Często Zadawane Pytania na temat Wiary Chrześcijańskiej
Temat 3: Apokalipsa św. Jana
3-2. តើស្មរបន្ទាល់ទាំងពីរ ដែលលេចឡើងនៅក្នុងជំពូក១១ គឺជាអ្នកណា?
ស្មរបន្ទាល់ទាំង២នេះនឹងចញ្ចឹមសាសន៍អ៊ីស្រាអែល ដោយព្រះបន្ទូលព្រះ សម្រាប់រយៈពេល១២៦០ថ្ងៃ ដែលជារយៈពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំ។ តាមរយៈការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់សាសន៍អ៊ីស្រាអែល ហើយធ្វើឲ្យពួកកេជឿតាមដំណឹងល្អនេះ តាមរយៈស្មរបន្ទាល់ទាំងពីរ ព្រះនឹងប្រទានសេចក្តីសង្រ្គោះដល់សាសន៍អ៊ីស្រាអែល ដូចដែលទ្រង់បានប្រទានដល់ពួកសាសន៍ដទៃដែរ គឺពួកគេទាំងអស់បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ ដោយសារជំនឿ។ ស្មរបន្ទាល់ទាំង២ដែលលេចឡើងនៅក្នុងជំពូក១១ គឺជាអ្នកបម្រើទាំងពីររបស់ព្រះ ដែលទ្រង់នឹងលើកឡើងជាពិសេស ដើម្បីសង្រ្គោះសាសន៍អ៊ីស្រាអែលនៅថ្ងៃចុងក្រោយ។ ដើម្បីសម្រេចតាម សេចក្តីសន្យារបស់ទ្រង់ជាមួយលោកអ័ប្រាហាំ ព្រះនឹងធ្វើឲ្យហោរាទាំងពីរនេះដែលទ្រង់បានបញ្ជូនមកសង្រ្គោះសាសន៍អ៊ីស្រាអែលពីបាប ធ្វើទីសម្គាល់ និងការអស្ចារ្យ ហើយដឹកនាំពួកគេបែរទៅឯព្រះយេស៊ូវគ្រីស្ទ នហើយជឿ និងទទួលយកទ្រង់ជាព្រះអង្គសង្រ្គោះរបស់ពួកគេ។ វិវរណៈ ១១:៤ និយាយថា «អ្នក២នាក់នោះ គេជាដើមអូលីវទាំង២ ហើយជាចង្កៀងទាំង២ ដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី»។ មានការកាត់ស្រាយខុសៗគ្នាជាច្រើនលើដើមអូលីវទាំង២ ដែលមនុស្សមួយចំនួនថែមទាំងអះអាងថា ពួកគេគឺជាដើមអូលីវទៀតផង។ ដើមអូលីវទាំង២សំដៅទៅលើអ្នកដែលត្រូវបានចាក់ប្រេងតាំង នៅពេលពួកគេត្រូវតែងតាំងជាហោរា ស្តេច ឬសង្ឃ។ នៅពេលពួកគេទទួលការចាក់ប្រេងតាំង ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេ។ ដូច្នេះ ដើម អូលីវក៏សំដៅទៅលើព្រះយេស៊ូវគ្រីស្ទផងដែរ ហើយបានចាប់ទុំផ្ទៃម្តាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធ (រ៉ូម ១១:១៧)។ ទោះយ៉ាងណា ដោយមើលទៅលើ វិវរណៈ ១១:១ «មានគេឲ្យដើមបបុសទុកជាខ្នាតមកខ្ញុំ ដោយថា ចូរក្រោកឡើងទៅវាស់ព្រះវិហារនៃព្រះ និងអាសនា ហើយនិងពួកអ្នកដែលថ្វាយបង្គំក្នុងព្រះវិហារផង» យើងគួរតែដឹងថា ជំពូក១១ផ្តោតលើសេចក្តីសង្រ្គោះរបស់សាសន៍អ៊ីស្រាអែល។ នៅក្នុងន័យផ្សេង ចាប់ពីពេលនេះ ព្រះនឹងចាប់ផ្តើមការងារប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់សាសន៍អ៊ីស្រាអែល សង្រ្គោះពួកគេចេញពីអំពើបាបទាំងអស់ តាមរយៈព្រះគុណនៃសេចក្តីសង្រ្គោះ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ ហើយពួកគេបានធ្វើជារាស្ត្រពិតប្រាកដរបស់ព្រះ។ ដូច្នេះ ស្មរបន្ទាល់ទាំង២គឺជាហោរារបស់ព្រះ ដែលទ្រង់នឹងលើកឡើងនៅថ្ងៃចុងក្រោយ ដើម្បីសង្រ្គោះសាសន៍អ៊ីស្រាអែល។ នៅក្នុងព្រះគម្ពីរ ជើងចង្កៀងសំដៅទៅលើពួកជំនុំរបស់ព្រះ។ ដូច្នេះ ជើងចង្កៀងទាំងពីរសំដៅទៅលើពួកជំនុំរបស់ព្រះ ដែលត្រូវបានបង្កើតនៅក្នុងចំណោមពួកសាសន៍ដទៃ និងពួកជំនុំដែលត្រូវបានបង្កើតសម្រាប់សាសន៍អ៊ីស្រាអែល។ ព្រះមិនគ្រាន់តែជាព្រះរបស់សាសន៍អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាព្រះរបស់ពួកសាសន៍ដទៃផងដែរ ពីព្រោះទ្រង់គឺជាព្រះរបស់មនុស្សទាំងអស់គ្នា។ ដូច្នេះ នៅក្នុងចំណោមសាសន៍ អ៊ីស្រាអែល និងពួកសាសន៍ដទៃផង ព្រះបានតាំងពួកជំនុំរបស់ទ្រង់ឡើងនៅក្នុងពួកគេ ហើយតាមរយៈពួកជំនុំរបស់ទ្រង់ ទ្រង់ធ្វើការងារសង្រ្គោះព្រលឹងចេញពីបាប រហូតដល់ថ្ងៃចុងក្រោយ។ ចាប់តាំងពីសម័យព្រះគម្ពីរសញ្ញាចាស់ សាសន៍អ៊ីស្រាអែលមានពួកហោរា ដែលត្រូវបានតាំងឡើង ដោយច្បាប់របស់ព្រះ ហើយតាមរយៈពួកគេ ពួកគេបានស្តាប់ឮព្រះបន្ទូលព្រះ។ ពួកគេមានក្រិត្យវិន័យរបស់លោកម៉ូសេ និងពួកហោរា។ ដូច្នេះ ពួកគេយល់គ្រប់យ៉ាងអំពីប្រព័ន្ធថ្វាយយញ្ញបូជា និងបទទំនាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលជាមូលហេតុដែលពួកគេតម្រូវឲ្យមានពួកហោរារបស់ព្រះដែលចេញពីសាសន៍របស់ពួកគេ។ ហើយពួកគេក៏ជឿផងដែរថា ពួកគេគឺជារាស្ត្រជ្រើសតាំងរបស់ព្រះ ហើយពួកគេមិនចាប់អារម្មណ៍ទេ នៅពេលពួកសាសន៍ដទៃប្រាប់ពួកគេអំពីព្រះបន្ទូលព្រះ។ ដូច្នេះ មានតែពួកហោរាដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយត្រូវបានតាំងឡើងដោយព្រះ ដែលចេញពីសាសន៍របស់ពួកគេតែប៉ុណ្ណោះ ទើបពួកគេនឹងជឿ និងទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់ពួកគេ។ ដូច្នេះហើយបានជាព្រះទ្រង់ផ្ទាល់នឹងតាំងហោរាទាំងពីរ ចេញពីសាសន៍អ៊ីស្រាអែល ហើយបញ្ជូនពួកគេទៅកាន់សាសន៍អ៊ីស្រាអែល។ ហោរាទាំងពីរនេះពិតជានឹងធ្វើការអស្ចារ្យជាច្រើន ដែលពួកអ្នកបម្រើល្បីៗរបស់ព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានធ្វើពីមុនដែរ។ វិវរណៈ ១១:៥-៦ ប្រាប់យើងថា «បើអ្នកណាចង់ធ្វើទុក្ខដល់អ្នក២នាក់នោះ នឹងមានភ្លើងចេញពីមាត់គេ មកបញ្ឆេះបំផ្លាញពួកខ្មាំងសត្រូវវិញ បើសិនជាអ្នកណាចង់ធ្វើទុក្ខគេ នោះត្រូវស្លាប់ទៅយ៉ាងដូច្នោះ អ្នកទាំង២នោះមានអំណាចនឹងធ្វើឲ្យមេឃរាំង មិនឲ្យភ្លៀងធ្លាក់មកក្នុងគ្រាដែលគេទាយ ក៏មានអំណាចនឹងបំផ្លាស់ទឹកឲ្យទៅជាឈាម ហើយនឹងធ្វើឲ្យផែនដីកើតមានសេចក្តីទេវនាគ្រប់យ៉ាង ក្នុងវេលាណាក៏ដោយ តាមតែចិត្តបាន»។ លុះត្រាតែអ្នកបម្រើរបស់ព្រះសម្រាប់សាសន៍អ៊ីស្រាអែល មានអំណាចបែបនេះ ទើបសាសន៍អ៊ីស្រាអែលនឹងប្រែចិត្តជឿ។ ដូច្នេះ ព្រះនឹងប្រទានអំណាចព្រះចេស្តារបស់ទ្រង់ដល់ស្មរបន្ទាល់ទាំង២នេះ។ ព្រះនឹងប្រទានដល់ស្មរបន្ទាល់ទាំង២ នូវអំណាចព្រះចេស្តាពិសេសរបស់ទ្រង់ ដើម្បីឲ្យពួកគេអាចប្រកាសព្រះបន្ទូលទំនាយទាំងអស់ ទៅកាន់សាសន៍ អ៊ីស្រាអែល និងធ្វើបន្ទាល់ទៅកាន់ពួកគេ ហើយធ្វើឲ្យពួកគេជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ីដែលពួកគេបានរង់ចាំជាយូរមកហើយ។ ដូច្នេះ ដោយមើលឃើញទីសម្គាល់ និងការអស្ចារ្យ ដែលស្មរបន្ទាល់ទាំង២ធ្វើ សាសន៍អ៊ីស្រាអែលនឹងស្តាប់តាម ហើយបែរមកឯព្រះយេស៊ូវគ្រីស្ទវិញ។ នៅពេលស្មរបន្ទាល់ទាំងពីរបញ្ចប់ការងារប្រកាសដំណឹងល្អរបស់ពួកគេទៅកាន់សាសន៍អ៊ីស្រាអែល អាទទឹងនឹងព្រះគ្រីស្ទនឹងលេចមកលើផែនដីនេះ ទាស់ប្រឆាំងនឹងការប្រកាសដំណឹងល្អ និងសម្លាប់ពួកគេចោល។ វិវរណៈ ១១:៨ ប្រាប់យើងថា «ខ្មោចគេទាំង២នាក់ នឹងដេកនៅផ្លូវទីក្រុងធំ ដែលខាងព្រលឹងវិញ្ញាណហៅថាក្រុងសូដុំម ហើយស្រុកអេស៊ីព្ទ គឺនៅក្រុងនេះឯង ដែលមនុស្សបានឆ្កាងព្រះអម្ចាស់នៃអ្នកទាំង២នោះដែរ»។ ដោយបានប្រកាសដំណឹងល្អទៅកាន់សាសន៍អ៊ីស្រាអែលទាំងអស់ ហើយបានបញ្ចប់កិច្ចការទាំងអស់តាមការត្រាស់ហៅរបស់ពួកគេ ស្មរបន្ទាល់ទាំងពីរនឹងត្រូវគេស្លាប់ នៅកន្លែងដែលគេបានឆ្កាងព្រះយេស៊ូវពី មុន។ ការពិតនេះគាំទ្រការកាត់ស្រាយថា ស្មរបន្ទាល់ទាំងពីរនេះមកពីសាសន៍អ៊ីស្រាអែល។ សម្រាប់សាសន៍អ៊ីស្រាអែល ពួកគេគឺជាពួកអ្នកបម្រើរបស់ព្រះ។ សរុបមក ព្រះនឹងលើកហោរាទាំងពីរនេះឡើង ដើម្បីធ្វើបន្ទាល់ទៅកាន់សាសន៍អ៊ីស្រាអែល ដែលដូចជាក្រុងសូដុំម និងស្រុកអេស៊ីព្ទបានបដិសេធមិនជឿលើព្រះយេស៊ូវគ្រីស្ទ ហើយបានបដិសេធមិនទទួលស្គាល់ទ្រង់ជាព្រះមែស៊ីដែលពួកគេបានរង់ចាំជាយូរមកហើយឡើយ ហើយតាម រយៈស្មរបន្ទាល់ទាំងពីរដែលមានអំណាចរបស់ព្រះ ព្រះនឹងធ្វើឲ្យសាសន៍អ៊ីស្រាអែលជឿលើព្រះយេស៊ូវ។
LISTA