Search

佈道

Subject 8 : ព្រះវិញ្ញាណបរិសុទ្ធ

[8-8] តើទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធហូរចេញពីអ្នកណា? (យ៉ូហាន ៧:៣៧-៣៨)

(យ៉ូហាន ៧:៣៧-៣៨)
«នៅថ្ងៃក្រោយបង្អស់ ជាថ្ងៃបុណ្យយ៉ាងសំខាន់ នោះព្រះ យេស៊ូវទ្រង់ឈរបន្លឺឧទានប្រកាសឡើងថា បើអ្នកណាស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ។»
 
តើអ្នកអាចផឹកទឹករស់របស់ ព្រះវិញ្ញាណបរិសុទ្ធបាន?
អ្នកដែលជឿតាមដំណឹងល្អពិត អំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង

ទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធ ហូរចេញពីចិត្តរបស់អ្នកដែលជឿតាមដំណឹងល្អពិត។ យ៉ូហាន ៧:៣៨ និយាយថា «អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងមានទន្លេទឹករស់ហូរចេញពីពោះខ្លួនមក ដូចជាគម្ពីរសំដែងហើយ»។ នេះមានន័យថា មានសេចក្តីសង្រ្គោះ និងការអត់ទោសអំពើបាបពិតប្រាកដសម្រាប់អស់អ្នកដែលជឿតាមដំណឹងល្អពិត ដែលព្រះបានប្រទានឲ្យយើង។
តើការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ កើតឡើងនៅពេលណា? យើងអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបាន នៅពេលណាយើងស្តាប់ឮ និងជឿតាមដំណឹងល្អពិត ដែលនិយាយថា ព្រះយេស៊ូវគ្រីស្ទបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ពីលោក យ៉ូហាន-បាទ្ទីស។ បន្ទាប់មក យើងអាចផឹកទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធបានហើយ។ អ្នកដែលជឿតាមដំណឹងល្អពិត មានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយអាចដឹងថា ទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធកំពុងតែហូរ និងបន្សើមចិត្តស្ងួតក្រៀមរបស់ពួកគេ គ្រប់ពេលដែលពួកគេកំពុងតែប្រកាស ឬស្តាប់ឮព្រះបន្ទូលព្រះ។ 
ទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធ ហូរចេញពីចិត្តរបស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលនិយាយថា ព្រះអម្ចាស់បានយាងមកក្នុងលោកិយនេះ ដើម្បីសង្រ្គោះមនុស្សមានបាបទាំងអស់ចេញពីអំពើបាបរបស់ពួកគេ។ ហើយព្រះវិញ្ញាណបរិសុទ្ធគឺជាសេចក្តីពិត ដែលមិនអាចដាច់ចេញពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណបានឡើយ ហើយគង់នៅក្នុងអ្នកដែលជឿតាមព្រះបន្ទូលព្រះ។ 
អ្នកណាដែលចង់ផឹកទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធ ត្រូវតែទទួលបានការអត់ទោសអំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធនេះ មាននៅក្នុងចិត្តរបស់អ្នកដែលជឿតាមព្រះបន្ទូលព្រះ។ ហើយអ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មានទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធ ដែលហូរដូចជាទន្លេ កាត់តាមចិត្តរបស់ពួកគេ។ សូម្បីតែនៅវេលានេះ ទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធក៏កំពុងតែហូរហៀរនៅក្នុងចិត្តរបស់អ្នក ដែលបានទទួលការអត់ទោសអំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងផង។
ទោះបីជាយ៉ាងណា មិនមានទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធមួយតំណក់ណា ដែលហូរចេញពីចិត្តរបស់អ្នកដែលមិនជឿតាមដំណឹងល្អពិតអំពីសេចក្តីពិតឡើយ។ ខ្ញុំមិនបានមានទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធមួយតំណក់ណា ហូរចេញពីចិត្តរបស់ខ្ញុំឡើយ រហូតដល់ខ្ញុំបានជឿ និងទទួលស្គាល់ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ នៅពេលនោះ ទោះបីជាខ្ញុំបានជឿព្រះយេស៊ូវគ្រីស្ទយ៉ាងឧស្សាហ៍ក៏ដោយ ក៏ខ្ញុំមិនបានដឹងពីសារៈសំខាន់នៃទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធដែរ ពីព្រោះខ្ញុំមិនមានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់ខ្ញុំឡើយ។ ប៉ុន្តែឥឡូវនេះ ខ្ញុំមានដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ហើយទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធកំពុងតែហូរចេញពីចិត្តរបស់ខ្ញុំ ដោយសេរី។ 
ឥឡូវនេះ ទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធហូរចេញពីចិត្តរបស់ខ្ញុំ និងចិត្តរបស់អស់អ្នកដែលស្តាប់តាម និងជឿតាមព្រះបន្ទូលព្រះ។ ដូចដែលព្រះយេស៊ូវបានមានបន្ទូលថា «បើអ្នកណាស្រេក ឲ្យគាត់មកឯខ្ញុំ ហើយផឹកចុះ»។ ទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធ បំបាត់ការស្រេករបស់អ្នកដទៃ តាមរយៈគ្រីស្ទបរិស័ទដែលបានកើតជាថ្មី ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ទឹករស់នេះហូរចេញពីចិត្តរបស់ខ្ញុំ ជាមួយនឹងជំនឿរបស់ខ្ញុំតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយសូម្បីតែវេលានេះ ក៏កំពុងតែអនុញ្ញាតឲ្យអ្នកដទៃបានផឹកដែរ។ ព្រះធ្វើឲ្យទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធហូរចេញពីចិត្តរបស់ខ្ញុំ ដូចជាទន្លេ។ នេះគឺជា បទពិសោធន៍មួយ ដែលអស់អ្នកដែលមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ទទួលបាន។
ដូចដែលបានសរសេរនៅក្នុងកណ្ឌគម្ពីរវិវរណៈថា គ្មានអ្នកណាម្នាក់ដឹង ក្រៅពីអ្នកដែលបានទទួលវាទេ ការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ និងទឹករស់គឺជាអាថ៌កំបាំង ដែលមានតែអ្នកដែលស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណប៉ុណ្ណោះ ទើបបានដឹង។ ដូច្នេះ អ្នកគួរតែដឹងថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នកណា ហើយអ្នកគួរតែដឹងថា ព្រះប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលជឿតាមដំណឹងល្អរបស់ព្រះយេស៊ូវតែប៉ុណ្ណោះ។ 
 
 
ខ្ញុំធ្លាប់តែជឿលើព្រះលោហិតនៅលើឈើឆ្កាង
 
ទោះបីជាខ្ញុំបានជឿលើព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង អស់រយៈពេលជាងដប់ឆ្នាំក៏ដោយ ក៏ខ្ញុំនៅតែមានបាបនៅក្នុងចិត្តរបស់ខ្ញុំដដែល។ នៅពេលនោះ ខ្ញុំបានមានជំនឿថា ព្រះលោហិតរបស់ព្រះយេស៊ូវបានអត់ទោស ដល់អំពើបាបរបស់ខ្ញុំ ហើយ។ ប៉ុន្តែខ្ញុំមិនអាចទទួលបានការអត់ទោសអំពើបាបពេញលេញ ឬការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈជំនឿបែបនេះឡើយ ហើយមានតែភាពច្របូលច្របល់ និងភាពទទេនៅក្នុងជីវិតរបស់ខ្ញុំប៉ុណ្ណោះ។ សញ្ញាមួយដែលបង្ហាញពីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវ គឺជាការពិតថា ខ្ញុំបានចូលរួមនៅក្នុងពួកជំនុំ។
នេះ គឺជាពេលដែលខ្ញុំបានចាប់ផ្តើមពិចារណាអំពីជំនឿរបស់ខ្ញុំឡើងវិញ។ «តើខ្ញុំពិតជាបានទទួលព្រះវិញ្ញាណបរិសុទ្ធមែនឬ?» នៅពេលខ្ញុំបានជឿព្រះយេស៊ូវពីដំបូង ចិត្តរបស់ខ្ញុំពោរពេញទៅដោយសេចក្តីស្រឡាញ់សម្រាប់ទ្រង់ ហើយខ្ញុំក៏បានទទួលអំណោយទាននិយាយភាសាដទៃផងដែរ។ ប៉ុន្តែមានរឿងអ្វីបានកើតឡើងចំពោះខ្ញុំ? ខ្ញុំបានដឹងថា បទពិសោធន៍ដុតអារម្មណ៍នេះមិនមែនជាសញ្ញាមួយនៃការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយថា ខ្ញុំមិនបានទទួលព្រះវិញ្ញាណបរិសុទ្ធសោះឡើយ។ ខ្ញុំបានជឿលើព្រះយេស៊ូវ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធ និងទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធមិននៅក្នុងចិត្តរបស់ខ្ញុំឡើយ។ 
វា ពិតជាមិនសំខាន់ទេ បើសិនចិត្តរបស់ខ្ញុំក្តៅ ឬត្រជាក់នោះ ពីព្រោះជំនឿរបស់ខ្ញុំផ្អែកលើ 1កាលវិននិយម។ សំណួរដែលខ្ញុំពិតជាត្រូវឆ្លើយមានដូចតទៅ៖
 
1 ប្រព័ន្ធកាត់ស្រាយមួយរបស់គ្រីស្ទបរិស័ទ ដែលលោក ចន កាលវិន បានបង្កើតឡើង។ វាផ្តោតលើការតម្រូវទុកជាមុន និងសេចក្តីសង្រ្គោះ។ ទាំងប្រាំចំណុចនៃកាលវិននិយមត្រូវបានបង្កើតឡើង ជាការឆ្លើយតបទៅនឹងទស្សនៈអាមីនា។
កាលវិនិយមបង្រៀនថា៖ ១. សេចក្តីពុករលួយទាំងស្រុង៖ មនុស្សមានបាបនៅក្នុងផ្នែកទាំងអស់នៃខ្លួន៖ រូបកាយ ព្រលឹង គំនិត និងអារម្មណ៍ ២. ព្រះគុណដែលមិនសមនឹងទទួលបាន៖ ព្រះគុណរបស់ព្រះសម្រាប់មនុស្ស គឺជាជម្រើសដោយសេរីរបស់ទ្រង់ ហើយមិនពាក់ព័ន្ធជាមួយនឹងមនុស្សឡើយ។ ហើយមនុស្សពិតជាមិនសមនឹងទទួលបានព្រះគុណនេះឡើយ ៣. ការធួននឹងបាបដែលមានកំណត់៖ ព្រះគ្រីស្ទមិនបានទទួលយកអំពើបាបរបស់មនុស្សទាំងអស់ទេ ប៉ុន្តែអំពើបាបរបស់អស់អ្នកដែលត្រូវបានជ្រើសរើសឲ្យទទួលបានសេចក្តីសង្រ្គោះប៉ុណ្ណោះ ៤. ព្រះគុណដែលមិនអាចបដិសេធបាន៖ មនុស្សមិនអាចបដិសេធការហៅរបស់ព្រះឲ្យខ្លួនទទួលបានសេចក្តីសង្រ្គោះឡើយ ៥. ភាពខ្ជាប់ខ្ជួនរបស់ពួកបរិសុទ្ធ៖ មិនអាចបាត់បង់សេចក្តីសង្រ្គោះបានឡើយ។ ប៉ុន្តែអ្នកអាចស្គាល់សេចក្តីបង្រៀននេះយ៉ាងច្បាស់លាស់ថាខុសពីដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ជាពិសេសទាក់ទងនឹងគោលលទ្ធិអំពីការធួននឹងបាបដែលមានកំណត់។
 
(១) តើព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្ញុំដែរឬទេ? ទេ។ ខ្ញុំមិនប្រាកដថា ទ្រង់គង់នៅក្នុងខ្ញុំ ឬមិនគង់នៅក្នុងខ្ញុំឡើយ។
(២) តើមានអំពើបាបណានៅក្នុងខ្ញុំដែរឬទេ? បាទ មាន។ ពិតជាមានអំពើបាបនៅក្នុងខ្ញុំមែន ទោះបើខ្ញុំបានជឿលើព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងក៏ដោយ។ ខ្ញុំនៅតែមានបាបនៅក្នុងចិត្តរបស់ខ្ញុំ ទោះបើខ្ញុំបានជឿព្រះយេស៊ូវ ហើយបានអធិស្ឋានលន់តួអំពើបាបជារៀងរាល់ថ្ងៃក៏ដោយ។ ហើយបាបនៅក្នុងចិត្តរបស់ខ្ញុំ មិនដែលត្រូវបានលាងសម្អាតឡើយ មិនថាខ្ញុំបានព្យាយាមខ្លាំងប៉ុណ្ណាឡើយ។ 
«តើខ្ញុំអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធបានដោយរបៀបណា?» ហើយ «តើខ្ញុំអាចលាងសម្អាតអំពើបាបរបស់ខ្ញុំបានដោយរបៀបណា?» សំណួរទាំងពីរនេះគឺជាបញ្ហារំខាន ដែលខ្ញុំបានមាននៅក្នុងគំនិតរបស់ខ្ញុំ សូម្បីតែបន្ទាប់ខ្ញុំបានជឿព្រះយេស៊ូវហើយក៏ដោយ។ បន្ទាប់ពីបានជឿព្រះយេស៊ូវ ខ្ញុំអាចនិយាយភាសាដទៃ ហើយខ្ញុំក៏បានជឿថា អំពើបាបរបស់ខ្ញុំត្រូវបានលាងសម្អាតហើយ ដោយសារតែជំនឿរបស់ខ្ញុំលើព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ 
ទោះបីជាយ៉ាងណា ពេលវេលាកន្លងទៅ អំពើបាបកាន់តែច្រើនទៅៗនៅក្នុងចិត្តរបស់ខ្ញុំ គឺខ្ញុំមានពេញទៅដោយបាប។ ការអធិស្ឋានលន់តួអំពើបាប ឬការតមមិនអាចលាងសម្អាតអំពើបាបនៅក្នុងចិត្តរបស់ខ្ញុំបានឡើយ ដរាបណាខ្ញុំនៅតែពឹងផ្អែកលើព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខនោះ។ អស់រយៈពេលជាយូរ ខ្ញុំបានព្រួយបារម្ភអំពីអំពើបាបជាក់ស្តែងរបស់ខ្ញុំ ប៉ុន្តែនៅពេលខ្ញុំកាន់តែព្រួយបារម្ភ ខ្ញុំកាន់តែអធិប្បាយព្រះរាជសាររបស់ព្រះយេស៊ូវទៅកាន់អ្នកដទៃ ហើយបានចូលរួមនៅក្នុងពួកជំនុំកាន់តែទៀងទាត់ ហើយលះបង់ខ្លួនឯងចំពោះការបម្រើព្រះយេស៊ូវ ដោយពឹងផ្អែកលើព្រះលោហិតទ្រង់។
ទោះបីជាយ៉ាងណា ពេលវេលាបានកន្លងទៅ អំពើបាបជាក់ស្តែងនៅក្នុងចិត្តរបស់ខ្ញុំបានរារាំងខ្ញុំមិនឲ្យមានជំនឿត្រឹមត្រូវទេ។ ហើយខ្ញុំកាន់តែពិបាកជឿលើព្រះជាមុនទៅទៀត។ ខ្ញុំបានព្យាយាមពឹងផ្អែកកាន់តែខ្លាំងទៅលើព្រះលោហិតរបស់ព្រះយេស៊ូវ ហើយខិតខំដោយអស់ពីសមត្ថភាព ដើម្បីបង្កើនការប្តេជ្ញារបស់ខ្ញុំទៅចំពោះព្រះ។ ប៉ុន្តែភាពទទេនៅក្នុងចិត្តរបស់ខ្ញុំកាន់តែធំទៅៗ។ ដូច្នេះ ជំនឿបែបនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ទទេ និងស្តូកស្តឹង ហើយក្លាយជាគ្រីស្ទបរិស័ទកំពុតម្នាក់ ដែលយកចិត្តទុកដាក់ចំពោះរូបរាងខាងក្រៅតែប៉ុណ្ណោះ។ ដោយគិតចំពោះខ្លួនឯងថា «ការជឿព្រះយេស៊ូវតាមរបៀបនេះ គឺសម្រាប់មនុស្សគ្រប់គ្នា មិនសម្រាប់តែខ្ញុំម្នាក់ឯងនោះទេ!» ខ្ញុំបានព្យាយាមបដិសេធថា ជំនឿរបស់ខ្ញុំខុស។ ទោះបីជាយ៉ាងណា ព្រះលោហិតរបស់ព្រះយេស៊ូវ និងការអធិស្ឋានលន់តួអំពើបាបទាំងឡាយនៅតែមិនអាចលាងសម្អាតអំពើបាបជាក់ស្តែងទាំងអស់របស់ខ្ញុំឡើយ។ 
ដូច្នេះ តើជំនឿបែបណាអាចលាងសម្អាតអំពើបាបជាក់ស្តែងរបស់ខ្ញុំបាន? អំពើបាបជាក់ស្តែងរបស់ខ្ញុំអាចត្រូវបានលាងសម្អាតបាន តាមរយៈជំនឿថា អំពើបាបទាំងអស់របស់ខ្ញុំត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរួចទៅហើយ នៅពេលទ្រង់ទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់។ សេចក្តីពិតនេះត្រូវបានសរសេរនៅក្នុង ម៉ាថាយ ៣:១៣-១៧។ អញ្ចឹង ហេតុអ្វីព្រះលោហិតរបស់ព្រះយេស៊ូវមិនអាចលាងសម្អាតអំពើបាបជាក់ស្តែងរបស់ខ្ញុំបាន? ខ្ញុំមិនបានស្គាល់ និងជឿតាមដំណឹងល្អពិត ដែលផ្ទុកកូវអត្ថន័យនៃបុណ្យជ្រមុជ ដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហានទេ។ 
តើនេះមានន័យថា អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានលាងសម្អាត តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវឬ? បាទ មែនហើយ។ ព្រះគម្ពីរធ្វើបន្ទាល់ពីការពិតនេះថា «មនុស្សមិនអាចចូលនគរព្រះបានឡើយ បើសិនពួកគេមិនបានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ» (យ៉ូហាន ៣:៣-៥)។ ព្រះយេស៊ូវបានយាងមកលោកិយនេះ ហើយបានទទួលយកអំពើបាបទាំងអស់របស់លោកិយនេះ តាមរយៈបុណ្យជ្រមុជ ដែលទ្រង់បានទទួលពីលោកយ៉ូហាន។ 
ខ្ញុំ នៅតែសង្ស័យចំពោះការពិតនេះ ហើយបានប្រៀបធៀបព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ដើម្បីបញ្ជាក់អំពីការពិតនេះ។ លទ្ធផលគឺថា វាពិតជាត្រឹមត្រូវមែន។ អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ ហើយអំពើបាបទាំងអស់របស់ខ្ញុំក៏ត្រូវបានផ្ទេរទៅលើទ្រង់នៅវេលានោះផងដែរ។ ដូច្នេះ ខ្ញុំបានញែកជាបរិសុទ្ធ តាមរយៈជំនឿតាមព្រះបន្ទូលទាំងនេះ ហើយខ្ញុំបានដឹងថា នេះគឺជាព្រះបន្ទូលអំពីសេចក្តីពិត ដែលត្រូវបានសរសេរទុកនៅក្នុងព្រះគម្ពីរ ហើយវាគឺជាដំណឹងល្អពិតនៅក្នុងលោកិយនេះ។ 
លើសពីនេះ ខ្ញុំបានដឹងពីមូលហេតុដែលអំពើបាបរបស់ខ្ញុំមិនអាចត្រូវបានលាងសម្អាត តាមរយៈព្រះលោហិតរបស់ព្រះតែមួយមុខ។ មូលហេតុគឺថា ខ្ញុំមិនអាចផ្ទេរអំពើបាបជាក់ស្តែងរបស់ខ្ញុំទៅលើព្រះយេស៊ូវឡើយ ពីព្រោះខ្ញុំមិនបានស្គាល់សេចក្តីពិតអំពីបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់។ ប៉ុន្តែទីបំផុត ខ្ញុំបានជួបនឹងសេចក្តីពិតហើយ។ ខ្ញុំបានដឹងថា ព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះសម្រាប់ខ្ញុំ ហើយថា ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយបន្ទាប់មក ទ្រង់ត្រូវសុគតនៅលើឈើឆ្កាង ដើម្បីរំដោះយើងចេញពីអំពើបាបទាំងអស់របស់លោកិយនេះ។ ហើយខ្ញុំក៏បានដឹង និងជឿតាមសេចក្តីពិតថា គោលបំណងនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង គឺដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ដូច្នេះ ឥឡូវនេះ ខ្ញុំបានសុចរិតហើយ ដោយសារជំនឿរបស់ខ្ញុំតាមដំណឹងល្អពិត ដែលព្រះយេស៊ូវបានប្រទានដល់យើង ហើយអំពើបាបទាំងអស់របស់ខ្ញុំត្រូវបានអត់ទោសឲ្យហើយ។
វាមិនមែនជាគោលលទ្ធិរបស់ពួកជំនុំទេ ដែលបានលាងសម្អាតអំពើបាបរបស់ខ្ញុំ ប៉ុន្តែវាគឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងវិញ ដែលលាងសម្អាតខ្ញុំ។ នេះហើយគឺជាដំណឹងល្អពិត។ ខ្ញុំបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ខ្ញុំ និងបានរាប់ជាសុចរិត មិនតាមរយៈជំនឿរបស់ខ្ញុំតាមព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខទេ ប៉ុន្តែតាមរយៈជំនឿរបស់ខ្ញុំថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងគឺជាសេចក្តីសង្រ្គោះរបស់ខ្ញុំ។
ហើយការមួយទៀត ដែលខ្ញុំត្រូវអរព្រះគុណនោះគឺថា ព្រះវិញ្ញាណបរិសុទ្ធបានយាងមកគង់នៅជាមួយខ្ញុំ បន្ទាប់ពីខ្ញុំបានចាប់ផ្តើមជឿតាមដំណឹងល្អពិត។ ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្ញុំ ជាមួយនឹងព្រះបន្ទូលអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ 
ខ្ញុំ សូមអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានប្រទានដល់ខ្ញុំនូវដំណឹងល្អពិតនេះ ហើយបានអនុញ្ញាតឲ្យខ្ញុំប្រកាសពីជំនឿដូចគ្នានឹងជំនឿរបស់ពួកសាវកផងដែរ។ ព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ខ្ញុំ ទោះបើខ្ញុំគ្រាន់តែជឿតាមដំណឹងល្អពិតក៏ដោយ។ ឥឡូវនេះ ខ្ញុំអាចប្រកាសព្រះរាជសារនេះ ដោយជំនឿមុតមាំ និងកិត្តិយស ទៅកាន់មនុស្សទាំងអស់នៅក្នុងលោកិយនេះ។ ហើយខ្ញុំអាចប្រាប់ពួកគេយ៉ាងច្បាស់លាស់ថា ការគ្រាន់តែជឿលើព្រះលោហិតរបស់ព្រះយេស៊ូវ នឹងមិនលាងសម្អាតអំពើបាបទាំងអស់របស់យើងឡើយ!
ប៉ុន្តែខ្ញុំអាចប្រាប់ពួកគេថា អំពើបាបទាំងអស់របស់ពួកគេពិតជានឹងត្រូវបានលាងសម្អាត បើសិនពួកគេជឿតាមដំណឹងល្អពិត ដែលនិយាយអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ខ្ញុំមិនមានសេចក្តីខ្មាស សូម្បីតែបន្តិច នៅចំពោះព្រះ នៅពេលខ្ញុំប្រកាសដំណឹងល្អនេះ។ ហើយឥឡូវនេះ ខ្ញុំអាចប្រកាសដំណឹងល្អអំពីការបានកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ ទៅកាន់មនុស្សទាំងអស់នៅក្នុងលោកិយនេះ។ ខ្ញុំសូម អរព្រះគុណដល់ព្រះអម្ចាស់ ដែលបានអនុញ្ញាតឲ្យខ្ញុំបានផឹកទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធ ដោយការប្រទានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់ខ្ញុំ។
 
 
ការពិសោធន៍បង្ហាញថា ដំណឹងល្អពិតគឺជាដំណឹងល្អអំពី ទឹក និងព្រះវិញ្ញាណ
 
តើអ្នកពិតជាទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់អ្នក និងការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធឬ? ហើយតើអ្នកអាចប្រាប់ថា ដំណឹងល្អគឺពិតប្រាកដ បានយ៉ាងដូចម្តេច? ពីមុន ខ្ញុំបានធ្វើការពិសោធន៍លើមនុស្ស ដែលហៀបនឹងជឿតាមដំណឹងល្អពិត ដែលព្រះយេស៊ូវបានប្រទានដល់យើង។ នៅកាន់មនុស្សម្នាក់ ខ្ញុំគ្រាន់តែបានប្រកាសព្រះរាជសា រអំពីព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ ហើយខ្ញុំក៏បានប្រាប់គាត់ថា មិនមានបាបនៅក្នុងព្រះយេស៊ូវគ្រីស្ទឡើយ។ ហើយទៅកាន់មនុស្សម្នាក់ទៀត ខ្ញុំបានប្រកាសដំណឹងល្អអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ ជាលទ្ធផល អ្នកដែលបានទទួលការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ដោយការជឿលើព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខ បាននិយាយថា គាត់ត្រូវតែបន្តទូលសុំការអត់ទោស សម្រាប់អំពើបាបជាក់ស្តែងរបស់គាត់ជានិច្ច។ ប៉ុន្តែអ្នកដែលបានជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ បាននិយាយថា ឥឡូវនេះ គាត់គឺជាមនុស្សគ្រប់លក្ខណ៍ និងឥតមានបាបទេ។
គាត់ បាននិយាយថា គាត់មិនមានបាបនៅក្នុងចិត្តរបស់គាត់ទេ ពីព្រោះគាត់បានជឿតាមសេចក្តីពិតថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់គាត់ចេញ ហើយបានទទួលយកការកាត់ទោសសម្រាប់អំពើបាបទាំងនោះរួចទៅហើយ។ ហើយគាត់អាចទទួលបានព្រះវិញ្ញាណបរិសុទ្ធពីព្រះបាន ពីព្រោះគាត់បានជឿតាមដំណឹងល្អពិត ដែលនិយាយថា បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន បានលាងសម្អាតអំពើបាបទាំងអស់របស់លោកិយនេះរួចហើយ។
ហេតុផលដែលគាត់អាចនិយាយបានថា គាត់លែងមានបាបនៅក្នុងចិត្តរបស់គាត់ទៀតហើយគឺថា គាត់ទទួលបានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចិត្តរបស់គាត់ តាមរយៈជំនឿរបស់គាត់តាមដំណឹងល្អពិត។ ហើយព្រះវិញ្ញាណបរិសុទ្ធបានប្រទានជំនឿមុតមាំដល់គាត់ឲ្យនិយាយថា គាត់មិនមានបាបនៅក្នុងចិត្តរបស់គាត់ឡើយ។ ដូច្នេះ ព្រះប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធដល់អស់អ្នកដែលជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។ តើព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នកណា? ព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធជាអំណោយទានដល់អស់អ្នកដែលជឿតាមដំណឹងល្អពិត អំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង។
ការគ្រាន់តែមើលទៅបាតុភូតនៅថ្ងៃបុណ្យទី៥០ ដោយសើៗ បានបណ្តាលឲ្យមនុស្សជាច្រើនយល់ច្រឡំអំពីសេចក្តីពិត អំពីការទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយបោះបង់ដំណឹងល្អពិត ចោល។ មនុស្សគិតថា បើសិនពួកគេអធិស្ឋាន និងស្វែងរកព្រះវិញ្ញាណបរិសុទ្ធដោយអស់ពីចិត្ត ពួកគេនឹងទទួលបានការគង់សណ្ឋិតរបស់ទ្រង់។ អស់រយៈពេលជាយូរ គ្រីស្ទបរិស័ទនៅជុំវិញពិភពលោកនេះមិនបានមានគំនិតអ្វីបន្តិចសោះ អំពីសេចក្តីពិតថា មនុស្សអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន តាមរយៈការជឿតាមដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ឥឡូវនេះ អ្នកបម្រើជាច្រើនរបស់ព្រះ ដែលទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ បានប្រកាសដំណឹងល្អ ដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ។ ហើយជាលទ្ធផល មនុស្សជាច្រើននៅពេញពិភពលោក បានរៀនទទួលយកដំណឹងល្អពិតនេះ ហើយទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណ។ 
ព្រះ អនុញ្ញាតឲ្យអ្នកដែលជឿតាមដំណឹងល្អនេះទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះគម្ពីរនិយាយថា «ព្រះទ្រង់មានព្រះបន្ទូលថា ដល់ថ្ងៃជាន់ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសកូនស្រីឯងរាល់គ្នានឹងទាយទំនាយ ពួកកំឡោះឯងរាល់គ្នា នឹងឃើញការជាក់ស្តែង ហើយពួកចាស់ៗ របស់ឯងរាល់គ្នានឹងយល់សប្តិ» (កិច្ចការ ២:១៧)។ ប៉ុន្តែយើងគួរតែដឹងថា ការព្យាយាមទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយមិនស្គាល់ដំណឹងល្អពិត គឺជាកំហុសមួយ ពីព្រោះគ្មានផ្លូវណាផ្សេងទៀត ដែលយើងអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ក្រៅពីត្រូវជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងឡើយ។
ដោយសារព្រះមានបន្ទូលថា មនុស្សម្នាក់អាចចូលនគរស្ថានសួគ៌បាន លុះត្រាតែគាត់បានកើតជាថ្មីពីទឹក និងព្រះវិញ្ញាណ ហើយមានតែអ្នកដែលបានកើតជាថ្មីទេ ទើបអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន នោះយើងដឹងយ៉ាងច្បាស់លាស់ថា គ្រប់គ្នាត្រូវការការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីអាចចូលនគរស្ថានសួគ៌បាន។ ហើយដូចដែលយើងសងប្រាក់ នៅពេលយើងទិញអ្វីមួយដែរ យើងទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ យើងក៏ត្រូវជឿតាមដំណឹងល្អដែរ។
ខ្ញុំ ចង់ប្រាប់អ្នកថា បើសិនអ្នកពិតជាចង់ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធមែន ជាដំបូង អ្នកត្រូវតែស្គាល់ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយព្រះចង់ប្រទានដល់អ្នកនូវការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាម រយៈដំណឹងល្អពិតនេះ។
ខ្ញុំ ជឿតាមដំណឹងល្អពិត ហើយនៅពេលពេលវេលកន្លងទៅ ខ្ញុំជឿយ៉ាងមុតមាំថា ដំណឹងល្អដែលព្រះបានប្រទានដល់ខ្ញុំ គឺជារបស់ដ៏ល្អពិសេស និងមានតម្លៃបំផុតនៅក្នុងលោកិយនេះ។ ខ្ញុំ អរព្រះគុណដល់ព្រះ។ តើអ្នកគិតដូចជាខ្ញុំដែរទេ? យើងបានដឹងថា ពួកយើងដែលទទួលបានព្រះវិញ្ញាណបរិសុទ្ធ បានទទួលព្រះពរដ៏ អស្ចារ្យពីព្រះហើយ។
ខ្ញុំ កំពុងតែចែកចាយដល់អ្នកនូវព្រះរាជសារអំពីរបៀបដែលអ្នកអាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយការជឿតាមដំណឹងល្អពិត។ មនុស្សអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបាន លុះត្រាតែដោយការទទួលយកដំណឹងល្អពិតអំពីការបានកើតជាថ្មី ពីទឹក និងព្រះវិញ្ញាណ។
ព្រះយេស៊ូវ មានបន្ទូលនៅក្នុង យ៉ូហាន ៧:៣៨ ថា «ទ្រង់មានព្រះបន្ទូលពីព្រះវិញ្ញាណ ដែលអស់អ្នកជឿដល់ទ្រង់នឹងត្រូវទទួល ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក ដោយព្រោះព្រះយេស៊ូវមិនទាន់បានដំកើងឡើងនៅឡើយ»។ នេះមានន័យថា អ្នកដែលទទួលបានការអត់ទោសសម្រាប់អំពើបាបរបស់ខ្លួន ដោយការជឿតាមដំណឹងល្អពិត ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានដល់ពួកគេ មានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ។ ហើយទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធនឹងហូរចេញដូចជាទឹកទន្លេ ពីក្នុងចិត្តរបស់ពួកគេមក។
ទោះបីជាខ្ញុំគឺជាអ្នកជឿព្រះយេស៊ូវដោយភក្តីភាព មុនពេលខ្ញុំបានកើតជាថ្មី តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ មិនមានទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធហូរចេញពីក្នុងចិត្តរបស់ខ្ញុំឡើយ។ ប៉ុន្តែបន្ទាប់ពីខ្ញុំបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណហើយ ទឹករស់បានចាប់ផ្តើមហូរចេញដោយសេរីពីក្នុងចិត្តរបស់ខ្ញុំ ដូចដែលត្រូវបានសរសេរនៅក្នុងព្រះគម្ពីរអញ្ចឹង។ សូម្បីតែនៅវេលានេះ ក៏មានទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធហូរជាមួយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានដល់ខ្ញុំដែរ។ ទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធហូរចេញមកពីចិត្តរបស់ខ្ញុំ គ្រប់ពេលវេលា។ ហើយខ្ញុំបានចាប់ផ្តើមធ្វើការងារជាគ្រូផ្សាយដំណឹងល្អ បន្ទាប់ពីខ្ញុំទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ 
 
 
ការប្រកាសពីសេចក្តីជំនឿរបស់ខ្ញុំ បន្ទាប់ពីបានជឿតាមដំណឹងល្អពិត និងទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ
 
វា បានកើតឡើងនៅមុនចុងបញ្ចប់រដូវរងារ នៅពេលខ្ញុំមានអាយុជាងម្ភៃឆ្នាំ។ រដូវរងារនោះបានធ្វើឲ្យខ្ញុំគិតអំពីសេចក្តីស្លាប់ដែលចៀសមិនផុតរបស់ខ្ញុំ។ នៅឆ្នាំនោះ ជីវិតរបស់ខ្ញុំបានពោរពេញទៅដោយភាពច្របូកច្របល់ ភាពទទេ និងសេចក្តីងងឹត ដោយសារតែអំពើបាបនៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំកំពុងតែធ្វើដំណើរទៅតាមផ្លូវខុស ដែលមិនដឹងថាត្រូវបត់បែនទៅតាមផ្លូវណា ឡើយ។ រូបកាយរបស់ខ្ញុំក៏បានឈឺ ខណៈដែលភាពទទេនៅក្នុងចិត្តរបស់ខ្ញុំកំពុងតែរីកចម្រើនឡើង។
ដោយសារតែអំពើបាបរបស់ខ្ញុំ ខ្ញុំបានស្ថិតនៅសភាពអស់សង្ឃឹមទាំងស្រុង ហើយមិនបានដឹងថា សភាពនេះបានកើតឡើងពីអ្វីឡើយ។ ខ្ញុំមិនបានមានជម្រើសអ្វីក្រៅពីរង់ចាំការជំនុំជម្រះរបស់ព្រះ នៅពេលខ្ញុំជិតស្លាប់ទៅ ហើយទូលសុំការអត់ទោសសម្រាប់អំពើបាបរបស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំបានអធិស្ឋាន ហើយអធិស្ឋានថា «ឱព្រះអម្ចាស់អើយ! ទូលបង្គំចង់បានការអត់ទោសសម្រាប់អំពើបាបរបស់ទូលបង្គំ តាមរយៈជំនឿរបស់ទូលបង្គំលើទ្រង់ នៅមុនពេលដែលទូលបង្គំស្លាប់ទៅ។ ហើយសូមព្យាបាល ជម្ងឺនៅក្នុងរូបកាយរបស់ទូលបង្គំផង!»។
បន្ទាប់មក សេចក្តីសង្ឃឹមថ្មីមួយបានចាប់ផ្តើមលេចចេញពីជម្រៅចិត្តដែលអស់សង្ឃឹមរបស់ខ្ញុំ ហើយចិត្តរបស់ខ្ញុំបានពេញទៅដោយការចង់ទទួលបានព្រះ ហើយវាដូចជាដុំភ្លើងយ៉ាងក្តៅមួយ អញ្ចឹង។ វាមិនមែនជាភាពអស់សង្ឃឹមទេ ប៉ុន្តែជាសេចក្តីសង្ឃឹមថ្មីមួយ ដែលឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងចិត្តរបស់ខ្ញុំ។ ចាប់ពីថ្ងៃនោះមក ខ្ញុំបានចាប់ផ្តើមមានជីវិតបែបសាសនាថ្មីមួយ ដែលជឿថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះខ្ញុំចេញពីអំពើបាបរបស់ខ្ញុំ។ 
មិនយូរប៉ុន្មាន ខ្ញុំបានទទួលអំណោយទាននិយាយភាសា ដទៃ។ ហើយក្រោយមកទៀត ខ្ញុំបានស្រក់ទឹកភ្នែក នៅពេលខ្ញុំគិតអំពីព្រះលោហិត ដែលព្រះយេស៊ូវបានបង្ហូរនៅលើឈើឆ្កាង។ ខ្ញុំបានអរព្រះគុណ ដែលទ្រង់បានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់ខ្ញុំ។
បន្ទាប់មកទៀត ខ្ញុំបានបោះបង់ចោលជីវិតចាស់របស់ខ្ញុំ ហើយមានការងារថ្មីមួយ ដែលធ្វើឲ្យខ្ញុំរក្សាតាមថ្ងៃអាទិត្យបរិសុទ្ធ។ នៅពេលនោះ ចិត្តរបស់ខ្ញុំបានពេញទៅដោយសេចក្តីស្រឡាញ់សម្រាប់ព្រះយេស៊ូវ និងហូរហៀរដោយការដឹងព្រះគុណ នៅពេលខ្ញុំគិតថា ព្រះយេស៊ូវបានបង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីសង្រ្គោះខ្ញុំចេញពីអំពើបាបរបស់ខ្ញុំ។ វិញ្ញាណខាងសាសនារបស់ខ្ញុំក៏បានចាប់ផ្តើមរីកចម្រើន ប៉ុន្តែវាគ្រាន់តែផ្អែកលើព្រះបន្ទូលអំពីព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា ពេលវេលាបានកន្លងទៅ ហើយជីវិតបែបសាសនារបស់ខ្លួនបានខូច ដោយការរងទុក្ខ ដោយសារតែភាពខ្សោយ និងអំពើបាបជាក់ស្តែងរបស់ខ្ញុំ។ អំពើបាបជាក់ស្តែងទាំងអស់របស់ខ្ញុំមិនត្រូវបានលាងសម្អាតទាំងស្រុងឡើយ ពីព្រោះខ្ញុំមានជំនឿលើព្រះលោហិតរបស់ព្រះនៅលើឈើឆ្កាងតែមួយមុខប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំបានព្យាយាមលាងសម្អាតអំពើបាបជាក់ស្តែងរបស់ខ្ញុំ តាមរយៈការអធិស្ឋានលន់តួ។ ប៉ុន្តែការអធិស្ឋានលន់តួរបស់ខ្ញុំទៅចំពោះព្រះ ដោយសង្ឃឹមថាទទួលបានការអត់ទោសរបស់ព្រះ មិនអាចលាងសម្អាតអំពើបាបជាក់ស្តែងរបស់ខ្ញុំបានទាំងស្រុងឡើយ។ នេះដោយសារតែខ្ញុំមិនអាចគោរពតាមច្បាប់របស់ព្រះបាន។ ដូច្នេះ អំពើបាបជាក់ស្តែងរបស់ខ្ញុំបានចាប់ផ្តើមកើនឡើងជាលំដាប់។
ទោះបីជាការអធិស្ឋានលន់តួអំពើបាប មិនអាចលាងសម្អាតអំពើបាបរបស់ខ្ញុំបានទាំងស្រុងក៏ដោយ ក៏ខ្ញុំគ្មានជម្រើសអ្វីក្រៅពីនៅតែបន្តអធិស្ឋានលន់តួអំពើបាបដដែល។ ខ្ញុំបានជឿថា គ្រប់ពេលដែលខ្ញុំបានធ្វើបាប ខ្ញុំអាចលាងសម្អាតអំពើបាបរបស់ខ្ញុំបាន តាមរយៈការអធិស្ឋានលន់តួ និងដោយការគិតអំពីព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ ប៉ុន្តែកាលណាខ្ញុំបន្តជីវិតបែបសាសនានេះកាន់តែខ្លាំង អំពើបាបជាក់ស្តែងរបស់ខ្ញុំកាន់តែកើនឡើង ដោយសារតែភាពខ្សោយរបស់ខ្ញុំ។ ដូច្នេះ ការរងទុក្ខរបស់ខ្ញុំ គឺគ្រាន់តែបង្កើនអំពើបាបទៅវិញ។
ខ្ញុំ បានក្លាយជាគ្រីស្ទបរិស័ទផារ៉ាស៊ីម្នាក់ ហើយខ្ញុំត្រូវបានតែងតាំងជាគ្រូជំនួយម្នាក់ ហើយក្រោយមកទៀត ជាគ្រូផ្សាយដំណឹងល្អម្នាក់ ដោយមិនគិតពីបន្ទុកនៃអំពើបាបរបស់ខ្ញុំទេ។ ខ្ញុំបានចេញទៅផ្សាយដំណឹងល្អ នៅពេលណាខ្ញុំមានអារម្មណ៍ដឹងពីការឈឺចាប់នៃអំពើបាបជាក់ស្តែងរបស់ខ្ញុំ ដោយគិតថា នេះគឺជារបៀបតែមួយ ដើម្បីលាងសម្អាតព្រលឹងរបស់ខ្ញុំ។ ប៉ុន្តែអំពើបាបជាក់ស្តែងរបស់ខ្ញុំនៅតែមិនត្រូវបានលាងសម្អាត តាមរយៈជំនឿដែលផ្អែកលើគោលលទ្ធិ និងការលះបង់ខ្លួនឯងបែបនេះដដែល។
ខ្ញុំ ក៏មានបទពិសោធន៍នៃការត្រូវបានសាតាំងចាប់បានផង ដែរ។ ខ្ញុំបានធ្លាក់ទៅក្នុងការកាត់ទោស ដោយសារតែអំពើបាបជាក់ស្តែងរបស់ខ្ញុំ ហើយមានអារម្មណ៍ថាត្រូវបានគេបង្ខំឲ្យស្លាប់សម្រាប់អំពើរំលងរបស់ខ្ញុំ។ «អ្នកបានធ្វើបាបហើយ មែនទេ?» សាតាំងបានបន្តយកអំពើបាបរបស់ខ្ញុំមកកាត់ទោស និងធ្វើទារុណកម្មខ្ញុំជានិច្ច។
ជំនឿរបស់ខ្ញុំ បានដួលរំលំចុះ។ ខ្ញុំបានដឹងថា ខ្ញុំមិនអាចលាងសម្អាតអំពើបាបជាក់ស្តែងរបស់ខ្ញុំបានទេ តាមរយៈជំនឿលើព្រះលោហិតរបស់ព្រះ និងការអធិស្ឋានលន់តួអំពើបាបតែមួយមុខនោះ ហើយទីបំផុត ខ្ញុំបានធ្លាក់ទៅក្នុងសភាពអស់សង្ឃឹម។
ដោយបានសិក្សាអំពីកាលវិននិយម នៅក្នុងមហាវិទ្យាល័យទេវសាស្ត្រ ខ្ញុំបានចាប់អារម្មណ៍លើមូលហេតុនៃបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន។ ហើយខ្ញុំក៏បានសួរ សាស្ត្រាចារ្យផ្សេងៗអំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាននៅក្នុងទន្លេយ័រដាន់។ ប៉ុន្តែចម្លើយទាំងអស់របស់ពួកគេគ្រាន់តែជាចម្លើយរាក់កំផែលប៉ុណ្ណោះ។ ចម្លើយខ្លះថា ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីបង្ហាញពីការបន្ទាបខ្លួនរបស់ទ្រង់ ឬប្រកាសថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ។ ប៉ុន្តែចម្លើយទាំងនេះមិនទាន់គ្រប់គ្រាន់ ដើម្បីពន្លត់ការចង់ដឹងចង់យល់របស់ខ្ញុំឡើយ។
 
 
សេចក្តីពិតអំពីបុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន បានបណ្តាលឲ្យខ្ញុំស្គាល់ដំណឹងល្អពិត
 
បន្ទាប់ពីបានសិក្សានៅមហាវិទ្យាល័យព្រះគម្ពីរ អំពើបាបរបស់ខ្ញុំនៅតែមិនត្រូវបានលាងសម្អាតដដែល ហើយខ្ញុំបានទទួលរងទម្ងន់អំពើបាបទាំងនោះកាន់តែធ្ងន់ជាងមុនទៅទៀត។ បន្ទាប់មក នៅថ្ងៃនេះ ខ្ញុំបានយល់ពីមូលហេតុដែលព្រះយេស៊ូវទទួលបុណ្យជ្រមុជ និងមូលហេតុដែលទ្រង់មានបន្ទូលថា គ្រប់ទាំង សេចក្តីសុចរិតនឹងត្រូវបានបំពេញសម្រេច តាមរយៈទង្វើនេះ។ វាគឺជាដំណឹងល្អពិត ដែលនិយាយថា អំពើបាបទាំងអស់របស់ខ្ញុំត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរួចរាល់ហើយ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់។ ព្រះបានជួយឲ្យខ្ញុំបានស្គាល់ពី សេចក្តីពិតនេះ តាមរយៈព្រះបន្ទូលរបស់ទ្រង់នៅក្នុងព្រះគម្ពីរ។ 
បន្ទាប់អានព្រះបន្ទូល ហើយអានទៀត ដែលនិយាយអំពីដំណឹងល្អពិត ទីបំផុតខ្ញុំបានស្គាល់សេចក្តីពិតថា អំពើបាបទាំងអស់របស់ខ្ញុំត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរួចរាល់ហើយ តាមរយៈបុណ្យជ្រមុជដែលទ្រង់បានទទួលពីលោកយ៉ូហាន ហើយថា ទ្រង់បានទទួលយកការកាត់ទោស សម្រាប់អំពើបាបទាំងនោះនៅលើឈើឆ្កាងរួចរាល់ហើយ។
នេះគឺជាពេលដែលខ្ញុំបានដឹងថា ខ្ញុំពិតជាទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ។ អំពើបាបទាំងអស់នៅក្នុងចិត្តរបស់ខ្ញុំត្រូវបានអត់ទោសឲ្យទាំងស្រុង បន្ទាប់ពីខ្ញុំបានយល់ និងជឿតាមដំណឹងល្អនេះ។ អំពើបាបដែលបានទាញខ្ញុំទៅក្នុងភាពច្របូកច្របល់ និងក្តីអស់សង្ឃឹម ត្រូវបានលាងសម្អាតទាំងស្រុង ដោយអំណាចរបស់ដំណឹងល្អ។ អំពើបាបទាំងនោះ ដែលការលះបង់ខ្លួនឯង និងការអធិស្ឋានលន់តួអំពើដែលមិនចេះចប់មិនចេះហើយ មិនអាចលាងសម្អាតបាន បានរលាយបាត់ទៅទាំងស្រុងមួយរំពេច។ ដូច្នេះ ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់។
ខ្ញុំ និយាយសេចក្តីពិត នៅពេលខ្ញុំនិយាយថា អំពើបាបទាំងអស់របស់លោកិយនេះមិនអាចត្រូវបានលាងសម្អាត តាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខទេ។ បុណ្យជ្រមុជដែលព្រះយេស៊ូវបានទទួលពីលោកយ៉ូហាន ក៏បានដឹកនាំទៅដល់ការអត់ទោសអំពើបាបផងដែរ។ ឥឡូវនេះ គ្រប់គ្នាគួរតែយល់ និងជឿថា អំពើបាបទាំងអស់របស់ខ្លួនត្រូវបានលាងសម្អាត ដោយដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។ ខ្ញុំមានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជម្រៅចិត្តរបស់ខ្ញុំ ពីព្រោះខ្ញុំជឿតាមដំណឹងល្អពិតនេះ ហើយសេចក្តីបន្ទាល់របស់ព្រះពីព្រះរាជបុត្រានៃទ្រង់ គឺគ្រប់គ្រាន់ឲ្យលាងសម្អាតអំពើបាបទាំងអស់ ចេញពីចិត្តរបស់ខ្ញុំ ហើយ។ ខ្ញុំទទួលបានព្រះវិញ្ញាណបរិសុទ្ឌ ដូចជាសត្វព្រាប បន្ទាប់ពីខ្ញុំជឿតាមដំណឹងល្អពិតនេះ។
ចាប់ពីថ្ងៃនោះមក ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅក្នុងចិត្តរបស់ខ្ញុំ ជួយខ្ញុំឲ្យអាចធ្វើការងារខាងវិញ្ញាណបាន ឬអាចប្រកាសដំណឹងល្អបាន។ ឥឡូវនេះ គ្មានបាបនៅក្នុងចិត្តរបស់ខ្ញុំឡើយ។ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាងបានធ្វើបន្ទាល់ពីការអត់ទោសសម្រាប់អំពើបាបរបស់ខ្ញុំ ហើយដឹកនាំខ្ញុំឲ្យទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហាលេលូយ៉ា! ខ្ញុំសរសើរតម្កើងព្រះអម្ចាស់។ ព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើខ្ញុំ ដូចជាសត្វព្រាប ហើយចាប់ផ្តើមគង់នៅក្នុងខ្ញុំ ចាប់តាំងពីថ្ងៃដែលខ្ញុំបានជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ទ្រង់បានចាប់ផ្តើមធ្វើការនៅក្នុងចិត្តរបស់ខ្ញុំ ពេលខ្លះដូចជាសត្វព្រាប ហើយពេលខ្លះទៀតដូចជាចង្រ្កានផ្ទុះ។
ឥឡូវនេះ អ្នកក៏អាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ បើសិនអ្នកទទួលយក និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ តើអ្នកមិនចង់ទទួលបានព្រះវិញ្ញាណបរិសុទ្ធ និងសរសើរតម្កើងព្រះអម្ចាស់ ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ជាមួយនឹងខ្ញុំដែរទេឬ? ហើយតើអ្នកមិនចង់ធ្វើការជាមួយខ្ញុំ ក្នុងការប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់លោកិយទាំងមូលទេឬ? ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណនឹងញែកអ្នកជាបរិសុទ្ធ ហើយផ្តល់ឲ្យអ្នកនូវការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ សេចក្តីសុចរិតរបស់ព្រះត្រូវបានបើកសម្តែងនៅក្នុងដំណឹងល្អ ចាប់ពីជំនឿទៅជំនឿ។ ដូច្នេះហើយបានជាព្រះប្រទានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈជំនឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែប៉ុណ្ណោះ។
 
 
កិច្ចការដ៏អស្ចារ្យផ្សេងៗ ដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើសម្រាប់ខ្ញុំ
 
បន្ទាប់ពីខ្ញុំទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំបានចាប់ផ្តើមធ្វើការបម្រើនៅពួកជំនុំថ្មីមួយ ដើម្បីអធិប្បាយដំណឹងល្អពិត។ ហើយព្រះវិញ្ញាណបរិសុទ្ធបានជួយឲ្យខ្ញុំអាចអធិប្បាយដំណឹងល្អបានយ៉ាងមានប្រសិទ្ធិភាព។
នៅពេលនេះហើយ ដែលហេតុការណ៍ផ្សេងៗបានកើត ឡើង។ នៅក្នុងទីក្រុង ដែលខ្ញុំបានរស់នៅ មានជាងកាត់ដែរម្នាក់ ដែលរកស៊ីជាមួយអតិថិជនបរទេស។ គាត់គឺជាគ្រូជំនួយម្នាក់។ ហើយនៅថ្ងៃមួយ គាត់បានឈប់នៅមុខសណ្ឋាគារក្នុងស្រុកមួយ ដើម្បីធ្វើការរកស៊ីជាមួយមនុស្សម្នាក់ ហើយគាត់ក៏បានមើលឃើញប័ណ្ណប្រកាសរបស់យើងនៅទីនោះ។ គាត់បានចាប់អារម្មណ៍លើការអញ្ជើញរបស់យើង ហើយក៏បានទាក់ទងមកខ្ញុំ។ គាត់បានជួបជាមួយខ្ញុំ ហើយបានប្រាប់ថា គាត់បានរស់នៅក្នុងបាប អស់រយៈពេលជាយូរ។ បន្ទាប់ពីការប្រឹក្សាយោបល់រយៈពេលប្រាំម៉ោងអំពីដំណឹងអំពីទឹក និងព្រះវិញ្ញាណ ទីបំផុត គាត់បានទទួលយក សេចក្តីពិតអំពីការអត់ទោសអំពើបាប។ ដូច្នេះ គាត់បានកើតជាថ្មី ហើយក៏ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅពេលនោះដែរ។ 
នេះ គឺជារឿងមួយទៀត ដែលបានកើតឡើង នៅពេលខ្ញុំបានចេញទៅស្វែងរកអាគារព្រះវិហារ។ ខ្ញុំបានរកឃើញអាគារមួយមានទំហំធំទូលាយល្អ។ ប៉ុន្តែនៅពេលនោះ ខ្ញុំមិនបានមានប្រាក់គ្រប់ចំនួន ដើម្បីជួលវាធ្វើជាអាគារព្រះវិហាររបស់យើងទេ។ ខ្ញុំហាក់ដូចជាមិនអាចជួលអាគារ ដោយខ្វះប្រាក់យ៉ាងច្រើនបែបនេះទេ។ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្ញុំ បានមានបន្ទូលថា «ចូរមាំមួន និងមានទំនុកចិត្តចុះ»។ គួរឲ្យភ្ញាក់ផ្អើលណាស់ ខ្ញុំអាចទទួលបានអាគារព្រះវិហារ ហើយបម្រើការងារបស់ទ្រង់ ដោយសារជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធបានជួយឲ្យខ្ញុំអធិប្បាយដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ចាប់ពីពេលនោះ មក។ ព្រះវិញ្ញាណបរិសុទ្ធកំពុងគង់នៅជាមួយខ្ញុំនៅវេលានេះ ដើម្បីជម្រុញឲ្យខ្ញុំប្រកាសដំណឹងល្អទៅកាន់មនុស្សទាំងអស់។ ហើយខ្ញុំមើលឃើញមនុស្សដែលស្តាប់ឮ និងជឿតាមដំណឹងល្អពិតនេះ ទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ 
ខ្ញុំ សូមអរព្រះគុណដល់ព្រះវិញ្ញាណបរិសុទ្ធ ដែលបានប្រទានដល់ខ្ញុំនូវសមត្ថភាពប្រកាសដំណឹងល្អពិតនេះ។ ខ្ញុំដឹងថា ទោះបីជាពេញមួយជីវិតរបស់ខ្ញុំ ក៏មិនគ្រប់គ្រាន់ដើម្បីសរសេរអំពីកិច្ចការទាំងអស់ ដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើសម្រាប់ខ្ញុំដែរ។ ព្រះវិញ្ញាណបរិសុទ្ធអនុញ្ញាតឲ្យខ្ញុំរស់នៅ ដោយមានទឹករស់ហូរដោយសេរីចេញពីចិត្តរបស់ខ្ញុំ។ ហើយខ្ញុំសូមអរព្រះគុណដល់ទ្រង់ ដែលគង់នៅក្នុងខ្ញុំ។ 
 
 
ព្រះវិញ្ញាណបរិសុទ្ធបានដាំពួកជំនុំ ដែលដើរជាមួយទ្រង់ តាមរយៈដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ
 
នៅថ្ងៃមួយ ខ្ញុំបានចេញទៅក្នុងវាលរហោស្ថាន ដើម្បីប្រកាសដំណឹងល្អពិត។ នៅពេលនោះ ព្រះបានដឹកនាំខ្ញុំឲ្យជួបនឹងក្រុមមនុស្សតូចមួយ ដែលកំពុងតែស្វែងរកព្រះ។ ហើយព្រះបានដឹកនាំខ្ញុំឲ្យប្រកាសដំណឹងល្អទៅកាន់ពួកគេ ដែលបានធ្វើឲ្យពួកគេទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេក៏ទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយការស្តាប់ និងជឿតាមដំណឹងល្អផង ដែរ។ ហើយព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំពួកគេឲ្យបានធ្វើជាអ្នកធ្វើការជាមួយខ្ញុំ ហើយខ្ញុំបានប្រកាសដំណឹងល្អពិតនេះទៅកាន់លោកិយទាំងមូលជាមួយពួកគេ ចាប់ពីពេលនោះមក។
នៅពេលនោះ ពួកគេគ្រាន់តែជាក្រុមមនុស្សតូចមួយប៉ុណ្ណោះ ដែលមិនប្រកាន់តាមនិកាយសាសនាណាមួយឡើយ។ ពួកគេចង់រស់នៅស្របតាមព្រះបន្ទូលព្រះ ប៉ុន្តែក៏ធ្លាប់អំពាវនាវសុំការអត់ទោសអំពើបាបពីព្រះ ដោយសារតែពួកគេបានស្ថិតនៅក្នុង ទាសភាពនៃបាប។ ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំខ្ញុំឲ្យបានជួបនឹងមនុស្សទាំងនេះ ហើយបានជម្រុញចិត្តឲ្យខ្ញុំប្រកាសដំណឹងល្អពិតទៅកាន់ពួកគេ។ ខ្ញុំអាចមើលឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានរៀបចំខ្ញុំ និងពួកគេឲ្យជួបគ្នា។ ហើយខ្ញុំបានប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ចាប់ផ្តើមពីប្រព័ន្ធថ្វាយយញ្ញបូជា ដែលត្រូវបានសរសេរទុកនៅក្នុងកណ្ឌលេវីវិន័យ ហើយមនុស្សទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈព្រះបន្ទូលអំពីដំណឹងល្អពិតនេះ។ 
ព្រះ បានបង្កើតពួកជំនុំរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាមួយនឹងអ្នកជឿតាមដំណឹងល្អពិតទាំងអស់។ ព្រះវិញ្ញាណបរិសុទ្ធបានបង្កើតសិស្សរបស់ព្រះយេស៊ូវ តាមរយៈដំណឹងល្អពិតនេះ។ ឥឡូវនេះ កូនចៀមកាន់ច្រើនឡើងៗ បានចាប់ផ្តើមទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយចូលទៅក្នុងពួកជំនុំ។
ព្រះវិញ្ញាណបរិសុទ្ធ បានដឹកនាំខ្ញុំឲ្យបង្កើតសាលាបេសកកម្មមួយ ហើយបង្កើតសិស្ស។ ហើយទ្រង់បានជួយខ្ញុំឲ្យបង្រៀនព្រះបន្ទូលព្រះទៅដល់មនុស្ស ហើយបានជួយពួកគេឲ្យរៀនស្តាប់បង្គាប់ ដោយជំនឿ និងបម្រើការងាររបស់ព្រះ។ ទ្រង់ក៏បាន បណ្តាលឲ្យមានការងារនៃដំណឹងល្អពិតកើតឡើងនៅគ្រប់ទីកន្លែងដែលពួកគេទៅ ហើយបានដាំពួកជំនុំរបស់ទ្រង់ តាមរយៈពួកគេផងដែរ។ ព្រះវិញ្ញាណបរិសុទ្ធបានកំពុងតែដឹកនាំអ្នកបម្រើរបស់ទ្រង់ឲ្យប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ហើយទ្រង់ក៏បានដឹកនាំមនុស្សសុចរិតផងដែរ ដែលទទួលបានការអត់ទោសអំពើបាប ឲ្យចូលរួមជាមួយពួកជំនុំ និងរស់នៅក្នុងជីវិតសុចរិតនៅក្នុងលោកិយនេះ។
សាតាំង បានកំពុងតែបោកបញ្ឆោតមនុស្ស ចាប់តាំងពីដើមដំបូងមក ហើយវានឹងបន្តធ្វើដូច្នេះ។ សាតាំងប្រាប់មនុស្សថា ពួកគេអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធបាន តាមរយៈការអធិស្ឋានលន់តួអំពើបាប ការតម ឬការអធិស្ឋានដាក់ដៃលើ។ ប៉ុន្តែនេះពិតជាមិនត្រឹមត្រូវឡើយ។ មនុស្សមិនអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ តាមរយៈការអធិស្ឋានលន់តួអំពើបាប ឬការអធិស្ឋានដាក់ដៃលើបានឡើយ។ ប៉ុន្តែពួកគេអាចទទួលបានទ្រង់បាន លុះត្រាតែពួកគេទទួលបានការអត់ទោសសម្រាប់អំពើបាបទាំងអស់របស់ពួកគេជាមុនសិន ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានដល់យើង។ នេះហើយគឺជាអត្ថន័យពិតប្រាកដនៃការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធនៅតែបន្តដឹកនាំពួកសិស្សរបស់ព្រះយេស៊ូវជានិច្ច ឲ្យប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដើម្បីជួយឲ្យមនុស្សទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។
 
 
ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំយើងឲ្យធ្វើព័ន្ធកិច្ចអក្សរសាស្ត្រ នៅទូទាំងពិភពលោក
 
ដូចដែលសាវកប៉ុលបានសរសេរដំណឹងល្អពិតនៅក្នុងសំបុត្ររបស់គាត់ ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងចិត្តរបស់ខ្ញុំ គឺជាអ្នកជម្រុញឲ្យខ្ញុំប្រកាស និងផ្សព្វផ្សាយដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ តាមរយៈអក្សរសាស្ត្រ។ នេះគឺជាមូលហេតុដែលយើងបោះពុម្ពផ្សាយសៀវភៅគ្រីស្ទបរិស័ទ ដែលនិយាយអំពីដំណឹងល្អពិត ដែលដឹកនាំអ្នកជឿឲ្យទទួលបានព្រះវិញ្ញាណបរិសុទ្ធ។ ជាដំបូង យើងបានចាប់ផ្តើមជាមួយខិតប័ណ្ណដែលមានតែពីរបីទំព័រប៉ុណ្ណោះ ប៉ុន្តែក្រោយទៀត សៀវភៅរបស់យើងដែលនិយាយអំពីដំណឹងល្អពិត ត្រូវបានបោះពុម្ពផ្សាយនៅទូទាំងពិភពលោក។
ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងខ្ញុំ បានដឹកនាំមនុស្សកាន់តែច្រើនទៅៗ ឲ្យចូលទៅក្នុងពួកជំនុំ បន្ទាប់ពីបានទទួលការអត់ទោសអំពើបាបរបស់ខ្លួន ដោយការអានសៀវភៅ និងជឿតាមដំណឹងល្អពិត។ លើសពីនេះ ទ្រង់បានដឹកនាំយើងឲ្យប្រកាសដំណឹងល្អពិតជាភាសាបរទេសផ្សេងផងដែរ គឺទ្រង់បានដឹកនាំយើងឲ្យប្រកាសដំណឹងល្អពិតទៅកាន់ប្រទេសចំនួនប្រហែល១៥០នៅជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ។
ព្រះវិញ្ញាណបរិសុទ្ធ បានជម្រុញឲ្យពួកជំនុំអធិស្ឋានសម្រាប់ព័ន្ធកិច្ចពិភពលោក ហើយបានដឹកនាំយើងឲ្យបកប្រែដំណឹងល្អពិតទៅជាភាសាផ្សេងៗ ហើយប្រកាសដំណឹងល្អ តាមរយៈព័ន្ធកិច្ចអក្សរសាស្ត្រ ដើម្បីឲ្យសាសន៍ជាច្រើនអាចស្តាប់ឮ និងជឿតាម។ ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំខ្ញុំឲ្យធ្វើការជាមួយពួកសិស្សថ្មីៗនៅក្នុងប្រទេសផ្សេងៗ ហើយប្រកាសដំណឹងល្អពិតជាមួយពួកគេនៅទីនោះ។ ខ្ញុំសូមអរព្រះគុណដល់ព្រះវិញ្ញាណបរិសុទ្ធ។ 
ព្រះវិញ្ញាណបរិសុទ្ធ បានបំពេញខ្ញុំដោយភាពឆេះឆួលក្នុងការប្រកាសដំណឹងល្អនៅក្នុងប្រទេសរុស្សី។ ទ្រង់បានដឹកនាំយើងឲ្យអធិស្ឋាន ហើយបានប្រទានឱកាសដល់យើងឲ្យបានជួបនឹងពួកគ្រូផ្សាយដំណឹងល្អជនជាតិរុស្សីដែលស្វែងរកសេចក្តីពិត ហើយបានប្រកាសដំណឹងល្អពិតទៅកាន់ពួកគេ។ ការនេះបានកើតឡើង នៅពេលពួកគេបានស្តាប់ឮដំណឹងល្អពិតជាលើកដំបូង។ បន្ទាប់មក ពួកគេទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដូចជាយើងដែរ បន្ទាប់ពីបានស្តាប់ឮ និងជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។
ពួកគេម្នាក់ គឺជាសាស្ត្រាចារ្យម្នាក់នៅមហាវិទ្យាល័យរបស់រដ្ឋក្នុងទីក្រុងម៉ូស្គូ បានផ្តល់ការសារភាពនេះដល់ខ្ញុំ បន្ទាប់ពីគាត់បានស្តាប់ឮ និងជឿតាមដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ។
«ខ្ញុំបានជឿព្រះ អស់រយៈពេល៦ឆ្នាំហើយ ប៉ុន្តែខ្ញុំបានជឿ ដោយមិនបានយល់ពីទ្រង់សោះ។ ប៉ុន្តែបន្ទាប់ពីបានស្តាប់អំពីដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ខ្ញុំបានមានជំនឿរឹងមាំ និងសេចក្តីកំសាន្តចិត្តនៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំពិតជាអរព្រះគុណដល់ព្រះអម្ចាស់។ ពីមុនមក ខ្ញុំបានគិតថា ខ្ញុំមានជីវិតបែបសាសនាមួយ តាមរយៈជំនឿត្រឹមត្រូវហើយ។ ហើយជីវិតបែបសាសនារបស់ខ្ញុំ គឺគ្រាន់តែជឿលើព្រះលោហិតរបស់ព្រះយេស៊ូវ ដែលបានសុគតសម្រាប់អំពើបាបរបស់យើងប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំពិតជាមិនបានដឹងថា ព្រះបានលាងសម្អាតអំពើបាបទាំងអស់របស់ខ្ញុំឡើយ។
បន្ទាប់មក ខ្ញុំបានជួបនឹងគ្រូគង្វាលដែលបានកើតជាថ្មី ហើយបានស្តាប់អំពីដំណឹងល្អពិត ដែលព្រះបានប្រទានឲ្យយើង ហើយបានរៀនបានថា ខ្ញុំនៅតែជាមនុស្សមានបាបនៅឡើយ។ ខ្ញុំបានព្យាយាមស្វែងយល់បន្ថែមទៀតអំពីដំណឹងល្អពិត និងអត្ថន័យនៃការបានរាប់ជាសុចរិត។ ខ្ញុំបានដឹងថា អំពើបាបទាំងអស់របស់យើងត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរួចហើយ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ។ នេះហើយគឺជាដំណឹងល្អពិត។ ខ្ញុំដឹងថា មិនត្រឹមតែបាបតាំងពីកំណើតប៉ុណ្ណោះទេ ប៉ុន្តែក៏អំពើបាបប្រចាំថ្ងៃ និងអំពើបាបទាំងអស់របស់ខ្ញុំនៅពេលអនាគតផងដែរ ត្រូវបានផ្ទេរទៅលើទ្រង់រួចហើយ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ខ្ញុំបានទទួល សេចក្តីអំណរដ៏អស្ចារ្យ ដែលបានកើតជាថ្មី ដោយការស្តាប់ឮ និងជឿតាមដំណឹងល្អអំពីសេចក្តីពិតនេះ។»
បងប្អូនជនជាតិរុស្សី រួមទាំងលោកសាស្ត្រាចារ្យម្នាក់នេះផង ទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយការស្តាប់ឮ និងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ។ ឥឡូវនេះ ពួកជំនុំរបស់ព្រះវិញ្ញាណបរិសុទ្ធត្រូវបានដាំនៅទីនោះ ហើយមនុស្សកាន់តែច្រើនឡើងៗបានជឿតាមដំណឹងល្អពិត តាមរយៈព្រះរាជកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះបានធ្វើកិច្ចការទាំងអស់នេះ ហើយខ្ញុំសូម អរព្រះគុណជាពិសេសដល់ព្រះវិញ្ញាណបរិសុទ្ធ។
ព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងខ្ញុំ បានជួយឲ្យខ្ញុំបានធ្វើជាគ្រីស្ទបរិស័ទដែលបានកើតជាថ្មី ដូចអស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណផងដែរ ហើយឥឡូវនេះ ខ្ញុំអធិប្បាយដំណឹងល្អនេះទៅកាន់ពិភពលោក។ ទ្រង់បានអនុញ្ញាតឲ្យសៀវភៅរបស់យើងអំពីដំណឹងល្អពិត ត្រូវបានបកប្រែជាភាសាអង់គ្លេស និងភាសាផ្សេងៗទៀតនៅទូទាំងពិភពលោកនេះ។ ហើយទ្រង់បានជួយឲ្យយើងប្រកាសដំណឹងល្អពិតនេះ នៅទូទាំងពិភពលោកនេះ។ ខ្ញុំសូមអរព្រះគុណដល់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកក៏អាចទទួលបានការគង់សណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ ពីព្រោះនេះគឺជាបំណងព្រះហឫទ័យព្រះ។
មនុស្សជាច្រើន ព្យាយាមទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយការអំពាវនាវដល់ព្រះនាមទ្រង់ និងការអធិស្ឋានទៅកាន់ព្រះ។ ប៉ុន្តែការព្យាយាមទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយមិនមានដំណឹងល្អពិតអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យយើង គឺជាកំហុសមួយ។ ការនិយាយថា មនុស្សអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ ដោយមិនមានដំណឹងល្អរបស់ព្រះយេស៊ូវអំពីទឹក និងព្រះវិញ្ញាណ គឺជាសេចក្តីបង្រៀនខុសឆ្គងហើយ។ 
តើពួកសិស្សរបស់ព្រះយេស៊ូវ បានទទួលព្រះវិញ្ញាណបរិសុទ្ធ ដោយមិនជឿតាមដំណឹងល្អពិត ដែលព្រះយេស៊ូវបានប្រទានឲ្យគេដែរឬទេ? ទេ។ អ្នកគួរតែដឹងថា នៅសព្វថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអស់អ្នកដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ហើយទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធហូរចេញពីចិត្តរបស់ពួកគេតែប៉ុណ្ណោះ។ សូម្បីតែពេលវេលានេះ ទឹករស់របស់ព្រះវិញ្ញាណបរិសុទ្ធក៏កំពុងតែហូរចេញពីចិត្តរបស់ខ្ញុំ ជាមួយនឹងដំណឹងល្អពិតដែរ។ ហាលេលូយ៉ា។ ខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់។