Search

Sermões

Subject 11 : រោងឧបោសថ

[11-11] យើងមិនមែនជាអ្នកដែលត្រឡប់ទៅឯ សេចក្តីវិនាស ដោយសារតែអំពើបាប របស់យើងទេ (យ៉ូហាន ១៣:១-១១)

យើងមិនមែនជាអ្នកដែលត្រឡប់ទៅឯ សេចក្តីវិនាស ដោយសារតែអំពើបាប របស់យើងទេ
(យ៉ូហាន ១៣:១-១១)
«កាលមុនបុណ្យរំលង នោះព្រះយេស៊ូវទ្រង់ជ្រាបថា ពេលកំណត់ ដែលទ្រង់ត្រូវចេញពីលោកីយ៍នេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ដូច្នេះ ដែលទ្រង់បានស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយ៍នេះ នោះទ្រង់ក៏ចេះតែស្រឡាញ់គេ ដរាបដល់ចុងបំផុត កំពុងពេលបាយយប់នោះឯង កាលអារក្សបានបញ្ចូលចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យបញ្ជូនទ្រង់ហើយ នោះដោយព្រោះព្រះយេស៊ូវបានជ្រាបថា ព្រះវរបិតាបានប្រគល់ការទាំងអស់មកក្នុងព្រះហស្តទ្រង់ ហើយថា ទ្រង់មកពីព្រះ ក៏ត្រូវទៅឯព្រះវិញ បានជាទ្រង់ក្រោកពីសោយឡើង ដោះព្រះពស្ត្រពេញ រួចយកក្រមាមកក្រវាត់អង្គ ក្រោយនោះទ្រង់ចាក់ទឹកក្នុងចានក្លាំ ចាប់តាំងលាងជើងពួកសិស្ស ហើយយកក្រមាដែលទ្រង់ក្រវាត់នោះមកជូត កាលទ្រង់មកដល់ស៊ីម៉ូន-ពេត្រុស នោះគាត់ទូលថា ព្រះ             អម្ចាស់អើយ ទ្រង់លាងជើងឲ្យទូលបង្គំឬ ព្រះយេស៊ូវទ្រង់ឆ្លើយថា ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ ពេត្រុសទូលប្រកែកថា ទ្រង់មិនត្រូវលាងជើងឲ្យទូលបង្គំសោះឡើយ ព្រះយេស៊ូវមានព្រះបន្ទូលថា បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ     ស៊ីម៉ូន-ពេត្រុសទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើដូច្នោះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ គឺសូមលាងដល់ទាំងដៃទាំងក្បាលផងចុះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា អ្នកដែលងូតទឹកហើយ នោះត្រូវការលាងតែជើងប៉ុណ្ណោះ ឲ្យបានស្អាតទាំងអស់ ឯអ្នករាល់គ្នាក៏បានស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ នេះព្រោះទ្រង់ជ្រាបនូវអ្នកណាដែលនឹងបញ្ជូនទ្រង់ ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា អ្នករាល់គ្នាមិនមែនស្អាតគ្រប់គ្នាទេ។»
 

គ្រប់ទាំងព្រះបន្ទូលនៅក្នុងព្រះគម្ពីរ គឺជាសេចក្តីអាថ៌កំបាំងចំពោះពួកគ្រូខុសឆ្គងដែលមិនបានកើតជាថ្មី។ ដូច្នេះ ពួកគេព្យាយាមកាត់ស្រាយព្រះបន្ទូលព្រះតាមរបៀប និងគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះបីជាយ៉ាងណា ពួកគេខ្លួនឯងក៏មិនជឿលើអ្វីដែលពួកគេកំពុងតែបង្រៀនដែរ។ ជាលទ្ធផល សូម្បីតែក្នុងចំណោមអ្នកដែលជឿលើព្រះយេស៊ូវ ក៏មិនមានមនុស្សច្រើនទេ ដែលមានចិត្តជឿជាក់លើសេចក្តីសង្រ្គោះរបស់ខ្លួន។ 
ហេតុអ្វីដូច្នេះ? ពីព្រោះពួកគេនិយាយថា ពួកគេជឿលើព្រះយេស៊ូវ ខណៈដែលពួកគេមិនស្គាល់យ៉ាងច្បាស់លាស់អំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ។ គ្រីស្ទបរិស័ទប្រភេទនេះគិតថា ពួកគេនឹងមិនត្រូវវិនាសទេ ពីព្រោះពួកគេជឿលើព្រះយេស៊ូវ។ ប៉ុន្តែពួកគេត្រូវដឹងថា នៅពេលមើលពីទស្សនៈតាមព្រះគម្ពីរ ការពិតគឺថា ពួកគេនឹងត្រូវវិនាស បើសិនពួកគេមិនបានកើតពីទឹក និងព្រះវិញ្ញាណទេ។ 
សេចក្តីជំនឿជាទូទៅរបស់ពួកគេធ្វើឲ្យពួកគេគិតថា ទោះបីជាពួកគេមិនស្គាល់សេចក្តីពិតក៏ដោយ ក៏យ៉ាងហោចណាស់ ពួកគេនឹងមិនត្រូវវិនាសដែរ ពីព្រោះពួកគេជឿលើព្រះយេស៊ូវយ៉ាងល្ងិតល្ងង់។ ទោះបីជាយ៉ាងណា បើសិនពួកគេមិនយល់ព្រះបន្ទូលនៅក្នុងព្រះគម្ពីរបានត្រឹមត្រូវទេ ពួកគេមិនអាចដឹងពីព្រះបន្ទូលថា ពួកគេពិតជាកំពុងតែជឿខុស ហើយក៏មិនបានសង្រ្គោះដែរ។
ដូច្នេះ បើសិនមនុស្សកាត់ស្រាយព្រះបន្ទូលនៅក្នុងព្រះគម្ពីរតាមន័យត្រង់ ហើយបង្កើតគោលលទ្ធិផ្ទាល់ខ្លួន ដោយផ្អែកលើគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេមិនអាចទទួលបានការអត់ទោសបាបបានឡើយ ហើយជាចុងក្រោយ ពួកគេនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក ដោយសារតែអំពើបាបរបស់ពួកគេ ទោះបើពួកគេបានជឿលើព្រះយេស៊ូវក៏ដោយ។ ដូច្នេះ ព្រះគម្ពីរមិនមែនជាអ្វីមួយ ដែលយើងអាចកាត់ស្រាយតាមរបៀបផ្ទាល់ខ្លួនរបស់យើងបានឡើយ ប៉ុន្តែយើងត្រូវតែរង់ចាំព្រះប្រទានការយល់ដឹងដល់យើង តាមរយៈពួកបរិសុទ្ធដែលបានកើតជាថ្មីរបស់ទ្រង់ជាមួយព្រះបន្ទូលនៃសេចក្តីពិត។ ហើយយើងក៏ត្រូវតែដឹងដែរថា គ្រប់ទាំងព្រះបន្ទូលព្រះត្រូវបានពន្យល់នៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ 
ព្រះយេស៊ូវបានមានបន្ទូលថា «បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ» (យ៉ូហាន ៣:៥)។ អ្នកដែលយល់ និងជឿលើបទគម្ពីរនេះយ៉ាងត្រឹមត្រូវ ពិតជាអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់ ហើយចូលទៅក្នុងនគរស្ថានសួគ៌បាន។ ព្រះយេស៊ូវបានមានបន្ទូលថា អ្នកដែលមានចិត្តស្អាតពីបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចចូលទៅក្នុងស្ថានសួគ៌បាន។ ប៉ុន្តែបើសិនមនុស្សជឿ ដោយមិនយល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់ប្រទានឲ្យ ដែលជាសេចក្តីពិតដែលត្រូវបានបើកសម្តែងនៅក្នុងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ ពួកគេនឹងត្រូវវិនាស ដោយសារតែអំពើបាបរបស់ពួកគេ។ 
តើយើងនឹងខកចិត្តយ៉ាងណា បើសិនយើងត្រូវវិនាស ដោយសារអំពើបាបរបស់យើង ទោះបើយើងបានជឿលើព្រះយេស៊ូវក៏ដោយ? វាធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងខ្លាំង ដែលគិតថា ទោះបីជាមានមនុស្សយ៉ាងច្រើននៅក្នុងពិភពលោកនេះ ដែលជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ពួកគេក៏ដោយ ក៏ពួកគេជាច្រើនមិនអាចឆ្លើយដោយទំនុកចិត្តទេ នៅពេលគេសួរថា ពួកគេពិតជាជឿជាក់ថា ពួកគេបានសង្រ្គោះចេញពីអំពើបាបទាំងអស់ ឬយ៉ាងណា។ ការពិតគឺថា មនុស្សមានបាបទាំងអស់ ទោះបើពួកគេប្រកាសជឿលើព្រះយេស៊ូវ ឬអត់ នឹងត្រូវវិនាស ដោយសារតែអំពើបាបរបស់ពួកគេ។ តើមនុស្សប៉ុន្មាននាក់ពិតជាត្រូវវិនាស ទោះបើពួកគេជឿលើព្រះយេស៊ូវក៏ដោយ? 
ម៉ាថាយ ៧ ប្រាប់យើងថា ទោះបីជាមនុស្សជាច្រើនដែលជឿលើព្រះយេស៊ូវ នឹងនិយាយទៅកាន់ទ្រង់ថា ពួកគេបានទាយ ដេញអារក្ស និងធ្វើការអស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ក៏ដោយ ក៏ពួកគេនឹងត្រូវបានទ្រង់បោះបង់ចោលដែរ។ ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់នឹងប្រកាសទៅកាន់មនុស្សទាំងនោះថា «អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ» (ម៉ាថាយ ៧:២៣)។ ព្រះអម្ចាស់របស់យើងបានមានបន្ទូលថា មិនមែនគ្រប់គ្នាដែលអំពាវនាវដល់ព្រះនាមទ្រង់ នឹងចូលទៅក្នុងស្ថានសួគ៌ឡើយ។ ដូច្នេះ ព្រះអម្ចាស់នឹងបន្ទោសអ្នកដែលយល់ខុសពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ប៉ុន្តែនៅតែមានមនុស្សជាច្រើនមិនដឹងថា ពួកគេបានយល់ខុស និងជឿខុសលើព្រះយេស៊ូវ ដែលការនេះធ្វើឲ្យព្រះអម្ចាស់របស់យើងព្រួយព្រះទ័យយ៉ាងខ្លាំង។ មានមនុស្សយ៉ាងច្រើន ដែលមិនយល់ពីការពិតថា ព្រះអម្ចាស់កំពុងតែបន្ទោសពួកគេសម្រាប់សេចក្តីជំនឿខុសរបស់ពួកគេ កំពុងតែឆ្ពោះទៅកាន់សេចក្តីវិនាសរបស់ពួកគេហើយ។ 
នេះគឺជាមូលហេតុដែលចិត្តរបស់យើងទួញសោក សម្រាប់គ្រីស្ទបរិស័ទក្លែងក្លាយនៅសព្វថ្ងៃនេះ។ ពួកគេជឿលើព្រះយេស៊ូវមិនត្រឹមត្រូវ ហើយនៅតែមិនអាចទទួលបានអត្ថន័យត្រឹមត្រូវតាមព្រះគម្ពីរនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះហើយបានជាយើងមានកាតព្វកិច្ចដ៏សំខាន់ និងបន្ទាន់ក្នុងការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពួកគេ។
យើងទាំងអស់គ្នាចាំបាច់ត្រូវតែស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ តើយើងអាចស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានដោយរបៀបណា? ដោយការស្តាប់សេចក្តីបង្រៀនអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលមាននៅក្នុងព្រះបន្ទូលព្រះ។ យើងពិតជាត្រូវតែស្គាល់ និងជឿតាមដំណឹងល្អអំពីសេចក្តីពិត ហើយព្រះហៅយើងជាពួកបរិសុទ្ធរបស់ទ្រង់។ មានតែធ្វើដូច្នេះទេ ទើបយើងអាចចូលទៅក្នុងនគរព្រះ ដោយសារសេចក្តីជំនឿ ទទួលបានការអត់ទោសបាប ដោយសារសេចក្តីជំនឿ និងបានធ្វើជាកូនរបស់ទ្រង់ផ្ទាល់ ដោយសារសេចក្តីជំនឿបាន។ 
នេះហើយជាមូលហេតុ ដែលជំនឿគ្រីស្ទបរិស័ទផ្តោតលើសេចក្តីសង្រ្គោះ ដែលយើងទទួលបាន ដោយសារសេចក្តីជំនឿ។ សាសនាទាំងឡាយនៅក្នុងពិភពលោកនេះមានមោទនភាពចំពោះការប្រព្រឹត្តរបស់ពួកគេ។ ប៉ុន្តែសេចក្តីពិតប្រាប់យើងថា សេចក្តីសង្រ្គោះគឺជាអំណោយទានពីព្រះ មិនមែនពីការប្រព្រឹត្តរបស់មនុស្សឡើយ ដើម្បីកុំឲ្យមានអ្នកណាអាចអួតបាន (អេភេសូរ ២:៨-៩)។ ជំនឿគ្រីស្ទបរិស័ទពិតប្រាកដបង្ហាញផ្លូវដើម្បីបានសង្រ្គោះចេញពីបាប និងចូលទៅស្ថានសួគ៌ តាមរយៈការស្គាល់ និងការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។ 
បទគម្ពីរមេនៅថ្ងៃនេះចេញពី យ៉ូហាន ១៣ ក៏និយាយអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផងដែរ។ ដោយជ្រាបពីពេលវេលាដែលទ្រង់ត្រូវសុគតនៅលើឈើឆ្កាង ព្រះយេស៊ូវបានលាងជើងពួកសិស្សរបស់ទ្រង់។ ការនេះកើតឡើង នៅមុនពិធីបុណ្យរំលង។ ពិធីបុណ្យរំលងនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ពួកយូដា។ ដោយសារវាគឺជាថ្ងៃដែលជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុក                 អេស៊ីព្ទ និងបានសង្រ្គោះចេញពីទាសភាព ពិធីបុណ្យរំលងបានក្លាយជាថ្ងៃឈប់សម្រាកសម្រាប់ពួកយូដា។ ដូច្នេះ ជនជាតិអ៊ីស្រាអែលរំឮកពិធីបុណ្យរំលងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដោយការប្រារព្វពិធីបុណ្យនេះជាមួយគ្នា។ 
ក្នុងកំឡុងអាហារពេលល្ងាច ព្រះយេស៊ូវបានហៅពួកសិស្សរបស់ទ្រង់ឲ្យមកជុំគ្នា ហើយប្រាប់ពួកគេអំពីការមួយដែលមានសារៈសំខាន់បំផុត។ តាមរយៈការលាងជើងពួកសិស្សរបស់ទ្រង់ នៅមុនពេលទ្រង់ត្រូវសុគតនៅលើឈើឆ្កាង ទ្រង់ចង់បង្រៀនពួកគេអំពីសេចក្តីពិត ដែលបានលាងសម្អាតអំពើបាបជាក់ស្តែងរបស់ពួកគេ។ ក្នុងកំឡុងពិធីបុណ្យរំលង ព្រះយេស៊ូវបានជ្រាបថា ទ្រង់នឹងត្រូវបានគេចាប់ក្នុងនាមជាកូនចៀមនៃបុណ្យរំលង ឆ្កាង សុគត និងមានព្រះជន្មរស់ពីសុគតឡើងវិញ។ ដូច្នេះ ព្រះយេស៊ូវចង់បង្រៀនពួកសិស្សរបស់ទ្រង់ថា ក្នុងនាមជាកូនចៀមសម្រាប់ធ្វើជាយញ្ញបូជា ទ្រង់បានលាងសម្អាតអំពើបាបជាក់ស្តែងរបស់ពួកគេហើយ។ នៅក្នុងន័យផ្សេង ទ្រង់បានលាងជើងរបស់ពួកសិស្ស ដើម្បីប្រទានសេចក្តីបង្រៀនដ៏សំខាន់មួយដល់ពួកគេ មុនពេលទ្រង់សុគតនៅលើឈើឆ្កាង។ 
 


មូលហេតុដែលព្រះអម្ចាស់បានលាងជើងរបស់ សាវកពេត្រុស


ចូរយើងពិនិត្យមើលអ្វីដែលព្រះយេស៊ូវបានមានបន្ទូល នៅពេលទ្រង់លាងជើងរបស់ពួកសិស្ស ហើយសាវកពេត្រុសបដិសេធ៖ «បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ» (យ៉ូហាន ១៣:៨)។ ការមានបន្ទូលនេះពិតជាមានភាពចាំបាច់ និងគួរឲ្យភ័យខ្លាច។ ទោះបីជាយ៉ាងណា ព្រះយេស៊ូវពិតជាចង់បង្រៀនពួកសិស្សរបស់ទ្រង់ អំពីប្រភេទសេចក្តីជំនឿដែលអាចលាងសម្អាតអំពើបាបជាក់ស្តែងរបស់ពួកគេបាន និងអំពីសារៈសំខាន់នៃសេចក្តីជំនឿនោះសម្រាប់ទាំងពួកសិស្សរបស់ទ្រង់ និងអង្គទ្រង់ ដែលទ្រង់គួរតែលាងជើងរបស់ពួកគេ មុនពេលទ្រង់សុគតនៅលើឈើឆ្កាង។ 
ដូច្នេះ ទ្រង់ក្រោកពីសោយឡើង ដោះព្រះពស្ត្រពេញ រួចយកក្រមាមកក្រវាត់អង្គ ក្រោយនោះទ្រង់ចាក់ទឹកក្នុងចានក្លាំ ចាប់តាំងលាងជើងពួកសិស្ស។ បន្ទាប់មក ដល់វេនសាវកពេត្រុស ប៉ុន្តែគាត់បានបន្តបដិសេធ។ គាត់បាននិយាយទៅកាន់ព្រះយេស៊ូវថា «ព្រះអម្ចាស់អើយ ទ្រង់លាងជើងឲ្យទូលបង្គំឬ?»។ សាវកពេត្រុសមានការភ្ញាក់ផ្អើល ដែលព្រះយេស៊ូវចង់លាងជើងឲ្យគាត់។ ដោយសារគាត់បានបម្រើព្រះយេស៊ូវ ហើយជឿថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ គាត់ពិបាកនឹងទទួលយកការលាងជើងបែបនេះណាស់។ នេះហើយគឺជាមូលហេតុ ដែលសាវកពេត្រុសបានឆ្ងល់ពីការដែលព្រះអម្ចាស់ចង់លាងជើងរបស់គាត់ ហើយគាត់គិតថា គាត់គួរតែជាអ្នកលាងព្រះបាតរបស់ព្រះអម្ចាស់វិញ ហើយវាមិនត្រឹមត្រូវ ឬគួរសមទេ ដែលគាត់អនុញ្ញាតឲ្យព្រះអម្ចាស់លាងជើងឲ្យគាត់។ ដូច្នេះ គាត់មានការភ្ញាក់ផ្អើលចំពោះការនេះ ហើយគាត់និយាយថា            «ព្រះអម្ចាស់អើយ ទ្រង់លាងជើងឲ្យទូលបង្គំឬ?» ហើយបដិសេធមិនអនុញ្ញាតឲ្យទ្រង់លាងជើងឲ្យគាត់។ 
បន្ទាប់មក ព្រះយេស៊ូវបានមានបន្ទូលនៅក្នុងខ.៧ថា «ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ»។ នេះមានន័យថា «ឥឡូវនេះ អ្នកមិនយល់ពីមូលហេតុដែលខ្ញុំកំពុងតែធ្វើការនេះទេ។ ប៉ុន្តែបន្ទាប់ពីខ្ញុំសុគតនៅលើឈើឆ្កាង មានព្រះជន្មរស់ពីសុគតឡើងវិញ និងយាងទៅស្ថានសួគ៌វិញ អ្នកនឹងយល់ពីមូលហេតុដែលខ្ញុំបានលាងជើងរបស់អ្នក»។ បន្ទាប់មក ព្រះយេស៊ូវបានមានបន្ទូលថា «បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ»។ បើសិនព្រះយេស៊ូវមិនលាងជើងរបស់សាវកពេត្រុសទេ សាវកពេត្រុស និងព្រះយេស៊ូវមិនមានអ្វីពាក់ព័ន្ធគ្នាឡើយ។ ការគ្មានចំណែកជាមួយព្រះយេស៊ូវមានន័យថា ការគ្មានទំនាក់ទំនងជាមួយទ្រង់ ហើយដូច្នេះ សាវកពេត្រុសមិនមានជម្រើសអ្វីក្រៅពីដាក់ជើងរបស់គាត់នៅចំពោះព្រះយេស៊ូវទេ។ បន្ទាប់មក ព្រះយេស៊ូវបានដាក់ជើងរបស់សាវកពេត្រុសទៅក្នុងក្លាំ បានលាងជើង និងបានជូតជើងរបស់គាត់ដោយក្រមា។ 
នៅពេលព្រះយេស៊ូវមានបន្ទូលទៅកាន់សាវកពេត្រុសថា «បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ» សាវកពេត្រុសមានការភ្ញាក់ផ្អើល ហើយនិយាយថា «អញ្ចឹង សូមលាងកន្លែងផ្សេងទៀតផង ដើម្បីឲ្យទូលបង្គំមានចំណែកជាមួយទ្រង់។ សូមលាងដៃ ក្បាល និងខ្លួនប្រាណទាំងមូលរបស់ទូលបង្គំផង!»។ កាលស្តាប់ឮដូច្នេះ ព្រះយេស៊ូវមានបន្ទូលថា «អ្នកដែលងូតទឹកហើយ ត្រូវការតែការលាងជើងនេះប៉ុណ្ណោះ ពីព្រោះគាត់បានស្អាតទាំងស្រុងហើយ។ អ្នកបានស្អាតទាំំងស្រុងហើយ ប៉ុន្តែមិនមែនអ្នកទាំងអស់គ្នាសុទ្ធតែបានស្អាតទេ»។ 
ជារឿយៗ ព្រះយេស៊ូវបានមានបន្ទូលពីអ្វីដែលធ្វើឲ្យមនុស្សមានការឆ្ងល់ និងការយល់ច្រឡំ។ នៅពេលមិនអាចយល់ពីអ្វីដែលព្រះយេស៊ូវបានមានបន្ទូល មនុស្សតែងតែយល់ខុស ជឿខុស និងធ្វើការចម្លែកៗ។ អ្នកដែលមិនទាន់ទទួលបានការអត់ទោសបាប ដោយព្រោះមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនអាចយល់យ៉ាងត្រឹមត្រូវអំពីអ្វីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់សាវកពេត្រុសនៅទីនេះបានឡើយ។ ហេតុអ្វី? ពីព្រោះអ្នកដែលមិនព្រះវិញ្ញាណបរិសុទ្ធ មិនអាចយល់ពីអត្ថន័យត្រឹមត្រូវនៃព្រះបន្ទូលព្រះបានឡើយ។ 
មិនមែនគ្រប់គ្នាសុទ្ធតែអាចស្គាល់សេចក្តីពិត ដែលត្រូវបានបើកសម្តែងនៅក្នុងព្រះគម្ពីរបានឡើយ ទោះបើពួកគេមានប្រាជ្ញាលោកិយអស្ចារ្យយ៉ាងណាក៏ដោយ។ ពួកគេអាចយល់យ៉ាងច្បាស់លាស់តាមន័យត្រង់នូវព្រះបន្ទូលនៅក្នុងព្រះគម្ពីរបាន ប៉ុន្តែបើសិនពួកគេមិនស្គាល់សេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណទេ ពួកគេមិនអាចដាក់បំណែកតូចៗទាំងអស់ជាមួយគ្នា ហើយស្វែងរកឃើញ           សេចក្តីជំនឿ ដែលអាចលាងសម្អាតអំពើបាបជាក់ស្តែងរបស់ពួកគេបានឡើយ ទោះបើពួកគេព្យាយាមខ្លាំងយ៉ាងណាក៏ដោយ។ 
ព្រះអម្ចាស់បានមានបន្ទូលថា «អ្នកដែលងូតទឹកហើយ នោះត្រូវការលាងតែជើងប៉ុណ្ណោះ ឲ្យបានស្អាតទាំងអស់ ឯអ្នករាល់គ្នាក៏បានស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ» (យ៉ូហាន ១៣:១០)។ បទគម្ពីរនេះគឺជាបទគម្ពីរពិបាកយល់ខ្លាំងណាស់ សម្រាប់គ្រីស្ទបរិស័ទជាច្រើននៅសព្វថ្ងៃនេះ ពីព្រោះពួកគេមិនជឿថា ពួកគេបានទទួលការអត់ទោសសម្រាប់អំពើបាបជាក់ស្តែងទាំងអស់រួចហើយ ឬយ៉ាងណាទេ។ ផ្ទុយទៅវិញ ពួកគេយកបទគម្ពីរនេះជាមូលដ្ឋានគ្រឹះនៃគោលលទ្ធិអំពីការអធិស្ឋានលន់តួអំពើបាប ដែលជាគោលលទ្ធិត្រឹមត្រូវមួយពីពួកជំនុំដំបូងនៅក្នុងជំនឿគ្រីស្ទបរិស័ទ។ 
ពួកគេកាត់ស្រាយបទគម្ពីរនេះថា៖ «កាលណាយើងជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើង យើងទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់ រួមទាំងបាបតាំងពីកំណើតផងដែរ។ ប៉ុន្តែដោយសារយើងមិនពេញលេញ ហើយធ្វើបាបជារៀងរាល់ថ្ងៃ យើងត្រឡប់ជាមនុស្សមានបាបម្តងទៀត ហើយយើងត្រូវតែទូលសុំការអត់ទោសរបស់ព្រះសម្រាប់អំពើបាបជាក់    ស្តែងទាំងនេះ។ ដោយធ្វើដូច្នេះ យើងអាចបានស្អាតពីអំពើបាបរបស់យើង ហើយស្តាទំនាក់ទំនងរបស់យើងជាមួយទ្រង់ឡើងវិញម្តងទៀតបាន»។ 
នេះគឺជាគំនិតខុសឆ្គងទាំងស្រុង! តើអ្នកពិតជាអាចលាងសម្អាតអំពើបាបជាក់ស្តែងរបស់អ្នក ដោយការថ្វាយការអធិស្ឋានលន់តួអំពើបាបបានមែនឬ? ចុះបើសិនអ្នកមានការធ្វេសប្រហែស ហើយមិនបានទូលសុំការអត់ទោសសម្រាប់អំពើបាបណាមួយវិញ យ៉ាងដូចម្តេចដែរ? តើអំពើបាបនេះអាចទទួលបានការអត់ទោសដោយរបៀបណា?
តាមការពិត ពួកជំនុំដែលជារូបកាយរបស់ព្រះ គឺជាការប្រមូលផ្តុំគ្នារបស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យ។ ដូច្នេះ នៅពេលព្រះយេស៊ូវបានមានបន្ទូលថា រូបកាយបានស្អាតទាំងស្រុងហើយ ប៉ុន្តែមិនមែនពួកសិស្សទាំងអស់បានស្អាតទេ គឺទ្រង់ចង់សំដៅទៅលើយូដាសដែលមិនជឿលើទ្រង់។ ដោយសារទ្រង់បានជ្រាបថា យូដាសមិនបានជឿលើទ្រង់ ដែលទ្រង់បានមានបន្ទូលថា «មិនមែនអ្នករាល់គ្នា»។
យើងត្រូវតែជឿថា ព្រះអម្ចាស់បានលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញតែម្តងជាសម្រេច តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាសេចក្តីពិតដ៏សំខាន់នៅក្នុងព្រះគម្ពីរ។   ដូច្នេះ  បើសិនយើងមិនយល់គំនិត   សំខាន់ៗនៃព្រះបន្ទូល ហើយព្យាយាមយល់ព្រះបន្ទូលព្រះតាមរបៀបផ្ទាល់ខ្លួន យើងអាចធ្លាក់ទៅក្នុងសេចក្តីជំនឿខុសឆ្គងហើយ។ សូម្បីតែឥឡូវនេះ មនុស្សជាច្រើនកំពុងតែធ្លាក់ទៅក្នុងសេចក្តីជំនឿខុសឆ្គង កំពុងតែលះបង់ទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ ហើយថែមទាំងហ៊ានធ្វើទុក្ករកម្មទៀតផង ទាំងពួកគេមិនជឿយ៉ាងត្រឹមត្រូវលើព្រះយេស៊ូវ ប៉ុន្តែជាចុងក្រោយ ពួកគេពិតជានឹងត្រូវវិនាស ដោយសារតែអំពើបាបរបស់យើងវិញ។ 
 


មូលហេតុដែលព្រះយេស៊ូវត្រូវតែលាងជើងរបស់យើង


ហេតុអ្វីសាវកពេត្រុសមិនអាចមានចំណែកជាមួយព្រះយេស៊ូវ បើសិនព្រះយេស៊ូវមិនបានលាងជើងរបស់គាត់? មូលហេតុគឺថា ព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់សាវកពេត្រុសបាន លុះត្រាតែទ្រង់បានដោះអំពើបាបទាំងអស់នៅក្នុងជីវិតទាំងមូលរបស់គាត់។ ព្រះយេស៊ូវបានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់មនុស្សជាតិ តាមរយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបានលាងសម្អាតអំពើបាបរបស់សាវកពេត្រុស និងអំពើបាបទាំងអស់របស់ពួកសិស្សរបស់ទ្រង់ តែម្តងជាសម្រេច។ ព្រះយេស៊ូវចង់ផ្តិតសេចក្តីពិតនេះនៅក្នុងគំនិតរបស់ពួកគេ។ ប៉ុន្តែដោយសារពួកសិស្សបានចាត់ទុកការដែលទ្រង់លាងជើងរបស់ពួកគេគ្រាន់តែជាបញ្ហាសីលធម៌ប៉ុណ្ណោះ ពួកគេមិនបានយល់ពីមូលហតុដែលព្រះយេស៊ូវបានលាងជើងរបស់ពួកគេទេ។ 
ពួកគេត្រូវតែយល់ថា មិនគ្រាន់តែអំពើបាបបច្ចុប្បន្នរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏អំពើបាបអនាគតដែលពួកគេនឹងប្រព្រឹត្តផងដែរ គំរាមសម្លាប់ពួកគេខាងវិញ្ញាណ។ ដូច្នេះ ពួកគេត្រូវតែយល់ថា សូម្បីតែអំពើបាបដែលពួកគេនឹងប្រព្រឹត្តនៅពេលអនាគត ក៏ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ដោយសារសេចក្តីជំនឿផង     ដែរ។ ដោយសារបើសិនព្រះយេស៊ូវមិនលាងជើងរបស់សាវកពេត្រុសទេ គាត់មិនមានចំណែកជាមួយទ្រង់ទេ គាត់ត្រូវតែយល់ពីមេរៀនដ៏អស្ចារ្យអំពីការដែលព្រះយេស៊ូវលាងជើងរបស់គាត់ និងជើងរបស់សិស្សដទៃទៀត។ ព្រះយេស៊ូវត្រូវតែបង្រៀនសាវកពេត្រុសអំពីសេចក្តីពិតថា តាមរយៈការទទួលបុណ្យជ្រមុជ ទ្រង់បានលាងសម្អាត «អំពើបាបនីមួយៗ» ដែលគាត់ប្រព្រឹត្តចេញពីភាពមិនពេញលេញ និងភាពខ្សោយរបស់គាត់។ នេះហើយគឺជាមូលហេតុដែលព្រះយេស៊ូវត្រូវតែលាងជើងរបស់សាវកពេត្រុស ហើយសាវកពត្រុសត្រូវតែអនុញ្ញាតឲ្យទ្រង់លាងជើងរបស់គាត់។ សាវកពេត្រុសអាចមានចំណែកជាមួយព្រះយេស៊ូវបាន លុះត្រាតែគាត់បានជឿថា អំពើបាបទាំងអស់ដែលគាត់បានប្រព្រឹត្តនៅក្នុងជីវិតទាំងមូលរបស់គាត់ ដោយសារតែភាពមិនពេញលេញ និងភាពខ្សោយរបស់គាត់ ក៏ត្រូវបានលាងសម្អាតតែម្តងជាសម្រចផងដែរ នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន។ 
យើងអាចយល់សេចក្តីពិតអំពីទឹក និងព្រះវិញ្ញាណបាន ដោយការស្តាប់ឮព្រះបន្ទូលព្រះ។ ហើយដោយការយល់ និងការជឿតាមព្រះបន្ទូលនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលបានអត់ទោសដល់អំពើបាបទាំងអស់របស់យើង ដែលយើងអាចបានស្អាតពីអំពើបាបជាក់ស្តែងទាំងអស់របស់យើងបាន។ ព្រះយេស៊ូវបានមានបន្ទូលថា «អ្នកដែលបានងូតទឹកហើយ ត្រូវការតែលាងជើងប៉ុណ្ណោះ»។ ដោយសារព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើង ហើយបានធ្វើឲ្យយើងបានស្អាតរួចហើយ អ្នកដែលជឿតាមសេចក្តីពិតនេះ គឺជាអ្នកដែលបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួនហើយ។ 
ព្រះយេស៊ូវពិតជាបានលាងសម្អាតអំពើបាបទាំងអស់ ដោយការទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ និងការទទួលយកអំពើបាបទាំងអស់របស់យើងប្រាកដមែន។ ហើយដោយការយាងទៅឯឈើឆ្កាង ការជាប់ឈើឆ្កាង ការសម្រក់ព្រះលោហិត ការសុគត និងការមានព្រះជន្មរស់ពីសុគតឡើងវិញ ទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះដ៏អស់កល្បជានិច្ចរបស់យើង។ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួល និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ព្រះអម្ចាស់បានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់យើង។ ដូច្នេះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ព្រះអម្ចាស់បានជួយឲ្យអស់អ្នកដែលជឿលើទ្រង់បានស្អាតពីអំពើបាបទាំងអស់តែម្តងជាសម្រេច ដោយសារសេចក្តីជំនឿ។ 
អ្នកដែលស្គាល់ និងជឿតាមសេចក្តីពិតនេះ ក៏អាចទទួលបានការអត់ទោសទាំងស្រុងចំពោះអំពើបាបជាក់ស្តែងរបស់ខ្លួនផងដែរ។ ដោយមើលឃើញពីគំនិតរបស់ព្រះ វាគឺជាការពិតដែលមនុស្សជាតិទាំងមូលបានស្អាតពីអំពើបាបទាំងអស់ ដោយសារព្រះរាជកិច្ចដ៏សុចរិតរបស់ព្រះយេស៊ូវ។ អ្វីដែលយើងត្រូវតែធ្វើ ដើម្បីបានស្អាតពីអំពើបាបទាំងអស់របស់យើង គឺទទួលយកព្រះគុណដ៏ឥតគិតថ្លៃនេះ ដោយសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ តើនេះត្រឹមត្រូវដែរទេ? ពិតជាត្រឹមត្រូវហើយ! ដោយសារសេចក្តីជំនឿរបស់យើង ដែលជឿតាមសេចក្តីពិតនេះ យើងបានត្រឡប់ជាអ្នកដែលបានងូតទឹករួចហើយ។ 
ព្រះយេស៊ូវបានមានបន្ទូលថា អ្នកដែលបានងូតទឹករួចហើយ ត្រូវការតែលាងជើងប៉ុណ្ណោះ ពីព្រោះទោះបីជាយើងធ្វើបាបជារៀងរាល់ថ្ងៃក៏ដោយ ក៏ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់ នៅពេលទ្រង់ទទួលបានបុណ្យជ្រមុជ ហើយទ្រង់បានសង្រ្គោះយើងទាំងស្រុងដែរ។ តាមរយៈបុណ្យជ្រមុជ ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់នៅក្នុងជីវិតរបស់យើង ហើយដោយការបញ្ជាក់ពីការពិតនេះជារៀងរាល់ថ្ងៃ ដែលយើងអាចដោះស្រាយអំពើបាបជាក់  ស្តែងរបស់យើងបាន។ 
នេះហើយគឺជាអ្វីដែលបទគម្ពីរកំពុងតែប្រាប់យើង។ សេចក្តីពិតគឺថា សូម្បីតែអ្នកដែលបានទទួលការអត់ទោសបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលប្រាប់យើងថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន បានសុគតនៅលើឈើឆ្កាង ខណៈដែលកំពុងតែផ្ទុកអំពើបាបរបស់លោកិយនេះ និងបានមានព្រះជន្មរស់ពីសុគតឡើងវិញ ក៏នៅតែធ្វើបាបនៅក្នុងជីវិតរបស់ខ្លួនដែរ ពីព្រោះពួកគេក៏មានសាច់ឈាមដែរ។ ទោះបីជាយ៉ាងណា ព្រះបានទទួលយកអំពើបាបជាក់  ស្តែងទាំងអស់ ដែលមនុស្សប្រព្រឹត្តជារៀងរាល់ថ្ងៃរួចហើយ បន្ទាប់ពីបានជឿលើព្រះយេស៊ូវហើយ ពីព្រោះទ្រង់មានអំណាចព្រះចេស្តាដ៏អស្ចារ្យ។
ពេលវេលាចាប់ពីភាពអស់កល្បជានិច្ចដល់ភាពអស់កល្បជានិច្ច ព្រះបានបំពេញសម្រេចព្រះរាជកិច្ចនេះតែម្តងជាសម្រេច ដែលដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ។ ដូច្នេះ ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់នៅក្នុងជីវិតរបស់យើង តាមរយៈលោកយ៉ូហាន បន្ទាប់ពីបានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានលាងសម្អាតអំពើបាបទាំងអស់របស់យើង។ ដូច្នេះ ក្រៅពីសេចក្តីពិតនេះ តើយើងជឿតាមរបៀបណា? បើសិនមិនជឿតាមសេចក្តីពិតនេះ ជារៀងរាល់ថ្ងៃ យើងនៅតែមានបញ្ហាជាមួយអំពើបាបដែលយើងប្រព្រឹត្តនៅក្នុងជីវិតរបស់យើង និងភាពមិនពេញលេញរបស់យើង។ 
ដោយហេតុនេះ ជារៀងរាល់ថ្ងៃ យើងត្រូវតែបញ្ជាក់ឡើងវិញដោយសេចក្តីជំនឿរបស់យើងអំពីសេចក្តីពិតថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់ដែលយើងប្រព្រឹត្តពេញក្នុងជីវិតរបស់យើង ខណៈដែលយើងរស់នៅលើផែនដីនេះ។ តាមរយៈការទទួលបុណ្យជ្រមុជ ព្រះយេស៊ូវបានលាងសម្អាតអំពើបាបរបស់លោកិយនេះតែម្តងជាសម្រេចហើយ ប៉ុន្តែយើងត្រូវតែបញ្ជាក់សេចក្តីពិតនេះដោយសេចក្តីជំនឿរបស់យើងជារៀងរាល់ថ្ងៃ។ 
ដើម្បីបន្តរួបរួមជាមួយព្រះយេស៊ូវ ដោយសេចក្តីជំនឿ សាវកពេត្រុសត្រូវតែចងចាំថា ព្រះយេស៊ូវបានលាងជើងរបស់គាត់ ហើយសម្រាប់យើងផងដែរ ដើម្បីនៅក្នុងសេចក្តីសង្រ្គោះរបស់ទ្រង់ យើងត្រូវតែបញ្ជាក់ជារៀងរាល់ថ្ងៃអំពី     សេចក្តីពិតថា ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងរួចហើយ។ ប៉ុន្តែអ្នកដែលមិនជឿតាមសេចក្តីពិតនេះ មិនអាចលាងសម្អាតអំពើបាបរបស់ពួកគេបានជារៀងរហូតឡើយ។ អ្នកដែលមិនបានស្អាតពីអំពើបាបទាំងអស់ ដោយសារមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាអ្នកដែលមិនមានចំណែកជាមួយព្រះយេស៊ូវទេ។ ទោះបីជាពួកគេព្យាយាមយ៉ាងឧស្សាហ៍ក្នុងការលាងសម្អាតអំពើបាបរបស់ពួកគេជារៀងរាល់ថ្ងៃ ក៏អំពើបាបរបស់ពួកគេមិនត្រូវបានលាងសម្អាតដែរ ពីព្រោះអំពើបាបដែលពួកគេព្យាយាមលាងសម្អាត តាមរយៈការថ្វាយការអធិស្ឋានលន់តួអំពើបាប មិនមែនជាអំពើបាបស្រាលៗនោះទេ។ គ្រប់ទាំងអំពើបាបសុទ្ធតែត្រូវប្រឈមនឹងការជំនុំជម្រះដ៏សាហាវរបស់ព្រះ។ 
ដូច្នេះ អ្នកដែលព្យាយាមលាងសម្អាតអំពើបាបរបស់ខ្លួន ដោយការអធិស្ឋានលន់តួអំពើបាបផ្ទាល់ខ្លួន ដោយមិនលាងសម្អាត ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ នឹងដឹងថា គ្មានអំពើបាបណាមួយរបស់ពួកគេត្រូវបានលាងសម្អាតឡើយ។ តើយើងអាចលាងសម្អាតអំពើបាបរបស់យើង ដោយការអធិស្ឋានលន់តួអំពើបាបជារៀងរាល់ថ្ងៃបានដែរទេ? ទោះបីជាខ្លួនយើងក៏ជឿដែរថា យើងបានលាងសម្អាតអំពើបាបរបស់យើង  ដោយការអធិស្ឋានលន់តួអំពើបាបរបស់យើងក៏ដោយ ក៏អំពើបាបទាំងនេះនៅតែស្ថិតនៅក្នុងចិត្តដដែលដែរ។ 
មានតែអ្នកដែលបានងូតរូបកាយទាំងមូលរបស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការលាងជើងរបស់ខ្លួន ខណៈដែលកំពុងតែរស់នៅលើផែនដីនេះ ហើយលុះត្រាតែពួកគេនៅក្នុងព្រះគុណប៉ុណ្ណោះ ទើបពួកគេអាចលាងសម្អាតអំពើបាបរបស់ពួកគេជារៀងរាល់ថ្ងៃ ដោយសេចក្តីជំនឿ ហើយរក្សាភាពស្អាតរបស់ពួកគេបានជារៀងរហូត។ 
តាមរយៈការទទួលបុណ្យជ្រមុជ ព្រះយេស៊ូវបានទទួលយកអំពើបាបជាក់ស្តែងទាំងអស់របស់យើង តែម្តងជាសម្រេច។ ដូច្នេះ យើងជឿថា តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះយេស៊ូវក៏បានទទួលយកអំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តចេញពីភាពមិនពេញលេញរបស់យើង ខណៈដែលយើងកំពុងតែរស់នៅលើផែនដីនេះ ហើយថា ទ្រង់ក៏បានទទួលយកទណ្ឌកម្មនៃអំពើបាបទាំងអស់ផងដែរ។ នៅក្នុងន័យផ្សេង ព្រះយេស៊ូវបានប្រាប់យើងថា មិនត្រូវមានការជំពប់ដួល ឬការស្លាប់ ដោយសារការធ្លាក់ទៅក្នុងភាពខ្សោយរបស់យើងឡើយ។ 
បន្ទាប់ពីព្រះយេស៊ូវបានលាងជើងរបស់ពួកសិស្សហើយ អ្វីដែលទ្រង់ត្រូវធ្វើ គឺត្រូវសុគតនៅលើឈើឆ្កាង មានព្រះជន្មរស់ពីសុគតឡើងវិញ និងយាង       ត្រឡប់ទៅស្ថានសួគ៌វិញ។ ឥឡូវនេះ ព្រះយេស៊ូវលែងនៅជាមួយពួកសិស្សទៀតហើយ ប៉ុន្តែយោងតាមព្រះគម្ពីរ ទ្រង់នឹងគង់នៅខាងស្តាំបាល្ល័ង្កនៃព្រះវរបិតា។ ហើយទ្រង់នឹងយាងត្រឡប់មកវិញម្តងទៀត។ 
ប៉ុន្តែបើសិនព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដោយមិនបង្រៀនពួកសិស្សរបស់ទ្រង់អំពីសេចក្តីពិតនេះ តើពួកគេអាចបន្តរស់នៅលើផែនដីនេះ និងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានយ៉ាងដូចម្តេច? ពួកសិស្សរបស់ព្រះយេស៊ូវនឹងរស់នៅ ដោយប្រព្រឹត្តអំពើបាបជាក់ស្តែង ពីព្រោះពួកគេមិនពេញលេញ និងខ្សោយ ហើយបើសិនពួកគេមិនដឹងដោះស្រាយដោយរបៀបណា នៅពេលពួកគេប្រព្រឹត្តអំពើបាបនៃការច្រណែន ការលោភលន់ ឬការស្អប់ នោះពួកគេនឹងមិនអាចរស់នៅ ដោយសេចក្តីជំនឿបានឡើយ។ តើពួកគេអាចប្រកាសដំណឹងល្អទៅកាន់អ្នកដទៃបានយ៉ាងដូចម្តេច? ពួកគេមិនអាចធ្វើដូច្នេះបានឡើយ។ ដោយហេតុនោះ ព្រះយេស៊ូវត្រូវតែប្រាប់ពួកសិស្សរបស់ទ្រង់ថា ទ្រង់បានលាងសម្អាតអំពើបាបទាំងអស់នេះរួចហើយ ហើយនេះគឺជាមូលហេតុដែលទ្រង់បានលាងជើងរបស់ពួកគេ។
 


ដូចជាការអត់ទោសបាបដែលត្រូវបានបើកសម្តែងនៅក្នុងរោងឧបោសថ


នៅពេលយើងបើក និងចូលទៅតាមទ្វារចូលទីលានរោងឧបោសថ យើងនឹងមើលឃើញអាសនាតង្វាយដុត និងចានក្លាំលង្ហិនមុនគេ។ មេរៀនទីមួយដែលរោងឧបោសថផ្តល់ឲ្យជីវិតនៃសេចក្តីជំនឿរបស់យើងគឺថា បើសិនយើងមានបាបនៅចំពោះព្រះ ទោសនៃបាបកំពុងតែរង់ចាំយើងហើយ។ ដូចដែលបានញ្ជាក់ដោយអាសនាតង្វាយដុត ជីវិតនៃសេចក្តីជំនឿរបស់យើងចាប់ផ្តើមដោយទោសនៃបាប និងសេចក្តីស្លាប់។ ដូច្នេះ យើងត្រូវតែមានទោសនៅចំពោះព្រះ ដោយសារតែអំពើបាបរបស់យើង ប៉ុន្តែព្រះអម្ចាស់បានយាងមកផែនដីនេះ ដើម្បីទទួលយកអំពើបាបរបស់យើង។ 
ព្រះយេស៊ូវបានធ្វើសម្រាប់យើងនូវគ្រប់យ៉ាងដែលតង្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់បានធ្វើដែរ។ តង្វាយយញ្ញបូជាបានទទួលយកអំពើបាបទុច្ចរិតរបស់ពួកមនុស្សមានបាប តាមរយៈការដាក់ដៃលើ បានសម្រក់ឈាម និងស្លាប់ ហើយសាច់វាត្រូវបានដាក់ និងដុតដោយភ្លើងនៅលើអាសនាតង្វាយដុត ដើម្បីទទួលយកការជំនុំជម្រះ និងទោសពីព្រះ សម្រាប់អំពើទុច្ចរិតរបស់ពួកមនុស្សមានបាប។ ជំនួសឲ្យការស្លាប់របស់យើង ព្រះយេស៊ូវបានទទួលការដាក់ដៃលើពីលោកយ៉ូហាន បានសម្រក់ព្រះលោហិត និងសុគតនៅលើឈើឆ្កាង និងបានសងថ្លៃឈ្នួលនៃអំពើបាបរបស់យើង ដោយការសុគតរបស់ទ្រង់ផ្ទាល់។ 
យើងធ្វើបាបជារៀងរាល់ថ្ងៃ ហើយយើងនឹងបន្តធ្វើបាប រហូតដល់យើងស្លាប់។ អ្នក និងខ្ញុំគឺជាអ្នកដែលត្រូវតែស្លាប់ ដោយសារតែអំពើបាបរបស់យើង។ ប៉ុន្តែដើម្បីសង្រ្គោះមនុស្សដូចជាយើងចេញពីអំពើបាប និងទោសរបស់យើង ព្រះអម្ចាស់បានបោះបង់បាល្ល័ង្កនៃសិរីល្អនៅស្ថានសួគ៌ចោល ហើយបានយាងមកផែនដីនេះ បានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន បានលះបង់រូបកាយទ្រង់នៅលើឈើឆ្កាង បានសម្រក់ព្រះលោហិតដ៏មានតម្លៃ និងសុគត បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយដូច្នេះ បានធ្វើជាព្រះអង្គសង្រ្គោះដ៏ពិតរបស់យើង។ ចំណុចចាប់ផ្តើមនៃសេចក្តីជំនឿគឺជាការយល់ និងទទួលស្គាល់ច្បាប់នៃសេចក្តីស្លាប់ដែលប្រាប់ថា យើងត្រូវតែមានទោស និងស្លាប់ ដោយសារតែអំពើបាបរបស់យើង។ 
មានតែអ្នកដែលដឹង និងជឿថា ពួកគេត្រូវតែស្លាប់ ដោយសារអំពើបាបរបស់ពួកគេប៉ុណ្ណោះ ដែលអាចក្លាយជាអ្នកដែលងូតទឹកលាងសម្អាតបាប និងទទួលបានការអត់ទោសបាប ដោយការផ្ទេរអំពើបាបទាំងអស់របស់ពួកគេទៅលើព្រះយេស៊ូវ ដោយសេចក្តីជំនឿបាន។ សេចក្តីជំនឿដ៏ត្រឹមត្រូវចាប់ផ្តើមពីការជឿដូច្នេះ។ ហើយយើងដែលបានចាប់ផ្តើមពីការជឿដូច្នេះ បានពេញលេញ ដោយការបញ្ជាក់ពីសេចក្តីជំនឿរបស់យើងថា ព្រះយេស៊ូវគ្រីស្ទបានដោះអំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តជារៀងរាល់ថ្ងៃ និងបានស្អាតពីអំពើបាបដែលយើងនឹងប្រព្រឹត្តនៅពេលអនាគតផង។ 
សូម្បីតែសម្តេចសង្ឃ និងកូនប្រុសៗរបស់គាត់នៅក្នុងរោងឧបោសថ ក៏បានដុតតង្វាយយញ្ញបូជាជារៀងរាល់ព្រឹក និងល្ងាចផងដែរ។ ពួកគេតែងតែបាននាំតង្វាយយញ្ញបូជារបស់ពួកគេ បានដាក់ដៃរបស់ពួកគេលើក្បាលយញ្ញបូជា បានសម្រក់ឈាមវា និងបានថ្វាយវាទៅកាន់ព្រះជានិច្ចដែរ។ ដូច្នេះហើយបានជាមិនមានកៅអីនៅក្នុងរោងឧបោសថឡើយ។ នៅក្នុងន័យផ្សេង ពួកគេបានបន្តថ្វាយតង្វាយគ្រប់ពេលវេលា រហូតដល់ពួកគេមិនមានពេលអង្គុយ និងសម្រាកទេ។ ដូច្នេះ យើងគឺជាមនុស្សបែបនេះ ដែលបានបន្តធ្វើបាបដោយឥតឈប់ឈរ ហើយត្រូវប្រឈមនឹងការជំនុំជម្រះរបស់ទ្រង់ ដោយសារតែអំពើបាបទាំងនោះ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងទាំងស្រុង ចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន និងការសម្រក់ព្រះលោហិតរបស់ទ្រង់។ 
យើងត្រូវតែចាប់ផ្តើមសេចក្តីជំនឿរបស់យើង ដោយការជឿថា យើងត្រូវតែស្លាប់ ដោយសារអំពើបាបរបស់យើង។ សម្រាប់មនុស្សដូចជាយើង ព្រះយេស៊ូវបានយាងមកផែនដីនេះ ហើយបានទទួលយកអំពើបាបរបស់យើងតែម្តងជា  សម្រេច តាមរយៈការទទួលបុណ្យជ្រមុជ។ បន្ទាប់ពីបានទទួលយកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជហើយ ព្រះយេស៊ូវគ្រីស្ទបាននាំអំពើបាបទាំងអស់ទៅលើឈើឆ្កាង ហើយបានសងថ្លៃឈ្នួលនៃអំពើបាប ដោយការសម្រក់ព្រះលោហិតរបស់ទ្រង់រហូតដល់អស់ព្រះជន្ម។ ហើយបន្ទាប់ពីមានព្រះជន្មរស់ពីសុគតឡើងវិញ ទ្រង់បានធ្វើជាព្រះអង្គសង្រ្គោះដ៏អស់កល្បជានិច្ចរបស់យើង។ 
រ៉ូម ៦:២៣ និយាយថា «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច»។ យើងគឺពិតជាអ្នកដែលត្រូវតែស្លាប់ ដោយសារអំពើបាបរបស់យើងមែន ប៉ុន្តែព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍។ នៅក្នុងន័យផ្សេង តាមរយៈការទទួលបុណ្យជ្រមុជ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ ព្រះ  អម្ចាស់របស់យើងបានប្រទានឲ្យយើងនូវការអត់ទោសបាប និងជីវិតអស់កល្ប  ជានិច្ច។ តើអ្នកជឿតាមសេចក្តីពិតដែរទេ? គឺចេញពីទីនេះហើយ ដែលសេចក្តីជំនឿរបស់យើងចាប់ផ្តើម។ 
តើអ្នកមិនធ្លាប់បានគិតថា «ខ្ញុំលែងអាចដើរតាមព្រះយេស៊ូវបានទៀតហើយ ពីព្រោះខ្ញុំខ្សោយណាស់» ទេឬ? តើអ្នកគិតថា អ្នកពិតជាមានលក្ខណៈសាច់ឈាម និងឥតប្រយោជន៍ ហើយទោះបើអ្នកជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណក៏ដោយ ក៏អ្នកពិបាកនឹងធ្វើដំណើរទៅមុខដែរទេ? នេះហើយគឺជាសេចក្តីជំនឿដែលទាញអ្នកឲ្យបែរទៅឯសេចក្តីវិនាសវិញ។ 
ចូរយើងបែរទៅ ហេព្រើរ ១០:៣៦-៣៩៖ «ដ្បិតអ្នករាល់គ្នាត្រូវការនឹង              សេចក្តីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ ពីព្រោះនៅតែបន្តិចទៀត [នោះព្រះអង្គដែលត្រូវមក ទ្រង់នឹងយាងមកមែនឥតបង្អង់ឡើយ តែពួកមនុស្សសុចរិតនឹងរស់នៅ ដោយអាង             សេចក្តីជំនឿ បើអ្នកណាថយទៅវិញ នោះចិត្តអញគ្មានសេចក្តីអំណរចំពោះអ្នកនោះទេ]  តែយើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្តីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ»។ បទគម្ពីរនេះនិយាយថា យើងមិនមែនជាអ្នកដែលត្រឡប់ទៅឯសេចក្តីវិនាសវិញឡើយ។ អ្នកដែលជឿតាមសេចក្តីពិតនេះ ត្រូវបានគេប្រមាថ និងបៀតបៀន ហើយប្រឈមនឹងទុក្ខលំបាកយ៉ាងខ្លាំង។ ប៉ុន្តែមរដកនៅស្ថានសួគ៌ដ៏អស់កល្បជានិច្ចកំពុងតែរង់ចាំយើង។ គ្រប់យ៉ាងនៅនគរស្ថានសួគ៌កំពុងតែរង់ចាំយើងដែលជាម្ចាស់របស់វា។ 
ហេព្រើរ ១០:៣៤-៣៥ និយាយថា «ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរ ដល់ពួកអ្នកដែលជាប់ចំណង ក៏ទ្រាំឲ្យមនុស្សប្លន់យករបស់ទ្រព្យខ្លួនដោយអំណរ ដោយដឹងថា ខ្លួនមានទ្រព្យសម្បត្តិ ដែលប្រសើរជាង ហើយក៏នៅជាប់លាប់ផង នៅឯស្ថានសួគ៌  ដូច្នេះ កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ»។ នេះពិតជាត្រឹមត្រូវហើយ។ ទ្រព្យសម្បត្តិដែលនៅជាប់លាប់នៅស្ថានសួគ៌កំពុងតែរង់ចាំអ្នក និងខ្ញុំ ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ព្រះបានប្រទានស្ថានសួគ៌ទុកជាអំណោយនៃទ្រព្យសម្បត្តិរបស់ទ្រង់ដល់អ្នកដែលបានទទួលការអត់ទោសបាប។ 
ដោយហេតុនេះ ទ្រង់បានប្រាប់យើងមិនឲ្យបោះបង់ទំនុកចិត្តរបស់យើងលើសេចក្តីសន្យារបស់ទ្រង់ចោលឡើយ។ ដោយដឹងថា យើងត្រូវតែទទួលរង្វាន់ដ៏អស្ចារ្យសម្រាប់សេចក្តីជំនឿរបស់យើង យើងមិនត្រូវបែរទៅឯសេចក្តីវិនាសវិញឡើយ ប៉ុន្តែយើងត្រូវតែធ្វើឲ្យសេចក្តីជំនឿរបស់យើងកាន់តែរឹងមាំឡើង ហើយយើងមិនត្រូវបោះបង់ទំនុកចិត្តរបស់យើងចោលឡើយ។ យើងត្រូវតែមានសេចក្តីជំនឿដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញណ ដែលជាសេចក្តីពិតដ៏គ្រប់លក្ខណ៍ តយុទ្ធនឹងសង្រ្គាមខាងវិញ្ញាណរបស់យើងរហូតដល់ទីបញ្ចប់ សង្រ្គោះព្រលឹង និងយកឈ្នះ។ 
យើងដែលជាពួកបរិសុទ្ធ ត្រូវតែមានសេចក្តីជំនឿបែបនេះ ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ យើងត្រូវតែមានសេចក្តីជំនឿបែបនេះថា ទោះបីជាយើងមានភាពមិនពេញលេញ ដែលយើងធ្វើបាបអស់មួយជីវិតនៅលើផែនដីនេះក៏ដោយ ក៏ព្រះអម្ចាស់នៅតែបានសង្រ្គោះយើងទាំងស្រុង ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងការសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាងសម្រាប់យើងផងដែរ។ ដោយសារសេចក្តីជំនឿនេះហើយ ដែលយើងអាចមានទំនុកចិត្តយ៉ាងរឹងមាំ ហើយរស់នៅក្នុងជីវិតសុចរិត រហូតដល់ចុងបញ្ចប់នៃផែនដីនេះ។ យើងត្រូវតែចូលទៅចំពោះព្រះ ដោយសេចក្តីជំនឿ រត់ប្រណាំងខាងសេចក្តីជំនឿ តាមរយៈដំណឹងល្អដ៏ពីត ប្រកាសដំណឹងល្អ និងរស់នៅដោយបម្រើដំណឹងល្អ។ ដូច្នេះហើយបានជាព្រះគម្ពីរប្រាប់យើងថា «ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ» (ហេព្រើរ ១០:៣៦)។ 
«[តែពួកមនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ បើអ្នកណាថយទៅវិញ នោះចិត្តអញគ្មានសេចក្តីអំណរចំពោះអ្នកនោះទេ] តែយើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្តីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ» (ហេព្រើរ ១០:៣៨-៣៩)។ យើងដែលរស់នៅ ដោយអាងសេចក្តីជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ គឺជាអ្នកដែលអាចសង្រ្គោះអ្នកដទៃចេញពីអំពើបាបបានផងដែរ។ បើសិនយើងមានសេចក្តីជំនឿដែលអាចសង្រ្គោះអ្នកដទៃចេញពីអំពើបាបទាំងអស់បាន តើយើងអាចបែរទៅឯសេចក្តីវិនាសបានយ៉ាងដូចម្តេច? បើសិនយើងមិនបន្តសម្លឹងទៅឯដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ សេចក្តីជំនឿរបស់យើងនឹងធ្លាក់ចុះ ហើយយើងនឹងធ្លាក់ចូលទៅក្នុងសេចក្តីស្លាប់ទាំងស្រុង។ ដោយទទួលបានការអត់ទោសបាប កាតព្វកិច្ចរបស់យើងនៅពេលនេះ គឺត្រូវបន្តរត់ដោយសេចក្តីជំនឿតាមបំណងព្រះហឫទ័យព្រះ ដោយមិនត្រូវធ្លាក់ទៅក្នុងភាពខ្សោយរបស់យើង នៅមួយកន្លែង និងស្លាប់ឡើយ។
យើងដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនមែនជាអ្នកដែលបែរទៅឯសេចក្តីវិនាសវិញឡើយ។ យើងគឺជាអ្នកដែលមានសេចក្តីជំនឿ ដែលអាចសង្រ្គោះព្រលឹងរបស់អ្នកដទៃបាន។ នៅពេលយើងគឺជាមនុស្សបែបនេះ តើយើងអាចធ្លាក់ចុះ និងស្លាប់ ដោយសារតែភាពខ្សោយរបស់យើងបានយ៉ាងដូចម្តេច? យើងមិនអាចធ្វើដូច្នេះបានឡើយ។ អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនមែនជាអ្នកដែលបែរទៅឯសេចក្តីវិនាសវិញឡើយ។ ទោះបីជាអ្នក និងខ្ញុំខ្សោយយ៉ាងណាក៏ដោយ ក៏យើងគឺជាមនុស្សសុចរិតដែលរស់នៅក្នុងសេចក្តីជំនឿយ៉ាងមុតមាំតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរ។ 
អ្នក និងខ្ញុំត្រូវតែគិតអំពីកន្លែងដែលសេចក្តីជំនឿរបស់យើងបានចាប់ផ្តើមពី ចេញពីសេចក្តីវិនាស ហើយរស់នៅ ដោយសេចក្តីជំនឿ។ តាមនិស្ស័យរបស់យើង យើងត្រូវតែស្លាប់ ដោយសារតែអំពើបាបរបស់យើង ប៉ុន្តែដោយសារការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាបទាំងអស់របស់យើង យើងបានទទួលសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ចរបស់យើងហើយ។ 
នៅក្នុងន័យផ្សេង ដោយសារយើងបានចាប់ផ្តើមសេចក្តីជំនឿ ដោយការយល់យ៉ាងច្បាស់លាស់អំពីភាពខ្សោយ ភាពមិនពេញលេញ និងភាពមិនមានសមត្ថភាពទាំងអស់របស់យើង។ ហើយយើងដើរនៅលើផែនដីនេះ ដោយតែងតែធ្វើបាបជានិច្ច ប៉ុន្តែយើងអាចយកឈ្នះ និងទទួលបានការអត់ទោសបាបបាន បើសិនយើងផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះយេស៊ូវ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយលាងសម្អាតអំពើបាបទាំងអស់ចេញ ដោយសេចក្តីជំនឿលើបុណ្យជ្រមុជរបស់ទ្រង់។ ដោយហេតុនេះ យើងត្រូវតែយល់យ៉ាងច្បាស់លាស់ថា យើងមិនមែនជាអ្នកដែលបែរទៅឯសេចក្តីវិនាសឡើយ ហើយយើងត្រូវតែរស់នៅ ដោយសេចក្តីជំនឿរបស់យើង។ 
នៅពេលខ្លះ កាលណាយើងជាប់នៅក្នុងស្ថានភាពលំបាករបស់យើង យើងអាចធ្លាក់ចូលទៅក្នុងទុក្ខលំបាក និងសេចក្តីវេទនាផ្សេងៗបាន ហើយកាលណាយើងខ្សោយ ជីវិតនៃសេចក្តីជំនឿរបស់យើងក៏អាចធ្លាក់ចុះ និងមិនអាចបន្តដំណើរទៅមុខទៀតបានផងដែរ។ ប៉ុន្តែយើងមិនត្រូវស្លាប់ឡើយ។ ដើម្បីបង្រៀនការពិតនេះដល់សាវកពេត្រុស ព្រះយេស៊ូវបានមានបន្ទូលថា «បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ»។ ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់សាវកពេត្រុស។ ដូចដែលព្រះអម្ចាស់បានទទួលបុណ្យជ្រមុជ និងបានទទួលយកអំពើបាបទាំងអស់ដែលសាវកពេត្រុសបានប្រព្រឹត្តនៅក្នុងជីវិតទាំងមូលរបស់គាត់ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានសង្រ្គោះគាត់ ព្រះអម្ចាស់ក៏បានសង្រ្គោះអ្នក និងខ្ញុំចេញពីអំពើបាប និងទោសទាំងអស់របស់យើងផងដែរ។ 
បើសិនព្រះយេស៊ូវមិនបានធ្វើដូច្នេះទេ តើអ្នក និងខ្ញុំអាចមានចំណែកជាមួយទ្រង់បានដោយរបៀបណា? ហើយបើសិនមិនមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ តើយើងអាចបានសង្រ្គោះចេញពីអំពើបាបរបស់យើង ហើយដឹកនាំអ្នកដទៃឲ្យបានសង្រ្គោះដែរបានដោយរបៀបណា? យើងមិនអាចធ្វើការទាំងនេះបានឡើយ បើសិនមិនមានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នេះហើយគឺជាសេចក្តីពិតដែលព្រះយេស៊ូវចង់បង្រៀនសាវកពេត្រុស។ 
អ្នក និងខ្ញុំបានស្តាប់ឮ និងយល់សេចក្តីបង្រៀននេះ ប៉ុន្តែយើងពិតជាមានលក្ខណៈយ៉ាងដូចម្តេច? តើយើងមិនមានអារម្មណ៍ធ្លាក់ទឹកចិត្តនៅក្នុងវិញ្ញាណ ដោយសារតែភាពមិនពេញលេញរបស់យើងទេឬ? ហើយតើយើងធ្លាក់ទៅក្នុងភាពខ្សោយរបស់យើងដែរទេ? ដោយសារយើងដឹងថា យើងមានភាពខ្សោយ និងភាពមិនពេញលេញយ៉ាងច្រើន យើងអាចធ្លាក់ទៅក្នុងការមើលងាយខ្លួនឯងបានយ៉ាងងាយ។ ហើយអ្នកអាចនិយាយទៅកាន់ខ្លួនអ្នកថា «តើខ្ញុំអាចដើរតាមព្រះយេស៊ូវរហូតដល់ទីបញ្ចប់បានយ៉ាងដូចម្តេច? ខ្ញុំគួរតែឈប់ដើរតាមទ្រង់នៅត្រង់ចំណុចនេះហើយ! ខ្ញុំប្រាកដក្នុងចិត្តថា ព្រះអម្ចាស់ក៏គិតផងដែរថា ខ្ញុំគួរតែចាកចេញពីពួកជំនុំរបស់ទ្រង់»។ ដូច្នេះ បើសិនមិនមានដំណឹងល្អនៃបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលទេ យើងនឹងត្រូវធ្លាក់ទៅក្នុងសេចក្តីវិនាសដ៏អស់កល្បជានិច្ចហើយ។
ចូរជឿតាមសេចក្តីពិតថា ទោះបីជាអ្នក និងខ្ញុំត្រូវតែស្លាប់ ដោយសារអំពើបាបរបស់យើងក៏ដោយ ក៏ព្រះអម្ចាស់បានសង្រ្គោះចេញពីអំពើបាប និងទោសរបស់យើងរួចហើយដែរ។ ទោះបីជាសាច់ឈាមរបស់យើងខ្សោយ និងនៅតែធ្វើបាបជានិច្ច បន្ទាប់ពីបានទទួលការអត់ទោសហើយក៏ដោយ ក៏យើងត្រូវទទួលស្គាល់សេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ និងអស់កល្បជានិច្ចរបស់ព្រះយេស៊ូវ ដែលត្រូវបានបំពេញសម្រេច ដោយបុណ្យជ្រមុជដែលទ្រង់បានទទួល និងការ            សម្រក់ព្រះលោហិតរបស់ទ្រង់ដែរ។ 
អ្នក និងខ្ញុំត្រូវបានប្រកាសសេចក្តីជំនឿរបស់យើងថា «តាមនិស្ស័យរបស់ខ្ញុំ ខ្ញុំត្រូវតែស្លាប់ ដោយសារអំពើបាបរបស់ខ្ញុំ។ នេះគឺជាការពិត។ ប៉ុន្តែតើព្រះ     អម្ចាស់មិនបានយាងមកផែនដីនេះនេះ និងបានទទួលយកអំពើបាបទាំងអស់របស់ខ្ញុំ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ទេឬ? តើព្រះយេស៊ូវមិនបានទទួលយកអំពើបាបទាំងអស់របស់ខ្ញុំដែលត្រូវបានផ្ទេរទៅលើទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ទេឬ? តើទ្រង់មិនបានសុគតនៅលើឈើឆ្កាងទេឬ? ហើយតើទ្រង់មិនបានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយឥឡូវនេះ ទ្រង់មានព្រះជន្មរស់ទេឬ? ដោយសារអំពើបាបរបស់ខ្ញុំត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទរួចហើយ ទោះបើខ្ញុំខ្សោយយ៉ាងណាក៏ដោយ ហើយទោះបើភាពខ្សោយរបស់ខ្ញុំត្រូវបាន សម្តែងចេញយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែឥតមានបាបដែរ។ ដូច្នេះ ខ្ញុំមិនមែនជាអ្នកដែលបែរទៅឯសេចក្តីវិនាស និងសេចក្តីស្លាប់វិញឡើយ»។ ដូច្នេះ ដោយការជឿតាមរបៀបនេះ យើងត្រូវតែបោះបង់ភាពខ្សោយរបស់យើងចោល។ 
ទោះបីជាយើងមានភាពខ្សោយជាច្រើននៅថ្ងៃស្អែកក៏ដោយ ក៏ដោយការជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងតែងតែអាចបណ្តេញភាពខ្សោយទាំងអស់របស់យើងចេញបានជានិច្ចដែរ។ ដោយសារសេចក្តីជំនឿរបស់យើង យើងត្រូវតែបណ្តេញ          បណ្តាសា និងសេចក្តីស្លាប់ខាងវិញ្ញាណ ដែលចេញមកពីភាពខ្សោយរបស់យើង ដើម្បីសួរសុខទុក្ខយើង។ 
យើងត្រូវតែសញ្ជឹងគិតអំពីសេចក្តីពិតនេះឲ្យបានច្រើនដង តាមដែលយើងអាចធ្វើបាន ដោយនិយាយថា «ព្រះអម្ចាស់បានសង្រ្គោះយើងហើយ។ ដោយសារអំពើបាបទាំងអស់របស់ខ្ញុំត្រូវបានផ្ទេរទៅលើព្រះអម្ចាស់ហើយ តើខ្ញុំនៅតែមានបាបដែរទេ? ខ្ញុំពិតជាមិនមានបាបទៀតឡើយ!»។ ដូច្នេះ ដោយការជឿ យើងអាចបណ្តេញភាពខ្សោយ និងអំពើបាបរបស់យើងចេញ បញ្ជាក់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណម្តងទៀត និងបញ្ជាក់ពីការពិតថា យើងបានសង្រ្គោះយ៉ាងគ្រប់លក្ខណ៍ ដោយសារសេចក្តីជំនឿ។ នេះហើយគឺជារបៀបដែលយើងអាចរត់ទៅឯព្រះជារៀងរាល់ថ្ងៃបាន។
 


អំពើបាបទាំងអស់ត្រូវបានដោះចេញ នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជ


ឱបងប្អូនប្រុសស្រីអើយ ព្រះបន្ទូលដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់សាវកពត្រុស និងពួកសិស្សរបស់ទ្រង់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ទ្រង់បានលាងជើងរបស់ពួកគេ ដើម្បីធ្វើឲ្យពួកគេឈរយ៉ាងរឹងមាំនៅលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បន្ទាប់ពីទ្រង់សុគត ជាពិសេសនៅពេលពួកគេធ្លាក់ទៅក្នុងភាពខ្សោយរបស់ពួកគេ។ បើសិនព្រះយេស៊ូវមិនបានលាងជើងរបស់សាវកពត្រុស និងសិស្សដទៃទៀតទេ តើនឹងមានរឿងអ្វីកើតឡើងចំពោះពួកសិស្ស នៅពេលព្រះយេស៊ូវសុគត មានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី និងយាងទៅនគរព្រះវិញ? តើពួកសិស្សនឹងដោះស្រាយចំពោះភាពខ្សោយរបស់ពួកគេយ៉ាងដូចម្តេច? ពួកគេត្រូវតែដោះស្រាយបញ្ហានេះ ដោយសេចក្តីជំនឿដែលជឿលើបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល ហើយបើសិនពួកគេមិនជឿដូច្នេះទេ ពួកគេពិតជាពិបាកដោះស្រាយបញ្ហាភាពខ្សោយរបស់ពួកគេហើយ។ 
យើងត្រូវតែដោះស្រាយបញ្ហានៃភាពខ្សោយ និងអំពើបាបជាក់ស្តែងរបស់យើង ដោយសេចក្តីជំនឿដែលយល់ និងជឿតាមសេចក្តីពិត ដែលត្រូវបានបើក   សម្តែងនៅក្នុងសំពត់ខ្លូតទេសវេញយ៉ាងខ្មាញ់ និងអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលជាព្រះរាជកិច្ចរបស់ព្រះយេស៊ូវ។ បើសិនព្រះយេស៊ូវមិនបានបង្រៀនពួកសិស្សរបស់ទ្រង់ អំពីអំណាចនៃបុណ្យជ្រមុជដែលទ្រង់បានទទួលទេ ពួកសិស្សរបស់ទ្រង់ក៏នឹងអស់សង្ឃឹម ហើយស្លាប់ខាងវិញ្ញាណដែរ។ ពួកគេនឹងមិនមានកម្លាំងប្រកាន់ខ្ជាប់តាមសេចក្តីជំនឿ ដើម្បីលះបង់ជីវិតទាំងស្រុងរបស់ពួកគេចំពោះដំណឹងល្អ លះបង់ជីវិតរបស់ពួកគេសង្រ្គោះព្រលឹងរបស់អ្នកដទៃ និងធ្វើទុក្ករកម្មនៅថ្ងៃចុងក្រោយដែរ ហើយពួកគេនឹងអស់សង្ឃឹម និងមិនអាចការពារសេចក្តីជំនឿរបស់ពួកគេបានឡើយ។ 
ប៉ុន្តែយោងតាមសាក្សីផ្ទាល់មាត់ ដែលត្រូវបានផ្តល់ឲ្យយើង យើងដឹងថា សិស្សទាំងដប់ពីរនាក់របស់ព្រះយេស៊ូវសុទ្ធតែបានប្រកាសដំណឹងល្អ ហើយពួកគេទាំងអស់សុទ្ធតែត្រូវបានស្លាប់ ដោយសារសេចក្តីជំនឿ។ ក្នុងចំណោមសិស្សទាំងដប់ពីរនាក់របស់ព្រះយេស៊ូវ សិស្សដែលមានការសង្ស័យជាងគេបំផុត គឺជាសាវកថូម៉ាស។ ប៉ុន្តែសូម្បីតែសាវកថូម៉ាសនេះ ក៏បានទៅប្រទេសឥណ្ឌា ហើយត្រូវបានស្លាប់ ដោយសារសេចក្តីជំនឿនៅទីនោះដែរ។ 
ដូច្នេះ តើសេចក្តីជំនឿដែលបានជួយឲ្យពួកសិស្សរបស់ព្រះយេស៊ូវអាចធ្វើទុក្ករកម្មបាននៅទីណា? សេចក្តីជំនឿនេះមានពេញដោយទំនុកចិត្តថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់នៅក្នុងជីវិតរបស់ពួកគេ ដោយការទទួលបុណ្យជ្រមុជ ហើយពួកគេបានស្អាតទាំងស្រុង នៅពេលអំពើបាបទាំងអស់របស់ពួកគេត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ហើយថា ពួកគេបានធ្វើជាកូនរបស់ព្រះផ្ទាល់ ហើយនឹងទទួលបាននគរស្ថានសួគ៌ជាមរដក។ ដូច្នេះ ដោយសារពួកគេបានមានសេចក្តីជំនឿនេះហើយ ដែលពួកគេអាចប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនៅលើផែនដីនេះ ហើយចូលទៅចំពោះព្រះ នៅពេលទ្រង់ហៅពួកគេបាន។ នៅក្នុងន័យផ្សេង យើងទាំងអស់គ្នាក៏អាចធ្វើទុក្ករកម្ម ដោយសេចក្តីជំនឿនេះ នៅពេលព្រះសព្វព្រះទ័យបានផងដែរ។ 
នៅពេលសាវកពេត្រុសបានបដិសេធព្រះយេស៊ូវចំនួនបីដង នៅឯទីលានរបស់សម្តេចសង្ឃ គាត់បានដឹងកាន់តែច្បាស់ពីអ្វីដែលព្រះយេស៊ូវចង់មានន័យ នៅពេលទ្រង់បានមានបន្ទូលទៅកាន់គាត់ថា «បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ»។ បន្ទាប់ពីព្រះយេស៊ូវបានយាងត្រឡប់ទៅស្ថានសួគ៌វិញ សាវកពេត្រុស និងសិស្សដទៃទៀតរបស់ព្រះយេស៊ូវបានដឹងពីមូលហេតុដែលព្រះយេស៊ូវបានលាងជើងរបស់ពួកគេ ហើយពួកគេបានជឿ និងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយចិត្តជឿជាក់យ៉ាងមាំមួន។ 
បើសិនគ្រីស្ទបរិស័ទសព្វថ្ងៃនេះមិនស្គាល់សេចក្តពិតនេះ ដែលមាននៅក្នុងបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ ពួកគេក៏ពិបាករស់នៅក្នុងសេចក្តីជំនឿរបស់ពួកគេ ហើយជាចុងក្រោយ ពួកគេនឹងឈប់ជឿលើទ្រង់។ បើសិនយើងនៅជាប់នៅក្នុងភាពខ្សោយរបស់យើង បញ្ញាចិត្តរបស់យើងក៏នឹងពុករលួយ ដោយសារភាពមិនមានសមត្ថភាពរបស់យើងក្នុងការដោះស្រាយបញ្ហានេះដែរ ហើយដោយសារតែបញ្ញាចិត្តពុករលួយរបស់យើង យើងនឹងលែងអាចចូលទៅក្នុងពួកជំនុំបានទៀតដែរ។ នេះគឺជាការពិតសម្រាប់សមាជិកនៃពួកជំនុំរបស់ទ្រង់ម្នាក់ៗ រួមទាំងកូនចៅរបស់យើងផងដែរ។  
ឱបងប្អូនប្រុសស្រីអើយ បើសិនអ្នកនៅជាប់នៅក្នុងបាប តើអ្នកអាចថ្វាយបង្គំព្រះបានដែរទេ? នៅសព្វថ្ងៃនេះ សូម្បីតែអ្នកដែលមិនបានកើតជាថ្មីក៏ទៅពួកជំនុំ ថ្វាយការអធិស្ឋានលន់តួអំពើបាបរបស់ពួកគេ និងថ្វាយបង្គំព្រះដែរ ហើយពួកគេធ្វើដូច្នេះ ពីព្រោះពួកគេជឿ និងចាត់ទុកព្រះយេស៊ូវគ្រាន់តែជាសាសនាមួយប៉ុណ្ណោះ។ 
ប៉ុន្តែសម្រាប់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បើសិនពួកគេគិតថា ព្រលឹងរបស់ពួកគេមានបាប ដោយសារភាពខ្សោយរបស់ពួកគេ ហើយនៅជាប់នៅក្នុងបាបនោះ ពួកគេមិនអាចចូលទៅចំពោះព្រះ ហើយថ្វាយបង្គំទ្រង់បានឡើយ។ នៅក្នុងកាលៈទេសៈបែបនេះ យើងត្រូវតែលាងសម្អាតព្រលឹងរបស់យើង ដោយការជឿលើអំណាចនៃបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួល ដោយជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចហើយ។ 
គ្រីស្ទបរិស័ទទាំំងនោះដែលមិនស្គាល់សេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនស្គាល់ផ្លូវនៃសេចក្តីជំនឿឡើយ ហើយពួកគេព្យាយាមយ៉ាង               ល្ងិតល្ងង់ ដើម្បីទទួលបានការអត់ទោសអំពើបាប តាមរយៈការអធិស្ឋានលន់តួអំពើបាបរបស់ពួកគេ។ ដូចដែលអ្នកដែលដើរតាមសាសនាលោកិយយ៉ាង                ល្ងិតល្ងង់ អង្វរដល់ព្រះរបស់ពួកគេថា «ទូលបង្គំសូមអង្វរទ្រង់ សូមទ្រង់អត់ទោសដល់អំពើបាបរបស់ទូលបង្គំ និងប្រទានពរដល់ទូលបង្គំ និងគ្រួសាររបស់ទូលបង្គំផង។ ទូលបង្គំនឹងធ្វើគ្រប់យ៉ាង គឺទូលបង្គំនឹងថ្វាយតង្វាយកាន់តែច្រើន ហើយទូលបង្គំនឹងប្រព្រឹត្តល្អកាន់តែច្រើន។ ដូច្នេះ សូមអត់ទោសដល់អំពើបាបរបស់ទូលបង្គំផង» គ្រីស្ទបរិស័ទទាំងនោះគ្រាន់តែដើរតាមសាសនាមួយដែលពួកគេបានបង្កើតឡើងប៉ុណ្ណោះ។ 
ព្រះយេស៊ូវបានមានបន្ទូលទៅកាន់សាវកពេត្រុសថា «អ្វីដែលខ្ញុំកំពុងតែធ្វើ អ្នកមិនយល់នៅពេលនេះទេ ប៉ុន្តែនៅពេលមុខ អ្នកនឹងយល់វិញ។ បើសិនខ្ញុំមិនលាងជើងឲ្យអ្នកទេ នោះអ្នកមិនមានចំណែកជាមួយខ្ញុំឡើយ»។ បើសិនពួកសិស្សរបស់ព្រះយេស៊ូវមិនបានយល់ពីសេចក្តីពិត ដែលត្រូវបានលាក់ទុកនៅក្នុងព្រះបន្ទូលនេះ នៅពេលបន្ទាប់មកទៀត នោះពួកគេមិនអាចបានកើតជាថ្មីនៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានប្រទានឲ្យ ហើយបំពេញកិច្ចការសង្រ្គោះអ្នកដទៃចេញពីបាបបានទេ។ ខណៈដែលកំពុងតែលាងជើងរបស់សាវកពេត្រុស បើសិនព្រះយេស៊ូវមិនបានដាំនៅក្នុងគាត់នូវចិត្តជឿជាក់លើសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ តាមរយៈអំណាចនៃបុណ្យជ្រមុជដែលទ្រង់បានទទួលទេ នោះសាវកពេត្រុសនឹងមិនអាចធ្វើទុក្ករកម្ម និងបំពេញតួនាទីជាអ្នកដឹកនាំពួកជំនុំរបស់ព្រះបានឡើយ។ 
បើសិនមិនមានសេចក្តីពិតនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទេ នោះយើងក៏មិនអាចចូលទៅចំពោះព្រះ ហើយថ្វាយបង្គំទ្រង់ដោយសេចក្តីជំនឿបានដែរ ដោយសារតែយើងមានបាប និងអំពើបាបដែលយើងបន្តប្រព្រឹត្ត។ អ្នកដែលបានទទួលការអត់ទោសសម្រាប់អំពើបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចចូលទៅក្នុងពួកជំនុំរបស់ទ្រង់បាន។ ហើយពួកគេអាចលាងសម្អាតអំពើបាបរបស់ពួកគេ ដោយសេចក្តីជំនឿ នៅលន្លែងណាដែលពួកគេនៅ។ ដូចដែលព្រះអម្ចាស់បានមានបន្ទូលថា អ្នកដែលមានរូបកាយទាំងមូលបានស្អាត ត្រូវការតែលាងជើងរបស់ខ្លួនប៉ុណ្ណោះ។ កាលណាយើងធ្វើបាបចេញពីភាពខ្សោយរបស់យើង យើងត្រូវតែចងចាំ និងជឿថា អំពើបាបទាំងនោះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរួចហើយ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ។ 
នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជ អំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើទ្រង់ (ម៉ាថាយ ៣:១៥)។ បើសិនអំពើបាបដែលនៅក្នុងចិត្តរបស់យើង ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរួចហើយ តើយើងមានបាបដែរទេ? យើងមិនមានបាបឡើយ។ ដោយសារអំពើបាបរបស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវតែម្តងជាសម្រេច តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ យើងបានស្អាត ដោយសារអំពើបាបរបស់យើងត្រូវបានដោះចេញ ដោយសារសេចក្តីជំនឿ ហើយដោយសារយើងបានស្អាត ទោះបើយើងមិនពេញលេញក៏ដោយ ក៏យើងនៅតែជាពួកសង្ឃនៅចំពោះព្រះដែរ។ ដូច្នេះហើយបានជាអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អាចចេញពីភាពខ្សោយរបស់ពួកគេយ៉ាងលឿន ហើយចូលទៅចំពោះព្រះ ដោយសេចក្តីជំនឿ បំពេញកិច្ចការរបស់ទ្រង់ ដោយសេចក្តីជំនឿ     អរព្រះគុណដល់ទ្រង់ សម្រាប់សេចក្តីសង្រ្គោះដែលទ្រង់បានប្រទានឲ្យពួកគេ ថ្វាយការសរសើរតម្កើង និងសិរីល្អដល់ទ្រង់ និងប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់អ្នកដទៃបាន។
 «ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ។» តើអ្នកបានយល់សេចក្តីពិតនេះ កាលអ្នកបានទទួលការអត់ទោសបាបតាំងពីដំបូងដែរទេ? អ្នកអាចមិនយល់។ ទោះបីជាយ៉ាងណា យើងទាំងអស់គ្នាបានស្តាប់ឮសេចក្តីបង្រៀននេះ ហើយយល់ពីវា។ ទោះបីជាអ្នក និងខ្ញុំធ្វើបាបជារៀងរាល់ថ្ងៃ ហើយភាពមិនពេញលេញរបស់យើងសម្តែងចេញក៏ដោយ ក៏ព្រះយេស៊ូវបានលាងជើងរបស់យើងជារៀងរាល់ថ្ងៃ ដូចដែលទ្រង់បានលាងជើងរបស់សាវកពេត្រុសដែរ។ 
កាលពីដំបូង យើងបានមានអំណរ នៅពេលយើងជឿជាដំបូងថា អំពើបាបនៅក្នុងចិត្តរបស់យើងតាំងពីយូរមកហើយ និងអំពើបាបដែលយើងបានប្រព្រឹត្តថ្មីៗនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ប៉ុន្តែយើងបានមើលឃើញថា ភាពមិនពេញលេញរបស់យើងសម្តែងចេញមក ហើយយើងជាប់នៅក្នុងភាពខ្សោយរបស់យើង បន្ទាប់ពីយើងបានទទួលការអត់ទោសបាបហើយ។ នៅក្នុងស្ថានភាពបែបនេះ យើងអាចផ្ទេរអំពើបាបទាំងអស់ដែលយើងនឹងប្រព្រឹត្តនៅពេលអនាគតទៅលើព្រះយេស៊ូវបាន ដោយសារការយល់ និងការជឿថា ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងនោះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចហើយ។ 
ដូច្នេះ តើមនុស្សសុចរិតធ្វើបាបដោយសេរី ដោយសារតែការនេះឬ? ពួកគេមិនធ្វើដូច្នេះឡើយ។ រ៉ូម ១:១៧ និយាយថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ»។ មនុស្សមួយចំនួនប្រឆាំងនឹងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដោយនិយាយយ៉ាងចំកួតថា «ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង» (រ៉ូម ៣:៨)។ តើអ្នកដែលបានកើតជាថ្មីអាចធ្វើបាបដោយសេរី បន្ទាប់ពីពួកគេបានទទួលការអត់ទោសបាបបានដែរទេ? ពិតជាមិនអាចឡើយ!
ឱបងប្អូនប្រុសស្រីអើយ នៅពេលយើងគិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តើយើងមានបាបដែរទេ? យើងពិតជាមិនមានបាបឡើយ! ហើយបើសិនយើងមានភាពមិនពេញលេញ តើយើងបានគ្រប់លក្ខណ៍ដោយសារសេចក្តីជំនឿដែរទេ? យើងបានគ្រប់លក្ខណ៍។ នៅពេលព្រះយេស៊ូវបានប្រាប់យើងថា រូបកាយទាំងមូលបានស្អាតហើយ ទ្រង់ចង់មានន័យថា តាមរយៈបុណ្យជ្រមុជ ព្រះលោហិត និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ តាមបានធ្វើឲ្យយើងបានស្អាតយ៉ាងគ្រប់លក្ខណ៍រួចហើយ។ 
យើងក៏បានស្គាល់អំណាចនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដែរ បន្ទាប់ពីបានជឿលើព្រះយេស៊ូវ។ ដូច្នេះ យើងត្រូវតែអនុវត្តអំណាចនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះនៅក្នុងជីវិតរបស់យើងជារៀងរាល់ថ្ងៃ។ ប៉ុន្តែខណៈដែលយើងអនុវត្តសេចក្តីជំនឿនេះជារៀងរាល់ថ្ងៃ យើងអាចធុញទ្រាន់ចំពោះវា ដោយឆ្ងល់ថា យើងត្រូវតែធ្វើដូច្នេះសម្រាប់រយៈពេលយូរប៉ុណ្ណា។ ប៉ុន្តែនៅវេលានេះ តើយើងត្រូវតែត្រឡប់ទៅកន្លែងណាម្តងទៀត? យើងត្រូវតែត្រឡប់ទៅឯព្រះអម្ចាស់ ដោយការជឿថា ទោះបីជាយើងត្រូវតែស្លាប់ ដោយសារអំពើបាបរបស់យើងក៏ដោយ ក៏ព្រះអម្ចាស់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ ដោយការទទួលយកអំពើបាបរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ការសុគតនៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ដែរ។ 
ចូរចងចាំថា ពួកសង្ឃត្រូវតែដុតតង្វាយនៅក្នុងទីលានរោងឧបោសថជារៀងរាល់ថ្ងៃ ហើយលាងដៃជើងរបស់ពួកគេនៅឯចានក្លាំលង្ហិនគ្រប់ពេលដែលពួកគេឆ្លងកាត់វា។ ដូចជាពួកគេដែរ យើងត្រូវតែគិតអំពីសេចក្តីស្រឡាញ់ដំបូងរបស់ព្រះអម្ចាស់ ហើយសញ្ជឹងគិតអំពីវា ដោយសេចក្តីជំនឿរបស់យើង។ តាមនិស្ស័យរបស់យើង យើងត្រូវតែស្លាប់ ប៉ុន្តែព្រះអម្ចាស់បានទទួលយកអំពើបាបរបស់យើង ហើយបានលាងសម្អាតវាចេញ ហើយតាមរយៈការទទួលយកទោសនៃបាបរបស់យើងនៅលើឈើឆ្កាង ទ្រង់បានបញ្ចប់ទោសនៃបាបទាំងស្រុង។ ដូច្នេះ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះអម្ចាស់ ទ្រង់បានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍ចេញពីអំពើបាប និងទោសទាំងអស់របស់យើងរួចហើយ។ 
ជារៀងរាល់ថ្ងៃ យើងត្រូវតែឆ្លាក់សេចក្តីស្រឡាញ់ដែលបានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍នេះនៅក្នុងចិត្តរបស់យើង ដែលជាមនុស្សដែលត្រូវតែស្លាប់ ហើយចូលទៅចំពោះព្រះ ដោយសេចក្តីជំនឿតាមសេចក្តីពិតនេះ។ យើងត្រូវតែស្លាប់ ប៉ុន្តែដោយសារព្រះអម្ចាស់ យើងបានសង្រ្គោះយ៉ាងគ្រប់លក្ខណ៍ និងធ្វើបានជាកូនដ៏សុចរិតរបស់ព្រះ។ នៅពេលព្រះអម្ចាស់បានប្រទានឲ្យយើងនូវ             សេចក្តីជំនឿបែបនេះ តើយើងមិនគួរតែប្រកាន់តាមសេចក្តីជំនឿនេះទេឬ?
យើងគឺជាអ្នកធម្មយាត្រា ដែលរស់នៅលើផេនដីនេះសម្រាប់រយៈពេលខ្លីមួយ ហើយបន្ទាប់មក ចាកចេញទៅ។ ពាក្យថា «អ្នកធម្មយាត្រា» មានន័យថា អ្នកធ្វើដំណើរ។ ហើយអ្នកធ្វើដំណើរគឺជាអ្នកដែលចេញពីកន្លែងមួយទៅកន្លែងមួយទៀត។ ដូច្នេះ យើងគឺជាអ្នកធ្វើដំណើរ ដែលស្នាក់នៅកន្លែងមួយសម្រាប់              រយៈពេលខ្លីមួយ ហើយបន្ទាប់មក ចាកចេញទៅកាន់កន្លែងមួយទៀត កាលណាយើងបានបញ្ចប់បេសកកម្មរបស់យើងនៅទីនោះ។ យើងគឺជាអ្នកធម្មយាត្រា ដែលត្រូវតែវិលត្រឡប់ទៅនគរស្ថានសួគ៌វិញ បន្ទាប់ពីបានរស់នៅក្នុងលោកិយនេះសម្រាប់រយៈពេលខ្លីមួយ។ កាលណាយើងរស់នៅក្នុងនាមជាអ្នកធម្មយាត្រា ដែលឆ្លងកាត់ផែនដីនេះ ហើយបន្តដំណើរទៅកាន់នគរស្ថានសួគ៌វិញ ជាច្រើនដង យើងចង់បោះបង់ដំណើរនេះចោល។ នឹងមានពេលជាច្រើនដង ដែលអ្នកក៏នឹងចង់បោះបង់ជីវិតខាងសាច់ឈាម និងខាងវិញ្ញាណចោលផងដែរ។ ពេលវេលាទាំងនេះអាចនឹងមកដល់ ពីព្រោះកាលណាខ្លួនអ្នកមានភាពពេញលេញ ស្ថានភាពរបស់អ្នកមិនមានភាពធ្ងន់ធ្ងរទេ ឬកាលណាស្ថានភាពរបស់អ្នកល្អប្រសើរ គំនិតអាក្រក់ខាងសាច់ឈាមរបស់អ្នកបន្តលេចឡើង។ 
ព្រះអម្ចាស់បានប្រទានព្រះបន្ទូលដែលមានភាពចាំបាច់ សម្រាប់យើងដែលជាមនុស្សបែបនេះ។ «ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ។» បាទ ឥឡូវនេះ យើងពិតជាយល់ហើយ។ ខណៈដែលយើងកំពុងតែរស់នៅជាអ្នកធម្មយាត្រា កាលណាភាពមិនពេញលេញជាច្រើនរបស់យើងសម្តែងចេញមក ហើយកាលណាយើងជាប់នៅក្នុងភាពខ្សោយ និងស្ថានភាពរបស់យើង យើងត្រូវតែចាំថា យើងបានទទួលការអត់ទោសបាបទាំងស្រុងរួចហើយ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានដោះសូម្បីតែអំពើបាបទាំងនេះចេញផង និងលើព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដោយសារការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងបានទទួលការអត់ទោសបាបយ៉ាងគ្រប់លក្ខណ៍ហើយ។ 
នៅពេលយើងសម្លឹងមើលរោងឧបោសថ យើងមើលឃើញថា វាមានភាពទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ ដូចដែលត្រូវបានបើកសម្តែងនៅក្នុងអាសនាតង្វាយដុត ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់។ ដោយសារយើងធ្វើបាបជារៀងរាល់ថ្ងៃ យើងត្រូវតែមានទោស និងស្លាប់ជារៀងរាល់ថ្ងៃ សម្រាប់អំពើបាបទាំងអស់របស់យើង។ នៅក្នុងអាសនាតង្វាយដុត មានការបើកសម្តែងអំពីសេចក្តីពិតថា ព្រះយេស៊ូវគ្រីស្ទបានយាងមកក្នុងនាមជាកូនចៀមយញ្ញបូជា បានទទួលការដាក់ដៃលើ និងបានសុគតជំនួសយើង។ បន្ទាប់ពីអាសនាតង្វាយដុត មានចានក្លាំលង្ហិនមួយ ដែលជាកន្លែងដែលយើងសញ្ជឹងគិតអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីលាងសម្អាតអំពើបាបដែលយើងប្រព្រឹត្តជារៀងរាល់ថ្ងៃ។ ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនេះគឺជាសេចក្តីពិតដ៏គ្រប់លក្ខណ៍ ដែលបានសង្រ្គោះយើងចេញពីបាបតាំងពីកំណើត និងអំពើបាបជាក់ស្តែងរបស់យើង។ 
តើអ្វីគឺជាអំណោយទាននៃព្រះដែលមាននៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ? តើវាមិនមែនជាការអត់ទោសបាប និងជីវិតអស់កល្បជានិច្ចទេឬ? ព្រះអម្ចាស់បានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍។ ទ្រង់បានសង្រ្គោះយើងយ៉ាងឥតខ្ចោះ ដែលយើងគឺជាអ្នកដែលត្រូវតែស្លាប់ ដោយសារតែអំពើបាបរបស់យើង។ អំពើបាបទាំងអស់ដែលយើងប្រព្រឹត្តនៅក្នុងជីវិតទាំងមូលរបស់យើង ត្រូវបានលាងសម្អាត ដោយសេចក្តីជំនឿរបស់យើងលើទឹក និងព្រះលោហិត ហើយតាមរយៈព្រះបន្ទូលថា ព្រះអម្ចាស់ក៏បានលាងជើងរបស់យើងផងដែរ។ ដោយសារព្រះ  អម្ចាស់បានទទួលយកអំពើបាបទាំងអស់របស់យើង នៅពេលទ្រង់ទទួលបុណ្យជ្រមុជ ហើយអំពើបាបទាំងអស់ដែលយើងប្រព្រឹត្តនៅក្នុងជីវិតរបស់យើង ត្រូវបានផ្ទេរទៅលើទ្រង់ ព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់យើង ដោយការផ្ទុកអំពើបាបរបស់យើងនៅលើអង្គទ្រង់ ការទទួលទោសសម្រាប់អំពើបាបទាំងនោះនៅលើឈើឆ្កាង ការសុគត និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។ ដូច្នេះ កាលណាយើងជឿយ៉ាងត្រឹមត្រូវលើព្រះយេស៊ូវគ្រីស្ទ យើងបានពេញលេញ។ ហើយទោះបីជាសាច់ឈាមរបស់យើងមិនពេញលេញក្តី បើសិនយើងមានសេចក្តីជំនឿដ៏គ្រប់លក្ខណ៍នេះ ក៏យើងនឹងរស់នៅក្នុងជីវិតខាងវិញ្ញាណដ៏មានពរ និងចូលទៅក្នុងនគរដ៏អស់កល្បជានិច្ចរបស់ព្រះដែរ។ 
 

តើឥឡូវនេះ អ្នកមិនដូចជាសាវកពេត្រុសទេឬ?

ដូចដែលព្រះយេស៊ូវបានលាងជើងរបស់សាវកពេត្រុសដែរ តើទ្រង់ក៏មិនបានលាងជើងរបស់អ្នកដែរទេឬ? ពិតណាស់ ព្រះយេស៊ូវក៏បានលាងជើងរបស់យើងជារៀងរាល់ថ្ងៃផងដែរ។ ដូច្នេះហើយបានជាព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់យើង តាមរយៈការទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបទាំងនេះជំនួសយើង និងបានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី។ ដូច្នេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ព្រះលោហិតទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវបានធ្វើជាព្រះអង្គសង្រ្គោះដ៏គ្រប់លក្ខណ៍របស់យើង។ ហើយយើងជឿលើព្រះយេស៊ូវគ្រីស្ទនេះយ៉ាងពិតប្រាកដ។ 
ដោយសារសេចក្តីជំនឿ ដែលយើងថ្វាយបង្គំព្រះយ៉ាងអស់ពីចិត្ត ហើយដោយសារសេចក្តីជំនឿ ដែលយើងបំពេញកិច្ចការរបស់ទ្រង់យ៉ាងអស់ពីចិត្ត។ ការប្រព្រឹត្តរបស់យើងមិនអាចមានភាពគ្រប់លក្ខណ៍បានឡើយ ប៉ុន្តែដោយសារ            សេចក្តីជំនឿរបស់យើង ដែលយើងបានគ្រប់លក្ខណ៍។ ដោយហេតុនេះ យើងត្រូវតែរស់នៅជាពួកសិស្សរបស់ព្រះយេស៊ូវ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ យើងមិនមែនជាអ្នកដែលបែរទៅឯសេចក្តីវិនាសនៃសេចក្តីជំនឿវិញទេ។ ទោះបីជាយើងមិនពេញលេញក៏ដោយ ក៏យើងអាចរត់ ដោយសេចក្តីជំនឿបានដែរ ហើយយើងត្រូវតែរត់កាន់តែលឿន ដោយសារសេចក្តីជំនឿ។         «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ។» «ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន។» យើងបានទទួលការពិតថា យើងបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ ហើយយើងគឺជាអ្នកដែលសង្រ្គោះព្រលឹងរបស់អ្នកដទៃ។ ប៉ុន្តែបើសិនយើងមិនលះបង់ខ្លួនយើងសម្រាប់បេសកកម្មដែលព្រះប្រទានឲ្យ ដើម្បីសង្រ្គោះអ្នកដទៃទេ យើងនឹងត្រឡប់ទៅឯសេចក្តីវិនាស សេចក្តីអស់សង្ឃឹម និងការស្លាប់នៅក្នុងអំពើបាបរបស់យើងហើយ។ 
មនុស្សដែលឥតបាប មានអំណរ ខណៈដែលកំពុងតែបំពេញកិច្ចការដ៏សុចរិតរបស់ទ្រង់។ ពួកគេមានអំណរក្នុងការប្រកាសដំណឹងល្អរបស់ព្រះ ដែលសង្រ្គោះព្រលឹងរបស់អ្នកដទៃ។ ប៉ុន្តែមនុស្សមានបាបមិនមានអំណរក្នុងការធ្វើអ្វីដែលត្រឹមត្រូវទេ។ សម្រាប់អ្នកដែលបានទទួលការអត់ទោសបាប ការធ្វើអ្វីដែលត្រឹមត្រូវក្លាយជានំប៉័ងខាងវិញ្ញាណរបស់ពួកគេ។ ការប្រកាសដំណឹងល្អនៅកាន់លោកិយទាំងមូលគឺជាកិច្ចការត្រឹមត្រូវ ដែលសង្រ្គោះព្រលឹងរបស់អ្នកដទៃ ប៉ុន្តែក្នុងពេលជាមួយគ្នា វាក៏ជានំប៉័ងជីវិតរបស់យើងផងដែរ។ តាមរយៈការធ្វើកិច្ចការត្រឹមត្រូវ ចិត្តរបស់យើងបានពេញដោយព្រះវិញ្ញាណ ហើយកម្លាំងថ្មីផុសឡើងនៅក្នុងយើង។ កាលណាវិញ្ញាណរបស់យើងរីកចម្រើន និងពេញវ័យ យើងកាន់តែក្លាហានឡើង។ ដូច្នេះ ដើម្បីរស់នៅដូចជាលោកអ័ប្រាហាំ ដើម្បីទទួលព្រះពរពីព្រះ និងដើម្បីចែករំលែកព្រះពរនេះទៅដល់អ្នកដទៃ យើងត្រូវតែស្រឡាញ់សេចក្តីសុចរិត ស្រឡាញ់អ្វីដែលត្រឹមត្រូវ និងស្រឡាញ់ការប្រកាសដំណឹងល្អ។ ទោះបីជាយើងខ្សោយក៏ដោយ បើសិនយើងមិនបន្តធ្វើកិច្ចការដ៏សុចរិតទាំងនេះទេ ក៏ព្រលឹងរបស់យើងនឹងស្លាប់ដែរ។ យើងដែលជាមនុស្សសុចរិត ពិតជានឹងស្លាប់ខាងវិញ្ញាណ បើសិនយើងឈប់បម្រើព្រះរាជកិច្ចដ៏សុចរិតរបស់ទ្រង់។ ដូច្នេះហើយបានជាព្រះយេស៊ូវបានមានបន្ទូលថា «មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត» (ម៉ាថាយ ៥:៦)។ 
ព្រះយេស៊ូវក៏បានមានបបន្ទូលផងដែរថា «មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ» (ម៉ាថាយ ៥:៦)។ អ្នកដែលបានទទួលការអត់ទោសបាប និងជឿថា ព្រះអម្ចាស់បានលាងសម្អាតអំពើបាបទាំងអស់របស់យើង អាចមើលជួបជាមួយព្រះបាន។ ហើយពួកគេជឿលើព្រះ ដើរតាមទ្រង់ និងប្រកាសពីព្រះពរនៃស្ថានសួគ៌ទៅកាន់លោកិយទាំងមូល។ 
យើងបានគ្រប់លក្ខណ៍ ដោយសារសេចក្តីជំនឿ។ យើងត្រូវតែស្លាប់ ដោយសារអំពើបាបរបស់យើង ប៉ុន្តែព្រះអម្ចាស់បានយាងមកផែនដីនេះ បានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាងជំនួសយើង និងបានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍។ នេះគឺជាសេចក្តីពិត និងផ្លូវទៅកាន់នគរស្ថានសួគ៌។ ការស្គាល់សេចក្តីពិតនេះគឺជាការស្គាល់ផ្លូវនៃសេចក្តីជំនឿហើយ។ មិនមានផ្លូវណាផ្សេងទៀត ក្រៅពីផ្លូវមួយនេះឡើយ។ យើងមិនអាចចូលទៅក្នុងស្ថានសួគ៌ ដោយសារការប្រព្រឹត្តល្អរបស់យើងបានឡើយ។ ប៉ុន្តែដោយសារតែការយល់ និងជឿលើអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើងប៉ុណ្ណោះ ដែលយើងអាចចូលទៅស្ថានសួគ៌បាន។ 
សរុបមក បើសិនយើងត្រូវបែងចែកមនុស្សទៅជាពីរប្រភេទ មានអ្នកដែលត្រូវបានប្រើសម្រាប់អ្វីដែលត្រឹមត្រូវ និងអ្នកដែលត្រូវបានប្រើសម្រាប់អ្វីដែលអាក្រក់។ អ្នកដែលត្រូវបានប្រើសម្រាប់ការអាក្រក់ មិនមែនជាអ្នកដែលបានទទួលការអត់ទោសបាបពិតប្រាកដទេ។ តាមរយៈការជឿលើអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង យើងបានក្លាយជាឧបករណ៍នៃសេចក្តីសុចរិត ប៉ុន្តែអ្នកដែលមិនបានទទួលការអត់ទោសបាប នៅតែជាឧបករណ៍របស់អារក្សដដែល ទោះបើពួកគេមិនចង់ធ្វើដូច្នេះក៏ដោយ។ 
នៅវេលានេះ ខ្ញុំនិយាយទៅកាន់អ្នកដោយទំនុកចិត្តថា ព្រះបានប្រទានឲ្យយើងនូវសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ សេចក្តីជំនឿ៏ដ៏គ្រប់លក្ខណ៍ និងការអត់ទោសបាបដ៏គ្រប់លក្ខណ៍របស់យើងហើយ។ តើទង្វើរបស់អ្នកមិនពេញលេញ ទោះបើអ្នកជឿតាមដំណឹងល្អនេះហើយឬ? ហើយតើចិត្តរបស់អ្នកធ្លាក់ចុះ ដោយសារតែទង្វើរបស់អ្នកឬ? អ្នកមិនត្រូវធ្លាក់ទឹកចិត្តបែបនេះទេ ពីព្រោះមនុស្សសុចរិតអាចរស់នៅ ដោយអាងសេចក្តីជំនឿបាន។ ព្រះអម្ចាស់ជ្រាបពីភាពមិនពេញលេញ និងភាពខ្សោយទាំងអស់របស់យើង។ ដូច្នេះ តើទ្រង់មិនបានទទួលយកវាទាំងអស់ ដោយបុណ្យជ្រមុជរបស់ទ្រង់ទេឬ?
ខ្ញុំចង់ផ្តល់ឲ្យអ្នកនូវឧទាហរណ៍ធម្មតាមួយ ដើម្បីបញ្ជាក់ពីភាពមិនពេញលេញរបស់យើង។ នៅពេលខ្លះ យើងលេងបាល់ទាត់ជាមួយគ្នា។ កាលណាក្រុមរបស់ខ្ញុំមានបញ្ហា ដោយបាល់កំពុងតែធ្លាក់តម្រង់មកទីរបស់យើង ជារឿយៗ ខ្ញុំទាត់បាល់ចេញក្រៅ ឬយកដៃរបស់ខ្ញុំចាប់បាល់។ តើខ្ញុំគឺជាអ្នកចាំទីឬ? មិនមែនទេ។ ខ្ញុំគ្រាន់តែចង់ឈ្នះប៉ុណ្ណោះ។ នៅក្នុងស្ថានភាពបែបនេះ យើងទាំងអស់គ្នាដែលជាអ្នកដឹកនាំ ពួកបរិសុទ្ធ និងអ្នកបម្រើរបស់ព្រះក៏ធ្វើគ្រប់យ៉ាងដូចគ្នា ដើម្បីឈ្នះដែរ។ យើងអាចភ្លេចអំពីការលេងតាមសម្រួល ហើយដើម្បីយកឈ្នះ យើងលេងតាមរបៀបមិនយុត្តិធម៌ជាច្រើន។ គ្មានកីឡាណា ដែលបង្ហាញពីអកប្បកិរិយារបស់មនុស្សដ៏អាក្រាត និងអាក្រក់របស់យើងខ្លាំងជាងកីឡាទាល់ទាត់ទេ។ បើសិនក្រុមរបស់យើងមានបញ្ហា យើងមិនស្ទាក់ស្ទើរក្នុងលេងល្បិចខូច ដើម្បីបន្តបណ្តើរបាល់ទៅមុខឡើយ។ 
យើងអាចធ្វើការទាំងនេះបាន ប៉ុន្តែបើសិនក្រុមម្ខាងទៀតធ្វើខុសចំពោះយើង យើងស្រែកទាមទារឲ្យអាជ្ញាកណ្តាលផ្តល់កាតលឿងមួយដល់ពួកគេ ប៉ុន្តែសូម្បីតែសិទ្ធិអំណាចរបស់អាជ្ញាកណ្តាលក៏មិនមានប្រសិទ្ធភាពអ្វីទាំងអស់ដែរ។ នេះហើយគឺជានិស្ស័យពិតរបស់យើង។ យើងតែងតែចង់បានអ្វីដែលមានប្រយោជន៍ដល់អ្វីដែលជារបស់យើង ដល់ក្រុមរបស់យើង និងដល់ខ្លួនយើង ហើយយើងចង់បានតែអ្វីដែលមានប្រយោជន៍ដល់យើងប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ព្រះនៅតែបានសង្រ្គោះយើងដែលជាមនុស្សបែបនេះទៀត។ ទោះបីជាយើងនៅតែមានកំហុស និងអំពើបាបរំលងជាច្រើនក៏ដោយ ក៏ដោយសារ            សេចក្តីជំនឿ យើងបានកើតជាថ្មី ដោយមិនមានកន្លែងបន្ទោសបានដែរ។ 
ព្រះអម្ចាស់បានសង្រ្គោះយើងទាំងស្រុង ចេញពីអំពើបាបទាំងអស់របស់យើង។ ដោយហេតុនោះ យើងហៅព្រះអម្ចាស់ជាព្រះនៃសេចក្តីសង្រ្គោះ ហើយហៅព្រះនៃសេចក្តីសង្រ្គោះជាព្រះអម្ចាស់របស់យើង។ ព្រះអម្ចាស់គឺជាព្រះនៃ             សេចក្តីសង្រ្គោះរបស់យើង។ សាវកពេត្រុសបានសារភាពថា «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់» (ម៉ាថាយ ១៦:១៦)។ ហើយព្រះ           អម្ចាស់បានទទួលយកសេចក្តីជំនឿដ៏មានពរជាសេចក្តីជំនឿដែលព្រះប្រទានឲ្យ។ ពាក្យថា ព្រះគ្រីស្ទ នៅទីនេះ មានន័យថា ព្រះអង្គដែលបានទទួលយកអំពើបាបរបស់យើងដាក់លើអង្គទ្រង់ ហើយដោះវាទាំងអស់ចេញ។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់។ ហើយក្នុងនាមជាព្រះរាជបុត្រានៃព្រះ និងព្រះអង្គសង្រ្គោះរបស់យើង ទ្រង់បានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍។ ដូច្នេះ ចូរមានចិត្តក្លាហានឡើង ទោះបើអ្នកអាចមានអារម្មណ៍ថា អ្នកមិនពេញលេញ និងខ្សោយយ៉ាងខ្លាំងក្នុងការបម្រើដំណឹងល្អក៏ដោយ។ 
ព្រលឹង ចិត្ត និងរូបកាយរបស់អ្នកមិនគួរវៀចវេរ និងបែរក្រោយទេ។ ផ្ទុយទៅវិញ អ្នកត្រូវតែពង្រឹងវាឲ្យមាំមួនឡើង ដោយសេចក្តីជំនឿ ហើយក្លាយជាមនុស្សសុចរិតដ៏ក្លាហានអស្ចារ្យ ដែលកំពុងតែប្រកាសសេចក្តីជំនឿដែលព្រះប្រទានឲ្យនៅគ្រប់ទីកន្លែង។ ចូរសម្លឹងមើលមកខ្ញុំ។ ខ្ញុំគ្មានអ្វីអួតនៅក្នុងសាច់ឈាមរបស់ខ្ញុំឡើយ ប៉ុន្តែតើខ្ញុំកំពុងតែប្រកាសដំណឹងល្អទៅកាន់ពិភពលោកទាំងមូលដែរទេ? តើអ្នកមិនកំពុងតែធ្វើដូច្នេះដែរទេឬ? ចូរកុំគិតថា អ្នកដែលបង្ហាញថា ខ្លួនពួកគេមិនមានភាពមិនពេញលេញ មិនមានកំហុសឲ្យសោះ។ ពួកមនុស្សមានបាបគឺគ្រាន់តែជាពួកមនុស្សកំពុតប៉ុណ្ណោះ។ ហើយពួកមនុស្សកំពុតគឺជាមនុស្សជាតិ ដូចជាអ្នក និងខ្ញុំដែរ។ ដូច្នេះ តើសាច់ឈាមរបស់ពួកគេអាចល្អ ថ្លៃថ្នូរ និងស្អាតបានយ៉ាងដូចម្តេច? អ្វីដែលតែងតែមិនពេញលេញ គឺជាសាច់ឈាមរបស់មនុស្សជាតិនេះហើយ។ ដូច្នេះ អ្នកត្រូវតែដឹងថា អ្នកដែលកំពុងតែអួតពីគុណធម៌ ជាពិសេសនៅក្នុងសហគមន៍គ្រីស្ទបរិស័ទ គឺគ្រាន់តែអួតពីនិស្ស័យកំពុត និងបោកបញ្ឆោតរបស់ពួកគេប៉ុណ្ណោះ។ 
ព្រះរបស់យើងបានសង្រ្គោះយើងយ៉ាងគ្រប់លក្ខណ៍។ ដូច្នេះ យើងអាចបម្រើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបាន ដោយសារសេចក្តីជំនឿរបស់យើង ដែលបានធ្វើឲ្យយើងគ្រប់លក្ខណ៍ ដោយអំណាចនៃសេចក្តីសុចរិតរបស់ព្រះដ៏គ្រប់លក្ខណ៍នេះ។ យើងអរព្រះគុណដល់ព្រះ សម្រាប់ការជួយឲ្យយើងអាចបានសង្រ្គោះ ដោយសារសេចក្តីជំនឿ តាមរយៈសេចក្តីពិតនៃសេចក្តីសង្រ្គោះ ដែលទ្រង់បានរៀបចំតាំងពីមុនកំណើតលោកិយទៅទៀត។ អំពើបាបទាំងអស់របស់អ្នកត្រូវបានលាងសម្អាត នៅពេលទ្រង់ព្រះយេស៊ូវទទួលបុណ្យជ្រមុជ និងសម្រក់ព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាជឿតាមសេចក្តីពិតនេះ។