Search

Maswali ya kila mara juu ya Imani ya Kikristo

Somo la 2: Roho Mtakatifu

2-9. តើព្រះវិញ្ញាណបរិសុទ្ធលេចមកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីនៅក្នុងរបៀបខុសៗគ្នាយ៉ាងដូចម្តេចខ្លះ?

ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះអង្គទ្រង់ផ្ទាល់ ដោយមិនគិតពីពេលវេលា។ ដូច្នេះ លក្ខណៈជាព្រះរបស់ទ្រង់មិនចេះផ្លាស់ ប្តូរឡើយ ទោះបើយើងអានអំពីទ្រង់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីក៏ដោយ។ ទោះបីជាយ៉ាងណា វាគឺជាការពិតថា ទ្រង់បានធ្វើការខុសៗគ្នានៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ដោយទិព្វញ្ញាណនៃព្រះជាម្ចាស់ ដើម្បីសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់ពួកគេ។ 
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានចាក់ព្រះវិញ្ញាណបរិសុទ្ធទៅលើមនុស្សរបស់ព្រះ តាមរបៀបពិសេស ដើម្បីនិយាយព្រះបន្ទូលទ្រង់ បង្ហាញពីបំណងព្រះហឫទ័យទ្រង់ តាមរយៈការរិទ្ធិបារមីផ្សេងៗ និងបំពេញការងាររបស់ទ្រង់។ ជាឧទាហរណ៍ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានចាប់ផ្តើមសណ្ឋិតលើសាំសុន ដើម្បីធ្វើការអស្ចារ្យជាច្រើន តាមរយៈគាត់ (ចៅហ្វាយ ១៣:២៥; ១៤:១៩)។ នៅក្នុងន័យផ្សេង នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ខិតលើមនុស្សរើសតាំង ដោយមានដែនកំណត់។
ប៉ុន្តែនៅក្នុងព្រះគម្ពីរសញ្ញាថ្មីវិញ ដោយការចាត់ទុកថ្ងៃបុណ្យទី៥០ ជាចំណុចចាប់ផ្តើមនៃការយាងមករបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រះបានបញ្ជូនព្រះវិញ្ញាណបរិសុទ្ធ មកឯមនុស្សសុចរិតគ្រប់គ្នា ដែលបានទទួលការអត់ទោសអំពើបាប តាមរយៈជំនឿរបស់ខ្លួនតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយទ្រង់អនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងពួកគេជារៀងរហូត។
ដូច្នេះ បន្ទាប់ពីពួកសាវកបានពេញដោយព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃបុណ្យទី៥០ដំបូង បន្ទាប់ពីការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ មនុស្សសុចរិតទាំងអស់ដែលទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីសេចក្តីពិត អាចមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន (កិច្ចការ ២:៣៨)។ សាវកពេត្រុសបានចូលទៅក្នុងផ្ទះរបស់កូនេលាស ដែលជាសាសន៍ដទៃ និងមេទ័ពម្នាក់របស់រ៉ូម ហើយបានប្រកាសដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ខណៈដែលសាវកពេត្រុសកំពុងតែប្រកាសដំណឹងល្អ ព្រះវិញ្ញាណបានយាងមកសណ្ឋិតលើមនុស្សគ្រប់គ្នា ដែលបានស្តាប់ឮព្រះបន្ទូល (កិច្ចការ ១០:៣៤-៤៥)។ នេះបង្ហាញថា វេលាដែលមនុស្សម្នាក់ស្តាប់ឮ និងជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងឈើឆ្កាងរបស់ទ្រង់ ដែលព្រះយេស៊ូវបានបំពេញសម្រេច គាត់ទទួលបានព្រះវិញ្ញាណបរិសុទ្ធជាអំណោយទាន។ 
ព្រះ បានបណ្តាលឲ្យព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងមនុស្សសុចរិតទាំងអស់ ដែលបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួន ដោយការជឿតាមដំណឹងល្អពិត។ ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះគម្ពីរសញ្ញាចាស់ បានដើរតួនាទីដឹកនាំមនុស្សទៅឯព្រះយេស៊ូវ ហើយព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះគម្ពីរសញ្ញាថ្មីធ្វើបន្ទាល់ពីសេចក្តីសង្រ្គោះរបស់ព្រះ ហើយប្រទានការធានាសម្រាប់សេចក្តីសុចរិតនោះ។ សេចក្តីសុចរិតរបស់ព្រះមានន័យថា ព្រះយេស៊ូវបានអត់ទោសដល់អំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ហើយព្រះវិញ្ញាណបរិសុទ្ធប្រទានការធានាពីដំណឹងល្អអំពីសេចក្តីសង្រ្គោះ ហើយជួយមនុស្សគ្រប់គ្នាឲ្យជឿតាមដំណឹងល្អនេះ។