Search

关于基督教信仰的常见问题解答

话题3:启示录

3-8. តើតួជីវិតទាំងបួននៅឈរនៅចំពោះបល្ល័ង្កព្រះគឺជាអ្នកណា ឬអ្វី?

វិវរណៈ ៤:៦-៩ ពិពណ៌នាអំពីតួជីវិតទាំង៤ដូចតទៅ៖ «ឯនៅខាងមុខបល្ល័ង្កនោះ មានសមុទ្រកែវ ដូចជាកែវចរណៃ ហើយនៅកណ្តាលនឹងជុំវិញនៃបល្ល័ង្កនោះ ក៏មានតួមានជីវិត៤ដែលមានភ្នែកពេញទាំងមុខទាំងក្រោយ ឯតួទី១ស្រដៀងនឹងសត្វសិង្ហ តួទី២ស្រដៀងនឹងសត្វគោ តួទី៣មានមុខដូចជាមនុស្ស ហើយតួទី៤ស្រដៀងនឹងឥន្ទ្រីដែលហើរ តួមានជីវិតទាំង៤នោះ មានស្លាប៦គ្រប់រូប ក៏មានភ្នែកពេញខ្លួននៅជុំវិញ ហើយទាំងខាងក្នុងដែរ ក៏ចេះតែពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ថា បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលទ្រង់គង់នៅតាំងតែពីដើម ក៏នៅឥឡូវនេះ ហើយត្រូវយាងមកទៀត កាលណាតួមានជីវិតទាំង៤នោះបានថ្វាយសិរីល្អ ល្បីព្រះនាម និងពាក្យអរព្រះគុណ ដល់ព្រះអង្គដែលគង់លើបល្ល័ង្កជាព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច...»។
តួជីវិតទាំង៤នៅជុំវិញបល្ល័ង្ករបស់ព្រះ រួមជាមួយពួកចាស់ទុំទាំង២៤ គឺជាអ្នកបម្រើស្មោះត្រង់របស់ព្រះ ដែលតែងតែបម្រើបំណងព្រះ ហឬទ័យទ្រង់ ហើយសរសើរតម្កើងភាពបរិសុទ្ធ និងសិរីល្អរបស់ទ្រង់ជានិច្ច។ នៅពេលព្រះធ្វើការ ទ្រង់មិនធ្វើការ ដោយអង្គទ្រង់ទេ ប៉ុន្តែទ្រង់តែងតែងធ្វើការ តាមរយៈពួកអ្នកបម្រើរបស់ទ្រង់។ តួជីវិតទាំង៤ដែលជាអ្នកបម្រើនៅជិតព្រះបំផុត បានទទួលសមត្ថភាពអនុវត្តតាមបំណងព្រះហឫទ័យទ្រង់ជានិច្ច។
តួជីវិតនីមួយៗមានរូបរាងខុសៗគ្នា ដែលបញ្ជាក់ថា តួជីវិតទាំង៤បម្រើព្រះទៅតាមសមត្ថភាពខុសៗគ្នា។ ពួកគេមានពេញដោយភ្នែក ដែលមានន័យថា តួជីវិតទាំងនេះតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះគោលបំណងទាំងឡាយរបស់ព្រះ។ ដូច្នេះ តួជីវិតទាំង៤គឺជាពួកអ្នកបម្រើស្មោះត្រង់របស់ព្រះ ដែលតែងតែបម្រើ ហើយអនុវត្តតាមបំណងព្រះហឫទ័យទ្រង់ជានិច្ច។ 
លើសពីនេះ តួជីវិតទាំង៤មិនដែលឈប់សរសើរតម្កើងដល់ភាពបរិសុទ្ធ និងសិរីល្អរបស់ព្រះ ដូចដែលព្រះមិនដែលផ្ទុំដែរ។ ពួកគេសរសើរតម្កើងភាពបរិសុទ្ធរបស់ព្រះវរបិតា និងព្រះអម្ចាស់យេស៊ូវ ដែលជាព្រះ និងកូនចៀម និងអំណាចព្រះចេស្តារបស់ទ្រង់។ តាមរបៀបនេះ តួជីវិតទាំង៤ដែលឈរនៅចំពោះបល្ល័ង្ករបស់ព្រះ សរសើរតម្កើងទ្រង់ចេញពីចិត្តយ៉ាងស្មោះត្រង់របស់ពួកគេ មិនមែនចេញពីកាតព្វកិច្ចឡើយ។ ហេតុអ្វី? សម្រាប់អ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើ គឺបន្ទាបអង្គទ្រង់នៅក្នុងនិស្ស័យជាមនុស្ស ហើយប្រសូតមកក្នុងលោកិយនេះ តាមរយៈរូបកាយរបស់នាងក្រមុំព្រហ្មចារីម៉ារា ទទួលផ្ទុកអំពើបាបទាំងអស់របស់មនុស្សជាតិដាក់លើអង្គទ្រង់ តាមរយៈការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន នាំអំពើបាបទាំងនេះទៅលើឈើឆ្កាង ហើយសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះមនុស្សជាតិទាំងមូលចេញពីបាប ឥឡូវនេះ ទ្រង់គង់នៅលើបល្ល័ង្ករបស់ព្រះ ហើយសម្រាប់ព្រះរាជកិច្ចដ៏អស្ចារ្យទាំងនេះរបស់ទ្រង់ ទ្រង់សមនឹងទទួលបានសិរីល្អពីស្នាព្រះហស្តទាំងអស់នៅអស់កល្បជានិច្ច។ 
ដូច្នេះ ជាមួយនឹងពួកចាស់ទុំទាំង២៤ តួជីវិតទាំង៤សរសើរតម្កើងព្រះយ៉ាងខ្ពស់ ដោយការថ្វាយការសរសើរតម្កើងដ៏ស្មោះត្រង់ចេញពីជម្រៅចិត្តរបស់ពួកគេ។