• 所有新生命宣教会 The New Life Mission 网站上的电子书和有声书均可免费下载
  • 探索以多种语言提供的全球性讲道
  • 查看我们已翻译成27种语言的网站
  • 第1卷新修订版已全新推出
Search

关于基督教信仰的常见问题解答

话题3:启示录

3-10. នៅពេលអ្នកនិយាយថា ការលើកពួកបរិសុទ្ធឡើងទៅក្នុងអាកាសនឹងកើតឡើង បន្ទាប់ទេវតាទី៧ផ្លុំត្រែ តើអ្នកមិនកំពុងតែប្រឆាំងនឹងអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថា គ្មានអ្នកណាម្នាក់ដឹងពីថ្ងៃ និងម៉ោងនៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ឡើយ សូម្បីតែព្រះអម្ចាស់ទ្រង់ផ្ទាល់ក៏មិនដឹងផង ទេឬ?

មិនមែនទែ! អ្វីដែលព្រះអម្ចាស់របស់យើងបានប្រាប់យើង មិនមែនជាថ្ងៃ និងម៉ោងជាក់លាក់នៃការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ឡើយ ប៉ុន្តែជាសាវតា និងទីសម្គាល់ផ្សេងៗ ដែលដឹកនាំទៅដល់ព្រឹត្តិការណ៍ដ៏ពិសេសនេះ។ បន្ទាប់ពីនោះ ទើបពួកបរិសុទ្ធដែលស្រឡាញ់ព្រះអម្ចាស់ អាចត្រៀមជំនឿរបស់ខ្លួនជាស្រេច ហើយបន្ទាប់ពីនោះ ទើបពួកគេអាចចូលរួមនៅក្នុងការលើកឡើងទៅស្ថានសួគ៌ ដោយការតយុទ្ធជាមួយអាទទឹងនឹងព្រះគ្រីស្ទ ហើយអាចទទួលយកទុក្ករកម្មរបស់ខ្លួនបាន កាលណាពេលវេលាមកដល់។
តាមរយៈការបើកសម្តែងរបស់ទ្រង់ ព្រះបានបង្ហាញសាវកយ៉ូហានដែលបាននិរទេសទៅកោះប៉ាតម៉ុសនៅពេលនោះ អំពីគ្រប់យ៉ាងដែលនឹងកើតឡើងនៅថ្ងៃចុងក្រោយរបស់ផែនដីនេះ។ ដូច្នេះ នៅពេលព្រះរៀបចំផែនការ និងបំពេញសម្រេចព្រះរាជកិច្ចទាំងអស់របស់ទ្រង់ ទ្រង់ធ្វើឲ្យប្រាកដថា ទ្រង់បើកសម្តែងឲ្យពួកអ្នកបម្រើរបស់ទ្រង់បានដឹង។ 
ព្រះបន្ទូលទាំងអស់របស់ព្រះ ជាពិសេសកណ្ឌគម្ពីរវិវរណៈ ត្រូវបានសរសេរឡើង ដោយមានការពន្យល់បែបរឿងប្រៀបប្រដូចជាច្រើន។ ដោយសារហេតុនេះ មានតែពួកអ្នកបម្រើរបស់ព្រះដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តប៉ុណ្ណោះ ទើបអាចកាត់ស្រាយ ហើយពន្យល់រឿងប្រៀបប្រដូចទាំងនេះទៅកាន់មនុស្សបាន។ កណ្ឌគម្ពីរវិវរណៈបើកសម្តែងយ៉ាងលម្អិតដល់ពួកអ្នកបម្រើរបស់ព្រះ និងពួកបរិសុទ្ធរបស់ទ្រង់ ពីគ្រប់យ៉ាងអំពីគ្រោះកាចនៃត្រែទាំង៧ ការលេចមករបស់អាទទឹងនឹងព្រះគ្រីស្ទ ទុក្ករកម្មរបស់ពួកបរិសុទ្ធ ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកគេ នគររាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ និងផ្ទៃមេឃថ្មី និងផែនដីថ្មី។ 
ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ ទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយទុក្ករកម្មរបស់ពួកគេ។ វិវរណៈ ១១:១០-១២ ប្រាប់យើងអំពីការស្លាប់របស់ហោរាទាំង២ និងការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកគេនៅក្នុងរយៈពេលបីថ្ងៃកន្លះ។ ស្មរបន្ទាល់ទាំង២នេះត្រូវបានអាទទឹងនឹងព្រះគ្រីស្ទសម្លាប់ ហើយបន្ទាប់មក ត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញក្នុងរយៈពេលបីថ្ងៃកន្លះ។ អ្វីដែលយើងអាចមើលឃើញចេញពីរឿងនេះគឺថា កាលណាអាទទឹងនឹងព្រះគ្រីស្ទលេចមកលើផែនដីនេះ ហើយបង្ខំឲ្យមនុស្សថ្វាយបង្គំសត្វ ដោយការទទួលយកសញ្ញាដាក់នៅលើដៃស្តាំ ឬថ្ងាស ពួកបរិសុទ្ធនឹងតយុទ្ធជាមួយវា ហើយត្រូវបានវាសម្លាប់ដោយព្រោះជំនឿ ប៉ុន្តែភ្លាមៗបន្ទាប់មក ព្រះអម្ចាស់នឹងយាងត្រឡបមកវិញ ហើយពួកគេនឹងចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ ហើយលើកឡើងទៅស្ថានសួគ៌។ 
សាវកប៉ុលក៏បាននិយាយអំពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ផងដែរ នៅក្នុង ១ថែស្សាឡូនីច ៤:១៦-១៧ ថា «ព្រោះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហាទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»។ 
កាលណារាជ្យរបស់អាទទឹងនឹងព្រះគ្រីស្ទនៅលើផែនដី ចាប់ផ្តើម កាលណាវាព្យាយាមបង្ខំយើងឲ្យទទួលយកសញ្ញារបស់វា ហើយកាលណាវាបញ្ជាឲ្យយើងថ្វាយបង្គំវាទុកដូចជាព្រះ យើងដែលជាពួកបរិសុទ្ធត្រូវតែដឹងថា ពេលវេលានៃទុក្ករកម្មរបស់យើងជិតមកដល់ហើយ ហើយយើងក៏ត្រូវតែជឿផងដែរថា ភ្លាមៗបន្ទាប់ពីទុក្ករកម្មរបស់យើង ការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់យើងនឹងកើតឡើង។ យើងមិនដឹងពីខែនិងថ្ងៃពិតប្រាកដ ដែលការនេះនឹងកើតឡើងទេ។ ប៉ុន្តែយើងដឹងច្បាស់ថា ការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌នឹងកើតឡើង កាលណាទេវតាទី៧ផ្លុំត្រែចុងក្រោយរបស់ខ្លួន។ ពួកបរិសុទ្ធទាំងអស់ត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីទទួលថ្ងៃរបស់ព្រះអម្ចាស់ ដោយការជឿតាមសេចក្តីពិតនេះ។
The New Life Mission

参加我们的调查

您是如何了解到我们的?