• 所有新生命宣教会 The New Life Mission 网站上的电子书和有声书均可免费下载
  • 探索以多种语言提供的全球性讲道
  • 查看我们已翻译成27种语言的网站
  • 第1卷新修订版已全新推出
Search

关于基督教信仰的常见问题解答

话题2:圣灵

2-4. ខ្ញុំគិតថា ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់យើង ជារៀងរាល់ថ្ងៃ។ សូម្បីតែនៅសម័យពួកជំនុំដំបូង ពួកសិស្សរបស់ព្រះយេស៊ូវក៏បានធ្វើការអស្ចារ្យជាច្រើនដែរ។ ខ្ញុំគិតថា ព្រះវិញ្ញាណបរិសុទ្ធដែលធ្វើការនៅសម័យនោះ ក៏នៅតែកំពុងតែធ្វើការនៅសព្វថ្ងៃនេះដូចគ្នា។ ដូច្នេះ មនុស្សជាច្រើនរបស់ព្រះសម្តែងការ អស្ចារ្យនៅក្នុងព្រះនាមព្រះយេស៊ូវ ដូចជាការដេញអារក្ស ឬការប្រោសជម្ងឺ និងការផ្សេងៗទៀត នៅក្នុងគោលបំណងបង្វែរមនុស្សមកឯព្រះយេស៊ូវវិញ។ ខ្ញុំគិតថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការទាំងអស់នេះ។ បើសិននេះមិនពិតទេ តើអ្វីគឺជាភាពខុសគ្នារវាងព្រះវិញ្ញាណបរិសុទ្ធដែលបានធ្វើការយ៉ាងខ្លាំង នៅសម័យពួកជំនុំដំបូង និងព្រះវិញ្ញាណបរិសុទ្ធដែលសម្តែងការអស្ចារ្យនៅសព្វថ្ងៃនេះ? ហើយតើព្រះមិនតែងតែនៅដដែល ពីម្សិលមិញ ថ្ងៃនេះ និងអស់កល្បជានិច្ចទេឬ?

មិនមានភាពខុសគ្នាពិតប្រាកដវាងព្រះវិញ្ញាណបរិសុទ្ធ ដែលបានធ្វើការនៅសម័យពួកជំនុំដំបូង និងព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើការនៅសព្វថ្ងៃនេះឡើយ។ ភាពខុសគ្នាតែមួយគឺថា មនុស្សដែលធ្វើការអស្ចារ្យនៅសម័យនេះ ជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬមិនជឿតាម។ ហេតុផលសម្រាប់ការនេះគឺថា ទោះបីជាព្រះវិញ្ញាណព្រះតែងតែនៅដដែល ដោយមិនគិតពីពេលវេលាក៏ដោយ ក៏ភាពខុសគ្នាគឺថា មនុស្សមានការយល់ដឹងត្រឹមត្រូវអំពីរបៀបទទួលបានព្រះវិញ្ញាណបរិសុទ្ធ ឬមិនមាន។
នៅសព្វថ្ងៃនេះ មនុស្សជាច្រើនសម្តែងការអស្ចារ្យ ដោយមិនមានការយល់ដឹងត្រឹមត្រូវតាមព្រះគម្ពីរ អំពីរបៀបទទួលបានព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅក្នុង កិច្ចការ ២:៣៨; ១យ៉ូហាន ៥:២-៨ និង ១ពេត្រុស ៣:២១ ព្រះគម្ពីរបង្ហាញយើងថា របៀបតែមួយគត់ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ គឺត្រូវជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ «ដែលទឹកនោះហើយ ជាគំរូពីបុណ្យជ្រមុជ ដែលជួយសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ។»
ប្រាកដណាស់ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការដូចជា ការប្រោសជម្ងឺ និងការដេញអារក្ស ខណៈដែលកំពុងតែគង់នៅក្នុងពួកសាវក នៅសម័យពួកជំនុំដំបូង។ ប៉ុន្តែពួកគេមិនបានទទួលប្រាក់ ឬបង្កភាពវឹកវរ ខណៈដែលកំពុងប្រើអំណោយទានខាងវិញ្ញាណរបស់ខ្លួន ដូចជាមនុស្សមួយចំនួនប៉ុនប៉ងធ្វើនៅសព្វថ្ងៃនេះឡើយ។ ពួកសាវកបានបង្ហាញពីសមត្ថភាពរបស់ខ្លួន ដើម្បីផ្សព្វផ្សាយដំណឹងល្អតែប៉ុណ្ណោះ។ លើសពីនេះ ការប្រោសជម្ងឺ និងការដេញអារក្សមិនមែនជាព្រះរាជកិច្ចទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធនៅសម័យពួកជំនុំដំបូងឡើយ។ កិច្ចការទាំងពីរនេះគ្រាន់តែជាផ្នែកតូចមួយនៃព្រះរាជកិច្ចរបស់ទ្រង់ប៉ុណ្ណោះ។ 
ដូច្នេះ វាមានគ្រោះថ្នាក់ខ្លាំងណាស់ ដែលគិតថា ការអស្ចារ្យទាំងអស់ដូចជា ការប្រោសជម្ងឺ ការដេញអារក្ស និងការនិយាយភាសាដទៃនៅក្នុងជំនឿគ្រីស្ទបរិស័ទបច្ចុប្បន្ននេះ គឺពិតជាការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ។ យើងគួរតែជឿថា បាតុភូតចម្លែកទាំងអស់ដែលយើងមើលឃើញនឹងភ្នែក នៅក្នុងជំនឿគ្រីស្ទបរិស័ទបច្ចុប្បន្ននេះ មិនត្រូវបានកើតឡើង ដោយអំណាចព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ ផ្ទុយទៅវិញ យើងគួរតែស្គាល់អ្នកបម្រើព្រះពិតប្រាកដ ដែលបានទទួលការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអ្នកបម្រើក្លែងក្លាយ ដែលមានវិញ្ញាណអាក្រក់។ សូម្បីតែមនុស្សម្នាក់អាចដេញអារក្ស ប្រោសជម្ងឺ និងនិយាយភាសាដទៃក៏ដោយ បើសិនគាត់មានបាបនៅក្នុងចិត្តរបស់ខ្លួន និងមិនជឿតាមដំណឹងល្អពិតទេ នោះគាត់ពិតជាត្រូវបានគ្រប់គ្រង ដោយអារក្សហើយ។ 
ព្រះយេស៊ូវ ក៏បានមានបន្ទូលផងដែរនៅក្នុង ម៉ាថាយ ៧:២០-២៣ ថា «ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអី នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ»។ 
យើង មិនគួរគិតថា ដោយព្រោះតែមនុស្សម្នាក់សម្តែងការអស្ចារ្យ គាត់កំពុងតែធ្វើការ តាមរយៈការងាររបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ផ្ទុយទៅវិញ យើងគួរតែពិនិត្យ ឲ្យបានច្បាស់លាស់ថា គាត់អធិប្បាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ឬមិនអធិប្បាយ ឬគាត់គឺជាមនុស្សសុចរិត ដោយការទទួលបានសេចក្តីអត់ទោសពេញលេញសម្រាប់អំពើបាបរបស់គាត់ ឬមិនមែន។ ព្រះវិញ្ញាណបរិសុទ្ធមិនដែលគង់នៅក្នុងមនុស្សម្នាក់ដែលមានបាបនៅក្នុងចិត្តរបស់ខ្លួនទេ ពីព្រោះទ្រង់មិនអាចគង់នៅជាមួយបាបបានឡើយ។
សេចក្តីអត់ទោសអំពើបាបនៅសម័យពួកជំនុំដំបូង គឺជា ភស្តុតាងបញ្ជាក់ពីការយាងមករបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយទ្រង់គឺជាអំណោយទានពីព្រះ សម្រាប់អស់អ្នកដែលបានទទួលការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ខ្លួន។
ទោះបីជាយ៉ាងណា មនុស្សជាច្រើននៅតែគិតថា ការប្រោស ជម្ងឺ ការនិយាយភាសាដទៃ និងការដេញអារក្សនៅក្នុងព្រះនាមព្រះយេស៊ូវ គឺពិតជាព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាជំនឿមួយដែលខុស និងមានគ្រោះថ្នាក់ណាស់។ យើងគួរតែអាចប្រាប់យ៉ាងច្បាស់លាស់ថា ពួកគេគឺពិតជាកំពុងសម្តែងការ អស្ចារ្យមែន ឬមិនមែន។ សូម្បីតែមនុស្សម្នាក់អាចសម្តែងការ អស្ចារ្យជាច្រើននៅក្នុងព្រះនាមព្រះយេស៊ូវក៏ដោយ តែបើសិនគាត់មិនស្គាល់ ឬជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណទេ នោះគាត់ត្រូវតែជាគ្រូខុសឆ្គងម្នាក់ហើយ។ មនុស្សបែបនេះសំឡាប់ព្រលឹងរបស់មនុស្សជាច្រើន និងទាមទារប្រាក់ ដើម្បីបំពេញ សេចក្តីលោភលន់ខាងសាច់ឈាមរបស់ខ្លួន។
ដូច្នេះ កិច្ចការរបស់មនុស្សដែលមានបាបនៅក្នុងចិត្តរបស់ខ្លួន មិនមែនជាព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ប៉ុន្តែជាកិច្ចការរបស់អារក្សវិញ។ ព្រះវិញ្ញាណបរិសុទ្ធដែលបានធ្វើការនៅសម័យពួកជំនុំដំបូង និងព្រះវិញ្ញាណបរិសុទ្ធដែលកំពុងតែធ្វើការនៅពេលនេះ គឺតែមួយ។ ប៉ុន្តែមានភាពខុសគ្នាច្បាស់លាស់មួយរវាងព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈមនុស្សដែលពិតជាបានទទួលព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់អារក្ស តាម រយៈពួកហោរាខុសឆ្គង។
The New Life Mission

参加我们的调查

您是如何了解到我们的?