Search

דרשות

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 8-8] ព្រះវិញ្ញាណបរិសុទ្ធ ដែលជួយ មនុស្សសុចរិត (រ៉ូម ៨:២៦-២៨)

(រ៉ូម ៨:២៦-២៨)
«ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់។»
 
 
ព្រះវិញ្ញាណបរិសុទ្ធ គង់នៅក្នុងចិត្តរបស់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ហើយទ្រង់ជួយឲ្យពួកគេអធិស្ឋាន។ ហើយទ្រង់ក៏អធិស្ឋានទូលអង្វរសម្រាប់ពួកគេផងដែរ។ នេះមានន័យថា ព្រះវិញ្ញាណបរិសុទ្ធជួយឲ្យពួកគេអធិស្ឋានស្របតាមបំណងព្រះហឫទ័យព្រះ។ ដូច្នេះហើយបានជាអ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ ត្រូវបានហៅថាជា កូនរបស់ព្រះ។ ហើយព្រះអម្ចាស់សន្យាជាមួយពួកគេថា ទ្រង់នឹងតែងតែគង់នៅជាមួយពួកគេ ជារៀងរហូត។
ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងមនុស្សសុចរិត ដោយអធិស្ឋានទូលអង្វរស្របតាមបំណងព្រះហឫទ័យព្រះសម្រាប់ពួកគេ។ តើអ្នកគិតថា អ្នកអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបានដោយរបៀបណា? ដោយការអធិស្ឋានឬ? តើអ្នកគិតថា អ្នកអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ ទោះបើអ្នកនៅតែមានអំពើបាបទាំងអស់របស់អ្នកឬ? ព្រះវិញ្ញាណបរិសុទ្ធធ្វើការ និងគង់នៅក្នុងចិត្តរបស់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ។
គ្រីស្ទបរិស័ទដែលចង់អធិស្ឋានឲ្យស្របតាមបំណងព្រះហឫទ័យព្រះ ទទួលបានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេរៀន និងយល់ពីអ្វីដែលពួកគេគួរតែអធិស្ឋានសម្រាប់។ បើសិនអ្នកទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ ព្រះវិញ្ញាណបរិសុទ្ធនឹងទូលអង្វរសម្រាប់អ្នក ហើយដឹកនាំផ្លូវរបស់អ្នក។
 
 
គ្រប់ការទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អ
 
«គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់» (រ៉ូម ៨:២៨)។
ព្រះគង់នៅខាងអ្នកជឿ ដើម្បីធ្វើឲ្យគ្រប់ទាំងអស់ផ្សំគ្នាសម្រាប់ជា សេចក្តីល្អដល់អ្នកដែលស្រឡាញ់ព្រះ។ ព្រះស្រឡាញ់អ្នកដែលបានកើតជាថ្មី។ ប៉ុន្តែពេលខ្លះ ទ្រង់អាចប្រើប្រាស់សត្រូវរបស់យើងសម្រាប់ជាប្រយោជន៍ដល់យើង ប៉ុន្តែនៅចុងបញ្ចប់ ទ្រង់ដាក់ទណ្ឌកម្មពួកគេសម្រាប់អំពើបាបរបស់ពួកគេ។ គ្រប់ទាំងសត្រូវរបស់យើងនឹងរលាយបាត់ទៅក្នុងទណ្ឌកម្មដ៏អស់កល្បជានិច្ច ពីព្រោះគ្រប់យ៉ាងដែលព្រះអនុញ្ញាតឲ្យកើតឡើង គឺគ្រាន់តែសម្រាប់ជាសេចក្តីល្អដល់អ្នកដែលជឿប៉ុណ្ណោះ។