• 所有新生命宣教會 The New Life Mission 網站上的電子書和有聲書均可免費下載
  • 探索以多種語言提供的全球性講道
  • 查看我們已翻譯成27種語言的網站
  • 第1、2卷新修訂版已全新推出
Search

佈道

Subject 9 : រ៉ូម (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌគម្ពីររ៉ូម)

[ជំពូក 8-11] សេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច (រ៉ូម ៨:៣១-៣៤)

(រ៉ូម ៨:៣១-៣៤)
«ដូច្នេះ យើងនឹងថ្លែងប្រាប់ពីសេចក្តីទាំងនេះថាដូចម្តេច បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង ជាមួយនឹងព្រះរាជបុត្រាទ្រង់នោះផង តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ។»
 
 
ប្រសិនបើព្រះបានសម្រេចព្រះទ័យគ្របបាំងយើង ដោយសេចក្តីសុចរិតរបស់ទ្រង់ នៅក្នុងព្រះយេស៊ូវគ្រីស្ទ តាំងពីមុនកំណើតលោកិយរួចទៅហើយ នោះគ្មានអ្នកណាអាចរារាំងផែនការនេះបានជាដាច់ខាត។ ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ និងមិនតាមរយៈគោលលទ្ធិនៃការរាប់ជាសុចរិត អ្នកដែលពិតជាបានត្រឡប់ជាឥតបាប គឺជាកូនរបស់ព្រះហើយ។
ដូច្នេះ មិនមែនមនុស្សទាំងអស់ដែលជឿដល់ព្រះ សុទ្ធតែត្រឹមត្រូវនោះទេ។ នៅសព្វថ្ងៃនេះ មនុស្សមួយចំនួនតូចទទួលបានការបៀតបៀន សម្រាប់ការជឿព្រះយេស៊ូវ។ ប៉ុន្តែមនុស្សជាច្រើនដែលស្គាល់សេចក្តីសុចរិតពិតរបស់ព្រះ ត្រូវបានគេបៀតបៀន។ ទោះបីជាយ៉ាងណា អ្នកដែលបានធ្វើជាកូនរបស់ព្រះ ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់ហើយ មិនអាចត្រូវបានបំបែកចេញពីព្រះបានឡើយ។ ដូច្នេះ បើសិនព្រះបានប្រទានដំណឹងល្អអំពីសេចក្តីសុចរិតរបស់ទ្រង់ដល់យើងហើយ តើអ្នកណាអាចទាស់ប្រឆាំងនឹងយើងបាន?
 
 
ព្រះបានប្រទានគ្រប់ទាំងអស់ដល់យើងជាអំណោយទាន
 
«ឯព្រះអង្គ ដែលមិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា នោះតើមានទំនងអ្វី ឲ្យទ្រង់មិនប្រទានគ្រប់ទាំងអស់មកយើង» (រ៉ូម ៨:៣២)។ 
សម្រាប់អ្នកដែលទទួលបានសេចក្តីសុចរិតរបស់ព្រះ ដោយការជឿដល់ព្រះរាជបុត្រានៃទ្រង់ ព្រះបានប្រទានគ្រប់ទាំងអស់ជាអំណោយទាន គឺនគរស្ថានសួគ៌ ឯកសិទ្ធិនៃការបានធ្វើជាកូនរបស់ព្រះ ព្រះគុណនៃការយល់ពីព្រះបន្ទូលទ្រង់ ព្រះពរនៃជីវិតជាអ្នកបម្រើសេចក្តីសុចរិត និងព្រះពរនៃជីវិតអស់កល្បជានិច្ច។
ព្រះបានប្រទានដល់យើងនូវព្រះរាជបុត្រានៃទ្រង់ ដើម្បីយកយើងធ្វើជាកូនរបស់ទ្រង់។ ដូច្នេះ តើមានអ្វីផ្សេងទៀតដែលទ្រង់មិនប្រទានឲ្យយើង? ព្រះបានប្រទានដល់អ្នកដែលទទួលបានសេចក្តីជំនឿត្រឹមត្រូវ តាមរយៈសេចក្តីសុចរិតរបស់ទ្រង់ នូវព្រះពរទាំងអស់ពីស្ថានសួគ៌ និងផែនដីនេះ។ ដូច្នេះ អ្នកជឿ និងអ្នកបម្រើព្រះ សរសើរតម្កើងទ្រង់ ជារៀងរហូត ដោយសារតែសេចក្តីសុចរិតរបស់ទ្រង់។ 
 
 
តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន?
 
«តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ» (រ៉ូម ៨:៣៣-៣៤)។
គ្មានអ្នកណាម្នាក់អាចចោទប្តឹងពីពួករើសតាំងរបស់ព្រះ ដែលមានសេចក្តីសុចរិតរបស់ទ្រង់នៅក្នុងព្រះយេស៊ូវគ្រីស្ទបានឡើយ ពីព្រោះព្រះយេស៊ូវបានរំដោះពួកគេឲ្យរួចពីបាប តាមរយៈសេចក្តីសុចរិតរបស់ព្រះរួចហើយ។ អ្នកដែលជឿលើសេចក្តីសុចរិតរបស់ព្រះ តាមរយៈព្រះយេស៊ូវ គ្មានបាបនៅក្នុងចិត្តរបស់ពួកគេទេ ពីព្រោះគ្មានអ្នកណាផ្សេងក្រៅតែពីព្រះទេ ដែលបានរាប់ពួកគេជាឥតបាប។
ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ បានយាងមកលោកិយនេះ ក្នុងនិស្ស័យជាមនុស្ស បានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីស ទទួលយកបន្ទុកនៃអំពើបាបទាំងអស់របស់លោកិយនេះ បានសុគតនៅលើឈើឆ្កាង បានមានព្រះជន្មរស់ពីសុគតឡើងវិញ នៅថ្ងៃទីបី ហើយបានធ្វើជាព្រះអម្ចាស់ដល់អស់អ្នកដែលជឿ។ 
ដូច្នេះហើយបានជាយើងមិនអាចនិយាយបានថា អ្នកដែលបានរាប់ជាសុចរិត ដោយការជឿលើសេចក្តីសុចរិតរបស់ព្រះ គឺជាមនុស្សមានបាប និងមនុស្សអាក្រក់។ សូម្បីតែឥឡូវនេះ ព្រះនៅតែទទួលស្គាល់អ្នកដែលជឿលើសេចក្តីសុចរិតរបស់ទ្រង់។ ហើយជាភស្តុតាងនៃការទទួលស្គាល់នេះ ព្រះវិញ្ញាណបរិសុទ្ធគង់នៅចិត្តរបស់ពួកគេ។ ដូច្នេះហើយបានជាគ្មានអ្នកណាម្នាក់អាចនិយាយបង្ខូចសេចក្តីសុចរិតរបស់ព្រះ ឬអ្នកដែលអំពើបាបរបស់ខ្លួនត្រូវបានអត់ឲ្យ ដោយការជឿលើសេចក្តីសុចរិតរបស់ទ្រង់បានឡើយ។
សេចក្តីសុចរិតរបស់ព្រះបានលេចមក តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ការបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ហើយនិងការសុគត និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ ហើយបន្ទាប់ពីបានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិតរបស់ព្រះ ព្រះយេស៊ូវគង់នៅខាងស្តាំព្រះវរបិតា នៅក្នុងនាមជាព្រះអង្គសង្រ្គោះ និងអង្គទូលអង្វរជំនួសរបស់យើង។
The New Life Mission

參加我們的調查

您是如何得知我們的?