្កាង (យ៉ូហាន ១៩:៣០)។ បុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ការទាំងនេះបង្កើតជាសេចក្តីសង្រ្គោះពេញលេញសម្រាប់មនុស្សជាតិ។ ដូច្នេះ បុណ្យជ្រមុជរបស់ព្រះយេស៊ូវមិនមែនជានិមិត្តសញ្ញាមួយ ដែលមនុស្សជាច្រើនជឿឡើយ ប៉ុន្តែជាគំរូនៃសេចក្តីសង្រ្គោះ។
LISTE