Search

SÁCH IN,
SÁCH ĐIỆN TỬ VÀ SÁCH NÓI MIỄN PHÍ

Đức Chúa Jêsus Christ và Giăng Báp-tít

Tiếng Cam-pu-chia 21

ទំនាក់ទំនង រវាង ព្រះរាជកិច្ចរបស់ព្រះយេស៊ូវ និងព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ ដែលត្រូវបានកត់ត្រាទុកក្នុង កណ្ឌដំណឹងល្អទាំងបួន

Rev. Paul C. Jong | ISBN 9788928261239 | Trang 435

Tải xuống sách điện tử và sách nói MIỄN PHÍ

Chọn định dạng tệp ưa thích và tải xuống an toàn vào điện thoại di động, máy tính hoặc máy tính bảng để đọc và nghe các bộ sưu tập bài giảng mọi lúc mọi nơi. Tất cả sách điện tử và sách nói đều hoàn toàn miễn phí.

Bạn có thể nghe sách nói qua trình phát bên dưới. 🔻
Sở hữu sách in
Mua sách in trên Amazon
តារាងមាតិកា

អារម្ភកថា 

1. អ្នកត្រូវតែយល់ និងជឿលើព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ (ម៉ាកុស ១:១-២) 
2. លោកយ៉ូហាន-បាទីស្ទ មិនមែនជាមនុស្សបរាជ័យ (ម៉ាថាយ ១១:១-១៤) 
3. លោកយ៉ូហាន-បាទីស្ទ ដែលបានមក តាមផ្លូវនៃសេចក្តីសុចរិត (ម៉ាថាយ ១៧:១-១៣) 
4. ចូរពិនិត្យមើលព័ន្ធកិច្ច របស់លោកយ៉ូហាន-បាទីស្ទ! (លូកា ១:១៧-២៣, ៦៧-៨០) 
5. ចូរយើងទទួលយកសិរីល្អនៃព្រះ ដោយអំណរ (យ៉ូហាន ១:១-១៤) 
6. តើអ្នកដឹងពីព័ន្ធកិច្ចរបស់ អ្នកបម្រើទាំងពីរនាក់របស់ព្រះទេ? (យ៉ូហាន ១:៣០-៣៦) 
7. ហេតុអ្វីព្រះយេស៊ូវត្រូវតែទទួល បុណ្យជ្រមុជ? (យ៉ូហាន ៣:២២-៣៦) 
8. ចូរប្រកាសដំណឹងល្អដ៏ពិត និងព្រះរាជកិច្ចដ៏សុចរិតរបស់ព្រះយេស៊ូវ (ម៉ាថាយ ៣:១-១៧) 
9. ទំនាក់ទំនងរវាងព័ន្ធកិច្ចរបស់ លោកយ៉ូហាន-បាទីស្ទ និងដំណឹងល្អអំពីការធួននឹងអំពើបាបរបស់យើង (ម៉ាថាយ ២១:៣២) 
10. ព្រះយេស៊ូវ ដែលបានយាងមកដោះ អំពើបាបរបស់អ្នកចេញ (ម៉ាថាយ ៣:១៣-១៧) 
11. «មើល អញចាត់ទូតអញ» (ម៉ាកុស ១:១-៥) 
12. ចូរយើងជឿដល់ព្រះយេស៊ូវ ដោយមាន ការយល់ដឹងអំពីលោកយ៉ូហាន-បាទីស្ទ (លូកា ១:១-១៧) 
 

ព្រះគម្ពីរសញ្ញាថ្មី ចាប់ផ្តើមដោយកណ្ឌដំណឹងល្អទាំងបួន គឺកណ្ឌដំណឹងល្អម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។ កណ្ឌដំណឹងល្អទាំងបួននេះបានកត់ត្រា និងនិយាយអំពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ ពីព្រោះព័ន្ធកិច្ចរបស់គាត់មានសារៈសំខាន់យ៉ាងខ្លាំង។ បើសិនយើងមិនយល់ពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទទេ យើងមិនអាចអះអាងថា យើងយល់ពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវបានឡើយ។ 
បើដូច្នេះ យើងអាចសួរខ្លួនយើងបានថា «តើព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទដែលត្រូវបានកត់ត្រាទុកនៅក្នុងកណ្ឌដំណឹងល្អទាំងបួន មានសារៈសំខាន់បែបនេះឬ?»។ ដើម្បីបញ្ជាក់ពីលោកយ៉ូហាន-បាទីស្ទ សូម្បីតែព្រះយេស៊ូវក៏បានមានបន្ទូលដែរថា «ហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយ ជាលោកអេលីយ៉ាដែលត្រូវមក» (ម៉ាថាយ ១១:១៤)។ ដូច្នេះ លោកយ៉ូហាន-បាទីស្ទគឺជាមនុស្សម្នាក់ដែលបានកើតមកលើផែនដីនេះ ដើម្បីបំពេញព័ន្ធកិច្ចដ៏ពិសេសមួយ។ ព្រះយេស៊ូវក៏បានមានបន្ទូលផងដែរថា «តាំងតែពីគ្រាយ៉ូហាន-បាទីស្ទ ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់» (ម៉ាថាយ ១១:១២)។ នេះគឺជាការពិត ពីព្រោះលោកយ៉ូហាន-បាទីស្ទបានកើតមកនៅលើផែនដីនេះ ហើយនៅពេលគាត់ធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវគ្រីស្ទ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើទ្រង់។ ដូច្នេះ ព្រះយេស៊ូវអាចផ្ទុកអំពើបាបរបស់លោកិយនេះនៅលើអង្គទ្រង់ តែម្តងជាសម្រេចបាន។ ដោយបានអនុញ្ញាតឲ្យការនេះកើតឡើងដូច្នេះ ព្រះអម្ចាស់បានអនុញ្ញាតឲ្យអស់អ្នកដែលជឿលើព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ចូលស្ថានសួគ៌ ដោយការទទួលបានការលាងសម្អាតអំពើបាប។ នេះហើយគឺជាអត្ថន័យចេញពី ម៉ាថាយ ១១:១២-១៤។ 
តើអ្នកជឿថា ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណគឺជាសេចក្តីពិតដែរទេ? បើសិនអ្នកជឿដូច្នេះ វាមានន័យថា អ្នកស្គាល់យ៉ាងច្បាស់លាស់ពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវហើយ។ ប៉ុន្តែគ្រីស្ទបរិស័ទជាច្រើនដែលមិនយល់ពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ មិនស្គាល់ សេចក្តីពិតដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណឡើយ ហើយពួកគេរស់នៅក្នុងជីវិតនៃសេចក្តីជំនឿរបស់ពួកគេ ដោយកម្លាំងខាងសាច់ឈាម។ ទោះបីជាពួកគេមិនស្គាល់ក៏ដោយ ក៏ពួកគេមិនទាំងព្យាយាមស្គាល់ពីព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ ដែលត្រូវបានកត់ត្រាទុកនៅកណ្ឌដំណឹងល្អទាំងបួនផង។ ដូច្នេះ ព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទបានមកដល់អស់រយៈពេលជាយូរមកហើយ ប៉ុន្តែគ្រីស្ទបរិស័ទដែលអះអាងថា ជឿលើព្រះយេស៊ូវ មិនចាប់អារម្មណ៍ឡើយ។ ប្រហែលសម្រាប់ហេតុផលនេះ ដែលខ្ញុំមើលឃើញថា នៅសម័យនេះ មិនមានមនុស្សច្រើនទេ ដែលចាប់អារម្មណ៍លើព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ។ ដូច្នេះ មនុស្សងាយនឹងសម្លឹងមើលដោយចម្លែកក្នុងចិត្តដល់អ្នកដែលមានការចាប់អារម្មណ៍លើប្រធានបទនេះ។ ដោយសារមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ចំពោះព័ន្ធកិច្ចរបស់លោកយ៉ូហាន-បាទីស្ទ និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវអស់រយៈពេលជាយូរមកហើយ។ 
Thêm
Sách In Miễn phí
Thêm sách in vào giỏ
The New Life Mission

Tham gia khảo sát của chúng tôi

Bạn biết đến chúng tôi qua đâu?