Search

FAQ sur la Foi Chrétienne

Sujet 4 : FAQ des lecteurs sur nos livres

4-10. តើ «ក្រោយដែលយើងបានទទួលស្គាល់សេចក្តីពិតហើយ បើយើងធ្វើបាប ស្ម័គ្រពីចិត្តទៀត» (ហេព្រើរ ១០:២៦) មានន័យយ៉ាងដូចម្តេច?

នេះគឺជាការកាត់ស្រាយលើបទគម្ពីរ ដែលអ្នកបានលើកឡើង។
ហេព្រើរ ១០:២៦-២៧ និយាយថា «ដ្បិតក្រោយដែលយើងបានទទួលស្គាល់សេចក្តីពិតហើយ បើយើងធ្វើបាប ស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណា សំរាប់នឹងលោះបាបទៀតទេ មានតែរង់ចាំ ដោយស្ញែងខ្លាចចំពោះសេចក្តីជំនុំជំរះ និងសេចក្តីសហ័សនៃភ្លើង ដែលរៀបនឹងឆេះដល់អស់ទាំងពួកទាស់ទទឹងផងប៉ុណ្ណោះ»។
ឥឡូវនេះ អ្នកអាចមានសេចក្តីជំនឿលើសេចក្តីពិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណហើយ។ 
ដូច្នេះ តើ «ធ្វើបាប ស្ម័គ្រពីចិត្ត» មានន័យយ៉ាងដូចម្តេច? 
យើងត្រូវតែដឹងថា យើងអាចបែងចែកបាបជាពីរប្រភេទបាន៖ «បាបដែលមិននាំទៅរកសេចក្តីស្លាប់» និង «បាបដែលនាំទៅរកសេចក្តីស្លាប់» (១យ៉ូហាន ៥:១៦)។ យើងធ្វើបាបជារៀងរាល់ថ្ងៃ ប៉ុន្តែអំពើបាបទាំងនោះគឺជា «បាបដែលមិននាំទៅរកសេចក្តីស្លាប់» ដែលព្រះអម្ចាស់បានលាងសម្អាតរួចរាល់ហើយ។
ប៉ុន្តែ «បាបដែលនាំទៅរកសេចក្តីស្លាប់» គឺជាអំពើបាបនៃការប្រមាថដល់ព្រះវិញ្ញាណវិញ។ 
«ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អស់ទាំងបាប ហើយពាក្យប្រមាថ នឹងអត់ទោសឲ្យមនុស្សលោកបាន តែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញ នោះមិនដែលបានអត់ទោស ដល់មនុស្សឡើយ» (ម៉ាថាយ ១២:៣១)។ ព្រះវិញ្ញាណបរិសុត្ធធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះដ៏ពិត ហើយទ្រង់ធ្វើបន្ទាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តាមរយៈពួកបរិសុទ្ធដែលបានកើតជាថ្មី។ 
សរុបមក បើសិនមនុស្សម្នាក់បដិសេធដំណឹងល្អពិតប្រាកដ បន្ទាប់ពីបានស្តាប់ឮខ្លឹមសារទាំងស្រុងរបស់ដំណឹងល្អហើយ គាត់កំពុងតែប្រព្រឹត្តអំពើបាបនៃការប្រមាថដល់ព្រះវិញ្ញាណហើយ។ ប៉ុន្តែគួរឲ្យសោកស្តាយ មានមនុស្សដែលក្បត់ដំណឹងល្អ នៅពេលពួកគេប្រឈមនឹងបញ្ហាទាក់ទងនឹងដំណឹងល្អ។ 
បើសិនគាត់ពិតជាបដិសេធដំណឹងល្អពិតប្រាកដ ទោះបើគាត់ដឹងថា វាគឺជាដំណឹងល្អពិតប្រាកដ តើគាត់អាចទទួលបានការអត់ទោសពីព្រះ សម្រាប់អំពើបាបនេះបានទេ? ព្រះប្រកាសយ៉ាងច្បាស់លាស់ពីទោសដ៏អស់កល្បជានិច្ចចំពោះអំពើបាបបែបនេះ។