Search

Mahubiri

Subject 4 : ការដោះស្រាយអំពើបាបប្រចាំថ្ងៃ

[4-1] ដំណឹងល្អអំពីការធួននឹងបាប ពេញលេញ (យ៉ូហាន ១៣:១-១៧)

(យ៉ូហាន ១៣:១-១៧)
«កាល​មុន​បុណ្យ​រំលង នោះ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពេល​កំណត់ ដែល​ទ្រង់​ត្រូវ​ចេញ​ពី​លោកីយ៍​នេះ ទៅ​ឯ​ព្រះវរបិតា​វិញ បាន​មក​ដល់​ហើយ ដូច្នេះ ដែល​ទ្រង់​បាន​ស្រឡាញ់​ដល់​ពួក​ទ្រង់​នៅ​ក្នុង​លោកីយ៍​នេះ នោះ​ទ្រង់​ក៏​ចេះ​តែ​ស្រឡាញ់​គេ ដរាប​ដល់​ចុង​បំផុត កំពុង​ពេល​បាយ​យប់​នោះ​ឯង កាល​អារក្ស​បាន​បញ្ចូល​ចិត្ត​យូដាស-អ៊ីស្ការីយ៉ុត ជា​កូន​ស៊ីម៉ូន ឲ្យ​បញ្ជូន​ទ្រង់​ហើយ នោះ​ដោយ​ព្រោះ​ព្រះយេស៊ូវ​បាន​ជ្រាប​ថា ព្រះវរបិតា​បាន​ប្រគល់​ការ​ទាំង​អស់​មក​ក្នុង​ព្រះហស្ត​ទ្រង់ ហើយ​ថា ទ្រង់​មក​ពី​ព្រះ ក៏​ត្រូវ​ទៅ​ឯ​ព្រះ​វិញ បាន​ជា​ទ្រង់​ក្រោក​ពី​សោយ​ឡើង ដោះ​ព្រះពស្ត្រ​ពេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ ក្រោយ​នោះ​ទ្រង់​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ ចាប់​តាំង​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ទ្រង់​ក្រវាត់​នោះ​មក​ជូត កាល​ទ្រង់​មក​ដល់​ស៊ីម៉ូន-ពេត្រុស នោះ​គាត់​ទូល​ថា ព្រះអម្ចាស់​អើយ ទ្រង់​លាង​ជើង​ឲ្យ​ទូលបង្គំ​ឬ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ ពេត្រុស​ទូល​ប្រកែក​ថា ទ្រង់​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ​ឡើយ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ទេ ស៊ីម៉ូន-ពេត្រុស​ទូល​ទ្រង់​ថា ឱ​ព្រះអម្ចាស់​អើយ បើ​ដូច្នោះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូលបង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង​ចុះ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា អ្នក​ដែល​ងូត​ទឹក​ហើយ នោះ​ត្រូវ​ការ​លាង​តែ​ជើង​ប៉ុណ្ណោះ ឲ្យ​បាន​ស្អាត​ទាំង​អស់ ឯ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាត​ហើយ តែ​មិន​មែន​ទាំង​អស់​គ្នា​ទេ នេះ​ព្រោះ​ទ្រង់​ជ្រាប​នូវ​អ្នក​ណា​ដែល​នឹង​បញ្ជូន​ទ្រង់ ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​រាល់​គ្នា​មិន​មែន​ស្អាត​គ្រប់​គ្នា​ទេ កាល​ទ្រង់​បាន​លាង​ជើង​គេ​រួច ហើយ​បាន​ពាក់​ព្រះពស្ត្រ​ទ្រង់​វិញ នោះ​ក៏​គង់​នៅ​តុ មាន​ព្រះបន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​យល់​ការ​ដែល​ខ្ញុំ​ទើប​នឹង​ធ្វើ​នេះ​ឬ​ទេ អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ជា​លោក​គ្រូ ហើយ​ជា​ព្រះអម្ចាស់ នោះ​ក៏​ត្រូវ​មែន ពី​ព្រោះ​គឺ​ខ្ញុំ​នេះ​ហើយ ដូច្នេះ បើ​ខ្ញុំ ដែល​ជា​ព្រះអម្ចាស់ ហើយ​ជា​គ្រូ បាន​លាង​ជើង ឲ្យ​អ្នក​រាល់​គ្នា នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​លាង​ជើង ដល់​គ្នា​នឹង​គ្នា​ដែរ ដ្បិត​ខ្ញុំ​បាន​ធ្វើ​ដំរាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ ហើយ​អ្នក​បំរើ​ក៏​មិន​ធំ​ជាង​អ្នក​ដែល​ប្រើ​ដែរ បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្តី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​មាន​ពរ​ហើយ។»
 
 
ហេតុអ្វីព្រះយេស៊ូវបានលាងជើងរបស់សាវកពេត្រុស នៅថ្ងៃមុនបុណ្យរំលង? មុនលាងជើងរបស់សាវកពេត្រុស ព្រះយេស៊ូវបានមានបន្ទូលថា «ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ»។ សាវកពេត្រុស គឺជាសិស្សជំនិតម្នាក់របស់ព្រះយេស៊ូវ។ គាត់បានជឿថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ ហើយបានធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ។ នៅពេលព្រះយេស៊ូវបានលាងជើងរបស់គាត់ ត្រូវតែមានមូលហេតុល្អមួយសម្រាប់ការធ្វើដូច្នោះ។ នៅពេលដែលសាវកពេត្រុសបានប្រកាសជំនឿរបស់គាត់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ វាបានមាន័យថា គាត់បានជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះ ដែលនឹងសង្រ្គោះគាត់ចេញពីអំពើបាបរបស់គាត់។
 
ហេតុអ្វីព្រះយេស៊ូវលាង ជើងពួកសិស្ស នៅមុនពេល ទ្រង់ត្រូវបានគេឆ្កាង?
ពីព្រោះទ្រង់ចង់ឲ្យពួកគេយល់ពី សេចក្តីសង្រ្គោះឥតខ្ចោះរបស់ទ្រង់
 
ហេតុអ្វីបានជាទ្រង់លាងជើងរបស់សាវកពេត្រុស? ព្រះយេស៊ូវបានជ្រាបថា បន្តិចទៀត សាវកពេត្រុសនឹងបដិសេធទ្រង់ចំនួនបីដង និងថា គាត់នឹងបន្តធ្វើបាបនៅពេលអនាគតជានិច្ច។
បន្ទាប់ពីព្រះយេស៊ូវបានយាងទៅស្ថានសួគ៌វិញ បើសាវកពេត្រុសនៅតែមានបាបនៅក្នុងចិត្តរបស់គាត់ នោះគាត់នឹងមិនអាចបានរួបរួមជាមួយព្រះយេស៊ូវបានឡើយ។ ប៉ុន្តែព្រះយេស៊ូវបានជ្រាបអំពីភាពខ្សោយទាំងអស់របស់ពួកសិស្សរបស់ទ្រង់ ហើយទ្រង់មិនចង់ឲ្យបាបនៅកណ្តាលរវាងទ្រង់ និងពួកសិស្សរបស់ទ្រង់ឡើយ។ ដូច្នេះ ទ្រង់ត្រូវបង្រៀនពួកគេថា សេចក្តីរំលងទាំងអស់ត្រូវបានលាងសម្អាតរួចហើយ។ នេះហើយគឺជាមូលហេតុដែលទ្រង់បានលាងជើងពួកសិស្សរបស់ទ្រង់។ មុនពេលទ្រង់សុគត និងចាកចេញពីពួកគេ ព្រះយេស៊ូវចង់ឲ្យប្រាកដថា ពួកគេនឹងឈរយ៉ាងរឹងមាំនៅលើដំណឹងល្អអំពីបុណ្យជ្រមុជរបស់ទ្រង់ និងការអត់ទោសអំពើបាបទាំងស្រុងអស់មួយជីវិតរបស់ពួកគេ។
យ៉ូហាន ១៣ និយាយអំពីសេចក្តីសង្រ្គោះដ៏គ្រប់លក្ខណ៍ ដែលព្រះយេស៊ូវបានបំពេញសម្រេចសម្រាប់ពួកសិស្សរបស់ទ្រង់។ ខណៈដែលកំពុងតែលាងជើងដល់ពួកគេ ព្រះយេស៊ូវបានប្រាប់ពួកគេអំពីប្រាជ្ញានៃដំណឹងល្អអំពីបុណ្យជ្រមុជរបស់ទ្រង់ ដែលអាចលាងសម្អាតសេចក្តីរំលងទាំងអស់របស់មនុស្សទាំងអស់បាន។
«ចូរកុំចាញ់បោកអារក្ស នៅពេលអនាគតឲ្យសោះ។ ខ្ញុំបានដោះអំពើបាបទាំងអស់របស់អ្នកចេញ តាមរយៈបុណ្យជ្រមុជរបស់ខ្ញុំនៅក្នុងទន្លេ   យ័រដាន់រួចហើយ ហើយខ្ញុំនឹងទទួលយកទណ្ឌកម្មសម្រាប់អំពើបាបទាំងនោះនៅលើឈើឆ្កាង។ បន្ទាប់មក ខ្ញុំនឹងរស់ពីស្លាប់ឡើងវិញ និងបំពេញសម្រេចសេចក្តីសង្រ្គោះនៃការបានកើតជាថ្មីសម្រាប់អ្នករាល់គ្នា។ ខ្ញុំកំពុងតែលាងជើងឲ្យអ្នករាល់គ្នា នៅមុនពេលការសុគតនៅលើឈើឆ្កាង ដើម្បីបង្រៀនអ្នករាល់គ្នាថា ខ្ញុំបានលាងសម្អាតអំពើបាបនៅពេលអនាគតរបស់អ្នករួចហើយ និងបង្រៀនអ្នករាល់គ្នាអំពីដំណឹងល្អដើមអំពីការអត់ទោសអំពើបាប។ នេះហើយគឺជាអាថ៌កំបាំងនៃដំណឹងល្អអំពីការបានកើតជាថ្មី។ ដូច្នេះ អ្នករាល់គ្នាគួរតែជឿតាម។»
យើងទាំងអស់គ្នាគួរតែយល់អំពីមូលហេតុដែលព្រះយេស៊ូវលាងជើងដល់ពួកសិស្ស និងមូលហេតុដែលទ្រង់មានបន្ទូលថា «ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ»។ បន្ទាប់មក យើងអាចជឿតាមដំណឹងល្អអំពីការបានកើតជាថ្មី និងបានកើតជាថ្មីបាន។
 
 
ទ្រង់បានមានបន្ទូលនៅក្នុង យ៉ូហាន ១៣:១២
 
តើអ្វីខ្លះគឺជាសេចក្តីរំលង?
គឺជាអំពើបាបដែលយើងប្រព្រឹត្តរាល់ថ្ងៃ ដោយសារភាពកំសោយរបស់យើង
 
នៅមុនពេលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ទ្រង់បានទទួលពិធីលៀងបុណ្យរំលងជាមួយពួកសិស្សរបស់ទ្រង់ ហើយបានធ្វើឲ្យពួកគេជឿលើ ដំណឹងល្អអំពីការលាងសម្អាតអំពើបាប ដោយលាងជើងរបស់ពួកគេ ដោយព្រះហស្តទ្រង់ផ្ទាល់។
«នោះ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពេល​កំណត់ ដែល​ទ្រង់​ត្រូវ​ចេញ​ពី​លោកីយ៍​នេះ ទៅ​ឯ​ព្រះវរបិតា​វិញ បាន​មក​ដល់​ហើយ ដូច្នេះ ដែល​ទ្រង់​បាន​ស្រឡាញ់​ដល់​ពួក​ទ្រង់​នៅ​ក្នុង​លោកីយ៍​នេះ នោះ​ទ្រង់​ក៏​ចេះ​តែ​ស្រឡាញ់​គេ ដរាប​ដល់​ចុង​បំផុត កំពុង​ពេល​បាយ​យប់​នោះ​ឯង កាល​អារក្ស​បាន​បញ្ចូល​ចិត្ត​យូដាស-អ៊ីស្ការីយ៉ុត ជា​កូន​ស៊ីម៉ូន ឲ្យ​បញ្ជូន​ទ្រង់​ហើយ នោះ​ដោយ​ព្រោះ​ព្រះយេស៊ូវ​បាន​ជ្រាប​ថា ព្រះវរបិតា​បាន​ប្រគល់​ការ​ទាំង​អស់​មក​ក្នុង​ព្រះហស្ត​ទ្រង់ ហើយ​ថា ទ្រង់​មក​ពី​ព្រះ ក៏​ត្រូវ​ទៅ​ឯ​ព្រះ​វិញ បាន​ជា​ទ្រង់​ក្រោក​ពី​សោយ​ឡើង ដោះ​ព្រះពស្ត្រ​ពេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ ក្រោយ​នោះ​ទ្រង់​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ ចាប់​តាំង​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ទ្រង់​ក្រវាត់​នោះ​មក​ជូត កាល​ទ្រង់​មក​ដល់​ស៊ីម៉ូន-ពេត្រុស នោះ​គាត់​ទូល​ថា ព្រះអម្ចាស់​អើយ ទ្រង់​លាង​ជើង​ឲ្យ​ទូលបង្គំ​ឬ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​ មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ» (យ៉ូហាន ១៣:៣-៧)។
ទ្រង់ បានបង្រៀនពួកសិស្សរបស់ទ្រង់ ពីដំណឹងល្អអំពីបុណ្យជ្រមុជ និងការធួននឹងអំពើបាប តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។
ដោយភាពស្មោះត្រង់ចំពោះព្រះយេស៊ូវ ពេលនោះសាវក ពេត្រុសមិនអាចយល់ពីមូលហេតុដែលព្រះយេស៊ូវដ៏ជាព្រះអម្ចាស់បានលាងជើងគាត់ទេ។ ប៉ុន្តែបន្ទាប់ពីសាវកពេត្រុសពិតជាបានយល់ពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់គាត់ របៀបដែលគាត់ជឿលើព្រះយេស៊ូវបានផ្លាស់ប្តូរ។ ព្រះយេស៊ូវ ចង់បង្រៀនគាត់ពីការអត់ទោសបាប និងដំណឹងល្អអំពីទឹកនៃបុណ្យជ្រមុជរបស់ទ្រង់។
ទ្រង់ បានមានក្តីបារម្ភថា សាវកពេត្រុសមិនអាចមកឯទ្រង់ ដោយសារតែអំពើបាបរបស់គាត់នៅពេលអនាគត ឬអំពើបាបខាងសាច់ឈាមរបស់គាត់នៅពេលអនាគតទេ។ ហើយព្រះយេស៊ូវបានលាងជើងដល់ពួកគេ ដើម្បីមិនឲ្យអារក្សអាចឆក់យកសេចក្តីជំនឿរបស់ពួកគេបាន។ ក្រោយមកទៀត សាវកពេត្រុសបានយល់ពីមូលហេតុនៃការលាងជើងនេះ។
ព្រះយេស៊ូវ បានរៀបចំផ្លូវ ដើម្បីឲ្យអ្នកណាដែលបានជឿលើទឹកនៃបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ អាចបានសង្រ្គោះចេញពីអំពើបាបជារៀងរហូត។
នៅក្នុង យ៉ូហាន ១៣ ព្រះបន្ទូលដែលទ្រង់បានមានបន្ទូល ខណៈដែលកំពុងលាងជើងដល់ពួកសិស្ស ត្រូវបានកត់ត្រាទុក។ ព្រះបន្ទូលទាំងនោះ មានសារៈសំខាន់យ៉ាងខ្លាំងណាស់ ហើយមានតែអ្នកដែលបានកើតជាថ្មីទេ ទើបអាចយល់បាន។
មូលហេតុដែលព្រះយេស៊ូវបានលាងជើងដល់ពួកសិស្ស បន្ទាប់ពីពិធីលៀងបុណ្យរំលង គឺដើម្បីជួយឲ្យពួកគេបានដឹងថា ទ្រង់បានលាងសម្អាតអំពើបាបទាំងអស់នៅក្នុងជីវិតរបស់ពួកគេហើយ។ ព្រះយេស៊ូវ បានមានបន្ទូលថា «ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ»។ ព្រះបន្ទូលទៅកាន់សាវកពេត្រុសនេះ មានសេចក្តីពិតនៃសេចក្តីប្រោសលោះដ៏អស់កល្បជានិច្ចនៅក្នុងទ្រង់។
យើងទាំងអស់គ្នា គួរតែដឹង ហើយជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានលាងសម្អាតអំពើបាប និងសេចក្តីរំលងទាំងអស់របស់យើង។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅទន្លេយ័រដាន់ គឺជាដំណឹងល្អអំពីការផ្ទេរអំពើបាប ដោយការដាក់ដៃលើ។ ហើយយើងទាំងអស់គ្នា គួរតែជឿតាមព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយសម្រេចបានការអត់ទោសអំពើបាប ដោយការទទួលការកាត់ទោស និងការជាប់ឆ្កាង។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ ដើម្បីរំដោះមនុស្សចេញពីអំពើបាប។
 
 
ការអត់ទោសសេចក្តីរំលងទាំងអស់របស់យើងពេញមួយជីវិត ត្រូវបានបំពេញសម្រេច ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ
 
តើអ្វីជាអន្ទាក់របស់អារក្ស ចំពោះមនុស្សសុចរិត?
អារក្សចង់បញ្ឆោត មនុស្សសុចរិត ដើម្បីធ្វើឲ្យពួកគេក្លាយជា មនុស្សមានបាបម្តងទៀត
 
ព្រះយេស៊ូវ បានដឹងយ៉ាងច្បាស់ថា បន្ទាប់ពីទ្រង់បានជាប់ឆ្កាង មានព្រះជន្មរស់ឡើងវិញ និងយាងទៅស្ថានសួគ៌វិញហើយ អារក្ស និងអ្នកប្រកាសសេចក្តីជំនឿក្លែងក្លាយ នឹងមក ហើយព្យាយាមបោកបញ្ឆោតពួកសិស្ស។ យើងអាចមើលឃើញ តាមរយៈសេចក្តីបន្ទាល់របស់សាវកពេត្រុសដែលថា «ទ្រង់គឺជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់» ថា គាត់បានជឿលើព្រះយេស៊ូវ។ ប៉ុន្តែ ព្រះយេស៊ូវនៅតែចង់រំលឹកសាវកពេត្រុសម្តងទៀត ដើម្បីឲ្យគាត់ចងចាំដំណឹងល្អអំពីការអត់ទោសអំពើបាប នៅក្នុងគំនិត។ ដំណឹងល្អ គឺអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ទ្រង់ចង់បង្រៀនដំណឹងល្អនេះដល់សាវកពេត្រុស ពួកសិស្ស និងយើងម្តងទៀត។ «ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ។»
កាលណាពួកសិស្សរបស់ព្រះយេស៊ូវបានធ្វើបាប អារក្សនឹងល្បួង ហើយថ្កោលទោសពួកគេថា «មើល! បើសិនអ្នកនៅតែធ្វើបាប តើអ្នកអាចនិយាយថា អ្នកមិនមានបាបបានយ៉ាងដូចម្តេច? អ្នកមិនបានសង្រ្គោះទេ ហើយអ្នកគឺជាមនុស្សមានបាបម្នាក់»។
ដើម្បីការពារកុំឲ្យមានការល្បួងបែបនេះ ព្រះយេស៊ូបានប្រាប់ពួកគេថា សេចក្តីជំនឿរបស់ពួកគេលើបុណ្យជ្រមុជរបស់ទ្រង់ បានលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេ យ៉ាងពេញលេញរួចរាល់ហើយ គឺអំពីបាបពីអតីកាល បច្ចុប្បន្ន និងអនាគតផង។
«អ្នកទាំងអស់គ្នា ដឹងហើយថា ខ្ញុំបានទទួលបុណ្យជ្រមុជ! មូលហេតុដែលខ្ញុំបានទទួលបុណ្យជ្រមុជនៅឯទន្លេយ័រដាន់ គឺដើម្បីលាងសម្អាតអំពើបាបពេញមួយជីវិតរបស់អ្នកចេញ រួមទាំងបាបតាំងពីកំណើតរបស់មនុស្សជាតិផងដែរ។ ឥឡូវនេះ តើអ្នកអាចយល់ពីមូលហេតុដែលខ្ញុំបានទទួលបុណ្យជ្រមុជ និងពីមូលហេតុដែលខ្ញុំត្រូវជាប់ឆ្កាង និងសុគតនៅលើឈើឆ្កាងដែរឬទេ?» ដូច្នេះ ព្រះយេស៊ូវបានលាងជើងដល់ពួកសិស្សរបស់ទ្រង់ ដើម្បីបង្ហាញប្រាប់ពួកគេថា ទ្រង់បានដោះអំពើបាបប្រចាំថ្ងៃរបស់ពួកគេចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយថា ទ្រង់នឹងទទួលការកាត់ទោសសម្រាប់អំពើបាបទាំងនោះនៅលើឈើឆ្កាង។
ឥឡូវនេះ អ្នក និងខ្ញុំបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងហើយ តាមរយៈសេចក្តីជំនឿរបស់យើងលើដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលជួយឲ្យយើងអាចទទួលបានការអត់ទោសអំពើបាបទាំងអស់របស់យើង។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ និងជាប់ឆ្កាងជំនួសយើង គឺទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ដូច្នេះ អ្នកណាដែលស្គាល់ និងជឿលើដំណឹងល្អអំពីការធួននឹងអំពើបាប និងសេចក្តីពិត នឹងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន។
ដូច្នេះ តើអ្នកដែលបានកើតជាថ្មីត្រូវធ្វើអ្វី បន្ទាប់ពីបានសង្រ្គោះហើយ? ពួកគេត្រូវតែទទួលស្គាល់អំពើបាបរបស់ខ្លួន ជារៀងរាល់ថ្ងៃ ហើយជឿលើសេចក្តីសង្រ្គោះដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលជាដំណឹងល្អអំពីការធួននឹងអំពើបាបទាំងអស់របស់ពួកគេ។ ដំណឹងល្អអំពីការអត់ទោសអំពើបាប គឺជាអ្វីដែលយើង អ្នកដែលបានកើតជាថ្មី គួរតែរក្សាទុកយ៉ាងជ្រាលជ្រៅនៅក្នុងចិត្តគំនិតរបស់យើង។
អ្នក នឹងបន្តធ្វើបាបម្តងទៀត ហើយតើនេះមានន័យថា អ្នកគឺជាមនុស្សមានបាបទៀតដែរឬទេ? ទេ។ ដោយដឹងថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញហើយ តើយើងអាចត្រឡប់ជាមនុស្សមានបាបម្តងទៀតបានយ៉ាងដូចម្តេចទៅ? បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង​ គឺជាដំណឹងល្អអំពីការធួននឹងអំពើបាបទាំងអស់របស់យើង ហើយអ្នកណាជឿលើដំណឹងល្អដើមអំពីការអត់ទោសអំពើបាបនេះ អាចបានកើតជាថ្មី និងត្រឡប់ជា «មនុស្សសុចរិត» ដោយឥតមានការលើកលែង។
 
 
មនុស្សសុចរិតមិនអាចត្រឡប់ជាមនុស្សមានបាបម្តងទៀតទេ
 
ហេតុអ្វីមនុស្សសុចរិតមិនអាចត្រឡប់ ជាមនុស្សមានបាបម្តងទៀត?
ពីព្រោះព្រះយេស៊ូវបានធួននឹង អំពើបាបពេញមួយជីវិតរបស់ពួកគេរួចរាល់ហើយ
 
បើសិនអ្នកបានជឿលើដំណឹងល្អអំពី ការអត់ទោសអំពើបាប ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណហើយ ប៉ុន្តែអ្នកនៅតែមានអារម្មណ៍ថា អ្នកគឺជាមនុស្សមានបាបម្នាក់ ដោយព្រោះតែសេចក្តីរំលងប្រចាំថ្ងៃរបស់អ្នក នោះអ្នកត្រូវតែទៅឯទន្លេយ័រដាន់ ដែលជាកន្លែងដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបរបស់អ្នកចេញ។ ហើយបើសិនអ្នកបានក្លាយជាមនុស្សមានបាបម្តងទៀត បន្ទាប់ពីបានទទួលការអត់ទោសអំពើបាបហើយ នោះព្រះយេស៊ូវនឹងត្រូវតែទទួលបុណ្យជ្រមុជម្តងទៀត។ ប៉ុន្តែអ្នកត្រូវតែមានជំនឿលើការអត់ទោសអំពើបាបរបស់អ្នកនៅក្នុងដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ហើយអ្នកត្រូវតែចងចាំថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់អ្នកចេញ ម្តងជាសម្រេចហើយ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយអ្នកត្រូវតែមានជំនឿរឹងមាំលើព្រះយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះរបស់អ្នក។
ជឿលើព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះរបស់អ្នក មានន័យថា អ្នកជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានដោះអំពើបាបទាំងអស់នៅក្នុងជីវិតរបស់អ្នកចេញ។ បើសិនអ្នកពិតជាជឿលើបុណ្យជ្រមុជ ឈើឆ្កាង ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវមែន អ្នកមិនអាចត្រឡប់ទៅជាមនុស្សមានបាបម្នាក់ម្តងទៀតបានឡើយ មិនថាអ្នកប្រព្រឹត្តអំពើបាបប្រភេទណាទេ ពីព្រោះអ្នកបានសង្រ្គោះ ចេញពីអំពើបាបទាំងអស់ពេញមួយជីវិតរបស់អ្នក ដោយសារសេចក្តីជំនឿរួចរាល់ហើយ។
ព្រះយេស៊ូវគ្រីស្ទ ក៏បានលាងសម្អាតអំពើបាបនៅពេលអនាគតផងដែរ សូម្បីតែអំពើបាបដែលយើងប្រព្រឹត្ត ដោយសារតែភាពខ្សោយរបស់យើងក៏ដោយ។ ដោយសារតែព្រះយេស៊ូវត្រូវសង្កត់ធ្ងន់លើភាពសំខាន់នៃបុណ្យជ្រមុជរបស់ទ្រង់ ទ្រង់បានលាងជើងដល់ពួកសិស្សរបស់ទ្រង់ដោយទឹក ដើម្បីតំណាងឲ្យដំណឹងល្អអំពីការអត់ទោសអំពើបាប ដែលនោះគឺជាបុណ្យជ្រមុជរបស់ទ្រង់។ ព្រះយេស៊ូវគ្រីស្ទ បានទទួលបុណ្យជ្រមុជ ជាប់ឆ្កាង មានព្រះជន្មរស់ឡើងវិញ ហើយយាងត្រឡប់ទៅស្ថានសួគ៌វិញ ដើម្បីបំពេញសម្រេចសេចក្តីសន្យារបស់ព្រះអំពីការធួននឹងបាបពេញលេញមួយសម្រាប់លោកិយនេះ ដើម្បីសង្រ្គោះមនុស្សជាតិ។ ជាលទ្ធផល ពួកសិស្សរបស់ទ្រង់អាចអធិប្បាយដំណឹងល្អអំពីការធួននឹងអំពើបាប បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញ រហូតអស់មួយជីវិតរបស់ពួកគេ។
 
 
ភាពខ្សោយខាងសាច់ឈាមរបស់សាវកពេត្រុស
 
ហេតុអ្វីសាវកពេត្រុសបានបដិសេធព្រះយេស៊ូវ?
ពីព្រោះគាត់ខ្សោយ
 
ព្រះគម្ពីរ ប្រាប់យើងថា នៅពេលសាវកពេត្រុសបានជួបនឹងអ្នកបម្រើរបស់កៃផាស ដែលជាសម្តេចសង្ឃ ហើយគេបានចោទគាត់ថា ជាអ្នកដើរតាមព្រះយេស៊ូវ គាត់បានបដិសេធចំនួនពីរដងថា «ទេ ខ្ញុំមិនស្គាល់បុរសម្នាក់នោះទេ»។ បន្ទាប់មក គាត់បានដាក់ បណ្តាសា និងស្បថថា មិនដែលស្គាល់ព្រះយេស៊ូវ ជាលើកទីបី។
ចូរយើងអានបទគម្ពីរ ម៉ាថាយ ២៦:៦៩។ «ឯ​ពេត្រុស គាត់​អង្គុយ​នៅ​ក្នុង​ព្រះលាន​ឰដ៏​ខាង​ក្រៅ នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ឯ​គាត់​និយាយ​ថា អ្នក​ឯង​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​ កាលីឡេ​នេះ​ដែរ តែ​គាត់​ប្រកែក​នៅ​មុខ​អ្នក​ទាំង​អស់​ថា ខ្ញុំ​មិន​ដឹង​ជា​អ្នក​ថា​អ្វី​ទេ កាល​គាត់​បាន​ចេញ​ទៅ​ដល់​មាត់​ទ្វារ​ហើយ នោះ​បាវ​ស្រី​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ដល់​ពួក​អ្នក​នៅ​ទី​នោះ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត​ដែរ គាត់​ក៏​ប្រកែក​ម្តង​ទៀត ទាំង​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ ក្រោយ​បន្តិច​មក ពួក​អ្នក​ដែល​នៅ​ទី​នោះ គេ​មក​ឯ​ពេត្រុស​ចោទ​ថា ឯង​ប្រាកដ​ជា​ពួក​មនុស្ស​នោះ​ដែរ ដ្បិត​សំដី​ឯង​ស​ពី​ខ្លួន​ឯង​ឲ្យ​ដឹង​ហើយ នោះ​គាត់​ចាប់​តាំង​ប្រមាថ ហើយ​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ ស្រាប់​តែ​មាន់​ក៏​រងាវ​ឡើង ពេត្រុស​នឹក​ឃើញ​ពី​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវ ដែល​ទ្រង់​ប្រាប់​គាត់​ថា មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ រួច​គាត់​ក៏​ចេញ​ទៅ​ដោយ​យំ​ក្តួល» (ម៉ាថាយ ២៦:៦៩-៧៥)។
សាវកពេត្រុស បានជឿ និងដើរតាមព្រះយេស៊ូវ ដោយស្មោះ ត្រង់។ គាត់បានជឿថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់គាត់ និងជា «ហោរា» ដែលត្រូវមក។ ប៉ុន្តែពេលព្រះយេស៊ូវត្រូវបានគេនាំទៅកាត់ក្តីនៅចំពោះមុខកៃផាស ហើយវាមានគ្រោះថ្នាក់សម្រាប់គាត់ ក្នុងការបង្ហាញទំនាក់ទំនងរបស់គាត់ជាមួយព្រះយេស៊ូវទៅកាន់អជ្ញាធរ គាត់បានបដិសេធ និងដាក់បណ្តាសាទ្រង់នៅចំពោះមុខមនុស្សវិញ។
សាវកពេត្រុស មិនបានដឹងថា គាត់នឹងបដិសេធព្រះយេស៊ូវដូច្នេះទេ ប៉ុន្តែព្រះយេស៊ូវបានដឹងថា គាត់នឹងបដិសេធទ្រង់ដូច្នេះ។ ព្រះយេស៊ូវ បានស្គាល់ពីភាពខ្សោយរបស់សាវកពេត្រុសយ៉ាងច្បាស់លាស់។ ដូច្នេះ ព្រះយេស៊ូវបានលាងជើងរបស់គាត់ ហើយបានធ្វើឲ្យគាត់ចងចាំពីដំណឹងល្អអំពីសេចក្តីសង្រ្គោះ ដូចដែលបានចែងនៅក្នុង យ៉ូហាន ១៣ ថា «អ្នកនឹងធ្វើបាបនៅពេលអនាគត ប៉ុន្តែខ្ញុំបានលាងសម្អាតអំពើបាបទាំងនោះចេញហើយ»។
សាវកពេត្រុស ពិតជាបានបដិសេធព្រះយេស៊ូវ នៅពេលជីវិតរបស់គាត់ជួបនឹងគ្រោះថ្នាក់ ប៉ុន្តែដោយសារតែភាពខ្សោយខាងសាច់ឈាមរបស់គាត់ទេ ទើបគាត់បានធ្វើដូច្នេះ។ ដូច្នេះ ដើម្បីសង្រ្គោះពួកសិស្សរបស់ទ្រង់ចេញពីសេចក្តីរំលងនៅពេលអនាគត ព្រះយេស៊ូវបានលាងជើងរបស់ពួកគេជាមុន។
«ខ្ញុំក៏នឹងដោះអំពើបាបពេលអនាគតរបស់អ្នកផងដែរ។ ខ្ញុំត្រូវតែឡើងទៅឈើឆ្កាង ពីព្រោះខ្ញុំបានទទួលបុណ្យជ្រមុជ ហើយបានដោះអំពើបាបទាំងអស់របស់អ្នកហើយ ហើយខ្ញុំនឹងសងថ្លៃអំពើបាបទាំងនោះ ដើម្បីបានត្រឡប់ជាព្រះអង្គសង្រ្គោះពិតប្រាកដរបស់អ្នកទាំងអស់គ្នា។ ខ្ញុំគឺជាព្រះរបស់អ្នក ព្រះអង្គសង្រ្គោះរបស់អ្នក ហើយខ្ញុំនឹងសងថ្លៃពេញដល់អំពើបាបរបស់អ្នក ហើយខ្ញុំនឹងក្លាយជាអ្នកគង្វាលរបស់អ្នក តាមរយៈបុណ្យជ្រមុជ និងលោហិតរបស់ខ្ញុំ គឺខ្ញុំជាអ្នកគង្វាលនៃសេចក្តីសង្រ្គោះរបស់អ្នក។»
ដើម្បីដាំសេចក្តីពិតនេះឲ្យរឹងមាំក្នុងចិត្តរបស់ពួកគេ ព្រះយេស៊ូវបានលាងជើងរបស់ពួកគេ នៅមុនពិធីលៀងនៃបុណ្យរំលង។
ដោយសារតែសាច់ឈាមរបស់យើងខ្សោយ សូម្បីតែបន្ទាប់ពីបានកើតជាថ្មីក៏ដោយ យើងក៏នឹងបន្តធ្វើបាបទៀតដែរ។ ការពិត យើងមិនគួរធ្វើបាបទេ ប៉ុន្តែនៅពេលយើងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូចដែលសាវកពេត្រុសបានជួប យើងនឹងធ្វើបាប ដោយចិត្តរបស់យើងមិនចង់ធ្វើ។ យើងរស់នៅក្នុងសាច់ឈាម ហើយពេលខ្លះ អំពើបាបរបស់យើងដឹកនាំយើងទៅរកសេចក្តីវិនាស។ សាច់ឈាមរបស់យើង នឹងបន្តធ្វើបាប ដរាបណាយើងនៅមានជីវិតនៅលើផែនដីនេះ ប៉ុន្តែព្រះយេស៊ូវបានដោះអំពើបាបទាំងអស់នោះចេញ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងរួចរាល់ហើយ។
យើង មិនបដិសេធថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់យើងទេ ប៉ុន្តែនៅពេលយើងរស់នៅក្នុងសាច់ឈាម យើងនៅតែបន្តធ្វើបាបប្រឆាំងនឹងបំណងព្រះហឫទ័យព្រះ។ នេះដោយសារតែយើងបានកើតមកជាសាច់ឈាម។
ព្រះយេស៊ូវ បានដឹងយ៉ាងច្បាស់ថា យើងនឹងធ្វើបាប ខណៈដែលយើងកំពុងតែរស់នៅក្នុងសាច់ឈាមនេះ។ ដូច្នេះ ទ្រង់បាន ត្រឡប់ជាព្រះអង្គសង្រ្គោះរបស់យើង ដោយបង់សងថ្លៃសម្រាប់អំពើបាបរបស់យើង ដោយបុណ្យជ្រមុជ និងលោហិតរបស់ទ្រង់។ ទ្រង់បានដោះអំពើបាបរបស់អ្នកដែលជឿលើសេចក្តីសង្រ្គោះ និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។
នេះគឺជាមូលហេតុដែលកណ្ឌដំណឹងល្អទាំងបួន សុទ្ធតែចាប់ ផ្តើម ដោយបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោក យ៉ូហាន-បាទ្ទីស។ គោលបំណងនៃជីវិតជាមនុស្សរបស់ទ្រង់ គឺដើម្បីបំពេញសម្រេចដំណឹងល្អអំពីការកើតជាថ្មី ឬដំណឹងល្អអំពីសេចក្តីសង្រ្គោះ។
 
តើយើងធ្វើបាបយូរប៉ុណ្ណា នៅក្នុងសាច់ឈាម?
យើងធ្វើបាបនៅពេលមួយជីវិត របស់យើង រហូតដល់យើងស្លាប់
 
នៅពេលសាវកពេត្រុសបានបដិសេធព្រះយេស៊ូវ ចំនួនបីដង នៅមុនមាន់រងាវ គាត់មានការសោកស្តាយ និងភាពអៀនខ្មាសជាខ្លាំង! ពីមុន គាត់បានស្បថនៅចំពោះព្រះយេស៊ូវថា គាត់នឹងមិនក្បត់ទ្រង់សោះឡើយ។ ប៉ុន្តែគាត់បានធ្វើបាប ដោយសារតែភាពខ្សោយខាងសាច់ឈាមរបស់គាត់។ នេះគឺជាការឈឺចាប់យ៉ាងខ្លាំង ដោយសារតែភាពខ្សោយរបស់ខ្លួន ហើយបានបដិសេធព្រះយេស៊ូវ រហូតដល់បីដង។ ហើយគាត់ប្រាកដជាមានភាពខ្មាសអៀនយ៉ាងខ្លាំង នៅពេលព្រះយេស៊ូវបានទតមកគាត់ ដោយសេចក្តីមេត្តាករុណាម្តងទៀត។
ប៉ុន្តែព្រះយេស៊ូវបានដឹងរឿងទាំងនេះ ហើយលើសទៅទៀត ផង។ ដូច្នេះ ទ្រង់បានមានបន្ទូលថា «ខ្ញុំដឹងថា អ្នកនឹងធ្វើបាបម្តងហើយម្តងទៀត។ ប៉ុន្តែខ្ញុំបានដោះអំពើបាបទាំងអស់របស់អ្នកចេញ តាមរយៈបុណ្យជ្រមុជរបស់ខ្ញុំហើយ ក្រែងអំពើបាបរបស់អ្នកធ្វើឲ្យអ្នកជំពុប ហើយធ្វើឲ្យអ្នកក្លាយជាមនុស្សមានបាបម្តងទៀត ឬក្រែងអ្នកមិនអាចត្រឡប់មកឯខ្ញុំម្តងទៀតបាន។ ខ្ញុំបានត្រឡប់ជាព្រះអង្គសង្រ្គោះពេញលេញសម្រាប់អ្នក ដោយការទទួលបុណ្យជ្រមុជ ហើយត្រូវបានគេកាត់ទោសសម្រាប់អំពើបាបរបស់អ្នក។ ខ្ញុំបានត្រឡប់ជាព្រះរបស់អ្នក និងអ្នកគង្វាលរបស់អ្នក។ ចូរជឿលើដំណឹងល្អអំពីការអត់ទោសអំពើបាបរបស់អ្នកចុះ។ ហើយខ្ញុំនឹងនៅតែស្រឡាញ់អ្នក បើទោះជាអ្នកនឹងនៅតែបន្តធ្វើបាបនៅក្នុងសាច់ឈាមក៏ដោយ។ ខ្ញុំបានលាងសម្អាតសេចក្តីរំលងទាំងអស់របស់អ្នកហើយ។ ដំណឹងល្អអំពីការអត់ទោសអំពើបាប មានប្រសិទ្ធភាពអស់កល្បជានិច្ច ហើយសេចក្តីស្រឡាញ់របស់ខ្ញុំសម្រាប់អ្នក ក៏នៅអស់កល្បជានិច្ចផងដែរ»។
ព្រះយេស៊ូវ បានប្រាប់សាវកពេត្រុស និងពួកសិស្សថា «បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ទេ»។ មូលហេតុដែលទ្រង់បានមានបន្ទូលពីដំណឹងល្អនេះនៅក្នុង យ៉ូហាន ១៣ គឺថា វាមានសារៈសំខាន់សម្រាប់មនុស្សក្នុងការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ តើអ្នកជឿលើសេចក្តីពិតនេះដែរឬទេ?
នៅក្នុងខ.៩ សរសេរថា «ឱ​ព្រះអម្ចាស់​អើយ បើ​ដូច្នោះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូលបង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង​ចុះ»។
បងប្អូនអើយ! តើអ្នកនឹងធ្វើបាប «ខាងសាច់ឈាម» នៅពេលអនាគតដែរឬទេ? អ្នកប្រាកដជានឹងធ្វើបាបទៀត។ ប៉ុន្តែព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់បានលាងសម្អាតអំពើបាបនាពេលអនាគតនិងសេចក្តីរំលងរបស់សាច់ឈាមទាំងអស់របស់យើងចេញ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ហើយទ្រង់បានប្រាប់ពួកសិស្សរបស់ទ្រង់យ៉ាងច្បាស់លាស់អំពីព្រះបន្ទូលនៃសេចក្តីពិត ដែលជាដំណឹងល្អអំពីការធួននឹងបាប មុនពេលទ្រង់ជាប់ឆ្កាង។
ដោយសារតែយើងរស់នៅក្នុងសាច់ឈាម និងភាពខ្សោយទាំងឡាយរបស់យើង យើងនឹងបន្តធ្វើបាបជានិច្ច។ ប៉ុន្តព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ ដោយបុណ្យជ្រមុជរបស់ទ្រង់រួចហើយ។ ទ្រង់បានលាងសម្អាតទាំងក្បាល ខ្លួន និងជើងរបស់យើង គឺអំពើបាបទាំងអស់នៅពេលអនាគតផង។ នេះហើយគឺជាដំណឹងល្អអំពីការកើតជាថ្មី និងអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
បន្ទាប់ពីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ លោកយ៉ូហាន- បាទ្ទីសបានធ្វើបន្ទាល់ថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!» (យ៉ូហាន ១:២៩)។ យើងគួរតែជឿថា អំពើបាបទាំងអស់របស់លោកិយនេះ ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ កំឡុងពេលបុណ្យជ្រមុជរបស់ទ្រង់ហើយ។ ខណៈដែលកំពុងរស់នៅក្នុងលោកិយដែលមានបាបនេះ យើងនឹងបន្តធ្វើបាបជានិច្ច។ នេះគឺជាការពិតមិនអាចប្រកែកបាន។ កាលណាភាពខ្សោយខាងសាច់ឈាមរបស់យើងលេចឡើង យើងត្រូវតែរំលឹកខ្លួនឯងថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់យើង និងអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈដំណឹងល្អអំពីការអត់ទោសអំពើបាប ហើយបានបង់ថ្លៃសងសម្រាប់អំពើបាបទាំងនោះ ដោយព្រះលោហិតរបស់ទ្រង់។ យើងគួរតែអរព្រះគុណដល់ទ្រង់ ដោយអស់ពីចិត្តរបស់យើង។ ដូច្នេះ ចូរយើងប្រកាសជំនឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះ និងជាព្រះរបស់យើង។ សូមសរសើរតម្កើងដល់ព្រះ។
យើងម្នាក់ៗនៅក្នុងលោកិយនេះ បន្តធ្វើបាបជាមួយសាច់ឈាមជានិច្ច ហើយស្លាប់ដោយសារអំពើបាបពេញមួយជីវិតរបស់ខ្លួន។
 
 
គំនិតអាក្រក់នៅក្នុងចិត្តរបស់មនុស្ស
 
តើអ្វីធ្វើឲ្យមនុស្សខូច?
អំពើបាប និងគំនិតអាក្រក់ទាំងឡាយ
 
ព្រះយេស៊ូវ បានមានបន្ទូលនៅក្នុង ម៉ាថាយ ១៥:១៩-២០ ថា «ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ ក្លែងក្លាយ ហើយ​និង​ជេរ​ប្រមាថ សេចក្តី​ទាំង​នោះ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ស្មោកគ្រោក​មែន តែ​ដែល​បរិភោគ​ឥត​លាង​ដៃ នោះ​មិន​មែន​ធ្វើ​ឲ្យ​ស្មោកគ្រោក​ទេ»។ ដោយសារអំពើបាបគ្រប់ប្រភេទនៅក្នុងចិត្តរបស់មនុស្សម្នាក់ ធ្វើឲ្យគាត់ខូច នោះគាត់មិនស្អាតទេ។
 
 
យើងត្រូវតែស្គាល់និស្ស័យអាក្រក់របស់ខ្លួនឯង
 
តើមានអ្វីនៅក្នុងចិត្តរបស់ មនុស្សម្នាក់ៗ?
អំពើបាបដប់ពីរប្រភេទ (ម៉ាកុស ៧:២១-២៣)
 
យើង ត្រូវតែអាចនិយាយថា «អំពើបាបទាំងដប់ពីរប្រភេទនោះនៅក្នុងចិត្តរបស់មនុស្ស។ ហើយខ្ញុំមាក៏នអំពើបាបទាំងអស់នោះនៅក្នុងចិត្តរបស់ខ្ញុំផងដែរ គឺខ្ញុំមានអំពើបាបទាំងដប់ពីរប្រភេទនោះនៅខាងក្នុងខ្ញុំ ដែលត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរ»។ មុនពេលយើងបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ យើងត្រូវតែទទួលស្គាល់ថា យើងមានបាបនៅក្នុងចិត្តរបស់យើង ហើយយើងគឺពិតជាមនុស្សមានបាបនៅចំពោះព្រះ ប៉ុន្តែយើងមិនធ្វើដូច្នេះញឹកញាប់ទេ។ យើងភាគច្រើនយកលេសសម្រាប់អំពើបាបរបស់ខ្លួន ដោយនិយាយថា «ខ្ញុំមិនដែលមានគំនិតទាំងអស់នោះនៅក្នុងចិត្តរបស់ខ្ញុំទេ គឺខ្ញុំត្រូវគេនាំឲ្យវង្វេងតាមកាលៈទេសៈទេ»។
ប៉ុន្តែ​ តើព្រះយេស៊ូវបានមានបន្ទូលអំពីមនុស្សជាតិយ៉ាងដូចម្តេច? ទ្រង់មានបន្ទូលយ៉ាងច្បាស់ថា អ្វីដែលចេញពីចិត្តរបស់មនុស្ស ធ្វើឲ្យគាត់ស្មោគគ្រោក។ ទ្រង់បានប្រាប់យើងថា មនុស្សមានគំនិតអាក្រក់នៅពីក្នុងខ្លួន។ ដូច្នេះ តើអ្នកគិតយ៉ាងដូចម្តេច? តើអ្នកល្អ ឬអាក្រក់? តើអ្នកដឹងថា មនុស្សម្នាក់ៗមានគំនិតអាក្រក់ដែរឬទេ? បាទ គំនិតរបស់មនុស្សម្នាក់ៗគឺអាក្រក់។
ពីរបីឆ្នាំមុន ហាងលក់ទំនិញដ៏ធំមួយនៅទីក្រុងសេអ៊ូល ស្រាប់តែបានដួលរលំ។ ក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន មានការឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែមនុស្សជាច្រើនបានទៅទីនោះ ដើម្បីរីករាយជាមួយទិដ្ឋភាពនៃសោកនាដកម្មនោះទៅវិញ។
អ្នកមួយចំនួន បានគិតថា «មានមនុស្សប៉ុន្មាននាក់បានស្លាប់? ២០០នាក់? ចំនួននេះតិចណាស់។ ៣០០នាក់? ប្រហែល? បើសិន​ចំនួនអ្នកស្លាប់បានកើនឡើងរហូតដល់មួយពាន់នាក់ យ៉ាងតិច នោះគួរឲ្យចាប់អារម្មណ៍ជាង»។ ចិត្តរបស់មនុស្ស អាចអាក្រក់បែបដូច្នេះ ហើយយើងត្រូវតែទទួលស្គាល់វា។ ចិត្តបែបនេះ ជាការមិនគោរពដល់អ្នកដែលបានស្លាប់ទៅទេ! គ្រួសាររបស់ពួកគេ រងទុក្ខវេទនាយ៉ាងខ្លាំង ហើយអ្នកខ្លះខាតបង់ហិរញ្ញវត្ថុផង។
ទិដ្ឋភាពខ្លះ មិនមានការសោកស្តាយទេ។ «បើសិនមានចំនួនមនុស្សស្លាប់ច្រើនជាង នោះគួរឲ្យចាប់អារម្មណ៍ជាង! តើមានរឿងអ្វីកើតឡើង បើសិនការដូចគ្នានេះបានកើតឡើងនៅកន្លែងលេងបាល់មួយ ដែលពេញទៅដោយមនុស្ស? នោះពិតជាមានមនុស្សរាប់ពាន់នាក់ នឹងត្រូវបានកប់នៅក្រោមគំនរថ្មហើយ។ ទិដ្ឋភាពនេះ គួរឲ្យចាប់អារម្មណ៍មែន!» ប្រហែលមនុស្សខ្លះអាចគិតបែបនេះ។ យើងអាចស្តាប់ឮបាតុភូតដូចគ្នានេះអំពីគ្រោះថ្នាក់ចរាចរ។ មនុស្សមួយចំនួន មានទំនោរអាក់អន់ចិត្តចំពោះគ្រោះថ្នាក់តិចតួច។
យើងទាំងអស់គ្នា ដឹងថា យើងអាក្រក់យ៉ាងណា នៅពេលខ្លះ។ ប៉ុន្តែយើងនឹងមិននិយាយអំពីគំនិតអាក្រក់ទាំងនោះ ឲ្យអ្នកដទៃបានស្តាប់ឮឡើយ។ យើងអាចបើកមាត់និយាយពាក្យអាណិតអាសូរ នៅពេលយើងបានឃើញគ្រោះថ្នាក់ដោយចៃដន្យ ប៉ុន្តែនៅក្នុងចិត្តរបស់យើងជាសម្ងាត់វិញ យើងចង់មើលឃើញគេរងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរជាងនេះ។ យើងចង់ឃើញសោកនាដកម្មដ៏អាក្រក់ជាងនេះ ដែលមនុស្សរាប់ពាន់នាក់បានស្លាប់ ដរាបណាវាមិនប៉ះពាល់ដល់ផលប្រយោជន៍របស់យើង។ នេះគឺជារបៀបដែលចិត្តរបស់មនុស្សធ្វើការ ហើយយើងភាគច្រើនគឺដូច្នេះ នៅមុនយើងបានកើតជាថ្មី។
 
 
ការកាប់សំឡាប់នៅក្នុងចិត្តរបស់មនុស្សម្នាក់ៗ
 
ហេតុអ្វីយើងធ្វើបាប?
ពីព្រោះយើងមានគំនិតអាក្រក់ នៅក្នុងចិត្តរបស់យើង
 
ព្រះ បានប្រាប់យើងថា មានការកាប់សំឡាប់នៅក្នុងចិត្តរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែមនុស្សជាច្រើននឹងបដិសេធវានៅចំពោះព្រះ ដោយនិយាយថា «តើទ្រង់អាចមានបន្ទូលបែបនេះយ៉ាងដូចម្តេចទៅ? តើទ្រង់អាចចាត់ទុកទូលបង្គំជាមនុស្សបែបនេះបានយ៉ាងដូចម្តេចទៅ?»។ ពួកគេនឹងមិនសារភាពថា ពួកគេមានការកាប់សំឡាប់នៅក្នុងចិត្តរបស់ពួកគេទេ ពីព្រោះពួកគេគិតថា អ្នកកាប់សំឡាប់គេគឺជាពូជមនុស្សខុសពីពួកគេ។
«ឃាតករជាលំដាប់ម្នាក់នៅក្នុងព័ត៌មានថ្ងៃមុន ហ្វូងមនុស្សដែលបានដុតសំឡាប់មនុស្សនៅអាគារជាន់ក្រោមដី គឺជាអ្នកដែលមានការកាប់សំឡាប់នៅក្នុងចិត្តរបស់ពួកគេ! ពួកគេគឺជាពូជមនុស្សខុសពីគេ។ ខ្ញុំមិនអាចធ្វើដូចពួកគេបានឡើយ! ពួកគេគឺជាជនពាល! និងជាឃាតករ!» ពួកគេក្តៅក្រហាយជាមួយឧក្រិដ្ឋជន ហើយស្រែកថា «យើងគួរតែបោសសម្អាតអ្នកដែលបានកើតមកតាមពូជអាក្រក់ទាំងនោះឲ្យអស់ពីផែនដីនេះ! ពួកគេទាំងអស់គ្នា គួរតែទទួលការកាត់ទោសប្រហារជីវិត!»
ប៉ុន្តែគួរឲ្យសោកស្តាយ គំនិតរបស់ឃាតករនៅក្នុងចិត្តរបស់អ្នកដែលក្តៅក្រហាយគេ ក៏ដូចជានៅក្នុងចិត្តរបស់ឃាតករផងដែរ។ ព្រះប្រាប់យើងថា នៅក្នុងចិត្តរបស់មនុស្ស មានការកាប់សំឡាប់។ ហើយយើងត្រូវតែទទួលយកព្រះបន្ទូលព្រះ ដែលទតឃើញសូម្បីតែអ្វីដែលលាក់កំបាំងនៅក្នុងគំនិតរបស់យើងទៅទៀត។ ដូច្នេះ យើងត្រូវតែទទួលស្គាល់ថា «ខ្ញុំគឺជាមនុស្សមានបាប ដែលមានការកាប់សំឡាប់នៅក្នុងចិត្តរបស់ខ្ញុំ»។
បាទ ព្រះបានប្រាប់យើងថា មានគំនិតអាក្រក់ រួមទាំងការកាប់សំឡាប់ផង នៅក្នុងចិត្តរបស់មនុស្សទាំងអស់។ ដូច្នេះ ចូរយើងទទួលយកព្រះបន្ទូលព្រះ។ ខណៈដែលជំនាន់មនុស្សកាន់តែអាក្រក់ទៅៗ ឧបករណ៍ការពារខ្លួនគ្រប់ប្រភេទ ក្លាយជាឧបរកណ៍សម្រាប់ការកាប់សំឡាប់អ្នកដទៃ។ នេះហើយគឺជាលទ្ធផលនៃការកាប់សំឡាប់នៅក្នុងចិត្តរបស់យើង។ អ្នកអាចកាប់សំឡាប់គេ ដោយសារតែកំហឹង ឬសេចក្តីភ័យខ្លាចតែបន្តិចប៉ុណ្ណោះ។ ខ្ញុំមិនកំពុងនិយាយថា យើងម្នាក់ៗនឹងសំឡាប់អ្នកដទៃទេ ប៉ុន្តែយើងគិតពីវានៅក្នុងចិត្តរបស់យើង។
យើងទាំងអស់គ្នា បានកើតមកមានគំនិតអាក្រក់នៅក្នុងចិត្តរបស់យើង។ អ្នកពិតជាបានសំឡាប់គេមែន មិនដោយសារអ្នកបានកើតមកជាឃាតករទេ ប៉ុន្តែដោយសារតែអ្នកអាចក្លាយជាឃាតករបាន។ ព្រះប្រាប់យើងថា យើងមានគំនិតអាក្រក់ និងការកាប់សំឡាប់នៅក្នុងចិត្ត។ នេះគឺជាការពិតរបស់យើងម្នាក់ៗ។
ដូច្នេះ ផ្លូវត្រឹមត្រូវសម្រាប់យើងដើរ គឺត្រូវទទួលយកព្រះបន្ទូលព្រះ និងស្តាប់តាម។ យើងធ្វើបាបនៅក្នុងលោកិយនេះ ពីព្រោះយើងមានគំនិតអាក្រក់នៅក្នុងចិត្តរបស់យើង។
 
 
សេចក្តីកំផិតនៅក្នុងចិត្តរបស់យើង
 
ព្រះ មានបន្ទូលថា មានសេចក្តីកំផិតនៅក្នុងចិត្តរបស់មនុស្ស ទំាងអស់។ តើអ្នកយល់ស្របដែរទេ? តើអ្នកទទួលស្គាល់ថា អ្នកមាន សេចក្តីកំផិតនៅក្នុងចិត្តរបស់អ្នកដែរទេ? បាទ មានសេចក្តីកំផិតនៅក្នុងចិត្តរបស់មនុស្សម្នាក់ៗ។
នេះគឺជាមូលហេតុដែលបនស្រី និងការរំលោភបំពានផ្លូវភេទបានកើនឡើងកាន់តែខ្លាំងនៅក្នុងសង្គមរបស់យើង។ នេះគឺជារបៀបរកប្រាក់ដែលមានភាពប្រាកដប្រជា នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ។ ជំនួញដទៃទៀត អាចរងផលប៉ះពាល់ពីការធ្លាក់ចុះខាងសេដ្ឋកិច្ច ប៉ុន្តែមុខរបរមួយនេះមិនរងផលប៉ះពាល់ខ្លាំងទេ ពីព្រោះមានសេចក្តីកំផិតនៅក្នុងចិត្តរបស់មនុស្សម្នាក់ៗ។
 
 
ផលផ្លែរបស់មនុស្សមានបាបគឺ បាប
 
តើមនុស្សជាតិត្រូវបាន ប្រៀបធៀបទៅនឹងអ្វី?
ដើមឈើដែលមានផ្លែបាប
 
ដូចដែលដើមឈើគ្រប់ប្រភេទបង្កើតផ្លែតាមពូជ យើងដែលជាមនុស្សបានកើតមកមានអំពើបាបដប់ពីរប្រភេទ ក៏បង្កើតផលផ្លែជាបាបផងដែរ។
ព្រះយេស៊ូវ មានបន្ទូលថា អ្វីដែលចេញពីចិត្តរបស់មនុស្សម្នាក់ ធ្វើឲ្យគាត់ស្មោគគ្រោក។ តើអ្នកយល់ស្របដែរឬទេ? យើងគ្រាន់តែអាចយល់ស្របជាមួយព្រះបន្ទូលរបស់ព្រះយេស៊ូវ ដោយនិយាយថា «មែនហើយ យើងគឺជាពូជមនុស្សមានបាប និងអ្នកធ្វើការ អាក្រក់។ មែនហើយ ទ្រង់មានបន្ទូលត្រឹមត្រូវហើយ»។ យើងត្រូវតែទទួលស្គាល់ការអាក្រក់របស់យើង និងសេចក្តីពិតពីខ្លួនឯងនៅចំពោះព្រះ។
ដូចដែលព្រះយេស៊ូវបានស្តាប់បង្គាប់តាមបំណងព្រះហឫទ័យព្រះ យើងត្រូវតែទទួលយកព្រះបន្ទូលព្រះ និងស្តាប់បង្គាប់តាមទ្រង់ផងដែរ។ នេះគឺជាផ្លូវតែមួយ ដែលយើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយទឹក និងព្រះវិញ្ញាណ។ ទាំងនេះហើយគឺជាអំណោយទានពីព្រះ។
ព្រះ បានប្រទានឲ្យប្រទេសរបស់ខ្ញុំមានរដូវស្រស់ស្អាតបួន។ នៅពេលរដូវនីមួយៗចាប់ផ្តើម ដើមឈើគ្រប់ប្រភេទក៏ចាប់ផ្តើមបង្កើតផ្លែផងដែរ។ តាមរបៀបដូចគ្នានេះ អំពើបាបទាំងដប់ពីរប្រភេទគ្រប់គ្រងយើង ហើយបន្តដឹកនាំយើងឲ្យធ្វើបាបជានិច្ច។ ថ្ងៃនេះ អាចជាការកាប់សំឡាប់ ហើយថ្ងៃស្អែកអាចជាសេចក្តីកំផិត។
ហើយថ្ងៃបន្ទាប់មកទៀត គំនិតអាក្រក់ កាមតណ្ហា ការលួចប្លន់ បន្ទាល់ក្លែង...។ល។ យើងនឹងបន្តធ្វើបាបពេញមួយឆ្នាំ ពេញមួយខែ ពេញមួយថ្ងៃ និងពេញមួយម៉ោង។ ហើយយើងបន្តស្បថចំពោះខ្លួនឯងថា យើងនឹងមិនធ្វើបាបទៀតទេ ប៉ុន្តែយើងនៅតែបន្តធ្វើបាបទៀត ពីព្រោះយើងបានកើតមកតាមរបៀបនេះ។
តើអ្នកធ្លាប់បានឃើញដើមប៉ោមបដិសេធមិនបង្កើតផ្លែប៉ោម ពីព្រោះវាមិនចង់បង្កើតផ្លែប៉ោមដែរឬទេ? «ខ្ញុំមិនចង់បង្កើតផ្លែប៉ោមទេ!» ទោះបីជាវាមានគំនិតមិនចង់បង្កើតផ្លែប៉ោមក៏ដោយ តើវានឹងមិនបង្កើតផ្លែប៉ោមបានយ៉ាងដូចម្តេចទៅ? ផ្កានឹងរីកនៅនិទាឃរដូវ ហើយផ្លែប៉ោមនឹងធំ ហើយទុំនៅរដូវក្តៅ ហើយយើងអាចបេះផ្លែវាបរិភោគបាននៅរដូវស្លឹកឈើជ្រុះ។
នេះគឺជាការផ្គត់ផ្គង់របស់ធម្មជាតិ ហើយជីវិតរបស់មនុស្សមានបាបក៏ត្រូវតែដើរតាមច្បាប់ធម្មជាតិផងដែរ។ ដូច្នេះ មនុស្សមានបាបពិតជានឹងបង្កើតផ្លែបាប។
 
 
បុណ្យជ្រមុជ និងឈើឆ្កាងរបស់ព្រះយេស៊ូវ គឺដើម្បីធួននឹង អំពើបាបរបស់យើង
 
តើការធួននឹងបាបរបស់ព្រះយេស៊ូវ មានន័យដូចម្តេច?
ការសងថ្លៃឈ្នួលនៃអំពើបាប ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ (ការដាក់ដៃលើ) និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង
 
ចូរយើងអានបទគម្ពីរចេញពីព្រះគម្ពីរ ដើម្បីពិនិត្យមើលពីរបៀបដែលមនុស្សមានបាប និងជាពូជមនុស្សធ្វើការអាក្រក់ អាចធួន នឹងអំពើបាបរបស់ខ្លួននៅចំពោះព្រះ ហើយរស់នៅក្នុងជីវិតមាន សុភមង្គលបាន។ នេះគឺជាដំណឹងល្អអំពីការធួននឹងអំពើបាប។
លេវីវិន័យ ៤ និយាយថា «ឬ​បើ​អ្នក​ស្រុក​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា ដែល​ព្រះយេហូវ៉ា​បាន​ហាមប្រាម មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ បើ​សិន​ជា​អ្នក​ណា​ប្រាប់​ឲ្យ​គេ​ដឹង​ពី​បាប​ដែល​បាន​ប្រព្រឹត្ត​ហើយ នោះ​ត្រូវ​នាំ​ពពែ​ញី​១​ដែល​ឥត​ខ្ចោះ​មក សំរាប់​ជា​ដង្វាយ ដោយ​ព្រោះ​បាប​ដែល​ខ្លួន​បាន​ធ្វើ រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​ដង្វាយ​លោះ​បាប​នោះ ហើយ​សំឡាប់​ត្រង់​កន្លែង​ដង្វាយ​ដុត នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម ដោយ​ម្រាម​ដៃ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ដង្វាយ​ដុត ហើយ​ចាក់​ឈាម​ទាំង​អស់​ត្រង់​ជើង​អាសនា ឯ​ខ្លាញ់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ ដូច​ជា​យក​ចេញ​ពី​យញ្ញបូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​ដែរ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​នៅ​លើ​អាសនា ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះយេហូវ៉ា ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ដូច្នេះ អ្នក​នោះ​នឹង​រួច​ចាក​ទោស​ហើយ» (លេវីវិន័យ ៤:២៧-៣១)។
នៅសម័យព្រះគម្ពីរសញ្ញាចាស់ តើមនុស្សបានធួននឹងអំពើបាបរបស់ខ្លួនដោយរបៀបណា? ពួកគេបានដាក់ដៃរបស់ខ្លួនទៅលើក្បាលយញ្ញបូជាលោះបាបមួយ ហើយផ្ទេរអំពើបាបទាំងអស់របស់ខ្លួនទៅលើវា។
មានចែងនៅក្នុងកណ្ឌលេវីវិន័យថា «ឲ្យ​ទៅ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា បើ​កាល​ណា​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចង់​ថ្វាយ​ ដង្វាយ​ដល់​ព្រះយេហូវ៉ា នោះ​ត្រូវ​តែ​យក​ដង្វាយ​នោះ​មក​ពី​ហ្វូង​សត្វ ទោះ​បើ​ជា​គោ​ឬ​ចៀម​ក្តី។ បើ​សិន​ជា​ដង្វាយ​របស់​អ្នក​នោះ​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ នោះ​ត្រូវ​យក​ឈ្មោល​១​ដ៏​ឥត​ខ្ចោះ គេ​ត្រូវ​នាំ​យក​ដង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​ នៅ​ចំពោះ​ព្រះយេហូវ៉ា នោះ​គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​នៃ​សត្វ​នោះ ហើយ​ទ្រង់​នឹង​ទទួល​ដង្វាយ​នោះ​ស្នង​គេ ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន​គេ» (លេវីវិន័យ ១:២-៤)។
នៅពេលមនុស្សម្នាក់នៅសម័យនោះ បានដឹងថា មានបាបនៅក្នុងចិត្ត គាត់ត្រូវតែរៀបចំតង្វាយលោះបាប ដើម្បីធួននឹងអំពើបាបរបស់គាត់។ គាត់ត្រូវតែ «ដាក់ដៃរបស់គាត់» ទៅលើក្បាលរបស់យញ្ញបូជានោះ ដើម្បីផ្ទេរអំពើបាបដែលគាត់បានប្រព្រឹត្ត។ នៅខាងក្នុងរោងឧបោសថ មានអាសនាតង្វាយដុត មានរៀងដូចហិប ហើយធំជាងតុអាសនាបន្តិច ហើយវាមានស្នែងនៅគ្រប់ជ្រុងទាំង អស់។ ហើយបណ្តាជនអ៊ីស្រាអែល បានធួននឹងអំពើបាបរបស់ខ្លួន ដោយការផ្ទេរអំពើបាបរបស់ខ្លួនទៅលើអាសនាតង្វាយដុត។
នៅក្នុងកណ្ឌលេវីវិន័យ ព្រះបានប្រាប់មនុស្សឲ្យ «ថ្វាយតង្វាយលោះបាបនោះទៅចំពោះព្រះ តាមឆន្ទះសេរីរបស់ខ្លួន នៅទ្វារចូលទៅក្នុងរោងឧបោសថ»។ អំពើបាបរបស់ពួកគេ ត្រូវបានផ្ទេរទៅលើតង្វាយលោះបាបនោះ នៅពេលពួកគេបានដាក់ដៃលើក្បាលរបស់វា ហើយបន្ទាប់មក គេកាត់បំពង់ករបស់វា ហើយប្រោសឈាមរបស់វានៅលើស្នែងអាសនាតង្វាយដុត។
បន្ទាប់មក គេយកគ្រឿងក្នុងចេញពីខ្លួនតង្វាយលោះបាបនោះ ហើយកាត់សាច់របស់វាជាចំណែកៗ ហើយដុតឲ្យក្លាយទៅជាផេះនៅលើអាសនាតង្វាយដុត។
ព្រះជាម្ចាស់ បានអនុញ្ញាតឲ្យមានយញ្ញបូជាធួននឹងបាបមួយទៀត សម្រាប់អំពើបាបប្រចាំឆ្នាំរបស់ពួកគេ ដែលខុសពីយញ្ញបូជាធួននឹងអំពើបាបប្រចាំថ្ងៃ។ នៅក្នុងករណីនេះ មានតែសម្តេចសង្ឃតែម្នាក់ប៉ុណ្ណោះ ដែលអាចដាក់ដៃរបស់ខ្លួនទៅលើតង្វាយលោះបាប ជំនួសឲ្យបណ្តាជនអ៊ីស្រាអែលទាំងអស់ ហើយប្រោសឈាមនៅលើទីសណ្តោសប្រោសខាងកើតចំនួនប្រាំពីរដង។ ហើយការដាក់លើក្បាលរបស់ពពែរស់ ត្រូវបានធ្វើនៅចំពោះមុខបណ្តាជន នៅថ្ងៃទីដប់​ ខែប្រាំពីរ ជារៀងរាល់ឆ្នាំ (លេវីវិន័យ ១៦:៥-២៧)។
 
តើអ្នកណាតំណាងឲ្យតង្វាយលោះបាប នៅក្នុងព្រះគម្ពីរសញ្ញាចាស់?
ព្រះយេស៊ូវ
 
ឥឡូវនេះ ចូរយើងពិនិត្យមើលពីរបៀបដែលប្រព័ន្ធថ្វាយយញ្ញបូជាបានផ្លាស់ប្តូរនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយពីរបៀបដែល ច្បាប់ដ៏អស់កល្បជានិច្ចរបស់ព្រះបានស្ថិតស្ថេរនៅអស់រយៈពេលជាច្រើនឆ្នាំ។
ហេតុអ្វីព្រះយេស៊ូវត្រូវតែសុគតនៅលើឈើឆ្កាង? តើទ្រង់បានធ្វើអ្វីខុសនៅលើផែនដីនេះ បានជាព្រះត្រូវតែអនុញ្ញាតឲ្យព្រះរាជបុត្រានៃទ្រង់សុគតនៅលើឈើឆ្កាងដូច្នេះ? ហើយតើអ្នកណាបានបង្ខំទ្រង់ឲ្យសុគតនៅលើឈើឆ្កាង? នៅពេលមនុស្សមានបាបទាំងអស់នៅលើផែនដីនេះ បានធ្លាក់ទៅក្នុងបាប ព្រះយេស៊ូវបានយាងមកផែនដីនេះ ដើម្បីសង្គ្រោះយើង។
ទ្រង់ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅទន្លេយ័រដាន់ ហើយបានទទួលយកទណ្ឌកម្មនៅលើឈើឆ្កាងសម្រាប់អំពើបាបទាំងអស់ ជំនួសមនុស្សជាតិ។ របៀបដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងរបៀបដែលទ្រង់បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង មានភាពស្រដៀងគ្នាទៅនឹងយញ្ញបូជាធួននឹងបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ការដាក់ដៃលើតង្វាយលោះបាប និងការបង្ហូរឈាមរបស់វា។
នេះជារបៀបដែលគេបានអនុវត្តនៅក្នុងព្រះគម្ពីរសញ្ញាចាស់។ មនុស្សមានបាបម្នាក់ បានដាក់ដៃរបស់ខ្លួនទៅលើតង្វាយលោះបាប ហើយសារភាពអំពើបាបរបស់គាត់ថា «ឱព្រះអម្ចាស់អើយ ទូលបង្គំបានធ្វើបាប ហើយទូលបង្គំបានកាប់សំឡាប់គេ និងមានសេចក្តីកំផិត»។ បន្ទាប់មក អំពើបាបរបស់គាត់ត្រូវបានផ្ទេរទៅលើតង្វាយលោះបាបនោះ។
ដូចដែលមនុស្សមានបាប កាត់បំពង់ករបស់តង្វាយលោះបាប ហើយថ្វាយទៅព្រះ ព្រះយេស៊ូវត្រូវបានថ្វាយក្នុងរបៀបដូចគ្នា ដើម្បីធួននឹងអំពើបាបទាំងអស់របស់យើង។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ ហើយបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើង ហើយបានធួននឹងអំពើបាបទាំងអស់របស់យើង តាមរយៈយញ្ញបូជារបស់ទ្រង់។
ការពិត ព្រះយេស៊ូវបានសុគត ដោយព្រោះតែយើង។ នៅពេលយើងគិតអំពីរឿងនេះ តើវាមានន័យយ៉ាងដូចម្តេច ដែលថ្វាយសត្វឥតខ្ចោះទាំងនោះ ជាយញ្ញបូជាសម្រាប់អំពើបាបទាំងអស់របស់មនុស្ស? តើសត្វទាំងនោះបានដឹងថា អំពើបាបជាអ្វីទេ? សត្វមិនស្គាល់អំពើបាបឡើយ។ ដូច្នេះ ពួកវាត្រូវតែឥតខ្ចោះ។
ដូចដែលសត្វទាំងនោះត្រូវតែឥតខ្ចោះទាំងស្រុង នោះព្រះយេស៊ូវត្រូវតែឥតមានបាបដែរ។ ទ្រង់គឺជាព្រះដ៏បរិសុទ្ធ និងជាព្រះរាជបុត្រានៃព្រះ ហើយទ្រង់មិនដែលធ្វើបាបសោះ។ ដូច្នេះហើយបានជាទ្រង់បានដោះអំពើបាបរបស់យើងចេញ តាមរយៈបុណ្យជ្រមុជនៅទន្លេយ័រដាន់ ពេលទ្រង់មានព្រះជន្ម៣០ព្រះវស្សា។
ព្រះយេស៊ូវ បានសុគតនៅលើឈើឆ្កាង ដោយព្រោះអំពើបាបរបស់យើង ដែលទ្រង់បានដោះចេញពីយើង។ នេះគឺជាព្រះរាជកិច្ចនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិ។
 
 
ការចាប់ផ្តើមនៃដំណឹងល្អអំពីការធួននឹងអំពើបាប
 
ហេតុអ្វីព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ពីលោកយ៉ូហាន-បាទ្ទីសនៅទន្លេយ័រដាន់?
ដើម្បីសម្រេចគ្រប់ទាំងសេចក្តីសុចរិត
 
ម៉ាថាយ ៣ សរសេរថា «នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​ កាលីឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ» (ម៉ាថាយ ៣:១៣-១៥)។
យើង ត្រូវតែដឹង និងយល់ពីមូលហេតុដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ នៅពេលទ្រង់មានព្រះជន្ម៣០ព្រះវស្សា។ ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីធួននឹងអំពើបាបរបស់មនុស្សទាំងអស់ ហើយដើម្បីសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ។ ហើយដើម្បីសង្រ្គោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់ពួកគេ ព្រះយេស៊ូវ ដែលជាអង្គឥតមានបាបសោះ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។
ដូច្នេះ ទ្រង់បានដោះអំពើបាបរបស់លោកិយនេះ ហើយបានថ្វាយអង្គទ្រង់ ដើម្បីធួននឹងអំពើបាបរបស់មនុស្សជាតិ។ ហើយដើម្បីបានសង្រ្គោះចេញពីបាប យើងគួរតែស្គាល់សេចក្តីពិតទាំងមូល ហើយជឿលើវា ពីព្រោះការជឿលើសេចក្តីសង្រ្គោះរបស់ទ្រង់ ហើយបានសង្រ្គោះ អាស្រ័យលើយើងផ្ទាល់។
តើបុណ្យជ្រមុជរបស់ព្រះយេស៊ូវមានន័យយ៉ាងដូចម្តេច? វាដូចគ្នាទៅនឹងការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អំពើបាបរបស់មនុស្សត្រូវបានផ្ទេរទៅលើក្បាលរបស់តង្វាយលោះបាប តាមរយៈសម្តេចសង្ឃ ដែលបានដាក់ដៃលើយញ្ញបូជា។ ស្រដៀងគ្នាដែរ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានដោះអំពើបាបរបស់លោកិយនេះចេញ ដោយការថ្វាយរូបអង្គទ្រង់ជាតង្វាយលោះបាប និង​ការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។
លោកយ៉ូហាន-បាទ្ទីស គឺមនុស្សដ៏អស្ចារ្យបំផុត ក្នុងចំណោមមនុស្សជាតិ ដែលជាតំណាងនៃមនុស្សជាតិ ដែលព្រះបានតែង តាំង។ ក្នុងនាមជាតំណាងនៃមនុស្សជាតិ សម្តេចសង្ឃរបស់មនុស្សជាតិ គាត់បានដាក់ដៃរបស់គាត់លើព្រះយេស៊ូវ ហើយផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់។ «បុណ្យជ្រមុជ» មានន័យថា «ផ្ទេរឲ្យ ត្រូវបានកប់ និងត្រូវបានលាងសម្អាត»។
តើអ្នកដឹងពីមូលហេតុដែលព្រះបានយាងមកលោកិយនេះ និងបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសដែរឬទេ? ហើយតើអ្នកជឿលើព្រះយេស៊ូវ ដោយយល់ពីអត្ថន័យនៃបុណ្យជ្រមុជរបស់ទ្រង់ដែរឬទេ? បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ ដែលជាអំពើបាបដែលយើងជាពូជមនុស្សធ្វើការអាក្រក់ បានប្រព្រឹត្តពេញមួយជីវិតរបស់យើង។ លោកយ៉ូហាន-បាទ្ទីស បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ សម្រាប់ការសម្រេចបានដំណឹងល្អ អំពីការធួននឹងអំពើបាបទាំងអស់របស់យើង។
នៅក្នុង ម៉ាថាយ ៣:១៣-១៧ ចាប់ផ្តើមដោយ «នោះ» ហើយពាក្យនេះសំដៅលើពេលវេលា ដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដែលជាពេលវេលាដែលអំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើអង្គទ្រង់។
«នោះ» ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ បានសុគតនៅលើឈើឆ្កាង បន្ទាប់ពីរយៈពេលបីឆ្នាំ ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី។ ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះ ទ្រង់បានទទួលបុណ្យជ្រមុជ ម្តងជាសម្រេច បានសុគតនៅលើឈើឆ្កាង ម្តងជា សម្រេច ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ ម្តងជា សម្រេច។ ដូច្នេះ ទ្រង់ក៏បានដោះបាបមនុស្សលោកចេញ ហើយសង្រ្គោះពួកគេ ម្តងជាសម្រេចផងដែរ។
ហេតុអ្វីព្រះយេស៊ូវត្រូវតែទទួលបុណ្យជ្រមុជ? ហេតុអ្វីទ្រង់ត្រូវតែពាក់មកុដបន្លា ហើយទទួលការកាត់ទោសនៅចំពោះលោក ពីឡាត់ ដូចជាអ្នកទោសធម្មតា? ហើយហេតុអ្វីទ្រង់ត្រូវតែជាប់ឆ្កាង ហើយបង្ហូរលោហិតរហូតដល់សុគត? មូលហេតុសម្រាប់ការទាំងអស់ខាងលើនេះ គឺពីព្រោះទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ដែលជាអំពើបាបរបស់អ្នក និងខ្ញុំ ដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ដោយសារតែអំពើបាបរបស់យើង ទ្រង់ត្រូវតែសុគតនៅលើឈើឆ្កាងដូច្នេះ។
យើង ត្រូវតែជឿលើព្រះបន្ទូលនៃសេចក្តីសង្រ្គោះ ដែលព្រះបានសង្រ្គោះយើង ហើយអរព្រះគុណដល់ទ្រង់។ បើសិនមិនមានបុណ្យជ្រមុជរបស់ព្រះយស៊ូវ ឈើឆ្កាងរបស់ទ្រង់ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ទេ នោះមិនមានសេចក្តីសង្រ្គោះសម្រាប់យើងឡើយ។
នៅពេលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ គាត់បានដោះអំពើបាបរបស់យើង ហើយបានសង្រ្គោះយើង ដែលជឿលើដំណឹងល្អអំពីសេចក្តីសង្រ្គោះរបស់ទ្រង់។ មានមនុស្សមួយចំនួន គិតថា «ព្រះយេស៊ូវបានដោះតែបាបតាំងពីកំណើតទេ មែនទេ?» ប៉ុន្តែគំនិតរបស់ពួកគេ គឺខុសហើយ។
ព្រះគម្ពីរ បានកត់ត្រាយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះ ម្តងជាសម្រេច នៅពេលទ្រង់បានទទួលបុណ្យជ្រមុជ។ ហើយអំពើបាបទាំងអស់របស់យើង រួមទាំងបាបតាំងពីកំណើតផង ត្រូវបានលាងសម្អាត។ ព្រះយេស៊ូវ មានបន្ទូលនៅក្នុង ម៉ាថាយ ៣:១៥ ថា «ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ»។ ដើម្បីសម្រេចតាមគ្រប់ទាំងសេចក្តីសុចរិត មានន័យថា អំពើបាបទាំងអស់ត្រូវបានដោះចេញពីយើង។
តើព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់នៅក្នុងជីវិតរបស់យើងដែរឬទេ? បាទ ទ្រង់បានដោះ។ ចូរយើងស្វែងរក ភស្តុតាងបញ្ជាក់ពីការនេះនៅក្នុងកណ្ឌលេវីវិន័យជាមុនសិន។ វាប្រាប់យើងអំពីសម្តេចសង្ឃ និងយញ្ញបូជាសម្រាប់ថ្ងៃធួននឹងបាប។
 
 
យញ្ញបូជាធួននឹងអំពើបាបប្រចាំឆ្នាំរបស់ជនជាតិអ៊ីស្រាអែល
 
តើជនជាតិអ៊ីស្រាអែលអាច បានញែកជាបរិសុទ្ធ ម្តងជាសម្រេច ដោយសារតង្វាយលោះបាបនៅលើផែនដីនេះទេ?
មិនអាចឡើយ
 
«អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ ទុក​ជា​ដង្វាយ​ថ្វាយ​ដោយ​ព្រោះ​ខ្លួន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន ហើយ​នឹង​ពូជពង្ស​ផង រួច​ត្រូវ​យក​ពពែ​ឈ្មោល​ទាំង​២​នោះ ទៅ​ដាក់​នៅ​ចំពោះ​ព្រះយេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​ចាប់​ឆ្នោត​ពពែ​ទាំង​២​នោះ ១​សំរាប់​ព្រះយេហូវ៉ា ១​ទៀត​សំរាប់​បំបរបង់​ទៅ អើរ៉ុន​ត្រូវ​យក​ពពែ ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​ព្រះយេហូវ៉ា មក​ថ្វាយ​ទុក​ជា​ដង្វាយ​លោះ​បាប តែ​ឯ​ពពែ​ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​បំបរបង់​ទៅ នោះ​ត្រូវ​យក​មក​ដាក់​ទាំង​រស់​នៅ​ចំពោះ​ព្រះយេហូវ៉ា ដើម្បី​ឲ្យ​បាន​ធួន​នឹង​បាប រួច​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​លែង​ឯ​ទី​រហោស្ថាន» (លេវីវិន័យ ១៦:៦-១០)។ នៅទីនេះ អើរ៉ុនបានយកពពែពីរដាក់នៅទ្វារត្រសាលជំនុំ ដើម្បីធួននឹងអំពើបាបប្រចាំឆ្នាំរបស់ជនជាតិអ៊ីស្រាអែល។
«ហើយ​ចាប់​ឆ្នោត​ពពែ​ទាំង​២​នោះ ១​សំរាប់​ព្រះយេហូវ៉ា ១​ទៀត​សំរាប់​បំបរបង់​ទៅ អើរ៉ុន​ត្រូវ​យក​ពពែ ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​ព្រះយេហូវ៉ា មក​ថ្វាយ​ទុក​ជា​ដង្វាយ​លោះ​បាប តែ​ឯ​ពពែ​ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​បំបរបង់​ទៅ។»
គេ ត្រូវការសត្វធ្វើជាយញ្ញបូជាសម្រប់ការធួននឹងអំពើបាបប្រចាំថ្ងៃ ដើម្បីផ្ទេរអំពើបាបរបស់មនុស្សមានបាបទៅលើវា ដោយការដាក់ដៃលើក្បាលរបស់យញ្ញបូជានោះ។ ប៉ុន្តែសម្រាប់អំពើបាបប្រចាំឆ្នំារបស់ជនជាតិអ៊ីស្រាអែលវិញ ក្នុងនាមជាតំណាងនៃមនុស្សទាំងអស់ សម្តេចសង្ឃបានផ្ទេរអំពើបាបប្រចំាឆ្នាំទៅលើតង្វាយលោះបាបនៅថ្ងៃទីដប់ ខែប្រាំពីរ ជារៀងរាល់ឆ្នំា។
លេវីវិន័យ ១៦:២៩-៣១ សរសេរថា «នេះ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា​នៅ​អស់​កល្ប​ជានិច្ច គឺ​នៅ​ថ្ងៃ​១០​ខែ​អស្សុជ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បញ្ឈឺ​ចិត្ត​ខ្លួន​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ទាំង​អ្នក​ស្រុក ឬ​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ផង ដ្បិត​នៅ​ថ្ងៃ​នោះ​នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​ញែក​ចេញ​ជា​ស្អាត នោះ​ឯង​រាល់​គ្នា​នឹង​បាន​ស្អាត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ព្រះ យេហូវ៉ា នេះ​ជា​ថ្ងៃ​ឈប់​សំរាក​សំរាប់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​បញ្ឈឺ​ចិត្ត​ខ្លួន នេះ​គឺ​ជា​ច្បាប់​នៅ​អស់កល្ប​ជានិច្ច»។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ បណ្តាជនអ៊ីស្រាអែលបាននំាតង្វាយលោះបាបមួយមកធួននឹងអំពើបាបប្រចាំថ្ងៃ ហើយបានផ្ទេរអំពើបាបរបស់ពួកគេទៅលើក្បាលរបស់យញ្ញបូជានោះ ដោយសារភាពថា «ឱព្រះអម្ចាស់អើយ ទូលបង្គំបានធ្វើបាបយ៉ាងដូច្នេះ។ សូមអត់ទោសដល់ទូលបង្គំផង»។ បន្ទាប់មក ពួកគេកាត់បំពង់ករបស់តង្វាយលោះបាបនោះ ហើយយកឈាមរបស់វាឲ្យទៅសង្ឃ ហើយត្រឡប់ទៅផ្ទះវិញ ដោយជឿថា ឥឡូវនេះ ពួកគេបានរួចពីអំពើបាបហើយ។ ដូច្នេះ តង្វាយលោះបាបបានស្លាប់សម្រាប់មនុស្សមានបាប ជាមួយនឹងអំពើបាបនៅលើក្បាលរបស់វា គឺវាត្រូវគេសំឡាប់ជំនួសមនុស្សមានបាប។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ តង្វាយលោះបាបអាចជាពពែ កូនចៀម កូនគោ ឬគោឈ្មោល ដែលជាសត្វដែលព្រះបានញែកជាស្អាត។
ដោយសេចក្តីមេត្តាករុណា ព្រះបានអនុញ្ញាតឲ្យជីវិតរបស់សត្វត្រូវបានថ្វាយជំនួសការស្លាប់របស់មនុស្សមានបាបវិញ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ តាមរបៀបនេះ មនុស្សមានបាបអាចធួននឹងអំពើបាបរបស់ខ្លួន តាមរយៈយញ្ញបូជាធួននឹងបាប។ សេចក្តីរំលងរបស់មនុស្សមានបាប ត្រូវបានផ្ទេរទៅលើតង្វាយលោះបាប ដោយការដាក់ដៃលើ ហើយឈាមរបស់វាឲ្យទៅសង្ឃ ដើម្បីដោះអំពើបាបរបស់មនុស្សមានបាបចេញ។
ទោះបីជាយ៉ាងណា ពួកគេមិនអាចធួននឹងអំពើបាបបានជារៀងរាល់ថ្ងៃទេ។ ជាលទ្ធផល ព្រះបានអនុញ្ញាតឲ្យសម្តេចសង្ឃដោះអំពើបាបសម្រាប់មួយឆ្នំាពេញតែម្តង ជារៀងរាល់ឆ្នំា នៅថ្ងៃទីដប់ ខែប្រាំពីរ ជំនួសបណ្តាជនអ៊ីស្រាអែល។
ដូច្នេះ តើសម្តេចសង្ឃមានតួនាទីអ្វីនៅថ្ងៃធួននឹងបាប? ទីមួយ សម្តេចសង្ឃដាក់ដៃរបស់គាត់លើតង្វាយលោះបាប សារភាពអំពើបាបរបស់បណ្តាជនថា «ឱព្រះអម្ចាស់អើយ បណ្តាជនអ៊ីស្រាអែលបានធ្វើបាបដូចជា ការកាប់សំឡាប់ សេចក្តីកំផិត អាសអាភាស ការលួចប្លន់ ទីបន្ទាល់ក្លែង ការជេរប្រមាថ...»។
បន្ទាប់មកទៀត គាត់បានកាត់បំពង់ករបស់តង្វាយលោះបាបនោះ យកឈាមរបស់វាប្រោសចំនួនប្រាំពីរដងលើទីសណ្តោស ប្រោស ដែលនៅខាងក្នុងទីបរិសុទ្ធ។ (នៅក្នុងព្រះគម្ពីរ គេចាត់ទុកលេខ ៧ ជាលេខឥតខ្ចោះ។)
តួនាទីរបស់អើរ៉ុន គឺត្រូវផ្ទេរអំពើបាបប្រចាំឆ្នាំរបស់បណ្តាជនទៅលើក្បាលរបស់តង្វាយលោះបាប និងថ្វាយវាជំនួសពួកគេ។
ដោយសារព្រះយុត្តិធម៌ ដើម្បីសង្រ្គោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់ពួកគេ ទ្រង់បានអនុញ្ញាតឲ្យមានតង្វាយលោះបាបមួយត្រូវស្លាប់ជំនួសមនុស្សវិញ។ ហើយដោយសារទ្រង់ពេញដោយសេចក្តីមេត្តាករុណា ទ្រង់បានអនុញ្ញាតឲ្យមនុស្សថ្វាយជីវិតរបស់សត្វជំនួសពួកគេវិញ។ បន្ទាប់មក សម្តេចសង្ឃបានប្រោសឈាមលើទីសណ្តោសប្រោសផ្នែកខាងកើត ហើយធួននឹងអំពើបាបនៅឆ្នាំកន្លងទៅរបស់បណ្តាជន នៅថ្ងៃធួននឹងបាប គឺនៅថ្ងៃទីដប់ ខែប្រាំពីរ។
 
តើអ្នកណាគឺជាកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជា ដោយយោងតាមព្រះគម្ពីរសញ្ញាចាស់?
ព្រះយេស៊ូវដែលឥតបាបសោះ
 
សម្តេចសង្ឃ ត្រូវថ្វាយពពែពីរ នៅថ្ងៃធួននឹងបាប សម្រាប់ បណ្តាជនអ៊ីស្រាអែល។ គេហៅពពែមួយថា ពពែដែលត្រូវបំបរបង់ មានន័យថា «យកចេញ»។ ហើយពពែដែលត្រូវបំបរបង់នៅព្រះគម្ពីរសញ្ញាថ្មីគឺជាព្រះយេស៊ូវ។ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣:១៦)។
ព្រះ បានប្រទានព្រះរាជបុត្រាតែមួយរបស់ទ្រង់មកធ្វើជាកូនចៀម ដែលត្រូវថ្វាយជាយញ្ញបូជា។ ក្នុងនាមជាកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជាសម្រាប់មនុស្សជាតិ ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ហើយបានត្រឡប់ជាព្រះអង្គសង្រ្គោះ ដែលជាព្រះមែស៊ីរបស់មនុស្សលោក។ ព្រះយេស៊ូវ មានន័យថា «ព្រះអង្គសង្រ្គោះ» ហើយព្រះគ្រីស្ទ មានន័យថា «ស្តេចដែលទទួលបានការចាក់ប្រេងតាំង»។ ដូច្នេះ ព្រះយេស៊ូវគ្រីស្ទមានន័យថា «ព្រះរាជបុត្រានៃព្រះ ដែលបានយាងមកសង្គ្រោះយើងទាំងអស់គ្នា»។
ដូចដែលអំពើបាបប្រចាំឆ្នំារបស់បណ្តាជនត្រូវបានដោះចេញនៅថ្ងៃធួននឹងបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជាង២០០០ឆ្នំាមុន ព្រះយេស៊ូវគ្រីស្ទបានយាងមកលោកិយនេះ ដើម្បីទទួលបុណ្យជ្រមុជ និងបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីបំពេញសម្រេចដំណឹងល្អអំពីការធួននឹងអំពើបាបទាំងអស់របស់យើង។​
នៅចំណុចនេះ ចូរយើងអានបទគម្ពីរមួយក្នុងកណ្ឌលេវីវិន័យ។ «រួច​ដាក់​ដៃ​ទាំង​២​នៅ​លើ​ក្បាល​ពពែ​នោះ លន់តួ​ពី​អស់​ទាំង​សេចក្តី​ទុច្ចរិត និង​អស់​ទាំង​សេចក្តី​រំលង​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់ ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ឯ​ទី​រហោស្ថាន ឯ​ពពែ​នោះ​ត្រូវ​ផ្ទុក​អស់​ទាំង​សេចក្តី​ទុច្ចរិត​របស់​គេ លើ​ខ្លួន​ចេញ​ទៅ​ឯ​ទី​ដំបន់​សូន្យ​ស្ងាត់ រួច​អ្នក​នោះ​ត្រូវ​លែង​វា​នៅ​ទី​រហោស្ថាន​នោះ» (លេវីវិន័យ ១៦:២១-២២)។
បទគម្ពីរនេះ ប្រាប់ថា អំពើបាបរបស់ជនជាតិអ៊ីស្រាអែលទាំងអស់ត្រូវបានដាក់នៅលើក្បាលរបស់ពពែ ដូចដែល លេវីវិន័យ ១ ប្រាប់ផងដែរ។ «អស់ទាំងសេចក្តីរំលង» សំដៅទៅលើអំពើបាបទាំងអស់ ដែលពួកគេបានប្រព្រឹត្តនៅក្នុងចិត្ត និងសាច់ឈាម។ ហើយ «អស់ទាំងសេចក្តីរំលងរបស់ពួកគេ» ត្រូវដាក់លើក្បាលតង្វាយលោះបាប ដែលសម្តេចសង្ឃថ្វាយទៅចំពោះព្រះ ដោយការដាក់ដៃលើ។
 
 
តាមរយៈក្រិត្យវិន័យរបស់ព្រះយើងត្រូវតែស្គាល់អំពីបាបរបស់យើងឲ្យបានច្បាស់លាស់
 
ហេតុអ្វីព្រះបានប្រទាន ក្រិត្យវិន័យដល់យើង?
ដើម្បីជួយឲ្យយើងបានស្គាល់អំពីបាប
 
ក្រិត្យវិន័យរបស់ព្រះ មាន៦១៣មាត្រា។ តាមការពិត នៅពេលយើងគិតអំពីវា យើងធ្វើអ្វីដែលព្រះប្រាប់យើងមិនឲ្យធ្វើ ហើយមិនធ្វើអ្វីដែលទ្រង់ប្រាប់យើងឲ្យធ្វើ។
ដូច្នេះហើយបានជាយើងគឺជាមនុស្សមានបាប។ ព្រះគម្ពីរ ប្រាប់យើងថា ព្រះបានប្រទានក្រិត្យវិន័យដល់យើង ដើម្បីឲ្យយើងបានស្គាល់អំពើបាបរបស់យើង (រ៉ូម ៣:២០)។ នេះមានន័យថា ព្រះបានប្រទានក្រិត្យវិន័យដល់ ដើម្បីបង្រៀនយើងថា យើងគឺជាមនុស្សមានបាប មិនមែនសម្រាប់យើងរស់នៅ ដោយរក្សាតាមទេ ប៉ុន្តែឲ្យយើងបានស្គាល់ពីអំពើបាបរបស់យើងវិញ។
ទ្រង់ មិនបានប្រទានក្រិត្យវិន័យរបស់ទ្រង់មក ដើម្បីឲ្យយើងរក្សាតាមឡើយ។ ទ្រង់មិនអាចរំពឹងថា សត្វឆ្កែនឹងរស់នៅដូចជាមនុស្សឡើយ។ ដូចគ្នាដែរ យើងមិនអាចរស់នៅ ដោយរក្សាតាម ក្រិត្យវិន័យរបស់ព្រះឡើយ ប៉ុន្តែយើងអាចគ្រាន់តែស្គាល់ពីអំពើបាបរបស់យើង តាមរយៈក្រិត្យវិន័យរបស់ទ្រង់ប៉ុណ្ណោះ។
ព្រះ បានប្រទានក្រិត្យវិន័យមកយើង ពីព្រោះយើងគឺជាមនុស្សមានបាប ដែលមិនស្គាល់ពីខ្លួនឯងសោះ។ ព្រះប្រាប់យើងតាមរយៈក្រិត្យវិន័យថា «អ្នកគឺជាអ្នកកាប់សំឡាប់គេ ជនអាសអាភាស និងអ្នកប្រព្រឹត្តការអាក្រក់»។ ទ្រង់បានប្រាប់យើងមិនឲ្យសំឡាប់គេ ប៉ុន្តែយើងសំឡាប់គេនៅក្នុងចិត្ត ហើយពេលខ្លះ សំឡាប់ដោយរូបកាយផង។
ទោះបីជាយ៉ាងណា ដោយសារតែក្រិត្យវិន័យប្រាប់ថា យើងមិនត្រូវសំឡាប់គេទេ នោះយើងដឹងថា យើងគឺជាអ្នកសំឡាប់គេ ហើយនិយាយថា «ខ្ញុំបានធ្វើបាបហើយ ពីព្រោះខ្ញុំគឺជាមនុស្សមានបាប ហើយខ្ញុំមិនគួរបានធ្វើដូច្នេះសោះ។ ខ្ញុំបានធ្វើខុសហើយ»។
ដើម្បីសង្រ្គោះបណ្តាជនអ៊ីស្រាអែលចេញពីបាប ព្រះបានអនុញ្ញាតឲ្យអើរ៉ុនថ្វាយយញ្ញបូជាធួននឹងបាបនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយអើរ៉ុនត្រូវធួននឹងបាបសម្រាប់បណ្តាជនមួយឆ្នាំម្តង។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គេត្រូវថ្វាយតង្វាយលោះបាបពីរទៅចំពោះព្រះ នៅថ្ងៃធួននឹងបាប។ តង្វាយលោះបាបមួយ ត្រូវថ្វាយទៅចំពោះព្រះ ហើយមួយទៀតជាត្រូវបញ្ជូនទៅវាលរហោស្ថាន បន្ទាប់ពីបានដាក់ដៃលើវា ហើយវាបានទទួលអំពើបាបទាំងអស់ប្រចាំឆ្នំា។ មុនពេលគេបញ្ជូនវាទៅវាលរហោរស្ថាន សម្តេចសង្ឃបានដាក់ដៃលើក្បាលវា ហើយសារភាពអំពើបាបរបស់ អ៊ីស្រាអែលថា «ឱព្រះអម្ចាស់អើយ បណ្តាជនបានសំឡាប់ អាសអាភាស លួចប្លន់ ថ្វាយបង្គំរូបព្រះ...។ យើងបានធ្វើបាបនៅចំពោះទ្រង់ហើយ»។
ទឹកដីប៉ាឡេស្ទីន គឺជាវាលរហោស្ថានមួយ។ ពពែដែលត្រូវបំបរបង់ ត្រូវបានបញ្ជូនទៅក្នុងវាលរហោស្ថានដ៏ធំធេង ហើយជាចុងក្រោយ វានឹងស្លាប់ទៅ។ ខណៈដែលវាត្រូវបានគេបញ្ជួនចេញទៅ បណ្តាជនអ៊ីស្រាអែលតាមសំឡឹងមើលវារហូតទាល់តែវាចេញបាត់ទៅ ហើយពួកគេជឿថា អំពើបាបរបស់ពួកគេបានចេញទៅបាត់ជាមួយនឹងពពែនោះហើយ។ ដូច្នេះ បណ្តាជនមនសន្តិភាពក្នុងចិត្ត ហើយពពែក៏ស្លាប់នៅក្នុងវាលរហោស្ថាន ជាមួយនឹងអំពើបាបប្រចាំឆ្នាំរបស់ពួកគេទៅ។
តាមរបៀបដូចគ្នានេះ ព្រះបានធួននឹងអំពើបាបទាំងអស់របស់យើង តាមរយៈកូនចៀមនៃព្រះ ដែលជាព្រះយេស៊ូវគ្រីស្ទ។ អំពើបាបទាំងអស់របស់យើង ត្រូវបានលាងសម្អាតទំាងស្រុង តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងលោហិតទ្រង់នៅលើឈើឆ្កាង។
ព្រះយេស៊ូវ គឺជាព្រះ និងព្រះអង្គសង្រ្គោះរបស់យើង។ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ដែលបានយាងមកសង្រ្គោះមនុស្សជាតិចេញពីបាប។ ហើយទ្រង់គឺជាព្រះអាទិករ ដែលបានបង្កើតយើងដូចជារូបអង្គទ្រង់ ហើយបានយាងមកក្នុងលោកិយនេះ ដើម្បីសង្រ្គោះយើងចេញពីបាប។
អំពើបាបប្រចាំថ្ងៃ ដែលយើងប្រព្រឹត្តជាមួយសាច់ឈាម ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ហើយអំពើបាបនាពេលអនាគតរបស់យើង និងអំពើបាបនៅក្នុងគំនិត និងសាច់ឈាមរបស់យើង ក៏ត្រូវបានផ្ទេរទៅលើទ្រង់ទាំងអស់ផងដែរ។ ដូច្នេះហើយបានជាទ្រង់ត្រូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ ការធួននឹងអំពើបាបពេញលេញសម្រាប់លោកិយនេះ។
រយៈពេលបីឆ្នាំមុនពេលព្រះយេស៊ូវជាប់ឆ្កាង គឺនៅពេលទ្រង់បានចាប់ផ្តើមព្រះរាជកិច្ចជាសាធារណៈរបស់ទ្រង់ ជាលើកដំបូង ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅក្នុងទន្លេយ័រដាន់។ សេចក្តីសង្រ្គោះរបស់ទ្រង់សម្រាប់មនុស្សជាតិ តាមរយៈការធួននឹងអំពើបាបរបស់យើង បានចាប់ផ្តើមពីបុណ្យជ្រមុជរបស់ទ្រង់។
នៅក្នុងទន្លេយ័រដាន់ នៅក្នុងទឹកប្រហែលត្រឹមចង្កេះ​ លោក យ៉ូហាន-បាទ្ទីសបានដាក់ដៃរបស់គាត់ទៅលើព្រះសិរសារបស់ព្រះយេស៊ូវ ហើយជ្រមុជទ្រង់ចុះទៅក្នុងទឹក។ បុណ្យជ្រមុជនេះ ដូចគ្នាទៅនឹងការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយមានប្រសិទ្ធភាពក្នុងការផ្ទេរអំពើបាបទាំងអស់។
ត្រូវបានជ្រមុជចុះទៅក្នុងទឹក មានន័យថា សេចក្តីស្លាប់ ហើយងើបឡើងពីទឹកវិញ មានន័យថា ការរស់ឡើងវិញ។ ដូច្នេះ តាម រយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ព្រះយេស៊ូវបានបំពេញសម្រេចកិច្ចការចំនួនបីនៅក្នុងបេសកកម្មរបស់ទ្រង់៖ ដោះអំពើបាបទាំងអស់ចេញ ការជាប់ឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញ។
យើង អាចបានសង្រ្គោះ លុះត្រាតែយើងស្តាប់តាមព្រះបន្ទូលដែលប្រាប់យើងថា ព្រះយេស៊ូវបានសង្រ្គោះយើងចេញពីបាប ហើយ។ ព្រះបានសម្រេចព្រះទ័យសង្រ្គោះយើង តាមរយៈព្រះយេស៊ូវ ហើយសម័ន្ធមេត្រីដែលទ្រង់បានបង្កើតនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ត្រូវបានបំពេញសម្រេច។ តាមរយៈកិច្ចការទាំងនេះ ព្រះយេស៊ូវបានយាងទៅលើឈើឆ្កាង ជាមួយអំពើបាបទាំងអស់របស់យើងនៅលើព្រះសិរសារបស់ទ្រង់។
 
បន្ទាប់ពីព្រះយេស៊ូវបានដោះអំពើបាប ទាំងអស់របស់យើងចេញហើយ តើនៅមានកិច្ចការអ្វីសម្រាប់យើងធ្វើ?
អ្វីដែលយើងត្រូវធ្វើ គឺមានជំនឿ លើព្រះបន្ទូលព្រះ
 
យ៉ូហាន ១:២៩ សរសេរថា «លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះយេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក»។ លោកយ៉ូហាន- បាទ្ទីស បានធ្វើបន្ទាល់ថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»។ នៅពេលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជនៅទន្លេយ័រដាន់ អំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើទ្រង់។ ដូច្នេះ ចូរជឿលើសេចក្តីពិតនេះចុះ! បន្ទាប់មក អ្នកនឹងទទួលបានព្រះពរនៃការធួននឹងអំពើបាបទាំងអស់របស់អ្នក។
យើង ត្រូវតែមានជំនឿលើព្រះបន្ទូលព្រះ។ យើងត្រូវតែបោះបង់ចោលនូវភាពរឹងរួស និងគំនិតផ្ទាល់ខ្លួនរបស់យើង ហើយបែរមកស្តាប់តាមព្រះបន្ទូលព្រះវិញ។ ហើយយើងត្រូវតែជឿលើ សេចក្តីពិតថា ព្រះយេស៊ូវបានដោះអំពីបាបទាំងអស់របស់លោកិយនេះចេញហើយ។
ការនិយាយថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ និងការនិយាយថា ទ្រង់បានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ ដោយការធួននឹងអំពើបាបរបស់យើង គឺដូចគ្នា។ អត្ថន័យនៃពាក្យ «ការដាក់ដៃលើ» នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺនៅតែដូចគ្នានៅក្នុងព្រះគម្ពីរសញ្ញាថ្មី គ្រាន់តែពាក្យ «បុណ្យជ្រមុជ» ត្រូវបានប្រើជំនួសប៉ុណ្ណោះ។
យើង បានមកដល់សេចក្តីពិតមួយថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ និងការកាត់ទោសនៅលើឈើឆ្កាង ដើម្បីធួននឹងអំពើបាបទាំងអស់របស់យើង។ ហើយយើងបានសង្រ្គោះ នៅពេលយើងជឿលើដំណឹងល្អនេះ។
នៅពេលព្រះគម្ពីរនិយាយថា ព្រះយេស៊ូវបានដោះ «បាបមនុស្សលោក» តើបាបមនុស្សលោកមានន័យយ៉ាងដូចម្តេច? វាមានន័យថា អំពើបាបទាំងអស់ដែលយើងបានកើតមកជាមួយដូចជា គំនិតអាក្រក់ ការលួចប្លន់ អាសអាភាស សេចក្តីលោភ សេចក្តីអាក្រក់ ការជេរប្រមាថ អំណួត និងសេចក្តីចំកួត ដែលមាននៅក្នុងចិត្តរបស់យើង។ វាក៏រួមបញ្ចូលទាំងសេចក្តីរំលង និងកំហុសទាំងអស់ដែលយើងប្រព្រឹត្តនៅក្នុងសាច់ឈាម និងចិត្តផងដែរ។
«ដ្បិតឈ្នួលនៃអំពើបាប គឺជាសេចក្តីស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា» (រ៉ូម ៦:២៣)។ «ហើយ​បើ​ គ្មាន​ខ្ចាយ​ឈាម​ទេ នោះ​គ្មាន​ផ្លូវ​ណា​ឲ្យ​បាន​រួច​ពី​បាប​ឡើយ» (ហេព្រើរ ៩:២២)។ ដូចដែលបាននិយាយនៅក្នុងខទាំងនេះ អំពើបាបទាំងអស់ត្រូវតែមានការទូទាត់សង។ ដូច្នេះ ដើម្បីសង្រ្គោះមនុស្សទាំងអស់ចេញពីបាប ព្រះយេស៊ូវគ្រីស្ទបានថ្វាយព្រះជន្មទ្រង់ ហើយបានសងថ្លៃឈ្នួលនៃអំពើបាបជំនួសយើងទំាងអស់គ្នា ម្តងជាសម្រេច។
ដូច្នេះ ដើម្បីបានរួចពីអំពើបាបទាំងអស់ យើងត្រូវតែជឿលើដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតរបស់ទ្រង់ និងភាពជាព្រះជាម្ចាស់របស់ទ្រង់។
 
 
ការធួននឹងអំពើបាបនៅថ្ងៃស្អែក
 
តើយើងត្រូវថ្វាយយញ្ញបូជាសម្រាប់ អំពើបាបរបស់យើងទៀតទេ?
មិនចំាបាច់ទៀតទេ
 
អំពើបាបនៅថ្ងៃស្អែក ថ្ងៃខានស្អែក និងរហូតដល់យើងស្លាប់ ក៏ត្រូវបានរាប់បញ្ចូលនៅក្នុង «បាបមនុស្សលោក» ដូចដែលអំពើបាបនៅថ្ងៃនេះ ម្សិលមិញ និងម្សិលម៉្ងៃ ត្រូវបានរាប់បញ្ចូលនៅក្នុង «បាបមនុស្សលោក» ផងដែរ។ អំពើបាបរបស់មនុស្ស ចាប់ពីកំណើតដល់ថ្ងៃស្លាប់ គឺជាផ្នែកទាំងអស់នៃ «បាបមនុស្សលោក» ហើយបាបមនុស្សលោកទាំងអស់ ត្រូវបានផ្ទេរទៅលើអង្គព្រះយេស៊ូវទាំង​ស្រុង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ដូច្នេះ អំពើបាបទាំងអស់ដែលយើងនឹងធ្វើរហូតដល់ថ្ងៃយើងស្លាប់ ត្រូវបានដោះចេញពីយើងហើយ។
ដើម្បីបានសង្រ្គោះ យើងគ្រាន់តែត្រូវជឿលើដំណឹងល្អនេះ ដែលជាព្រះបន្ទូលព្រះ និងស្តាប់តាមសេចក្តីពិតប៉ុណ្ណោះ។ ហើយយើងត្រូវបោះបង់ចោលនូវគំនិតផ្ទាល់ខ្លួនយើង ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់។ អ្នកអាចសួរថា «តើទ្រង់អាចដោះអំពើបាបដែលមិនទាន់បានប្រព្រឹត្តបានយ៉ាងដូចម្តេច?»។ បន្ទាប់មក ខ្ញុំចង់សួរទៅអ្នកវិញថា «តើព្រះយេស៊ូវគួរតែយាងត្រឡប់មកលោកិយនេះវិញ ហើយបង្ហូរព្រះលោហិតម្តងហើយម្តងទៀត គ្រប់ពេលដែលអ្នកធ្វើបាបឬ?»។
នៅក្នុងដំណឹងល្អអំពីការកើតជាថ្មី មានច្បាប់មួយសម្រាប់ការធួននឹងអំពើបាបរបស់យើង។ «ហើយ​បើគ្មាន​ខ្ចាយ​ឈាម​ទេ នោះ​គ្មាន​ផ្លូវ​ណា​ឲ្យ​បាន​រួច​ពី​បាប​ឡើយ» (ហេព្រើរ ៩:២២)។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ នៅពេលមានមនុស្សម្នាក់ចង់បានសង្គ្រោះចេញពីអំពើបាបរបស់ខ្លួន គាត់ត្រូវតែផ្ទេរអំពើបាប ដោយការដាក់ដៃលើតង្វាយលោះបាប ហើយតង្វាយលោះបាបនោះត្រូវតែស្លាប់សម្រាប់អំពើបាបរបស់គាត់។
តាមរបៀបដូចគ្នានេះ ព្រះរាជបុត្រានៃព្រះបានយាងចុះមកលោកិយនេះ ដើម្បីសង្រ្គោះមនុស្សជាតិ។ ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់ចេញ បង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបរបស់យើង ហើយសុគតនៅលើឈើឆ្កាង ដោយមានបន្ទូលថា «ការស្រេចហើយ»។ ហើយនៅថ្ងៃទីបី ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយឥឡូវនេះ ទ្រង់គង់នៅខាងស្តាំព្រះហស្តព្រះវរបិតា។ ដូច្នេះ ទ្រង់បាន ត្រឡប់ជាព្រះអង្គសង្រ្គោះរបស់យើងអស់កល្បជានិច្ច។
ដើម្បីបានរួចពីអំពើបាបរបស់យើងទាំងស្រុង យើងត្រូវតែបោះបង់ចោលនូវគំនិត និងគោលលទ្ធិខាងសាសនារបស់យើង ដែលបង្រៀនយើងឲ្យសង្រ្គោះខ្លួនយើង តាមរយៈការអធិស្ឋានលន់តួអំពើបាបជារៀងរាល់ថ្ងៃ។ ហើយដើម្បីឲ្យអំពើបាបរបស់មនុស្សជាតិត្រូវបានដោះចេញ ត្រូវតែថ្វាយយញ្ញបូជាស្របច្បាប់របស់ព្រះទៅចំពោះព្រះ ម្តងជាសម្រេច។ ព្រះនៃស្ថានសួគ៌បានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើព្រះរាជបុត្រានៃទ្រង់ផ្ទាល់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានឆ្កាងទ្រង់ជំនួសយើងវិញ។ ដូច្នេះ តាមរយៈការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ សេចក្តីសង្រ្គោះរបស់យើងបានពេញលេញហើយ។
«តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់។» នៅក្នុងអេសាយ ៥៣ និយាយថា អំពើរំលង និងអំពើទុច្ចរិតទាំងអស់របស់លោកិយនេះ និងមនុស្សជាតិ ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវគ្រីស្ទហើយ។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី នៅក្នុង អេភេសូរ ១:៤ សរសេរថា «តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក»។ នេះប្រាប់យើងថា ទ្រង់បានជ្រើសរើសយើងនៅក្នុងទ្រង់ នៅមុនកំណើតលោកិយនេះទៅទៀត។ នៅមុនកំណើតលោកិយ ព្រះបានសម្រេចព្រះទ័យបង្កើតយើងជារាស្ត្ររបស់ទ្រង់ ដែលជាមនុស្សសុចរិតឥតកន្លែងបន្ទោសបាននៅក្នុងព្រះគ្រីស្ទ។ មិនថាពីមុនយើងធ្លាប់បានគិតអ្វីនោះទេ ឥឡូវនេះ យើងគួរតែជឿ និងស្តាប់តាមព្រះបន្ទូលព្រះអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ។
ព្រះ បានប្រាប់យើងថា កូនចៀមរបស់ទ្រង់ ដែលជាព្រះយេស៊ូវគ្រីស្ទ បានដោះអំពើបាបរបស់លោកិយនេះ ហើយបានធួននឹងអំពើបាបរបស់មនុស្សជាតិ។ នៅក្នុង ហេព្រើរ ១០:១ សរសេរថា «ដ្បិត​ឯ​ក្រឹត្យវិន័យ ដែល​មាន​តែ​ស្រមោល ពី​សេចក្តី​ល្អ​ដែល​ត្រូវ​មក មិន​មែន​ជា​តួ​រូប​របស់​សេចក្តី​ទាំង​នោះ​ទេ នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​ចូល​មក​ថ្វាយ​យញ្ញបូជា​ដដែលៗ រាល់​តែ​ឆ្នាំ​ជានិច្ច បាន​គ្រប់​លក្ខណ៍​ឡើយ»។
នៅទីនេះ បទគម្ពីរនេះប្រាប់ថា យញ្ញបូជាដដែលៗ ពីមួយឆ្នាំទៅមួយឆ្នាំ មិនអាចធ្វើឲ្យពួកគេបានឥតខ្ចោះទេ។ ច្បាប់គឺជាស្រមោលនៃការល្អដែលត្រូវមក មិនមែនជារូបភាពនៃរបស់ពិតទេ។ ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះមែស៊ី ដែលត្រូវយាងមក បានធ្វើឲ្យយើងបានឥតខ្ចោះ ម្តងជាសម្រេច (ដូចដែលអំពើបាបប្រចាំឆ្នាំរបស់អ៊ីស្រាអែលត្រូវបានធួនម្តងជាសម្រេច) ដោយការទទួលបុណ្យជ្រមុជ និងការជាប់ឆ្កាង ដើម្បីធួននឹងអំពើបាបរបស់យើង។
ដូច្នេះ ព្រះយេស៊ូវបានមានបន្ទូលនៅក្នុង ហេព្រើរ ១០:៩-១៨ ថា «[មើល ឱ​ព្រះអង្គ​អើយ ទូលបង្គំ​មក​នឹង​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់] ដូច្នេះ ទ្រង់​បាន​លើក​ចោល​សេចក្តី​មុន ដើម្បី​នឹង​តាំង​សេចក្តី​ក្រោយ​វិញ គឺ​ដោយសារ​ចំណង់​ព្រះហឫទ័យ​នោះ ដែល​យើង​រាល់​គ្នា​បាន​ញែក​ជា​បរិសុទ្ធ ដោយសារ​ដង្វាយ​ថ្វាយ​រូប​អង្គ​ព្រះយេស៊ូវគ្រីស្ទ​១​ដង​ជា​សំរេច ឯ​អស់​ទាំង​សង្ឃ​ក៏​ឈរ​ធ្វើ​ការងារ​រាល់​តែ​ថ្ងៃ ទាំង​ថ្វាយ​យញ្ញបូជា​ដដែល​ជា​ញឹកញាប់ ដែល​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ តែ​ទ្រង់​វិញ ក្រោយ​ដែល​ទ្រង់​បាន​ថ្វាយ​យញ្ញបូជា​តែ​១ ដោយ​ព្រោះ​បាប នោះ​ទ្រង់​បាន​គង់​ខាង​ស្តាំ​ព្រះ នៅ​ជា​រៀង​រាប ដរាប​ទៅ ទាំង​ចាំ​ទំរាំ​ដល់​បាន​ដាក់​ពួក​ខ្មាំងសត្រូវ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះបាទ​ទ្រង់ ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយសារ​ដង្វាយ​តែ​១​នោះ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​ធ្វើ​បន្ទាល់​ដល់​យើង​ដែរ ដ្បិត​ក្រោយ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​ថា [ឯ​សេចក្តី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​គេ​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រឹត្យវិន័យ​អញ​នៅ​ក្នុង​ចិត្ត​គេ ហើយ​និង​កត់​ទុក​នៅ​ក្នុង​គំនិត​គេ​ផង] នោះ​ទ្រង់​បាន​បន្ថែម​នូវ​ព្រះបន្ទូល​នេះ​ទៀត​ថា [អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​សេចក្តី​ទទឹង​ច្បាប់​របស់​គេ​ទៀត] ដូច្នេះ ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​មិន​ចាំ​បាច់​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​ទៀត​ទេ»។
យើង ជឿថា ព្រះយេស៊ូវបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។
 
 
សេចក្តីសង្រ្គោះដោយការកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ ដែលត្រូវបានឆ្លាក់នៅក្នុងចិត្ត និងគំនិតរបស់យើង
 
តើយើងបានសុចរិត ដោយព្រោះ យើងមិនធ្វើបាបទៀតឬ?
ទេ យើងបានសុចរិត ពីព្រោះ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់ របស់យើងចេញ ហើយយើងជឿលើទ្រង់
 
តើអ្នកទាំងអស់គ្នាជឿលើសេចក្តីសង្រ្គោះឥតខ្ចោះរបស់ទ្រង់ដែរឬទេ? អាម៉ែន។ ហើយតើអ្នកស្តាប់តាមព្រះបន្ទូលព្រះដោយជំនឿថា ព្រះយេស៊ូវអង្គទ្រង់បានទទួលបុណ្យជ្រមុជ និងបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងដែរឬទេ? យើងត្រូវតែមានជំនឿលើព្រះបន្ទូលទ្រង់ ដើម្បីបានកើតជាថ្មី។ ហើយយើងអាចបានសង្រ្គោះ នៅពេលយើងជឿថា ព្រះយេស៊ូវគ្រីស្ទបានលាងសម្អាតអំពើបាបទាំងអស់របស់យើង រួមទាំងអំពើបាបរបស់លោកិយនេះផង តាមរយៈដំណឹងល្អអំពីការអត់ទោសអំពើបាប។
យើង មិនអាចមិនធ្វើបាប ដោយការស្តាប់តាមក្រិត្យវិន័យរបស់ព្រះបានឡើយ ប៉ុន្តែយើងអាចបានឥតខ្ចោះ តាមរយៈជំនឿរបស់យើងលើព្រះរាជកិច្ចរបស់ទ្រង់វិញ។ ព្រះយេស៊ូវគ្រីស្ទ បានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅទន្លេយ័រដាន់ ហើយបានទទួលរងទណ្ឌកម្មសម្រាប់អំពើបាបរបស់យើងនៅលើឈើឆ្កាង។ ដោយការជឿលើដំណឹងល្អនេះដោយអស់ពីចិត្ត យើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ហើយបានរាប់ជាសុចរិត។ តើអ្នកជឿលើសេចក្តីពិតនេះដែរឬទេ?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ការជាប់ឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ គឺសម្រាប់ការអត់ទោសអំពើបាបទាំងអស់របស់មនុស្សជាតិ ហើយច្បាប់នៃសេចក្តីសង្រ្គោះផ្អែកលើសេចក្តីស្រឡាញ់ដែលឥតល័ក្ខខ័ណ្ឌរបស់ព្រះ។ ព្រះស្រឡាញ់យើង ពីព្រោះទ្រង់សុចរិត។ ហើយទ្រង់បានរាប់ជាសុចរិតជាមុន ដោយការផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។
ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់យើង ទ្រង់បានបញ្ជូនព្រះរាជបុត្រានៃទ្រង់ គឺព្រះយេស៊ូវ ឲ្យចុះមកក្នុងលោកិយនេះសម្រាប់យើង។ ទ្រង់បានអនុញ្ញាតឲ្យព្រះយេស៊ូវដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបន្ទាប់មក ដាក់ទណ្ឌកម្មដល់ព្រះរាជបុត្រានៃទ្រង់សម្រាប់អំពើបាបរបស់យើង។ ហើយទ្រង់បានយកយើងធ្វើជារាស្ត្រសុចរិតរបស់ទ្រង់ តាមរយៈដំណឹងល្អអំពីទឹក ព្រះលោហិត និងសេចក្តីស្រឡាញ់របស់ព្រះ។
ហេព្រើរ ១០:១៦ សរសេរថា «អញ​នឹង​ដាក់​ក្រឹត្យវិន័យ​អញ​នៅ​ក្នុង​ចិត្ត​គេ ហើយ​និង​កត់​ទុក​នៅ​ក្នុង​គំនិត​គេ​ផង»។
នៅក្នុងចិត្ត និងគំនិតរបស់យើង តើយើងគឺជាមនុស្សមានបាបនៅចំពោះព្រះ ឬយើងសុចរិត? បើសិនយើងមានជំនឿលើព្រះបន្ទូលព្រះ នោះយើងនឹងបានរាប់ជាសុចរិត ពីព្រោះព្រះយេស៊ូវ គ្រីស្ទជាព្រះអង្គសង្រ្គោះរបស់យើង ហើយទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយទទួលការកាត់ទោសសម្រាប់វា ហើយ។ អ្នកអាចគិតថា «ដោយសារយើងធ្វើបាបជារៀងរាល់ថ្ងៃ តើយើងអាចបានសុចរិតយ៉ាងដូចម្តេច? យើងគឺពិតជាមនុស្សមានបាប»។ ប៉ុន្តែនៅពេលយើងជឿលើព្រះបន្ទូលព្រះ ដូចដែលព្រះយេស៊ូវបានស្តាប់បង្គាប់ព្រះវរបិតា នោះយើងអាចបានរាប់ជាសុចរិតហើយ។
ដូចដែលខ្ញុំបាននិយាយពីមុនហើយ យើងមានបាបនៅក្នុងចិត្តរបស់យើង មុនពេលយើងបានកើតជាថ្មី។ ប៉ុន្តែបន្ទាប់ពីយើងបានទទួលយកដំណឹងល្អអំពីការអត់ទោសអំពើបាប ដាក់ទៅក្នុងចិត្តរបស់យើងហើយ យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង។ ហើយនៅពេលយើងមិនបានស្គាល់ដំណឹងល្អ យើងគឺជាមនុស្សមានបាប ប៉ុន្តែយើងបានរាប់ជាសុចរិត នៅពេលយើងចាប់ផ្តើមជឿលើសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ហើយបានក្លាយជាកូនសុចរិតរបស់ព្រះ។ នេះគឺជាជំនឿនៃការបានរាប់ជាសុចរិត ដែលសាវកប៉ុលបាននិយាយអំពី។ ដូច្នេះ ជំនឿលើដំណឹងល្អអំពីការអត់ទោសអំពើបាប ធ្វើឲ្យយើងត្រឡប់ជា «មនុស្សសុចរិត»។
សាវកប៉ុល អ័ប្រាហំា ឬបុព្វបុរសខាងជំនឿ សុទ្ធតែបានរាប់ជាសុចរិត មិនតាមរយៈការប្រព្រឹត្តរបស់ខ្លួនទាំងអស់ ប៉ុន្តែតាមរយៈជំនឿលើព្រះបន្ទូលព្រះ ព្រះបន្ទូលអំពីការអត់ទោសអំពើបាបវិញ។
នៅក្នុង ហេព្រើរ ១០:១៨ សរសេរថា «ដូច្នេះ ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​មិន​ចាំ​បាច់​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​ទៀត​ទេ»។ ដូចដែលបានសរសេរនេះ ព្រះបានសង្រ្គោះយើង ដើម្បីឲ្យយើងមិនស្លាប់ ដោយព្រោះអំពើបាបរបស់យើង។ តើអ្នកជឿលើសេចក្តីពិតនេះដែរទេ? អាម៉ែន។
នៅក្នុង ភីលីព ២:១១ សរសេរថា «ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះគ្រីស្ទយេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្តី​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្តី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង ហើយ​ដែល​ឃើញ​ទ្រង់​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះអង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​ឈើ​ឆ្កាង​ផង ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង ដើម្បី​កាល​ណា​ឮ​ព្រះនាម​ព្រះយេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាតបាន​ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​ជា​ព្រះអម្ចាស់ សំរាប់​ជា​សិរីល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា»។
ព្រះយេស៊ូវគ្រីស្ទ ដែលជារស្មីនៃសិរីល្អរបស់ទ្រង់ និងជាតំណាងឲ្យនិស្ស័យរបស់ទ្រង់ (ហេព្រើរ ១:៣) មិនបានដេញតាមព្រះកិត្តិនាមខ្ពស់ខ្ពស់សម្រាប់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ទ្រង់បានយករូបភាពជាបាវបម្រើវិញ ហើយបានយាងមកក្នុងរូបអង្គជា មនុស្ស។ ទ្រង់បានបន្ទាបអង្គទ្រង់ ហើយបានស្តាប់បង្គាប់រហូតសុគត ដើម្បីសង្រ្គោះយើង។
ដូច្នេះ យើងសរសើរតម្កើងព្រះយេស៊ូវថា «ទ្រង់គឺជាព្រះ ព្រះអង្គសង្រ្គោះ និងស្តេចរបស់យើង»។ មូលហេតុដែលយើងថ្វាយសិរីល្អ និងសរសើរតម្កើងដល់ព្រះយេស៊ូវគឺថា ព្រះយេស៊ូវបានធ្វើតាមបំណងព្រះហឫទ័យព្រះរហូតដល់ទីបំផុត។ បើសិនទ្រង់មិនបានធ្វើតាមទេ នោះឥឡូវនេះ យើងមិនថ្វាយសិរីល្អដល់ព្រះរាជបុត្រានៃព្រះទេ។ ប៉ុន្តែដោយសារព្រះរាជបុត្រានៃព្រះបានធ្វើតាមបំណងព្រះហឫទ័យព្រះរហូតដល់ទីមរណា ស្នាព្រះហស្ត និងមនុស្សទាំងអស់នៅលើផែនដីនេះត្រូវតែថ្វាយសិរីល្អដល់ទ្រង់ ហើយត្រូវធ្វើដូច្នេះជារៀងរហូតទៅ។
ព្រះយេស៊ូវ បានក្លាយជាកូនចៀមនៃព្រះ ដែលបានដោះអំពើបាបរបស់លោកិយនេះចេញ ហើយមានការចែងទុកមកថា ទ្រង់បានដោះអំពើបាប តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ឥឡូវនេះ ប្រហែល២០០០ឆ្នំាបានកន្លងផុតទៅហើយ ចាប់តាំងពីទ្រង់បានដោះអំពើបាបរបស់លោកិយនេះចេញ។ អ្នក និងខ្ញុំ បានកំពុងរស់នៅក្នុងលោកិយនេះ ចាប់តាំងពីកំណើតរបស់យើងមក ហើយអំពើបាបទាំងអស់របស់យើងក៏ត្រូវបានរួមបញ្ចូលទៅក្នុងអំពើបាបរបស់លោកិយនេះផងដែរ។
 
បើសិនយើងធ្វើបាបនៅថ្ងៃស្អែក តើយើងនឹងក្លាយជាមនុស្សមានបាបដែរទេ?
ទេ ពីព្រោះព្រះយេស៊ូវបានដោះ អំពើបាបទាំងអស់ពីអតីកាល បច្ចុប្បន្ន និងអនាគតចេញហើយ
 
បើសិនមិនបែងចែកបាបតាំងពីកំណើត ចេញពីអំពើបាបប្រចាំថ្ងៃរបស់យើង តើយើងមិនបានធ្វើបាបចាប់តំាងពីពេលដែលយើងបានកើតមកឬ? បាទ យើងបានធ្វើបាប។
ដោយសារព្រះយេស៊ូវបានដឹងថា យើងនឹងធ្វើបាប ចាប់ពីថ្ងៃដែលយើងបានកើតមក រហូតដល់ថ្ងៃដែលយើងស្លាប់ទៅវិញ ទើបទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញជាមុន។ តើឥឡូវនេះ អ្នកមើលឃើញសេចក្តីពិតនេះទេ? បើសិនយើងត្រូវរស់នៅបានរហូតដល់៧០ឆ្នាំ នោះអំពើបាបរបស់យើងនឹងកើនឡើងដល់មួយរយឡានដឹកសម្រាម។ ប៉ុន្តែព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញតែម្តង ដោយបុណ្យជ្រមុជរបស់ទ្រង់ ហើយបាននាំវាទៅលើឈើឆ្កាង។
បើសិនព្រះយេស៊ូវបានដោះបាបតាំងពីកំណើតតែប៉ុណ្ណោះ នោះយើងទាំងអស់គ្នានឹងស្លាប់ ហើយធ្លាក់ទៅស្ថាននរកហើយ។ ទោះបីជាយើងមានអារម្មណ៍ថា ទ្រង់មិនអាចដោះអំពើបាបទាំងអស់របស់យើងចេញបានឡើយ ក៏យើងមិនអាចផ្លាស់ប្តូរការពិតថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញបានដែរ។
តើយើងអាចប្រព្រឹត្តអំពើបាបបានប៉ុន្មាននៅក្នុងលោកិយនេះ? អំពើបាបដែលយើងប្រព្រឹត្ត ត្រូវបានរាប់បញ្ចូលទៅក្នុងអំពើបាបរបស់លោកិយនេះហើយ។
នៅពេលព្រះយេស៊ូវបានប្រាប់លោកយ៉ូហាន-បាទ្ទីស ឲ្យធ្វើបុណ្យជ្រមុជថ្វាយទ្រង់ វាគឺពិតជាអ្វីដែលទ្រង់ចង់មានន័យ។ ព្រះយេស៊ូវ បានធ្វើបន្ទាល់ពីអង្គទ្រង់ថា ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ។ ហើយព្រះបានបញ្ជូនអ្នកបម្រើទ្រង់ម្នាក់ឲ្យមកមុនព្រះយេស៊ូវ ដើម្បីធ្វើបុណ្យជ្រមុជថ្វាយទ្រង់។ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដែលជាអ្នកតំណាងនៃមនុស្សជាតិ ហើយដោយការឱនព្រះសិរសារបស់ទ្រង់ទទួលបុណ្យជ្រមុជ ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ។
អំពើបាបទាំងអស់របស់យើង ចាប់ពីអាយុ២០ដល់៣០ឆ្នំា ៣០ដល់៤០ឆ្នំា...ហើយសូម្បីតែអំពើបាបរបស់កូនចៅរបស់យើង ក៏ត្រូវបានរាប់បញ្ចូលទៅក្នុងអំពើបាបរបស់លោកិយនេះដែរ ដែលព្រះយេស៊ូវបានដោះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចហើយ។
តើអ្នកណាអាចនិយាយបានថា នៅមានបាបនៅក្នុងលោកិយនេះ? ព្រះយេស៊ូវគ្រីស្ទ បានដោះអំពើបាបរបស់លោកិយនេះចេញហើយ ហើយយើងទាំងអស់គ្នាអាចបានសង្រ្គោះ នៅពេលយើងជឿនៅក្នុងចិត្ត ដោយឥតមានស្រមោលនៃការសង្ស័យ លើអ្វីដែលព្រះយេស៊ូវបានធ្វើ ដើម្បីធួននឹងអំពើបាបរបស់យើង៖ បុណ្យជ្រមុជ និងការបង្ហូរព្រះលោហិតដ៏វិសេសរបស់ទ្រង់។
 
 
សេចក្តីសង្រ្គោះរបស់មនុស្សមានបាបបានពេញលេញហើយ
 
ហេតុអ្វីព្រះយេស៊ូវបាន លាងជើងសាវកពេត្រុស?
ពីព្រោះទ្រង់ចង់ឲ្យសាវកពេត្រុសមានជំនឿរឹងមាំលើការពិតថា ទ្រង់បានលាងសម្អាតអំពើបាបទាំងអស់នៅពេលអនាគត តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចរាល់ហើយ
 
ចូរយើងអាន យ៉ូហាន ១៩:១៧-២០។ «ព្រះយេស៊ូវ ទ្រង់​យាង​ចេញ​ទៅ ទាំង​លី​ឈើ​ឆ្កាង​ទៅ​ដល់​កន្លែង​ហៅ​ថា ភ្នំ​លលាដ៏​ក្បាល ដែល​ភាសា​ហេព្រើរ​ហៅ​ថា គាល់កូថា គេ​ក៏​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​២​នាក់​ទៀត​ជា​មួយ និង​ទ្រង់​ដែរ ម្នាក់​ម្ខាងៗ ហើយ​ព្រះយេស៊ូវ​នៅ​ជា​កណ្តាល លោក​ពីឡាត់​ធ្វើ​ប្រកាស​១​បិទ​នៅ​លើ ​ឈើ​ឆ្កាង មាន​សេចក្តី​ថា នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ ណាសារ៉ែត ស្តេច​នៃ​សាសន៍​យូដា មាន​សាសន៍​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះយេស៊ូវ​នោះ​នៅ​ជិត​ទី​ក្រុង ហើយ​ប្រកាស​នោះ គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ ក្រេក និង​ឡាតាំង។»
បងប្អូនអើយ! ព្រះយេស៊ូវគ្រីស្ទបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ហើយត្រូវបានកាត់ទោសឲ្យជាប់ឆ្កាងដោយលោកពីឡាត់។ ដូច្នេះ ឥឡូវនេះ ចូរយើងគិតអំពីទិដ្ឋភាពនេះជាមួយគ្នា។
ចាប់ពីខ.២៨ «ក្រោយ​នោះ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ការ​ទាំង​អស់​បាន​សំរេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ» ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ ដើម្បីបំពេញសម្រេចតាមបទគម្ពីរ។ «នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ស្រេក​ទឹក​ណាស់ រីឯ​នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹកខ្មេះ​ពេញ គេ​ក៏​យក​សារាយរំហួត​ជ្រលក់​ទឹកខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ហ៊ីសុប ហុច​ទៅ​ដល់​ព្រះ ឱស្ឋ​ទ្រង់ កាល​ព្រះយេស៊ូវ​បាន​ទទួល​ទឹកខ្មេះ​រួច​ហើយ ក៏​មាន​ព្រះបន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះសិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ» (យ៉ូហាន ១៩:២៨-៣០)។
ព្រះយេស៊ូវ បានមានបន្ទូលថា «ការស្រេចហើយ!» ហើយបន្ទាប់មក ទ្រង់បានសុគតនៅលើឈើឆ្កាងទៅ។ បន្ទាប់ពីបីថ្ងៃ ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបានយាងត្រឡប់ទៅស្ថានសួគ៌វិញ។
បុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន- បាទ្ទីស និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ត្រូវបានផ្សារភ្ជាប់គ្នាទៅវិញទៅមក ហើយមួយមិនអាចខ្វះមួយទៀតបានឡើយ។ ដូច្នេះ ចូរយើងសរសើរតម្កើងដល់ព្រះយេស៊ូវសម្រាប់ការសង្រ្គោះយើង ដោយដំណឹងល្អអំពីការធួននឹងបាបរបស់ទ្រង់។
ដោយសារសាច់ឈាមរបស់មនុស្ស តែងតែដើរតាមសេចក្តីត្រូវការរបស់សាច់ឈាម ទើបយើងបន្តធ្វើបាបជាមួយសាច់ឈាមរបស់យើង។ ប៉ុន្តែព្រះយេស៊ូវបានប្រទានឲ្យយើងនូវបុណ្យជ្រមុជ និងព្រះលោហិតទ្រង់ ដើម្បីសង្រ្គោះយើងចេញពីអំពើបាបខាងសាច់ឈាមរបស់យើង គឺទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបខាងសាច់ឈាម តាមរយៈដំណឹងល្អរបស់ទ្រង់។
ដោយជំនឿលើព្រះយេស៊ូវ ដែលបានប្រសូតមកនៅបេថ្លហិម បានទទួលបុណ្យជ្រមុជនៅទន្លេយ័រដាន់ បានសុគតនៅលើឈើឆ្កាង និងបានមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី អ្នកដែលមានការអត់ទោសបាបពេញលេញ អាចចូលទៅក្នុងនគរព្រះបានគ្រប់ពេលវេលាបាន។ ដូច្នេះ យើងសរសើរតម្កើងដល់ព្រះអម្ចស់ ហើយថ្វាយសិរីល្អដល់ព្រះនាមទ្រង់នៅអស់កល្បជានិច្ច។
នៅក្នុងជំពូកចុងក្រោយនៃកណ្ឌគម្ពីរយ៉ូហាន បន្ទាប់ពីបានមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវបានយាងទៅស្រុកកាលីឡេ ហើយយាងទៅឯសាវកពេត្រុស ហើយមានបន្ទូលថា «ស៊ីម៉ូន​កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី» ហើយសាវកពេត្រុសបានឆ្លើយថា «ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ»។ បន្ទាប់មក ព្រះយេស៊ូវបានប្រាប់គាត់ថា «ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង»។
សាវកពេត្រុស បានដឹងគ្រប់យ៉ាង គឺដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ដែលជាការអត់ទោសអំពើបាប។ ឥឡូវនេះ ដោយជឿលើដំណឹងល្អអំពីទឹក និងព្រះលោហិត ដែលបានផ្តល់ឲ្យគាត់នូវការអត់ទោសអំពើបាបទំាងអស់របស់គាត់ ហើយដោយបានដឹងថា ព្រះយេស៊ូវបានលាងជើងគាត់ ជំនឿរបស់គាត់លើព្រះយេស៊ូវកាន់តែរឹងមាំឡើង។
ចូរយើងអាន យ៉ូហាន ២១:១៥ ម្តងទៀត។ «កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​នឹង​ស៊ីម៉ូន- ពេត្រុស​ថា ស៊ីម៉ូន​កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង។» ទ្រង់អាចប្រគល់កូនចៀមរបស់ទ្រង់ទៅឲ្យសាវកពេត្រុសថែរក្សា ពីព្រោះគាត់គឺជាសិស្សរបស់ទ្រង់ ដែលបានសង្រ្គោះទាំងស្រុងហើយ ហើយពីព្រោះគាត់បានក្លាយជាអ្នកបម្រើសុចរិត និងឥតខ្ចោះរបស់ព្រះហើយ។
បើសិនសាវកពេត្រុសក្លាយជាមនុស្សមានបាបម្តងទៀត ដោយ សារតែអំពើបាបប្រចាំថ្ងៃរបស់គាត់ នោះព្រះយេស៊ូវនឹងមិនប្រាប់គាត់ឲ្យអធិប្បាយដំណឹងល្អំពីការធួននឹងអំពើបាបទេ ពីព្រោះគាត់ រួមទាំងសិស្សដទៃទៀត បន្តធ្វើបាបខាងសាច់ឈាមជារៀងរាល់ថ្ងៃ។ ប៉ុន្តែព្រះយេស៊ូវបានប្រាប់ពួកគេឲ្យអធិប្បាយដំណឹងល្អ ដែលបានលុបបំបាត់អំពើបាបទាំងអស់របស់ពួកគេ ពីព្រោះពួកគេបានជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដែលជាដំណឹងល្អអំពីការធួននឹងអំពើបាប។
 
 
«ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ»
 
នៅពេលអ្នកធ្វើបាបម្តងទៀត តើអ្នកនឹងក្លាយជា «មនុស្សមានបាប» ម្តងទៀតឬ?
ទេ។ ព្រះបានដោះអំពើបាបនៅពេលអនាគត ទាំងអស់របស់ខ្ញុំចេញ នៅទន្លេយ័រដាន់ហើយ
 
ចូរយើងគិតអំពីព្រះបន្ទូលរបស់ព្រះយេស៊ូវទៅសាវកពេត្រុស។ «ស៊ីម៉ូន​កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី។» «ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ។» ការប្រកាសសេចក្តីស្រឡាញ់របស់គាត់ គឺពិតប្រាកដ ពីព្រោះកើតចេញពីជំនឿលើដំណឹងល្អអំពីការធួននឹងអំពើបាបទាំងអស់។
បើសិនព្រះយេស៊ូវមិនបានបង្រៀនសាវកពេត្រុស និងសិស្សដទៃទៀតអំពីដំណឹងល្អអំពីការធួននឹងអំពើបាប តាមរយៈការលាងជើងទេ ពួកគេក៏មិនអាចប្រកាសសេចក្តីស្រឡញ់របស់ពួកគេ តាមរបៀបនេះដែរ។
ផ្ទុយទៅវិញ នៅពេលព្រះយេស៊ូវបានយាងមកឯពួកគេ ហើយសួរថា «​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី?» សាវកពេត្រុសអាចទូលឆ្លើយបែបនេះថា «ព្រះអម្ចាស់ ទូលបង្គំគឺជាមនុស្សមានបាប និងមិនពេញលេញ ដែលមិនអាចស្រឡាញ់ទ្រង់លើសជាងរបស់ទាំងនេះបានឡើយ។ សូមចេញពីទូលបង្គំទៅ»។ ហើយសាវកពេត្រុសអាចនឹងរត់ចេញទៅលាក់ខ្លួនពីព្រះយេស៊ូវ។
ប៉ុន្តែចូរយើងគិតអំពីការឆ្លើយតបរបស់សាវកពេត្រុស។ គាត់បានទទួលព្រះពរនៃដំណឹងល្អអំពីការអត់ទោសអំពើបាប ដែលជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលបានសង្រ្គោះមនុស្សទាំងអស់។
ដូច្នេះ សាវកពេត្រុសអាចទូលឆ្លើយថា «ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ»។ ការប្រកាសសេចក្តីស្រឡាញ់បែបនេះ ចេញពីជំនឿរបស់គាត់លើដំណឹងល្អអំពីការធួននឹងអំពើបាបរបស់ព្រះយេស៊ូវ គឺគាត់បានជឿលើដំណឹងល្អពិតអំពីការធួននឹងបាប ដែលព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ នេះរាប់បញ្ចូលទាំងអំពើបាបនៅពេលអនាគតទាំងអស់ ដែលមនុស្សនឹងប្រព្រឹត្ត ដោយសារតែភាពមិនពេញលេញ និងភាពខ្សោយខាងសាច់ឈាមរបស់ពួកគេផង។
សាវកពេត្រុស បានជឿយ៉ាងមំាមួនលើដំណឹងល្អអំពីការធួននឹងអំពើបាប ហើយដោយសារតែគាត់ក៏ជឿផងដែរថា ព្រះយេស៊ូវគឺជាកូនចៀមនៃព្រះ គាត់អាចឆ្លើយទៅកាន់ព្រះអម្ចាស់ដោយឥតស្ទាក់ស្ទើរ។ សេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ មកតាមរយៈដំណឹងល្អអំពីការធួននឹងអំពើបាប។ ហើយសាវកពេត្រុស ក៏បានសង្រ្គោះចេញពីអំពើបាបប្រចាំថ្ងៃរបស់គាត់ផងដែរ ពីព្រោះគាត់បានជឿលើសេចក្តីសង្រ្គោះ តាមរយៈដំណឹងល្អអំពីការធួននឹងអំពើបាបទាំងអស់របស់លោកិយនេះ។
តើអ្នកដូចជាសាវកពេត្រុសដែរឬទេ? តើអ្នកអាចស្រឡាញ់ និងទុកចិត្តព្រះយេស៊ូវ ដែលបានដោះអំពើបាបទាំងអស់របស់អ្នកចេញ ដោយដំណឹងល្អអំពីការអត់ទោសបាបរបស់ទ្រង់ ដែលជាបុណ្យជ្រមុជ និងព្រះលោហិតទ្រង់ដែរឬទេ? ហើយតើអ្នកអាចមិនជឿ ឬស្រឡាញ់ទ្រង់បានយ៉ាងដូចម្តេចទៅ? យើងមិនមានផ្លូវណាផ្សេងពីនេះទៀតឡើយ។
បើសិនព្រះយេស៊ូវបានដោះតែអំពើបាបពីអតីតាល ឬបច្ចុប្បន្ន ហើយទុកអំពើបាបនៅពេលអនាគតចោល យើងនឹងមិនអាចសរសើរតម្កើងទ្រង់នៅពេលនេះបានឡើយ។ ដូច្នេះ យើងទាំងអស់គ្នាគួរតែប្រកាសថា ការជឿលើដំណឹងល្អអំពីការអត់ទោសអំពើបាប បានសង្រ្គោះយើងហើយ។
ដោយសារសាច់ឈាម តែងតែចង់ធ្វើបាប ទើបយើងនៅតែបន្តធ្វើបានជានិច្ច។ ដូច្នេះ យើងត្រូវតែប្រកាសថា ការជឿលើដំណឹងល្អអំពីការធួននឹងអំពើបាបពេញលេញ ដែលព្រះយេស៊ូវបានប្រទានឲ្យយើង ដែលជាដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ បានសង្រ្គោះយើងហើយ។
បើសិនយើងមិនជឿលើដំណឹងល្អ អំពីការធួននឹងអំពើបាប ដែលជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវទេ មិនមានអ្នកជឿណាម្នាក់អាចបានសង្រ្គោះ ចេញពីអំពើបាបរបស់ខ្លួនបានឡើយ។ លើសពីនេះ បើសិនយើងបានសង្រ្គោះចេញពីអំពើបាបរបស់យើង ដោយការប្រកាសជឿ និងការលន់តួគ្រប់ពេលវេលា យើងនឹងប្រហែលជាខ្ជិលធ្វើជាមនុស្សសុចរិត ហើយតែងតែមានបាបនៅក្នុងចិត្តរបស់យើងវិញ។
បើសិនដូច្នេះមែន យើងនឹងត្រឡប់ទៅជាមនុស្សមានបាប ហើយមិនស្រឡាញ់ ឬទៅជិតព្រះយេស៊ូវឡើយ។ ហើយបន្ទាប់មក យើងក៏នឹងមិនអាចជឿលើសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ហើយដើមតាមទ្រង់អស់មួយជីវិតរបស់យើងបានដែរ។
ព្រះយេស៊ូវ បានប្រទានឲ្យយើងនូវដំណឹងល្អអំពីការអត់ទោសអំពើបាប ហើយបានសង្រ្គោះអ្នកដែលបានជឿ។ ទ្រង់បានក្លាយជាព្រះអង្គសង្រ្គោះដ៏ឥតខ្ចោះ ហើយបានលាងសម្អាតសេចក្តីរំលងប្រចាំថ្ងៃទំាងអស់របស់យើង ដើម្បីឲ្យយើងអាចស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ។
យើងដែលជាអ្នកជឿ ត្រូវតែស្រឡាញ់ដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលជាការអត់ទោសអំពើបាបរបស់យើង។ អ្នកជឿទាំងអស់ អាចស្រឡាញ់ព្រះយេស៊ូវបានជារៀងរហូត ហើយជំពាក់សេចក្តីស្រឡាញ់នៃសេចក្តីសង្រ្គោះ តាមរយៈដំណឹងល្អអំពីការអត់ទោសបាប ដែលព្រះយេស៊ូវបានប្រទានឲ្យយើង។
បងប្អូនជាស្រឡាញ់អើយ! បើសិនព្រះយេស៊ូវបានទុកអំពើតូចមួយចោល នោះអ្នកនឹងមិនអាចជឿលើទ្រង់ ឬអាចក្លាយជាទីបន្ទាល់ពីដំណឹងល្អអំពីការអត់ទោសបាបបានឡើយ។ ហើយអ្នកក៏មិនអាចធ្វើជាអ្នកបម្រើរបស់ព្រះបានដែរ។
ប៉ុន្តែ បើសិនអ្នកជឿលើដំណឹងល្អអំពីការអត់ទោសអំពើបាប អ្នកពិតជាអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់អ្នកបាន ពីព្រោះទ្រង់អនុញ្ញាតឲ្យអ្នកបានសង្រ្គោះចេញពីអំពើបាប នៅពេលណាអ្នកបានស្គាល់ដំណឹងល្អពិតអំពីការអត់ទោសបាប ដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ។
 
 
«តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី?»
 
តើអ្វីបានធ្វើឲ្យយើងស្រឡាញ់ ព្រះយេស៊ូវលើសជាងអ្វីទាំងអស់?
សេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់យើង តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដែលបាន លាងសម្អាតអំពើបាបទាំងអស់របស់យើង
 
ព្រះ បានប្រគល់កូនចៀមរបស់ទ្រង់ទៅឲ្យអ្នកបម្រើរបស់ទ្រង់ ដែលបានជឿទាំងស្រុងលើដំណឹងល្អអំពីការអត់ទោសអំពើបាប។ ព្រះយេស៊ូវ បានសួរបីដងថា «ស៊ីម៉ូន​កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី?» ហើយសាវកពេត្រុសបានឆ្លើយថា «ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ»។ ឥឡូវនេះ ចូរយើងគិតអំពីការឆ្លើយតបរប​ស់សាវកពេត្រុស។ យើងអាចមើលឃើញថា នេះមិនមែនជាការបញ្ជាក់ពីឆន្ទះរបស់គាត់ទេ ប៉ុន្តែពីជំនឿរបស់គាត់លើដំណឹងល្អអំពីការអត់ទោសបាបវិញ។
នៅពេលយើងស្រឡាញ់មនុស្សម្នាក់ ហើយបើសិនសេចក្តីស្រឡាញ់នោះផ្អែកលើឆន្ទះរបស់យើង វានឹងរអាក់រអួល នៅពេលដែលយើងខ្សោយ។ ប៉ុន្តែបើសិនសេចក្តីស្រឡាញ់នោះពឹងផ្អែកលើ កំឡាំងនៃសេចក្តីស្រឡាញ់របស់ព្រះវិញ នោះវានឹងស្ថិតស្ថេរនៅជារៀងរហូត។ សេចក្តីស្រឡាញ់របស់ព្រះ ដែលជាការធួននឹងអំពើបាបពេញលេញ សេចក្តីសង្រ្គោះដោយទឹកនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះវិញ្ញាណ គឺបែបដូច្នេះឯង។
ជំនឿរបស់យើងលើដំណឹងល្អអំពីការអត់ទោសបាប ត្រូវតែក្លាយជាមូលដ្ឋានគ្រឹះសម្រាប់សេចក្តីស្រឡាញ់ និងការងាររបស់យើងសម្រាប់ព្រះអម្ចាស់។ បើសិនយើងស្រឡាញ់ទ្រង់ ដោយឆន្ទះរបស់យើង នោះយើងនឹងជំពុបនៅថ្ងៃស្អែក ហើយស្អប់ខ្លួនឯងដែលប្រព្រឹត្តសេចក្តីរំលងផ្សេងៗ។ ទោះបីជាយ៉ាងណា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបនៅថ្ងៃនេះ និងថ្ងៃស្អែក និងអំពើបាបទាំងអស់ពេញមួយជីវិតរបស់យើងចេញហើយ គឺទ្រង់មិនបានបោះចោលអ្នកណាម្នាក់ឲ្យនៅក្រៅសេចក្តីសង្រ្គោះរបស់ទ្រង់ឡើយ។
សេចក្តីទាំងនេះ គឺពិតប្រាកដ។ បើសិនសេចក្តីស្រឡាញ់ និងជំនឿរបស់យើងពឹងផ្អែកលើឆន្ទះ និងដំណោះស្រាយរបស់យើង យើងនឹងបរាជ័យនៅក្នុងជំនឿរបស់យើងជាពិត។ ប៉ុន្តែដោយសារតែសេចក្តីស្រឡាញ់ និងជំនឿរបស់យើងពឹងផ្អែកលើដំណឹងល្អអំពីការអត់ទោសបាប ដែលព្រះយេស៊ូវបានប្រទានឲ្យយើង នោះយើងបានធ្វើជារាស្ត្ររបស់ព្រះ និងជាមនុស្សសុចរិតរួចហើយ។ ហើយដោយសារតែយើងជឿលើសេចក្តីសង្រ្គោះដោយទឹក និងព្រះវិញ្ញាណ យើងមិនមានបាបទៀតទេ។
យោងតាមការពិតថា សេចក្តីសង្រ្គោះរបស់យើងបានមក មិនតាមសេចក្តីល្អនៅក្នុងខ្លួនយើងទេ ប៉ុន្តែតាមសេចក្តីស្រឡាញ់របស់ព្រះ និងច្បាប់អំពីសេចក្តីសង្រ្គោះរបស់ទ្រង់ ដោយការអត់ទោសអំពើបាប យើងបានរាប់ជាសុចរិត បើទោះជាយើងមិនពេញលេញ ហើយខ្សោយនៅក្នុងជីវិតរបស់យើងក៏ដោយ។ យើងនឹងចូលទៅក្នុងនគរព្រះ ហើយសរសើរតម្កើងដល់ព្រះរហូតអស់កល្បជានិច្ច។ តើអ្នកជឿលើសេចក្តីពិតដែរឬទេ?
១យ៉ូហាន ៤:១០ ប្រាប់យើងថា «នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង»។ ព្រះយេស៊ូវ បានសង្រ្គោះយើង ដោយទឹក និងព្រះវិញ្ញាណ។ ដូច្នេះ យើងគួរតែមានជំនឿលើដំណឹងល្អអំពីការអត់ទោសអំពើបាប ដែលជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។
បើសិនព្រះមិនបានសង្រ្គោះយើង ដោយដំណឹងល្អអំពីការអត់ទោសបាបទេ យើងមិនអាចបានសង្រ្គោះឡើយ មិនថាយើងបានជឿយ៉ាងមាំមួនយ៉ាងណាទេ។ ប៉ុន្តែព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តនៅក្នុងចិត្ត និងជាមួយសាច់ឈាមរបស់យើងផង។
ដើម្បីឲ្យយើងបានរាប់ជាសុចរិត យើងត្រូវតែប្រាកដច្បាស់អំពីសេចក្តីសង្រ្គោះរបស់យើង តាមរយៈជំនឿលើព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ ដែលជាដំណឹងល្អអំពីការធួននឹងបាប។ ដំណឹងល្អអំពីការធួននឹងអំពើបាបទាំងអស់របស់លោកិយនេះ ត្រូវមានខ្លឹមសារនៃជំនឿត្រឹមត្រូវ មូលដ្ឋានគ្រឹះនៃសេចក្តីសង្រ្គោះត្រឹមត្រូវ និងកូនសោរចូលទៅនគរព្រះ។
 
 
យើងត្រូវតែបោះបង់ចោលជំនឿតាមឆន្ទះផ្ទាល់ខ្លួនរបស់យើង
 
តើជំនឿពិតប្រាកដមកពីណា?
វាមកពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ ដែលបានលាងសម្អាតអំពើបាបនៅពេលអនាគត ទាំងអស់របស់យើងរួចរាល់ហើយ
 
សេចក្តីជំនឿ និងសេចក្តីស្រឡាញ់ដែលចេញពីឆន្ទះផ្ទាល់ខ្លួន មិនមែនជាសេចក្តីស្រឡាញ់ ឬសេចក្តីជំនឿពិតប្រាកដទេ។ មានមនុស្សជាច្រើននៅលើផែនដីនេះ ដែលជឿលើព្រះយេស៊ូវលើកដំបូង ដោយឆន្ទះល្អ ប៉ុន្តែក្រោយមក ពួកគេបោះបង់ជំនឿរបស់ខ្លួនដោយសារតែភាពក្តៅក្រហាយចំពោះបាបនៅក្នុងចិត្តរបស់ខ្លួន។
ប៉ុន្តែយើងត្រូវតែដឹងថា ព្រះយេស៊ូវបានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះហើយ៖ មិនមែនតែសេចក្តីរំលងតូចៗទេ ប៉ុន្តែអំពើបាបធំៗ ដែលយើងប្រព្រឹត្ត ដោយសារតែភាពល្ងង់ខ្លៅរបស់យើងផងដែរ។
នៅក្នុង យ៉ូហាន ១៣ ដើម្បីបង្រៀនពួកសិស្សរបស់ទ្រង់ថា សេចក្តីសង្រ្គោះរបស់ទ្រង់មានប្រសិទ្ធភាពយូរអង្វែងប៉ុណ្ណា ព្រះយេស៊ូវបានប្រមូលផ្តុំពួកសិស្សរបស់ទ្រង់ នៅមុនពេលទ្រង់ត្រូវជាប់ឆ្កាង។ ខណៈដែលកំពុងសោយអាហារពេលល្ងាចជាមួយពួកគេ ទ្រង់បានក្រោកឡើង ហើយលាងជើងពួកគេ ដើម្បីឆ្លាក់សេចក្តីពិតនៃសេចក្តីសង្រ្គោះពេញលេញរបស់ទ្រង់ នៅក្នុងចិត្តរបស់ពួកគេ។ ដូច្នេះ យើងទាំងអស់គ្នាគួរតែដឹង និងជឿលើដំណឹងល្អអំពីការអត់ទោសបាប ដែលព្រះយេស៊ូវបានបង្រៀនពួកសិស្សរបស់ទ្រង់ ដោយការលាងជើងរបស់ពួកគេ។
ប៉ុន្តែ ពីដំបូង សាវកពេត្រុសបានបដិសេធមិនឲ្យព្រះយេស៊ូវលាងជើងរបស់គាត់ទេ។ «ព្រះអម្ចាស់​អើយ ទ្រង់​លាង​ជើង​ឲ្យ​ទូលបង្គំ​ឬ!» ហើយនេះគឺជាការបញ្ជាក់ពីជំនឿដែលចេញពីឆន្ទះផ្ទាល់ខ្លួនរបស់គាត់។ ប៉ុន្តែព្រះយេស៊ូវបានប្រាប់គាត់ថា «ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ»។
ឥឡូវនេះ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ យើងអាចយល់ព្រះបន្ទូលនៅក្នុងព្រះគម្ពីរ ដែលលើសពីការយល់ដឹងរបស់យើង។ វាគឺជាព្រះបន្ទូលនៃសេចក្តីពិត ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ការអត់ទោសបាប ដែលធ្វើឲ្យមនុស្សមានបាបបានរាប់ជាសុចរិត ដោយការជឿដោយអស់ពីចិត្ត។
សាវកពេត្រុស បានទៅនេសាទត្រីជាមួយសិស្សដទៃទៀត ដូចដែលពួកគេបានធ្វើ មុនពេលបានជួបព្រះយេស៊ូវ។ បន្ទាប់មក ព្រះយេស៊ូវបានលេចមកនៅចំពោះពួកគេ ហើយបានហៅពួកគេ។ ព្រះយេស៊ូវ បានរៀបចំអាហារពេលព្រឹកសម្រាប់ពួកគេ ហើយ ខណៈដែលកំពុងបរិភោគអាហារពេលព្រឹក សាវកពេត្រុសបានដឹងអំពីអត្ថន័យនៃព្រះបន្ទូល ដែលព្រះយេស៊ូវបានមានបន្ទូលពីមុនថា «ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ»។ ទីបំផុត គាត់បានដឹងពីអ្វីដែលព្រះយេស៊ូវពិតជាចង់មានន័យ ដោយការលាងជើងរបស់គាត់ពីមុន។
«ព្រះអម្ចាស់ បានលាងសម្អាតអំពើបាបទាំងអស់របស់ខ្ញុំ ហើយ។ អំពើបាបទាំងនេះ ដែលខ្ញុំបានប្រព្រឹត្ត ដោយសារតែភាពខ្សោយរបស់ខ្ញុំ រួមទាំងអំពើបាបទាំងអស់ ដែលខ្ញុំនឹងប្រព្រឹត្តនៅអនាគតផង។» សាវកពេត្រុស បានបោះបង់ចោលជំនឿដែលចេញពីឆន្ទះ និងដំណោះស្រាយរបស់ខ្លួន ហើយបានចាប់ផ្តើមជឿយ៉ាងរឹងមាំលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលជាដំណឹងល្អអំពីការអត់ទោសអំពើបាប។
បន្ទាប់ពីអាហារពេលព្រឹក ព្រះយេស៊ូវបានសួរសាវកពេត្រុសថា «តើអ្នកស្រឡាញ់ខ្ញុំជាជាងរបស់ទាំងនេះឬអី?»។ ឥឡូវនេះ ដោយមានរឹងមាំនៅក្នុងជំនឿលើសេចក្តីស្រឡាញ់របស់ទ្រង់ សាវក ពេត្រុសបានសារភាពថា «ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ»។ សាវកពេត្រុស អាចឆ្លើយតបបាន ពីព្រោះគាត់បានដឹងពីអ្វីដែលព្រះយេស៊ូវបានមានន័យ នៅពេលទ្រង់មានបន្ទូលថា «តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ»។ គាត់អាចប្រកាសពីជំនឿត្រឹមត្រូវរបស់គាត់ ដែលជាជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ហើយដែលជាដំណឹងល្អអំពីការអត់ទោសអំពើបាប។
 
 
បន្ទាប់មក គាត់បានក្លាយជាអ្នកបម្រើពិតរបស់ព្រះ
 
តើអ្នកអាចក្លាយជាអ្នកបម្រើពិត របស់ព្រះបានយ៉ាងដូចម្តេច?
ដោយជឿលើការធួនដ៏អស់កល្បជានិច្ចរបស់ទ្រង់ សម្រាប់អំពើបាបទាំងអស់របស់ខ្ញុំ
 
បន្ទាប់ពីបទពិសោធន៍នោះ សាវកពេត្រុស និងពួកសិស្សដទៃទៀត បានអធិប្បាយដំណឹងល្អ រហូតដល់ថ្ងៃដែលពួកគេស្លាប់។ សូម្បីតែសាវកប៉ុល ដែលពីមុនបានបៀតបៀនដល់គ្រីស្ទបរិស័ទយ៉ាងឃោឃៅ ក៏បានធ្វើបន្ទាល់ពីដំណឹងល្អ ក្នុងកំឡុងពេលរងទុក្ខលំបាក នៅក្នុងចក្រភពរ៉ូម៉ាំងផងដែរ។
ក្នុងចំណោមពួកសិស្សទាំងដប់ពីរនាក់របស់ទ្រង់ យូដាសបានលក់ព្រះយេស៊ូវ ហើយក្រោយមក គាត់បានចងកសំឡាប់ខ្លួនឯង ហើយសាវកប៉ុលបានជំនួសកន្លែងរបស់គាត់។ ពួកសិស្ស បានជ្រើសរើសម៉ាធាសពីចំណោមពួកគេ ប៉ុន្តែព្រះបានជ្រើសរើសប៉ុល វិញ។ ដូច្នេះ ប៉ុលបានក្លាយជាសាវករបស់ព្រះយេស៊ូវ ហើយបានអធិប្បាយដំណឹងល្អអំពីការអត់ទោសអំពើបាប ជាមួយនឹងពួកសិស្សដទៃទៀត។
ពួកសិស្សភាគច្រើនរបស់ព្រះយេស៊ូវ ត្រូវបានស្លាប់ក្នុងនាមជាទុក្ករជន ហើយសូម្បីតែពួកគេបានប្រឈមនឹងការគំរាមកំហែងដល់អាយុជីវិតក៏ដោយ ក៏ពួកគេមិនបានបោះបង់សេចក្តីជំនឿរបស់ខ្លួនឡើយ ហើយនៅតែបន្តអធិប្បាយដំណឹងល្អជានិច្ច។
ពួកគេ អាចបានអធិប្បាយដូច្នេះថា «ព្រះយេស៊ូវបានលាងសម្អាតអំពើបាបខាងសាច់ឈាមទាំងអស់របស់អ្នក ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ដែលជាដំណឹងល្អអំពីការអត់ទោសអំពើបាបហើយ។ ហើយព្រះយេស៊ូវ បានដោះបាបរបស់អ្នកនៅទន្លេយ័រដាន់ ដោយបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលការកាត់ទោសនៅលើឈើឆ្កាង ជំនួសអ្នកហើយ។ ដូច្នេះ ចូរជឿលើដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ហើយបានសង្រ្គោះចុះ»។
ការស្តាប់ឮ និងការជឿលើដំណឹងល្អនេះ ពិតជាបានសង្រ្គោះមនុស្សជាច្រើននាក់ ពីព្រោះវាមានអំណាចនៃសេចក្តីជំនឿលើដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតរបស់ទ្រង់ និងព្រះវិញ្ញាណ។
ពួកសិស្ស បានអធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណថា «ព្រះយេស៊ូវគឺជាព្រះ និងព្រះអង្គសង្រ្គោះ»។ ហើយដោយសារតែពួកគេបានធ្វើបន្ទាល់ពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទើបឥឡូវនេះ អ្នក និងខ្ញុំអាចស្តាប់ឮដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលជាសេចក្តីសង្រ្គោះរបស់យើង ហើយយើងបានសង្រ្គោះចេញពីបាប។ ហើយដោយសារតែសេចក្តីស្រឡាញ់ដ៏ឥតល័ក្ខខ័ណ្ឌរបស់ព្រះ និងសេចក្តីសង្រ្គោះពេញលេញរបស់ព្រះយេស៊ូវ ទើបយើងទាំងអស់គ្នាបានក្លាយជាសិស្សរបស់ព្រះយេស៊ូវ។
តើអ្នកទាំងអស់គ្នាជឿលើដំណឹងល្អនេះដែរឬទេ? ព្រះយេស៊ូវ បានស្រឡាញ់យើងយ៉ាងខ្លាំង ទើបទ្រង់បានប្រទានឲ្យយើងនូវដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជាការអត់ទោសអំពើបាប ហើយយើងបានក្លាយជាសិស្សសុចរិតរបស់ទ្រង់។ ដូច្នេះ ដើម្បីបង្រៀនដំណឹងល្អពិតអំពីការអត់ទោសបាប ព្រះយេស៊ូវបានលាងជើងពួកសិស្សរបស់ទ្រង់។
ព្រះយេស៊ូវ បានលាងជើងពួកសិស្សរបស់ទ្រង់ ដើម្បីបង្រៀនពួកគេ និងយើងថា អំពើបាបទាំងអស់របស់លោកិយនេះ រួមទាំងអំពើបាបទាំងអស់ដែលយើងប្រព្រឹត្តពេញមួយជីវិតរបស់យើង ត្រូវបានលាងសម្អាតទាំងស្រុងហើយ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជ និងបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។ ដូច្នេះ យើងអរព្រះគុណដល់ព្រះយេស៊ូវសម្រាប់សេចក្តីស្រឡាញ់ និងដំណឹងល្អអំពីការអត់ទោសបាបរបស់ទ្រង់។
តាមរយៈការលាងជើងពួកសិស្ស ព្រះយេស៊ូវបានបង្រៀនយើងពីរយ៉ាង។ ទីមួយ បង្រៀនពួកគេ ដូចដែលទ្រង់បានមានបន្ទូលថា «ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ» ដែលអំពើបាបទាំងអស់របស់យើងត្រូវបានលាងសម្អាត ដោយដំណឹងល្អអំពីការអត់ទោសបាប ដែលជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។
ទីពីរ ទ្រង់បង្រៀនថា ដោយសារព្រះយេស៊ូវបានបន្ទាបអង្គទ្រង់មកសង្រ្គោះមនុស្សមានបាប ហើយរាប់ពួកគេជាសុចរិត យើងដែលជាអ្នកដែលបានកើតជាថ្មី គួរតែបម្រើអ្នកដទៃ ដោយការអធិប្បាយដំណឹងល្អអំពីការអត់ទោសបាប។ វាត្រឹមត្រូវសម្រាប់យើងដែលមកមុន ក្នុងការបម្រើអ្នកដែលមកក្រោយ។
មូលហេតុពីរយ៉ាង ដែលព្រះយេស៊ូវបានលាងជើងពួកសិស្សរបស់ទ្រង់នៅថ្ងៃបុណ្យរំលង មានភាពច្បាស់លាស់ ហើយនៅតែមាននៅក្នុងពួកជំនុំរបស់ទ្រង់។
សិស្សម្នាក់ មិនអាចធំជាងគ្រូរបស់ខ្លួនបានឡើយ។ ដូច្នេះ យើងអធិប្បាយដំណឹងល្អទៅកាន់លោកិយនេះ ហើយបម្រើដំណឹងល្អ ដូចជាយើងបម្រើព្រះយេស៊ូវដែរ។ យើងដែលបានសង្រ្គោះមុន គួរតែបម្រើអ្នកដែលមកតាមក្រោយ។ ដើម្បីបង្រៀនសេចក្តីនេះ ព្រះយេស៊ូវបានលាងជើងពួកសិស្សរបស់ទ្រង់។ លើសពីនេះ តាម រយៈការលាងជើងរបស់សាវកពេត្រុស ទ្រង់បានបង្ហាញយើងថា ទ្រង់គឺជាព្រះអង្គសង្រ្គោះដ៏ឥតខ្ចោះ ដែលនឹងមិនអនុញ្ញាតឲ្យអារក្សបញ្ឆោតយើងបានម្តងទៀតឡើយ។
យើងទាំងអស់គ្នា អាចបានសង្រ្គោះ ដោយការជឿលើដំណឹងល្អអំពីការអត់ទោសអំពើបាបដោយទឹក និងព្រះលោហិត។ ព្រះយេស៊ូវ បានលាងសម្អាតអំពើបាបទាំងអស់របស់យើង ដោយបុណ្យជ្រមុជ ការជាប់ឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់រួចហើយ។ ហើយមានតែអ្នកដែលជឿលើដំណឹងល្អនេះទេ ទើបបានសង្រ្គោះពីបាបរបស់លោកិយនេះជារៀងរហូតបាន។
 
 
ចូរមានជំនឿលើដំណឹងល្អ ដែលបានលាងសម្អាតអំពើបាបប្រចាំថ្ងៃទាំងអស់របស់យើង
 
យើង អាចយកឈ្នះលើការបោកបញ្ឆោតរបស់អារក្សបាន ដោយការជឿលើដំណឹងល្អអំពីការអត់ទោសបាប ដែលជាព្រះបន្ទូលអំពីទឹក និងព្រះវិញ្ញាណ។ មនុស្សងាយនឹងត្រូវអារក្សបោកបញ្ឆោតបានណាស់ ហើយអារក្សនៅតែបន្តខ្សិបដាក់ត្រចៀករបស់ពួកគេជានិច្ច។ ដោយដឹងថា សាច់ឈាមរបស់មនុស្សបន្តធ្វើបាបដោយឥតឈប់ឈរនៅក្នុងលោកិយនេះ តើពួកគេអាចមិនមានបាបបានយ៉ាងដូចម្តេច? មនុស្សទាំងអស់ គឺជាមនុស្សមានបាប។
ទោះបីជាយ៉ាងណា យើងដឹងចម្លើយ។ «ដោយដឹងថា ព្រះយេស៊ូវបានដោះអំពើបាបខាងសាច់ឈាមទាំងអស់ចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់ហើយ តើអ្នកជឿអាចមានបាបបានយ៉ាងដូចម្តេច? ហើយព្រះយេស៊ូវបានសងថ្លៃឈ្នួលពេញនៃអំពើបាបរួចហើយ តើមានថ្លៃឈ្នួលអ្វីទៀត ដែលយើងត្រូវសង?»
បើសិនយើងមិនជឿលើដំណឹងល្អអំពីទឹក និងព្រះលោហិតទេ ពាក្យរបស់អារក្សហាក់ដូចជាសមហេតុសមផលសម្រាប់យើង។ ប៉ុន្តែបើសិនយើងមានដំណឹងល្អ យើងអាចមានជំនឿយ៉ាងមាំមួនលើសេចក្តីពិតនៃព្រះបន្ទូលព្រះបាន។
យើង ត្រូវតែមានជំនឿលើដំណឹងល្អអំពីការកើតជាថ្មីដោយទឹក និងព្រះលោហិត។ ជំនឿពិតប្រាកដ គឺត្រូវជឿលើដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ការសុគតរបស់ទ្រង់ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។
តើអ្នកធ្លាប់បានឃើញរូបភាពគំរូនៃរោងឧបោសថដែរឬទេ? វាគឺជាផ្ទះតូចមួយដែលធ្វើពីតង់ ហើយបែងចែកជាពីរផ្នែក ហើយផ្នែកខាងក្រៅគឺជាទីបរិសុទ្ធ ហើយផ្នែកខាងក្នុងគឺជាទីបរិសុទ្ធបំផុត ដែលមានទីសណ្តោសប្រោស។
យើងត្រូវតែបញ្ចាំងរូបភពរោងឧបោសថនៅក្នុងគំនិតរបស់យើង ដើម្បីយល់ពីអត្ថន័យនៃព្រះបន្ទូលព្រះ។
 
 
តើទ្វារចូលទៅក្នុងរោងឧបោសថធ្វើឡើងពីអ្វី?
 
តើទ្វារចូលទៅក្នុងរោងឧបោសថធ្វើឡើងពីអ្វី?
រនាំងធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតវេញយ៉ាងម៉ត់
 
ទ្វារចូលទៅទីលានរោងឧបោសថ ត្រូវបានពណ៌នានៅក្នុង និក្ខមនំ ២៧:១៦ ថា «ឯនៅមាត់ទ្វារទីលាន ត្រូវមានរនំាងប្រហែល២០ហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ធ្វើពីអំបោះ ខ្លូទេស វេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រះទាំងសរសរ៤ និងជើង៤ដែរ»។ សម្ភារៈដែលត្រូវបានប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថ គឺជាអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងអំបោះខ្លូតទេសវេញយ៉ាងម៉ត់។ អំបោះ ត្រូវបានវេញយ៉ាងខ្មាញ់ ហើយមានពណ៌ចម្រុះផងដែរ។
ព្រះ បានបង្គាប់ឲ្យម៉ូសេវេញទ្វារចូលឲ្យមានពណ៌ចម្រុះ ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដើម្បីឲ្យគ្រប់គ្នាងាយស្រួលស្វែងរកផ្លូវចូល។ ហើយពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ត្រូវបានព្យួរនៅលើសរសេរចំនួនបួន។
សម្ភារៈទាំងបួននេះ ជានិមិត្តរូបនៃផែនការសង្រ្គោះរបស់ព្រះ ដែលទ្រង់នឹងសង្រ្គោះអស់អ្នកដែលបានជឿលើព្រះរាជបុត្រារបស់ទ្រង់ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ហើយនិងភាពជាព្រះរបស់ទ្រង់។
សម្ភារៈនីមួយៗដែលត្រូវបានប្រើសាងសង់រោងឧបោសថ មានអត្ថន័យជាក់លាក់មួយ ហើយវាតំណាងឲ្យព្រះបន្ទូល និងផែនការរបស់ព្រះ ក្នុងការសង្រ្គោះមនុស្សជាតិ តាមរយៈព្រះយេស៊ូវ។
ដូច្នេះ តើមានសម្ភារៈខុសៗគ្នាប៉ុន្មានដែលត្រូវបានប្រើសាងសង់ទ្វារចូលទីលានរោងឧបោសថ? មានសម្ភារៈខុសៗគ្នាចំនួនបួន ដែលត្រូវបានប្រើគឺ អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងអំបោះខ្លូតទេសវេញយ៉ាងម៉ត់។ សម្ភារៈទាំងបួននេះ មានសារៈសំខាន់ ក្នុងការជួយយើងឲ្យពង្រឹងជំនឿរបស់យើងលើដំណឹងល្អអំពីការកើតជាថ្មី។ បើសិនវាមិនសំខាន់ ពត៌មាននេះពិតជាមិនត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរ ដោយលម្អិតយ៉ាងនេះទេ។
សម្ភារៈទាំងអស់ ដែលត្រូវបានប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថ មានអត្ថន័យចំាបាច់អំពីសេចក្តីសង្រ្គោះរបស់យើង។ ដូច្នេះហើយបានជាព្រះបានសម្តែងរបស់ទាំងនេះ ទៅកាន់ម៉ូសេ ហើយបានប្រាប់ឲ្យគាត់ត្រូវតែធ្វើតាមដែលទ្រង់បានប្រាប់។
 
 
តើអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម មានន័យយ៉ាងដូចម្តេចនៅក្នុងដំណឹងល្អរបស់ព្រះ?
 
តើសម្ភារៈទាំងអស់ដែលត្រូវបានប្រើ សម្រាប់រោងឧបោសថតំណាងឲ្យអ្វី? 
សេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជ និងលោហិតរបស់ទ្រង់
 
នៅខាងក្នុងរោងឧបោសថ អំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងអំបោះខ្លូតទេសវេញយ៉ាងម៉ត់ត្រូវបានប្រើម្តងទៀតសម្រាប់រនាំង ដែលព្យួររវាងទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត។ ហើយសម្ភារៈដូចគ្នាទាំងនេះ ក៏ត្រូវបានប្រើផងដែរសម្រាប់សំលៀកបំពាក់របស់សម្តេចសង្ឃ ដែលអាចចូលទៅក្នុងទីបរិសុទ្ធបំផុត មួយឆ្នាំម្តង។
អំបោះពណ៌ផ្ទៃមេឃ គឺតំណាងឲ្យបុណ្យជ្រមុជរបស់ព្រះ យេស៊ូវ។ នៅក្នុង ១ពេត្រុស ៣:២១ សរសេរប្រាប់ថា «ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ»។ នៅក្នុងខនេះ សាវកពេត្រុស បានបញ្ជាក់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ជាគំរូពីសេចក្តីសង្រ្គោះដោយការធួននឹងបាប។ អំពើបាបទាំងអស់របស់យើង ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់។ ដូច្នេះ អំបោះពណ៌ផ្ទៃមេឃ ដែលបុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាផ្នែកចាំបាច់នៃព្រះបន្ទូលអំពី សេចក្តីសង្រ្គោះ។
អំបោះពណ៌ក្រហម តំណាងឲ្យព្រះលោហិតរបស់ព្រះយេស៊ូវ ហើយអំបោះពណ៌ស្វាយតំណាងឲ្យភាពជាព្រះជាម្ចាស់របស់ទ្រង់ ដែល ឋានៈរបស់ទ្រង់ជាស្តេច និងជាព្រះ។ ដូច្នេះ ពណ៌ទំាងបី នៃអំបោះ មានភាពចាំបាច់សម្រាប់សេចក្តីជំនឿរបស់យើងលើ ព្រះយេស៊ូវ ហើយនិងសេចក្តីសង្រ្គោះរបស់ទ្រង់ខ្លាំងណាស់។
សំលៀកបំពាក់ខាងក្រៅដ៏ស្រស់ស្អាតរបស់សម្តេចសង្ឃ ត្រូវបានហៅថា អេផូឌ ហើយខ្សែរបស់អេផូឌទាំងអស់សុទ្ធតែពណ៌ផ្ទៃមេឃទាំងអស់។ សម្តេចសង្ឃ ពាក់ឈ្នួតនៅលើក្បាលរបស់គាត់ ដែលមានស្លាកមាសមួយដែលចារថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» ហើយស្លាកមាសនេះត្រូវបានចងជាប់នឹងឈ្នួតដោយខ្សែពណ៌ផ្ទៃមេឃផងដែរ។
 
 
សេចក្តីពិតដែលអំបោះពណ៌ផ្ទៃមេឃតំណាងឲ្យ 

តើអំបោះពណ៌ផ្ទៃមេឃ តំណាងឲ្យអ្វី?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
ខ្ញុំ បានស្វែងរកអត្ថន័យនៃអំបោះពណ៌ផ្ទៃមេឃនៅក្នុងព្រះ គម្ពីរ។ តើព្រះគម្ពីរនិយាយអំពីអំបោះពណ៌ផ្ទៃយ៉ាងដូចម្តេច? យើងត្រូវតែយល់អំពីអំបោះពណ៌ផ្ទៃមេឃ នៅក្នុងចំណោមអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។
អំបោះពណ៌ផ្ទៃមេឃ តំណាងឲ្យ «ទឹក» ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ហើយព្រះយេស៊ូវបានទទួលបុណ្យជ្រមុជនេះពីលោកយ៉ូហាន-បាទ្ទីស ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ (ម៉ាថាយ ៣:១៥)។
បើសិនព្រះយេស៊ូវ មិនបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ទេ នោះយើងមិនអាចបានញែកជាបរិសុទ្ធនៅចំពោះព្រះបានឡើយ។ ដូច្នេះហើយបានជាព្រះយេស៊ូវបានយាងមកលោកិយនេះ ហើយបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីសនៅទន្លេយ័រដាន់ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។
មូលហេតុ ដែលត្រូវមានអំបោះពណ៌ផ្ទៃមេឃនេះនៅទ្វារចូលទៅទីលានរោងឧបោសថ គឺដោយសារយើងមិនអាចបានញែកជាបរិសុទ្ធ ដោយមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវបានឡើយ។
អំបោះពណ៌ក្រហម តំណាងឲ្យព្រះលោហិតរបស់ទ្រង់ ដែលជាការសុគតរបស់ព្រះយេស៊ូវ។ ហើយអំបោះពណ៌ស្វាយតំណាងឲ្យភាពជាព្រះជាម្ចាស់របស់ព្រះយេស៊ូវ ដែលទ្រង់មានឋានៈជា «ស្តេច​ចក្រ​តែ​១​ព្រះអង្គ​ដ៏​មាន​ពរ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់» (១ធីម៉ូថេ ៦:១៥)។
សេចក្តីពិតគឺថា អំបោះពណ៌ក្រហមតំណាងឲ្យព្រះលោហិតរបស់ព្រះយេស៊ូវ ដែលបានបង្ហូរនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបរបស់មនុស្សទាំងអស់។ ព្រះយេស៊ូវគ្រីស្ទ បានយាងមកលោកិយនេះជាសាច់ឈាម ដើម្បីទទួលយកអំពើបាប ទំាងអស់របស់មនុស្សជាតិ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានសងថ្លៃឈ្នួលទាំងអស់ ដោយការថ្វាយអង្គទ្រង់ជាយញ្ញបូជានៅលើឈើឆ្កាងវិញ។ បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ គឺជាដំណឹងល្អពិតអំពីការអត់ទោសបាប ដែលត្រូវបានទាយ ដោយពណ៌នៃអំបោះ ដែលត្រូវបានប្រើសម្រាប់រោងឧបោសថនៅក្នុងព្រះគម្ពីរសញ្ញាចាស់។
សរសររបស់រោងឧបោសថ ត្រូវបានធ្វើឡើងពីឈើនាងនួន ហើយជើងសរសរធ្វើឡើងពីលង្ហិន ហើយជើងសរសេរលង្ហិនត្រូវពាសដោយប្រាក់។
មនុស្សមានបាបទាំងអស់ ត្រូវទទួលរងការវិនិច្ឆ័យសម្រាប់អំពើបាបរបស់ខ្លួន ពីព្រោះឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់។ មុនពេលមនុស្សម្នាក់បានកើតជាថ្មី គាត់ត្រូវតែថ្វាយយញ្ញបូជាសម្រាប់អំពើបាបរបស់ខ្លួននៅក្នុងព្រះគម្ពីរសញ្ញាចាស់។
ទោះបីជាយ៉ាងណា បុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលតំណាងដោយអំបោះពណ៌ផ្ទៃមេឃរបស់រោងឧបោសថ បានដោះអំពើបាបទាំងអស់របស់យើងចេញហើយ។ ព្រះយេស៊ូវ បានយកអំពើបាបរបស់យើងទៅលើឈើឆ្កាង បង្ហូរព្រះលោហិត ហើយទទួលរងការវិនិច្ឆ័យសម្រាប់អំពើបាបទំាងអស់។ តាមរយៈកិច្ចការទាំងនេះ ទ្រង់បានសង្រ្គោះយើងទាំងអស់គ្នា ដែលមានជំនឿលើដំណឹងល្អអំពីការអត់ទោសបាប។ ទ្រង់គឺជាស្តេចលើអស់ទាំងស្តេច ហើយជាព្រះដ៏បរិសុទ្ធ។
គ្រីស្ទបរិស័ទជាទីស្រឡាញ់ទាំងឡាយអើយ! បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដែលបានសង្រ្គោះយើង ដោយការដោះអំពើបាបទាំងអស់របស់យើងចេញ។ ព្រះយេស៊ូវដែលជាព្រះ បានយាងមកលោកិយនេះជាសាច់ឈាម (អំបោះពណ៌ស្វាយ) ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ (អំបោះពណ៌ផ្ទៃមេឃ) ទ្រង់បានទទួលយកការកាត់ទោស និងបង្ហូរព្រះលោហិតនៅលើឈើឆ្កាងជំនួសយើង (អំបោះពណ៌ក្រហម)។ បុណ្យជ្រមុជរបស់ព្រះ បង្រៀនយើងថា ទ្រង់បានត្រឡប់ជាព្រះអង្គសង្រ្គោះពិតប្រាកដសម្រាប់មនុស្សទាំងអស់។
យើង អាចមើលឃើញសេចក្តីពិតនេះផងដែរនៅក្នុងពណ៌ដែលត្រូវបានប្រើសម្រាប់ទ្វារចូលទៅទីលានរោងឧបោសថផងដែរ។
ការប៉ាក់ក្រណាត់នៃទ្វារចូលដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងអំបោះខ្លូតទេសវេញយ៉ាងម៉ត់ ប្រាប់យើងពីសេចក្តីពិតអំពីសេចក្តីសង្រ្គោះរបស់ព្រះ។ អំបោះខ្លូតទេសវេញយ៉ាងម៉ត់នៅទីនេះ មានន័យថា ទ្រង់បានសង្រ្គោះយើងទាំងអស់គ្នាចេញពីអំពើបាបរបស់យើង ដោយឥតមានការលើកលែងសោះ។ ហើយវាពិតជាមានភាពចាំបាច់សម្រាប់សេចក្តីសង្រ្គោះដោយការធួននឹងអំពើបាបខ្លាំងណាស់។
យើង អាចមើលឃើញពីសម្ភារៈដូចគ្នា ដែលត្រូវបានប្រើសម្រាប់ទ្វារចូលទីលានរោងឧបោសថថា ព្រះយេស៊ូវមិនបានសង្រ្គោះយើងដោយព្រាវៗ ឥតមានផែនការនេះទេ ប៉ុន្តែទ្រង់បានស្តាប់តាមផែនការលម្អិតរបស់ព្រះទាំងអស់៖ ទទួលបុណ្យជ្រមុជ សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីបំពេញសម្រេចសេចក្តីសង្រ្គោះពេញលេញសម្រាប់មនុស្សជាតិ។ ដូច្នេះ តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលជាសម្ភារៈនៃដំណឹងល្អអំពីការអត់ទោសបាប ព្រះយេស៊ូវបានសង្រ្គោះមនុស្សទាំងអស់ដែលជឿលើសេចក្តីសង្រ្គោះរបស់ទ្រង់។
 
 
ចានក្លាំលង្ហិននៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាស្រមោលនៃ បុណ្យជ្រមុជនៅក្នុងព្រះគម្ពីរសញ្ញាថ្មី
 
ហេតុអ្វីពួកសង្ឃលាងដៃនិងជើងរបស់ខ្លួន មុនពេលចូលទីបរិសុទ្ធ?
ពីព្រោះពួកគេត្រូវតែឈរនៅចំពោះព្រះ ដោយឥតមានបាប
 
ចានក្លាំ ក៏ត្រូវបានធ្វើពីលង្ហិនផងដែរ។ លង្ហិន តំណាងឲ្យការកាត់ទោស ដែលព្រះយេស៊ូវបានរងទុក្ខជំនួសយើង។ ហើយចានក្លំាដាក់ទឹក ជានិមិត្តរូបនៃព្រះបន្ទូលអំពីដំណឹងល្អ ដែលប្រាប់យើងថា សេចក្តីរំលងទាំងអស់របស់យើងត្រូវបានលាងសម្អាតហើយ។
វាបង្ហាញយើងអំពីរបៀបអនុវត្តការលាងសម្អាតអំពើបាបប្រចាំថ្ងៃ។ អំពើបាបប្រចាំថ្ងៃរបស់មនុស្ស អាចត្រូវបានលាងសម្អាត តាមរយៈសេចក្តីជំនឿលើព្រះបន្ទូលអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
អាសនាតង្វាយដុត តំណាងឲ្យការវិនិច្ឆ័យ។ ហើយទឹករបស់ព្រះយេស៊ូវ ដែលជាពណ៌ផ្ទៃមេឃ គឺជាដំណឹងល្អអំពីការធួននឹងអំពើបាប ឬបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោក យ៉ូហាន-បាទ្ទីស (ម៉ាថាយ ៣:១៥; ១យ៉ូហាន ៥:៥-១០)។ វាគឺជាទីបន្ទាល់ពីដំណឹងល្អអំពីសេចក្តីសង្រ្គោះ តាមរយៈការធួននឹងបាប។
១យ៉ូហាន ៥ សរសេរថា «នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺ​ជា​សេចក្តី​ជំនឿ​របស់​យើង...មាន​សាក្សី​៣​អង្គ​ដែល​ធ្វើ​បន្ទាល់​នៅ​ស្ថានសួគ៌ គឺ​ជា​ព្រះវរបិតា​១ ព្រះបន្ទូល​១ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ ហើយ​មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី​ដែរ គឺ​ជា​ព្រះវិញ្ញាណ​១ ទឹក​១ និង​ឈាម​១ ទាំង​៣​នេះ​ក៏​ត្រូវ​គ្នា​ដែរ»។ ទ្រង់ក៏ប្រាប់យើងផងដែរថា អ្នកដែលជឿលើព្រះរាជបុត្រានៃព្រះ មានទីបន្ទាល់ពីទឹក ព្រះលោហិត និងព្រះវិញ្ញាណនៅក្នុងខ្លួន។
ព្រះ បានអនុញ្ញាតឲ្យយើងបានញែកជាបរិសុទ្ធ តាមរយៈជំនឿលើដំណឹងល្អអំពីការធួននឹងបាប ហើយចូលទៅក្នុងរោងឧបោសថរបស់ទ្រង់។ ដូច្នេះ ឥឡូវនេះ យើងអាចរស់នៅក្នុងជំនឿ ទទួលបានព្រះបន្ទូលព្រះ និងព្រះពរពីទ្រង់ និងរស់នៅជាជីវិតសុចរិត។ បានក្លាយជារាស្ត្ររបស់ព្រះ មានន័យថា បានសង្រ្គោះ តាមរយៈជំនឿលើដំណឹងល្អអំពីការធួននឹងបាប ហើយរស់នៅក្នុងរោងឧបោសថរបស់ព្រះ។
នៅសព្វថ្ងៃនេះ មនុស្សជាច្រើននិយាយថា គ្រាន់តែជឿគឺគ្រប់គ្រាន់ហើយ មិនចាំបាច់គិតពីអត្ថន័យនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៅទ្វារចូលរោងឧបោសថទេ។ បើសិនមនុស្សម្នាក់បានជឿលើព្រះយេស៊ូវ ដោយមិនដឹងពីរបស់ទាំងនេះ ជំនឿរបស់គាត់មិនពិតទេ ពីព្រោះនៅមានបាបនៅក្នុងចិត្តរបស់ គាត់នៅឡើយ។ គាត់នៅមានបាបនៅក្នុងចិត្តរបស់ខ្លួន ដោយសារមិនជឿលើសេចក្តីពិតនៃការកើតជាថ្មី តាមរយៈដំណឹងល្អអំពីការធួននឹងបាប ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ។
បើសិនគេឲ្យគាត់វាយតម្លៃមនុស្សម្នាក់ គាត់ពិបាកនឹងដឹងណាស់ ហើយបើសិនដើម្បីធ្វើឲ្យអ្នកស្តាប់ពេញចិត្ត គាត់និយាយថា «បាទ ខ្ញុំជឿលើបុគ្គលម្នាក់នេះ។ តាមពិត ខ្ញុំមិនធ្លាប់បានជួបគាត់ទេ ប៉ុន្តែខ្ញុំជឿលើគាត់»។ តើអ្នកគិតថា អ្នកស្តាប់នឹងពេញចិត្តស្តាប់ដូច្នេះដែរឬទេ? ប្រហែលអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា ប្រព្រឹត្តតាមកិច្ចការរបស់មនុស្សដូច្នេះ ប៉ុន្តែនេះមិនមែនជាការទុកចិត្ត ដែលព្រះចង់បានពីយើងឡើយ។
ព្រះ ចង់ឲ្យយើងជឿលើដំណឹងល្អអំពីការធួននឹងបាប ដែលជាសេចក្តីសង្រ្គោះតាមរយៈអំបោះពណ៌ផ្ទៃមេឃ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) ពណ៌ស្វាយ (ភាពជាព្រះរបស់ព្រះយេស៊ូវ) និងពណ៌ក្រហម (ព្រះលោហិតរបស់ព្រះយេស៊ូវ)។ ដូច្នេះ មុនពេលមានជំនឿលើព្រះយេស៊ូវ យើងគួរតែដឹងពីរបៀបដែលទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់។
នៅពេលយើងជឿលើព្រះយេស៊ូវ យើងគួរតែដឹងពីរបៀបដែលទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់យើង តាម រយៈទឹក (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) ព្រះលោហិត (ការសុគតរបស់ទ្រង់) និងព្រះវិញ្ញាណ (ភាពជាព្រះរបស់ព្រះយេស៊ូវ)។
នៅពេលយើងដឹងយ៉ាងច្បាស់លាស់ហើយ យើងអាចទទួលបានជំនឿត្រឹមត្រូវ និងពេញលេញ។ សេចក្តីជំនឿរបស់យើង នឹងមិនមានពេញលេញទេ បើសិនយើងមិនស្គាល់សេចក្តីពិតនេះ។ សេចក្តីជំនឿពិត មកដោយការយល់សេចក្តីបន្ទាល់ពីសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដំណឹងល្អអំពីការអត់ទោសបាប និងភាពជាព្រះអង្គសង្រ្គោះពិតរបស់ព្រះយេស៊ូវសម្រាប់មនុស្សជាតិ។
ដូច្នេះ តើជំនឿដែលចំអកដល់ព្រះយេស៊ូវគឺជាជំនឿបែបណា? ចូរយើងពិនិត្យមើលទំាងអស់គ្នា។
 
 
ជំនឿដែលចំអកដល់ព្រះយេស៊ូវ
 
តើអ្វីដែលយើងត្រូវការបំផុតសម្រាប់ជំនឿ?
ការយល់ដឹងត្រឹមត្រូវអំពី បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
អ្នក ត្រូវតែបានដឹងថា ការជឿលើព្រះយេស៊ូវតាមតែចិត្តខ្លួនឯង គឺជាការចំអកដល់ទ្រង់។ បើសិនអ្នកគិតថា «ខ្ញុំពិបាកនឹងជឿណាស់ ប៉ុន្តែដោយសារទ្រង់គឺជាព្រះ និងព្រះរាជបុត្រានៃព្រះ ខ្ញុំនឹងជឿលើទ្រង់» នោះអ្នកកំពុងតែចំអកដល់ព្រះយេស៊ូវហើយ។ បើសិនអ្នកពិតជាចង់បានកើតជាថ្មីមែន អ្នកត្រូវតែជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ដែលជាដំណឹងល្អអំពីការធួននឹងបាប។
ការជឿលើព្រះយេស៊ូវ ដោយមិនស្គាល់ពីដំណឹងល្អអំពីការធួននឹងបាប គឺអាក្រក់ជាងការមិនជឿលើព្រះយេស៊ូវទៅទៀត។ ហើយការអធិប្បាយដំណឹងល្អតែអំពីព្រះលោហិតរបស់ព្រះយេស៊ូវ គឺជាការងារឥតប្រយោជន៍ ដោយមិនស្គាល់ពីសេចក្តីពិតសោះ។
ព្រះយេស៊ូវ មិនចង់ឲ្យអ្នកណាម្នាក់អធិប្បាយអំពីការជឿលើទ្រង់តាមតែចិត្តខ្លួនឯង ឬការមានជំនឿលើទ្រង់ ដោយមិនមានមូលហេតុឡើយ។ ប៉ុន្តែទ្រង់ចង់ឲ្យយើងជឿលើទ្រង់ ដោយស្គាល់ពីដំណឹងល្អអំពីការធួននឹងបាបវិញ។
នៅពេលយើងជឿលើព្រះយេស៊ូវ យើងត្រូវតែទទួលស្គាល់ថា ដំណឹងល្អអំពីការធួននឹងបាបគឺជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ហើយយើងត្រូវតែយល់ពីដំណឹងល្អអំពីការធួននឹងបាប តាមរយៈព្រះបន្ទូលទ្រង់ និងដឹងពីរបៀបដែលទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់យើងចេញ។
យើង ក៏ត្រូវតែស្គាល់ផងដែរពីអត្ថន័យនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៅទ្វារចូលរោងឧបោសថ។ បន្ទាប់មក យើងអាចមានជំនឿពិត ដែលនឹងស្ថិតនៅអស់កល្បជានិច្ច។
 
 
យើងមិនអាចបានកើតជាថ្មី ដោយមិនជឿលើព្រះយេស៊ូវ និងដឹងពីអត្ថន័យនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមបានឡើយ
 
តើមុនពេលចូលទីបរិសុទ្ធ ពួកសង្ឃបានធ្វើអ្វី?
លាងដៃនិងជើងជាមួយទឹក នៅក្នុងចានក្លាំលង្ហិន
 
ព្រះអម្ចាស់យេស៊ូវរបស់យើង បានសង្រ្គោះយើង។ យើងត្រូវតែសរសើរតម្កើងដល់ទ្រង់ នៅពេលយើងមើលឃើញទ្រង់បានសង្រ្គោះយើង តាមរបៀបល្អឥតខ្ចោះដូច្នេះ។ យើងគួរតែពិនិត្យមើលរោងឧបោសថ។ ទ្រង់បានប្រទានឲ្យយើងនូវព្រះបន្ទូលនៃដំណឹងល្អអំពីការធួននឹងបាប តាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមនៅក្នុងរោងឧបោសថ ហើយបានសង្រ្គោះយើងតាមរយៈវា។ ដូច្នេះ យើងត្រូវអរព្រះគុណ និងសរសើរតម្កើងដល់ព្រះអម្ចាស់។
មនុស្សមានបាប មិនអាចចូលទៅក្នុងទីបរិសុទ្ធ ដោយមិនមានការវិនិច្ឆ័យធ្ងន់ធ្ងរបានឡើយ។ តើអ្នកណាអាចចូលទៅក្នុងទីបរិសុទ្ធ ដោយមិនត្រូវទទួលការកាត់ទោសសម្រាប់អំពើបាបរបស់ខ្លួនបាន? មិនអាចឡើយ។ បើសិនគាត់បានចូលទៅកន្លែងហាមឃាត់ នោះគាត់នឹងត្រូវស្លាប់ភ្លាម។ ដូច្នេះ បើសិនមិនមានការដាក់ទោសធ្ងន់ធ្ងរទេ មនុស្សមានបាបមិនអាចចូលទៅក្នុងទីបរិសុទ្ធ ហើយរំពឹងចង់រស់នៅបានឡើយ។
ព្រះអម្ចាស់របស់យើង បានសង្រ្គោះយើង តាមរយៈសេចក្តីអាថ៌កំបាំងដែលលាក់នៅក្នុងទ្វារចូលរោងឧបោសថ។ ទ្រង់បានសង្រ្គោះយើង ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ ក្រហម និងខ្លូតទេសយ៉ាងម៉ត់។ ហើយទ្រង់បានប្រាប់យើងអំពី អាថ៌កំបាំងនៃសេចក្តីសង្រ្គោះរបស់ទ្រង់ តាមរយៈរបស់ទាំងនេះ។
តើអ្នក និងខ្ញុំបានសង្រ្គោះតាមរបៀបនេះដែរឬទេ? បើសិនយើងមិនជឿលើព្រះបន្ទូលអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម យើងមិនអាចទទួលបានសេចក្តីសង្រ្គោះ តាម រយៈដំណឹងល្អអំពីការធួននឹងបាបបានឡើយ។
ពណ៌ផ្ទៃមេឃ មិនតំណាងឲ្យព្រះទេ តែវាតំណាងឲ្យបុណ្យជ្រមុជរបស់ព្រះយេស៊ូវវិញ។ ហើយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់យើងចេញ។
មនុស្ស អាចចូលទៅអាសនាតង្វាយដុតបាន ដោយមិនចាំបាច់ជឿលើអំបោះពណ៌ផ្ទៃមេឃបាន ប៉ុន្តែមិនអាចចូលទៅក្នុងទីបរិសុទ្ធ ដែលជាកន្លែងព្រះគង់នៅបានឡើយ។
ដូច្នេះ មុនពេលយើងចូលទៅតាមទ្វារចូលទៅរោងឧបោសថ យើងត្រូវតែជឿលើអំបោះពណ៌ផ្ទៃមេឃ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) អំបោះពណ៌ក្រហម (ព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង) និងអំបោះពណ៌ស្វាយ (ភាពជាព្រះ និងព្រះរាជបុត្រារបស់ព្រះយេស៊ូវ)។ នៅពេលយើងជឿ ព្រះនឹងទទួលយកយើង ហើយអនុញ្ញាតឲ្យយើងចូលទៅក្នុងតាមវាំងនននៃទីបរិសុទ្ធបំផុត។
មនុស្សមួយចំនួន ចូលទៅផ្នែកខាងក្រៅនៃរោងឧបោសថ ហើយគិតថា ពួកគេនៅខាងក្នុង។ ប៉ុន្តែនេះមិនមែនជាសេចក្តីសង្រ្គោះទេ។ ដើម្បីបានសង្រ្គោះ តើយើងត្រូវចូលទៅឆ្ងាយប៉ុណ្ណា? យើងត្រូវតែអាចចូលទៅទីបរិសុទ្ធបំផុត។
ដើម្បីចូលទៅទីបរិសុទ្ធបំផុត យើងត្រូវតែឆ្លងកាត់ចានក្លាំលង្ហិន ដែលតំណាងឲ្យបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយយើងត្រូវតែលាងសម្អាតអំពើបាបប្រចាំថ្ងៃទាំងអស់របស់យើង ជាមួយនឹងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយបានញែកជាបរិសុទ្ធ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ពួកសង្ឃត្រូវតែលាងខ្លួនរបស់ពួកគេ នៅមុនពេលចូលទៅក្នុងរោងឧបោសថ ហើយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានលាងជើងពួកសិស្សរបស់ទ្រង់ ដើម្បីបង្ហាញពីការលាងសម្អាតសេចក្តីរំលងរបស់ពួកគេពេញមួយជីវិត។
ច្បាប់របស់ព្រះ ប្រាប់ថា «ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា» (រ៉ូម ៦:២៣)។ ព្រះកាត់ទោសអំពើបាបរបស់មនុស្ស ដោយមិនមានការលើកលែង ប៉ុន្តែទ្រង់បានផ្ទេរអំពើបាបទាំងនោះទៅលើព្រះរាជបុត្រារបស់ទ្រង់ ហើយកាត់ទោសទ្រង់ជំនួសយើងវិញ។ នេះគឺជាសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ព្រះ។ ដូច្នេះ យើងអាចទទួលបានសេចក្តីសង្រ្គោះពិត លុះត្រាតែយើងជឿលើដំណឹងល្អអំពីការធួននឹងបាប ដែលមានបុណ្យជ្រមុជ ព្រះលោហិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។
 
 
ដើម្បីបានកើតជាថ្មី យើងមិនគួរមើលងាយសេចក្តីពិតតាមព្រះគម្ពីរ ដែលជាដំណឹងល្អអំពីការអត់ទោសអំពើបាបទេ
 
តើយើងត្រូវធ្វើអ្វី?
ត្រូវជឿលើដំណឹងល្អ ដែលជាព្រះបន្ទូលព្រះ ដែលមានក្នុងព្រះគម្ពីរ
 
ខ្ញុំ មិនដែលមើលងាយអ្នកដទៃឡើយ។ នៅពេលគេនិយាយអំពីអ្វីមួយដែលខ្ញុំមិនដឹង ខ្ញុំតែងតែសុំឲ្យគាត់ពន្យល់វាសម្រាប់ខ្ញុំ ដោយភាពគួរសម។ ប៉ុន្តែពេលខ្ញុំបានសួរអំពីការជាប់ទាក់ទងនៃរោងឧបោសថ គ្មានអ្នកណាម្នាក់អាចប្រាប់ខ្ញុំបានឡើយ។
ដូច្នេះ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច? ខ្ញុំត្រូវតែត្រឡប់ទៅកាន់ព្រះគម្ពីរវិញ។ នៅក្នុងព្រះគម្ពីរ តើកន្លែងណានិយាយអំពីរោងឧបោសថ? មានការពន្យល់យ៉ាងលម្អិតអំពីរោងឧបោសថនៅក្នុងកណ្ឌនិក្ខមនំ។ បើសិនអ្នកអានសៀវភៅនេះ ដោយយកចិត្តទុកដាក់ អ្នកនឹងអាចយល់ពីអត្ថន័យនៃរោងឧបោសថ តាមរយៈព្រះបន្ទូលព្រះ។
អ្នក មិនអាចបានសង្រ្គោះ ដោយការជឿមិនត្រឹមត្រូវលើព្រះយេស៊ូវបានឡើយ។ ហើយអ្នកក៏មិនអាចបានកើតជាថ្មី ដោយការចូលរួមក្នុងព្រះវិហារជាទៀងទាត់ដែរ។ យើងដឹងពីអ្វីដែលព្រះយេស៊ូវបានប្រាប់លោកនីកូដេម។ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ...អ្នក​ជា​គ្រូ​នៃ​សាសន៍​អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ» (យ៉ូហាន ៣:៥, ១០)
អ្នកដែលជឿលើព្រះយេស៊ូវ ត្រូវតែជឿលើអំបោះពណ៌ផ្ទៃមេឃ (អំពើបាបទាំងអស់របស់លោកិយនេះ ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ) អំបោះពណ៌ក្រហម (ការសុគតរបស់ព្រះយេស៊ូវសម្រាប់អំពើបាបទាំងអស់របស់យើង) និងអំបោះពណ៌ស្វាយ (ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះ ព្រះជាម្ចាស់ និងព្រះរាជបុត្រានៃព្រះ)។
យើង ត្រូវតែជឿថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់មនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះ។ បើសិនមិនមានជំនឿនេះទេ យើងមិនអាចបានកើតជាថ្មី ឬចូលទៅក្នុងកន្លែងបរិសុទ្ធនៅក្នុងនគរព្រះបានឡើយ។ ហើយយើងក៏មិនអាចរស់នៅដោយស្មោះត្រង់នៅក្នុងលោកិយនេះបានដែរ បើសិនយើងមិនមានជំនឿនេះ។
វាមិនងាយស្រួលទេ ដែលយើងអាចបានកើតជាថ្មី ដោយជំនឿលើព្រះយេស៊ូវ។ «♪អ្នកបានសង្រ្គោះហើយ។ ខ្ញុំបានសង្គ្រោះ ហើយ។ យើងបានសង្គ្រោះហើយ។♪» ប្រសើរណាស់! ប៉ុន្តែមានមនុស្សជាច្រើន ដែលជឿលើព្រះយេស៊ូវហើយ តែមិនទាន់បានកើតជាថ្មីពិតប្រាកដនៅឡើយ។
យើង ត្រូវតែស្គាល់សេចក្តីពិតនៅក្នុងព្រះគម្ពីរ ហើយមានជំនឿលើព្រះយេស៊ូវ។ ហើយយើងត្រូវតែយល់ពីដំណឹងល្អអំពីការអត់ទោសអំពើបាបនៅក្នុងព្រះគម្ពីរ និងអត្ថន័យនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដើម្បីបានចូលទៅក្នុងរោងឧបោសថ ហើយរស់នៅជាមួយព្រះ។ នៅក្នុងរោងឧបោសថនៃជំនឿ យើងអាចរស់នៅដោយរីករាយ រហូតដល់ពេលព្រះយាងមកម្តងទៀត ដើម្បីយកយើងទៅនគររបស់ទ្រង់។ ដូច្នេះ យើងចាំបាច់ត្រូវតែជឿលើព្រះយេស៊ូវ តាមរបៀបត្រឹមត្រូវ។
 
 
ដំណឹងល្អអំពីការញែកជាបរិសុទ្ធ ដោយអំបោះពណ៌ផ្ទៃមេឃ
 
តើអ្វីជាល័ក្ខខ័ណ្ឌចាំបាច់ សម្រាប់សេចក្តីសង្រ្គោះរបស់យើង ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូវ?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
មនុស្ស គិតថា ពួកគេអាចរស់នៅដោយឥតខ្ចោះបាន ដោយមិនប្រព្រឹត្តកំហុស។ ប៉ុន្តែកាលណាពួកគេកាន់តែព្យាយាមធ្វើល្អ ពួកគេនឹងមើលឃើញពីកំហុសរបស់ខ្លួនកាន់តែឆាប់។ មនុស្សជាតិ អសមត្ថភាព ហើយមិនអាចមិនធ្វើបាបបានឡើយ។ ទោះបីជាយ៉ាងណា ដោយសារព្រះយេស៊ូវបានសង្រ្គោះយើង ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដែលជាដំណឹងល្អអំពីការធួននឹងបាប នោះយើងអាចបានញែកជាបរិសុទ្ធ ហើយចូលទៅទីបរិសុទ្ធរបស់ព្រះបាន។
បើសិនព្រះមិនបានសង្រ្គោះយើង ដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហមទេ យើងមិនអាចចូលទៅក្នុងទីបរិសុទ្ធដោយខ្លួនឯងយើងបានឡើយ។ តើមានមូលហេតុអ្វីសម្រាប់ការនេះ? បើសិនមនុស្សអាចរស់នៅដោយឥតខ្ចោះដោយសាច់ឈាម អាចចូលទៅក្នុងទីបរិសុទ្ធបាន នោះនឹងមិនមានអ្នកណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយ។ នៅពេលមនុស្សម្នាក់ជឿលើព្រះយេស៊ូវ ដោយមិនស្គាល់ពីដំណឹងល្អពិត គាត់មានតែបន្ថែមអំពើបាបកាន់តែច្រើនទៅក្នុងចិត្តរបស់គាត់ប៉ុណ្ណោះ។
ព្រះយេស៊ូវ បានសង្រ្គោះយើងដោយសេចក្តីសង្រ្គោះ ដែលទ្រង់បានរៀបចំដោយយកព្រះទ័យទុកដាក់បំផុត៖ សេចក្តីសង្រ្គោះដោយអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងអំបោះខ្លូតទេសយ៉ាងម៉ត់។ ទ្រង់បានលាងសម្អាតអំពើបាបទាំងអស់របស់យើង។ តើអ្នកជឿលើសេចក្តីពិតនេះដែរឬទេ? បាទ។ តើអ្នកមានសេចក្តីពិតនៃដំណឹងល្អអំពីការអត់ទោសអំពើបាបនៅក្នុងចិត្តរបស់អ្នក ហើយធ្វើបន្ទាល់ពីវាដែរឬទេ? បាទ។
នៅពេលអ្នកធ្វើបន្ទាល់ពីដំណឹងល្អ អ្នកអាចពាក់ស្លាកមាសនៅលើថ្ងាសរបស់អ្នក ដែលនិយាយថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» ហើយចូលរួមជាមួយ «ពួកសង្ឃហ្លួង» (១ពេត្រុស ២:៩) បាន។ បន្ទាប់មក អ្នកអាចឈរនៅចំពោះមនុស្ស ហើយប្រាប់ពួកគេថា អ្នកគឺជាអ្នកបម្រើម្នាក់របស់ព្រះ ដែលមានតួនាទីជាសង្ឃហ្លួង។
ឈ្នួតរបស់សម្តេចសង្ឃ មានស្លាកមាសមួយ ដែលត្រូវចងនឹងខ្សែពណ៌ផ្ទៃមេឃ។ ហេតុអ្វីពណ៌ផ្ទៃមេឃ? ពីព្រោះព្រះយេស៊ូវបានសង្រ្គោះយើង ដោយដំណឹងល្អអំពីការអត់ទោសបាប បានដោះអំពើបាបទាំងអស់របស់យើងចេញ ហើយធ្វើឲ្យយើងត្រឡប់ជាគ្មានបាប តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ដូច្នេះ បុណ្យជ្រមុជនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ស្មើគ្នានឹងការដាក់ដៃលើនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។
មិនថាអ្នកជឿលើព្រះយេស៊ូវ ដោយឧស្សាហ៍ និងស្មោះត្រង់យ៉ាងណាទេ អ្នកមិនអាចទទួលបានស្លាកដែលចារថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» បានទេ បើសិនយើងមិនស្គាល់សេចក្តីអាថ៌កំបាំងនៃអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម។
តើយើងបានរាប់ជាសុចរិតយ៉ាងដូចម្តេច? ម៉ាថាយ ៣:១៥ សរសេរថា «ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ»។ ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ ហើយបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះហើយ គឺតាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ទ្រង់បានដោះអំពើបាបទាំងអស់របស់យើង ហើយយើងដែលជាអ្នកជឿ បានរាប់ជាសុចរិត។
បើសិនមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ តើយើងអាចនិយាយថា យើងមិនមានបាបបានយ៉ាងដូចម្តេច? ទោះបីជាយើងបានជឿលើព្រះយេស៊ូវ ដោយគិតអំពីការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ហើយយំ ក៏ទឹកភ្នែកទាំងអស់នៅលើផែនដីនេះមិនអាចលាងសម្អាតអំពើបាបទាំងអស់របស់យើងបានដែរ។ ហើយទោះ​បី​ជាយើងបានយំ និងលន់តួខ្លាំងយ៉ាងណា ក៏អំពើបាបរបស់យើងនៅតែមាននៅក្នុងយើងដដែល។
«បរិសុទ្ធដល់ព្រះយហូវ៉ា។» ដោយសារតែទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ព្រះអម្ចាស់បានអនុញ្ញាតឲ្យអំពើបាបរបស់យើងបានផ្ទេរទៅលើព្រះយេស៊ូវ ហើយដោយសារតែព្រះបន្ទូលអំពីសេចក្តីសង្រ្គោះត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ យើងបានរាប់ជាសុចរិត តាមរយៈសេចក្តីជំនឿ ទោះបីជាយើងមានភាពខ្សោយ និងសេចក្តីរំលងក៏ដោយ។
ដូច្នេះ ឥឡូវនេះ យើងអាចឈរនៅចំពោះព្រះ ហើយរស់នៅជាមនុស្សសុចរិត ហើយអធិប្បាយដំណឹងល្អទៅកាន់លោកិយនេះ។ «♪ខ្ញុំបានសង្រ្គោះហើយ។ អ្នកបានសង្រ្គោះហើយ។ យើងបានសង្រ្គោះហើយ♪។» យើងបានសង្រ្គោះ ដោយសារតែផែនការដ៏មានសេចក្តីមេត្តាករុណារបស់ព្រះ។
បើសិនមិនមានព្រះបន្ទូលអំពីដំណឹងល្អអំពីការធួននឹងបាបនៅក្នុងចិត្តរបស់អ្នកទេ នោះមិនមានសេចក្តីសង្រ្គោះទេ បើទោះជាអ្នកព្យាយាមខ្លាំងយ៉ាងណាក៏ដោយ។ វាស្រដៀងគ្នាទៅនឹងបទចម្រៀងភាសាកូរ៉េដែលល្បីមួយបទ អំពីសេចក្តីស្រឡាញ់តែម្ខាង។ «♪អូ បេះដូងរបស់ខ្ញុំលោតយ៉ាងលឿន ដោយគ្មានមូលហេតុ កាលណាខ្ញុំឃើញនាង និងរាល់ពេលដែលខ្ញុំនៅក្បែរនាង។ ខ្ញុំពិតជាស្រឡាញ់នាងតែម្នាក់ឯងហើយ។♪» បេះដូងរបស់ខ្ញុំលោតយ៉ាងលឿន គឺមិនមែនបេះដូងរបស់នាងលោតយ៉ាងលឿននោះទេ។ នាងនឹងមិនតបសេចក្តីស្រឡាញ់ដល់ខ្ញុំវិញឡើយ។ គួរឲ្យសោកស្តាយ គ្រីស្ទបរិស័ទជាច្រើន នៅតែមានសេចក្តីស្រឡាញ់តែម្ខាងទៅចំពោះព្រះ។
មនុស្ស ចូលចិត្តគិតថា សេចក្តីសង្រ្គោះមកតាមរបៀបខុសៗគ្នាជាច្រើន សម្រាប់មនុស្សខុសៗគ្នា។ ពួកគេសួរថា «ហេតុអ្វីដំណឹងល្អមកតែតាមរយៈបុណ្យជ្រមុជ?» ប៉ុន្តែវាមិនមែនជាសេចក្តីសង្រ្គោះពេញលេញទេ បើសិនមិនមានបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ពីព្រោះវាជាផ្លូវតែមួយគត់ ដែលយើងអាចបានស្អាតទាំងស្រុងពីអំពើបាបរបស់យើងបាន។
 
 
តើសេចក្តីសង្រ្គោះដោយអំបោះពណ៌ផ្ទៃមេឃ ដែលព្រះយេស៊ូវប្រទានឲ្យយើ ងគឺជាអ្វី?
 
តើអ្វីបានធ្វើឲ្យយើងបានរាប់ជាសុចរិត?
ដំណឹងល្អអំពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម
 
ដំណឹងល្អតាមរយៈអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម គឺជាអំណោយទានរបស់ព្រះចំពោះមនុស្សជាតិ។ អំណោយទាននេះ គឺបានជួយឲ្យយើងអាចចូលទៅក្នុងរោងឧបោសថបរិសុទ្ធ ហើយរស់នៅដោយសន្តិភាពបាន។ វាជួយឲ្យយើងបានរាប់ជាសុចរិត ហើយរស់នៅក្នុងពួកជំនុំ និងទទួលការហ្វឹកហ្វឺនជាមួយព្រះគម្ពីរបរិសុទ្ទ តាមរយៈពួកជំនុំ។
កាលណាយើងចូលទៅចំពោះព្រះ ដើម្បីអធិស្ឋាន ដំណឹងល្អប្រទានពរយើងជាមួយនឹងសេចក្តីស្រឡាញ់របស់ទ្រង់។ នេះគឺជាមូលហេតុ ដែលសេចក្តីសង្រ្គោះមានតម្លៃយ៉ាងពិសេសសម្រាប់ យើង។ ព្រះយេស៊ូវ ប្រាប់យើងឲ្យសង់ផ្ទះនៃជំនឿនៅ «លើថ្ម» ហើយថ្មនេះគឺជាដំណឹងល្អអំពីបុណ្យជ្រមុជរបស់ទ្រង់។ យើងទាំងអស់គ្នា គួរតែបានសង្រ្គោះ រស់នៅជាមួយសេចក្តីសង្រ្គោះ ទៅស្ថានសួគ៌ បានជីវិតអស់កល្បជានិច្ច ហើយក្លាយជាកូនរបស់ព្រះ។
បងប្អូនអើយ! ដោយសារដំណឹងល្អអំពីការធួននឹងបាប យើងអាចចូលទៅក្នុងរោងឧបោសថបរិសុទ្ធជាមួយជំនឿបាន ហើយដោយសារការលាងសម្អាតអំពើបាបទាំងអស់របស់យើង (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) និងការកាត់ទោសនៅលើឈើឆ្កាង យើងទាំងអស់គ្នាបានសង្រ្គោះ ដោយជំនឿលើដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
ការធួននឹងបាបពេញលេញសម្រាប់អំពើបាបទាំងអស់របស់យើង ដែលជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ គឺជាដំណឹងល្អ ដែលលាងសម្អាតអំពើបាបទាំងអស់របស់យើង។ តើអ្នកជឿលើសេចក្តីពិតនេះដែរឬទេ? ដំណឹងល្អពិត គឺជាដំណឹងល្អពីស្ថានសួគ៌អំពីការធួននឹងបាប ដែលបានលាងសម្អាតអំពើបាបរបស់យើងទាំងស្រុង។
យើង បានកើតជាថ្មី ដោយការជឿលើដំណឹងល្អអំពីការធួននឹងបាប។ ព្រះយេស៊ូវ បានប្រទានឲ្យយើងនូវដំណឹងល្អអំពីការធួននឹងបាបនេះ ដែលបានលាងសម្អាតអំពើបាបប្រចាំថ្ងៃទាំងអស់របស់យើង រួមទាំងអំពើបាបទំាងអស់នៅពេលអនាគតផង។ សូមសរសើរតម្កើងដល់ព្រះ។ ហាលេលូយ៉ា!
ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ (ដំណឹងល្អអំពីទឹក និងព្រះលោហិត) គឺជាដំណឹងល្អពិត ដែលព្រះគ្រីស្ទបានសម្រេចបាន និង អធិប្បាយ។ សៀភៅនេះ ត្រូវបានសរសេរឡើង ដើម្បីបើកសម្តែងសេចក្តីអាថ៌កំបាំងនៃដំណឹងល្អរបស់ព្រះយេស៊ូវ ដែលជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
ដោយសារមនុស្សជាច្រើនជឿលើព្រះយេស៊ូវ ដោយមិនស្គាល់ពីសេចក្តីពិតពេញលេញ ឥឡូវនេះ ពួកគេកំពុងតែអួតពីខ្លួនឯងជាអ្នកមូលដ្ឋានគ្រឹះនិយម ឬអ្នកពហុសាសនានិយមនៅក្នុងពិភពនៃទេវសាស្ត្រគ្រីស្ទបរិស័ទ (ទេវសាស្ត្របែបទស្សនវិជ្ជា)។ និយាយជារួម ពួកគេរស់នៅក្នុងជំនឿខុសឆ្គង និងការយល់ច្រឡំ។ ដូច្នេះ យើងគួរតែងាកបែរទៅ និងជឿលើដំណឹងល្អពិតវិញ ពីព្រោះវាមិនទាន់យឺតពេលឡើយ។
ខ្ញុំ នឹងចូលទៅសេចក្តីលំអិតបន្ថែមទៀត នៅក្នុងសៀវភៅទីពីររបស់ខ្ញុំ សម្រាប់អ្នកដែលមានសំណួរអំពីដំណឹងល្អអំពីការកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។