Rev. Paul C. Jong
មាតិការ
បុព្វកថា
ជំពូក ៨
1. ត្រែដែលប្រកាសពីគ្រោះកាចទាំង៧ (វិវរណៈ ៨:១-១៣)
2. តើគ្រោះកាចនៃត្រែទាំង៧កើតឡើងពិតប្រាកដឬ?
ជំពូក ៩
1. គ្រោះកាចពីជង្ហុកធំ (វិវរណៈ ៩:១-២១)
2. ចូរមានជំនឿក្លាហាននៅថ្ងៃចុងក្រោយ
ជំពូក ១០
1. តើអ្នកដឹងពីពេលវេលានៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ទេ? (វិវរណៈ ១០:១-១១)
2. តើអ្នកដឹងថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើងនៅពេលណាទេ?
ជំពូក ១១
1. តើដើមអូលីវទាំងពីរ និងហោរាទាំងពីរគឺជាអ្នកណា? (វិវរណៈ ១១:១-១៩)
2. សេចក្តីសង្រ្គោះរបស់សាសន៍អ៊ីស្រាអែល
ជំពូក ១២
1. ពួកជំនុំនៃព្រះ ដែលនឹងរងទុក្ខយ៉ាងខ្លាំង នៅពេលអនាគត (វិវរណៈ ១២:១-១៧)
2. ចូរធ្វើទុក្ករកម្មរបស់អ្នក ដោយជំនឿក្លាហាន
ជំពូក ១៣
1. ការលេចមករបស់អាទទឹងនឹងព្រះគ្រីស្ទ (វិវរណៈ ១៣:១-១៨)
2. រូបរាងរបស់អាទទឹងនឹងព្រះគ្រីស្ទ
ជំពូក ១៤
1. ការសរសើរតម្កើងរបស់អ្នកដែលបានរស់ពីស្លាប់ឡើងវិញ និងទុក្ករបុគ្គលដែលត្រូវបានលើកឡើងទៅស្ថានសួគ៌ (វិវរណៈ ១៤:១-២០)
2. តើពួកបរិសុទ្ធគួរតែប្រតិកម្មយ៉ាងដូចម្តេចចំពោះការលេចមករបស់អាទទឹងនឹងព្រះគ្រីស្ទ?
ជំពូក ១៥
1. ពួកបរិសុទ្ធដែលសរសើរតម្កើងព្រះរាជកិច្ចដ៏អស្ចារ្យរបស់ព្រះអម្ចាស់នៅលើមេឃ (វិវរណៈ ១៥:១-៨)
2. ចំណុចបែងចែកនៃវាសនាអស់កល្បជានិច្ច
ជំពូក ១៦
1. ការចាប់ផ្តើមនៃគ្រោះកាចនៃចានទាំង៧ (វិវរណៈ ១៦:១-២១)
2. អ្វីដែលអ្នកត្រូវតែធ្វើ មុនពេលការចាក់ចានទាំង៧គឺ...
ជំពូក ១៧
1. ការជំនុំជម្រះស្រីសំផឹងដែលអង្គុយលើទឹកច្រើន (វិវរណៈ ១៧:១-១៨)
2. ចូរផ្តោតការយកចិត្តទុកដាក់របស់យើងលើបំណងព្រះហឫទ័យទ្រង់
ជំពូក ១៨
1. ក្រុងបាប៊ីឡូនរលំ (វិវរណៈ ១៨:១-២៤)
2. «រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឲ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ»
ជំពូក ១៩
1. នគរដែលព្រះប្រកបដោយសព្វានុភាពសោយរាជ្យ (វិវរណៈ ១៩:១-២១)
2. មានតែមនុស្សសុចរិតប៉ុណ្ណោះ ដែលអាចរង់ចាំដោយសង្ឃឹមសម្រាប់ការយាងមករបស់ព្រះគ្រីស្ទ
ជំពូក ២០
1. នាគនឹងត្រូវជាប់ឃុំនៅក្នុងជង្ហុកធំ (វិវរណៈ ២០:១-១៥)
2. តើយើងអាចឆ្លងផុតពីសេចក្តីស្លាប់ទៅកាន់ជីវិតបានយ៉ាងដូចម្តេច?
ជំពូក ២១
1. ទីក្រុងបរិសុទ្ធដែលចុះពីស្ថានសួគ៌ (វិវរណៈ ២១:១-២៧)
2. យើងត្រូវតែមានជំនឿដែលព្រះទទួលស្គាល់
ជំពូក ២២
1. ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានទឹកជីវិតហូរ (វិវរណៈ ២២:១-២១)
2. ចូរអរសប្បាយ និងមានកម្លាំងនៅក្នុងសេចក្តីសង្ឃឹមសម្រាប់សិរីល្អ
សេចក្តីបន្ថែម
1. សំណួរ & ចម្លើយ
គ្រីស្ទបរិស័ទភាគច្រើនជឿតាមទ្រឹស្តីអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌មុនពេលសេចក្តីវេទនាដ៏ធំមកដល់។ ដោយសារពួកគេជឿតាមគោលលទ្ធិខុសឆ្គងនេះ ដែលបង្រៀនពួកគេថា ពួកគេនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ មុនពេលសេចក្តីវេទនាដ៏ធំរយៈពេលប្រាំពីរឆ្នាំមកដល់ ពួកគេកំពុងតែមានជីវិតបែបសាសនាដែលខ្ជិលច្រអូសនៅក្នុងសេចក្តីរីករាយ។ ប៉ុន្តែការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង ភ្លាមៗបន្ទាប់ពីគ្រោះកាចនៃត្រែទាំង៧ចាប់ផ្តើម គឺពីគ្រោះកាចទី១ រហូតដល់គ្រោះកាចទី៦ត្រូវបានចាក់មក គឺការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង បន្ទាប់ពីអាទទឹងនឹងព្រះគ្រីស្ទលេចមកនៅក្នុងកណ្តាលភាពវឹកវរជាសកល ហើយពួកបរិសុទ្ធដែលបានកើតជាថ្មី ត្រូវបានសម្លាប់ ហើយនៅពេលត្រែទី៧បន្លឺសម្លេងឡើង។ នៅពេលនេះហើយ ដែលព្រះយេស៊ូវនឹងយាងចុះពីស្ថានសួគ៌មក ហើយការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកបរិសុទ្ធដែលបានកើតជាថ្មី នឹងកើតឡើង (១ថែស្សាឡូនីច ៤:១៦-១៧)។ នៅថ្ងៃនោះ មនុស្សគ្រប់គ្នានៅលើផែនដីនេះនឹងកំពុងតែឈរនៅលើផ្លូវបំបែកនៃវាសនារបស់ខ្លួន។ មនុស្សសុចរិតដែលបានកើតជាថ្មី ដោយការជឿតាម «ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ» នឹងត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ ហើយលើកឡើងទៅស្ថានសួគ៌ ហើយដូច្នេះ ពួកគេបានធ្វើជាអ្នកស្នងមរដកនគររាជ្យមួយពាន់ឆ្នាំ និងនគរស្ថានសួគ៌ ប៉ុន្តែពួកមនុស្សមានបាបដែលមិនអាចចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយនេះ នឹងប្រឈមនឹងទណ្ឌកម្មដ៏ធ្ងន់ធ្ងរនៃគ្រោះកាចនៃចានទាំង៧ដែលព្រះនឹងចាក់មក ហើយត្រូវបានបោះទម្លាក់ទៅក្នុងបឹងភ្លើងដ៏អស់កល្បជានិច្ច។ ដូច្នេះ ឥឡូវនេះ អ្នកត្រូវតែដើរចេញពីគោលលទ្ធិខុសឆ្គងរបស់សាសនាទាំងឡាយ សេចក្តីប៉ងប្រាថ្នា និងគុណតម្លៃខុសរបស់លោកិយ ហើយចូលទៅក្នុងព្រះបន្ទូលពិតរបស់ព្រះវិញ។ ខ្ញុំសង្ឃឹម និងអធិស្ឋានថា តាមរយៈការអានសៀវភៅជាស៊េរីរបស់ខ្ញុំអំពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ អ្នកទាំងអស់គ្នានឹងទទួលបានព្រះពរនៃការលាងសម្អាតអំពើបាបទាំងអស់របស់អ្នកចេញ និងព្រះពរនៃការទទួលការយាងមកជាលើកទីពីរបស់ព្រះអម្ចាស់របស់យើង ដោយមិនភ័យខ្លាច។»