Search

關於基督教信仰的常見問題解答

話題 3:启示錄

3-12. តើ «(វិវរណៈ ៧:៩)» សំដៅទៅលើពួកបរិសុទ្ធដែលត្រូវបានលើកឡើងទៅស្ថានសួគ៌ឬ?

បាទ ត្រឹមត្រូវហើយ។ វិវរណៈ ៧:៩ និយាយថា «ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ»។ ចេញពីឃ្លាថា «គ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា...ទាំងពាក់អាវសវែង»។ យើងអាចមើលឃើញថា តាមរយៈជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ចំនួនមនុស្សដ៏ច្រើនរាប់មិនអស់ក្នុងចំណោមពួកសាសន៍ដទៃនឹងតយុទ្ធ ហើយយកឈ្នះលើអាទទឹងនឹងព្រះគ្រីស្ទ ធ្វើទុក្ករកម្ម និងចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញលើកទីមួយ និងការលើកឡើងទៅស្ថានសួគ៌។ 
ទោះបីជានៅថ្ងៃចុងក្រោយទាំងនេះ អាទទឹងនឹងព្រះគ្រីស្ទនឹងមានអំណាចធ្វើគ្រប់យ៉ាងដោយសេរីក៏ដោយ ក៏យើងអាចដឹងក្នុងពេលជាមួយគ្នាថា នឹងមានចំនួនមនុស្សកើនឡើង ដែលជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះបានប្រទានឲ្យដែរ។ ដូច្នេះ មនុស្សមួយហ្វូងធំក៏នឹងលេចមកពីចំណោមពួកសាសន៍ដទៃ ដែលគ្មានអ្នកណាម្នាក់អាចរាប់បាន ដែលនឹងបានសង្រ្គោះចេញពីបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ និងការធ្វើទុក្ករកម្មរបស់ពួកគេដោយជំនឿដែរ។ 
វិវរណៈ ៧:១៤ និយាយថា «រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»។ ខណៈដែលសេចក្តីវេទនាដ៏ធំបានធ្លាក់មកលើផែនដីនេះ មនុស្សទាំងនេះបានសង្រ្គោះចេញពិបាប ដោយការជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលពួកជំនុំរបស់ព្រះប្រកាស ដោយអស់ពីចិត្តរបស់ពួកគេ។ ដូច្នេះ ពួកគេបានធ្វើទុក្ករកម្ម ពីព្រោះពួកគេមិនបានថ្វាយបង្គំអាទទឹងនឹងព្រះគ្រីស្ទ ឬទទួលសញ្ញារបស់សត្វនៅលើដៃស្តាំ ឬថ្ងាស់របស់ពួកគេទេ។ ដូច្នេះហើយ ពួកគេបានចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកបរិសុទ្ធ។ នេះគឺជាមូលហេតុដែលពួកគេឈរនៅចំពោះបល្ល័ង្ក និងកូនចៀម ហើយសរសើរតម្កើងថា «សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង»។
ដូច្នេះ ព្រះមិនគ្រាន់តែជាព្រះរបស់សាសន៍យូដាប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាព្រះរបស់ពួកសាសន៍ដទៃផងដែរ។ ដូច្នេះ ទ្រង់នឹងធ្វើឲ្យប្រាកដថា កាលណាថ្ងៃចុងក្រោយនៃសេចក្តីវេទនាដ៏ធំមកដល់ ចំនួនពួកសាសន៍ដទៃដ៏ច្រើនរាប់មិនអស់ពីគ្រប់ទាំងជាតិសាសន៍ ពូជអំបូរ មនុស្ស និងភាសា នឹងជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ទទួលបានការអត់ទោសបាប និងឈរនៅក្នុងចំណោមក្រុមទុក្ករបុគ្គល។