• 所有新生命宣教會 The New Life Mission 網站上的電子書和有聲書均可免費下載
  • 探索以多種語言提供的全球性講道
  • 查看我們已翻譯成27種語言的網站
  • 第1、2卷新修訂版已全新推出
Search

佈道

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 17-2] ចូរផ្តោតការយកចិត្តទុកដាក់របស់យើងលើបំណងព្រះហឫទ័យទ្រង់ (វិវរណៈ ១៧:១-១៨)

ចូរផ្តោតការយកចិត្តទុកដាក់របស់យើងលើបំណងព្រះហឫទ័យទ្រង់
(វិវរណៈ ១៧:១-១៨)

វិវរណៈ ១៧:១-៥ សរសេរថា «ទេវតា១ក្នុងពួកទាំង៧នោះ ដែលកាន់ចានកន្ទោង៧ ក៏មកនិយាយមកខ្ញុំថា ចូរមកឯណេះ ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញទោសនៃស្រីសំផឹងដ៏ធំ ដែលស្ថិតនៅលើទឹកច្រើន ដែលពួក ស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយអស់អ្នកនៅផែនដីបាន ស្រវឹង ដោយស្រារបស់សេចក្តីកំផិតនៃវា ទេវតានោះក៏នាំវិញ្ញាណខ្ញុំទៅឯ ទីរហោស្ថាន នោះខ្ញុំឃើញមានស្ត្រីម្នាក់ ជិះនៅលើសត្វសម្បុរក្រហម ដែលពេញជាឈ្មោះប្រមាថ មានក្បាល៧ ហើយស្នែង១០ សំលៀក បំពាក់របស់ស្ត្រីនោះ មានពណ៌ស្វាយ ហើយក្រហម ក៏តែងដោយមាស ត្បូងមានដំឡៃ ហើយនិងកែវមុកា្ត ព្រមទាំងកាន់ពែងមាសដែលពេញ ដោយសេចក្តីស្មោកគ្រោក របស់ការកំផិតដ៏គួរខ្ពើមរបស់វាផង ហើយនៅថ្ងាសវាមានកត់ឈ្មោះថា [សេចក្តីអាថ៌កំបាំង ក្រុងបាប៊ីឡូនដ៏ធំ ជា ម្តាយនៃពួកស្រីសំផឹង និងអស់ទាំងសេចក្តីគួរខ្ពើមនៅផែនដី]»។
ស្រីសំផឹងនៅក្នុងបទគម្ពីរខាងលើនេះ សំដៅទៅលើមនុស្សកាន់សាសនាផ្សេងៗនៅក្នុងលោកិយនេះ ហើយវាប្រាប់យើងថា ពួកគេបានបណ្តោយខ្លួនទៅតាមប្រណិតភាពដ៏ហូរហៀរ ជាមួយកិច្ចការខាងលោកិយ និងភាពបរិបូរខាងទ្រព្យសម្បត្តិ ដែលព្រះអម្ចាស់បានប្រទានឲ្យ។ ពួកគេបានតុបតែងខ្លួន ជាមួយប្រណិតភាពគ្រប់ប្រភេទ ដូចជា ខ្សែកមាស និងក្រវិលពេជ្រ ហើយបានលាបប្រេងក្រអូបគ្រប់ប្រភេទ។ បទគម្ពីរប្រាប់យើងថា នៅក្នុងដៃរបស់ស្រីសំផឹងនោះ មានពែងមាសមួយ ដែលពេញដោយសេចក្តីស្មោគគ្រោក និងសេចក្តីគួរឲ្យខ្ពើមនៃការកំផិតរបស់ នាង។ នេះហើយគឺជាអ្វីដែលព្រះបានបង្ហាញដល់សាវកយ៉ូហាន។ 
អ្វីដែលបទគម្ពីរនេះប្រាប់យើងគឺថា សាតាំងរៀបចំគម្រោងនៅក្នុងព្រលឹងរបស់មនុស្ស ហើយខិតខំធ្វើឲ្យពួកគេចុះចាញ់វា ដោយការធ្វើឲ្យពួកគេស្រវឹងនឹងកិច្ចការលោកិយ។ សូម្បីតែស្តេចទាំងអស់នៅលើផែនដីនេះ ក៏សាតាំងបានធ្វើឲ្យស្រវឹងជាមួយកិច្ចការលោកិយដែរ។ ដូច្នេះ គ្រប់គ្នានៅលើផែនដីនេះ ត្រូវបានធ្វើឲ្យស្រវឹងនឹងស្រានៃការកំផិតរបស់លោកិយនេះ។ 
សាតាំងសម្រេចគោលដៅរបស់វា កាលណាមនុស្សស្រវឹងនឹងការដឹកនាំរបស់លោកិយនេះ គឺភាពសប្បាយរីករាយ និងសេចក្តីលោភលន់ទ្រព្យសម្បត្តិរបស់វា។ សេចក្តីពិតគឺថា គោលដៅរបស់វា គឺត្រូវរារាំងមនុស្សមិនឲ្យសម្លឹងទៅឯព្រះ។ ហើយដើម្បីធ្វើដូច្នេះ សាតាំងធ្វើឲ្យព្រលឹងរបស់ពួកគេស្រវឹងនឹងទ្រព្យសម្បត្តិលោកិយនេះ។ ដូច្នេះ យើងត្រូវតែដឹងពីសេចក្តីពិតនេះ។ 
គ្មានអ្នកណាម្នាក់នៅក្នុងលោកិយនេះ ដែលនឹងមិនធ្លាក់ទៅក្នុងអន្ទាក់ទ្រព្យសម្បត្តិទេ។ គ្រប់គ្នាធ្លាក់ទៅក្នុងសម្ភារៈនិយម។ ការនិយមភាពទាន់សម័យនៅក្នុងលោកិយនេះ សុទ្ធតែត្រូវបានបង្កើតឡើង និងដឹកនាំ ដោយសាតាំងទាំងអស់។ គ្រប់គ្នាគិតថា ខ្លួនមានស្តាយពិសេសដាច់ដោយឡែករបស់ខ្លួន។ ប៉ុន្តែនៅពីក្រោយវា មានអ្នករៀបចំបញ្ឆោតម្នាក់ ហើយអ្នកបញ្ឆោតនេះគឺពិតជាសាតាំងនេះហើយ។ ដូច្នេះហើយបានជាយើងមិនត្រូវរស់នៅក្នុងសម្ភារៈនិយមឡើយ ប៉ុន្តែផ្ទុយទៅវិញ យើងត្រូវតែរស់នៅ ដោយផឹកពីព្រះបន្ទូលទ្រង់ និងធ្វើការងាររបស់ព្រះ។ 
ព្រះបន្ទូលបើកសម្តែង ដែលព្រះបើកសម្តែងមកកាន់យើង តាមរយៈសាវកយ៉ូហាន គឺជាសេចក្តីពិត។ ដូច្នេះ តាមរយៈព្រះបន្ទូលនេះ តើព្រះកំពុងតែព្យាយាមប្រាប់យើងអំពីអ្វី? ព្រះអម្ចាស់កំពុងតែប្រាប់យើងថា យើងមិនគួរប្រឡាក់ជាមួយលោកិយនេះទេ ប៉ុន្តែយើងត្រូវតែទាស់ប្រឆាំងនឹងវាវិញ។ នៅក្នុងន័យផ្សេង ទ្រង់កំពុងតែប្រាប់យើងដែលជាពួកបរិសុទ្ធ ឲ្យគិតអំពី និងជឿលើព្រះដោយអស់ពីចិត្តរបស់យើង។
១យ៉ូហាន ២:១៥ និយាយថា «កុំឲ្យស្រឡាញ់លោកីយ៍ ឬរបស់អ្វីដែលនៅក្នុងលោកីយ៍នេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ៍ អ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួនឡើយ»។ កាលណាចិត្តរបស់យើងស្រឡាញ់ទ្រព្យសម្បត្តិលោកិយនេះ ព្រះមិនអាចគង់នៅក្នុងចិត្តរបស់យើងបានឡើយ។ ប៉ុន្តែកាលណាចិត្តរបស់យើងបោះបង់កិច្ចការលោកិយចោល ព្រះនឹងគង់នៅក្នុងចិត្តរបស់យើង។ ដូច្នេះ យើងមិនត្រូវអនុញ្ញាតឲ្យជីវិតរបស់យើងប្រឡាក់ជាមួយទ្រព្យសម្បត្តិលោកិយនេះឡើយ។ លុះត្រាតែយើងសញ្ជឹងគិតអំពីព្រះបន្ទូលនៃព្រះអម្ចាស់របស់យើង និងបំណងព្រះហឫទ័យទ្រង់តែមួយគត់ ទើបយើងអាចទទួលបានការដឹកនាំពីទ្រង់បាន។ 
យើងអាចផ្លាស់ប្តូរគំនិតរបស់យើងបានគ្រប់ពេលវេលា។ កាលណាកិច្ចការលោកិយព្យាយាមចូលទៅក្នុងចិត្តរបស់យើង យើងគួរតែបដិសេធវា។ បន្ទាប់មក យើងអាចបណ្តេញកិច្ចការដែលគួរឲ្យខ្ពើមនៅក្នុងលោកិយនេះចេញពីចិត្តរបស់យើងបាន ហើយភ្លាមៗ ចិត្តរបស់យើងរលាយទៅក្នុងព្រះទ័យរបស់ព្រះអម្ចាស់។ តើព្រះអម្ចាស់របស់យើងចង់បានអ្វីពីយើង? ហើយតើទ្រង់ប្រាប់យើងឲ្យធ្វើអ្វី? ដើម្បីឲ្យប្រាកដថា គំនិតដែលព្រះសព្វព្រះទ័យនឹងរីកពេញនៅក្នុងចិត្តរបស់យើង យើងត្រូវតែលុបកិច្ចការលោកិយចេញពីចិត្តរបស់យើង។ 
ព្រះបានប្រទានព្រះពរយ៉ាងច្រើនដល់យើង ហើយឥឡូវនេះ យើងបានដឹងថា យើងគួរតែប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់មនុស្សនៅក្នុងលោកិយទាំងមូលនេះ អស់មួយជីវិតរបស់យើង។ ដូច្នេះ យើងមិនបាត់បង់ការចាំយាមទេ ហើយយើងផ្តោតការយកចិត្តទុកដាក់របស់យើងលើបំណងព្រះហឫទ័យទ្រង់។ តាមរយៈការគិតអំពីកិច្ចការខាងវិញ្ញាណ យើងអាចបណ្តេញកិច្ចការខាងលោកិយនេះចេញពីចិត្តរបស់យើងបាន។
យើងដែលជាពួកបរិសុទ្ធ ត្រូវតែបណ្តេញកិច្ចការខាងលោកិយនេះ ចេញ។ រហូតដល់ព្រះអម្ចាស់យាងមកម្តងទៀត យើងត្រូវតែរស់នៅក្នុងជីវិតគ្រីស្ទបរិស័ទរបស់យើងជាមួយសេចក្តីជំនឿ។ សម្រាប់ពេលវេលាដែលសេសសល់នៃជីវិតរបស់យើង យើងត្រូវតែធ្វើអ្វីដែលព្រះអម្ចាស់បានប្រគល់ដល់យើង រហូតដល់ពេលយើងឈរនៅចំពោះទ្រង់។ ហើយយើងត្រូវតែរស់នៅ ដោយសារជំនឿ ស្រឡាញ់ព្រះអម្ចាស់ និងធ្វើកិច្ចការទាំងអស់ ដែលទ្រង់អនុញ្ញាតឲ្យយើងធ្វើ។
The New Life Mission

參加我們的調查

您是如何得知我們的?