Search

Проповеди

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-14] តើអ្វីគឺជាការប្រែចិត្តពិតប្រាកដ ដែលនាំយើងឲ្យទួលបានព្រះវិញ្ញាណបរិសុទ្ធ? (កិច្ចការ ២:៣៨)

(កិច្ចការ ២:៣៨)
«ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។»
 
 
តើអ្វីគឺជាការប្រែចិត្តពិត ដែលនាំឲ្យយើងទទួលបាន ព្រះវិញ្ញាណបរិសុទ្ធ? 
ការបែរមកឯដំណឹងល្អពិត អំពីទឹក និងព្រះវិញ្ញាណបរិសុទ្ធ ហើយជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង

ព្រះគម្ពីរ និយាយនៅក្នុង កិច្ចការ ២ ថា សេចក្តីអធិប្បាយរបស់សាវកពេត្រុសបានប៉ះពាល់ដល់ចិត្តរបស់មនុស្សយ៉ាងខ្លាំង ហើយបានបណ្តាលឲ្យពួកគេប្រែចិត្តចេញពីអំពើបាបរបស់ពួកគេ។ ពួកគេបានប៉ះពាល់ចិត្ត ហើយបាននិយាយទៅកាន់សាវកពេត្រុស និងពួកសាវកដទៃទៀតថា «តើយើងខ្ញុំត្រូវធ្វើដូចម្តេច?» (កិច្ចការ ២:៣៧)។ បន្ទាប់មក សាវកប៉ុលពេត្រុសបានឆ្លើយទៅពួកគេថា «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ» (កិច្ចការ ២:៣៨)។ 
សេចក្តីអធិប្បាយរបស់សាវកពេត្រុស បង្ហាញប្រាប់យើងថា ជំនឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ គឺចាំបាច់សម្រាប់យើង ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយវាក៏បង្ហាញប្រាប់យើងផងដែរអំពីការប្រែចិត្តពិតប្រាកដ។ យើងគួរតែដឹងថា យើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ ជាមួយនឹងការអត់ទោសអំពើបាបបាន ដោយការពិនិត្យមើលព្រះគម្ពីរឲ្យបានច្បាស់លាស់ និងជំនឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។
កិច្ចការដំបូង ដែលយើងត្រូវការ ដើម្បីទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាជំនឿលើការប្រែចិត្តតាមព្រះគម្ពីរ។ ប៉ុន្តែយើងមិនគួរផ្តល់អត្ថន័យដល់ការប្រែចិត្តនេះជាការ ស្តាយក្រោយឡើយ។ ការប្រែចិត្តនៅទីនេះ មានន័យថា ជំនឿលើព្រះយេស៊ូវគ្រីស្ទ។ យើងអាចមើលឃើញនៅក្នុងព្រះគម្ពីរថា មនុស្សបានស្តាយក្រោយរួចហើយ ដែលបានឆ្កាងព្រះអម្ចាស់នោះ។ ពួកគេបានស្តាយក្រោយ ហើយសួរសាវកពេត្រុសពីអ្វីដែលពួកគេគួរតែធ្វើ ហើយទទួលស្គាល់អំពើបាបរបស់ខ្លួន សូម្បីតែនៅមុនពេលសាវកពេត្រុសបានប្រាប់ពួកគេឲ្យប្រែចិត្តទៀតផង។ តាមរយៈការនេះ យើងមើលឃើញថា ការប្រែចិត្តដែលសាវកពេត្រុសកំពុងតែនិយាយអំពី មិនមែនជាការស្តាយក្រោយ ឬការទទួលស្គាល់អំពើបាបទេ ប៉ុន្តែជាការទទួលយកព្រះយេស៊ូវគ្រីស្ទទុកនៅក្នុងចិត្តរបស់មនុស្សម្នាក់ជាព្រះអង្គសង្រ្គោះរបស់ខ្លួន ហើយមានជំនឿតាមដំណឹងល្អពិត ដែលទ្រង់បានប្រទានដល់យើង។ នេះហើយគឺជាលក្ខណៈពិតនៃការប្រែចិត្ត។ 
សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ បានមកដល់យើង នៅមុនពេលយើងមានការស្តាយក្រោយចំពោះអំពើបាបនៅក្នុងចិត្តរបស់យើងទៅទៀត។ នេះមានន័យថា ព្រះយេស៊ូវបានដោះអំពើបាបរបស់យើងចេញ នៅពេលទ្រង់ទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ សុគតនៅលើឈើឆ្កាង និងរស់ពីសុគតឡើងវិញ។ តាមរបៀបនេះ ទ្រង់បានសម្អាតយើងចេញពីអំពើបាប និងអំពើរំលងទាំងអស់របស់យើង។ 
ការប្រែចិត្តពិតប្រាកដ មានន័យថា ការជឿតាមសេចក្តីពិតនេះ។ តើអ្នកគិតថា អំពើបាបរបស់យើងនឹងរលុបបាត់ទៅជារៀងរហូតឬ បើសិនយើងគ្រាន់តែស្តាយក្រោយចំពោះអំពើបាបរបស់យើង ហើយទូលសូមការអត់ទោស? នេះមិនមែនជាការប្រែចិត្តពិតប្រាកដឡើយ។ ការប្រែចិត្តពិតប្រាកដ មានន័យថា ការទទួលបានការអត់ទោសអំពើបាបរបស់យើង ដោយការជឿតាមដំណឹងល្អពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ ព្រះគម្ពីរនិយាយថា យើងគួរតែទទួលបានការអត់ទោសអំពើបាបរបស់យើង តាមរយៈការប្រែចិត្ត។ ដូចគ្នាដែរ យើងត្រូវតែជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ដើម្បីទទួលបានការអត់ទោសពេញលេញសម្រាប់អំពើបាបរបស់យើង។ 
សាវកពេត្រុស បានធ្វើបុណ្យជ្រមុជ «ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ» ដល់អ្នកដែលបានជឿលើព្រះយេស៊ូវ។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបរបស់មនុស្ស ជាតិ។ បុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង គឺជាការបំពេញសម្រេចដំណឹងល្អពិត ដែលជួយឲ្យអ្នកជឿបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ (ម៉ាថាយ ៣:១៥-១៧)។ ហើយមនុស្សជាតិអាចបានញែកជាបរិសុទ្ធ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើ ឆ្កាង។ និយាយឲ្យខ្លី អ្នកដែលបានទទួលការអត់ទោសអំពើបាប ដោយការជឿតាមដំណឹងល្អ ទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ 
 
 
តើការអធិស្ឋានអាចនាំមកនូវការគង់សណ្ឋិតរបស់ ព្រះវិញ្ញាណបរិសុទ្ធដែរទេ?
 
មនុស្ស មិនអាចទទួលបានការអត់ទោសអំពើបាប និងការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ ទោះបើពួកគេខិតខំអធិស្ឋានទូលសុំខ្លាំងយ៉ាងណាក៏ដោយ។ ដើម្បីទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ យើងចាំបាច់ត្រូវតែជឿតាមដំណងល្អពិត ដែលសម្រេចបានដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដល់អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានលាងសម្អាតទាំងស្រុងតែប៉ុណ្ណោះ។ 
ជំនឿតាមដំណឹងល្អ មានន័យថា ការទទួលស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះពិត។ កិច្ចការ ២:៣៨ និយាយថា «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ»។ សាវកពេត្រុសបាននិយាយថា ព្រះប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលទទួលបានការអត់ទោសអំពើបាបរបស់ខ្លួនហើយ ដោយការប្រែចិត្តត្រឹមត្រូវ។ ការអត់ទោសអំពើបាប និងការទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺប្រទាក់ក្រឡាគ្នា។ 
ព្រះគម្ពីរ និយាយថា «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ ដ្បិតសេចក្តីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា និងកូនចៅអ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងហៅ» (កិច្ចការ ២:៣៨-៣៩)។ 
មនុស្សម្នាក់ អាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន លុះត្រាតែចិត្តរបស់គាត់បានញែកជាបរិសុទ្ធ ហើយមិនមានបាប។ ដូច្នេះ យើងគួរតែជឿតាមដំណឹងល្អ ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានដល់យើង។ យើងត្រូវតែបានញែកជាបរិសុទ្ធ បន្ទាប់ពីទទួលបានការអត់ទោសអំពើបាបរបស់យើង ដោយការជឿតាមដំណឹងល្អពិត ដែលនិយាយថា អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានលាងសម្អាតចេញហើយ នៅពេលព្រះយេស៊ូវគ្រីស្ទទទួលបុណ្យជ្រមុជ។ បន្ទាប់ពីនោះ យើងអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន។ បំណងព្រះហឫទ័យព្រះគឺថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងមនុស្សជាតិ។ «ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាបានញែកជាបរិសុទ្ធ» (១ថែស្សាឡូនីច ៤:៣)។
សេចក្តីអត់ទោសអំពើបាបពិតប្រាកដ មិនត្រូវបានប្រទានមក តាមរយៈការប្រព្រឹត្ត យញ្ញបូជា ឬសេចក្តីល្អរបស់មនុស្សឡើយ ប៉ុន្តែតាមរយៈតែការជឿតាមដំណឹងល្អពិតអំពីអ្វី ដែលព្រះត្រៃឯកបានសម្រេចបាន តាមរយៈលោកយ៉ូហាន-បាទ្ទីសប៉ុណ្ណោះ។ ព្រះត្រៃឯកប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដល់អ្នកដែលទទួលបានការអត់ទោសអំពើបាប ដោយការជឿតាមដំណឹងល្អពិត។ 
បណ្តាជន បានប៉ះពាល់ដល់ជម្រៅចិត្ត នៅពេលពួកគេបានស្តាប់ឮអ្វីដែលសាវកពេត្រុសបាននិយាយនៅថ្ងៃបុណ្យទី៥០។ ពួកគេបានស្រែកឡើងថា «តើយើងខ្ញុំត្រូវធ្វើដូចម្តេច?» (កិច្ចការ ២:៣៧)។ នេះបង្ហាញថា ពួកគេបានផ្លាស់ប្តូរគំនិតរបស់ពួកគេ ហើយឥឡូវនេះ បានជឿ និងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់ខ្លួន។ ហើយពួកគេក៏បានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ដោយការជឿតាមការប្រែចិត្តពិតប្រាកដ ដែលសាវកពេត្រុសបានអធិប្បាយផងដែរ។ ដូច្នេះ សេចក្តីអត់ទោសអំពើបាបត្រូវបានប្រទានដល់មនុស្សទាំងអស់ ដោយផ្អែកលើជំនឿរបស់ពួកគេតាមដំណឹងល្អពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
គោលបំណងនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺដើម្បីអនុញ្ញាតឲ្យទ្រង់ទទួលយកអំពើបាបរបស់លោកិយនេះ។ ជំនឿលើការនេះ គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការទទួលបានព្រះវិញ្ញាណ បរិសុទ្ធ។ ព្រះប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលជឿតាមដំណឹងល្អអំពីសេចក្តីពិតនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ «កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់» (ម៉ាថាយ ៣:១៦)។ 
ការយាងមករបស់ព្រះវិញ្ញាណបរិសុទ្ធ នៅថ្ងៃបុណ្យទី៥០ មានទំនាក់ទំនងពិសេសជាមួយជំនឿរបស់ពួកសាវកតាមដំណឹងល្អ៖ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។
កណ្ឌគម្ពីរកិច្ចការ និយាយថា មនុស្សបានទទួលបុណ្យជ្រមុជ ដោយនូវព្រះនាមព្រះយេស៊ូវ និងទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ យើងគួរតែជឿថា ការទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាអំណោយទានពិសេសមួយពីព្រះ។ ហើយដើម្បីទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ អំពើបាបទាំងអស់របស់យើងត្រូវតែបានលាងសម្អាតចេញ តាមរយៈជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។
យោងតាមកណ្ឌគម្ពីរកិច្ចការ អស់អ្នកដែលបានស្តាប់ឮសេចក្តីអធិប្បាយរបស់សាវកពេត្រុស ដែលគាត់បាននិយាយថា «ចូរឲ្យអ្នករាល់គ្នាបានសង្គ្រោះរួចពីពូជដំណវៀចនេះ» (កិច្ចការ ២:៤០) បានទទួលយកយោបល់នេះ ហើយបានទទួលបុណ្យជ្រមុជ។ អ្វីដែលយើងរៀនបានពីព្រះគម្ពីរគឺថា នៅសម័យពួកជំនុំដំបូង ពួកសាវកបានទទួលព្រះវិញ្ញាណបរិសុទ្ធ ពីព្រោះពួកគេមានជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ហើយនេះគឺជាលក្ខខណ្ឌចាំបាច់ក្នុងការទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង គឺចាំបាច់សម្រាប់អ្នកដែលស្វែងរកសេចក្តីអត់ទោសអំពើបាប។ 
 
 
ជំនឿដែលដឹកនាំយើងឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការប្រែចិត្តពិតប្រាកដ
 
ចូរយើងពិនិត្យមើល កិច្ចការ ៣:១៩ «ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់»។ តើយើងគួរតែ ផ្តល់អត្ថន័យដល់ការប្រែចិត្តយ៉ាងដូចម្តេច? ហើយចូរយើងគិតអំពីវាម្តងទៀត។
នៅក្នុងព្រះគម្ពីរ ការប្រែចិត្តមានន័យថា ការបែរមកឯជំនឿលើសេចក្តីប្រោសលោះ។ នៅសម័យនោះ មនុស្សបានប្រព្រឹត្តតាមចិត្តរបស់ខ្លួន ហើយបានថ្វាយបង្គំរបស់ដែលព្រះបានបង្កើតមក។ ប៉ុន្តែបន្ទាប់ពីពួកគេបានដឹងថា ព្រះយេស៊ូវបានសង្រ្គោះពួកគេចេញពីអំពើបាបរបស់ពួកគេ ដោយទឹក និងព្រះលោហិតទ្រង់ ពួកគេបានប្រែចិត្តជឿ។ នេះហើយគឺជាការប្រែចិត្ត ដែលស្របតាមព្រះគម្ពីរ។ ការប្រែចិត្តពិតប្រាកដ គឺត្រូវបែរមកជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។
តើអ្វីគឺជាការប្រែចិត្តពិតប្រាកដ ដែលនាំឲ្យយើងបានទទួលព្រះវិញ្ញាណបរិសុទ្ធ? គឺត្រូវជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ «ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់។» បើសិនមនុស្សមានជំនឿបែបនេះ ពួកគេនឹងទទួលការអត់ទោសអំពើបាបរបស់ខ្លួន និងព្រះវិញ្ញាណបរិសុទ្ធ។ ដោយសារព្រះយេស៊ូវបានញែកមនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះជាបរិសុទ្ធ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង យើងត្រូវតែជឿតាមដំណឹងល្អពិតនេះ ហើយទទួលបានសេចក្តីប្រោសលោះ និងព្រះវិញ្ញាណ បរិសុទ្ធទុកជាអំណោយទានពីព្រះ។
ដើម្បីជឿព្រះយេស៊ូវ និងទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ អំពើបាបរបស់មនុស្សត្រូវតែបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈជំនឿលើបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយយើងគួរតែជឿថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីទទួលយកការកាត់ទោសសម្រាប់អំពើបាបរបស់យើង។ នេះហើយគឺជាជំនឿ និងការប្រែចិត្តត្រឹមត្រូវ ដែលជួយឲ្យយើងអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។
ព្រះវិញ្ញាណបរិសុទ្ធ យាងមកសណ្ឋិតលើអ្នកដែលមានការអត់ទោសអំពើបាបទាំងអស់របស់ខ្លួន។ ហេតុអ្វីព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធជាអំណោយទាន ដល់អ្នកដែលបានសង្រ្គោះហើយ? ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បរិសុទ្ធ ចង់គង់នៅក្នុងពួកគេ ហើយបោះត្រាពួកគេជាកូនរបស់ទ្រង់។
ព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះ។ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះតែមួយ។ ទ្រង់គឺជាអង្គបុគ្គលទាំងបី ប៉ុន្តែទ្រង់គឺជាព្រះតែមួយសម្រាប់អ្នកដែលជឿព្រះយេស៊ូវ។ ដោយ សារព្រះវរបិតាមានផែនការសង្រ្គោះយើង ចេញពីអំពើបាបរបស់យើង ទើបព្រះរាជបុត្រាយេស៊ូវបានយាងមកក្នុងលោកិយនេះ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន ដើម្បីដោះអំពើបាបរបស់លោកិយនេះចេញ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី ហើយបានយាងត្រឡប់ទៅស្ថានសួគ៌វិញ។ ព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើងឲ្យជឿតាមដំណឹងល្អពិត ដោយការធ្វើបន្ទាល់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
ព្រះ បោះត្រាអស់អ្នកដែលបានសង្រ្គោះ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ព្រះអម្ចាស់ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលជឿតាមដំណឹងល្អថា ព្រះយេស៊ូវបានដោះអំពើបាបរបស់លោកិយនេះចេញ។ ព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ដើម្បីបោះត្រាពួកគេធ្វើជាកូនរបស់ទ្រង់។ ហើយព្រះវិញ្ញាណបរិសុទ្ធគឺជា ភស្តុតាងចុងក្រោយបង្អស់នៃសេចក្តីសង្រ្គោះចេញពីបាប សម្រាប់អស់អ្នកដែលជឿតាមដំណឹងល្អពិត។ 
អស់អ្នកដែលមានព្រះវិញ្ញាណបរិសុទ្ធ គឺជាកូនរបស់ព្រះ អម្ចាស់ហើយ។ អស់អ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តែងតែមានពេលលំហើយ។ ពួកគេមានជំនឿរឹងមាំតាមព្រះបន្ទូលព្រះ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ពួកគេមានក្តីអំណរពិតប្រាកដ។ អស់អ្នកដែលប្រែចិត្តតាមរបៀបត្រឹមត្រូវ មិនមានបាបនៅក្នុងចិត្តរបស់ខ្លួនទៀតឡើយ ហើយមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។
ព្រះគម្ពីរ និយាយថា មានការប្រែចិត្ត ដែលនាំឲ្យមានការអត់ទោសអំពើបាប។ តើអ្នកបានមានការប្រែចិត្តបែបនេះហើយឬនៅ? បើសិនអ្នកមានការប្រែចិត្តបែបនេះ ហើយមានជំនឿត្រឹមត្រូវ អ្នកក៏អាចទទួលយកដំណឹងល្អពិតផងដែរ។ ខ្ញុំសូមទូន្មានអ្នកឲ្យប្រែចិត្តចេញពីអំពើបាបរបស់អ្នក ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធចុះ។ តើអ្នកត្រៀមខ្លួន ដើម្បីប្រែចិត្ត ហើយជឿតាមដំណឹងល្អពិត ដែលនាំឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ?