ភាសាខ្មែរ 6
ជ្រើសរើសទម្រង់ឯកសារដែលអ្នកចូលចិត្ត ហើយទាញយកដោយសុវត្ថិភាពទៅកាន់ទូរស័ព្ទ កុំព្យូទ័រ ឬថេប្លេតរបស់អ្នក ដើម្បីអាន និងស្តាប់ការប្រមូលផ្តុំធម្មទេសនាគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ សៀវភៅអេឡិចត្រូនិច និងសៀវភៅសំឡេងទាំងអស់គឺឥតគិតថ្លៃទាំងស្រុង។
សេចក្តីសុចរិតរបស់ព្រះ មានតម្លាភាព ហើយវាខុសពីសេចក្តីសុចរិតរបស់មនុស្សជាតិ។ ហើយសេចក្តីសុចរិតរបស់ព្រះត្រូវបានបើកសម្តែងឲ្យឃើញ នៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានបំពេញសម្រេច ដោយបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ យើងត្រូវតែបែរមកឯសេចក្តីជំនឿលើសេចក្តីសុចរិតរបស់ព្រះ មុនពេលវាយឺតពេលសម្រាប់យើង។
តើអ្នកដឹងពីមូលហេតុដែលព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសដែរទេ? បើសិនលោកយ៉ូហានមិនបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវទេ អំពើបាបរបស់យើងក៏នឹងមិនត្រូវបានផ្ទេរទៅលើទ្រង់ដែរ។ លោក យ៉ូហាន-បាទ្ទីស គឺជាមនុស្សដ៏អស្ចារ្យបំផុត នៅក្នុងចំណោមមនុស្សជាតិ ហើយបុណ្យជ្រមុជដែលគាត់បានធ្វើថ្វាយព្រះយេស៊ូវ គឺជាសេចក្តីតម្រូវដាច់ខាត ដើម្បីឲ្យព្រះដោះ និងផ្ទេរអំពើបាបរបស់យើងទៅលើព្រះយេស៊ូវ។
ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីទទួលផ្ទុកអស់ទាំងអំពើបាបរបស់លោកិយនេះ ដាក់នៅលើស្មារបស់ទ្រង់ ហើយបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលពេញលេញរបស់អំពើបាបទាំងនោះ។ ការទាំងអស់នេះបានផ្លាស់ប្តូរការយល់ដឹងរបស់ខ្ញុំពីមុន អំពីការបានកើតជាថ្មី ទាំងស្រុង គឺនៅពេលខ្ញុំបានស្គាល់ព្រះលោហិតនៅលើឈើឆ្កាងតែមួយមុខគត់។ ឥឡូវនេះ ព្រះបានបង្រៀនអ្នកអំពីសេចក្តីសុចរិតរបស់ទ្រង់ ដើម្បីឲ្យអ្នកអាចយល់ និងជឿលើសេចក្តីសុចរិតរបស់ទ្រង់ទាំងស្រុងបាន។ ខ្ញុំសូមអរព្រះគុណដល់ព្រះ សម្រាប់ព្រះពរទាំងនេះ។
ទោះបីជាជម្ងឺរាតត្បាតកូវីឌ១៩បានបញ្ចប់ទៅហើយក្តី ក៏នៅតែមានឧបសគ្គក្នុងការបញ្ជូន ឬការទទួលសៀវភៅបោះពុម្ពរបស់យើង តាមរយៈអ៊ីមែល ដោយសារតែស្ថានភាពអន្តរជាតិលំបាកៗផ្សេងៗដែរ។ កាលណាស្ថានភាពអន្តរជាតិមានភាពល្អប្រសើរឡើងវិញ ហើយការផ្ញើសៀវភៅតាមប្រៃយសណីយ៍មានភាពប្រក្រតីឡើងវិញ យើងនឹងបន្តផ្ញើសៀវភៅបោះពុម្ពរបស់យើងតាមប្រៃយសណីយ៍ម្តងទៀត។