Search

שאלות נפוצות על האמונה הנוצרית

נושא 2: רוח הקודש

2-3. ឪពុកម្តាយរបស់ខ្ញុំទាំងពីរនាក់ បានអះអាងថា ពួកគាត់គឺជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី តាំងពីមុនពេលពួកគាត់បានរៀបការជាមួយគ្នាទៅទៀត។ លើសពីនេះ ខ្ញុំបានមានជំនឿតាំងពីកំណើតមក។ ខ្ញុំបានគិតថា ព្រះវិញ្ញាណបរិសុទ្ធបានគង់នៅក្នុងខ្ញុំ ចាប់តាំងពីខ្ញុំបានកើតមក។ ទោះបីជាយ៉ាងណា ខ្ញុំមានភាពច្របូកច្របល់យ៉ាងខ្លាំង ពីព្រោះខ្ញុំមិនមានចំណេះដឹងខាងព្រះគម្ពីរអំពីការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ តើព្រះវិញ្ញាណបរិសុទ្ធពិតជាយាងមកសណ្ឋិតលើមនុស្សម្នាក់ លុះត្រាតែគាត់បានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណឬ?

បាទ នេះគឺជាការពិត។ គ្រប់គ្នាត្រូវទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ព្រះគម្ពីរប្រាប់យើងថា «ទឹក» គឺជាគំរូពីសេចក្តីសង្រ្គោះ (១ពេត្រុស ៣:២១)។ នៅទីនេះ ទឹកសំដៅទៅលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលទ្រង់បានទទួលពីលោកយ៉ូហាន (ម៉ាថាយ ៣:១៥)។
ជាដំបូង គ្រប់គ្នាត្រូវទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ដោយស្គាល់ និងយល់ពីអត្ថន័យនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវជាមុនសិន ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ កាឡាទី ៣:២៧ និយាយថា «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ»។ នៅទីនះ «ទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ» មិនបង្ហាញពីពិធីបុណ្យជ្រមុជទេ ប៉ុន្តែមានន័យថា ការទទួលបាន សេចក្តីអត់ទោសអំពើបាប ដោយការយល់ និងជឿលើហេតុផលនៃបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន។
គ្រប់គ្នា បានកើតមក នៅក្នុងរូបកាយមានបាប។ រ៉ូម ៥:១២ និយាយថា «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។ មនុស្សទាំងអស់នៅក្នុងលោកិយនេះ បានកើតមកជាមនុស្សមានបាប ហើយបានស្នងបាបពីអ័ដាម និងអេវ៉ាមក។ 
ដូច្នេះ ទំនុកដំកើង ៥១:៥ សរសេរថា «មើល ទូលបង្គំបានកើតមកក្នុងសេចក្តីទុច្ចរិត ហើយម្តាយទូលបង្គំបានមានទំងន់ បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ»។ ហើយអេសាយ ១:៤ សរសេរថា «ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង»។ មនុស្សមានគ្រាប់ពូជនៃអំពើបាប ចាប់តាំងពីថ្ងៃដែលពួកគេបានកើតមក។ មនុស្សទាំងអស់នៅក្នុងលោកិយនេះស្នងអំពើបាបពីឪពុកម្តាយរបស់ខ្លួន ហើយបានកើតមកក្នុងលោកិយនេះជាមនុស្សមានបាប។ នៅក្នុងន័យផ្សេង សាច់ឈាមរបស់យើងត្រូវតែបង្កើតផលផ្លែបាប ក្នុងកំឡុងពេលយើងរស់នៅលើផែនដីនេះ។ 
ដូច្នេះ ការគិតថា បើសិនឪពុកម្តាយគឺជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី នោះកូនៗរបស់ពួកគាត់ក៏នឹងទទួលបានព្រះវិញ្ញាណបរិសុទ្ធផងដែរ គឺគ្រាន់តែជាជំនឿដែលគ្មានអ្វីជាមូលដ្ឋានប៉ុណ្ណោះ។ អ្នកដែលមានជំនឿបែបនេះ ព្យាយាមទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈគំនិតផ្ទាល់ខ្លួន ហើយការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធមិនអាចកើតមានឡើង ដោយសារជំនឿបែបនេះបានឡើយ។
ដូច្នេះ គ្រប់គ្នាគួរតែជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះយេស៊ូវបានប្រទានឲ្យយើង។ នេះគឺជាផ្លូវតែមួយគត់ ដើម្បីទទួលបានព្រះវិញ្ញាណបរិសុទ្ធ ពីព្រោះទ្រង់គឺជាអំណោយទានមួយពីព្រះ។ ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាស្ងួនភ្ងាតែមួយនៃព្រះ បានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ ដោយការទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងបានទទួលការកាត់ទោសនៅលើឈើឆ្កាង ហើយបានរាប់អ្នកជឿទាំងអស់ជាមនុស្សសុចរិត។ នេះគឺជាផែនការ និងបំណងព្រះហឫទ័យរបស់ព្រះសម្រាប់មនុស្សជាតិ ហើយទ្រង់បានប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់អស់អ្នកដែលមានជំនឿដែលស្របតាមបំណងព្រះហឬទ័យទ្រង់។
មនុស្សម្នាក់ៗនៅក្នុងលោកិយនេះ បានកើតមកជាមួយនឹងបាបផ្ទាល់ខ្លួន។ ដូច្នេះ គាត់អាចទទួលបានព្រះវិញ្ញាណបរិសុទ្ធជាអំណោយទានបាន លុះត្រាតែគាត់ទទួលបានសេចក្តីអត់ទោសអំពើបាប និងបានញែកជាបរិសុទ្ធ ដោយការជឿតាមដំណឹងល្អអំពីទឺក និងព្រះវិញ្ញាណ។ ដូច្នេះ មនុស្សម្នាក់ៗគួរតែចងចាំសេចក្តីពិតនេះ ហើយជឿផងដែរថា ព្រះវិញ្ញាណបរិសុទ្ធអាចយាងមកសណ្ឋិតលើខ្លួនបាន លុះត្រាតែខ្លួនពិតជាបានកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ។ 
ទ្រង់ មិនយាងមកសណ្ឋិតលើយើង ដោយអាស្រ័យលើ លក្ខណៈ ឬការប្រព្រឹត្តណាមួយរបស់យើងឡើយ ប៉ុន្តែការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺអាស្រ័យទាំងស្រុងលើសេចក្តីស្មោះត្រង់របស់ព្រះដែលបានសន្យា។ នៅក្នុងន័យផ្សេង ទ្រង់មិនយាងមកគង់ អាស្រ័យតាមសមិទ្ធិផលខាងវិញ្ញាណរបស់មនុស្សឡើយ។ ប៉ុន្តែការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធអាចកើតឡើងបាន អាស្រ័យលើជំនឿដែលស្របតាមបំណងព្រះហឫទ័យព្រះវិញ។
ទ្រង់ ត្រូវបញ្ជូនព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ មកក្នុងលោកិយនេះ ដើម្បីសង្រ្គោះមនុស្សទាំងអស់ចេញពីអំពើបាបរបស់លោកិយនេះ ដោយអនុញ្ញាតឲ្យទ្រង់ទទួលបុណ្យជ្រមុជពីលោកយ៉ូហាន និងសុគតនៅលើឈើឆ្កាង ដើម្បីអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់អ្នកជឿ។ មនុស្សសុចរិត ដែលបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្លួន ដោយការស្តាប់តាមបំណងព្រះហឫទ័យទ្រង់ និងដោយការជឿតាមដំណឹងល្អអំពីទឹក និងវិញ្ញាណ អាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន។ 
ដូច្នេះ ការជឿថា មនុស្សម្នាក់បានទទួលព្រះវិញ្ញាណបរិសុទ្ធបាន ពីព្រោះឪពុកម្តាយរបស់គាត់គឺជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី គឺជាជំនឿដែលខុស និងមិនមានអ្វីជាមូលដ្ឋានទេ។ នេះគឺដូចជាការព្យាយាមទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមតែបំណងរបស់ខ្លួនឯង មិនតាមបំណងព្រះហឫទ័យព្រះឡើយ។ គ្មានផ្លូវណាផ្សេងទៀត ក្រៅតែពីការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ បើសិនមនុស្សចង់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។