Search

关于基督教信仰的常见问题解答

话题4:读者的经常提问及解答

4-11. តើអ្នកមិនគិតទេថា វាអាចធ្វើឲ្យមនុស្សម្នាក់ចាកចេញពីជីវិតល្អ ហើយបន្តរស់នៅក្នុងបាប ដោយសារព្រះយេស៊ូវបានសងថ្លៃឈ្នួលនៃអំពើបាបនៅបច្ចុប្បន្ន អតីតកាល និងអនាគតអស់ហើយ?

ចម្លើយគឺថា «ទេ»។
ពួកបរិសុទ្ធដែលបានកើតជាថ្មី ក៏ប្រព្រឹត្តអំពើបាប នៅពេញមួយជីវិតរបស់ពួកគេផងដែរ។ ប៉ុន្តែពួកគេមិនអាចធ្វើបាប ដោយស្ម័គ្រចិត្តបានឡើយ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធគង់នៅចិត្តរបស់ពួកគេ។ តាមការពិត ពួកគេកាន់តែងាយនឹងធ្វើបាប បន្ទាប់ពីបានកើតជាថ្មីហើយ។ ពួកគេបានដឹងថា ពួកគេគឺជាអ្នកដែលតែងតែធ្វើបាប រហូតដល់ពួកគេស្លាប់ទៅវិញ និងថា របៀបតែមួយគត់ ដើម្បីគេចចេញពីការធ្វើបាប គឺត្រូវបម្រើសេចក្តីសុចរិតរបស់ព្រះ ដែលជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ សរុបមក ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងពួកគេ ដឹកនាំពួកគេឲ្យចេញពីសេចក្តីប៉ងប្រាថ្នារបស់លោកិយនេះ ហើយធ្វើការងារបស់ព្រះ។
នៅសម័យពួកសាវក ពួកគេបានសួរសំណួរដូចគ្នានេះទៅកាន់ពួកសាវក។ ដូច្នេះ សាវកប៉ុលបាននិយាយថា «ដូច្នេះ យើងនឹងថាដូចម្តេច តើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចំរើនឡើងឬអី ទេ មិនត្រូវឡើយ ធ្វើដូចម្តេចឲ្យយើងដែលស្លាប់ខាងឯអំពើបាប ហើយបាននៅរស់ក្នុងអំពើបាបទៀតបាន តើអ្នករាល់គ្នាមិនដឹងទេឬអី ថា យើងទាំងប៉ុន្មានដែលបានទទួលបុណ្យជ្រមុជក្នុងព្រះយេស៊ូវគ្រីស្ទ នោះគឺបានទទួលជ្រមុជក្នុងសេចក្តីសុគតនៃទ្រង់ដែរ ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ» (រ៉ូម ៦:១-៤)។ 
ហើយគាត់បាននិយាយម្តងទៀតថា «ដូច្នេះ ធ្វើដូចម្តេច តើគួរឲ្យយើងប្រព្រឹត្តអំពើបាប ដោយព្រោះនៅក្រោមព្រះគុណ មិននៅក្រោមក្រឹត្យវិន័យឬអី ទេ មិនគួរឡើយ តើអ្នករាល់គ្នាដឹងទេឬអី ថាអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបំរើ និងស្តាប់តាមចៅហ្វាយណា នោះអ្នកជាបាវបំរើរបស់ចៅហ្វាយនោះឯងដែលអ្នកស្តាប់តាម ទោះជារបស់ផងអំពើបាប ឲ្យបានសេចក្តីស្លាប់ ឬជារបស់ផងសេចក្តីស្តាប់បង្គាប់ ឲ្យបានសុចរិតក្តី ឯអ្នករាល់គ្នា ពីដើមជាបាវបំរើរបស់អំពើបាបមែន ប៉ុន្តែអរព្រះគុណដល់ព្រះអង្គ ឥឡូវនេះ បានស្តាប់ដោយស្ម័គ្រពីចិត្ត តាមក្បួននៃលទ្ធិ ដែលគេបានប្រគល់មកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើនៃសេចក្តីសុចរិតវិញ ដោយទ្រង់បានប្រោសឲ្យរួចពីអំពើបាបហើយ» (រ៉ូម ៦:១៥-១៨)។ 
អ្នកដែលពិតជាបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ មិនអាចធ្វើបាបច្រើនជាងមុនបានឡើយ។ ប៉ុន្តែគាត់មានអំណរចំពោះដំណឹងល្អ ជារៀងរាល់ថ្ងៃ និងព្យាយាមប្រកាសវាទៅកាន់លោកិយទាំងមូល។ នៅក្នុងន័យផ្សេង គាត់បានក្លាយជាមនុស្សម្នាក់ ដែលស្វែងរកនគរព្រះ និងសេចក្តីសុចរិតរបស់ទ្រង់ជាមុន តាមរយៈព្រះវិញ្ញាណបរិសុទ្ធ (ម៉ាថាយ ៦:៣៣)។