Search

דרשות

Subject 3 : ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ

[3-6] ការកាត់ស្បែកខាងវិញ្ញាណពិត (និក្ខមនំ ១២:៤៣-៤៩)

(និក្ខមនំ ១២:៤៣-៤៩)
«ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​ អើរ៉ុន​ថា នេះ​ជា​ច្បាប់​សំរាប់​បុណ្យ​រំលង គឺ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិភោគ​បុណ្យ​នេះ​ឡើយ តែ​អស់​ទាំង​បាវ​បំរើ​ដែល​ឯង​រាល់​គ្នា​ទិញ​នឹង​ប្រាក់​មក បើ​កាល​ណា​បាន​កាត់​ស្បែក​ឲ្យ​ហើយ នោះ​ឲ្យ​គេ​បរិភោគ​ទៅ​បាន ឯ​អ្នក​ប្រទេស​ក្រៅ​ឬ​ជើង​ឈ្នួល នោះ​មិន​ត្រូវ​បរិភោគ​ទេ ត្រូវ​ឲ្យ​បរិភោគ​នៅ​ក្នុង​ផ្ទះ​តែ​១ មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ផង ត្រូវ​ឲ្យ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ធ្វើ​បុណ្យ​នេះ បើ​មាន​អ្នក​ប្រទេស​ក្រៅ​ណា​មួយ​មក​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​ចង់​ធ្វើ​បុណ្យ​រំលង​នេះ​ថ្វាយ​ព្រះ យេហូវ៉ា​ដែរ នោះ​ត្រូវ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ទទួល​កាត់​ស្បែក​សិន ទើប​នឹង​ចូល​មក​ធ្វើ​បាន យ៉ាង​នេះ​គេ​នឹង​បាន​ដូច​ជា​អ្នក​ស្រុក​ដែរ តែ​អ្នក​ឯ​ណា​ដែល​មិន​បាន​កាត់​ស្បែក​សោះ នោះ​នឹង​បរិភោគ​បុណ្យ​នេះ​មិន​បាន​ឡើយ មាន​ច្បាប់​តែ​១​ប៉ុណ្ណោះ សំរាប់​ពួក​អ្នក​ស្រុក ហើយ​នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ ​កណ្តាល​ឯង​រាល់​គ្នា​ដែរ។»
 
 
តើអ្វីជាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ ជនជាតិអ៊ីស្រាអែលក្លាយជារាស្ត្ររបស់ព្រះ នៅក្នុងព្រះគម្ពីរសញ្ញាចាស់?
ពួកគេត្រូវតែកាត់ស្បែក
 
ព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី មានសារៈសំខាន់ និងតម្លៃដ៏វិសេសសម្រាប់យើងដែលជឿលើព្រះ។ យើងមិនអាចធ្វេសប្រហែស ចំពោះឃ្លាណាមួយនៃព្រះបន្ទូលទាំងនោះបានឡើយ ពីព្រោះព្រះបន្ទូលព្រះគឺជាព្រះបន្ទូលនៃជីវិត។
បទគម្ពីរនៅទីនេះ ប្រាប់យើងថា អ្នកណាដែលចង់រក្សាតាមបុណ្យរំលង ត្រូវតែទទួលការកាត់ស្បែក ជាមុនសិន។ យើងគួរតែគិតពីមូលហេតុដែលព្រះប្រាប់យើងអំពីល័ក្ខខ័ណ្ឌនេះ។ បើសិនមនុស្សម្នាក់មិនបានកាត់ស្បែកទេ គាត់មិនអាចរក្សាតាមបុណ្យរំលងបានឡើយ។
បើសិនយើងជឿលើព្រះយេស៊ូវ យើងគួរតែយល់ពីគោលបំណងរបស់ព្រះ សម្រាប់ការប្រទានបញ្ញត្តិនេះដល់យើង។ ការកាត់ស្បែក គឺជាកាត់ស្បែកអង្គជាតិរបស់មនុស្សប្រុស។ ហេតុអ្វីព្រះបានប្រាប់ឲ្យអ័ប្រាហំា និងកូនចៅរបស់គាត់កាត់ស្បែក? មូលហេតុគឺថា ទ្រង់បានសន្យាថា មានតែអ្នកដែល «កាត់ផ្តាច់» បាបរបស់ខ្លួនទេ ទើបអាចក្លាយជារាស្ត្ររបស់ទ្រង់បាន។
នេះជាមូលហេតុដែលទ្រង់បានប្រាប់សាសន៍អ៊ីស្រាអែល នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ឲ្យកាត់ស្បែក គឺដើម្បីធ្វើជារាស្ត្ររបស់ទ្រង់បាន សាសន៍អ៊ីស្រាអែលត្រូវតែកាត់ស្បែក។ នេះគឺជាបញ្ញត្តិរបស់ទ្រង់ ដែលជាមូលដ្ឋានគ្រឹះនៃការញែកជាបរិសុទ្ធ ហើយទ្រង់បានធ្វើជាព្រះនៃអ្នកបានកាត់ផ្តាច់បាបរបស់ខ្លួន ដោយជំនឿ តាមរយៈការកាត់ស្បែកនេះ។ លើសពីនេះ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ទ្រង់ធ្វើជាព្រះរបស់អ្នកដែលកាត់ផ្តាច់បាប ដោយជំនឿ។
 
 
បុណ្យរំលង
 
តើបុណ្យរំលងគឺជាអ្វី?
ថ្ងៃសម្រាប់សាសន៍អ៊ីស្រាអែល នឹកចាំ និងអរព្រះគុណដល់ព្រះ សម្រាប់ការចាកចេញពីស្រុកអេស៊ីព្ទ
 
ថ្ងៃឈប់សម្រាកសំខាន់បំផុតសម្រាប់អ៊ីស្រាអែល គឺជាបុណ្យរំលង ដែលជាថ្ងៃនឹកចាំ និងអរព្រះគុណដល់ព្រះសម្រាប់ការចាកចេញពីស្រុកអេស៊ីព្ទ ដែលជាកន្លែងដែលពួកគេបានរស់នៅជាទាសករ អស់រយៈពេលប្រហែលជា៤០០ឆ្នាំ។ ព្រះបាននាំគ្រោះកាចទាំងដប់ ដើម្បីបំបែកចិត្តរឹងរួសរបស់ស្តេចផារ៉ោន ហើយបានដឹកនំាប្រជាជនអ៊ីស្រាអែល ចាកចេញពីស្រុកអេស៊ីព្ទ ហើយចូលទៅក្នុងទឹកដីកាណាន។
ប្រជាជនអ៊ីស្រាអែល បានរួចផុតពីគ្រោះកាចទីដប់ ដែលជា សេចក្តីស្លាប់នៃកូនច្បង តាមរយៈឈាមរបស់យញ្ញបូជាកូនចៀម និងការកាត់ស្បែក។ ដូច្នេះ ព្រះបានប្រាប់ពួកគេឲ្យរក្សាតាមបុណ្យរំលងនៅគ្រប់ទាំងជំនាន់របស់ពួកគេ ដើម្បីទុកជាការរំលឹកពី សេចក្តីមេត្តាករុណារបស់ទ្រង់។
 
តើជនជាតិអ៊ីស្រាអែលត្រូវតែធ្វើអ្វី ដើម្បីរក្សាតាមបុណ្យរំលង?
 
តើជនជាតិអ៊ីស្រាអែលត្រូវតែធ្វើអ្វី ដើម្បីរក្សាតាមបុណ្យរំលង?
ពួកគេត្រូវតែកាត់ស្បែក
 
យើង ត្រូវតែយល់ថា ដើម្បីរក្សាតាមបុណ្យរំលងខាងវិញ្ញាណបាន យើងត្រូវតែកាត់ស្បែកនៅក្នុងចិត្តរបស់យើង។ សូម្បីតែ ប្រជាជនអ៊ីស្រាអែល ក៏ត្រូវតែកាត់ស្បែក ដើម្បីរក្សាតាមបុណ្យរំលងផងដែរ។
និក្ខមនំ ១២:៤៣-៤៩ សរសេរថា «ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា នេះ​ជា​ច្បាប់​សំរាប់​បុណ្យ​រំលង គឺ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិភោគ​បុណ្យ​នេះ​ឡើយ តែ​អស់​ទាំង​បាវ​បំរើ​ដែល​ឯង​រាល់​គ្នា​ទិញ​នឹង​ប្រាក់​មក បើ​កាល​ណា​បាន​កាត់​ស្បែក​ឲ្យ​ហើយ នោះ​ឲ្យ​គេ​បរិភោគ​ទៅ​បាន ឯ​អ្នក​ប្រទេស​ក្រៅ​ឬ​ជើង​ឈ្នួល នោះ​មិន​ត្រូវ​បរិភោគ​ទេ ត្រូវ​ឲ្យ​បរិភោគ​នៅ​ក្នុង​ផ្ទះ​តែ​១ មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ផង ត្រូវ​ឲ្យ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ធ្វើ​បុណ្យ​នេះ បើ​មាន​អ្នក​ប្រទេស​ក្រៅ​ណា​មួយ​មក​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​ចង់​ធ្វើ​បុណ្យ​រំលង​នេះ​ថ្វាយ​ព្រះយេហូវ៉ា​ដែរ នោះ​ត្រូវ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ទទួល​កាត់​ស្បែក​សិន ទើប​នឹង​ចូល​មក​ធ្វើ​បាន យ៉ាង​នេះ​គេ​នឹង​បាន​ដូច​ជា​អ្នក​ស្រុក​ដែរ តែ​អ្នក​ឯ​ណា​ដែល​មិន​បាន​កាត់​ស្បែក​សោះ នោះ​នឹង​បរិភោគ​បុណ្យ​នេះ​មិន​បាន​ឡើយ មាន​ច្បាប់​តែ​១​ប៉ុណ្ណោះ សំរាប់​ពួក​អ្នក​ស្រុក ហើយ​នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ដែរ»។ ដូច្នេះ ទ្រង់បានប្រាប់ជនជាតិអ៊ីស្រាអែលឲ្យរក្សាតាមបុណ្យរំលង បន្ទាប់ពីពួកគេបានកាត់ស្បែកហើយ។
តើព្រះបានអនុញ្ញត ឲ្យអ្នកណាបរិភោគសាច់កូនចៀមនៃបុណ្យរំលង និងរក្សាតាមបុណ្យរំលង? មានតែអ្នកដែលបានកាត់ស្បែកទេ ទើបអាចរក្សាតាមបុណ្យរំលងបាន។
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយ កូនចៀមនៃបុណ្យរំលងគឺជាព្រះយេស៊ូវគ្រីស្ទ ដែលបានដោះអំពើបាបរបស់លោកិយនេះចេញ។
ដូច្នេះ តើអ្វីគឺជាការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី? ការកាត់ស្បែក មានន័យថា ការកាត់ស្បែកអង្គជាតិរបស់មនុស្សប្រុស។ ហើយព្រះយេស៊ូវក៏បានកាត់ស្បែកផងដែរ នៅថ្ងៃទីប្រាំបី បន្ទាប់ពីទ្រង់បានប្រសូតមកក្នុងលោកិយនេះ។ ព្រះបានបង្គាប់មកថា អស់អ្នកដែលចូលរួមក្នុងបុណ្យរំលង ត្រូវតែកាត់ស្បែក ហើយបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលមិនបានកាត់ស្បែក មិនអាចចូលរួមក្នុងបុណ្យរំលងបានឡើយ។
ដូច្នេះ គ្រប់គ្នាត្រូវតែកាត់ស្បែក តាមដែលព្រះបានបង្គាប់មក។​ បើសិនអ្នកជឿព្រះយេស៊ូវ អ្នកត្រូវតែយល់ពីអត្ថន័យនៃការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់។
 
 
តើអ្វីជាពិធីកាត់ស្បែក ដែលព្រះបានបង្គាប់ឲ្យ អ័ប្រាហំាធ្វើ?
 
តើអ័ប្រាហាំ និងពូជពង្សរបស់គាត់ អាចក្លាយជារាស្រ្តរបស់ព្រះ បានដោយរបៀបណា?
ដោយការកាត់ស្បែក
 
នៅក្នុងកណ្ឌលោកុប្បត្តិ ព្រះបានលេចមកឯអ័ប្រាហាំ ហើយធ្វើសម្ព័ន្ធមេត្រីជាមួយគាត់ និងពូជពង្សរបស់គាត់។ នៅក្នុងជំពូក១៥ ព្រះបានសន្យាថា ពូជពង្សរបស់អ័ប្រាហាំនឹងចម្រើនឡើង ដូចជាផ្កាយនៅលើមេឃ ហើយទ្រង់នឹងប្រទានទឹកដីកាណានជាមរតកដល់ពួកគេ។
ហើយនៅក្នុងជំពូក១៧ ព្រះបានប្រាប់អ័ប្រាហាំថា បើសិនគាត់ និងពូជពង្សរបស់គាត់បានចូលទៅក្នុងសម្ព័ន្ធមេត្រីរបស់ទ្រង់ និងបានកាត់ស្បែក នោះទ្រង់នឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងបានធ្វើជារាស្ត្ររបស់ទ្រង់។ នេះហើយគឺជាសម័្ពន្ធមេត្រីរបស់ព្រះជាមួយអ័ប្រាហាំ និងពូជពង្សរបស់គាត់។ ព្រះបានសន្យាថា នៅពេលពួកគេជឿលើសម័្ពន្ធមេត្រីរបស់ទ្រង់ ហើយកាត់ស្បែក នោះពួកគេបានធ្វើជារាស្ត្ររបស់ទ្រង់ ហើយទ្រង់ក៏នឹងធ្វើជាព្រះរបស់ពួកគេវិញផងដែរ។
លោកុប្បត្តិ ១៧:៧-៨ និយាយថា «អញ​នឹង​តាំង​សញ្ញា​នឹង​ឯង ហើយ​នឹង​ពូជ​ឯង​តាម​ដំណរ​គេ​ត​ទៅ ទុក​ជា​សេចក្តី​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង និង​ពូជ​ឯង​ត​ទៅ ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​ឯង​សំណាក់​នៅ​ជា​អ្នក​ដទៃ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង និង​ពូជ​ឯង​ត​រៀង​ទៅ ទុក​ជា​កេរអាករ​អស់​កល្ប​ជានិច្ច ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ»។
ការកាត់ស្បែក គឺជាសញ្ញានៃសម្ព័ន្ធមេត្រីរបស់ព្រះ ជាមួយនឹងអ័ប្រាហាំ និងពូជពង្សរបស់គាត់។
 
 
តើតាមរបៀបកាត់ស្បែកខាងវិញ្ញាណ មានន័យយ៉ាងដូចម្តេច?
 
តើអ្វីគឺជាការកាត់ស្បែកខាងវិញ្ញាណ?
ការកាត់ផ្តាប់អំពើបាបទាំងអស់ នៅក្នុងចិត្តរបស់យើង ដោយការជឿលើ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
ដោយសារអ័ប្រាហាំបានជឿតាមព្រះបន្ទូលព្រះ ព្រះបានរាប់គាត់ជាសុចរិត ហើយយកគាត់ធ្វើជាកូនរបស់ទ្រង់។ ការកាត់ស្បែក គឺជាសញ្ញានៃសម័្ពន្ធមេត្រីរវាងព្រះ និងអ័ប្រាហាំ។
«នេះ​ជា​សេចក្តី​សញ្ញា​របស់​អញ ដែល​ឯង​នឹង​ពូជ​ឯង​ត្រូវ​កាន់​ចំពោះ​អញ​ត​រៀង​ទៅ​គឺ​ថា គ្រប់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង ត្រូវ​តែ​កាត់​ស្បែក» (លោកុប្បត្តិ ១៧:១០)។
ការកាត់ស្បែកខាងសាច់ឈាម គឺជាការកាត់ស្បែកអង្គជាតិរបស់មនុស្សប្រុស ហើយការកាត់ស្បែកខាងវិញ្ញាណវិញ គឺជាការផ្ទេរអំពើបាបទាំងអស់របស់យើង ទៅលើព្រះយេស៊ូវ តាមរយៈជំនឿរបស់យើងលើបុណ្យជ្រមុជរបស់ទ្រង់។ យើងបានកាត់ស្បែកខាងវិញ្ញាណ នៅពេលយើងបានកាត់ផ្តាច់អំពើបាបទាំងអស់របស់យើង ដោយការទទួលយកសេចក្តីសង្រ្គោះ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជាកាត់ផ្តាច់អំពើបាបទាំងអស់ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
ដូច្នេះ ការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយទាំងពីរគឺជាសម័្ពន្ធមេត្រីរបស់ព្រះ ដែលយកយើងធ្វើជារាស្ត្ររបស់ទ្រង់។ ដូច្នេះ ការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺតែមួយ។
ដូចដែលពូជពង្សរបស់អ័ប្រាហំា បានក្លាយជារាស្ត្ររបស់ព្រះ នៅពេលពួកគេបានកាត់ស្បែកអង្គជាតិ យើងក៏បានក្លាយជារាស្ត្ររបស់ព្រះផងដែរ នៅពេលយើងកាត់ផ្តាច់អំពើបាបទាំងអស់ចេញពីចិត្តរបស់យើង។ យើងអាចធ្វើដូច្នេះបាន ដោយការជឿថា មិនមានបាបនៅក្នុងលោកិយនេះទៀតទេ ពីព្រោះព្រះយេស៊ូវបានដោះអំពើបាបទាំងអស់ហើយ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស។
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ធ្វើឲ្យមនុស្សមានបាបទាំងអស់បានសុចរិត ដោយការកាត់ផ្តាច់អំពើបាបរបស់ពួកគេ។ ដូចដែលចំណែកនៃស្បែកត្រូវបានកាត់ចេញ នៅក្នុងដំណើរការកាត់ស្បែក អំពើបាបរបស់មនុស្សជាតិទាំងមូលក៏ត្រូវបានកាត់ផ្តាច់ចេញពីចិត្តរបស់មនុស្សទាំងអស់ផងដែរ នៅពេលព្រះយេស៊ូវទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅទន្លេយ័រដាន់។ អស់អ្នកដែលជឿលើសេចក្តីពិតនេះ អាចបានកាត់ស្បែកខាងវិញ្ញាណ ហើយបានធ្វើជារាស្ត្រសុចរិតរបស់ព្រះបាន។
 
 
ជំនឿខុសឆ្គង ដែលធ្វើឲ្យមនុស្ស កាត់ផ្តាច់ខ្លួនចេញពីព្រះ
 
តើអ្វីបានធ្វើឲ្យជនជាតិអ៊ីស្រាអែល កាត់ផ្តាច់ខ្លួនចេញពីព្រះ?
ការមិនកាត់ស្បែក
 
ព្រះ បានប្រាប់អ័ប្រាហាំថា អ្នកដែលមិនកាត់ស្បែក គួរតែត្រូវបានកាត់ចេញពីរាស្ត្ររបស់ទ្រង់។ ដូច្នេះ តើការកាត់ស្បែកគឺជាអ្វី? ហើយតើការកាត់ស្បែកខាងវិញ្ញាណគឺជាអ្វី? បើសិនការកាត់ស្បែកខាងសាច់ឈាម គឺត្រូវកាត់ស្បែកបន្តិចចេញពីរូបកាយ នោះការកាត់ស្បែកខាងវិញ្ញាណ គឺត្រូវកាត់ចេញនូវអំពើបាបទាំងអស់ចេញពីចិត្តរបស់យើង ហើយផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់វិញ។
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ​គឺជាការកាត់ស្បែកខាងវិញ្ញាណរបស់មនុស្សជាតិ ដែលបានកាត់ផ្តាច់អំពើបាបរបស់លោកិយនេះចេញពីយើង ហើយផ្ទេរទៅលើព្រះយេស៊ូវ។ មូលហេតុ ដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីស គឺដើម្បីសង្រ្គោះមនុស្សទាំងអស់ តាមរយៈការកាត់ស្បែកខាងវិញ្ញាណ ដែលបានដោះអំពើបាបចេញ។
អំពើបាបទាំងអស់របស់មនុស្សជាតិ ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ។ ព្រះ ដែលបានធ្វើជាព្រះរបស់អ័ប្រាហាំ ព្រះរបស់អ៊ីសាក ព្រះរបស់យ៉ាកុប និងព្រះរបស់ពូជពង្សរបស់ពួកគេ បានបង្គាប់ឲ្យពួកគេកាត់ស្បែកអង្គជាតិ។ ដូច្នេះ ទ្រង់បានធ្វើជាព្រះ និងព្រះអង្គសង្រ្គោះរបស់អ្នកដែលកាត់ផ្តាច់អំពើបាបរបស់ខ្លួន តាមរយៈការកាត់ស្បែក។
តើការកាត់ស្បែកដែលកាត់ផ្តាច់បាបគឺជាអ្វី? វាគឺជា សម័្ពន្ធមេត្រីរបស់ព្រះជាមួយអ័ប្រាហាំ និងអស់អ្នកដែលបានកើតជាថ្មី ដោយការជឿលើបុណ្យជ្រមុជ និងការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងជាសេចក្តីសង្រ្គោះរបស់ខ្លួន។ តាមរបៀបនេះ ទ្រង់បានប្រទានសិទ្ធិឲ្យពួកគេធ្វើជារាស្ត្ររបស់ទ្រង់ ហើយទ្រង់ជាព្រះរបស់អ្នកដែលបានកាត់ស្បែក។
ព្រះ បានមានបន្ទូលទៅកាន់អ័ប្រាហាំថា «គ្រប់​ទាំង​កូន​ ប្រុសៗ​នៅ​អស់​ទាំង​ដំណ​ឯង​ត​ទៅ ទោះ​បើ​កើត​នៅ​ផ្ទះ ឬ​បាន​យក​ប្រាក់​ទិញ​ពី​សាសន៍​ណា​ដទៃ ដែល​មិន​មែន​ជា​ពូជ​ឯង​ក្តី ដល់​កើត​មក​បាន​៨​ថ្ងៃ នោះ​ត្រូវ​តែ​កាត់​ស្បែក​ឲ្យ ទោះ​បើ​កូន​ដែល​កើត​នៅ​ផ្ទះ​ឯង ឬ​កូន​ដែល​បាន​ទិញ​នឹង​ប្រាក់​មក​ក្តី នោះ​ក៏​ត្រូវ​តែ​កាត់​ស្បែក​ទាំង​អស់​ដែរ ទើប​សេចក្តី​សញ្ញា​របស់​អញ​នឹង​នៅ​ជាប់​ក្នុង​សាច់​ឯង​រាល់​គ្នា ទុក​ជា​សេចក្តី​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច មនុស្ស​ប្រុស​ណា​ដែល​មិន​កាត់​ស្បែក គឺ​មិន​បាន​កាត់​ស្រោម​ចុង​ស្វាស អ្នក​នោះ​នឹង​ត្រូវ​កាត់កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ព្រោះ​បាន​លះចោល​ សេចក្តី​សញ្ញា​របស់​អញ​ហើយ» (លោកុប្បត្តិ ១៧:១២-១៤)។
អ្នកណាដែលព្យាយាមមកក្នុងព្រះយេស៊ូវ ដោយមិនមានការកាត់ស្បែកខាងវិញ្ញណ នឹងត្រូវបានកាត់ចេញពីរាស្ត្ររបស់ទ្រង់។ ការកាត់ស្បែកខាងវិញ្ញាណ គឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់។
អ្នកដែលជឿព្រះយេស៊ូវ គួរតែជឿលើការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មីផងដែរ ដើម្បីពួកគេទទួលបានព្រះវិញ្ញាណ បានសង្រ្គោះចេញពីអំពើបាប និងបានធ្វើជាកូនរបស់ព្រះ។ ហើយការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ក៏ដូចគ្នាសម្រាប់យើងដែលជឿលើព្រះយេស៊ូវផងដែរ។
បើសិនយើងមិនយល់ពីអត្ថន័យពិតនៃការកាត់ស្បែក ឬមិនទទួលយកទុកក្នុងចិត្តនូវសេចក្តីសង្រ្គោះ តាមរយៈការកាត់ស្បែកខាងវិញ្ញាណ ដែលអនុញ្ញាតឲ្យយើងបានកើតជាថ្មី នោះជំនឿរបស់យើងនឹងបានជាអសារឥតការហើយ។ យើងអាចគិតថា យើងស្មោះត្រង់ចំពោះព្រះ ប៉ុន្តែមិនដូច្នោះទេ បើសិនយើងបានសាងសង់ផ្ទះរបស់យើងនៅលើដីខ្សាច់។
ព្រះ ប្រាប់អស់អ្នកដែលជឿលើទ្រង់ ឲ្យកាត់ស្បែក ជឿលើសេចក្តីប្រោសលោះ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលជាការកាត់ស្បែកខាងវិញ្ញាណ។ បើសិនមិនមានការកាត់ស្បែកទេ យើងនឹងត្រូវកាត់ចេញពីរាស្ត្ររបស់ទ្រង់ហើយ។ ដូច្នេះ ព្រះបានបង្គាប់មកថា អ្នកណាក៏ដោយ ទោះបីជាត្រូវបានទិញដោយប្រាក់ ឬជាអ្នកស្រុកក្រៅ ត្រូវតែកាត់ស្បែក មុនពេលអាចចូលរួមពិធីបុណ្យរំលង។
សូម្បីតែសាសន៍អ៊ីស្រាអែលផ្ទាល់ ក៏ត្រូវបានកាត់ចេញពីរាស្ត្ររបស់ទ្រង់ដែរ បើសិនពួកគេមិនបានកាត់ស្បែក។ ហើយសម័្ពន្ធមេត្រីរបស់ព្រះជាមួយជនជាតិអ៊ីស្រាអែល ក៏ត្រូវបានអនុវត្តសម្រាប់អស់អ្នកដែលជឿព្រះយេស៊ូវផងដែរ។
នៅក្នុង និក្ខមនំ ១២ ជនជាតិអ៊ីស្រាអែលដែលបានបរិភោគសាច់នៃបុណ្យរំលង និងបន្លែល្វីង ត្រូវតែបានកាត់ស្បែករួច ហើយ។ ដូច្នេះ សិទ្ធិបានបរិភោគសាច់នៃបុណ្យរំលង ត្រូវបានផ្តល់ឲ្យអ្នកដែលបានកាត់ស្បែកហើយតែប៉ុណ្ណោះ។
វាសំខាន់សម្រាប់យើង ក្នុងការដឹងថា នៅពេលជនជាតិ អ៊ីស្រាអែលបានបរិភោគសាច់នៃបុណ្យរំលង និងលាបឈាមកូនចៀមនៅលើក្របទ្វារ និងធ្នឹមផ្ទះរបស់ពួកគេ ពួកគេបានកាត់ស្បែករួចទៅហើយ។
តាមបង្គាប់របស់ព្រះ បើសិនមនុស្សម្នាក់មិនបានកាត់ស្បែកទេ គាត់នឹងត្រូវកាត់ចេញពីរាស្ត្ររបស់ទ្រង់ ហើយបាត់បង់សិទ្ធិធ្វើជាកូនរបស់ព្រះ។ នេះមានន័យថា បាបនៃការមិនជឿលើការកាត់ស្បែកខាងវិញ្ញាណ ដឹកនាំមនុស្សទៅឯសេចក្តីវិនាស។ ប៉ុន្តែមានតែអស់អ្នកដែលបានកាត់ស្បែកខាងវិញ្ញាណ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ ទើបអាចបានសង្រ្គោះ។
«ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​ សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ» (១ពេត្រុស ៣:២១)។ តើអ្នកពិតជាជឿថា អំពើបាបទាំងអស់របស់អ្នកត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់ នៅទន្លេយ័រដាន់ដែរឬទេ? បើសិនអ្នកពិតជាយល់ និងជឿលើសេចក្តីពិត ដែលជាបុណ្យជ្រមុជ​និងព្រះលោហិតរបស់ព្រះយេស៊ូវ អ្នកនឹងបានដឹងថា អ្នកបានកាត់ស្បែកខាងវិញ្ញាណ ហើយបានក្លាយជាមនុស្សសុចរិតហើយ។ ហើយអ្នកក៏នឹងមានជំនឿលើសេចក្តីពិតខាងវិញ្ញាណថា​ព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង នឹងឥតមានអត្ថន័យអ្វីទាំងអស់ បើសិនមិនមានបុណ្យជ្រមុជរបស់ទ្រង់។
បើសិនអ្នកជឿលើឈើឆ្កាងរបស់ព្រះយេស៊ូវ ដោយមិនបានកាត់ស្បែកខាងវិញ្ញាណ តាមរយៈជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវទេ នោះអ្នកនឹងដឹងថា អ្នកត្រូវបានកាត់ចេញពីសេចក្តីមេត្តាករុណារបស់ព្រះ ហើយអ្នកនៅតែមានបាបនៅក្នុងចិត្តរបស់អ្នក។
យើង ត្រូវតែជឿលើសេចក្តីពិតថា សេចក្តីប្រោសលោះរបស់ព្រះ បានចាប់ផ្តើមដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ ហើយបំពេញសម្រេចដោយព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ដើម្បីធ្វើដូច្នោះ យើងត្រូវតែទទួលយកទុកក្នុងចិត្តនូវព្រះបន្ទូលនៃសេចក្តីពិត ដែលជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ហើយដែលជាសេចក្តីសង្រ្គោះរបស់យើង។
តាមរយៈជំនឿបែបនេះ យើងអាចបានសង្រ្គោះចេញពីអំណាចនៃសេចក្តីងងឹត ហើយបានធ្វើជាកូននៃពន្លឺវិញ។ ជំនឿនេះបំបែកខាងវិញ្ញាណនូវអ្នកដែលពិតជាបានកើតជាថ្មី ចេញពីឋានៈជាអ្នកជឿធម្មតា។
ព្រះអម្ចាស់យេស៊ូវរបស់យើង ប្រាប់យើងឲ្យរស់នៅក្នុងទ្រង់។ ទ្រង់​បានលាងសម្អាតអំពើបាបរបស់លោកិយនេះ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់រួចរាល់ ហើយ។ ដូច្នេះ ដើម្បីមានត្រានៃភាពជារាស្ត្ររបស់ព្រះ យើងត្រូវតែជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ពីព្រោះបើសិនយើងមិនជឿទេ យើងនឹងត្រូវបានកាត់ចេញពីទ្រង់ហើយ។
យើង ទទួលបានសេចក្តីសង្រ្គោះ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី​និងការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់តែប៉ុណ្ណោះ។ ហើយយើងទទួលបានសេចក្តីសង្រ្គោះពេញលេញ លុះត្រាតែយើងជឿលើទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ (ការកាត់ស្បែកខាងវិញ្ញាណ) និងទាំងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង (ឈាមកូនចៀមនៃបុណ្យរំលង)។
ការកាត់ស្បែកខាងសាច់ឈាម នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺទាក់ទងគ្នាទៅនឹងបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ហើយ អេសាយ ៣៤:១៦ ប្រាប់យើងថា គ្រប់ទាំងព្រះបន្ទូលនៅក្នុងព្រះគម្ពីរ សុទ្ធតែមានដៃគូរបស់ខ្លួន។ «ចូរ​ស្វែង​រក​ក្នុង​គម្ពីរ​របស់​ព្រះយេហូវ៉ា ហើយ​មើល​ចុះ នឹង​គ្មាន​សត្វ​ណា​មួយ​នេះ​ខាន​មក ហើយ​នឹង​គ្មាន​ណា​មួយ​ឥត​គូ​ឡើយ។»
គ្រប់ទំាងព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទាក់ទងគ្នាទៅនឹងព្រះគម្ពីរសញ្ញាថ្មី គឺមិនមានព្រះបន្ទូលណាមួយមិនមានដៃគូរបស់ខ្លួនឡើយ។
 
 
ចុះអ្នកដែលជឿតាមរបៀបមិនត្រឹមត្រូវ និងភ្លីភ្លើយ៉ាងម៉េចដែរ?
 
តើអ្នកណាក្នុងចំណោមអ្នកជឿទាំងអស់ នៅក្នុងលោកិយនេះ នឹងទៅស្ថាននរក?
អ្នកដែលមិនជឿលើការកាត់ស្បែក
 
នៅសព្វថ្ងៃនេះ មានមនុស្សជាច្រើន ដែលជឿតែឈាមកូនចៀមនៃបុណ្យរំលងប៉ុណ្ណោះ។ ពួកគេសួរថា «តើអ្នកចង់មានន័យយ៉ាងដូចម្តេចចំពោះការកាត់ស្បែក? វាគឺសម្រាប់តែសាសន៍យូដានៅក្នុងព្រះគម្ពីរសញ្ញាចាស់ប៉ុណ្ណោះ។ ដូច្នេះ យើងមិនចាំបាច់កាត់ស្បែកអង្គជាតិរបស់យើងនៅក្នុងព្រះគម្ពីរសញ្ញាថ្មីឡើយ»។
គាត់ និយាយនេះ ពិតជាត្រឹមត្រូវហើយ។ ប៉ុន្តែខ្ញុំមិនកំពុងតែប្រាប់ថា យើងគួរតែកាត់ស្បែកខាងសាច់ឈាមទេ។ សាវកប៉ុល បានពន្យល់អំពីការកាត់ស្បែកយ៉ាងច្បាស់លាស់ ហើយវាគឺជាការកាត់ស្បែកចិត្ត ដែលខ្ញុំកំពុងតែនិយាយនៅពេលនេះ។
ខ្ញុំ មិនកំពុងតែប្រាប់ឲ្យអ្នកកាត់ស្បែកខាងសាច់ឈាមទេ។ ការកាត់ស្បែកខាងសាច់ឈាម មិនមានអត្ថន័យអ្វីសម្រាប់យើងឡើយ ប៉ុន្តែយើងត្រូវតែមកឯព្រះយេស៊ូវ និងកាត់ស្បែកខាងវិញ្ញាណ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង។
ដើម្បីឲ្យមនុស្សម្នាក់បានកើតជាថ្មី គាត់ត្រូវតែកាត់ស្បែកខាងវិញ្ញាណ។ ហើយអ្នកណាដែលជឿព្រះយេស៊ូវ ត្រូវតែកាត់ស្បែកខាងវិញ្ញាណ ពីព្រោះវាគឺជាផ្លូវតែមួយគត់ ដើម្បីកាត់ផ្តាច់អំពើបាបទាំងអស់របស់យើង ហើយបានរាប់ជា សុចរិត។ ហើយបន្ទាប់ពីការកាត់ស្បែកខាងវិញ្ញាណរបស់យើង យើងបានរួចពីបាបទាំងស្រុងតែម្តង។ ដូច្នេះ យើងត្រូវតែជឿនៅក្នុងចិត្ត លើការកាត់ស្បែកខាងវិញ្ញាណ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
សាវកប៉ុល ក៏បានជឿលើសារៈសំខាន់នៃការកាត់ស្បែកខាងវិញ្ញាណផងដែរ។ គាត់បាននិយាយថា «ហើយ​ការ​កាត់​ស្បែក​ក៏​នៅ​ក្នុង​ចិត្ត» (រ៉ូម ២:២៩)។ ដើម្បីបានរួចពីបាប យើងគ្រប់គ្នាត្រូវតែកាត់ស្បែកខាងវិញ្ញាណ។
តើអំពើបាបរបស់អ្នកពិតជាត្រូវបានផ្ទេរ ទៅលើព្រះយេស៊ូវ បន្ទាប់ពីត្រូវបានកាត់ផ្តាច់ចេញពីអ្នកហើយដែរឬទេ? សូម្បីតែនៅក្នុងព្រះគម្ពីរសញ្ញាថ្មី អ្នកដែលជឿព្រះយេស៊ូវ ក៏ត្រូវតែកាត់ស្បែកនៅក្នុងចិត្ត ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវដែរ។
សាវកប៉ុល បានបញ្ជាក់យ៉ាងច្បាស់លាស់ នៅក្នុងសំបុត្ររបស់ គាត់។ ព្រះបានសង្រ្គោះមនុស្សជាតិចេញពីអំពើបាបរបស់លោកិយនេះ ហើយយកពួកគេធ្វើជាកូនរបស់ទ្រង់។ ជនជាតិអ៊ីស្រាអែល បានធ្វើជារាស្ត្ររបស់ទ្រង់ ដោយការកាត់ស្បែកអង្គជាតិរបស់ខ្លួន ហើយយើងធ្វើជាកូនរបស់ទ្រង់ នៅពេលយើងផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះយេស៊ូវ ដោយការជឿលើបុណ្យជ្រមុជរបស់ទ្រង់។
ព្រះ ទទួលយកយើងជារាស្ត្ររបស់ទ្រង់ នៅពេលទ្រង់ទតឃើញជំនឿរបស់យើង លើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ដូច្នេះ ជំនឿនេះធ្វើឲ្យយើងបានកាត់ស្បែកខាងវិញ្ញាណ និងទទួលបានសេចក្តីសង្រ្គោះ។
 
 
សេចក្តីសង្រ្គោះមានសម្រាប់មនុស្សមានបាប តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ
 
តើសេចក្តីសង្រ្គោះបានសម្រេច ដោយព្រះយេស៊ូវយ៉ាងដូចម្តេច?
តាមរយៈបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់ នៅលើឈើឆ្កាង
 
សេចក្តីសង្រ្គោះ ដែលព្រះយេស៊ូវបានសម្រេចបានតាម រយៈទឹកនៃបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង គឺសម្រាប់មនុស្សមានបាប។ ឈាមកូនចៀម គឺជាការវិនិច្ឆ័យ ហើយបុណ្យជ្រមុជរបស់ព្រះយេស៊ូវជាការកាត់ស្បែកខាងវិញ្ញាណ ដែលផ្ទេរបាបរបស់យើងទៅលើទ្រង់។
ពួកជំនុំគ្រីស្ទបរិស័ទនៅសព្វថ្ងៃនេះ មិនគួរមើលស្រាលគំនិតអំពីការកាត់ស្បែកខាងវិញ្ញាណទេ។ ទោះបីជាការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានន័យបន្តិបន្តួចសម្រាប់យើងនៅសព្វថ្ងៃនេះក៏ដោយ ក៏យើងមិនគួរព្រងើយកន្តើយចំពោះបុណ្យជ្រមុជរបស់ព្រះយេស៊ូវដែរ។
ខ្ញុំ បានប្រាប់អ្នកថា អំពើបាបទាំងអស់របស់អ្នកត្រូវបានដោះចេញ ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយបុណ្យជ្រមុជរបស់ទ្រង់បានសង្រ្គោះអ្នក ចេញពីអំពើបាបទាំងអស់របស់អ្នក។ តើអ្នកជឿសេចក្តីពិតនេះដែរឬទេ? បើសិនអ្នកព្រងើយកន្តើយចំពោះបុណ្យជ្រមុជរបស់ព្រះយេស៊ូវ អ្នកនឹងមិនស្គាល់ពីដំណឹងល្អអំពីការបានកើតជាថ្មី ដែលជាដំណឹងល្អអំពីសេចក្តីប្រោសលោះពេញលេញតាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវឡើយ។
តើយើងអាចព្រងើយកន្តើយ ចំពោះបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលជាការកាត់ស្បែកខាងវិញ្ញាណ ដែលព្រះបានប្រាប់យើងបានយ៉ាងដូចម្តេច? បើសិនយើងអានព្រះគម្ពីរ យើងអាចមើលឃើញថា ការកាត់ស្បែក និងឈាមកូនចៀមនៃបុណ្យរំលងមានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ នេះគឺជាអាថ៌កំបាំងនៃការកាត់ស្បែកខាងវិញ្ញាណ ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
ដំណឹងល្អ ដែលសាវកយ៉ូហានបានប្រកាស គឺជាដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ គាត់បាននិយាយនៅក្នុង ១យ៉ូហាន ៥:៦ ថា «គឺ​ព្រះយេស៊ូវគ្រីស្ទ​នេះ​ហើយ ដែល​យាង​មក​ដោយ​ទឹក ហើយ​និង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះ គឺ​ទាំង​ទឹក​ទាំង​ឈាម​ផង»។
គាត់ បាននិយាយថា ព្រះយេស៊ូវបានយាងមកដោយទឹក ឈាម និងព្រះវិញ្ញាណ។ មិនគ្រាន់តែទឹក ហើយមិនគ្រាន់តែឈាមទេ ប៉ុន្តែដោយទឹក ឈាម និងព្រះវិញ្ញាណតែម្តង។ ធាតុទាំងបីនេះ គឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់ គឺជាតែមួយ ហើយជាសេចក្តីបន្ទាល់ពីសេចក្តីសង្រ្គោះរបស់យើង។
 
 
ហេតុអ្វីព្រះគម្ពីរនិយាយអំពីបុណ្យជ្រមុជ របស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់
 
តើសាសន៍អ៊ីស្រាអែលបានសង្រ្គោះ តាមរយៈឈាមកូនចៀម នៃបុណ្យរំលងដែរទេ?
ទេ។ ពួកគេបានកាត់ស្បែករួចទៅហើយ មុនពេលពួកគេបានធ្វើបុណ្យរំលង
 
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់ គឺជាអ្វីដែលអនុញ្ញាតឲ្យយើងបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ និក្ខមនំ ១២ និយាយថា «ចូរយកកូនចៀមមួយសម្រាប់ឯង ហើយយកឈាមខ្លះលាបនៅលើក្របទ្វារទាំងពីរ និងធ្នឹមផ្ទះរបស់ឯងផង។ នៅពេលអញមើលឃើញឈាមនោះ អញនឹងរំលងឯង»។
ដោយដឹងពីសេចក្តីនេះ តើយើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការជឿលើឈាមកូនចៀមនៃបុណ្យរំលងបានដែរឬទេ? ដូច្នេះ ហេតុអ្វីមាននិយាយយ៉ាងច្រើនអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី? ពួកសាវក បាននិយាយថា «ហើយ​អ្នក​រាល់​គ្នា​បាន​កប់​ជា​មួយ​នឹង​ទ្រង់​ក្នុង​បុណ្យ​ជ្រមុជ ក៏​បាន​រស់​ឡើង​វិញ​ជា​មួយ​នឹង​ទ្រង់ ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ឫទ្ធិបារមី​នៃ​ព្រះ ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះយេស៊ូវ​ រស់​ពី​ស្លាប់​ឡើង​វិញ» (កូឡូស ២:១២)។ «ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ» (កាឡាទី ៣:២៧)។ «ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ» (១ពេត្រុស ៣:២១)។
សាវកពេត្រុស និងសាវកប៉ុល និងសិស្សទាំងអស់ផ្សេងទៀតរបស់ព្រះយេស៊ូវគ្រីស្ទ បាននិយាយអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ គឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលពួកគេបាននិយាយអំពី ហើយគឺជាជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ដែលជាសេចក្តីពិតនៃការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
ខ្ញុំ ចង់ប្រាប់សេចក្តីពិតដល់អ្នកថា ខ្ញុំបានជឿព្រះយេស៊ូវ ប៉ុន្តែជឿតែលើព្រះលោហិតរបស់ទ្រង់អស់រយៈពេលជាងដប់ឆ្នាំ ដោយមិនបានដឹងពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវឡើយ។ ប៉ុន្តែការជឿរបស់ខ្ញុំមិនបានដោះអំពើបាប ចេញពីចិត្តរបស់ខ្ញុំឡើយ។ ខ្ញុំបានជឿព្រះយេស៊ូវដោយអស់ពីចិត្ត ប៉ុន្តែចិត្តរបស់ខ្ញុំនៅតែមានពេញដោយបាបដដែល។
បន្ទាប់ពីរយៈពេលដប់ឆ្នាំ ខ្ញុំបានរកឃើញអត្ថន័យនៃការកាត់ស្បែកខាងវិញ្ញាណ (បុណ្យជ្រមុជរបស់ព្រះយេស៊ូវ) ហើយបន្ទាប់មក ខ្ញុំបានកើតជាថ្មី។ បន្ទាប់ពីនោះ ខ្ញុំបានស្គាល់សេចក្តីពិតថា ការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជានិមិត្តរូបនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ហើយខ្ញុំក៏បានជឿដូច្នេះ ហើយក៏នៅតែជឿរហូតដល់សព្វថ្ងៃនេះ។
«នៅក្នុងព្រះគម្ពីរសញ្ញាថ្មី តើការជឿលើទំាងព្រះលោហិតរបស់ព្រះយេស៊ូវ និងបុណ្យជ្រមុជរបស់ទ្រង់គឺជាជំនឿត្រឹមត្រូវទេ? តើជំនឿរបស់ខ្ញុំត្រឹមត្រូវតាមព្រះគម្ពីរទេ?» បន្ទាប់ពីខ្ញុំបានកើតជាថ្មី ខ្ញុំបានឆ្ងល់ពីសេចក្តីទាំងនេះ។
ទោះបីជាខ្ញុំបានជឿលើព្រះរាជសារ អំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់ក៏ដោយ ក៏ខ្ញុំនៅតែមានសំណួរនៅក្នុងគំនិតថា «តើត្រឹមត្រូវទេ ដែលជឿលើសេចក្តីពិតថា អំពើបាបទាំងអស់របស់ខ្ញុំត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ ឬត្រឹមត្រូវទេ ដែលជឿថា ព្រះយេស៊ូវបានសង្រ្គោះយើង តាមរយៈតែការសុគតរបស់ទ្រង់នៅលើឈើឆ្កាងប៉ុណ្ណោះ? តើគ្រប់គ្រាន់ទេ ដែលជឿថា ព្រះយេស៊ូវគឺជាព្រះជាម្ចាស់ និងព្រះអង្គសង្រ្គោះ?»។ ខ្ញុំបានគិតអំពីសេចក្តីនេះ ខណៈដែលខ្ញុំកំពុងតែអាន និក្ខមនំ ១២។
នៅសព្វថ្ងៃនេះ មនុស្សជាច្រើនអាន និក្ខមនំ ១២ ហើយមិនគិតឡើងវិញអំពីការប្រកាសថា ព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាង ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់ពួកគេទេ។ ពួកគេគិតថា ត្រឹមត្រូវ ដែលជឿលើព្រះលោហិតរបស់ព្រះគ្រីស្ទ ហើយពួកគេធ្វើបន្ទាល់ពីចិត្តជឿជាក់របស់ពួកគេ។ ហើយពួកគេអាចជឿយ៉ាងមុតមាំ ហើយនិយាយថា ព្រះអម្ចាស់គឺជាព្រះគ្រីស្ទ និងព្រះរាជបុត្រានៃព្រះ ប៉ុន្តែពួកគេនៅតែជាមនុស្សមានបាបដដែល។ ពួកគេគិតថា បើសិនពួកគេជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះ ពួកគេនឹងបានសង្រ្គោះ ទោះបើពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួនក៏ដោយ។
ជំនឿបែបនេះ មិនមែនជាជំនឿត្រឹមត្រូវឡើយ ហើយមិនអាចជួយពួកគេឲ្យបានកើតជាថ្មីឡើយ។ ប៉ុន្តែមានតែបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវទេ ទើបរាប់យើងជាសុចរិត។
ដូច្នេះ តើ និក្ខមនំ ១២ មានន័យយ៉ាងដូចម្តេច? ខ្ញុំបានមើលក្នុងព្រះគម្ពីរ ហើយគិតថា «តើមានបញ្ហាអ្វីទេ ដែលជឿតែព្រះលោហិតរបស់ព្រះយេស៊ូវ ហើយព្រងើយកន្តើយចំពោះបុណ្យជ្រមុជរបស់ទ្រង់?»។ សូម្បីតែមុនពេលខ្ញុំបានបញ្ចប់ការអានកណ្ឌនិក្ខមនំ ខ្ញុំបានរកឃើញសេចក្តីពិតថា សេចក្តីសង្រ្គោះមិនមក ដោយព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខទេ ប៉ុន្តែដោយបុណ្យជ្រមុជរបស់ទ្រង់ផងដែរ។ នៅពេញក្នុងព្រះគម្ពីរ ខ្ញុំប្រាកដច្បាស់ថា យើងបានកាត់ស្បែកនៅក្នុងចិត្តរបស់យើង តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងផងដែរ។
 
ហេតុអ្វីគ្រីស្ទបរិស័ទភាគច្រើន នៅតែជាមនុស្សមានបាប?
ពីព្រោះពួកគេមិនជឿលើ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
នៅក្នុង និក្ខមនំ ១២ ខ្ញុំបានដឹងថា មុនពេលមនុស្សម្នាក់ត្រូវបានអនុញ្ញាតឲ្យបរិភោគសាច់នៃបុណ្យរំលង គាត់ត្រូវតែកាត់ស្បែកជាមុនសិន។ នេះគឺជាមូលហេតុដែលព្រះនិយាយនៅក្នុង ខ.៤៩ថា «មិន​ត្រូវ​បរិភោគ​ឆៅ​ឬ​ស្ងោរ​ទេ គឺ​ត្រូវ​អាំង​វិញ ឲ្យ​មាន​ជាប់​ទាំង​ក្បាល​ទាំង​ជើង ហើយ​នឹង​អាការៈ​ខាង​ក្នុង​ផង »។
ដូច្នេះ អ្នកណាដែលមិនទាន់កាត់ស្បែក មិនអាចបរិភោគសាច់នៃបុណ្យរំលងបានឡើយ។ នេះគឺជាសេចក្តីពិត ដែលខ្ញុំបានរកឃើញ។ ស្រដៀងគ្នាដែរ ពេលយើងជឿព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើង ជាដំបូង យើងត្រូវតែទទួលយកការពិតថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅទន្លេយ័រដាន់ ហើយបន្ទាប់មក ទទួលយកការពិតថា ព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាងសម្រាប់អំពើបាបទាំងនោះហើយ។
នៅពេលខ្ញុំបានដឹងថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីទទួលការវិនិច្ឆ័យសម្រាប់អំពើបាប ដែលទ្រង់ដោះចេញ​ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ខ្ញុំបានដឹងអំពីអត្ថន័យនៃការកាត់ស្បែកខាងវិញ្ញាណ ដែលបានសង្រ្គោះយើងចេញពីអំពើបាប និងអំពើរំលងទាំងអស់របស់លោកិយនេះ។
នៅពេលនោះហើយ ដែលខ្ញុំបានដឹងថា អំពើបាបទាំងអស់របស់ខ្ញុំត្រូវបានដោះចេញទាំងស្រុងហើយ ហើយចិត្តរបស់ខ្ញុំបានក្លាយជាសដូចជាព្រិល ហើយជាចុងក្រោយ ខ្ញុំបានទទួលយកទុកក្នុងចិត្តនូវដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ។
ខ្ញុំ បានដឹងថា មានកិច្ចការពីរ ដែលសង្រ្គោះយើង គឺការកាត់ស្បែក និងឈាមកូនចៀមនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងការផ្ទេរអំពើបាបទាំងអស់ទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺដូចគ្នា និងតែមួយ។
ព្រះយេស៊ូវគ្រីស្ទ បានទទួលរងការដាក់ទណ្ឌកម្ម មិនមែនដោយសារទ្រង់បានធ្វើបាបឡើយ ប៉ុន្តែដោយសារទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាម រយៈបុណ្យជ្រមុជរបស់ទ្រង់វិញ។ អស់អ្នកដែលជឿថា លោកយ៉ូហាន បាទ្ទីស ដែលជាតំណាងនៃមនុស្សជាតិ បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ក៏ជឿលើទំាងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងទាំងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងផងដែរ។
ដូច្នេះ ហេតុអ្វីមនុស្សយ៉ាងច្រើនបដិសេធបុណ្យជ្រមុជរបស់ទ្រង់ ទោះបើព្រះគម្ពីរបានពណ៌នាអំពីវាជាច្រើនដង? ដោយការធ្វើដូច្នោះ ពួកគេនៅតែជាមនុស្សមានបាប ទោះបើពួកគេជឿព្រះយេស៊ូវក៏ដោយ។ ពួកគេអាចជឿព្រះយេស៊ូវ ប៉ុន្តែពួកគេត្រូវបានកាត់ចេញពីព្រះ។ ពួកគេគឺជាមនុស្សមានបាបដែលគួរឲ្យអាណិត ដែលនឹងទៅស្ថាននរក ទោះបើពួកគេបានជឿលើព្រះយេស៊ូវក៏ដោយ។
តើពួកគេនៅតែជាមនុស្សមានបាបយ៉ាងដូចម្តេច បើសិនពួកគេជឿព្រះយេស៊ូវ? ហេតុអ្វីពួកគេរស់នៅជាមនុស្សមានបាប? ហើយហេតុអ្វីពួកគេកំពុងធ្វើដំណើរចុះទៅសេចក្តីវិនាស? គួរឲ្យសោកស្តាយណាស់។ ពួកគេនឹងនៅតែជាមនុស្សមានបាប ពីព្រោះពួកគេមិនជឿសេចក្តីពិតថា អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ដែលបាននាំសេចក្តីសង្រ្គោះដ៏អស់កល្ប ជានិច្ចមកដល់មនុស្សទាំងអស់ តាមរយៈបុណ្យជ្រមុជខាងវិញ្ញាណរបស់ទ្រង់។
មនុស្ស គិតថា ពួកគេបានសង្រ្គោះ ដោយការជឿលើព្រះលោហិតរបស់ព្រះយេស៊ូវ ប៉ុន្តែជំនឿបែបនេះមិនធ្វើឲ្យពួកគេបានពេញលេញឡើយ។ ហេតុអ្វី? ពីព្រោះពួកគេមិនបានផ្ទេរអំពើបាបរបស់ខ្លួនទៅលើព្រះយេស៊ូវ!
យើង អាចបានសង្រ្គោះ ដោយការជឿលើទឹក (បុណ្យជ្រមុជរបស់ព្រះគ្រីស្ទ) និងព្រះលោហិតរបស់ទ្រង់ តាមរបៀបដែលព្រះបានបង្គាប់មក៖ សេចក្តីសង្រ្គោះនៃការកាត់ស្បែកខាងវិញ្ញាណ។ ហើយបន្ទាប់មក យើងអាចធ្វើជាកូនពិតរបស់ព្រះបាន។
យើង ត្រូវតែសួរខ្លួនឯងថា «បើសិនយើងជឿតែព្រះលោហិតរបស់ព្រះយេស៊ូវ ជាការកាត់ស្បែក តើអំពើបាបរបស់យើងអាចត្រូវបានលាងសម្អាតទាំងស្រុងបានឬទេ?»។ យើងត្រូវតែពិនិត្យមើលឲ្យបានជ្រៅ នៅក្នុងចិត្តរបស់យើង ដើម្បីស្វែងរកចម្លើយ។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មនុស្សបានសង្រ្គោះ តាមរយៈការកាត់ស្បែក និងឈាមកូនចៀមនៃបុណ្យរំលង ដូចដែលយើងបានទទួលសេចក្តីសង្រ្គោះ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងផងដែរ។ តាមរបៀបនេះ យើងបានសង្រ្គោះចេញពីការដាក់ទណ្ឌកម្មរបស់ព្រះ និងចេញពីលោកិយដែលពេញដោយបាបនេះ។ អ្នកដែលជឿ បានធ្វើជាកូនរបស់ព្រះ ហើយព្រះធ្វើជាព្រះវរបិតារប​ស់ពួកគេ។
មនុស្សមា្នក់ បានសង្រ្គោះ និងបានធ្វើជាកូនរបស់ព្រះ ដោយការជឿលើកិច្ចការទាំងពីរនេះ៖ ការកាត់ស្បែក និងឈាមកូនចៀមនៃបុណ្យរំលង ដែលជាបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវ អះអាងថា នេះគឺជាសេចក្តីពិត។ ដូច្នេះ នេះគឺជាអត្ថន័យពិតនៃការបានកើតជាថ្មីដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ។
 
 
តើអ្វីគឺជាសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណ ដែលព្រះគម្ពីរបាននិយាយអំពី?
 
តើមនុស្សមានបាបអាច បានរាប់ជាសុចរិត ដោយគ្រាន់តែជឿលើ លោហិតរបស់ព្រះយេស៊ូវដែរទេ?
មិនអាចឡើយ
 
ព្រះយេស៊ូវ បានបោះបង់ចោលរាជបាល័្លង្ករបស់ទ្រង់នៅស្ថានសួគ៌ ហើយបានយាងចុះមកលោកិយនេះ។ ទ្រង់បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស នៅព្រះជន្ម៣០វស្សា ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។
ព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង គឺជាការកាត់ទោស សម្រាប់អំពើបាបរបស់មនុស្សមានបាបទាំងអស់នៅក្នុងលោកិយនេះ។ ហើយព្រះយេស៊ូវបានយាងមកធ្វើជាព្រះអង្គសង្រ្គោះនៅក្នុងលោកិយនេះ និងសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាប ដោយទឹក និងព្រះលោហិត។
តើយើងបានកើតជាថ្មីដោយព្រះលោហិតតែមួយមុខឬ? ទេ។ យើងបានសង្រ្គោះចេញពីបាប ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់។ ខ្ញុំចង់សួរសំណួរមួយដល់អ្នកដែលបានជឿតែព្រះលោហិតរបស់ព្រះយេស៊ូវ។ «តើមនុស្សមានបាបអាចបានរាប់ជាសុចរិត ដោយការជឿតែព្រះលោហិតរបស់ព្រះ គ្រីស្ទ ឬតាមរយៈទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងទាំងព្រះលោហិតរបស់ទ្រង់? តើដោយសារជំនឿថា យើងផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ឬគ្រាន់តែតាមរយៈព្រះលោហិតរបស់ទ្រង់តែមួយមុខ? ខ្ញុំចង់សួរអ្នកថា តើមួយណាគឺជាសេចក្តីពិត?»
ដើម្បីបានកើតជាថ្មីពិតប្រាកដដោយទឹក និងព្រះវិញ្ញណ យើងត្រូវតែធ្វើដូចតទៅ។ យើងត្រូវតែជឿថា ព្រះយេស៊ូវបានយាងមកលោកិយនេះជាសាច់ឈាម ហើយទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដាក់លើអង្គទ្រង់ នៅទន្លេយ័រដាន់ ដោយបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលយកការដាក់ទណ្ឌកម្មនៅលើឈើឆ្កាង សម្រាប់អំពើបាបទាំងអស់របស់យើង។ ដោយការជឿលើព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះពិតរបស់យើង តាមរបៀបនេះ យើងពិតជាអាចបានកើតជាថ្មី​បាន។
ខ្ញុំ ចង់សួរអ្នកម្តងទៀត។ បើសិនយោងតាមព្រះគម្ពីរ តើជំនឿគឺជាអ្វី? តើវាគឺជាជំនឿលើព្រះលោហិតរបស់ព្រះយេស៊ូវ ឬលើទំាងបុណ្យជ្រមុជ និងទាំងព្រះលោហិតរបស់ទ្រង់?
ជំនឿលើព្រះលោហិតរបស់ព្រះយេស៊ូវគឺថា ព្រះយេស៊ូវបានទទួលការវិនិច្ឆ័យ និងការដាក់ទណ្ឌកម្មសម្រាប់អំពើបាបទាំងអស់របស់លោកិយនេះ។ ដោយសារទ្រង់ត្រូវបានគេវាយធ្វើបាប និងរងរបួសសម្រាប់អំពើបាបរបស់យើង យើងបានសង្រ្គោះចេញពីការ វិនិច្ឆ័យដ៏អាក្រក់។ ប៉ុន្តែនេះមិនមែនជាសេចក្តីពិតពេញលេញទេ។ មុនពេលយើងទទួលយក គោលលទ្ធិនេះ យើងត្រូវតែបញ្ជាក់ចំណុចមួយនេះឲ្យបានច្បាស់លាស់សិន។ ហេតុអ្វីព្រះយេស៊ូវត្រូវតែជាប់ឆ្កាង?
ព្រះគម្ពីរ និយាយយ៉ាងច្បាស់លាស់ថា ឈ្នួលនៃអំពើបាបគឺជា សេចក្តីស្លាប់។ ព្រះយេស៊ូវ មិនដែលធ្វើបាបសោះនៅក្នុងលោកិយនេះ។ ទ្រង់បានយាងមកជាសាច់ឈាម​តាមរយៈរូបកាយរបស់នាងម៉ារា ប៉ុន្តែទ្រង់បានយាងមកក្នុងរូបភាពជារាស្ត្ររបស់ទ្រង់ ក្នុងនាមជាព្រះរាជបុត្រានៃព្រះដ៏បរិសុទ្ធ និងក្នុងនាមជាព្រះអង្គសង្រ្គោះរបស់មនុស្សមានបាបទាំងអស់។ នេះហើយគឺជាមូលហេតុដែលទ្រង់ត្រូវតែទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស មុនពេលទ្រង់សុគតនៅលើឈើឆ្កាង។ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ ទ្រង់បានទទួលយកអំពើបាបទាំងអស់របស់យើង ដាក់លើអង្គ ទ្រង់។ ដូច្នេះ បើសិនមិនមានបុណ្យជ្រមុជទេ ទ្រង់មិនអាចត្រូវបានកាត់ទោស និងបង្ហូរព្រះលោហិតនៅលើឈើឆ្កាងបានដែរ។
 
 
ប្រព័ន្ធថ្វាយយញ្ញបូជានៅក្នុងព្រះគម្ពីរសញ្ញាចាស់
 
តើអ្វីខ្លះជាល័ក្ខខ័ណ្ឌចាំបាច់ សម្រាប់ការថ្វាយយញ្ញបូជា?
១. សត្វរស់ដែលឥតខ្ចោះមួយ ២. ការដាក់ដៃលើ ៣. ឈាមរបស់សត្វនោះ
 
ចូរយើងពិនិត្យមើលសេចក្តីពិត តាមរយៈប្រព័ន្ធថ្វាយយញ្ញបូជានៅរោងឧបោសថ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទាំងមនុស្សមានបាប និងសម្តេចសង្ឃដាក់ដៃរបស់ខ្លួននៅលើយញ្ញបូជាជាកូនចៀម ឬពពែ ដើម្បីផ្ទេរអំពើបាបរបស់ខ្លួន ឬអំពើបាបរបស់ប្រជាជនស្រាអែលទៅលើក្បាលរបស់វា។ បន្ទាប់មក គេសំឡាប់តង្វាយនោះ និងថ្វាយវានៅអាសនា។ ព្រះគម្ពីរសញ្ញាចាស់ គឺជា​សញ្ញាប្រាប់ជាមុនអំពីព្រះគម្ពីរសញ្ញាថ្មី ហើយព្រះយេស៊ូវគ្រីស្ទគឺជាកូនចៀមសម្រាប់ធ្វើជាយញ្ញបូជា ដែលព្រះបានសន្យាបញ្ជូនមក។
តើអ្នកទាំងអស់គ្នា បានផ្ទេរអំពើបាបទាំងអស់របស់ខ្លួនទៅលើព្រះយេស៊ូវនៅពេលណា? ខ្ញុំចង់ឲ្យអ្នកគិតអំពីចម្លើយសម្រាប់សំណួរនេះ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជនជាតិ អ៊ីស្រាអែលមិនអាចសំឡាប់យញ្ញបូជាបានឡើយ បើសិនមិនមានការដាក់ដៃលើ (ការដាក់ដៃលើ គឺដើម្បីផ្ទេរអំពើបាបទៅលើតង្វាយលោះបាប)។ មុនពេលគេនាំតង្វាយលោះមកកាន់អាសនា គេត្រូវបានដាក់ដៃលើក្បាលរបស់វាជាមុនសិន ដើម្បីផ្ទេរអំពើបាបទៅលើវា។
«នោះ​គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​នៃ​សត្វ​នោះ ហើយ​ទ្រង់​នឹង​ទទួល​ដង្វាយ​នោះ​ស្នង​គេ ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន​គេ» (លេវីវិន័យ ១:៤)។ កណ្ឌលេវីវិន័យសរសេរថា គ្រប់ទាំងតង្វាយតម្រូវឲ្យមានការដាក់ដៃលើ ហើយតាមរយៈការដាក់ដៃលើក្បាលរបស់តង្វាយ ជនជាតិអ៊ីស្រាអែលអាចផ្ទេរអំពើបាបរបស់ខ្លួន ទៅលើវាបាន ហើយតាមរយៈការថ្វាយឈាម និងសាច់របស់វាទៅចំពោះព្រះ ដោយជំនឿ ពួកគេអាចបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន បាន។ ដូច្នេះ ជនជាតិ អ៊ីស្រាអែលក៏បានសង្រ្គោះ ដោយសារជំនឿផងដែរ នៅក្នុងព្រះគម្ពីរសញ្ញាចាស់។
នៅពេលគេថ្វាយតង្វាយដុតទៅចំពោះព្រះ មនុស្សមានបាបម្នាក់ត្រូវតែដាក់ដៃរបស់ខ្លួនលើក្បាលរបស់វា ដើម្បីផ្ទេរអំពើបាបរបស់ខ្លួនទៅលើវា។ បន្ទាប់មក គេសំឡាប់តង្វយនោះ ជំនួសឲ្យមនុស្សមានបាប ហើយឈាមរបស់វាត្រូវបានប្រោសនៅលើស្នែងទាំងបួននៃអាសនា ហើយឈាមដែលនៅសល់ទាំងអស់ត្រូវបានចាក់ទៅលើដីនៅជើងអាសនា។ នេះហើយគឺជារបៀបដែលមនុស្សមានបាបបានសង្រ្គោះ។
នៅក្នុងព្រះគម្ពីរសញ្ញាថ្មីវិញ មនុស្សមានបាបអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួនបាន តាមរយៈជំនឿលើទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ១យ៉ូហាន ៥:១-១០ និយាយថា មនុស្សមានបាបម្នាក់បានសង្រ្គោះ នៅពេលគាត់ជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងឈាមកូនចៀម (ឈើឆ្កាង)។
ដូច្នេះ មនុស្សមានបាបទាំងអស់អាចបានសង្រ្គោះ ដរាបណាពួកគេជឿទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងទាំងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់ រួមជាមួយព្រះវិញ្ញាណ គឺជាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
អ្នករាល់គ្នាជាទីស្រឡាញ់! តើអ្នកអាចបានសង្រ្គោះដោយគ្រាន់តែជឿព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទដែរទេ? អស់អ្នកដែលគិតថា ខ្លួនអាចបានកើតជាថ្មី ដោយការជឿតែព្រះលោហិតនៅលើឈើឆ្កាង នៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន។ ប៉ុន្តែយើងអាចបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលជាការកាត់ស្បែកខាងវិញ្ញាណនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលស្មើគ្នានឹងការកាត់ស្បែកដែលត្រូវបានពិពណ៌នានៅក្នុងព្រះគម្ពីរសញ្ញាចាស់។
និកាយទាំងអស់ មានគោលលទ្ធិផ្ទាល់ខ្លួន។ យើងដឹងថា ពួកគេទាំងអស់គ្នានឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក បើសិនពួកគេមិនបោះបង់ចោលជំនឿខុសឆ្គងរបស់ខ្លួន។ ពួកជំនុំព្រីសបេធើរាន ផ្តោតលើគោលលទ្ធិអំពីការតម្រូវទុកជាមុន ពួកជំនុំមេតូឌីស្ទផ្តោតលើអាមីនៀនិយម ដូចជា មនុស្សជាតិនិយម ពួកជំនុំបាប់ទ្ទីសផ្តោតលើបុណ្យជ្រមុជទឹក ហើយពួកជំនុំសេចក្តីបរិសុទ្ធផ្តោតលើជីវិត បរិសុទ្ធ។ គោលលទ្ធិទាំងអស់នេះ សុទ្ធតែបានវង្វេងចេញពីព្រះបន្ទូលនៃសេចក្តីពិតទាំងអស់។
ប៉ុន្តែតើព្រះបន្ទូលនៃសេចក្តីពិត នៅក្នុងព្រះគម្ពីរនិយាយអំពីការបានកើតជាថ្មីយ៉ាងដូចម្តេច? ព្រះគម្ពីរនិយាយថា យើងអាចស្វែងរកសេចក្តីពិតឃើញនៅក្នុងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់។ អ្នកដែលជឿ និងដើរតាមព្រះបន្ទូល និងមានជំនឿលើការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ នឹងរកឃើញសេចក្តីប្រោសលោះ។
 
តើអ្វីជាអាថ៌កំបាំងនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ?
 
តើអ្វីជាការកាត់ស្បែកខាងវិញ្ញាណ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាការកាត់ស្បែកខាង វិញ្ញាណ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្រះបានមានបន្ទូលថា អ្នកណាដែលមិនបានកាត់ស្បែក ត្រូវតែកាត់ចេញពីរាស្ត្ររបស់ទ្រង់។
យើង ត្រូវតែដឹង និងជឿថា ការកាត់ស្បែកខាងវិញ្ញាណនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺពិតជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ដោយសារនៅពេលចាប់ផ្តើមព័ន្ធកិច្ចជាសាធារណៈរបស់ទ្រង់ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីស នៅឯទន្លេយ័រដាន់ យើងអាចបានកាត់ស្បែកខាងវិញ្ញាណ ដោយការជឿលើបុណ្យជ្រមុជរបស់ ទ្រង់។ យើងគួរតែពិចារណាដោយយកចិត្តទុកដាក់ អំពីមូលហេតុ ដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីស។
«នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលីឡេ មក​ឯ​ យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ» (ម៉ាថាយ ៣:១៣-១៥)។
ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ពីលោកយ៉ូហាន- បាទ្ទីស ក្នុងទន្លេយ័រដាន់ ដែលជា «ទន្លេនៃសេចក្តីស្លាប់»។ លោក យ៉ូហាន-បាទ្ទីស បានដាក់ដៃរបស់គាត់នៅលើព្រះសិរសារបស់ព្រះយេស៊ូវ ហើយបានជ្រមុជទ្រង់ចុះទៅក្នុងទឹកទាំងស្រុង។ នេះគឺជារបៀបត្រឹមត្រូវ ដើម្បីទទួលបុណ្យជ្រមុជ (បុណ្យជ្រមុជ៖ ត្រូវបានជ្រមុជចុះទៅក្នុងទឹក)។ ដើម្បីឲ្យព្រះយេស៊ូវដោះអំពើបាបទាំងអស់របស់លោកិយនេះបាន ទ្រង់ត្រូវតែទទួលបុណ្យជ្រមុជ តាមរបៀបដូចគ្នានឹងការដាក់ដៃលើ ដែលត្រូវបានពិពណ៌នានៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាការកាត់ស្បែកខាងវិញ្ញាណរបស់អ្នកដែលជឿលើព្រះយេស៊ូវ។ «ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​ យ៉ាង​ដូច្នេះ» (ម៉ាថាយ ៣:៥)។ វាគួរឲ្យព្រះយេស៊ូវដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយធ្វើជាព្រះជាម្ចាស់ និងជាព្រះអង្គសង្រ្គោះរបស់យើង។ ដូច្នេះ ដូចដែលបានសរសេរទុក ដ្បិតគួរឲ្យទ្រង់បានសុគតនៅលើឈើឆ្កាង ជាមួយអំពើបាបទាំងអស់របស់យើងនៅលើព្រះសិរសារបស់ទ្រង់។
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ មានអំណាចធ្វើឲ្យមនុស្សមានបាបទាំងអស់បានកើតជាថ្មីបាន។ នេះគឺជាអាថ៌កំបាំងនៃដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
កិច្ចការទីមួយ ដែលព្រះយេស៊ូវបានធ្វើនៅក្នុងព័ន្ធកិច្ចជា សាធារណៈរបស់ទ្រង់ ដើម្បីសង្រ្គោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេ គឺត្រូវទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីស។ បុណ្យជ្រមុជ មានន័យថា «ត្រូវបានលាងសម្អាត ត្រូវបានកប់ ផ្ទេរឲ្យ»។
តាមរយៈការទទួលបុណ្យជ្រមុជ តាមរបៀបដែលព្រះបានបង្គាប់មក ព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់។ «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!» (យ៉ូហាន ១:២៩)។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ មានន័យថា មនុស្សទាំងអស់នៅក្នុងលោកិយនេះដែលជឿលើទ្រង់ បានកាត់ស្បែកខាងវិញ្ញាណ។
ក្រោយមកទៀត ទ្រង់បានយាងទៅឈើឆ្កាង ក្នុងនាមជាកូនចៀមនៃព្រះ ដែលបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយទទួលយកការដាក់ទណ្ឌកម្មសម្រាប់មនុស្សមានបាបទាំងអស់។ ដូច្នេះ ទ្រង់បានសង្រ្គោះមនុស្សទាំងអស់ចេញពីបាប។
ដូច្នេះ អស់អ្នកដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ជាសេចក្តីសង្រ្គោះរបស់ខ្លួន បានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន ពីព្រោះព្រះយេស៊ូវគ្រីស្ទបានសង្រ្គោះមនុស្សមានបាបទាំងអស់ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់រួចហើយ។ នេះហើយគឺជាសេចក្តីពិតនៃការកាត់ស្បែកខាងវិញ្ញាណ។
 
 
តើសេចក្តីសង្រ្គោះមកតាមរយៈតែព្រះលោហិត តែមួយមុខឬ? ទេ មិនមែនទេ
 
តើព្រះយេស៊ូវបានយាងមក លោកិយនេះតាមរយៈអ្វី?
តាមរយៈទឹក និងព្រះលោហិត
 
១យ៉ូហាន ៥:៤-៨ និយាយថា «ពី​ព្រោះ​គ្រប់​ទាំង​អស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យ ជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺ​ជា​សេចក្តី​ជំនឿ​របស់​យើង តើ​អ្នក​ណា​ជា​អ្នក​ឈ្នះ​លោកីយ៍ បើ​មិន​មែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ សក្ខីភាព​អំពី​ព្រះយេស៊ូវ គ្រីស្ទ និង​អំពី​ជីវិត​អស់​កល្ប​ជានិច្ច គឺ​ព្រះយេស៊ូវគ្រីស្ទ​នេះ​ហើយ ដែល​យាង​មក​ដោយ​ទឹក ហើយ​និង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះ គឺ​ទាំង​ទឹក​ទាំង​ឈាម​ផង គឺ​ជា​ព្រះវិញ្ញាណ​ដែល​ធ្វើ​បន្ទាល់ ដ្បិត​ព្រះវិញ្ញាណ​ទ្រង់​ជា​សេចក្តី​ពិត មាន​សាក្សី​៣​អង្គ​ដែល​ធ្វើ​បន្ទាល់​នៅ​ស្ថានសួគ៌ គឺ​ជា​ព្រះ វរបិតា​១ ព្រះបន្ទូល​១ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ ហើយ​មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី​ដែរ គឺ​ជា​ព្រះវិញ្ញាណ​១ ទឹក​១ និង​ឈាម​១ ទាំង​៣​នេះ​ក៏​ត្រូវ​គ្នា​ដែរ»។
ឱគ្រីស្ទបរិស័ទទាំងឡាយអើយ! តើអ្វីគឺជាទីបន្ទាល់របស់អ្នកពីទ្រង់ជាព្រះអង្គសង្រ្គោះរបស់អ្នក? គ្មានអ្វីក្រៅពីសេចក្តីជំនឿលើព្រះរាជបុត្រានៃព្រះ ដែលបានយាងមកដោយទឹក និងព្រះលោហិតទេ។
តើអ្វីគឺជាជ័យជំនះលើលោកិយនេះ? គ្មានអ្វីក្រៅពីអំណាចនៃសេចក្តីជំនឿលើទឹក និងព្រះលោហិតទេ។ គឺជាព្រះយេស៊ូវ ដែលបានយាងមកដោយទឹក និងព្រះលោហិត ហើយគឺជាព្រះវិញ្ញាណ ដែលធ្វើបន្ទាល់ពីទ្រង់ ពីព្រោះព្រះវិញ្ញាណគឺជាសេចក្តីពិត។
មានបីមុខ ដែលធ្វើបន្ទាល់នៅលើផែនដីនេះ៖ ទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ ហើយទាំងបីនេះគឺជាតែមួយ។ ព្រះយេស៊ូវ បានយាងមកលោកិយនេះជាសាច់ឈាម ទ្រង់បានទទួលបុណ្យជ្រមុជ និងបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើង ចេញពីការដាក់ទណ្ឌកម្មដ៏អស់កល្ប ជានិច្ច។ ហើយភស្តុតាងដែលព្រះដ៏ជាព្រះអាទិកររបស់យើង បានធ្វើជាព្រះអង្គសង្រ្គោះរបស់មនុស្សមានបាបទាំងអស់ មាននៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលសង្រ្គោះយើងទាំងអស់គ្នានេះហើយ។
វាគឺជាភស្តុតាង ដែលព្រះយេស៊ូវ ដែលបានយាងមកលោកិយនេះជាព្រះវិញ្ញាណនៅក្នុងសាច់ឈាម បានទទួលបុណ្យជ្រមុជនៅទន្លេយ័រដាន់ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់ ហើយបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីទទួលយកការដាក់ទណ្ឌកម្មសម្រាប់អំពើបាបរបស់យើង។ ដូច្នេះ ទ្រង់បានសង្រ្គោះអស់អ្នកដែលនៅក្នុងទ្រង់។ នេះហើយគឺជាដំណឹងល្អដើមអំពីទឹក និងព្រះវិញ្ញាណ។
 
 
តើអ្វីគឺជាទឹក និងព្រះវិញ្ញាណ ដែលធ្វើបន្ទាល់ពី សេចក្តីសង្រ្គោះរបស់ព្រះ?
 
តើអ្វីគឺជាដៃគូរបស់ការកាត់ស្បែក ដែលត្រូវបានបរិយាយ នៅក្នុងព្រះគម្ពីរសញ្ញាចាស់?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
ទឹក សំដៅទៅលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ មានន័យថា ការកាត់ស្បែក។ ហើយដៃគូរបស់ការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ភស្តុតាងដែលអំពើបាបទាំងអស់របស់លោកិយនេះ ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ មាននៅក្នុងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
អ្នកដែលជឿសេចក្តីពិតនេះ អាចឈរនៅចំពោះព្រះ ហើយនិយាយដោយបញ្ញាចិត្តជ្រះថ្លាបានថា «ទ្រង់គឺជាព្រះអង្គសង្រ្គោះ និងព្រះអម្ចាស់របស់ទូលបង្គំ ពីព្រោះទូលបង្គំជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ដែលជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ ទូលបង្គំមិនមានបាបទៀតទេ។ ទូលបង្គំគឺជាកូនរបស់ព្រះ ហើយទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់ទូលបង្គំ»។ យើងអាចប្រកាសបែបនេះ ដោយជំនឿពិត។ ហើយយើងអាចនិយាយបែបនេះបាន ពីព្រោះយើងមានជំនឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។
តើព្រះបន្ទូលអ្វីដែលអនុញ្ញាតឲ្យយើងបានកើតជាថ្មី? វាគឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ដែលជាសេចក្តីបន្ទាល់ពីសេចក្តីសង្រ្គោះនៅក្នុងចិត្តរបស់យើង។ នេះហើយគឺជាដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។
ឱគ្រីស្ទបរិស័ទជាទីស្រឡាញ់អើយ! ខ្ញុំចង់សួរអ្នកម្តងទៀតថា «តើមនុស្សមានបាបម្នាក់អាចបានសង្រ្គោះ តាម រយៈព្រះលោហិតរបស់ព្រះគ្រីស្ទតែមួយមុខឬ? ទេ។ សេចក្តីសង្រ្គោះ មិនគ្រាន់តែតម្រូវឲ្យមានជំនឿលើការសុគតរបស់ទ្រង់នៅលើឈើឆ្កាងប៉ុណ្ណោះទេ ប៉ុន្តជំនឿទាំងលើទឹក និងទាំងព្រះវិញ្ញាណវិញ ដែលជាដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលជួយឲ្យមនុស្សមានបាបបានកើតជាថ្មី។ ឥឡូវនេះ ខ្ញុំចង់នាំអ្នកទៅឯព្រះគម្ពីរ ដែលនិយាយអំពីទឹក ឬបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។
១ពេត្រុស ៣:២១-២២ និយាយថា «ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សំអាត​ក្អែល​របស់​រូប​សាច់​ចេញ​ទេ គឺ​ជា​សេចក្តី​សន្មតិ​របស់​បញ្ញា​ចិត្ត​ដ៏​ជ្រះថ្លា​ចំពោះ​ព្រះ​វិញ ដោយ​សារ​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ស្ថានសួគ៌ គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ទាំង​មាន​ពួក​ទេវតា ពួក​មាន​អំណាច និង​ពួក​មាន​ឥទ្ធិឫទ្ធិ​ទាំង​ប៉ុន្មាន ចុះ​ចូល​នឹង​ទ្រង់​ដែរ»។
សាវកពេត្រុស បានធ្វើបន្ទាល់ថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាគំរូដែលសង្រ្គោះយើង ហើយក៏ជាភស្តុតាងនៃសេចក្តីសង្រ្គោះចេញពីបាបផងដែរ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ស្មើគ្នានឹងការកាត់ស្បែកក្នុងព្រះគម្ពីរសញ្ញាចាស់។ ដូចដែលប្រជាជនអ៊ីស្រាអែលបានជឿលើព្រះបន្ទូលព្រះ និងហបានកាត់ស្បែកអង្គជាតិរបស់ខ្លួន ដើម្បីបានធ្វើជាកូនរបស់ព្រះក្នុងព្រះគម្ពីរសញ្ញាចាស់ បុណ្យជ្រមុជរបស់ព្រះយេស៊ូវសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ នៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មី។
ដូច្នេះ ការកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺដូចគ្នា និងតែ មួយ។ តើឥឡូវនេះអ្នកទាំងអស់គ្នាជឿថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ពិតជាដូចគ្នានឹងការកាត់ស្បែកដែរឬទេ? ដូចដែលបាន សរសេរនៅក្នុង ១ពេត្រុ ៣:២១ ក៏មានគំរូមួយ ដែលសង្រ្គោះយើងនៅពេលនេះដែរ គឺជាបុណ្យជ្រមុជ។ តើអ្នកអាចប្រកែកជាមួយព្រះបន្ទូលព្រះដែលបានកត់ទុកនៅក្នុងព្រះគម្ពីរបានដែរឬទេ?
តើយើងដែលរស់នៅក្នុងលោកិយនេះ អាចបានរួចពីបាបដោយរបៀបណា? គឺដោយសារតែព្រះយេស៊ូវគ្រីស្ទ ដែលបានទទួលបុណ្យជ្រមុជ ដើម្បីសម្រេចគ្រប់ទាំងសេចក្តីសុចរិត ដើម្បីឲ្យយើងអាចទទួលបានសេចក្តីសង្រ្គោះចេញពីបាប។ ម៉ាថាយ ៣:១៥ និយាយថា «ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ»។
ដោយសារអំពើបាបទាំងអស់របស់យើង ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ ឥឡូវនេះ អស់អ្នកដែលជឿទ្រង់ មិនមានបាបទៀតទេ។ យើងទាំងអស់គ្នា អាចបានរាប់ជាសុចរិត ដោយការទទួលយកសេចក្តីពិតថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ហើយ។ ហើយព្រះយេស៊ូវគ្រីស្ទ បានទទួលយកអំពើបាបទាំងអស់របស់យើង ដាក់លើអង្គទ្រង់ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងចេញពីការដាក់ទណ្ឌកម្មរបស់ព្រះ។
កិច្ចការពីរ ដែលសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់ខ្លួន គឺទឹក និងព្រះលោហិត។ ការដែលទ្រង់ទទួលយកអំពើបាបរបស់យើង និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាងជំនួសយើង គឺជាកិច្ចការចម្បងពីរ ដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់យើង ក្នុងកំឡុងពេលបីឆ្នំានៃព័ន្ធ​កិច្ចជាសាធារណៈរបស់ទ្រង់នៅលើផែនដីនេះ។
យ៉ូហាន ១:២៩ និយាយថា «នុះន៍! កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក!»។ ព្រះយេស៊ូវគ្រីស្ទ បានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបរបស់លោកិយនេះចេញ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីធួននឹងអំពើរំលងរបស់យើង។ ហើយទ្រង់គឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអាទិករ ហើយទ្រង់បានបំពេញសម្រេចសម័្ពន្ធមេត្រី ដែលព្រះបានបង្កើតឡើង នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដោយការដោះអំពើបាបរបស់លោកិយនេះចេញ។
អ្នកណាដែលជឿនៅក្នុងចិត្ត លើដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលជាទឹក និងព្រះលោហិត នឹងបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ ហើយព្រះអម្ចាស់នឹងធ្វើជាព្រះអង្គសង្រ្គោះដល់អស់អ្នកដែលជឿ។ សូមអរព្រះគុណដល់ព្រះអម្ចាស់! ហាលេលូយ៉ា! ព្រះយេស៊ូវ បានបំពេញសម្រេចសេចក្តីសង្រ្គោះរបស់យើង តាមដែលព្រះបានសន្យា ហើយទ្រង់បានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។
 
 
មិន​មែន​ជា​ការ​សំអាត​ក្អែល​របស់​រូប​សាច់​ចេញ​ទេ
 
តើសាច់ឈាមបានញែកជាបរិសុទ្ធ ទៅតាមពេលវេលាដែរទេ?
ទេ។ សាច់ឈាមបន្តបន្ថែមអំពើបាប រហូតដល់ថ្ងៃយើងស្លាប់
 
១ពេត្រុស ៣:២១ និយាយថា «ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សំអាត​ក្អែល​របស់​រូប​សាច់​ចេញ​ទេ គឺ​ជា​ សេចក្តី​សន្មតិ​របស់​បញ្ញា​ចិត្ត​ដ៏​ជ្រះថ្លា​ចំពោះ​ព្រះ​វិញ ដោយ​សារ​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ»។
នៅពេលមនុស្សម្នាក់ជឿលើព្រះយេស៊ូវគ្រីស្ទ និងយកទ្រង់ធ្វើជាព្រះអង្គសង្រ្គោះរបស់ខ្លួន មិនមានន័យថា គាត់ឈប់ប្រព្រឹត្តអំពើបាបខាងសាច់ឈាមទេ។ យើងអាចនៅតែបន្តធ្វើបាប ប៉ុន្តែដោយសារជំនឿរបស់យើងលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ យើងអាចផ្ទេរអំពើបាបរបស់យើង ទៅលើព្រះយេស៊ូវ ដែលបានបង់ថ្លៃសងដោយព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ដោយសារជំនឿលើកិច្ចការទាំងពីរនេះ ជាធាតុចាំបាច់នៃសេចក្តីសង្រ្គោះរបស់យើង យើងបានសង្រ្គោះពីអំពើបាបរបស់យើង។
ការបានកើតជាថ្មី មានន័យថា ការស្វាគមន៍ព្រះយេស៊ូវយាងចូលទៅក្នុងចិត្តរបស់យើង ក្នុងនាមជាព្រះអង្គសង្រ្គោះរបស់មនុស្សជាតិ។ ហើយសេចក្តីអត់ទោសអំពើបាបក៏សម្រេចបាននៅក្នុងចិត្តរបស់យើងផងដែរ។ នៅពេលយើងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ចិត្តរបស់យើងបានកើតជាថ្មី ប៉ុន្តែយើងបន្តប្រព្រឹត្តអំពើបាប និងអំពើរំលងជាមួយសាច់ឈាមរបស់យើង។ ប៉ុន្តែអំពើបាបខាងសាច់ឈាមទាំងអស់របស់យើងត្រូវបានអត់ទោសឲ្យរួចរាល់ទៅហើយ។
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាសេចក្តីបន្ទាល់ពីអស់អ្នកដែលបានសង្រ្គោះ។ យើងមិនមានបាបទៀតទេ កាលណាយើងជឿលើសេចក្តីអត់ទោសអំពើបាប តាមរយៈបុណ្យជ្រមុជរបស់ព្រះគ្រីស្ទ។ ហើយយើងបានកើតជាថ្មី កាលណាយើងទទួលយកទុកក្នុងចិត្តនូវសេចក្តីពិតនៃសេចក្តីសង្រ្គោះ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយបានរាប់ជាសុចរិត តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
នេះគឺជាជំនឿរបស់អ័ប្រាហាំនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជំនឿនៃការបានរាប់ជាសុចរិត ដែលសាវកប៉ុលបាននិយាយអំពី និងគំរូពីសេចក្តីសង្រ្គោះ ដែលសាវកពេត្រុសបានធ្វើបន្ទាល់ពី។
ដូចដែលអ័ប្រាហាំបានស្តាប់តាម និងជឿព្រះបន្ទូលព្រះ ហើយបានរាប់ជាសុចរិត យើងក៏បានសង្រ្គោះផងដែរ នៅពេលយើងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។
យ៉ូហាន ១:១២ និយាយថា «ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ»។ តើអ្នកទទួលយកព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គដែលបានសង្រ្គោះយើង ចេញពីអំពើបាបទាំងអស់របស់យើង តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ជាព្រះអង្គសង្រ្គោះរបស់អ្នកដែរឬទេ? យើងត្រូវតែទទួលយកសេចក្តីសង្រ្គោះ ដែលព្រះទានឲ្យយើង តាមរយៈទឹក និងព្រះលោហិតរបស់ព្រះរាជបុត្រានៃព្រះ។
តើយើងទទួលបានសេចក្តីសង្រ្គោះ​តាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទតែមួយមុខឬ? ទេ។ តាមរយៈទាំងទឹក និងទាំងព្រះលោហិតរបស់ព្រះយេស៊ូវ។ នៅក្នុងព្រះគម្ពីរ និយាយយ៉ាងច្បាស់លាស់ថា សេចក្តីសង្រ្គោះមិនមកតាមរយៈតែព្រះលោហិតមួយមុខទេ ប៉ុន្តែមកតាមរយៈទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងទាំងព្រះលោហិតរបស់ទ្រង់ផង។
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាការកាត់ស្បែកខាងវិញ្ញាណនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ វាគឺជាសេចក្តីពិតនៃ សេចក្តីសង្រ្គោះ ដែលកាត់ផ្តាច់អំពើបាបទាំងអស់ចេញពីយើង​ គឺជាសេចក្តីពិតថា ទ្រង់បានទទួលរងការដាក់ទណ្ឌកម្មសម្រាប់យើង គឺអ្នក និងខ្ញុំ។
ដោយការជឿលើដំណឹងល្អអំពី ការអត់ទោសអំពើបាប ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ យើងបានរួចពីអំពើបាបទាំងអស់ ដែលយើងប្រព្រឹត្តនៅក្នុងលោកិយនេះ។ នៅពេលយើងទទួលយកបុណ្យជ្រមុជ និងព្រះលោហិតទ្រង់ជាសេចក្តីសង្រ្គោះរបស់យើង អំពើបាបទាំងអស់នៅក្នុងចិត្តរបស់យើងត្រូវបានលាងសម្អាត។ ដូច្នេះ តើអ្នកជឿ និងយល់ថា នេះគឺជាសេចក្តីពិតដែរឬទេ? ខ្ញុំសង្ឃឹមយ៉ាងស្មោះត្រង់ថា អ្នកទាំងអស់គ្នានឹងជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ដូច្នេះ ចូរជឿ ហើយទទួលបានជីវិតអស់កល្បជានិច្ចចុះ។
សាវកប៉ុល បាននិយាយថា «ហើយ​ការ​កាត់​ស្បែក​ក៏​នៅ​ក្នុង​ចិត្ត» (រ៉ូម ២:២៩)។ តើយើងកាត់ស្បែកចិត្តយ៉ាងដូចម្តេច? យើងអាចកាត់ស្បែកខាងវិញ្ញាណបាន នៅពេលយើងជឿលើការយាងមករបស់ព្រះយេស៊ូវគ្រីស្ទជាសាច់ឈាម លើបុណ្យជ្រមុជរបស់ទ្រង់ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះ លើការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងលើការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។
សាវកប៉ុល បាននិយាយថា ការកាត់ស្បែកគឺជាការកាត់ស្បែកចិត្ត។ ការកាត់ស្បែកចិត្ត មានន័យថា ការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ បើសិនអ្នកចង់កាត់ស្បែកចិត្តរបស់អ្នក អ្នកត្រូវតែជឿដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ បន្ទាប់មក អ្នកអាចបានធ្វើជាកូនរបស់ព្រះយ៉ាងពិតប្រាកដ។
 
 
តើព្រះបានបញ្ជូនលោកយ៉ូហាន-បាទ្ទីសឲ្យមកឬ?
 
តើលោកយ៉ូហាន-បាទ្ទីស គឺជាអ្នកណា?
គាត់គឺជាតំណាងនៃមនុស្សជាតិ និងសម្តេចសង្ឃចុងក្រោយបង្អស់ តាមពូជរបស់អើរ៉ុន
 
នៅទីនេះ យើងត្រូវសួរថា​តើលោកយ៉ូហាន-បាទ្ទីសដែលបានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវគ្រីស្ទជាអ្នកណា? លោកយ៉ូហាន-បាទ្ទីស ជាតំណាងនៃមនុស្សជាតិ។ ម៉ាថាយ ១១:១១-១៤ និយាយថា «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​លោកយ៉ូហាន- បាទ្ទីសទេ ប៉ុន្តែ​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌ នោះ​ធំ​ជាង​គាត់​ហើយ តាំង​តែ​ពី​គ្រា​យ៉ូហាន-បាទីស្ទ ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថានសួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង ពី​ព្រោះ​អស់​ទាំង​ហោរា និង​ក្រឹត្យវិន័យ​បាន​ទាយ ដរាប​មក​ដល់​គ្រា​លោក​យ៉ូហាន ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រម​ទទួល​ពាក្យ​នេះ នោះ​គឺ​លោក​នេះ​ហើយ ជា​លោក​ អេលីយ៉ា​ដែល​ត្រូវ​មក»។
ឱគ្រីស្ទបរិស័ទជាទីស្រឡាញ់អើយ! ព្រះយេស៊ូវមានបន្ទូលថា មិនមានអ្នកណាដែលបានកើតជាស្ត្រីមក ធំជាងលោកយ៉ូហាន- បាទ្ទីសឡើយ។ សម័យសម្ព័ន្ធមេត្រីទីមួយរបស់ព្រះ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ត្រូវបានបញ្ចប់ ដោយកំណើតរបស់លោកយ៉ូហាន-បាទ្ទីស ពីព្រោះព្រះយេស៊ូវគ្រីស្ទ ដែលត្រូវបំពេញសម្រេចសម័្ពន្ធមេត្រីរបស់ព្រះ បានយាងមក នៅពេលចុងក្រោយ។
ដូច្នេះ តើអ្នកណាដែលត្រូវបំពេញសម្រេចសម័្ពន្ធមេត្រីរបស់ព្រះ? ព្រះយេស៊ូវគ្រីស្ទ និងលោកយ៉ូហាន-បាទ្ទីស។ លោកយ៉ូហាន-បាទ្ទីស បានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើព្រះយេស៊ូវ។ តើអ្នកណាគឺជាសម្តេចសង្ឃចុងក្រោយគេបង្អស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់? ហើយតើអ្នកណាគឺជាពូជរបស់អើរ៉ុន? ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់ បានធ្វើបន្ទាល់ថា គ្មានអ្នកណាម្នាក់ធំជាងលោក យ៉ូហាន-បាទ្ទីសឡើយ។ ហើយគាត់គឺជាតំណាងនៃមនុស្សជាតិ ដែលធំជាងគេក្នុងចំណោមមនុស្សទាំងអស់ដែលបានកើតពីស្ត្រីមក។
ចូរយើងពិចារណាសេចក្តីពិតដែលយើងមាន។ ម៉ូសេ អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប សុទ្ធតែបានកើតពីស្ត្រីមក។ ប៉ុន្តែក្នុងចំណោមមនុស្សដែលបានកើតពីស្ត្រីមក ទាំងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី តើអ្នកណាធំជាងគេ? គឺលោកយ៉ូហាន-បាទ្ទីស។
ក្នុងនាមជាហោរាចុងក្រោយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងជាពូជរបស់អើរ៉ុន លោកយ៉ូហាន-បាទ្ទីស បានធ្វើបុណ្យជ្រមុជថ្វាយកូនចៀមនៃព្រះនៅក្នុងព្រះគម្ពីរសញ្ញាថ្មី តាមរបៀបដូចគ្នា ដែលអើរ៉ុនបានដាក់ដៃលើតង្វាយលោះបាបនៅថ្ងៃធួននឹងបាប នៅក្នុងព្រះគម្ពីរសញ្ញាចាស់ផងដែរ។ គាត់បានធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវ ហើយបានផ្ទេរអំពើបាបទាំងអស់របស់លោកិយនេះទៅលើទ្រង់។ គាត់គឺជាអ្នកបម្រើម្នាក់របស់ព្រះ ហើយបានបំពេញសម្រេចការកាត់ស្បែកខាងវិញ្ញាណនៅក្នុងចិត្តរបស់មនុស្សជាតិ ដោយការធ្វើបុណ្យជ្រមុជថ្វាយព្រះយេស៊ូវគ្រីស្ទ។
យើង ត្រូវតែជឿលើព្រះលោហិតរបស់ព្រះយេស៊ូវ រួមជាមួយបុណ្យជ្រមុជរបស់ទ្រង់ ជាសេចក្តីបន្ទាល់ពីសេចក្តីសង្រ្គោះរបស់យើង។ ព្រះយេស៊ូវគ្រីស្ទ បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានទទួលយកការដាក់ទណ្ឌកម្មសម្រាប់អំពើបាបរបស់យើង។ ហើយកិច្ចការតែមួយគត់ ដែលយើងត្រូវតែធ្វើនោះ គឺត្រូវជឿលើសេចក្តីពិតនេះ។ នេះគឺជាបំណងព្រះហឫទ័យព្រះ ដែលយើងជឿលើអ្វីដែលព្រះយេស៊ូវបានធ្វើ។
កាលណាអ្នកជឿនៅក្នុងចិត្តលលើដំណឹងល្អអំពីការបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ អ្នកអាចក្លាយជាពូជរបស់អ័ប្រាហាំ និងជាកូនរបស់ព្រះបាន។ មានតែមនុស្សមួយចំនួនតូច ដែលនៅក្នុងព្រះគ្រីស្ទ ខណៈដែលមានមនុស្សជាច្រើន ដែលមិនទាន់បានទទួលយកទ្រង់នៅឡើយ។
ពេលថ្ងៃ ជិតផុតទៅ ហើយភាពងងឹតកំពុងតែចូលមក។ ចូរជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយអនុញ្ញាតឲ្យទ្រង់យាងចូលគង់នៅក្នុងចិត្តរបស់អ្នកចុះ។ ជំនឿរបស់អ្នកលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់ ធ្វើឲ្យអ្នកទទួលបានព្រះពរនៃសេចក្តីសង្រ្គោះខាងវិញ្ញាណ។
ចូរតែងតែចងចាំថា ការចាក់ប្រេងតាំងខាងវិញ្ញាណកើតមានឡើង នៅពេលអ្នកជឿដំណឹងល្អអំពីសេចក្តីសង្រ្គោះ ដែលជាដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ខ្ញុំចង់ឲ្យអ្នកបានដឹងថា អ្នកអាចត្រៀមចង្កៀងខាងវិញ្ញណ (ពួកជំនុំ) និងប្រេង (ព្រះវិញ្ញាណ) ដូចជាស្ត្រីក្រមុំព្រហ្មចារីមានប្រាជ្ញាដែរ (ម៉ាថាយ ២៥:៤) ដោយជឿដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ អស់អ្នកដែលជឿព្រះយេស៊ូវ ទៅពួកជំនុំជាមួយនឹងព្រះវិញ្ញាណនៅក្នុងចិត្តរបស់ខ្លួន។
 
 
តើព្រះយេស៊ូវបានទទួលបុណ្យជ្រមុជសម្រាប់អ្នកណា?
 
តើអ្វីគឺជាគោលបំណង នៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ?
ដើម្បីលាងសម្អាតអំពើបាបទាំងអស់ របស់មនុស្សជាតិ
 
«តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូល បង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ» (ម៉ាថាយ ៣:១៤-១៥)។
ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ ដើម្បីលាងសម្អាតអំពើបាបទាំងអស់របស់មនុស្សជាតិ។ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអង្គសង្រ្គោះរបស់យើង។ ទ្រង់គឺជាព្រះ អាទិករ ដែលបានបង្កើតយើងមក។ ហើយទ្រង់បានយាងមក តាមបំណងព្រះហឫទ័យព្រះវរបិតា ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់។
តើហោរាទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ បាននិយាយអំពីអ្នកណា? ពួកគេបាននិយាយអំពីព្រះយេស៊ូវ គ្រីស្ទ។ ហោរាទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ បាននិយាយអំពីការយាងរបស់ព្រះយេស៊ូវ មកក្នុងលោកិយនេះ ដើម្បីដោះអំពើបាបទាំងអស់របស់យើង ហើយរំដោះយើងឲ្យរួចពីបាបជារៀងរហូត។
ព្រះយេស៊ូវ បានយាងមកក្នុងលោកិយនេះ តាមការទាយនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយបានដោះអំពើបាបទាំងអស់របស់មនុស្សជាតិចេញ ចាប់ពីអ័ដាម និងអេវ៉ា ដល់មនុស្សចុងក្រោយបង្អស់នៅលើផែនដីនេះ។
ឥឡូវនេះ ចូរទទួលយកសេចក្តីសង្រ្គោះតាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ចុះ។ តើអ្នកនៅតែមិនច្បាស់ថា នេះគឺជាសេចក្តីពិតឬ? ហើយតើអ្នកនៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួនឬ? «ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ។» ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ដើម្បីសម្រេចគ្រប់ទាំងសេចក្តីសុចរិត។
ពាក្យថា «បុណ្យជ្រមុជ» មានន័យថា «ត្រូវបានលាងសម្អាត»។ ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីស តាមរបៀបដាក់ដៃលើ នៅក្នុងព្រះគម្ពីរសញ្ញាចាស់។
បន្ទាប់ពីទ្រង់បានទទួលយកអំពើបាបទាំងអស់របស់មនុស្សដាក់លើអង្គទ្រង់ហើយ ទ្រង់បានជ្រមុជអង្គទ្រង់នៅក្នុងទឹកទន្លេ យ័រដាន់។ ទន្លេនេះ បញ្ជាក់ពីការស្លាប់ និងការដាក់ទណ្ឌសម្រាប់មនុស្សមានបាប។ ការជ្រមុជចុះទៅក្នុងទឹករបស់ព្រះយេស៊ូវ ជានិមិត្តរូបនៃការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ហើយការងើបឡើងពីទឹកមកវិញរបស់ទ្រង់តំណាងឲ្យការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ បន្ទាប់ពីបានសុគតនៅលើឈើឆ្កាងហើយ ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ នៅថ្ងៃទីបី។
ព្រះយេស៊ូវ គឺជាព្រះ និងព្រះអង្គសង្រ្គោះរបស់យើង។ សេចក្តីពិតថា ព្រះយេស៊ូវបានយាងមកលោកិយនេះ ដើម្បីទទួលបុណ្យជ្រមុជ បង្ហូរព្រះលោហិតនៅលើឈើឆ្កាង មានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ហើយឥឡូវនេះ ទ្រង់កំពុងតែគង់នៅខាងស្តាំព្រះវរបិតា គឺជាភស្តុតាងបង្ហាញថា ទ្រង់បានសង្រ្គោះមនុស្សជាតិទាំងមូលចេញពីសេចក្តីស្លាប់ហើយ។ ដូច្នេះ តើអ្នកជឿសេចក្តីពិតនេះដោយស្មោះត្រង់ដែរឬទេ?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ គឺជាការកាត់ស្បែកខាងវិញ្ញាណនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ «ហើយ​ការ​កាត់​ស្បែក​ក៏​នៅ​ក្នុង​ចិត្ត។» ការកាត់ស្បែកចិត្ត ត្រូវបានសម្រេច នៅពេលយើងជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលជាសេចក្តីពិតនៃការផ្ទេរអំពើបាបរបស់យើងទៅលើព្រះយេស៊ូវ។ ការកាត់ស្បែកចិត្ត គឺជាការទទួលស្គាល់បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលយើងបានផ្ទេរអំពើបាបទាំងអស់របស់យើងទៅលើទ្រង់។
តើអ្នកបានកាត់ស្បែកចិត្តហើយឬនៅ? បើសិនអ្នកជឿលើការកាត់ស្បែកចិត្ត អំពើបាបរបស់អ្នកនឹងត្រូវបានលាងសម្អាតចេញ តែម្តងជាសម្រេច។ សម្រាប់គោលបំណងនេះ ព្រះយេស៊ូវបានសម្រេចគ្រប់ទាំងសេចក្តីសុចរិត និងធានាពីសេចក្តីសង្រ្គោះសម្រាប់មនុស្សមានបាបទាំងអស់។
ឱគ្រីស្ទបរិស័ទជាទីស្រឡាញ់អើយ! ចូរទទួលយក ភស្តុតាងនៃសេចក្តីសង្រ្គោះនេះទុកនៅក្នុងចិត្ត និងគំនិតរបស់អ្នកចុះ។ កាលណាអ្នកជឿលើសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវដោយអស់ពីចិត្ត អ្នកនឹងបានរួចពីអំពើបាបទាំងអស់របស់អ្នក។ «ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ» (យ៉ូហាន ១:១២)។
ឥឡូវនេះ តើអ្នកអាចមើលឃើញពីមូលហេតុដែលព្រះយេស៊ូវត្រូវតែយាងមកលោកិយនេះ ដើម្បីទទួលបុណ្យជ្រមុជដែរឬទេ? ហើយអ្នកជឿសេចក្តីពិតនេះដែរឬទេ? ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបរបស់មនុស្សជាតិទាំងមូលចេញ។ នេះគឺជាបុណ្យជ្រមុជនៃការកាត់ស្បែក។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ផ្តល់ការកាត់ស្បែកខាងវិញ្ញាណដល់យើង។ ដូច្នេះហើយបានជាសាវកប៉ុលប្រាប់យើងឲ្យកាត់ស្បែកនៅក្នុងចិត្តរបស់យើង។ ព្រះយេស៊ូវ ពិតជាបានសង្រ្គោះយើង ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់មែន។ ដូច្នេះ យើងគ្មានជម្រើសអ្វីផ្សេងទេ ក្រៅតែពីជឿសេចក្តីពិតនេះ ដោយអស់ពីចិត្តប៉ុណ្ណោះ។ យើងគួរតែនិយាយថា «បាទ។ អាម៉ែន» ទៅកាន់ព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់យើង។ តើនេះមិនមែនជាសេចក្តីពិតទេឬ? ហើយតើអ្នកជឿសេចក្តីពិតនេះដែរឬទេ?
 
 
តើអ្នកទទួលយកសេចក្តីពិតនេះ ទុកនៅក្នុងចិត្តដែរឬទេ?
 
មុនពេលថ្វាយបង្គំព្រះយេស៊ូវ តើយើងត្រូវតែធ្វើអ្វី?
យើងត្រូវតែជឿនៅក្នុងចិត្តរបស់យើង លើសេចក្តីពិតអំពីទឹក និងព្រះលោហិត
 
ជាង២០០០ឆ្នំាមកហើយ ចាប់តាំងពីព្រះយេស៊ូវបានយាងមកលោកិយនេះ។ នៅសម័យព្រះគុណនេះ យើងត្រូវតែទទួលយកសេចក្តីពិតទុកនៅក្នុងចិត្ត ដែលជាទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ ពីព្រោះគ្មានអ្វីផ្សេងសម្រាប់យើងធ្វើទៀតនោះឡើយ។
«ហើយ​ការ​កាត់​ស្បែក​ក៏​នៅ​ក្នុង​ចិត្ត។» យើងត្រូវតែកាត់ស្បែក តាមរយៈជំនឿនៅក្នុងចិត្តរបស់យើង។ យើងអាចបានសង្រ្គោះ តាមរយៈតែជំនឿប៉ុណ្ណោះ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជនជាតិ អ៊ីស្រាអែលបានសង្រ្គោះ តាមរយៈការកាត់ស្បែក និងឈាមកូនចៀមនៃបុណ្ររំលង ដែលលាបនៅក្របទ្វារ និងធ្នឹមផ្ទះរបស់ខ្លួន។
អស់អ្នកដែលជឿបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ជាសេចក្តីសង្រ្គោះរបស់ខ្លួន មិនភ័យខ្លាចការវិនិច្ឆ័យរបស់ព្រះឡើយ ពីព្រោះវានឹងរំលងពួកគេ។ ប៉ុន្តែការវិនិច្ឆ័យរបស់ព្រះនឹងធ្លាក់លើអស់អ្នកដែលមិនជឿតាមសេចក្តីពិតនេះ។ មានមនុស្សជាច្រើន ដែលជឿព្រះយេស៊ូវជាឥតប្រយោជន៍ ហើយនៅតែជាទាសកររបស់បាបដដែល។
តើអ្នកបានមកដល់តំណាក់កាលយ៉ាងដូចម្តេច? ហើយហេតុអ្វីអ្នកនៅតែរងទុក្ខជាមួយបាបទៀត? គឺមកពីពួកគេមិនស្គាល់សេចក្តីពិតនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ហើយពួកគេជឿតែព្រះលោហិតទ្រង់ ដោយលុប ឬមើលរំលងបុណ្យជ្រមុជរបស់ទ្រង់វិញ។
តើយើងអាចទទួលបានសេចក្តីសង្រ្គោះ​បាន តាមរយៈជំនឿលើព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខឬ? តើព្រះគម្ពីរប្រាប់ដូច្នេះឬ? ហើយតើព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីនិយាយយ៉ាងដូចម្តេចអំពីសេចក្តីនេះ? យោងតាមព្រះគម្ពីរ មិនតាមរយៈតែឈាមកូនចៀមនៃព្រះប៉ុណ្ណោះទេ ប៉ុន្តែ សេចក្តីសង្រ្គោះមក តាមរយៈទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងទាំងព្រះលោហិតទ្រង់ (១យ៉ូហាន ៥:៣-៦)។
តើអ្នកជឿព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខឬ? អស់អ្នកដែលជឿបែបនេះ ពិតជានៅមានបាបនៅក្នុងចិត្តរបស់ខ្លួន។ ពួកគេត្រូវតែយកឈ្នះជំនឿខុសឆ្គងរបស់ខ្លួន ហើយងាកបែរមកឯដំណឹងល្អពិតវិញ។
ឥឡូវនេះ អស់អ្នកដែលមិនងាកបែរមកដំណឹងល្អពិតទេ ត្រូវតែទទួលស្គាល់ថា ខ្លួនកំពុងតែត្រូវបានដឹកនាំឲ្យវង្វេងហើយ ដោយមិនដឹងថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់នៅទន្លេយ័រដាន់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ពួកគេត្រូវតែទទួលស្គាល់ថា ពួកគេខុស ដែលបានព្រងើយកន្តើយមិនទទួលយកបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ពួកគេត្រូវតែជឿនៅក្នុងចិត្តរបស់ខ្លួនថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់រួចហើយ។ ហើយយើងអាចទទួលបានសេចក្តីសង្រ្គោះបាន លុះត្រាតែយើងជឿទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងទាំងឈើឆ្កាងរបស់ទ្រង់ផងដែរ។ ក្នុងន័យផ្សេង មានតែតាមរយៈទឹក និងព្រះវិញ្ញណទេ ទើបយើងអាចទទួលបានជីវិតអស់កល្បជានិច្ចបាន។
ឱគ្រីស្ទបរិស័ទទាំងឡាយអើយ! តើអ្នកបានរស់នៅមកដល់ពេលនេះ ដោយពឹងផ្អែកលើជំនឿលើព្រះលោហិតរបស់ព្រះតែមួយមុខឬ? បើសិននេះគឺជាករណីមែន អ្នកពិតជានៅមានបាបនៅក្នុងចិត្តរបស់អ្នកហើយ។ បើសិនអ្នកធ្វើបាប នោះអ្នកនៅតែមានបាបនៅក្នុងចិត្តរបស់អ្នក។ បើសិនអ្នកគិតថា អ្នកបានរួចពីបាប នៅពេលអ្នករស់នៅតាមក្រិត្យវិន័យរបស់ព្រះ នោះវាគ្រាន់តែជាអារម្មណ៍មួយ ដែលមិនស្របតាមព្រះបន្ទួលព្រះប៉ុណ្ណោះ។
 
 
វាមិនទាន់យឺតពេលទេ
 
តើសេចក្តីពិតប្រោសយើងឲ្យរួចពីអ្វី?
ពីច្បាប់នៃបាប និងសេចក្តីស្លាប់
 
វាមិនទាន់យឺតពេលឡើយ។ អ្វីដែលអ្នកត្រូវតែធ្វើ គឺត្រូវជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ ហើយអ្នកនឹងបានកាត់ស្បែកនៅក្នុងចិត្តរបស់អ្នក ហើយបានរួចពីអំពើបាបទាំងអស់។ ការបានរួចពីបាប មានន័យថា អ្នកបានសង្រ្គោះ ដោយការជឿលើដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។
តើអ្នកស្ម័គ្រចិត្តជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ សម្រាប់សេចក្តីសង្រ្គោះចេញពីអំពើបាបរបស់អ្នកដែរឬទេ? កាលណាអ្នកជឿសេចក្តីពិតនេះ អ្នកនឹងទទួលបានសេចក្តីសង្រ្គោះ។ អ្នកនឹងទទួលបានសន្តិភាពនៅក្នុងចិត្ត ហើយបានរាប់ជាសុចរិត មិនដោយសារការប្រព្រឹត្តរបស់អ្នកទេ ប៉ុន្តែដោយសារជំនឿលើព្រះបន្ទូលព្រះវិញ។ បើសិនអ្នកណានៅតែជឿ និងពឹងផ្អែកតែលើព្រះលោហិតរបស់ព្រះយេស៊ូវ សម្រាប់សេចក្តីសង្រ្គោះ ខ្ញុំចង់ទទូចឲ្យអ្នកជឿទាំងបុណ្យជ្រមុជ និងទាំងព្រះលោហិតទ្រង់។
ឱគ្រីស្ទបរិស័ទជាទីស្រឡាញ់អើយ! សេចក្តីសង្រ្គោះទាំងស្រុងចេញពីបាបរបស់មនុស្សជាតិ ត្រូវបានបំពេញសម្រេចតាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់។ ព្រះវិញ្ញាណ គឺជាព្រះ។ ហើយព្រះបានយាងមកលោកិយនេះជាសាច់ឈាមរបស់មនុស្សជាតិ។
ព្រះ បានមានបន្ទូលតាមរយៈពួកហោរាថា យើងគួរតែហៅព្រះនាមទ្រង់ថា យេស៊ូវ ពីព្រោះទ្រង់ត្រូវសង្រ្គោះរាស្ត្ររបស់ទ្រង់ចេញពីអំពើបាបរបស់ពួកគេ។ ព្រះបានមានបន្ទូលថា «មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​ព្រះនាម​បុត្រ​នោះ​ត្រូវ​ហៅ​ថា អេម៉ាញូអែល ដែល​ប្រែ​ថា ព្រះអង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ» (ម៉ាថាយ ១:២៣)។
ព្រះ បានយាងមកលោកិយនេះ ដើម្បីសង្រ្គោះមនុស្សមានបាប។ ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះ ហើយបានសង្រ្គោះមនុស្សមានបាបទាំងអស់។ នេះគឺជាសេចក្តីពិត និងសេចក្តីសង្រ្គោះតាម រយៈទឹក និងព្រះលោហិត។ ខ្ញុំនៅទីនេះ ដើម្បីប្រាប់អ្នកអំពីសេចក្តីពិតនេះ។ តើយើងបានសង្រ្គោះ តាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខឬ? ពិតជាមិនបាន ឡើយ។ យើងបានសង្រ្គោះ ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
មានហោរាក្លែងក្លាយ និងបុគ្គលដែលមានជំនឿខុសឆ្គងជាច្រើន ដែលមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ ហើយព្រះយេស៊ូវ បានមានបន្ទូលថា «អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច» (យ៉ូហាន ៨:៣២)។
យើង ត្រូវតែបានស្គាល់សេចក្តីពិត។ យើងត្រូវតែដឹងពីមូលហេតុដែលព្រះយេស៊ូវបានមានបន្ទូល អំពីបុណ្យជ្រមុជរបស់ទ្រង់ និងពីមូលហេតុ ដែលយើងគួរតែជឿលើបុណ្យជ្រមុជរបស់ទ្រង់។ ហើយយើងគួរតែដឹងពីមូលហេតុ ដែលព្រះបានប្រាប់ឲ្យជនជាតិ អ៊ីស្រាអែលកាត់ស្បែកនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងពីមូលហេតុដែលទ្រង់បានមានបន្ទូលអំពីឈាមកូនចៀមនៃបុណ្យរំលង។
នៅពេលយើងដឹងតែផ្នែកមួយនៃសេចក្តីពិត យើងមិនអាចស្គាល់សេចក្តីពិតទាំងមូលបានឡើយ។ ព្រះយេស៊ូវ បានមានបន្ទូលថា «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ» (យ៉ូហាន ៣:៥)។
 
 
បានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ
 
តើយើងអាចបានរួបរួម ជាមួយការសុគតរបស់ព្រះគ្រីស្ទ បានយ៉ាងដូចម្តេច?
ដោយការផ្ទេរអំពើបាបទាំងអស់ របស់យើងទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់
 
ព្រះគម្ពីរ ធ្វើបន្ទាល់ពីអាថ៌កំបាំងនៃសេចក្តីសង្រ្គោះ។ តើ សេចក្តីសង្រ្គោះមកតាមរយៈព្រះលោហិតតែមួយមុខឬ? ទេ។ វាមកតាមរយៈព្រះលោហិត និងបុណ្យជ្រមុជរបស់ទ្រង់។ ជារឿយៗ សាវកប៉ុល បាននិយាយអំពីនេះនៅក្នុង រ៉ូម ៦ ហើយម្តងទៀតនៅក្នុងសំបុត្រផ្សេងទៀត។
ចូរយើងអាន រ៉ូម ៦:៣-៨។ «តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា យើង​ទាំង​ប៉ុន្មាន​ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ នោះ​គឺ​បាន​ទទួល​ជ្រមុជ​ក្នុង​សេចក្តី​សុគត​នៃ​ទ្រង់​ដែរ ដូច្នេះ យើង​បាន​ត្រូវ​កប់​ជា​មួយ​នឹង​ទ្រង់​ហើយ ដោយ​ទទួល​ជ្រមុជ​ក្នុង​សេចក្តី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូច​ជា​ព្រះគ្រីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ ដោយសារ​សិរីល្អនៃ​ព្រះវរបិតា​ដែរ ដ្បិត​បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្តី​សុគត​របស់​ទ្រង់ នោះ​ ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្តី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ ដោយ​ដឹង​សេចក្តី​នេះ​ថា មនុស្ស​ចាស់​របស់​យើង បាន​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់​ហើយ ដើម្បី​ឲ្យ​តួ​អំពើ​បាបបាន​ត្រូវ​សូន្យ​ទៅ ប្រយោជន៍​កុំ​ឲ្យ​យើង​នៅ​បំរើ​អំពើ​បាប​ទៀត​ឡើយ ដ្បិត​អ្នក​ណា​ដែល​ស្លាប់ នោះ​ក៏​បាន​រាប់​ជា​សុចរិត​រួច​ពី​បាប​ហើយ បើ​សិន​ជា​យើង​ស្លាប់​ជា​មួយ​នឹង​ព្រះគ្រីស្ទ នោះ​យើង​ជឿ​ថា យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ។»
ចូរយើងពិនិត្យមើលខ.៥ ដែលអានថា «ដ្បិត​បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្តី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្តី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ»។ ការសុគតរបស់ទ្រង់ គឺជាការស្លាប់របស់យើង ពីព្រោះអំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើទ្រង់​ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ហើយ។ ដូច្នេះ បុណ្យជ្រមុជរបស់ព្រះយេស៊ូវភ្ជាប់ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងជាមួយនឹងយើង។
ជំនឿរបស់យើងលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រ​ង់ អនុញ្ញាតឲ្យយើងបានរួបរួមជាមួយព្រះយេស៊ូវ។ «ឈ្នូលនៃអំពើបាប គឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣)។ ដូច្នេះ ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង គឺជាការស្លាប់របស់យើង ពីព្រោះទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើង ដាក់លើអង្គ ទ្រង់។ បើសិនយើងជឿសេចក្តីពិតនេះ យើងពិតជានឹងបានរួបរួមជាមួយព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្រ្គោះរបស់យើង។
 
 
យើងមិនគួរជឿព្រះយេស៊ូវជាផ្នែកមួយនៃជីវិតខាងសាសនាឡើយ
 
តើ «ទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត» មានន័យយ៉ាងដូចម្តេច?
មានន័យថា ព្រះយេស៊ូវ បានលាងសម្អាតអំពើបាបរបស់យើង តែម្តងជាសម្រេច ហើយសង្រ្គោះអ្នកណា ដែលជឿលើសេចក្តីពិត
 
មនុស្សជាច្រើន ជឿព្រះយេស៊ូវតាមរបៀបជីវិតខាងសាសនា ហើយពួកគេទៅពួកជំនុំ និងយំស្រែកដល់ជ្រុះភ្នែក ក្នុងសេចក្តីអធិស្ឋានលន់តួអំពើបាប។ ពួកគេសារភាពអំពើបាប និងទូលសុំការអត់ទោសជារៀងរាល់ថ្ងៃ។ ពួកគេអធិស្ឋានថា «ឱព្រះអម្ចាស់យេស៊ូវអើយ! ទូលបង្គំដឹង និងជឿថា ទ្រង់បានសុគតនៅលើឈើឆ្កាងសម្រាប់ទូលបង្គំ។ ទូលបង្គំជឿហើយ»។
ពួកគេ ពិតជាយល់ខុសពីបទគម្ពីរដែលនិយាយថា «បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង» (១យ៉ូហាន ១:៩)។ ពួកគេអះអាងថា យើងគួរតែទទួលបានការអត់ទោសអំពើបាបរបស់ខ្លួនជារៀងរាល់ថ្ងៃ តាមរយៈការសារភាពអំពើបាប។ ប៉ុន្តែអំពើបាបនៅក្នុងបទគម្ពីរខាងលើ មិនមានន័យថា អំពើរំលងតូចតាចប្រចាំថ្ងៃនោះឡើយ។ បទគម្ពីរនេះ ចង់មានន័យថា យើងទទួលបានការអត់ទោសអំពើបាបរបស់យើង តែម្តងជាសម្រេច នៅពេលយើងសារភាពថា យើងមិនទាន់បានសង្រ្គោះទេ។
«ដូច្នេះ សេចក្តី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយសារ​ព្រះបន្ទូល​នៃ​ព្រះ» (រ៉ូម ១០:១៧)។ «អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច» (យ៉ូហាន ៨:៣២)។
ឱគ្រីស្ទបរិស័ទទាំងឡាយអើយ! សេចក្តីពិតនេះ មានភាពច្បាស់លាស់ហើយ។ បើសិនអ្នកជឿថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដោយមិនបានដោះអំពើបាបទាំងអស់របស់យើងចេញ តាមរយៈបុណ្យជ្រមុជនៅទន្លេយ័រដាន់ទេ ជំនឿរបស់អ្នកជាអសារឥតការហើយ។ បើសិនគ្រីស្ទបរិស័ទចង់បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន គាត់ត្រូវតែជឿថា អំពើបាបរបស់ខ្លួនត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅទន្លេយ័រដាន់ តែម្តងជា សម្រេច ហើយទ្រង់បានទទួលរងទណ្ឌកម្មនៅលើឈើឆ្កាងសម្រាប់អំពើបាបទាំងអស់របស់យើងហើយ។ ក្នុងន័យផ្សេង យើងគួរតែជឿទាំងបុណ្យជ្រមុជ និងទាំងព្រះលោហិតរបស់ទ្រង់ផងដែរ។
«ហើយ​គ្មាន​សេចក្តី​សង្គ្រោះ ដោយសារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​ មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ» (កិច្ចការ ៤:១២)។ ព្រះយេស៊ូវ បានទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់​តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើង។ ទ្រង់បានយាងមក ដោយទឹក និងព្រះលោហិត ដើម្បីសង្រ្គោះយើងចេញពីទណ្ឌកម្មអស់កល្បជានិច្ច។ «ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ​ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់» (រ៉ូម ១០:១០)។ តើអ្នកគឺជាមនុស្សមានបាបម្នាក់ ឬមនុស្សសុចរិតម្នាក់?
កាឡាទី ៣:២៧ និយាយថា «ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ»។ ខគម្ពីរនេះ ប្រាប់យើងអំពីសេចក្តីពិតថា ព្រះយេស៊ូវបានជាប់ឆ្កាង បន្ទាប់ពីទ្រង់បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ហើយនៅថ្ងៃទីបី ទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយឥឡូវនេះ ទ្រង់គង់នៅខាងស្តាំព្រះ វរបិតា។ ទ្រង់បានធ្វើជាព្រះអម្ចាស់នៃសេចក្តីសង្រ្គោះសម្រាប់អស់អ្នកដែលជឿដល់ទ្រង់។
បើសិនព្រះយេស៊ូវមិនបានទទួលបុណ្យជ្រមុជទេ ហើយបើសិនទ្រង់មិនបានបង្ហូរព្រះលោហិត នៅលើឈើឆ្កាងសម្រាប់យើងទេ នោះទ្រង់នឹងមិនបានធ្វើជាព្រះអង្គសង្រ្គោះរបស់យើងឡើយ។ ដូច្នេះ យើងអាចបានសង្រ្គោះ លុះត្រាតែយើងជឿលើដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។
 
 
សូម្បីតែកូនប្រុសរបស់ម៉ូសេ
 
ហេតុអ្វីព្រះបានព្យាយាម សំឡាប់ម៉ូសេនៅតាមផ្លូវ ទៅស្រុកអេស៊ីព្ទ?
ពីព្រោះគាត់មិនបានកាត់ស្បែក កូនប្រុសរបស់គាត់
 
ឱបងប្អូនជាទីស្រឡាញ់អើយ! អ្នកកំពុងតែស្តាប់ពីអាថ៌កំបាំងនៃសេចក្តីប្រោសលោះចេញពីអំពើបាបទាំងអស់របស់អ្នក តាម រយៈទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ។ វាគឺពិតជាព្រះពរដ៏ អស្ចារ្យ ដែលយើងអាចស្តាប់ឮព្រះបន្ទូលទាំងនេះ។
តើវាគ្រាន់តែជាព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទឬ? នៅក្នុងសម័យព្រះគម្ពីរសញ្ញាចាស់ មនុស្សបានធ្វើជាពូជរបស់អ័ប្រាហាំបាន តាមរយៈការកាត់ស្បែក និងឈាមកូនចៀមនៃបុណ្យរំលង។ ប៉ុន្តែឥឡូវនេះ យើងបានធ្វើជារាស្ត្ររបស់ព្រះបាន ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះ យេស៊ូវ និងព្រះលោហិតរបស់ទ្រង់។ ព្រះបានបង្ហាញដល់យើងនូវភស្តុតាងនៃសេចក្តីពិតនេះ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ តាមរយៈម៉ូសេ។
ដើម្បីសង្រ្គោះប្រជាជនអ៊ីស្រាអែល ព្រះបានមានបន្ទូលទៅកាន់ម៉ូសេឲ្យនាំរាស្ត្ររបស់ទ្រង់ចាកចេញពីស្រុកអេស៊ីព្ទ។ ដូច្នេះ ម៉ូសេជាមួយនឹងការអនុញ្ញាតពីឪពុកក្មេករបស់ខ្លួន យេត្រូ បានចាកចេញពីទឹកដីស្រុកម៉ាឌាន ធ្វើដំណើរទៅកាន់ស្រុកអេស៊ីព្ទជាមួយប្រពន្ធ និងកូនៗរបស់គាត់។ នៅពេលគាត់រៀបចំគ្រួសារដាក់លើសត្វលា ព្រះអម្ចាស់បានជួបគាត់នៅត្រសាលរបស់គាត់ ហើយចង់សំឡាប់គាត់។
ប៉ុន្តែប្រពន្ធរបស់គាត់ សេផូរ៉ា បានដឹងពីមូលហេតុសម្រាប់ការនេះ។ គាត់ក៏បានយកថ្មយ៉ាងមុតមកកាត់ស្បែកអង្គជាតិរបស់កូនប្រុសរបស់គាត់ ហើយបោះវានៅក្បែរជើងរបស់ម៉ូសេ និងនិយាយថា «អ្នក​ជា​ប្តី​បាន​ឈ្មោះ​ថា​ខ្ចាយ​ឈាម​ហើយ ដោយ​ព្រោះ​ការ​កាត់​ស្បែក​នេះ!»។ ដូច្នេះ ព្រះក៏បានទុកជីវិតម៉ូសេឲ្យទៅ។
នេះគឺជារបៀបដែលទ្រង់បានមានបន្ទូលថា ទ្រង់ប្រាកដជានឹងសំឡាប់អ្នកណាទាំងអស់ សូម្បីតែកូនប្រុសរបស់ម៉ូសេផង បើសិនមិនបានកាត់ស្បែក។ ដូច្នេះ សម្រាប់ប្រជាជន អ៊ីស្រាអែល ការកាត់ស្បែកគឺជាសញ្ញានៃសម្ព័ន្ធមេត្រីរបស់ព្រះ។ ពួកគេបានដឹងថា ព្រះប្រាកដជានឹងកាត់អ្នកណាទាំងអស់ចេញពីរាស្ត្ររបស់ទ្រង់ សូម្បីតែកូនប្រុសរបស់អ្នកដឹកនាំផង បើសិនពួកគេនៅតែមិនបានកាត់ស្បែក។ ដូច្នេះ ដើម្បីគេចចេញពីការកាត់កូនប្រុសរបស់គាត់ចេញ ព្រះបានរំលឹក ម៉ូសេតាមរបៀបនេះ។
ព្រះគម្ពីរ និយាយថា មូលហេតុដែលសេផូរ៉ាបានកាត់ស្បែកអង្គជាតិរបស់កូនប្រុសរបស់គាត់ ហើយបោះវាចោលនៅក្បែកជើងរបស់ម៉ូសេ និងនិយាយថា «អ្នក​ជា​ប្តី​បាន​ឈ្មោះ​ថា​ខ្ចាយ​ឈាម​ហើយ ដោយ​ព្រោះ​ការ​កាត់​ស្បែក​នេះ!» គឺដើម្បីយល់ព្រមធ្វើតាមការបង្គាប់របស់ព្រះ ឲ្យកាត់ស្បែក (និក្ខមនំ ៤:២៦)។
អ្នកដែលមិនបានកាត់ស្បែក ក្នុងចំណោមជនជាតិ អ៊ីស្រាអែល នឹងត្រូវបានកាត់ចេញពីរាស្ត្ររបស់ទ្រង់។ ហើយមានតែអ្នកដែលបានកាត់ស្បែកទេ ទើបត្រូវបានអនុញ្ញាតឲ្យបរិភោគសាច់កូនចៀមនៃបុណ្យរំលង ហើយចូលរួមធ្វើជា រាស្ត្ររបស់ព្រះ។
សាវកប៉ុល គឺជាសាសន៍ហេព្រើរម្នាក់ ហើយបានកាត់ស្បែកនៅថ្ងៃទីប្រាំបី បន្ទាប់ពីកំណើតរបស់គាត់ ហើយបានរៀនសូត្រជាមួយគ្រូបង្រៀនដ៏អស្ចារ្យម្នាក់ឈ្មោះ កាម៉ាលាល ហើយបានយល់យ៉ាងច្បាស់លាស់ ពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជនៅទន្លេយ័រដាន់ និងមូលហេតុដែលទ្រង់ត្រូវតែជាប់ឈើឆ្កាង។ ដូច្នេះ សាវកប៉ុលបានសរសេរអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងសំបុត្រទំាងអស់របស់គាត់។
ជារឿយៗ សាវកប៉ុលក៏បាននិយាយផងដែរ អំពីព្រះលោហិតរបស់ព្រះយេស៊ូវ ថាជាការបំពេញសម្រេចនៃសេចក្តីសង្រ្គោះរបស់យើង។ ព្រះលោហិត គ្រាន់តែជាតំណាក់កាលចុងក្រោយនៃសេចក្តីប្រោសលោះរបស់ទ្រង់ប៉ុណ្ណោះ ខណៈដែលការកាត់ស្បែកខាងវិញ្ញាណពិតប្រាកដគឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវវិញ។ ដូច្នេះ វាគ្មានប្រយោជន៍អ្វីទេ ដែល ផ្តោតសំខាន់តែព្រះលោហិតរបស់ព្រះយេស៊ូវ ដោយមិនមានបុណ្យជ្រមុជរបស់ទ្រង់។
ជារឿយៗ សាវកប៉ុលបាននិយាយអំពីឈើឆ្កាងរបស់ព្រះ យេស៊ូវ ដោយផ្ទាល់។ ហេតុអ្វីដូច្នេះ? ពីព្រោះវាគឺជាតំណាក់កាលចុងក្រោយនៃសេចក្តីសង្រ្គោះរបស់យើង។ បើសិនព្រះយេស៊ូវបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដាក់លើអង្គទ្រង់ ប៉ុន្តែមិនបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីទទួលយកការដាក់ទណ្ឌកម្មជំនួសយើងទេ នោះយើងនឹងមិនបានសង្រ្គោះទាំងស្រុងឡើយ។ នេះហើយគឺជាមូលហេតុ ដែលសាវកប៉ុលបាននិយាយអំពីឈើឆ្កាងយ៉ាង ច្រើន។ ឈើឆ្កាង គឺជាជំហានចុងក្រោយនៅក្នុងសេចក្តីសង្រ្គោះរបស់យើង។
បើសិនសេចក្តីពិតនៃសេចក្តីសង្រ្គោះ មិនត្រូវបានប្រទានមកដល់មនុស្សជំនាន់នេះ ដោយមិនមានការធ្វើខូចទេ ឥឡូវនេះ មានមនុស្សជាច្រើនឥតមានបាបទៅហើយ។ ក៏ប៉ុន្តែគួរសោកស្តាយ​ណាស់ សេចក្តីពិតត្រូវបានបាត់បង់តាមពេលវេលា ហើយមនុស្សជាច្រើន​ស្គាល់តែពីឈើឆ្កាង ដោយមិនបានដឹងពីអត្ថន័យពិតនៃបុណ្យជ្រមុជរបស់ទ្រង់ឡើយ។
ដោយសារពួកគេមានជំនឿលើតែ សំបកទទេនៃដំណឹងល្អ ពួកគេនឹងនៅតែជាមនុស្សមានបាបដដែល មិនថាពួកគេបានជឿព្រះយេស៊ូអស់រយៈពេលជាច្រើនឆ្នាំឡើយ។ ពួកគេនៅតែជាមនុស្សមានបាបដដែល បន្ទាប់ពីបានជឿព្រះយេស៊ូវអស់រយៈពេលដប់ឆ្នាំ ឬហាសិបឆ្នាំក៏ដោយ។
 
 
ទីបន្ទាល់របស់ខ្ញុំ
 
តើព្រះរាប់មនុស្សមានបាប ជាសុចរិតដែរឬទេ?
ទេ។ ទ្រង់គឺយុត្តិធម៌។ មនុស្សសុចរិត គឺជាអ្នកដែលបានរួចពីបាប ដោយបានផ្ទេរ អំពើបាបទំាងអស់របស់ខ្លួន ទៅលើព្រះយេស៊ូវ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។
 
ខ្ញុំ បានចាប់ផ្តើមជឿព្រះយេស៊ូវ នៅពេលខ្ញុំមានអាយុ២០ឆ្នាំ។ មុនពេលនោះ ខ្ញុំពិតជាមិនបានដឹងថា ខ្ញុំបានប្រព្រឹត្តអំពើបាបច្រើនយ៉ាងណាឡើយ ពីព្រោះខ្ញុំមិនបានស្គាល់ក្រិត្យវិន័យរបស់ព្រះទេ។ ខ្ញុំបានរស់នៅតាមរបៀបរបស់ខ្ញុំ ដោយមិនដែលស្គាល់ព្រះ រហូតដល់ពេលនោះ។
បន្ទាប់មក ខ្ញុំបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ដែលខ្ញុំបានគិតថា ខ្ញុំនឹងស្លាប់ហើយ។ ដូច្នេះ ខ្ញុំបានសម្រេច​ចិត្តថា យ៉ាងហោចណាស់ ខ្ញុំគួរតែបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្ញុំដែរ មុនពេលខ្ញុំស្លាប់។ ដោយសារខ្ញុំបានស្តាប់ឮថា ព្រះយេស៊ូវបានសុគតសម្រាប់មនុស្សមានបាបដូចជារូបខ្ញុំ ខ្ញុំក៏បានសម្រេចចិត្តជឿទ្រង់។ នៅពេលដំបូង ខ្ញុំបានពេញដោយអំណរ និងការដឹងអរព្រះគុណ។
ប៉ុន្តែមួយរយៈក្រោយមក អារម្មណ៍នេះក៏រសាត់ឆ្ងាយទៅ។ ហើយបន្ទាប់ពីរយៈពេលពីរបីឆ្នាំ ខ្ញុំបានប្រព្រឹត្តអំពើបាបថ្មីៗជារៀងរាល់ថ្ងៃ។ ខ្ញុំបានត្រឡប់ជាមនុស្សមានបាប ម្តងហើយម្តងទៀត។ ហើយបន្ទាប់ពីរយៈពេលដប់ឆ្នាំ ខ្ញុំនៅតែជាមនុស្សមានបាបម្នាក់ដដែល គឺជាមនុស្សមានបាបដែលអាក្រក់ជាងមុនទៅទៀតផង។ ខ្ញុំបានជឿព្រះយេស៊ូវអស់រយៈពេលដប់ឆ្នំា ប៉ុន្តែការពិតគឺថា ខ្ញុំគឺជាមនុស្សមានបាបម្នាក់ មិនដែលផ្លាស់ប្តូរឡើយ។ ដូច្នេះ ខ្ញុំគឺជាអ្នកជឿម្នាក់ផង និងមនុស្សមានបាបម្នាក់ផង។
ទោះបីជាខ្ញុំបានច្រៀងថា «♪ការទួញសោកនឹងមិនសង្រ្គោះខ្ញុំទេ! ទោះបីជាភ្នែករបស់ខ្ញុំពេញដោយទឹកភ្នែក ក៏មិនអាចដោះ សេចក្តីភ័យខ្លាចរបស់ខ្ញុំបានដែរ ហើយមិនអាចលាងសម្អាតអំពើបាបជាច្រើនឆ្នាំកន្លងមកផង! ការទួញសោកនឹងមិនសង្រ្គោះខ្ញុំទេ!♪»។ ខ្ញុំបានយំ នៅគ្រប់ពេលដែលខ្ញុំបានធ្វើបាប។
«ឱព្រះជាម្ចាស់អើយ! សូមអត់ទោសដល់ទូលបង្គំសម្រាប់អំពើបាបមួយនេះផង។ សូមអត់ទោសដល់ទូលបង្គំម្តងនេះទៀត ហើយទូលបង្គំនឹងមិនធ្វើបាបម្តងទៀតឡើយ។» បន្ទាប់ពីខ្ញុំបានធ្វើបាប ខ្ញុំធ្លាប់បានអធិស្ឋានអស់រយៈពេលបីថ្ងៃ។ ខ្ញុំបានឃុំខ្លួននៅក្នុងបន្ទប់ ហើយអធិស្ឋាន និងតមអស់ រយៈពេលបីថ្ងៃ។ ដោយសារបញ្ញាចិត្តរបស់ខ្ញុំមានទម្ងន់ធ្ងន់ពេក ខ្ញុំបានយំទូលសូមការអត់ទោសរបស់ព្រះ។ ហើយនៅថ្ងៃទីបី ខ្ញុំបានមានអារម្មណ៍ល្អប្រសើរ ហើយគិតថា ខ្ញុំអាច ត្រឡប់មកកាន់វត្តមានរបស់ទ្រង់វិញបានហើយ។
«ជាថ្មីម្តងទៀត ខ្ញុំបានលាងសម្អាតអំពើបាបរបស់ខ្ញុំ ហើយ។ ហាលេលូយ៉ា!» ដូច្នេះ ខ្ញុំបានចេញមកខាងក្រៅ ហើយរស់នៅយ៉ាងឧស្សាហ៍បានមួយរយៈ។ ប៉ុន្តែភ្លាមៗនោះ ខ្ញុំបានធ្វើបាបម្តងទៀត ហើយចាប់ផ្តើមអស់សង្ឃឹម។ ខ្ញុំបានធ្វើតាមរបៀបនេះ ម្តងហើយម្តងទៀត។ ដូច្នេះ ខ្ញុំបានមានអារម្មណ៍អស្ចារ្យណាស់ ដែលជឿព្រះយេស៊ូវនៅពេលដំបូងៗ ប៉ុន្តែកាលណាខ្ញុំបានជឿកាន់តែយូរ អំពើបាបរបស់ខ្ញុំកាន់តែច្រើន ហើយគរដូចជាធូលីនៅក្នុងបន្ទប់ទំនេរចោលអញ្ចឹង។
បន្ទាប់ពីរយៈពេលដប់ឆ្នំា ខ្ញុំបានក្លាយជាមនុស្សមានបាបដ៏អាក្រក់ជាងពេលខ្ញុំបានចាប់ផ្តើមជឿព្រះយេស៊ូវទៅទៀត។ «ហេតុអ្វីខ្ញុំប្រញ៉ាប់ជឿព្រះយេស៊ូវនៅក្នុងជីវិតរបស់ខ្ញុំម៉្លេះ? វាងាយស្រួលជាង បើសិនខ្ញុំបានរង់ចាំរហូតដល់ខ្ញុំអាយុ៨០ឆ្នំា ទើបជឿព្រះយេស៊ូវ គឺមុនពេលខ្ញុំស្លាប់។ ដូច្នេះ ខ្ញុំមិនបានដឹងពីអំពើបាប ហើយមិនចាំបាច់លន់តួជារៀងរាល់ថ្ងៃទ។» ខ្ញុំបានគិតថា ខ្ញុំគួរតែរស់នៅតាមបំណងព្រះហឫទ័យព្រះ ប៉ុន្តែខ្ញុំមិនអាចធ្វើបានឡើយ។ ខ្ញុំបានមានអារម្មណ៍ថា ខ្ញុំបាត់ការគ្រប់គ្រងខ្លួនឯងហើយ!
ខ្ញុំ បានចាប់ផ្តើមស្រាវជ្រាវអ្វីដែលថ្មីៗសម្រាប់ព្រះ។ ខ្ញុំបានចំណាយពេលវេលាយ៉ាងច្រើនសិក្សាទេវសាស្ត្រ។ ប៉ុន្តែបន្ទាប់ពីរយៈពេលពីរបីឆ្នំា ចិត្តរបស់ខ្ញុំកាន់តែស្ងួតហួតហែងទៅ។ មុនពេលខ្ញុំបានចាប់ផ្តើមអានសៀវភៅអំពីទ្រឹស្តីខាងសាសនា ខ្ញុំធ្លាប់បាននិយាយថា ខ្ញុំនឹងរស់នៅដូចជាអ្នកបរិសុទ្ធដាមៀន Damien ដែលមិនដែលគេងនៅលើគ្រែកក់ក្តៅឡើយ។ ខ្ញុំបានស្បថថា ខ្ញុំនឹងមិនប្រកាន់ទោសខ្លួនឯងទេ ប៉ុន្តែលះបង់ខ្លួនឯងទាំងស្រុងសម្រាប់អ្នកខ្វះខាតវិញ។
នៅពេលខ្ញុំអានអំពីជីវិតរបស់អ្នកបរិសុទ្ធរូបនេះ ខ្ញុំស្បថថា ខ្ញុំនឹងរស់នៅដូចជាគាត់ដែរ។ ខ្ញុំបានព្យាយាមរស់នៅក្នុងជីវិតជាតាបស ហើយលុតជង្គុងអធិស្ឋាននៅលើកម្រាល ស៊ីម៉ង់ម្តងៗ អស់រយៈពេលជាច្រើនម៉ោង។ ដូច្នេះ ខ្ញុំនឹងមានអារម្មណ៍ថា ការអធិស្ឋានរបស់ខ្ញុំកាន់តែមានអត្ថន័យ ហើយខ្ញុំមានអារម្មណ៍ល្អប្រសើរអំពីខ្លួនឯង។
ប៉ុន្តែបន្ទាប់ពីរយៈពេលដប់ឆ្នាំ ខ្ញុំពិតជាមិនអាចទ្រាំទ្របានទៀតឡើយ។ ហើយខ្ញុំក៏បានអធិស្ឋានទៅចំពោះព្រះថា «ឱព្រះអង្គដែលគង់នៅស្ថានសួគ៌អើយ! សូមសង្រ្គោះទូលបង្គំផង។ ទូលបង្គំជឿទ្រង់អស់ពីចិត្តហើយ។ ទូលបង្គំដឹងថា ទូលបង្គំនឹងមិនផ្លាស់ប្តូរជំនឿរបស់ទូលបង្គំ លើទ្រង់ឡើយ ទោះបើមានអ្នកណាម្នាក់យកកូនកាំបិត មកភ្ជង់កទូលបង្គំក៏ដោយ។ ប៉ុន្តែទោះបីជាទូលបង្គំជឿទ្រង់ដោយអស់ពីចិត្តក៏ដោយ ហេតុអ្វីទូលបង្គំនៅតែមានអារម្មណ៍ទទេរនៅខាងក្នុងដូច្នេះ? ហេតុអ្វីទូលបង្គំអស់សង្ឃឹមខ្លំាងយ៉ាងនេះ? ហើយហេតុអ្វីទូលបង្គំក្លាយជាមនុស្សមានបាបកាន់តែអាក្រក់យ៉ាងនេះ? ពីមុន ទូលបង្គំមិនដែលគិតអំពីអំពើបាបប៉ុន្មានទេ។ ទូលបង្គំបានជឿទ្រង់ ហើយឥឡូវនេះ ទូលបង្គំឆ្ងល់ថា ហេតុអ្វីទូលបង្គំបានក្លាយជាអាក្រក់ជាងមុនយ៉ាងនេះ បន្ទាប់បានជឿទ្រង់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តើទូលបង្គំមានបញ្ហាអ្វី?»។
គឺនៅពេលខ្ញុំបានស្ថិតនៅចំណុចនេះហើយ ដែលខ្ញុំបានដឹងពីមូលហេតុ។ ខ្ញុំបានជឿព្រះ ដោយមិនបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួនសោះ។ នៅពេលនោះ ខ្ញុំមិនបានស្គាល់ពីសេចក្តីពិតទេ ហើយវាគ្រប់គ្រាន់ធ្វើឲ្យខ្ញុំរង្វេងវង្វាន់បាន។
ដោយមានបាបនៅក្នុងចិត្តរបស់ខ្លួន តើខ្ញុំអាចប្រាប់អ្នកដទៃ អំពីសេចក្តីប្រោសលោះនៃព្រះគុណព្រះបានយ៉ាងដូចម្តេច? ហើយតើខ្ញុំអាចប្រាប់អ្នកដទៃឲ្យជឿព្រះយេស៊ូវបានយ៉ាងដូចម្តេច? ដូច្នេះ ខ្ញុំបានអធិស្ឋានម្តងហើយម្តងទៀតថា «ឱព្រះអង្គអើយ! បន្តិចទៀត ទូលបង្គំនឹងបញ្ចប់ការសិក្សាពីសាលាព្រះគម្ពីរ ហើយនឹងត្រូវបានតែងតាំងជាអ្នកបម្រើព្រះម្នាក់ហើយ។ ប៉ុន្តែបើសិនទូលបង្គំក្លាយជាអ្នកបម្រើព្រះដោយនៅតែមានបាបនៅក្នុងចិត្ត តើទូលបង្គំនឹងអាចប្រាប់អ្នកដទៃអំពីសេចក្តីប្រោសលោះបានយ៉ាងដូចម្តេច? ទូលបង្គំគឺជាមនុស្សមានបាបម្នាក់ ហើយនៅពេលទូលបង្គំអានសំបុត្ររបស់សាវកប៉ុល ទូលបង្គំបានដឹងថា បើសិនអ្នកណាម្នាក់មិនមានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទទេ គាត់មិនមែនជាកូនរបស់ព្រះឡើយ។ ទូលបង្គំគិតថា ពីដំបូង ទូលបង្គំមានព្រះវិញ្ញាណ ប៉ុន្តែឥឡូវនេះ ទូលបង្គំបានបាត់បង់ព្រះវិញ្ញាណទៅហើយ។ តើមានរឿងអ្វីបានកើតឡើង? សូមប្រាប់ពីមូលហេតុដល់ទូលបង្គំផង»។
តាមការពិត មូលហេតុគឺថា ខ្ញុំបានបោកបញ្ឆោតខ្លួនឯងឲ្យគិតថា ខ្ញុំបានសង្រ្គោះ តាមរយៈជំនឿលើព្រះយេស៊ូវ។ ខ្ញុំបានសោកស្តាយចំពោះការបោកបញ្ឆោតនេះ អស់រយៈពេលជាយូរ។
ព្រះ បានសន្យាថា ទ្រង់នឹងបង្ហាញអង្គទ្រង់ដល់អ្នកណាដែលស្វែងរកទ្រង់ដោយឧស្សាហ៍។ ជាចុងក្រោយ ទ្រង់បានជួបខ្ញុំនៅក្នុងសេចក្តីពិតរបស់ទ្រង់។ ខ្ញុំនៅតែជាមនុស្សមានបាបម្នាក់ អស់រយៈពេលដប់ឆ្នាំ បន្ទាប់ពីខ្ញុំបានចាប់ផ្តើមជឿព្រះយេស៊ូវ។ ប៉ុន្តែនៅពេលខ្ញុំបានដឹងពីអាថ៌កំបាំងនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ នៅពេលខ្ញុំបានស្វែងរកឃើញអត្ថន័យនៃការកាត់ស្បែក នៅក្នុងព្រះគម្ពីរសញ្ញាចាសស់ និងការកាត់ស្បែកខាងវិញ្ញាណនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយនៅពេលខ្ញុំបានដឹង និងជឿលើអាថ៌កំបាំងនៃសេចក្តីសង្រ្គោះ តាមរយៈបុណ្យជ្រមុជរបស់ព្រះ គ្រីស្ទ ការរងទុក្ខទាំងអស់របស់ខ្ញុំត្រូវបានបញ្ចប់ ហើយព្រលឹងរបស់ខ្ញុំបានសដូចជាព្រិលវិញ។
ហើយវាក៏នឹងកើតឡើងដូចគ្នាសម្រាប់អ្នកផងដែរ។ បើសិនអ្នកជឿដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ អ្នកក៏នឹងលែងមានបាបទៀតហើយផង ដែរ។ អ្នកអាចនៅតែមិនបានពេញលេញ ប៉ុន្តែអ្នកនឹងបានរាប់ជាសុចរិត។ នៅពេលអ្នកទទួលយកសេចក្តីពិតនេះទុកនៅក្នុងចិត្តរបស់អ្នក ហើយប្រកាសវាឲ្យអ្នកដទៃបានដឹងដែរ ពួកគេក៏នឹងបានសង្រ្គោះ ហើយសរសើរតម្កើងដល់ព្រះផងដែរ ដោយស្រែកថា «ហាលេលូយ៉ា!»។ យើងបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើងហើយ ហើយយើងពិតជាមានអំណរយ៉ាងក្រៃលែង។
វាគឺជាព្រះគុណដ៏អស្ចារ្យមួយ ដែលយើងមិនអាចបញ្ជាក់អំពីសេចក្តីអំណរទាំងអស់របស់យើងបាន ដោយពាក្យសម្តីឡើយ។ ចូរយើងច្រៀងចម្រៀងមួយបទជាមួយគ្នា។ «♪ព្រះនាមទ្រង់បានក្លាយជាអាថ៌កំបំាងមួយ ពីព្រោះយើងមិនទាន់បានប្រកាដអាថ៌កំបាំងទៅកាន់ស្នាព្រះហស្តទាំងអស់។ ទ្រង់ត្រូវបានបោះចោល ដូចជាថ្មដែលជាងមិនត្រូវការ ប៉ុន្តែព្រះនាមទ្រង់បានក្លាយជាគ្រឿងអលង្ការដ៏វិសេសនៅក្នុងចិត្តរបស់ខ្ញុំ♪»
 
 
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់ គឺលើសពីគ្រប់គ្រាន់ក្នុងការសង្រ្គោះមនុស្ស មានបាបទាំងអស់ចេញពីអំពើបាបរបស់ខ្លួន
 
តើអ្វីដោះអំពើបាបទាំងអស់ ចេញពីចិត្តរបស់យើង?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
ព្រះយេស៊ូវគ្រីស្ទ បានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជ និងព្រះលោហិតទ្រង់។ ទ្រង់បានកាត់ស្បែកខាងវិញ្ញាណរបស់យើង ហើយយកយើងធ្វើជារាស្ត្ររបស់ទ្រង់។ ទ្រង់គឺជាព្រះនៃការបានកើតជាថ្មី។
តែងតែមានការដាក់ទណ្ឌកម្មសម្រាប់អំពើបាបជានិច្ច។ ប៉ុន្តែព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ហើយទទួលរងការដាក់ទណ្ឌកម្មនៅលើឈើឆ្កាង ដើម្បីសង្រ្គោះយើងហើយ។ ដោយព្រះលោហិតរបស់ទ្រង់ ទ្រង់បានសង្រ្គោះយើងទាំងអស់គ្នា ហើយទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ។
ព្រះជន្មរបស់ព្រះយេស៊ូវ គឺជាជីវិតរបស់យើង និងជាសញ្ញានៃភាពជាកូនព្រះរបស់យើង។ បុណ្យជ្រមុជ បានដោះអំពើបាបទាំងអស់របស់យើង ហើយព្រះលោហិតដ៏វិសេសរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង គឺជាភស្តុតាងបង្ហាញថា ទ្រង់បានទទួលរងការដាក់ទណ្ឌកម្មជំនួសយើងហើយ។
ឱបងប្អូនអើយ! តើអ្នកមានភស្តុតាងនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់នៅចិត្តរបស់អ្នកដែរឬទេ? ខ្ញុំសូមសួរអ្នកម្តងទៀតថា តើសេចក្តីសង្រ្គោះមកតាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខឬ? ទេ។ វាមកតាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់ផង។
 
 
តើអ្នកណាគឺជាបុគ្គលដែលមានជំនឿខុសឆ្គង
 
តើអ្នកណាគឺជាបុគ្គល ដែលមានជំនឿខុសឆ្គង?
អ្នកដែលកាត់ទោសខ្លួនឯង ដោយមិនជឿលើ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
ឱបងប្អូនអើយ! តើអ្នកនៅតែជាមនុស្សមានបាប ទោះបើអ្នកប្រកាសជំនឿរបស់អ្នកលើព្រះយេស៊ូវជារៀងរាល់ថ្ងៃ នៅក្នុងជីវិតរបស់អ្នកដែរឬទេ? បើសិនអ្នកគឺជាមនុស្សមានបាបម្នាក់ ទោះបើអ្នកជឿព្រះយេស៊ូវក៏ដោយចុះ នោះអ្នកគឺជាបុគ្គលដែលមានជំនឿខុសឆ្គងហើយ។ លទ្ធិខុសឆ្គង គឺជាការមិនជឿលើសេចក្តីពិតរបស់ព្រះ។ ទីតុស ៣:១០-១១ និយាយអំពីលទ្ធិខុសឆ្គងថា «ឯ​មនុស្ស​ណា​ដែល​បង្កើត​បក្សពួក នោះ​ត្រូវ​កាត់​គេ​ចោល​ចេញ ក្នុង​ពេល​ក្រោយ​ដែល​ទូន្មាន​ប្រដៅ​គេ​ម្តង​ពីរ​ហើយ ១១ ដោយ​ដឹង​ថា មនុស្ស​យ៉ាង​នោះ​ខូច​អស់​ហើយ ក៏​ចេះ​តែ​ធ្វើ​បាប​ព្រម​ទាំង​កាត់​ទោស​ខ្លួន​គេ​ផង»។
បុគ្គលដែលកាត់ទោសខ្លួនឯង និយាយថា «ឱព្រះជាម្ចាស់អើយ! ទូលបង្គំគឺជាមនុស្សមានបាបម្នាក់។ ទូលបង្គំជឿលើទ្រង់ ប៉ុន្តែទូលបង្គំនៅតែជាមនុស្សមានបាបម្នាក់។ មិនថាអ្នកណានិយាយអ្វីនោះទេ ទូលបង្គំគឺជាមនុស្សមានបាបម្នាក់ ហើយនេះគឺជាការពិត»។
ព្រះ មានបន្ទូលទៅកាន់គាត់ថា «តើអ្នកនៅតែជាមនុស្សមានបាបម្នាក់ ហើយមិនទាន់បានធ្វើជាកូនរបស់ខ្ញុំទេឬ? ដូច្នេះ អ្នកគឺជាបុគ្គលដែលមានជំនឿខុសឆ្គងហើយ ហើយអ្នកនឹងត្រូវធ្លាក់ទៅក្នុងភ្លើងនរក»។
បើសិនអ្នកជឿព្រះយេស៊ូវ ដោយមិនជឿដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវនៅក្នុងចិត្តរបស់អ្នក ហើយបើសិនអ្នកកាត់ទោសខ្លួនឯងជាមនុស្សមានបាបម្នាក់ និងសារភាពទៅចំពោះព្រះថា វិញ្ញាណរបស់អ្នកមានបាប នោះអ្នកគឺជាបុគ្គលដែលមានជំនឿខុសឆ្គងនៅចំពោះព្រះហើយ។
 
 
តើអ្នកណាគឺជាអ្នកជឿពិតប្រាកដ?
 
តើអ្វីគឺជាសេចក្តីបន្ទាល់របស់ព្រះ ពីសេចក្តីសង្រ្គោះ?
ទឹក ព្រះលោហិត និងព្រះវិញ្ញាណ
 
អស់អ្នកដែលជឿដំណឹងល្អ អំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ អស់អ្នកដែលបានធ្វើជារាស្ត្ររបស់ព្រះ និងអស់អ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានលាងសម្អាត គឺជាមនុស្សសុចរិត។ តើអ្នកនៅតែជាមនុស្សមានបាបយ៉ាងដូចម្តេច បើសិនអ្នកបានជឿព្រះយេស៊ូវហើយ? មនុស្សមានបាប មិនអាចចូលក្នុងនគរស្ថានសួគ៌បានឡើយ។
អ្នកដែលបានរាប់ជាសុចរិត ដោយការជឿព្រះយេស៊ូវ មាន សេចក្តីបន្ទាល់របស់ព្រះនៅក្នុងចិត្តរបស់ខ្លួន។ សេចក្តីបន្ទាល់នោះ គឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ កិច្ចការនៃសេចក្តីសង្រ្គោះនេះ គឺជាអ្វីដែលព្រះយេស៊ូវបានធ្វើនៅក្នុងលោកិយនេះ។
ដូច្នេះ អ្នកណាដែលបដិសេធមិនជឿដំណឹងល្អអំពីបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានដោះអំពើបាបទាំងអស់ចេញ នឹងត្រូវកាត់ចេញពីព្រះ។
ឱបងប្អូននៅក្នុងជំនឿអើយ! តើអ្នកជឿថា ដំណឹងល្អអំពីសេចក្តីសង្រ្គោះរបស់មនុស្សមានបាប មិនមកតាមរយៈតែព្រះលោហិតរបស់ព្រះយេស៊ូវមួយមុខទេ ប៉ុន្តែក៏តាមរយៈទឹក ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវផងដែរឬទេ?
អ្នកណាជឿលើកិច្ចការ ដែលព្រះយេស៊ូវបានធ្វើនៅក្នុងលោកិយនេះ និងអ្នកណាទទួលយកទឹក ព្រះលោហិត និងព្រះវិញ្ញាណ នឹងបានសង្រ្គោះចេញពីអំពើបាបទាំងអស់។ នេះគឺជា សេចក្តីពិត និងប្រាជ្ញានៃដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ។
ព្រះយេស៊ូវ បានលាងសម្អាតយើងទាំងស្រុងចេញពីអំពើបាបទាំងអស់ហើយ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ដើម្បីឲ្យមនុស្សជាតិអាចបានសង្រ្គោះ តាមរយៈទ្រង់។ ឥឡូវនេះ បើសិនអ្នកពិតជាជឿព្រះយេស៊ូវមែន អ្នកពិតជាមិនអាចនៅតែជាមនុស្សមានបាបម្នាក់បានឡើយ។
ព្រះយេស៊ូវ បានមានព្រះជន្មរស់ពីសុគតឡើងវិញ។ ទ្រង់បានសង្រ្គោះព្រលឹងទាំងអស់ ដែលបានវង្វេងឆ្ងាយពីព្រះ ដោយសារការបោកបញ្ឆោតរបស់អារក្ស។ ព្រះយេស៊ូវ ចង់ស្វែងរកព្រលឹងបាត់បង់ទាំងអស់។ ព្រះធ្វើការតាមរយៈព្រះយេស៊ូវ ជាមួយដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះ វិញ្ញាណ។ ទ្រង់បានត្រាស់ហៅយើង ហើយឥឡូវនេះ យើងអាចបានប្រោសលោះ និងបានសង្រ្គោះ ដោយសារទ្រង់។
តើអ្នកជឿលើសេចក្តីពិតដ៏ជ្រាលជ្រៅបំផុតនេះដែរឬទេ? ខ្ញុំកំពុងតែប្រាប់អ្នកថា សេចក្តីសង្រ្គោះមិនមកតាមរយៈព្រះលោហិតតែមួយមុខទេ ប៉ុន្តែតាមរយៈទាំងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងទាំងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងផង។ អស់អ្នកដែលនិយាយថា ពួកគេបានសង្រ្គោះ ដោយសារព្រះលោហិតតែមួយមុខ ត្រូវតែទទួលស្គាល់ថា ពួកគេមានបាបនៅចិត្តរបស់ខ្លួន។
យើងទាំងអស់គ្នា ធ្លាប់បានគិតថា ការជឿលើព្រះលោហិតរបស់ព្រះយេស៊ូវ គឺគ្រប់គ្រាន់ឲ្យយើងទទួលបានសេចក្តីសង្រ្គោះហើយ។ យើងបានគិតដូច្នេះពីមុន ប៉ុន្តែឥឡូវនេះ យើងគួរតែបានដឹងថា វាមិនទាន់គ្រប់គ្រាន់ឡើយ។ យើងបានសង្រ្គោះ និងបានកើតជាថ្មី ដោយការជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមកដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ។

មនុស្សមានបាបម្នាក់ៗ អាចបានកើតជាថ្មី តាមរយៈជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់ (១យ៉ូហាន ៥:៥-១០)។ ចូរយើងសរសេរតម្កើងដល់ព្រះ។ ហាលេលូយ៉ា!