ភាសាខ្មែរ 5
ជ្រើសរើសទម្រង់ឯកសារដែលអ្នកចូលចិត្ត ហើយទាញយកដោយសុវត្ថិភាពទៅកាន់ទូរស័ព្ទ កុំព្យូទ័រ ឬថេប្លេតរបស់អ្នក ដើម្បីអាន និងស្តាប់ការប្រមូលផ្តុំធម្មទេសនាគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ សៀវភៅអេឡិចត្រូនិច និងសៀវភៅសំឡេងទាំងអស់គឺឥតគិតថ្លៃទាំងស្រុង។
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាសេចក្តីសុចរិតរបស់ព្រះ! ព្រះបន្ទូលនៅក្នុងសៀវភៅនេះ នឹងបំបាត់សេចក្តីស្រេកនៅក្នុងចិត្តរបស់អ្នក។ គ្រីស្ទបរិស័ទសព្វថ្ងៃនេះ នៅតែបន្តរស់នៅ ដោយមិនបានដឹងពីដំណោះស្រាយចំពោះអំពើបាបជាក់ស្តែង ដែលពួកគេកំពុងតែប្រព្រឹត្តជារៀងរាល់ថ្ងៃនោះឡើយ។ តើអ្នកស្គាល់សេចក្តីសុចរិតរបស់ព្រះដែរទេ? ខ្ញុំសង្ឃឹមថា អ្នកនឹងសួរខ្លួនឯងពីសំណួរនេះ និងជឿលើសេចក្តីសុចរិតរបស់ព្រះ ដែលត្រូវបានបើកសម្តែងនៅក្នុងសៀវភៅនេះ។
សេចក្តីសុចរិតរបស់ព្រះ បាននៅជាមួយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ប៉ុន្តែវាគឺដូចជាកំណប់ដ៏មានតម្លៃមួយ ត្រូវបានលាក់ពីភ្នែករបស់អ្នកដែលដើរតាមសាសនា អស់រយៈពេលជាយូរមកហើយ។ ជាលទ្ធផល មនុស្សជាច្រើនបានពឹងផ្អែក និងអួតពីសេចក្តីសុចរិតផ្ទាល់ខ្លួន ជាជាងជឿលើសេចក្តីសុចរិតរបស់ព្រះ។ ដូច្នេះ គោលលទ្ធិគ្រីស្ទបរិស័ទខុសឆ្គងបានក្លាយទៅជាសេចក្តីជំនឿគ្របដណ្តប់លើចិត្តរបស់អ្នកជឿ ទោះបើវាមិនបានផ្ទុកនូវសេចក្តីសុចរិតរបស់ព្រះក៏ដោយ។
គោលលទ្ធិនៃការតម្រូវទុកជាមុន ការរាប់ជាសុចរិត និងការញែកជាបរិសុទ្ធបន្តិចម្តងៗ គឺជាគោលលទ្ធិធំៗរបស់ គ្រីស្ទបរិស័ទ ដែលបានបង្កភាពច្របូកច្របល់ និងភាពទទេនៅក្នុងព្រលឹងរបស់អ្នកជឿ។ ប៉ុន្តែឥឡូវនេះ គ្រីស្ទបរិស័ទជាច្រើនគួរតែស្គាល់ព្រះសារជាថ្មី រៀនអំពីសេចក្តីសុចរិតរបស់ទ្រង់ និងបន្តមានសេចក្តីជំនឿត្រឹមត្រូវដែលមានការធានា។
សៀវភៅ «ព្រះអម្ចាស់របស់យើង ដែលធ្វើជាសេចក្តីសុចរិតរបស់ព្រះ» នឹងផ្តល់ការយល់ដឹងដ៏អស្ចារ្យដល់ព្រលឹងរបស់អ្នក ហើយដឹកនាំព្រលឹងរបស់អ្នកឲ្យមានសន្តិភាព។ អ្នកនិពន្ធចង់ឲ្យអញនកទទួលបានព្រះពរនៃការស្គាល់សេចក្តីសុចរិតរបស់ព្រះ។ សូមព្រះប្រទានដល់អ្នក!
ទោះបីជាជម្ងឺរាតត្បាតកូវីឌ១៩បានបញ្ចប់ទៅហើយក្តី ក៏នៅតែមានឧបសគ្គក្នុងការបញ្ជូន ឬការទទួលសៀវភៅបោះពុម្ពរបស់យើង តាមរយៈអ៊ីមែល ដោយសារតែស្ថានភាពអន្តរជាតិលំបាកៗផ្សេងៗដែរ។ កាលណាស្ថានភាពអន្តរជាតិមានភាពល្អប្រសើរឡើងវិញ ហើយការផ្ញើសៀវភៅតាមប្រៃយសណីយ៍មានភាពប្រក្រតីឡើងវិញ យើងនឹងបន្តផ្ញើសៀវភៅបោះពុម្ពរបស់យើងតាមប្រៃយសណីយ៍ម្តងទៀត។