Search

Проповіді

Subject 3 : ដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ

[3-3] ព្រះយេស៊ូវ បានយាងមក តាមរយៈ ទឹក ព្រះលោហិត និងព្រះវិញ្ញាណ (១យ៉ូហាន ៥:១-១២)

(១យ៉ូហាន ៥:១-១២)
«អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ អ្នក​នោះ​បាន​កើត​ពី​ព្រះ​មក ហើយ​អស់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​ដ៏​បង្កើត​ខ្លួន​មក នោះ​ក៏​រមែង​ស្រឡាញ់​ដល់​អស់​អ្នក​ឯ​ទៀត ដែល​កើត​ពី​ទ្រង់​មក​ដែរ កាល​ណា​យើង​ស្រឡាញ់​ដល់​ព្រះ ហើយ​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ នោះ​យើង​ដឹង​ថា យើង​ស្រឡាញ់​ដល់​ពួក​កូន​របស់​ព្រះ​ដែរ ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់ នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ពី​ព្រោះ​គ្រប់​ទាំង​អស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ៍​ហើយ ឯ​ជ័យជំនះ​ដែល​ឈ្នះ​លោកីយ៍ នោះ​គឺ​ជា​សេចក្តី​ជំនឿ​របស់​យើង តើ​អ្នក​ណា​ជា​អ្នក​ឈ្នះ​លោកីយ៍ បើ​មិន​មែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ។ គឺ​ព្រះយេស៊ូវគ្រីស្ទ​នេះ​ហើយ ដែល​យាង​មក​ដោយ​ទឹក ហើយ​និង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះ គឺ​ទាំង​ទឹក​ទាំង​ឈាម​ផង គឺ​ជា​ព្រះវិញ្ញាណ​ដែល​ធ្វើ​បន្ទាល់ ដ្បិត​ព្រះវិញ្ញាណ​ទ្រង់​ជា​សេចក្តី​ពិត មាន​សាក្សី​៣​អង្គ​ដែល​ធ្វើ​បន្ទាល់​នៅ​ស្ថានសួគ៌ គឺ​ជា​ព្រះវរបិតា​១ ព្រះបន្ទូល​១ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​១ តែ​ទាំង​៣​អង្គ​នេះ​រួម​មក​តែ​១​ទេ ហើយ​មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី​ដែរ គឺ​ជា​ព្រះវិញ្ញាណ​១ ទឹក​១ និង​ឈាម​១ ទាំង​៣​នេះ​ក៏​ត្រូវ​គ្នា​ដែរ បើ​សិន​ជា​យើង​បាន​ទទួល​សេចក្តី​បន្ទាល់​របស់​មនុស្ស​ទៅ​ហើយ នោះ​សេចក្តី​បន្ទាល់​របស់​ព្រះ ក៏​ប្រសើរ​ជាង​ទៅ​ទៀត ដ្បិត​សេចក្តី​បន្ទាល់​របស់​ព្រះ គឺ​ជា​សេចក្តី​ដែល​ទ្រង់​ថ្លែង​ប្រាប់ ពី​ព្រះរាជបុត្រា​នៃ​ទ្រង់ អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ នោះ​មាន​សេចក្តី​បន្ទាល់ នៅ​ក្នុង​ខ្លួន​ហើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​សោះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​សេចក្តី​បន្ទាល់ ដែល​ទ្រង់​បាន​ធ្វើ​ពី​ដំណើរ​ព្រះរាជបុត្រា​នៃ​ទ្រង់ នេះ​ហើយ​ជា​សេចក្តី​បន្ទាល់​នោះ គឺ​ថា ព្រះ​ទ្រង់​បាន​ប្រទាន ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះរាជបុត្រា​នៃ​ទ្រង់ ឯ​អ្នក​ណា​ដែល​មាន​ព្រះរាជបុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះរាជបុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។»
 
 
តើព្រះយេស៊ូវបានយាងមកតាមរយៈអ្វី?
ទឹក លោហិត និងព្រះវិញ្ញាណ
 
តើព្រះយស៊ូវបានយាងមកដោយទឹកមែនទេ? បាទ មែន ហើយ។ ទ្រង់បានយាងមក តាមរយៈបុណ្យជ្រមុជរបស់ទ្រង់។ ទឹក គឺជាគំរូបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលទ្រង់បានទទួលពីលោកយ៉ូហាន-បាទ្ទីស នៅឯទន្លេយ័រដាន់ ហើយគឺជាបុណ្យជ្រមុជនៃ សេចក្តីប្រោសលោះ ដែលទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។
តើព្រះយេស៊ូវបានយាងមក តាមរយៈព្រះលោហិតមែនទេ? បាទ មែនហើយ។ ទ្រង់បានយាងមកជាសាច់ឈាម ហើយបានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយសងថ្លៃឈ្នួលនៃអំពើបាប ដោយការកម្ចាយព្រះលោហិតនៅលើឈើឆ្កាង។ ដូច្នេះ ព្រះយេស៊ូវបានយាងមក តាម រយៈលោហិត។
តើព្រះយេស៊ូវបានយាងមក តាមរយៈព្រះវិញ្ញាណមែនទេ? បាទ មែនហើយ។ ព្រះយេស៊ូវ គឺជាព្រះ ហើយទ្រង់បានយាងមកដោយព្រះវិញ្ញាណនៅក្នុងសាច់ឈាម ដើម្បីធ្វើជាព្រះអង្គសង្រ្គោះរបស់មនុស្សមានបាប។
មនុស្សជាច្រើន មិនជឿថា ព្រះយេស៊ូវបានយាងមក តាមរយៈទឹក លោហិត និងព្រះវិញ្ញាណឡើយ។ មានមនុស្សតិចតួចតែប៉ុណ្ណោះ ដែលជឿថា ព្រះយេស៊ូវគឺពិតជាស្តេចលើអស់ទាំងស្តេច ហើយជាព្រះលើអស់ទាំងព្រះ។ មនុស្សជាច្រើន នៅតែឆ្ងល់ថា «តើព្រះយេស៊ូវពិតជាព្រះរាជបុត្រានៃព្រះ ឬជាកូនមនុស្សមែនទេ?»។ ហើយមនុស្សជាច្រើន រួមទាំងទេវសាស្ត្រវិទូ និងអ្នកបម្រើព្រះផងដែរ ជឿថា ព្រះយស៊ូវគឺជាមនុស្សម្នាក់ មិនមែនជាព្រះជាម្ចាស់ ព្រះអង្គសង្រ្គោះ និងអង្គដ៏អស់កល្បជានិច្ចទេ។
ប៉ុន្តែព្រះបានមានបន្ទូលថា អ្នកណាដែលជឿថា ព្រះយេស៊ូវគឺជាស្តេចលើអស់ទាំងស្តេច ព្រះពិត និងព្រះអង្គសង្រ្គោះពិត នឹងបានកើតពីព្រះមក។ អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ ក៏ស្រឡាញ់ព្រះយេស៊ូវផងដែរ ហើយអ្នកណាដែលពិតជាជឿលើព្រះជាម្ចាស់ ក៏ជឿលើព្រះយេស៊ូវដូចគ្នាផងដែរ។
មនុស្ស មិនអាចយកឈ្នះលោកិយនេះបានឡើយ បើសិនពួកគេមិនបានកើតជាថ្មីនោះ។ ដូច្នេះ សាវកយ៉ូហាន បានប្រាប់យើងថា មានតែគ្រីស្ទបរិស័ទពិតប្រាកដប៉ុណ្ណោះ ដែលអាចយកឈ្នះលោកិយនេះបាន។ មូលហេតុដែលគ្រីស្ទបរិស័ទអាចយកឈ្នះលោកិយនេះបានគឺថា ពួកគេមានជំនឿលើទឹក ព្រះលោហិត និងព្រះវិញ្ញាណ ពីព្រោះអំណាចយកឈ្នះលើលោកិយនេះ មិនអាចកើតចេញពីឆន្ទៈ ការព្យាយាមប្រឹងប្រែងរបស់មនុស្សបានឡើយ។
«ទោះ​បើ​ខ្ញុំ​ចេះ​និយាយ ជា​ភាសា​របស់​មនុស្ស​ជាតិ​ទាំង​ប៉ុន្មាន និង​ភាសា​របស់​ពួក​ទេវតា​ផង តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹង ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ បើ​ខ្ញុំ​ចេះ​អធិប្បាយ ហើយ​ស្គាល់​អស់​ទាំង​សេចក្តី​អាថ៌កំបាំង និង​គ្រប់​ទាំង​ចំណេះ​វិជ្ជា ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​សេចក្តី​ជំនឿ​ល្មម​នឹង​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​ទេ បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យសម្បត្តិ​ខ្ញុំ​ជា​អាហារ​ដល់​គេ ហើយ​បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ» (១កូរិនថូស ១៣:១-៣)។
«សេចក្តីស្រឡាញ់» នៅទីនេះ មានន័យថា ព្រះយេស៊ូវបានយាងមក តាមរយៈទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ នៅក្នុងព្រះគម្ពីរ «សេចក្តីស្រឡាញ់» តែងតែសំដៅទៅលើ «ស្រឡាញ់ដល់ សេចក្តីពិត» (២ថែស្សាឡូនិច ២:១០)។ តាមពិត សេចក្តីស្រឡាញ់រប​ស់ព្រះ ត្រូវបានបើកសម្តែង តាមរយៈព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់ (១យ៉ូហាន ៤:៩)។
 
 
មានតែអ្នកដែលជឿលើទឹក និងព្រះលោហិតប៉ុណ្ណោះ ទើបអាច យកឈ្នះលើលោកិយនេះបាន
 
តើអ្នកណាអាចយកឈ្នះលើលោកិយនេះបាន?
អ្នកដែលជឿលើសេចក្តីប្រោសលោះ នៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតទ្រង់ និងព្រះវិញ្ញាណ
 
១យ៉ូហាន ៥:៥-៦ ប្រាប់យើងថា «តើ​អ្នក​ណា​ជា​អ្នក​ឈ្នះ​លោកីយ៍ បើ​មិន​មែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ គឺ​ព្រះយេស៊ូវគ្រីស្ទ​នេះ​ហើយ ដែល​យាង​មក​ដោយ​ទឹក ហើយ​និង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះ គឺ​ទាំង​ទឹក​ទាំង​ឈាម​ផង គឺ​ជា​ព្រះវិញ្ញាណ​ដែល​ធ្វើ​បន្ទាល់ ដ្បិត​ព្រះវិញ្ញាណ​ទ្រង់​ជា​សេចក្តី​ពិត»។
គ្រីស្ទបរិស័ទទាំងឡាយអើយ ម្នាក់ដែលបានយកឈ្នះលើសាតាំង និងលោកិយនេះគឺជាព្រះយេស៊ូវគ្រីស្ទ។ ហើយអ្នកដែលជឿលើព្រះបន្ទូលរបស់ព្រះយេស៊ូវអំពីទឹក ព្រះលោហហិត និងព្រះវិញ្ញាណ ក៏អាចយកឈ្នះលើលោកិយនេះបានផងដែរ។ តើព្រះយេស៊ូបានយកឈ្នះលើលោកិយនេះដោយរបៀបណា? តាមរយៈសេចក្តីប្រោសលោះដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ។
នៅក្នុងព្រះគម្ពីរ ពាក្យថា «ទឹក» សំដៅទៅលើ «បុណ្យជ្រមុជរបស់ព្រះយេស៊ូវ» (១ពេត្រុស ៣:២១)។ ព្រះយេស៊ូវ បានយាងមកក្នុងលោកិយនេះ ជាសាច់ឈាម ដើម្បីសង្រ្គោះមនុស្សមានបាបនៅក្នុងលោកិយនេះ គឺទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបរបស់មនុស្សមានបាបទាំងអស់ចេញ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បីធួននឹងអំពើបាបទាំងអស់នោះ។
ព្រះលោហិតនៅលើឈើឆ្កាង សំដៅទៅលើសេចក្តីពិតថា ទ្រង់បានយាងមកក្នុងលោកិយនេះជាមនុស្សម្នាក់។ ទ្រង់បានយាងមកនៅក្នុងសាច់ឈាមមានបាប ដើម្បីសង្រ្គោះមនុស្សមានបាប ហើយទ្រង់បានទទួលបុណ្យជ្រមុជដោយទឹក។ ដូច្នេះ ព្រះយេស៊ូវបានយាងមក​ឯយើង តាមរយៈទឹក និងព្រះលោហិត គឺទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះ ដោយទឹកនៃបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។
តើសាតាំងគ្រប់គ្រងលោកិយនេះដោយរបៀបណា? សាតាំង បានធ្វើឲ្យមនុស្សជាតិសង្ស័យលើព្រះបន្ទូលព្រះ ហើយបានដាំគ្រាប់ពូជនៃការមិនស្តាប់បង្គាប់នៅក្នុងចិត្តរបស់ពួកគេ។ សាតាំង ព្យាយាមធ្វើឲ្យមនុស្សក្លាយជាអ្នកបម្រើរបស់វា ដោយបញ្ឆោតពួកគេឲ្យមិនស្តាប់បង្គាប់តាមព្រះបន្ទូលព្រះ។
ប៉ុន្តែ ព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះ ហើយបានដោះអំពើបាបទាំងអស់របស់ពួកគេចេញ ដោយទឹកនៃបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង៖ ទ្រង់បានយកឈ្នះលើសាតាំង ហើយបានដោះអំពើបាបរបស់លោកិយនេះចេញ។
ការណ៍នេះបានកើតឡើង ដោយសារតែព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់មនុស្សមានបាប។ ហើយទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់យើង ពីព្រោះទ្រង់បានយាងមក តាមរយៈទឹក និងព្រះលោហិត។
 
 
ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះ ដោយបុណ្យជ្រមុជនៃសេចក្តីប្រោសលោះរបស់ទ្រង់
 
តើការយកឈ្នះរបស់ព្រះយេស៊ូវ លើលោកិយនេះមានន័យយ៉ាងដូចម្តេច?
មានន័យថា ទ្រង់បានដោះអំពើបាប ទាំងអស់របស់លោកិយនេះចេញហើយ
 
ដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយបានសុគតសងថ្លៃអំពើបាបទាំងនោះ ទ្រង់អាចសង្រ្គោះយើងចេញពីអំពើបាបទាំងអស់បាន។ ហើយដោយសារព្រះយេស៊ូវបានទទួលបុណ្យជ្រមុជនៅឯទន្លេយ័រដាន់ពីលោកយ៉ូហាន-បាទ្ទីស ដែលជាអ្នកតំណាងនៃមនុស្សជាតិទាំងមូល អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរទៅលើទ្រង់។ ព្រះយេស៊ូវ បានថ្វាយព្រះជន្មរបស់ទ្រង់នៅលើឈើឆ្កាង សម្រាប់ជាថ្លៃឈ្នួលនៃអំពើបាប។ ទ្រង់បានយកឈ្នះអំណាចរបស់សាតាំង ដោយការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ ហើយព្រះយេស៊ូវបានសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់របស់យើង ដោយការសុគតរបស់ទ្រង់។
 
 
ព្រះយេស៊ូវបានយាងមកឯមនុស្សមានបាប ដោយទឹកនៃបុណ្យជ្រមុជ និងព្រះលោហិតទ្រង់នៅលើឈើឆ្កាង
 
តើព្រះយេស៊ូវបានយកឈ្នះអំណាច របស់សាតាំងតាមរបៀបណា?
តាមរយៈបុណ្យជ្រមុជ ព្រះលោហិត និងព្រះវិញ្ញាណ
 
សាវកយ៉ូហាន បាននិយាយថា សេចក្តីប្រោសលោះមិនតាម រយៈតែទឹកប៉ុណ្ណោះទេ តែតាមរយៈទាំងទឹក និងព្រះលោហិតផង។ ដូច្នេះ ដោយសារតែព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញជារៀងរហូត មនុស្សមានបាបទាំងអស់គ្នាអាចបានសង្រ្គោះចេញពីបាបបាន ដោយជំនឿលើទ្រង់ និងភាពស្មោះត្រង់ចំពោះព្រះបន្ទូលទ្រង់។
នៅពេលព្រះយេស៊ូវបានយាងចុះមកផែនដីនេះ ទ្រង់មិនគ្រាន់តែបានដោះអំពើបាបរបស់យើងចេញទេ ប៉ុន្តែទ្រង់ក៏បានសងថ្លៃឈ្នួលនៃអំពើបាបទាំងនោះ ដោយការបង្ហូរព្រះលោហហិតរហូតដល់សុគតនៅលើឈើឆ្កាងផងដែរ។ ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់នៅក្នុងទន្លេយ័រដាន់ ហើយបានសងថ្លៃឈ្នួលនៃអំពើបាបទាំងនោះនៅលើឈើឆ្កាង គឺទ្រង់បានសងថ្លៃអំពើបាបរបស់យើង ដោយការសុគតរបស់ទ្រង់។ ដូច្នេះ ច្បាប់របស់ព្រះ ដែលបានចែងថា «ឈ្នួលនៃអំពើបាបគឺជាសេចក្តីស្លាប់» (រ៉ូម ៦:២៣) ត្រូវបានបំពេញសម្រេចហើយ។
តើព្រះយេស៊ូវចង់មានន័យយ៉ាងដូចម្តេច អំពីការយកឈ្នះលោកិយនេះ? សេចក្តីជំនឿ ដែលយកឈ្នះលោកិយនេះ គឺជា ជំនឿលើដំណឹងល្អអំពីសេចក្តីប្រោសលោះ ដែលព្រះយេស៊ូវបានប្រទានដល់យើង ដោយទឹក និងព្រះលោហិត។ ទ្រង់បានយាងមកជាសាច់ឈាម ហើយបានធ្វើបន្ទាល់ពីសេចក្តីសង្រ្គោះ ដោយបុណ្យជ្រមុជ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។
ព្រះយេស៊ូវ បានយកឈ្នះលោកិយនេះ ដែលត្រូវបានគ្រប់គ្រងសាតាំង។ ពួកសិស្សនៅសម័យពួកជំនុំដំបូង បានឈរយ៉ាងរឹងមាំនៅក្នុងសេចក្តីជំនឿ បើទោះជាពួកគេស្ថិតក្នុងទុក្ករកម្មក៏ដោយ គឺពួកគេមិនបានព្រមចុះចូលចំពោះចក្រភពរ៉ូម៉ាំង ឬចំពោះសេចក្តីល្បួងរបស់លោកិយនេះឡើយ។
ភាពរឹងមាំនេះ គឺជាលទ្ធផលនៃសេចក្តីជំនឿថា ព្រះយេស៊ូវបានយាងមកដោយទឹក (ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់ចេញ) ហើយដោយព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង (ទ្រង់បានសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់របស់យើង ដោយការសុគតរបស់ទ្រង់)។
ព្រះយេស៊ូវ បានយាងមក ដោយព្រះវិញ្ញាណ (ទ្រង់បានយាងមកជាសាច់ឈាមនៃមនុស្ស) ហើយទ្រង់បានដោះអំពើបាបរបស់មនុស្សមានបាបចេញ ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ​ដើម្បីឲ្យយើងទាំងអស់គ្នា ដែលបានសង្រ្គោះ អាចយកឈ្នះលោកិយនេះបាន។
 
 
ក៏មានគំរូមួយផងដែរ គឺបុណ្យជ្រមុជ ដែលសព្វថ្ងៃនេះជួយសង្រ្គោះយើង តាមរយៈការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ (១ពេត្រុស ៣:២១)
 
តើអ្វីគឺជាគំរូពី សេចក្តីសង្រ្គោះ?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
១ពេត្រុស ៣:២១ បានប្រាប់យើងថា «ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សំអាត​ក្អែល​របស់​រូប​សាច់​ចេញ​ទេ គឺ​ជា​សេចក្តី​សន្មតិ​របស់​បញ្ញា​ចិត្ត​ដ៏​ជ្រះថ្លា​ចំពោះ​ព្រះ​វិញ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ»។ សាវកពេត្រុស បានធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះ ហើយថា ទ្រង់បានយាងមក ដោយបុណ្យជ្រមុជ និងព្រះលោហិត។
ដូច្នេះ យើងគួរតែជឿលើព្រះយេស៊ូវ ដែលបានយាងមក ដោយទឹក និងព្រះលោហិត។ ហើយយើងគួរតែដឹងថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវគឺជាគំរូពីសេចក្តីសង្រ្គោះរបស់យើង។ សាវកពេត្រុស បានប្រាប់យើងថា «ទឹក» នៃបុណ្យជ្រមុជ «ឈាម» និង «ព្រះវិញ្ញាណ» គឺជា «កត្តាដាច់ខាត» នៅក្នុងសេចក្តីប្រោសលោះ។
មិនមានសិស្សណាម្នាក់របស់ព្រះយេស៊ូវ ធ្លាប់បានជឿលើព្រះលោហិត ដោយមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវឡើយ ពីព្រោះជំនឿលើតែព្រះលោហិតគឺជាជំនឿពិតតែពាក់កណ្តាល។ ជំនឿលើសេចក្តីពិតពាក់កណ្តាល ឬសេចក្តីពិតក្លែងក្លាយ នឹងរសាយបាត់ទៅតាមពេលវេលា ប៉ុន្តែជំនឿលើដំណឹងល្អនៃទឹក ព្រះលោហិត និងព្រះវិញ្ញាណ នឹងរីកចម្រើនកាន់តែខ្លាំងឡើងៗទៅតាមពេលវេលា។
ទោះបីជាយ៉ាងណា នៅសព្វថ្ងៃនេះ សម្លេងនៃដំណឹងល្អអំពីតែព្រះលោហិត កាន់តែឮខ្លាំងឡើងៗ។ ហេតុអ្វីដូច្នេះ? មនុស្ស មិនស្គាល់ព្រះបន្ទូលនៃសេចក្តីពិត ដែលជាសេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណ ទើបពួកគេមិនបានកើតជាថ្មី។
មានពេលមួយ ពួកជំនុំនៅលោកខាងលិចបានធ្លាក់ចូលទៅក្នុងជំនឿដែលគ្មានអ្វីជាមូលដ្ឋាន ឬជំនឿឆ្វេង។ ពួកគេហាក់ដូចជារីកចម្រើនបានមួយរយៈ ប៉ុន្តែអ្នកបម្រើសាតាំងបានជួយធ្វើឲ្យជំនឿរបស់ពួកគេក្លាយទៅជាជំនឿឆ្វេង។
ជំនឿឆ្វេង គឺជាការជឿថា អារក្សនឹងរត់ចេញទៅ បើសិនយើងគូររូបឈើឆ្កាងមួយនៅលើក្រដាសមួយសន្លឹក ឬយកឈើមកធ្វើជាឈើឆ្កាង ហើយថា សាតាំងនឹងត្រូវបានបណ្តេញចេញទៅ បើសិនយើងប្រកាសជំនឿរបស់យើងលើព្រះលោហិតរបស់ព្រះយេស៊ូវ។ តាមរយៈការជឿទាំងនេះ និងជំនឿឆ្វេងដទៃទៀត សាតាំងបានបោកបញ្ឆោតមនុស្សឲ្យជឿថា ពួកគេត្រូវតែជឿលើព្រះលោហិតរបស់ព្រះយេស៊ូវតែមួយប៉ុណ្ណោះ។ សាតាំង ធ្វើពុតជាខ្លាចព្រះលោហិត ដោយនិយាយថា គ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើសម្រាប់មនុស្សមានបាប គឺជាការបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងតែមួយគត់។
ប៉ុន្តែ សាវកពេត្រុស និងពួកសិស្សដទៃទៀត បានធ្វើបន្ទាល់ពីដំណឹងល្អពិតប្រាកដអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ ប៉ុន្តែតើគ្រីស្ទបរិស័ទនៅសព្វថ្ងៃនេះធ្វើបន្ទាល់ពីអ្វី? ពួកគេធ្វើបន្ទាល់តែពីព្រះលោហិតរបស់ព្រះយេស៊ូវប៉ុណ្ណោះ។
យើង គួរតែជឿលើព្រះបន្ទូល ដែលត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរ ហើយមានជំនឿលើសេចក្តីសង្រ្គោះដោយព្រះវិញ្ញាណ បុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ។ បើសិនយើងព្រងើយកន្តើយចំពោះបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយធ្វើបន្ទាល់តែពីការពិតថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងសម្រាប់យើង នោះសេចក្តីសង្រ្គោះរបស់យើងមិនអាចបានពេញលេញឡើយ។
 
 
«ពាក្យបន្ទាល់» ពីសេចក្តីសង្រ្គោះដោយទឹករបស់ព្រះ
 
តើមានភស្តុតាងអ្វីខ្លះបង្ហាញថា ព្រះបានសង្រ្គោះយើង?
ទឹក ព្រះលោហិត និងព្រះវិញ្ញាណ
 
នៅក្នុង ១យ៉ូហាន ៥:៨ ព្រះអម្ចាស់មានបន្ទូលថា «ហើយ​មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី​ដែរ គឺ​ជា​ព្រះវិញ្ញាណ​១ ទឹក​១ និង​ឈាម​១ ទាំង​៣​នេះ​ក៏​ត្រូវ​គ្នា​ដែរ»។ ទីមួយគឺ ព្រះវិញ្ញាណ ទីពីរគឺ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ហើយទីបីគឺ ព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ ទាំងបីមុខនេះ គឺតែមួយ។ ព្រះយេស៊ូវ បានយាងមកលោកិយនេះ ដើម្បីសង្រ្គោះយើងទាំងអស់គ្នាចេញពីអំពើបាបទាំងអស់ ហើយទ្រង់បានធ្វើការនេះដោយអង្គឯង តាមរយៈទាំងបីមុខនេះ គឺបុណ្យជ្រមុជ ព្រះលោហិត និងព្រះវិញ្ញាណ។
«ហើយ​មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី​ដែរ។» មានការបីយ៉ាង ដែលជាភស្តុតាងបង្ហាញថា ព្រះបានសង្រ្គោះយើង គឺបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតទ្រង់ និងព្រះវិញ្ញាណ។ ការទាំងបីនេះហើយ ដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងនៅក្នុងលោកិយនេះ។
បើសិនធាតុមួយក្នុងចំណោមធាតុទាំងបីនេះ ត្រូវបានលុបចោល នោះសេចក្តីសង្រ្គោះនឹងមិនបានពេញលេញទេ។ ដូច្នេះ ត្រូវតែមានទាំងបីមុខនេះ ដែលធ្វើបន្ទាល់នៅផែនដី៖ ព្រះវិញ្ញាណ ទឹក និងព្រះលោហិត។
ព្រះយេស៊ូវ ដែលបានយាងមកជាសាច់ឈាម គឺជាព្រះជាម្ចាស់ ព្រះវិញ្ញាណ និងព្រះរាជបុត្រា។ ទ្រង់បានយាងមកក្នុងលោកិយនេះ ជាព្រះវិញ្ញាណនៅក្នុងសាច់ឈាមមនុស្ស ហើយបានទទួលបុណ្យជ្រមុជទៅក្នុងទឹក ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។ ហើយទ្រង់បានទទួលយកអំពើបាបទាំងអស់ដាក់ទៅលើសាច់ឈាមរបស់ទ្រង់ ហើយបានសង្រ្គោះយើង ដែលជាមនុស្សមានបាប ដោយបង្ហូរព្រះលោហិតរហូតដល់សុគតនៅលើឈើឆ្កាង។ ទ្រង់បានបង់ថ្លៃឈ្នួលនៃអំពើបាបទាំងស្រុង។ នេះហើយគឺជាដំណឹងល្អអំពីសេចក្តីប្រោសលោះពេញលេញ ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ។
សូម្បីតែធាតុណាមួយក្នុងចំណោមធាតុទាំងបីនេះ ត្រូវបានលុបចោល នោះមានន័យថា បដិសេធសេចក្តីសង្រ្គោះរបស់ព្រះ ដែលបានសង្រ្គោះយើងចេញពីអំពើបាបទាំងអស់ហើយ។ បើសិនយើងយល់ស្របជាមួយអ្នកជឿជាច្រើននៅសព្វថ្ងៃនេះ នោះយើងនឹងត្រូវនិយាយថា «មានពីរមុខ ដែលធ្វើបន្ទាល់លើផែនដី៖ ព្រះលោហិត និងព្រះវិញ្ញាណ។
ប៉ុន្តែ សាវកយ៉ូហានបានប្រាប់ថា មានបីមុខ ដែលបានធ្វើបន្ទាល់លើផែនដី៖ ទឹកក្នុងបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតនៅលើឈើឆ្កាង និងព្រះវិញ្ញាណ។ សាវកយ៉ូហាន បានធ្វើបន្ទាល់ពីសេចក្តីពិតនេះយ៉ាងច្បាស់លាស់។
សេចក្តីជំនឿ ដែលប្រោសលោះមនុស្សមានបាប គឺជាសេចក្តីជំនឿលើព្រះវិញ្ញាណ ទឹក និងព្រះលោហិត។ តើសេចក្តីជំនឿបែបណាដែលជួយឲ្យមនុស្សអាចយកឈ្នះលោកិយនេះបាន? ហើយតើយើងអាចស្វែងរកបានសេចក្តីជំនឿបែបនោះនៅកន្លែងណា? នៅក្នុងព្រះគម្ពីរ។ គឺត្រូវជឿលើព្រះយេស៊ូវ ដែលបានយាងមក ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ ចូរជឿលើសេចក្តីពិតទាំងបីនេះ ហើយទទួលបានសេចក្តីសង្រ្គោះ និងជីវិតអស់កល្ប ជានិច្ចចុះ។
 
តើសេចក្តីសង្រ្គោះរបស់ព្រះ បានពេញលេញឥតខ្ចោះ ដោយឥតមាន បុណ្យជ្រមុជរបស់ព្រះយេស៊ូវដែរទេ?
ទេ
 
ជាច្រើនឆ្នាំមុនពេលខ្ញុំបានកើតជាថ្មី ខ្ញុំក៏ជាគ្រីស្ទបរិស័ទម្នាក់ ដែលជឿលើតែព្រះលោហិតនៅលើឈើឆ្កាង និងព្រះវិញ្ញាណផងដែរ។ ខ្ញុំបានជឿថា ទ្រង់បានយាងមក ដោយព្រះវិញ្ញាណ ហើយបានសុគតសម្រាប់ខ្ញុំនៅលើឈើឆ្កាង ហើយបានសង្រ្គោះខ្ញុំចេញពីអំពើបាបទាំងអស់របស់ខ្ញុំ។ ខ្ញុំបានគ្រាន់តែជឿលើសេចក្តីពិតទាំងពីរនេះប៉ុណ្ណោះ ហើយមានសេចក្តីក្លាហានគ្រប់គ្រាន់ ក្នុងការអធិប្បាយវាទៅកាន់មនុស្សទាំងអស់។
ខ្ញុំ បានមានផែនការសិក្សាទេវសាស្ត្រ ដើម្បីក្លាយជាបេសកជនម្នាក់ ដើម្បីធ្វើការបម្រើ និងស្លាប់សម្រាប់ព្រលឹងបាត់បង់ទាំងអស់ ដូចដែលព្រះយេស៊ូវបានធ្វើដែរ។ ខ្ញុំបានរៀបចំផែនការសម្រាប់គ្រប់ការល្អទាំងអស់។
ប៉ុន្តែ ដរាបណាខ្ញុំបានជឿតែលើសេចក្តីពិតពីរ ខ្ញុំនៅតែមានបាបនៅក្នុងចិត្តរបស់ខ្ញុំដដែល។ ជាលទ្ធផល ខ្ញុំមិនអាចយកឈ្នះលោកិយនេះ ហើយមិនអាចរួចពីបាបបានឡើយ។ ដូច្នេះ នៅពេលខ្ញុំបានជឿតែលើព្រះលោហិត និងព្រះវិញ្ញាណ ខ្ញុំនៅតែមានបាបនៅក្នុងចិត្តរបស់ខ្ញុំជានិច្ច។
មូលហេតុដែលខ្ញុំមិនអាចយកឈ្នះលើអំពើបាបនៃសាច់ឈាមបានគឺថា ខ្ញុំមិនបានយល់អំពីអត្ថន័យនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ។ សូម្បីតែនៅសព្វថ្ងៃនេះ មនុស្សជាច្រើន ដែលបានជឿលើព្រះយេស៊ូវ​ហើយ នៅតែប្រព្រឹត្តអំពើបាបនៃសាច់ឈាមដែរ។ ពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ពួកគេ ហើយព្យាយាមគ្រប់បែបយ៉ាង ដើម្បីស្តាសេចក្តីស្រឡាញ់ដំបូង ដែលពួកគេបានមានសម្រាប់ព្រះយេស៊ូវ។
ពួកគេ មិនអាចស្តាសេចក្តីស្រឡាញ់ និងភាពឆេះឆួលពីដំបូងរបស់ពួកគេបានឡើយ ពីព្រោះពួកគេមិនបានលាងសម្អាតអំពើបាបរបស់ពួកគេដោយទឹកទាំងស្រុងឡើយ។ ពួកគេមិនបានដឹងថា អំពើបាបទាំងអស់របស់ពួកគេត្រូវបានផ្ទេរទៅឲ្យព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជទេ ហើយពួកគេមិនអាចស្តាសេចក្តី ជំនឿរបស់ពួកគេឡើងវិញបានទេ នៅពេលពួកគេបានធ្លាក់ចុះ។
ខ្ញុំ ចង់បញ្ជាក់សេចក្តីនេះឲ្យបានច្បាស់លាស់ចំពោះអ្នករាល់គ្នាថា យើងអាចរស់នៅក្នុងជំនឿ ហើយយកឈ្នះលើលោកិយនេះបាន នៅពេលណាយើងជឿលើព្រះយេស៊ូវ។ ទោះបីជាយើងល្អមិនគ្រប់គ្រាន់ និងធ្វើបាបខ្លាំងយ៉ាងណានៅក្នុងលោកិយនេះក៏ដោយ ហើយឲ្យតែយើង ជឿលើព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើង ដែលបានជួយឲ្យយើងបានរួចទាំងស្រុងពីបាប ដោយបុណ្យជ្រមុជ និងការបង្ហូរលោហិតរបស់ទ្រង់ នោះយើងអាចមានជ័យជំនះបានហើយ។
ទោះបីជាយ៉ាងណា បើសិនយើងជឿលើព្រះយេស៊ូវ ដោយមិនមានបុណ្យជ្រមុជរបស់ទ្រង់ នោះយើងមិនអាចបានសង្រ្គោះពេញលេញឡើយ ពីព្រោះសាវកយ៉ូហានបានប្រាប់យើងថា សេចក្តីជំនឿដែលយកឈ្នះលោកិយនេះបាន គឺជាសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ​ ដែលបានយាងមក ដោយទឹកនៃបុណ្យជ្រមុជ ព្រះលោហិត និងព្រះវិញ្ញាណ។
ព្រះជាម្ចាស់ បានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ងាតែមួយរបស់ទ្រង់មកឯយើង ដើម្បីសង្រ្គោះអ្នកដែលជឿលើបុណ្យជ្រមុជ និងព្រះលោហិតទ្រង់។ ព្រះយេស៊ូវ បានដោះអំពើបាបទាំងអស់របស់យើង ដោយបុណ្យជ្រមុជរបស់ទ្រង់។ ទ្រង់ ដែលជាព្រះរាជបុត្រាស្ងួនភ្ងាតែមួយនៃព្រះ បានយាងមកឯយើង ដោយព្រះវិញ្ញាណ (ជាមនុស្សម្នាក់) ហើយបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលនៃអំពើបាបរបស់យើង។ ដូច្នេះ ព្រះយេស៊ូវបានសង្រ្គោះមនុស្សជាតិទាំងមូលចេញពីបាបហើយ។
សេចក្តីជំនឿ ដែលដឹកនាំយើងឲ្យយកឈ្នះលោកិយនេះបាន ចេញមកពីការជឿលើសេចក្តីពិតថា ព្រះយេស៊ូវបានយាងមកឯយើង ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ ហើយបានរំដោះយើងឲ្យមានសេរីភាពទាំងស្រុងពីអំពើបាបទាំងអស់។
បើសិនមិនមានទឹកនៃបុណ្យជ្រមុជ និងព្រះលោហិតនៅលើឈើឆ្កាងទេ នោះយើងក៏មិនមានសេចក្តីសង្រ្គោះពិតប្រាកដដែរ។ ហើយបើសិនមិនមានធាតុមួយណាក្នុងចំណោមធាតុទាំងបីនេះ យើងមិនអាចមានសេចក្តីសង្រ្គោះពិតប្រាកដឡើយ គឺយើងមិនអាចទទួលបានសេចក្តីសង្រ្គោះពិតប្រាកដ ដោយមិនមានទឹក ព្រះលោហិត និងព្រះវិញ្ញាណបានឡើយ។ ដូច្នេះ យើងត្រូវតែជឿលើទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ ចូរដឹងពីសេចក្តីពិតនេះ ហើយអ្នកនឹងមានសេចក្តីពិតជំនឿពិតប្រាកដ។
 
 
ខ្ញុំប្រាប់អ្នកថា វាមិនមែនជាសេចក្តីជំនឿពិតប្រាកដទេ បើសិនឥតមានការធ្វើបន្ទាល់ពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ
 
តើធាតុចាំបាច់ទាំងបី ដែលធ្វើបន្ទាល់ពី សេចក្តីសង្រ្គោះមានអ្វីខ្លះ?
ទឹក ព្រះលោហិត និងព្រះវិញ្ញាណ
 
មនុស្សម្នាក់ អាចគិតអំពីសំណួរខាងលើនេះតាមរបៀបនេះថា «ព្រះយេស៊ូវ គឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ។ ខ្ញុំជឿលើព្រះលោហិតនៅលើឈើឆ្កាង ហើយខ្ញុំចង់ស្លាប់ជាទុរក្កជនម្នាក់សម្រាប់ទ្រង់។ ខ្ញុំជឿលើព្រះយេស៊ូវ បើទោះជាខ្ញុំមានបាបនៅក្នុងចិត្តរបស់ខ្ញុំក៏ដោយ តែខ្ញុំបានលន់តួបាបយ៉ាងខ្ជាប់ខ្ជួន ហើយធ្វើការល្អ យុត្តិធម៌ និងសប្បុរសយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ។ ខ្ញុំបានថ្វាយជីវិត និងទ្រព្យសម្បត្តិរបស់ខ្ញុំសម្រាប់ទ្រង់។ ហើយខ្ញុំក៏មិនរៀបការដែរ។ តើព្រះមិនអាចស្គាល់ខ្ញុំបានយ៉ាងដូចម្តេចទៅ? ទ្រង់បានសុគតនៅលើឈើឆ្កាងសម្រាប់ខ្ញុំ។ ព្រះដ៏បរិសុទ្ធរប​ស់យើង បានយាងមកជាមនុស្សម្នាក់ ហើយបានសុគតសម្រប់យើងនៅលើឈើឆ្កាង។ ទូលបង្គំជឿលើទ្រង់ បានលះបង់សម្រាប់ទ្រង់ ហើយស្មោះត្រង់ចំពោះទ្រង់។ ទោះបីជាខ្ញុំអាចមិនសាកសម ហើយនៅតែមានបាបខ្លះនៅក្នុងចិត្តរបស់ខ្ញុំ តើព្រះយេស៊ូវនឹងបញ្ជូនខ្ញុំទៅស្ថាននរកឬ? ទេ ទ្រង់នឹងមិនធ្វើដូច្នេះឡើយ»។
មានមនុស្សជាច្រើន ដូចជាមនុស្សម្នាក់នេះដែរ។ ពួកគេគឺជាមនុស្ស ដែលមិនជឿថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់លោកិយនេះចេញទេ។ នៅពេល គ្រីស្ទបរិស័ទទាំងនេះ ដែលជឿព្រះយេស៊ូវហើយ នៅតែមានបាប តើពួកគេនឹងត្រូវទៅណា? ពួកគេនឹងត្រូវទៅស្ថាននរក ពីព្រោះពួកគេនៅតែជាមនុស្សមានបាបនៅឡើយ!
អ្នកដែលគិតតាមតែចិត្តខ្លួនឯង ហើយគិតថា ព្រះត្រូវតែគិតដូចជាខ្លួន នឹងទៅស្ថាននរក។ លើសពីនេះ មនុស្សមួយចំនួននិយាយថា ដោយសារព្រះយេស៊ូវបានដោះអំពើបាបទាំងអស់ចេញហើយ នៅពេលទ្រង់បានសុគតនៅលើឈើឆ្កាង នោះលែងមានបាបនៅក្នុងលោកិយនេះទៀតហើយ។ ប៉ុន្តែនេះគ្រាន់តែជាការនិយាយតែអំពីព្រះលោហិត និងព្រះវិញ្ញាណប៉ុណ្ណោះ ហើយវាមិនមែនជា សេចក្តីជំនឿ ដែលដឹកនាំមនុស្សទៅឯសេចក្តីប្រោសលោះពេញលេញឡើយ។
យើងគួរតែជឿថា ព្រះយេស៊ូវបានដោះអំពើបាបរបស់យើង ដោយបុណ្យជ្រមុជ ហើយទ្រង់ត្រូវបានកាត់ទោស និងសុគតនៅលើឈើឆ្កាងសម្រាប់យើង ហើយថា ទ្រង់បានមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី បន្ទាប់ការសុគតរបស់ទ្រង់។
បើសិនយើងមិនមានជំនឿបែបដូច្នេះទេ នោះយើងមិនអាចមានសេចក្តីប្រោសលោះពេញលេញឡើយ។ ព្រះយេស៊ូវគ្រីស្ទ បានទទួលបុណ្យជ្រមុជ បានសុគតនៅលើឈើឆ្កាង ហើយបានមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូវគ្រីស្ទ បានយាងមកឯយើង ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ។
ដូច្នេះ មានធាតុចាំបាច់បី ដែលធ្វើបន្ទាល់ពីសេចក្តីសង្រ្គោះរបស់ទ្រង់នៅលើផែនដីនេះ៖ ព្រះវិញ្ញាណ ទឹក និងព្រះលោហិត។
ទីមួយ ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះ ហើយថា ទ្រង់បានយាងចុះមកជាសាច់ឈាម។
ធាតុទីពីរ គឺការធ្វើបន្ទាល់ពី «ទឹក»។ ទឹកគឺជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវពីលោកយ៉ូហាន-បាទ្ទីសនៅឯទន្លេយ័រដាន់ ដែលបានផ្ទេរអំពើបាបរបស់យើងទៅលើទ្រង់ គឺអំពើបាបទាំងអស់ត្រូវបានផ្ទេរទៅលើព្រះយេស៊ូវ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ (ម៉ាថាយ ៣:១៥)។
បន្ទាល់ទីបី គឺជា «ព្រះលោហិត» ដែលសំដៅលើការទទួលយករបស់ព្រះយេស៊ូវនូវទំនួលខុសត្រូវនៃការវិនិច្ឆ័យសម្រាប់អំពើបាបរបស់យើងជំនួសយើង។ ព្រះយេស៊ូវ បានសុគតសម្រាប់យើង ហើយទទួលយកការកាត់ទោសរបស់ព្រះវរបិតាជំនួសយើង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី ដើម្បីប្រទានជីវិតថ្មីដល់យើង។
ព្រះវរបិតា បញ្ជូនព្រះវិញ្ញាណបរិសុទ្ធទៅក្នុងចិត្តរបស់អ្នកដែលជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះរាជបុត្រាទ្រង់ ដើម្បីធ្វើបន្ទាល់ពីសេចក្តីសង្រ្គោះរបស់យើង។
អ្នកដែលបានកើតជាថ្មី មានព្រះបន្ទូលប្រាប់ថា ពួកគេឈ្នះលោកិយនេះ។ អ្នកដែលបានសង្រ្គោះហើយ នឹងយកឈ្នះលើសាតាំង សេចក្តីកុហករបស់ពួកហោរាក្លែងក្លាយ ឧបសគ្គ ឬសម្ពាធនានារបស់លោកិយនេះ ដែលវាយប្រហារពួកគេឥតឈប់ឈរ។ មូលហេតុដែលយើងមានអំណាចនេះគឺថា យើងមានការធ្វើបន្ទាល់បីនៅក្នុងចិត្តរបស់យើង៖ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតទ្រង់ និងព្រះវិញ្ញាណ។
 
តើយើងយកឈ្នះលើលោកិយនេះ និងសាតាំងដោយរបៀបណា?
ដោយការជឿលើ ការធ្វើបន្ទាល់ទាំងបី
 
យើង អាចយកឈ្នះលើសាតាំង និងលោកិយនេះបាន ពីព្រោះយើងជឿលើព្រះវិញ្ញាណ ទឹក និងព្រះលោហិត។ អ្នកដែលជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ អាចយកឈ្នះលើការបោកបញ្ឆោតទាំងអស់របស់ពួកហោរាក្លែងក្លាយបាន។ ជាមួយនឹងអំណាចនេះ ជំនឿរបស់យើងមានមូលដ្ឋានគ្រឹះលើទឹក​ព្រះលោហិត និងព្រះវិញ្ញាណ។ តើអ្នកជឿលើសេចក្តីពិតនេះដែរឬទេ?
អ្នក មិនអាចបានកើតជាថ្មី ឬយកឈ្នះលោកិយនេះបានឡើយ បើសិនអ្នកមិនមានជំនឿលើសេចក្តីប្រោសលោះ តាមរយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតទ្រង់ និងជំនឿថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះ និងព្រះអង្គសង្រ្គោះរបស់យើងនោះទេ។ តើអ្នកមានព្រះលោហិតនៅលើឈើឆ្កាងនៅក្នុងចិត្តរបស់អ្នកដែរឬទេ?
អ្នក នឹងយកឈ្នះលោកិយនេះបាន បើសិនអ្នកមានជំនឿលើទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវនៅក្នុងចិត្តរបស់អ្នក ហើយបើសិនអ្នកជឿថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងសម្រាប់អ្នក ហើយថា ទ្រង់បានទទួលយកការវិនិច្ឆ័យជំនួសអ្នកហើយ។
សាវកយ៉ូហាន បានយកឈ្នះលោកិយនេះ ពីព្រោះគាត់មានធាតុចាំបាច់ទាំងបីនេះនៅក្នុងចិត្តរបស់គាត់។ គាត់ក៏បាននិយាយអំពីសេចក្តីប្រោសលោះទៅកាន់បងប្អូនរួមជំនឿរបស់គាត់ ដែលបានកំពុងតយុទ្ធនឹងឧបសគ្គ និងការគំរាមកំហែងផ្សេងៗនៅក្នុងជីវិតរបស់ពួកគេ។ គាត់បានធ្វើបន្ទាល់ថា «នេះគឺជារបៀបដែលអ្នកក៏អាចយកឈ្នះលោកិយនេះបានផងដែរ។ ព្រះយេស៊ូវ បានយាងមក ដោយព្រះវិញ្ញាណ ទឹក និងព្រះលោហិត។ ដោយទ្រង់បានយកឈ្នះលោកិយនេះ អ្នកជឿលើទ្រង់ក៏នឹងអាចយកឈ្នះលើលោកិយនេះបានផងដែរ។ នេះគឺជារបៀបតែមួយគត់ ដែលពួកអ្នកស្មោះត្រង់អាចយកឈ្នះលោកិយនេះបាន»។
នៅក្នុង ១យ៉ូហាន ៥:៨ គាត់បាននិយាយថា «ហើយ​មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី​ដែរ គឺ​ជា​ព្រះវិញ្ញាណ​១ ទឹក​១ និង​ឈាម​១ ទាំង​៣​នេះ​ក៏​ត្រូវ​គ្នា​ដែរ»។ មនុស្សជាច្រើន នៅតែនិយាយតែអំពីព្រះលោហិត និងព្រះវិញ្ញាណប៉ុណ្ណោះ តែពួកគេលុបទឹកនៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវចោល។ បើសិនពួកគេលុប «ទឹក» ចោល នោះពួកគេនៅតែចាញ់បញ្ឆោតដោយសាតាំងដដែល។ ពួកគេគួរតែចាកចេញពីការបោកបញ្ឆោតខ្លួនឯង ហើយប្រែចិត្ត គឺពួកគេគួរតែជឿលើ «ទឹក» នៃបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងការកើតជាថ្មី។
មិនមានអ្នកណាម្នាក់ អាចយកឈ្នះលោកិយនេះ ដោយមិនជឿលើទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវបានឡើយ។ ខ្ញុំសូមនិយាយទៅកាន់អ្នកម្តងទៀតថា មិនមានអ្នកម្នាក់ឡើយ! យើងត្រូវតែប្រយុទ្ធ ដោយប្រើទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវជាអាវុធដ៏ខ្លាំងក្លារបស់យើង។ ព្រះបន្ទូល គឺដាវនៃព្រះវិញ្ញាណ និងពន្លឺ។
នៅតែមានមនុស្សជាច្រើន ដែលមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ដែលបានលាងសម្អាតអំពើបាបទាំងអស់របស់ពួកគេ។ ហើយនៅតែមានមនុស្សជាច្រើន ដែលជឿលើធាតុតែពីរប៉ុណ្ណោះ។ ដូច្នេះ នៅពេលព្រះយេស៊ូវប្រាប់ពួកគេឲ្យ «ក្រោកឡើង ហើយបញ្ចេញពន្លឺ» ពួកគេមិនអាចរីកចម្រើនបានអ្វីទាំងអស់ ពីព្រោះពួកគេនៅតែមានបាបនៅក្នុងចិត្ត ហើយទោះបីជាពួកគេបានជឿលើព្រះយេស៊ូវហើយ ក៏ពួកគេនៅតែត្រូវធ្លាក់ទៅក្នុងស្ថាននរកដែរ។
 
 
យើងគួរតែធ្វើបន្ទាល់ពីដំណឹងល្អអំពីបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវឲ្យបានច្បាសលាស់ ដើម្បីឲ្យមនុស្សបានស្តាប់ឮ ជឿ និងបានសង្រ្គោះ
 
តើជំនឿលើបុណ្យជ្រមុជ របស់ព្រះយេស៊ូវគឺជាសិទ្ធាន្តឬ?
ទេ វាមិនមែនជាសិទ្ធាន្តទេ វាជាសេចក្តីពិត
 
នៅពេលយើងធ្វើបន្ទាល់ពីដំណឹងល្អ យើងត្រូវតែធ្វើវាឲ្យបានច្បាស់លាស់ថា ព្រះយេស៊ូវបានយាងមក ដោយព្រះវិញ្ញាណ ដោយបុណ្យជ្រមុជ (ដែលបានដោះអំពើបាបទាំងអស់របស់យើង) និងដោយព្រះលោហិត (ដែលបានសងថ្លៃឈ្នួលសម្រាប់អំពើបាបរបស់យើង)។ ហើយយើងត្រូវតែជឿលើធាតុទាំងបីនេះ។
បើសិនមិនដូច្នោះទេ យើងមិនអធិប្បាយដំណឹងល្អទេ តែអធិប្បាយសាសនាវិញហើយ។ គ្រីស្ទបរិស័ទភាគច្រើន ចាត់ទុកជំនឿគ្រីស្ទបរិស័ទជាសាសនាមួយ តែជំនឿគ្រីស្ទបរិស័ទមិនមែនជាសាសនាមួយឡើយ។ វាមិនអាចជាសាសនាមួយបានឡើយ ពីព្រោះវាគឺជាសេចក្តីជំនឿលើសេចក្តីប្រោសលោះ ដែលសាងសង់ឡើងនៅលើសេចក្តីពិត និងសំឡឹងទៅកាន់ព្រះ។
ភាពខុសគ្នាគឺថា សាសានាគឺជាសេចក្តីបង្រៀនមួយ ដែលមនុស្សបានបង្កើតឡើង តែជំនឿគឺជាការសំឡឹងមើលទៅកាន់ សេចក្តីសង្រ្គោះ ដែលព្រះបានប្រទានឲ្យយើង។ បើសិនអ្នកព្រងើយកន្តើយចំពោះសេចក្តីពិតនេះ នោះអ្នកបានចាត់ទុកជំនឿគ្រីស្ទបរិស័ទជាសាសនាមួយ ហើយអធិប្បាយតែពីសីលធម៌វិញ។
ព្រះយេស៊ូវគ្រីស្ទ មិនបានយាងមក ដើម្បីបង្កើតសាសនាមួយ ដែលហៅថា ជំនឿគ្រីស្ទបរិស័ទ នៅក្នុងលោកិយនេះឡើយ។ ហេតុអ្វីអ្នកជឿថា វាជាសាសនាមួយ? បើសិនទាំងអស់ដូចតែគ្នា ហេតុអ្វីយើងមិនជឿតាមព្រះពុទ្ធសាសនាវិញ? តើអ្នកគិតថា ខ្ញុំនិយាយនេះខុសដែរឬទេ?
មនុស្សមួយចំនួន ជឿលើព្រះយេស៊ូវជារបៀបរស់នៅតាមបែបសាសនា ហើយនិយាយថា «តើអ្វីជាភាពខុសគ្នា? ស្ថានសួគ៌ និពាន្ត ស្ថានបរមសុខ...។ ពួកវាដូចតែគ្នាទេ គ្រាន់តែមានឈ្មោះខុសៗគ្នាប៉ុណ្ណោះ។ យើងទាំងអស់គ្នានឹងត្រូវទៅកន្លែងតែមួយ»។
គ្រីស្ទបរិស័ទទាំងឡាយ យើងគួរតែឈរឲ្យមាំមួនលើសេចក្តី ពិត។ ហើយយើងគួរតែ «ក្រោកឡើយ ហើយបញ្ចេញពន្លឺ»។ យើងគួរតែអាចប្រាប់គេអំពីសេចក្តីពិត ដោយមិនស្ទាក់ស្ទើរ។
នៅពេលមនុស្សម្នាក់និយាយថា «ជំនឿគ្រីស្ទបរិស័ទមិនអាចជាផ្លូវតែមួយទៅស្ថានសួគ៌ទេ» អ្នកគួរតែនិយាយយ៉ាងច្បាស់លាស់ថា «បាទ វាគឺជាផ្លូវតែមួយគត់។ អ្នកអាចទៅស្ថានសួគ៌ លុះត្រាតែអ្នកជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមក ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ»។ អ្នកគួរតែបញ្ចេញពន្លឺយ៉ាងច្បាស់ ដើម្បីឲ្យព្រលឹងដទៃទៀតអាចបានស្តាប់ឮពីព្រះបន្ទូលអំពីសេចក្តីប្រោសលោះ បានកើតជាថ្មី និងបានទៅស្ថានសួគ៌។
 
 
មានជំនឿត្រឹមត្រូវ៖ អ្នកស្រឡាញ់ព្រះយេស៊ូវតែម្នាក់ឯង ដែលមិនស្គាល់ពីសេចក្តីប្រោសលោះនៃបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ នឹងត្រូវវិនាស
 
តើអ្នកណានឹងត្រូវវិនាស ទោះបីជាគាត់ បានជឿព្រះយេស៊ូវហើយក៏ដោយ?
អ្នកដែលមិនជឿលើ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
គ្រាន់តែអះអាងថា ជឿលើព្រះយេស៊ូវតែពាក់កណ្តាល គឺជាសេចក្តីស្រឡាញ់តែម្ខាងសម្រាប់ព្រះយេស៊ូវ និងជាផ្លូវកាត់ធ្វើជាអ្នកចាត់ទុកជំនឿគ្រីស្ទបរិស័ទជាសាសនាមួយ។
កប៉ាល់មួយ ដែលឆ្លាងកាត់មហាសមុទ្រប៉ាស៊ីហ្វិច បានលេច ហើយមានអ្នករួចជីវិតពីតបីនាក់បណ្តែតនៅលើក្បូន។ ពួកគេបានបញ្ជូនសញ្ញាឲ្យគេមកជួយសង្រ្គោះខ្លួន តែសមុទ្រមានរលកធំៗពេក ធ្វើឲ្យកប៉ាល់ផ្សេងទៀតមិនអាចមកជួយពួកគេបាន។ បន្ទាប់មក ឧទ្ធម្ភគចក្រមួយបានមកដល់ ហើយបានបោះខ្សែពួរឲ្យពួកគេតោងឡើង។ បើសិនម្នាក់ក្នុងចំណោមពួកគេបានយកដៃតោងខ្សែពួរឡើង ជំនួសដោយការចងជាប់នឹងខ្លួន គាត់នឹងបានដូចជាមនុស្សម្នាក់ ដែលមានសេចក្តីស្រឡាញ់តែម្ខាងសម្រាប់ព្រះយេស៊ូវ គឺគាត់ជឿព្រះតាមតែចិត្តរបស់គាត់។ គាត់មិនទាន់មានសុវត្ថិភាពនៅឡើយទេ តែគាត់និយាយថា «ខ្ញុំជឿហើយ សូមសង្រ្គោះខ្ញុំផង។ ខ្ញុំជឿ ហើយខ្ញុំគិតថា ខ្ញុំនឹងបានសង្រ្គោះ»។
អ្នកដែលមិនដឹង និងយល់ពីសេចក្តីពិតអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតរបស់ទ្រង់ ជឿថា ខ្លួននឹងបានសង្រ្គោះ ដោយព្រោះខ្លួនបានចាប់តោងខ្សែពួរ។
ប៉ុន្តែនៅពេលគាត់បានចាប់តោងហើយ ដៃរបស់គាត់នឹងចាប់ផ្តើមរបូតបន្តិចម្តងៗចេញពីខ្សែពួរ ពីព្រោះគាត់បានចាប់តោងដោយកំឡាំងខ្លួនឯង ហើយពីទឹកទៅចុងខ្សែពួរម្ខាងទៀតគឺនៅឆ្ងាយពីគ្នាណាស់។ ដូច្នេះ កាលណាដៃរបស់គាត់អស់កំឡាំង គាត់នឹងត្រូវធ្លាក់ចុះទៅក្នុងសមុទ្រវិញ។
ការមានសេចក្តីស្រឡាញ់តែម្ខាងសម្រាប់ព្រះយេស៊ូវ គឺបែបដូច្នេះ។ មនុស្សជាច្រើន អាចនិយាយថា ពួកគេជឿលើព្រះជាម្ចាស់ និងព្រះយេស៊ូវ គឺពួកគេជឿលើព្រះយេស៊ូវ ដែលបានយាងមក ដោយព្រះវិញ្ញាណ តែនេះគ្រាន់តែជាផ្នែកមួយនៃសេចក្តីពិតពេញលេញប៉ុណ្ណោះ។ ពួកគេមិនអាចជឿ ឬនៅក្នុងដំណឹងល្អពិតប្រាកដបានឡើយ ដូច្នេះហើយបានជាពួកគេបង្ខំខ្លួនឯងឲ្យនិយាយម្តងហើយម្តងទៀតថា ពួកគេ «ជឿ» លើទ្រង់។
ជឿ និងព្យាយាមជឿ មិនដូចគ្នាទេ។ ពួកគេនិយាយថា ពួកគេនឹងដើរតាមព្រះយេស៊ូវរហូតដល់ទីបញ្ចប់ តែពួកគេនឹងត្រូវបោះបង់ចោលនៅថ្ងៃចុងក្រោយ ដោយព្រោះតែបាបនៅតែមាននៅក្នុងចិត្តរបស់ពួកគេ។ ពួកគេស្រឡាញ់ព្រះយេស៊ូវ ដោយមិនដឹងថា ព្រះយេស៊ូវបានយាងមក ដោយបុណ្យជ្រមុជ ព្រះលោហិត និងព្រះវិញ្ញាណឡើយ។ បើសិនពួកគេស្រឡាញ់ព្រះយេស៊ូវ ព្រោះតែព្រះលោហិតទ្រង់ប៉ុណ្ណោះ នោះពួកគេនឹងត្រូវទៅស្ថាននរកហើយ។
ចូរចងព្រលឹងរបស់អ្នកជាមួយនឹងខ្សែពួរនៃដំណឹងល្អពិតអំពីទឹក និងព្រះលោហិត។ នៅពេលព្រះយេស៊ូវបោះខ្សែពួរនៃសេចក្តីសង្រ្គោះចុះ អ្នកដែលចងខ្លួនឯងភ្ជាប់ទៅនឹងទឹក ព្រះលោហិត និងព្រះវិញ្ញាណ នឹងបានសង្រ្គោះ។
អ្នកជួយសង្រ្គោះពីឧទ្ធម្ភគចក្រ បានស្រែកតាមមីក្រូហ្វូនថា «សូមស្តាប់ខ្ញុំដោយយកចិត្តទុកដាក់។ នៅពេលខ្ញុំបោះខ្សែពួរចុះ អ្នកត្រូវចងវាភ្ជាប់ទៅនឹងទ្រូងក្រោមក្លៀករបស់អ្នក ហើយបន្ទាប់មក នៅឲ្យស្ងៀម ហើយកុំចាប់តោងខ្សែពួរដោយដៃរបស់អ្នកឲ្យសោះ តែត្រូវចងខ្សែពួរភ្ជាប់នឹងទ្រូងក្រោមក្លៀកវិញ ហើយនៅតាមសម្រួល នោះអ្នកនឹងបានសង្រ្គោះ»។
មនុស្សទីមួយ បានធ្វើតាមការណែនាំ ដោយចងខ្លួនគាត់នឹងខ្សែពួរ ហើយគាត់បានសង្រ្គោះ។ ប៉ុន្តែមនុស្សទីពីរ បាននិយាយថា «កុំបារម្ភអី ខ្ញុំខ្លាំងណាស់ ពីព្រោះខ្ញុំបានហាត់នៅក្លឹបហាត់ប្រាណ។ តើអ្នកមើលឃើញសាច់ដុំរបស់ខ្ញុំទេ? ខ្ញុំអាចចាប់តោងខ្សែបានរាប់រយម៉ែត្រឯណោះ»។ បន្ទាប់មក គាត់បានចាប់តោងខ្សែពួរដោយដៃរបស់គាត់ ហើយគេក៏បានសណ្តោងគាត់ឡើង។
មនុស្សទាំងពីរនេះ ត្រូវបានគេសណ្តោងឡើងនៅពេលដំបូងដូចគ្នា តែមានភាពខុសគ្នាមួយ គឺម្នាក់ដែលបានស្តាប់តាមការណែនាំ និងបានចងខ្សែពួរនៅទ្រូងក្រោមក្លៀក ត្រូវបានសណ្តោងឡើងដោយឥតមានបញ្ហា ទោះជាគាត់បានបាត់បង់ស្មារតីបន្តិច។
ប៉ុន្តែម្នាក់ដែលបានមានអំណួតពីកំឡាំងផ្ទាល់ខ្លួន បានរបូតដៃចុះមកវិញ ពីព្រោះគាត់បានអស់កំឡាំង។ ហើយគាត់បានស្លាប់ទៅ ពីព្រោះគាត់បានបដិសេធ និងព្រងើយកន្តើយចំពោះការណែនាំរបស់អ្នកជួយសង្រ្គោះ។
ដើម្បីទទួលបានសេចក្តីប្រោសលោះពេញលេញ យើងត្រូវតែជឿលើសេចក្តីប្រោសលោះដោយទឹកនៃបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់ ដែលសង្រ្គោះព្រលឹងទាំងអស់ចេញពីបាប។ សេចក្តីសង្រ្គោះ មានសម្រាប់អ្នកដែលជឿដោយអស់ពីចិត្តលើព្រះបន្ទូលថា «ខ្ញុំបានសង្រ្គោះអ្នកយ៉ាងពេញលេញ ដោយបុណ្យជ្រមុជ និងការបង្ហូរលោហិតរបស់ខ្ញុំនៅលើឈើឆ្កាងហើយ»។
អ្នកដែលជឿតែលើព្រះលោហិត និយាយថា «កុំបារម្ភអី ខ្ញុំជឿ។ ខ្ញុំនឹងអរគុណអស់មួយជីវិតរបស់ខ្ញុំ សម្រាប់ព្រះលោហិតរបស់ព្រះយេស៊ូវ។ ខ្ញុំនឹងដើរតាមព្រះយេស៊ូវអស់មួយជីវិតរបស់ខ្ញុំ ហើយជំនឿរបស់ខ្ញុំលើតែព្រះលោហិត នឹងលើសពីគ្រប់គ្រាន់ឲ្យខ្ញុំយកឈ្នះលើលោកិយនេះ និងអំពើបាបទាំងអស់របស់ខ្ញុំបានអស់មួយជីវិតឯណោះ»។
ទោះបីជាយ៉ាងណា នេះមិនទាន់គ្រប់គ្រាន់ឡើយ។ អ្នកដែលព្រះទទួលស្គាល់ជាកូនរបស់ទ្រង់ គឺជាអ្នកដែលជឿលើការធ្វើបន្ទាល់ទាំងបី៖ ព្រះយេស៊ូវបានយាងមក ដោយព្រះវិញ្ញាណ ហើយទ្រង់បានទទួលបុណ្យជ្រមុជ (ទ្រង់បានដោះអំពើបាបទាំងអស់ចេញ ដោយបុណ្យជ្រមុជរបស់ទ្រង់នៅទន្លេយ័រដាន់) ហើយទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃឈ្នួលអំពើបាបទាំងអស់ ហើយទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញនៅថ្ងៃទីបី។
ព្រះវិញ្ញាណបរិសុទ្ធ យាងមកគង់ជាមួយអ្នកដែលជឿលើធាតុទាំងបីនេះ ហើយធ្វើបន្ទាល់ពីធាតុទាំងបីនេះតែប៉ុណ្ណោះ។ «មែនហើយ យើងគឺជាព្រះអង្គសង្រ្គោះរបស់អ្នក។ យើងបានសង្រ្គោះអ្នកហើយ ដោយទឹក និងលោហិត។ យើងគឺជាព្រះរបស់អ្នក។»
ប៉ុន្តែ ព្រះមិនប្រទានសេចក្តីសង្រ្គោះដល់អ្នកដែលមិនជឿលើធាតុទាំងបីនេះឡើយ។ សូម្បីតែមិនជឿលើធាតុណាមួយក្នុងចំណោមធាតុទាំងបីនេះ ក៏ព្រះមានបន្ទូលថា «ទេ អ្នកមិនបានសង្រ្គោះទេ»។ ពួកសិស្សរបស់ទ្រង់ បានជឿលើធាតុទាំងបីនេះ។ ព្រះយេស៊ូវ មានបន្ទូលថា បុណ្យជ្រមុជរបស់ទ្រង់គឺជាគំរូពីសេចក្តីសង្រ្គោះ ហើយថា ព្រះលោហិតទ្រង់គឺជាការវិនិច្ឆ័យ។
 
 
សាវកប៉ុល និងសាវកពេត្រុស ក៏បានធ្វើបន្ទាល់ពីបុណ្យជ្រមុជ និង ព្រះលោហិតរបស់ព្រះយេស៊ូវផងដែរ
 
តើពួកសិស្សរបស់ព្រះយេស៊ូវ បានធ្វើបន្ទាល់ពីអ្វី?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់
 
តើសាវកប៉ុលបាននិយាយ អំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវដែរឬទេ? ចូរយើងពិនិត្យមើលថា គាត់បាននិយាយអំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវប៉ុន្មានដង។ គាត់បាននិយាយនៅក្នុង រ៉ូម ៦:៣ ថា «តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា យើង​ទាំង​ប៉ុន្មាន​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ នោះ​គឺ​បាន​ទទួល​ជ្រមុជ​ក្នុង​សេចក្តី​សុគត​នៃ​ទ្រង់​ដែរ»។ ហើយ រ៉ូម ៦:៥ ថា «ដ្បិត​បើ​យើង​បាន​ជាប់​ជា​មួយ​នឹង​ទ្រង់ ក្នុង​ការ​ដែល​ជា​គំរូ​ពី​សេចក្តី​សុគត​របស់​ទ្រង់ នោះ​ក៏​នឹង​បាន​ជាប់​ក្នុង​សេចក្តី​រស់​ឡើង​វិញ​របស់​ទ្រង់​ដែរ »។
គាត់ក៏បាននិយាយផងដែរនៅក្នុង កាឡាទី ៣:២៧ ថា «ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ»។ ពួកសាវករបស់ព្រះយេស៊ូវ សុទ្ធតែបានធ្វើបន្ទាល់ពី «ទឹក» ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវទាំងអស់។ «ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ» (១ពេត្រុស ៣:២១)។
 
 
សេចក្តីប្រោសលោះរបស់ព្រះអម្ចាស់​ បានមកដោយទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ
 
តើអ្នកណាដែលព្រះ រាប់ជាសុចរិត?
អ្នកដែលមិនមានបាប នៅក្នុងចិត្តសោះ
 
សេចក្តីប្រោសលោះ ដែលព្រះបានប្រទានដល់មនុស្ស គឺតាម រយៈបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងលោហិតរបស់ទ្រង់នៅលើឈើឆ្កាង។ តាមរយៈសេចក្តីប្រោសលោះនេះ យើងអាចក្រោកឡើង ហើយបញ្ចេញភ្លឺ។ ដោយរបៀបណា? តាមរយៈការធ្វើបន្ទាល់ពីធាតុទាំងបីនេះ។
«ចូរក្រោកឡើង ហើយភ្លឺមកចុះ ដ្បិតពន្លឺរបស់ឯងបានមក ដល់ហើយ សិរីល្អរបស់ព្រះយេហូវ៉ាក៏បានរះឡើងដល់ឯងដែរ» (អេសាយ ៦០:១)។ ព្រះបានបញ្ចេញពន្លឺមកកាន់យើង ហើយប្រាប់ឲ្យយើងបញ្ចេញពន្លឺដែរ។ ដូច្នេះ យើងគួរតែស្តាប់តាមសេចក្តីបង្គាប់នេះ។
យើង បានកំពុងអធិប្បាយដំណឹងល្អដោយអស់ពីកំឡាំង។ ប៉ុន្តែ មានមនុស្សជាច្រើននៅតែព្រមស្តាប់សោះ។ ចូរជឿលើព្រះយេស៊ូវ ហើយអ្នកនឹងបានសុចរិត និងបានសង្រ្គោះ បើសិននៅតែមានបាបនៅក្នុងចិត្តរបស់អ្នក អ្នកមិនទាន់បានសុចរិត ហើយយកឈ្នះអំពើបាបរបស់លោកិយនេះឡើយ។
អ្នក មិនអាចគេចចេញពីបាបនៅក្នុងចិត្តរបស់អ្នកបានឡើយ បើសិនអ្នកមិនជឿលើទឹករបស់ព្រះយេស៊ូវ (បុណ្យជ្រមុជរបស់ទ្រង់) ហើយអ្នកមិនអាចគេចចេញពីការវិនិច្ឆ័យបានឡើយ បើសិនអ្នកមិនជឿលើលោហិតរបស់ព្រះយេស៊ូវ។ អ្នកក៏មិនអាចបានសង្រ្គោះឡើយ បើសិនអ្នកមិនជឿលើព្រះយេស៊ូវគ្រីស្ទ ដែលបានយាងមក ដោយព្រះវិញ្ញាណ។ ដូច្នេះ អ្នកមិនអាចបានសុចរិតពេញលេញឡើយ បើសិនអ្នកមិនជឿលើសេចក្តីបន្ទាល់ទាំងបីនេះ។
សេចក្តីសុចរិតមិនពេញលេញ មានតែដឹកនាំទៅរក «សេចក្តីសុចរិតដោយខ្លួនឯង» ប៉ុណ្ណោះ។ បើសិនអ្នកណាម្នាក់និយាយថា គាត់នៅតែមានបាបនៅក្នុងចិត្ត ប៉ុន្តែចាត់ទុកខ្លួនឯងជាមនុស្សសុចរិតម្នាក់ គាត់មិនទាន់បាននៅក្នុងព្រះយេស៊ូវនៅឡើយទេ។ នៅសព្វថ្ងៃនេះ មនុស្សមួយចំនួនព្យាយាមព្យួរសេចក្តីប្រោសលោះនៅលើ «សេចក្តីសុចរិតដោយខ្លួនឯង» ហើយពួកគេបានសរសេរអត្ថបទឥតប្រយោជន៍ជាច្រើនដែលផ្អែកលើប្រធានបទនេះ។
តើព្រះរាប់មនុស្សម្នាក់ថាមិនមានបាប នៅពេលគាត់នៅតែមានបាបនៅក្នុងចិត្តរបស់គាត់ដែរឬទេ? ទ្រង់មិនដែលធ្វើដូច្នេះឡើយ។ ទ្រង់ហៅតាមដែលទ្រង់ទតឃើញ។ ទ្រង់មានអំណាចព្រះចេស្តា តែទ្រង់មិនដែលកុហកឡើយ។ មនុស្សមិនយល់ពីអត្ថន័យនៃ សេចក្តីសុចរិតទេ។ យើងរាប់អ្វីមួយថា «ស្អាត» នៅពេលវាស្អាត ហើយយើងមិននិយាយថា «សុចរិត» នៅពេលវាមិនសុចរិតទេ។
អ្នក អាចគិតថា ព្រះយេស៊ូវរាប់អ្នកជាសុចរិត បើទោះជាអ្នកនៅតែមានបាបនៅក្នុងចិត្តក៏ដោយ។ គំនិតនិតនេះមិនត្រឹមត្រូវឡើយ។
ព្រះយេស៊ូវ រាប់យើងជាសុចរិត លុះត្រាតែយើងជឿថា ព្រះយេស៊ូវជាព្រះ ដែលបានយាងមក ដោយព្រះវិញ្ញាណ ដោយទឹក (ទ្រង់បានដោះអំពើបាបទាំងអស់របស់យើងចេញ នៅពេលទ្រង់ទទួលបុណ្យជ្រមុជ) និងដោយព្រះលោហិត (ទ្រង់បានយាងមកជាសាច់ឈាម ហើយបានសុគតសម្រាប់យើង)។
ឱបងប្អូនរួមជំនឿអើយ «សេចក្តីសុចរិតដោយខ្លួនឯង» មិនមានអ្វីទាក់ទងនឹងដំណឹងល្អនៃទឹក និងព្រះលោហិតឡើយ។ «សេចក្តីសុចរិតដោយខ្លួនឯង» ឬ «ដើម្បីបានរាប់ជាសុចរិត» គឺជាជំនឿខុសឆ្គង ដែលមនុស្សបានបង្កើតឡើង។ តើព្រះរាប់អ្នកជាសុចរិត នៅពេលអ្នកមានបាបនៅក្នុងចិត្តដែរឬទេ? ព្រះមិនរាប់អ្នកណាម្នាក់ជាសុចរិត នៅពេលគាត់មានបាបនៅក្នុងចិត្តឡើយ មិនថាគាត់អាចជឿព្រះយេស៊ូវខ្លាំងយ៉ាងណាក៏ដោយ ពីព្រោះព្រះយេស៊ូវ មិនអាចកុហកបានឡើយ។
តើអ្នកនៅតែគិតថា ទ្រង់រាប់មនុស្សម្នាក់ជាសុចរិត នៅពេលគាត់នៅមានបាបនៅក្នុងចិត្តដែរឬទេ? នេះគឺជាអ្វីដែលមនុស្សគិត មិនមែនព្រះគិតទេ។ ព្រះស្អប់សេចក្តីកុហក។ តើទ្រង់នឹងរាប់អ្នកជាសុចរិត នៅពេលអ្នកគ្រាន់តែជឿលើ «ព្រះវិញ្ញាណ» និង «ព្រះលោហិត» ដែរឬទេ? ទេ។ 

មានមនុស្សតែមួយប្រភេទប៉ុណ្ណោះ ដែលព្រះរាប់ជាសុចរិត។ ពួកគេគឺជាអ្នកដែលមិនមានបាបនៅក្នុងចិត្តរបស់ពួកគេ។ ទ្រង់ទទួលស្គាល់តែអ្នកដែលជឿលើការពិតទាំងបីប៉ុណ្ណោះ៖ ព្រះយេស៊ូវដែលជាព្រះ បានយាងចុះមកផែនដីនេះជាសាច់ឈាម បានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ និងបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីដោះអំពើបាបទាំងអស់របស់យើងចេញ។ 
ព្រះរាប់អស់អ្នកដែលជឿតាមដំណឹងល្អអំពីសេចក្តីប្រោសលោះ ជាសុចរិត ពីព្រោះពួកគេជឿយ៉ាងត្រឹមត្រូវលើគ្រប់យ៉ាងដែលទ្រង់បានធ្វើសម្រាប់យើង។ ពួកគេជឿថា ព្រះយេស៊ូវបានយាងមក និងទទួលបុណ្យជ្រមុជ ដើម្បីដោះអំពើបាបទាំងអស់របស់ពួកគេចេញ និងថា ទ្រង់បានទទួលយកការជំនុំជម្រះនៃការសុគតនៅលើឈើឆ្កាងជំនួសយើង ហើយទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញ។
គ្រប់ការទាំងនេះត្រូវបានសម្រេច ដោយសារសេចក្តីស្រឡាញ់របស់ព្រះ។ ព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌ ហើយមានបន្ទូលថា «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក» (ម៉ាថាយ ១១:២៨)។ 
ប៉ុន្តែ ព្រះមិនទទួលស្គាល់អស់អ្នកដែលជឿលើព្រះលោហិតរបស់ព្រះយេស៊ូវតែមួយមុខនោះឡើយ ពីព្រោះពួកគេនៅតែមានបាបនៅក្នុងចិត្តរបស់ពួកគេនៅឡើយ។ តើព្រះយេស៊ូវទទួលស្គាល់អ្នកណាថាបានសង្រ្គោះហើយ?
សេចក្តីជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតទ្រង់ និងការពិតថា ទ្រង់គឺជាព្រះ។ ការពិតទាំងនេះពិតជាចាំបាច់សម្រាប់     សេចក្តីសង្រ្គោះរបស់អ្នកខ្លាំងណាស់។ «នៅពេលខ្ញុំបានមកផែនដីនេះ និងបានទទួលបុណ្យជ្រមុជពីលោកយ៉ូហាន-បាទ្ទីស ខ្ញុំបានដោះអំពើបាបទាំងអស់របស់អ្នកចេញរួចហើយ។ ខ្ញុំធ្វើបន្ទាល់ថា អំពើបាបទាំងអស់របស់លោកិយនេះត្រូវបានផ្ទេរមកឯខ្ញុំរួចហើយ ហើយខ្ញុំក៏បានសងថ្លៃឈ្នួលនៃអំពើបាបទាំងអស់នោះនៅលើឈើឆ្កាងរួចហើយផងដែរ។ ដូច្នេះ ខ្ញុំបានសង្រ្គោះអ្នករួចហើយ។»
ទៅកាន់អស់អ្នកដែលជឿលើការពិតទាំងបីនេះ ព្រះយេស៊ូវមានបន្ទូលថា «មែនហើយ អ្នកបានសង្រ្គោះហើយ។ អ្នកត្រូវបានរាប់ជាសុចរិត និងបានធ្វើជាកូនរបស់ព្រះហើយ»។ ហើយអ្នកក៏អាចបានសង្រ្គោះផងដែរ បើសិនអ្នកជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតទ្រង់ និងព្រះវិញ្ញាណ។ ចំណែកអ្នកដែលជឿលើព្រះលោហិត និងព្រះវិញ្ញាណតែប៉ុណ្ណោះ នៅតែមានបាបនៅក្នុងចិត្តរបស់ខ្លួន។
នៅក្នុងនគររបស់ព្រះ មានសេចក្តីពិតតែមួយប៉ុណ្ណោះ។ ហើយក៏មានយុត្តិធម៌ សេចក្តីស្មោះត្រង់ និងសេចក្តីសប្បុរសផងដែរ ប៉ុន្តែមិនមានសេចក្តីកុហក និងល្បិចកលណាមួយនៅលើស្ថានសួគ៌សោះឡើយ។

 

តើអ្នកណាគឺជា «ពួកទទឹងច្បាប់»?
អ្នកដែលមិនជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ

 

«នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអី?» (ម៉ាថាយ ៧:២២)។
 ព្រះមិនដែលទទួលស្គាល់កិច្ចការទាំងនេះរបស់មនុស្ស ដើម្បីអនុញ្ញាតឲ្យពួកគេចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ «នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ» (ម៉ាថាយ ៧:២៣)។
«ទូលបង្គំបានថ្វាយផ្ទះពីរដល់ទ្រង់ ហើយក៏បាលះបង់ជីវិតរបស់ទូលបង្គំសម្រាប់ទ្រង់ផងដែរ។ តើទ្រង់មិនបានទតឃើញទេឬអី? រហូតដល់ដង្ហើមចុងក្រោយរបស់ទូលបង្គំ ទូលបង្គំមិនបានបដិសេធទ្រង់ឡើយ។ តើទ្រង់មិនបានទតឃើញទេឬអី?»
«អញ្ចឹង តើអ្នកមានបាបនៅក្នុងចិត្តរបស់អ្នកដែរឬទេ?»
«មែនហើយ ព្រះអម្ចាស់។ ទូលបង្គំមានបាបបន្តិចបន្តួច។»
«អញ្ចឹង ចូរថយចេញពីខ្ញុំទៅ! នៅទីនេះ មិនអនុញ្ញាតឲ្យមនុស្សមានបាបមកឡើយ។»
«ប៉ុន្តែទូលបង្គំបានទទួលទុក្ករកម្មសម្រាប់សេចក្តីជំនឿរបស់ទូលបង្គំនៅក្នុងព្រះអម្ចាស់!»
«ទទួលទុក្ករកម្ម? អ្នកចង់មានន័យយ៉ាងដូចម្តេច? អ្នកបានស្លាប់ ដោយសារតែភាពមានះរបស់អ្នកប៉ុណ្ណោះ។ តើអ្នកបានជឿលើបុណ្យជ្រមុជ និងឈាមរបស់ខ្ញុំដែរទេ? តើខ្ញុំបានធ្វើបន្ទាល់នៅក្នុងចិត្តរបស់អ្នកថា អ្នកគឺជារាស្រ្តរបស់ខ្ញុំដែរទេ? អ្នកមិនបានជឿលើបុណ្យជ្រមុជរបស់ខ្ញុំ ហើយខ្ញុំមិនដែលធ្វើបន្ទាល់ថា អ្នកគឺជារាស្ត្ររបស់ខ្ញុំឡើយ ប៉ុន្តែអ្នកប្រកាន់ខ្ជាប់តាមសេចក្តីជំនឿរបស់អ្នក និងបានស្លាប់ដោយសារវា។ តើខ្ញុំបានធ្វើបន្ទាល់សម្រាប់អ្នកពីពេលណា? អ្នកបានធ្វើវា ដោយខ្លួនឯងសោះ។ អ្នកបានស្រឡាញ់ និងព្យាយាមបង្កើតសេចក្តីប្រោសលោះ ដោយខ្លួនឯង។ តើអ្នកយល់ទេ? ឥឡូវនេះ ចូរទៅតាមផ្លូវរបស់អ្នកចុះ។»
ព្រះយេស៊ូវបានប្រាប់យើងឲ្យក្រោកឡើង និងបញ្ចេញពន្លឺ។ អ្នកដែលបានសង្រ្គោះ អាចខ្លាចគ្រីស្ទបរិស័ទ និងពួកហោរាក្លែងក្លាយជាច្រើន ហើយមិនបញ្ចេញពន្លឺទេ! ប៉ុន្តែអណ្តាតភ្លើងដ៏តូចមួយអាចបង្កើតជាភ្លើងដ៏ធំមួយបាន។ បើសិនយើងឈរយ៉ាងក្លាហាន និងធ្វើបន្ទាល់ពីសេចក្តីពិត លោកិយទាំងមូលនឹងទទួលបានពន្លឺហើយ។
«ចូរក្រោកឡើង ហើយភ្លឺមកចុះ ដ្បិតពន្លឺរបស់ឯងបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់ឯងដែរ ដ្បិតមើល សេចក្តីងងឹតនឹងគ្របលើផែនដី ហើយសេចក្តីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ាទ្រង់នឹងរះឡើងភ្លឺដល់ឯង ហើយគេនឹងឃើញសិរីល្អនៃទ្រង់ស្ថិតលើឯង» (អេសាយ ៦០:១-២)។
ព្រះយេស៊ូវបង្គាប់ឲ្យយើងក្រោកឡើង ហើយបញ្ចេញពន្លឺ ពីព្រោះភាពងងឹតនៃសេចក្តីមិនពិត ដែលជាដំណឹងល្អក្លែងក្លាយបានគ្របដណ្តប់លោកិយទាំងមូលហើយ។ មានតែអ្នកដែលជឿលើព្រះយេស៊ូវប៉ុណ្ណោះ ទើបអាចស្រឡាញ់ទ្រង់បាន ហើយអ្នកដែលមិនបានសង្រ្គោះ មិនអាចស្រឡាញ់ទ្រង់បានឡើយ។ ហេតុអ្វី? ពីព្រោះពួកគេគ្រាន់តែនិយាយអំពីសេចក្តីស្រឡាញ់ ប៉ុន្តែមិនអាចស្រឡាញទ្រង់ពិតប្រាកដបានឡើយ បើសិនពួកគេមិនជឿតាមសេចក្តីពិតទាំងស្រុង។ 

 
 
មានបីមុខ ដែលធ្វើបន្ទាល់ពីសេចក្តីសង្រ្គោះរបស់មនុស្សមានបាប
 
តើអ្វីជាបន្ទាល់ពីសេចក្តីសង្រ្គោះ នៅក្នុងចិត្តរបស់យើង?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
«មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី​ដែរ គឺ​ព្រះវិញ្ញាណ​១ ទឹក​១ និង​ឈាម​១ ទាំង​៣​នេះ​ក៏​ត្រូវ​គ្នា​ដែរ។» ព្រះយេស៊ូវ​បានយាងមកផែនដីនេះ ហើយទ្រង់បានបំពេញព្រះរាជកិច្ចរបស់ទ្រង់ តាមរយៈទឹក និងព្រះលោហិត។ ទ្រង់បានធ្វើការទាំងនេះ ហើយបានសង្រ្គោះយើង។
«បើ​សិន​យើង​បាន​ទទួល​សេចក្តី​បន្ទាល់​របស់​មនុស្ស​ទៅ​ហើយ នោះ​សេចក្តី​បន្ទាល់​របស់​ព្រះ ក៏​ប្រសើរ​ជាង​ទៅ​ទៀត ដ្បិត​សេចក្តី​បន្ទាល់​របស់​ព្រះ គឺ​ជា​សេចក្តី​ដែល​ទ្រង់​ថ្លែង​ប្រាប់ ពី​ព្រះរាជបុត្រា​នៃ​ទ្រង់ អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ នោះ​មាន​ សេចក្តី​បន្ទាល់ នៅ​ក្នុង​ខ្លួន​ហើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​សោះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​សេចក្តី​បន្ទាល់ ដែល​ទ្រង់​បាន​ធ្វើ​ពី​ដំណើរ​ព្រះរាជបុត្រា​នៃ​ទ្រង់ នេះ​ហើយ​ជា​សេចក្តី​បន្ទាល់​នោះ គឺ​ថា ព្រះ​ទ្រង់​បាន​ប្រទាន ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះរាជបុត្រា​នៃ​ទ្រង់ ឯ​អ្នក​ណា​ដែល​មាន​ព្រះរាជបុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះរាជបុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ» (១យ៉ូហាន ៥:៩-១២)។
អ្នកដែលបានកើតជាថ្មី បានទទួលយកសេចក្តីបន្ទាល់របស់ មនុស្ស។ យើងត្រូវបានរាប់ជាសុចរិត។ នៅពេលអ្នកដែលបានកើតជាថ្មីនិងបានសង្រ្គោះ និយាយអំពីសេចក្តីពិតអំពីសេចក្តី ប្រោសលោះ មនុស្សមិនអាចបដិសេធបានឡើយ គឺពួកគេទទួលយកវា។ ពួកគេនិយាយថា យើងជឿបានត្រឹមត្រូវហើយ។ បើសិនយើងប្រាប់ពួកគេអំពីរបៀបដែលយើងបានកើតជាថ្មី មិនមានអ្នកណាម្នាក់អាចប្រឆាំងនឹងដំណឹងល្អពិតប្រាកដ ដែលយើងធ្វើបន្ទាល់បានឡើយ។ ដូច្នេះ ពួកគេនិយាយថា យើងជឿបានត្រឹមត្រូវហើយ ពីព្រោះយើងទទួលយកសេចក្តីបន្ទាល់របស់មនុស្ស។
ប៉ុន្តែបទគម្ពីរនេះ ក៏និយាយផងដែរថា «សេចក្តី​បន្ទាល់​របស់​ព្រះ ក៏​ប្រសើរ​ជាង​ទៅ​ទៀត ដ្បិត​សេចក្តី​បន្ទាល់​របស់​ព្រះ»។ បទគម្ពីរនេះ និយាយថា សេចក្តីបន្ទាល់របស់ព្រះគឺអំពីព្រះរាជបុត្រានៃទ្រង់។ តើត្រឹមត្រូវទេ? តើសេចក្តីបន្ទាល់ពីព្រះរាជបុត្រានៃទ្រង់គឺជាអ្វី? សេចក្តីបន្ទាល់ ដែលព្រះបានសង្រ្គោះយើង គឺថា ព្រះយេស៊ូវបានយាងមក ដោយព្រះវិញ្ញាណ ទ្រង់បានយាងមក ដោយទឹកនៃសេចក្តីប្រោសលោះ ហើយទ្រង់បានយាងមក ដោយព្រះលោហិតនៅលើឈើឆ្កាង។ ហើយព្រះបានធ្វើបន្ទាល់ថា នេះគឺជារបៀបដែលទ្រង់បានសង្រ្គោះយើង ហើយថា យើងគឺជារាស្ត្ររបស់ទ្រង់ ពីព្រោះយើងជឿលើសេចក្តីបន្ទាល់នេះ។
«អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ នោះ​មាន​សេចក្តី​បន្ទាល់នៅ​ក្នុង​ខ្លួន​ហើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​សោះនោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​ សេចក្តី​បន្ទាល់ ដែល​ទ្រង់​បាន​ធ្វើ​ពី​ដំណើរ​ព្រះរាជបុត្រា​នៃ​ទ្រង់។»
បទគម្ពីរនេះ ប្រាប់យើងយ៉ាងច្បាស់លាស់ថា អ្នកណាគឺជាអ្នកបានសង្គ្រោះ។ វានិយាយ អ្នកដែលជឿលើព្រះរាជបុត្រានៃព្រះ មានសេចក្តីបន្ទាល់នៅក្នុងខ្លួនហើយ។ ដូច្នេះ តើអ្នកមានសេចក្តីបន្ទាល់នៅក្នុងចិត្តរបស់អ្នកដែរទេ? វាស្ថិតនៅក្នុងអ្នក ហើយនិងនៅក្នុងខ្ញុំ។ ព្រះបានយាងមកផែនដីនេះ ដើម្បីយើង។ (ទ្រង់បានយាងមកជាសាច់ឈាម តាមរយៈរូបកាយរបស់នាងម៉ារី ដោយ សារព្រះវិញ្ញាណបរិសុទ្ធ។) នៅពេលទ្រង់មានព្រះជន្ម៣០វស្សា ទ្រង់បានទទួលបុណ្យជ្រមុជ ដើម្បីទទួលយកអំពើបាបទាំងអស់របស់យើងដាក់លើអង្គទ្រង់។ ហើយជាមួយអំពើបាបទាំងនោះ ទ្រង់បានរងការកាត់ទោសនៅលើឈើឆ្កាង ប៉ុន្តែនៅថ្ងៃទីបី ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ដើម្បីប្រទានជីវិតអស់កល្បជានិច្ចដល់យើង។ ដូច្នេះ ទ្រង់បានសង្រ្គោះយើងហើយ។
បើសិនទ្រង់មិនបានមានព្រះជន្មរស់ឡើងវិញទេ តើមានរឿងអ្វីបានកើតឡើង? តើទ្រង់អាចធ្វើបន្ទាល់សម្រាប់ខ្ញុំនៅក្នុងផ្នូរបានយ៉ាងដូចម្តេច? នេះគឺជាមូលហេតុដែលទ្រង់គឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ។ ហើយនេះគឺជាសេចក្តីពិតដែលយើងជឿ។
ហើយដូចដែលទ្រង់បានមានបន្ទូល ទ្រង់បានសង្គ្រោះយើង ដោយបុណ្យជ្រមុជ និងព្រះលោហិតរបស់ទ្រង់។ ហើយដោយព្រោះយើងជឿ នោះអ្នក និងខ្ញុំបានសង្រ្គោះ។ សេចក្តីបន្ទាល់ ស្ថិតនៅក្នុងអ្នក ហើយនៅក្នុងខ្ញុំ។ អ្នកបានសង្រ្គោះ មិនអាចបដិសេធ «ទឹក» នៃបុណ្យជ្រមុជរបស់ទ្រង់បានឡើយ គឺយើងមិនលុបបំបាត់កិច្ចការ ដែលទ្រង់បានធ្វើ ដើម្បីសង្រ្គោះយើងឡើយ។
«ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​ សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ» (ម៉ាថាយ ៣:១៥)។ យើងមិនដែលបដិសេធថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងនៅក្នុងទន្លេយ័រដាន់ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជពីលោក យ៉ូហាន-បាទ្ទីសឡើយ។ ហើយអ្នកបានសង្រ្គោះហើយ មិនអាចបដិសេធ «ទឹក» ដែលជាបុណ្យជ្រមុជរបស់ព្រះយេស៊ូវបានឡើយ។
 
 
អ្នកដែលជឿ តែមិនបានសង្រ្គោះ បដិសេធបុណ្យជ្រមុជរបស់ ព្រះយេស៊ូវរហូតដល់ទីបំផុត
 
តើអ្នកណាធ្វើឲ្យព្រះក្លាយជាអ្នកកុហក?
អ្នកដែលមិនជឿលើ បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
សាវកយ៉ូហាន បាននិយាយយ៉ាងច្បាស់លាស់ថា «តែ​អ្នក​ណា​ដែល​មិន​ជឿ​សោះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ»។ ឥឡូវនេះ បើសិនសាវកយ៉ូហានកំពុងរស់នៅទីនេះ តើគាត់នឹងប្រាប់គ្រីស្ទបរិស័ទសម័យនេះអំពីអ្វី? គាត់អាចសួរពួកគេថា «តើព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើង នៅពេលទ្រង់បានទទួលបុណ្យជ្រមុជដែរឬទេ?»។
តើលោកយ៉ូហាន-បាទ្ទីសក៏មិនបានធ្វើបន្ទាល់ផងដែរពីដំណឹងល្អថា ព្រះយេស៊ូវបានប្រោសលោះ ដោយបុណ្យជ្រមុជរបស់ទ្រង់ទេឬ? «តើអំពើបាបរបស់អ្នកមិនត្រូវបានផ្ទេរទៅលើព្រះសិរសារបស់ព្រះយេស៊ូវ ហើយទ្រង់មិនផ្ទុកអំពើបាបរបស់អ្នក នៅពេលទ្រង់បានទទួលបុណ្យជ្រមុជទេឬអី?» ដូច្នេះ គាត់បានធ្វើបន្ទាល់យ៉ាងច្បាស់លាស់ថា ព្រះយេស៊ូវបានទទួលបុណ្យជ្រមុជ ដើម្បីសង្រ្គោះយើងទាំងអស់គ្នា (យ៉ូហាន ១:២៩; ១យ៉ូហាន ៥:៤-៨)។
អ្នកដែលមិនជឿព្រះ ឬមិនជឿលើគ្រប់យ៉ាងដែលទ្រង់បានធ្វើ ដើម្បីសង្រ្គោះយើង ធ្វើឲ្យទ្រង់ក្លាយជាអ្នកកុហក។ នៅពេលយើងនិយាយថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់យើងចេញហើយ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជ ពួកគេនិយាយថា «ឱម្ចាស់ថ្លៃអើយ! ទ្រង់មិនអាចដោះអំពើបាបទាំងអស់របស់យើងបានឡើយ! ទ្រង់គ្រាន់តែបានដោះបាបតាំងពីកំណើតចេញប៉ុណ្ណោះ ហើយអំពើបាបប្រចាំថ្ងៃរបស់យើងនៅមាននៅឡើយ»។
ដូច្នេះ ពួកគេទទូចថា ពួកគេត្រូវតែថ្វាយសេចក្តីអធិស្ឋានលន់តួអំពើបាបជារៀងរាល់ថ្ងៃ ដើម្បីបានសង្រ្គោះ។ នេះគឺជាអ្វីដែលពួកគេជឿ។ តើអ្នករាល់គ្នាជឿដូច្នោះដែរឬទេ? អ្នកដែលមិនជឿថា អំពើបាបរបស់យើងត្រូវបានលាងសម្អាត ដោយបុណ្យជ្រមុជរបស់ព្រះយេស៊ូវ កំពុងធ្វើឲ្យព្រះក្លាយជាអ្នកកុហកហើយ។
 
 
ព្រះយេស៊ូវបានសង្រ្គោះយើងម្តងជាសម្រេច នៅពេលទ្រង់បានទទួលបុណ្យជ្រមុជ ហើយបង្ហូរលោហិតនៅលើឈើឆ្កាង
 
តើអ្នកណាជាអ្នកកុហក?
អ្នកដែលមិនជឿលើបុណ្យជ្រមុជ របស់ព្រះយេស៊ូវ
 
ព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជ ហើយបានដោះអំពើបាបទាំងអស់ចេញ ម្តងជាសម្រេច។ ព្រះសង្គ្រោះអ្នកដែលជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ ប៉ុន្តែបោះបង់ចោលអ្នកដែលមិនជឿវិញ ហើយពួកគេនឹងត្រូវទៅស្ថាននរក។ ដូច្នេះ យើងបានសង្រ្គោះ ឬមិនបានសង្រ្គោះ អាស្រ័យលើអ្វីដែលយើងជឿលើ។ ព្រះយេស៊ូវ បានរំដោះលោកិយនេះចេញពីអំពើបាបទាំងអស់ហើយ ហើយអ្នកដែលជឿ បានសង្រ្គោះ ចំណែកអ្នកមិនជឿ មិនទាន់បានសង្រ្គោះទេ ពីព្រោះពួកគេកំពុងធ្វើឲ្យព្រះក្លាយជាអ្នកកុហក។
មនុស្ស មិនត្រូវធ្លាក់ទៅស្ថាននរក ដោយសារតែភាពខ្សោយរបស់គេទេ ប៉ុន្តែដោយសារតែកង្វះជំនឿរបស់គេវិញ។ «តែ​អ្នក​ណា​ដែល​មិន​ជឿ​សោះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ» (១យ៉ូហាន ៥:១០)។ អ្នកដែលមិនជឿថា អំពើបាបរបស់ខ្លួនត្រូវបានផ្ទេរទៅលើព្រះយេស៊ូវហើយ នៅតែមានបាបនៅក្នុងចិត្តដដែល។ ពួកគេមិនអាចនិយាយថា ពួកគេមិនមានបាបបាឡើយ។
ពេលមួយ ខ្ញុំបានជួយគ្រូជំនួយម្នាក់ ហើយបានសួរគាត់ថា «តើអំពើបាបទាំងអស់របស់អ្នកត្រូវបានលុបបំបាត់ហើយ នៅពេលអ្នកបានជឿលើព្រះយេស៊ូវដែរទេ?»។
«បាទ មែនហើយ។»
«ដូច្នេះ ដោយសារព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញ ហើយបានមានបន្ទូលថា [ការស្រេចហើយ] នោះអ្នកបានសង្រ្គោះហើយ។ តើមែនទេ?»
«បាទ ខ្ញុំបានសង្រ្គោះហើយ។»
«អញ្ចឹង អ្នកមិនមានបាបទៀតទេ។»
«បាទ ខ្ញុំមិនមានបាបទៀតទេ។»
«តើមានរឿងអ្វីកើតឡើង បើសិនអ្នកធ្វើបាបម្តងទៀត?»
«យើងគ្រាន់តែជាមនុស្ស។ តើយើងមិនធ្វើបាបម្តងទៀតបានយ៉ាងដូចម្តេចទៅ? ដូច្នេះ យើងត្រូវតែលន់តួ ហើយលាងសម្អាតអំពើបាបរបស់យើងជារៀងរាល់ថ្ងៃ។»
គ្រូជំនួយម្នាក់នេះ នៅតែមានបាបនៅក្នុងចិត្តរបស់គាត់ ពីព្រោះគាត់មិនស្គាល់ពីសេចក្តីពិតពេញលេញនៃសេចក្តីប្រោសលោះទេ។
អ្នកដែលដូចគ្រូជំនួយម្នាក់នេះ គឺជាអ្នកដែលកំពុងចំអកដាក់ព្រះ ហើយធ្វើឲ្យទ្រង់ក្លាយជាអ្នកកុហកវិញ។ តើព្រះយេស៊ូវ ដែលជាព្រះ បានបរាជ័យមិនបានដោះអំពើបាបទាំងអស់របស់លោកិយនេះចេញឬ? បើសិនព្រះយេស៊ូវមិនបានដោះអំពើបាបទាំងអស់ចេញ តើទ្រង់អាចធ្វើជាព្រះនៃសេចក្តីសង្រ្គោះបានយ៉ាងដូចម្តេច? ហើយតើទ្រង់អាចប្រាប់យើងឲ្យជឿលើទ្រង់បានយ៉ាងដូចម្តេច? តើអ្នកនឹងធ្វើឲ្យទ្រង់ក្លាយជាអ្នកកុហកវិញឬ? ខ្ញុំលើកទឹកចិត្តថា អ្នកមិនគួរតែធ្វើដូច្នេះទេ!
ព្រះគម្ពីរ ប្រាប់យើងមិនឲ្យចំអកដលល់ទ្រង់ឡើយ។ នេះមានន័យថា កុំធ្វើឲ្យទ្រង់ក្លាយជាអ្នកកុហកវិញ ហើយកុំព្យាយាមបោកបញ្ឆោតទ្រង់ឲ្យសោះ ពីព្រោះទ្រង់មិនដូចជាយើងឡើយ។
សាវកយ៉ូហាន ប្រាប់យើងយ៉ាងច្បាស់លាស់អំពីដំណឹងល្អអំពីសេចក្តីប្រោសលោះ។ មានមនុស្សជាច្រើន មិនចង់ជឿលើកិច្ចការ ដែលព្រះបានធ្វើសម្រាប់យើងទេ គឺមិនជឿលើកថា ព្រះយេស៊ូវ គ្រីស្ទបានយាងមក ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ។
មានគ្រីស្ទបរិស័ទពីរក្រុម៖ អ្នកដែលមិនជឿតាមព្រះគម្ពីរនិយាយ និងប្រកាសថា «ខ្ញុំគឺជាមនុស្សមានបាប» និងអ្នកដែលជឿលើគ្រប់ទាំងកិច្ចការ ដែលព្រះបានធ្វើសម្រាប់ពួកគេ ហើយប្រកាសដោយជំនឿថា «ខ្ញុំបានរាប់ជាសុចរិត»។ តើក្រុមមួយណាដែលអ្នកគិតថា កំពុងប្រាប់សេចក្តីពិត?»។
អ្នកដែលមិនជឿលើកិច្ចការ ដែលព្រះបានធ្វើ ឬមិនទទួលយកសេចក្តីបន្ទាល់ពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ កំពុងតែកុហក ពីព្រោះពួកគេមានជំនឿខុស ហើយកំពុងតែធ្វើឲ្យព្រះក្លាយជាអ្នកកុហកវិញ។
កុំធ្វើឲ្យព្រះក្លាយជាអ្នកកុហកឲ្យសោះ។ ព្រះយេស៊ូវ បានយាងទៅទន្លេយ័រដាន់ ហើយ (ដោយការទទួលបុណ្យជ្រមុជ) បានបំពេញសម្រេចគ្រប់ទាំងសេចក្តីសុចរិត (បានដោះអំពើបាបរបស់លោកិយនេះចេញ)។
 
 
អ្នកដែលមិនជឿ បដិសេធបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងភាពបរិសុទ្ធរបស់ទ្រង់
 
តើសាតាំង និងអារក្ស បដិសេធអ្វី?
បុណ្យជ្រមុជរបស់ព្រះយេស៊ូវ
 
អ្នកដែលជឿលើព្រះរាជបុត្រានៃទ្រង់ មានសេចក្តីបន្ទាល់នៅក្នុងខ្លួន ហើយអ្នកបានកើតជាថ្មី ជឿថា អំពើបាបរបស់ខ្លួនត្រូវបានផ្ទេរទៅលើព្រះយេស៊ូវរួចហើយ នៅពេលទ្រង់បានទទួលបុណ្យជ្រមុជ ហើយថា ពួកគេបានសង្រ្គោះ ដោយទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ។ ពួកគេជឿថា ព្រះយេស៊ូវបានប្រសូតមកក្នុងលោកិយនេះ តាមរយៈរូបកាយរបស់នាងក្រមុំព្រហ្មចារីម៉ារា ហើយថា ទ្រង់បានទទួលបុណ្យជ្រមុជនៅក្នុងទន្លេយ័រដាន់ មុនពេលទ្រង់បានសុគតនៅលើឈើឆ្កាង ហើយទ្រង់បានមានព្រះជន្មរស់ពីសុគតឡើយវិញ។
មនុស្សសុចរិត មានសេចក្តីបន្ទាល់នៅក្នុងចិត្តរបស់ខ្លួន។ ភស្តុតាងនៃសេចក្តីសង្រ្គោះរបស់យើង គឺស្ថិតនៅក្នុងជំនឿរបស់យើងលើព្រះយេស៊ូវ ដែលបានយាងមក ដោយទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ សេចក្តីបន្ទាល់នោះ គឺស្ថិតនៅក្នុងអ្នក។ ហើយខ្ញុំ ផ្តល់យោបល់ឲ្យអ្នកមានសេចក្តីបន្ទាល់នៅក្នុងចិត្តរបស់អ្នក ពីព្រោះវាមិនមែនជាសេចក្តីសង្រ្គោះទេ បើសិនមិនសេចក្តីបន្ទាល់ និងភស្តុតាងនៃសេចក្តីសង្រ្គោះ ស្ថិតនៅក្នុងអ្នក។
សាវកយ៉ូហាន បាននិយាយថា «អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ នោះ​មាន​សេចក្តី​បន្ទាល់ នៅ​ក្នុង​ខ្លួន​ហើយ» (១យ៉ូហាន ៥:១០)។ តើគ្រាន់តែជឿលើព្រះលោហិតនៅលើឈើឆ្កាង ឬជឿលើទឹក តែមិនជឿលើព្រះលោហិត គឺជាការមានសេចក្តីបន្ទាល់នៅក្នុងខ្លួនឬ? ដើម្បីឲ្យព្រះទទួលយកអ្នក អ្នកត្រូវតែជឿលើកិច្ចការទាំងបី។
បន្ទាប់ពីជឿលើកិច្ចការទាំងបីនោះហើយ ទើបព្រះយេស៊ូវនឹងធ្វើបន្ទាល់សម្រាប់អ្នកថា «អ្នកបានសង្រ្គោះហើយ»។ តើអ្នកកំពុងនិយាយថា អ្នកនឹងមានសេចក្តីបន្ទាល់ បើសិនខ្ញុំតែកិច្ចការពីរឬ? ជំនឿនេះ គឺជាការជឿលើព្រះ តាមរបៀបផ្ទាល់ខ្លួនអ្នក ដើម្បី «ធ្វើបន្ទាល់សម្រាប់ខ្លួនឯង» តែប៉ុណ្ណោះ។
មានមនុស្សជាច្រើន គឺដូច្នេះ គឺជឿលើកិច្ចការតែពីរក្នុងចំណោមកិច្ចការបី។ ពួកគេធ្វើបន្ទាល់ថា ពួកគេបានសង្រ្គោះ ហើយសរសេរសៀវភៅអំពីវា តាមតែគំនិតរបស់ពួកគេ។ ពួកគេសរសេររៀបរាប់បានយ៉ាងល្អណាស់។ ប៉ុន្តែគួរឲ្យសោកស្តាយ ដែលពួកគេហៅខ្លួនឯងថា​«ពួកអ្នកផ្សាយដំណឹងល្អ»។ ពួកគេគិតថា ពួកគេមិនគ្រាន់តែជា «ពួកអ្នកផ្សាយដំណឹងល្អ» ប៉ុណ្ណោះទេ ប៉ុន្តែក៏ «កាន់តាមសាសនា» ផងដែរ។ ពួកគេមិនជឿលើ «ទឹក» ប៉ុន្តែនៅតែអួតអំពីសេចក្តីសង្រ្គោះរបស់ពួកគេ! ពួកគេហាក់ដូចជាសមហេតុសមផលណាស់! ប៉ុន្តែពួកគេមិនមានសេចក្តីបន្ទាល់របស់ព្រះនៅក្នុងគំនិតទេ ពីព្រោះវាគ្រាន់តែជាការស្មានប៉ុណ្ណោះ។
តើអ្នកអាចហៅវាជាសេចក្តីសង្រ្គោះបានយ៉ាងដូចម្តេច? មានតែអ្នកជឿលើព្រះយេស៊ូវ ដែលបានយាងមក ដោយព្រះវិញ្ញាណ ទឹក និងព្រះលោហហិតទេ ទើបមានសេចក្តីបន្ទាល់របស់ព្រះ និងមនុស្ស។
សាវកប៉ុល បាននិយាយថា «ដ្បិត​ដំណឹង​ល្អ​របស់​យើង​ខ្ញុំ មិន​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សំដី​តែ​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ព្រះចេស្តា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ ហើយ​ដោយ​សេចក្តី​ជំនឿ​ដ៏​មោះមុត​ជា​ខ្លាំង​ថែម​ទៀត​ផង ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​ដំណើរ​យើង​ខ្ញុំ ដែល​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា សំរាប់​នឹង​ជួយ​ដល់​អ្នក​រាល់​គ្នា» (១ថែស្សាឡូនីច ១:៥)។ សាតាំងត្រេកអរណាស់ នៅពេលមនុស្សជឿតែលើព្រះលោហិតរបស់ព្រះយេស៊ូវ។ «អាចំកូតអើយ ឯងចាញ់បញ្ឆោតអញហើយ។ ហាហាហា!» មានមនុស្សជាច្រើន ដែលជឿថា នៅពេលមនុស្សសរសើរតម្កើងព្រះលោហិតរបស់ព្រះយេស៊ូវ សាតាំងនឹងរត់ចេញឆ្ងាយ។ ប៉ុន្តែអ្នកគួរតែចងចាំថា សាតាំងគ្រាន់តែសម្តែងជារត់ចេញប៉ុណ្ណោះ ហើយយើងមិនត្រូវចាប់បោកវាឡើយ។
នៅពេលវិញ្ញាណអាក្រក់ចូលក្នុងខ្លួនមនុស្សម្នាក់ មាត់របស់គាត់អាចទៅជាឡប់ ហើយបែកពពុះ។ អារក្ស មានអំណាច និងជំនាញធ្វើឲ្យមនុស្សម្នាក់ធ្វើតាមវាស្ទើរតែទាំងអស់បាន ដោយគ្រាន់តែប្រើខួរក្បាលវាតែបន្តិច។ ព្រះបានប្រទានអំណាចទាំងអស់ដល់អារក្ស លើកលែងតែអំណាចសំឡាប់។ ដូច្នេះ អារក្សអាចធ្វើឲ្យមនុស្សញាក់ញ័រ ស្រែក និងបែកពពុះមាត់បាន។
នៅពេលការនេះកើតឡើង ពួកអ្នកជឿស្រែកថា «ចូរចេញទៅ ដោយនូវព្រះនាមព្រះយេស៊ូវ! ចូរចេញទៅ! ហើយនៅពេលមនុស្សនោះបានដឹងខ្លួនដូចធម្មតាវិញ ពួកគេនិយាយប្រាប់គាត់ថា គឺជាព្រះលោហិតរបស់ព្រះយេស៊ូវ ដែលមានអំណាចដេញអារក្សដូច្នេះ។ ប៉ុន្តែនេះមិនមែនជាអំណាចរបស់ព្រះលោហិតរបស់ទ្រង់ទេ ប៉ុន្តែវាគ្រាន់តែជាឆាកសម្តែងរបស់អារក្សប៉ុណ្ណោះ។
សាតាំង និងអារក្ស ខ្លាចជាងគេអ្នកដែលជឿលើព្រះយេស៊ូវ ដែលបានលាងសម្អាតយើងឲ្យបានស្អាត ដោយបុណ្យជ្រមុជ ហើយបានទទួលយកទណ្ឌកម្មជំនួសយើង ដោយព្រះលោហិត ហើយនៅថ្ងៃទីបី បានមានព្រះជន្មរស់ឡើងវិញ។ សាតាំង មិននៅជិតអ្នកធ្វើបន្ទាល់ពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងសេចក្តីសង្រ្គោះនៃព្រះលោហិតទេ។
ដូចដែលអ្នកដឹងហើយ ពេលខ្លះ ពួកសង្ឃកាតូលិកអនុវត្តការបណ្តេញវិញ្ញាណអាក្រក់។​យើងបានឃើញវានៅក្នុងខ្សែភាពយន្ត «The Omen» ដែលសង្ឃម្នាក់កាន់ឈើឆ្កាងធ្វើពីឈើ ហើយអង្រួនវា ប៉ុន្តែសង្ឃនោះបានស្លាប់។ អ្នកដែលបានកើតជាថ្មី នឹងមិនចាញ់អារក្សដូចនោះឡើយ។
អ្នកជឿដែលបានកើតជាថ្មី និយាយដោយមានទំនុកចិត្តអំពីព្រះលោហិត និងទឹករបស់ព្រះយេស៊ូវ។ នៅពេលអារក្សព្យាយាមធ្វើទុក្ខគាត់ គាត់នឹងសួរអារក្សថា «តើឯងដឹងថា ព្រះយេស៊ូវបានដោះអំពើបាបទាំងអស់របស់ខ្ញុំចេញហើយដែរឬទេ?»។ បន្ទាប់មក អារក្សនឹងរត់ចេញទៅឆ្ងាយ។ អារក្ស មិនចូលចិត្តនៅជិត «អ្នកបានកើតជាថ្មី» ឡើយ គឺបើសិនអ្នកបានកើតជាថ្មីអង្គុយនៅទីនោះ អារក្សនឹងព្យាយាមរត់គេច។ សេចក្តីពិតគឺថា អ្នកដែលមិនជឿលើព្រះ ធ្វើឲ្យទ្រង់ក្លាយជាអ្នកកុហកវិញ។ ពួកគេមិនជឿលើសេចក្តីបន្ទាល់ពីព្រះរាជបុត្រា សេចក្តីបន្ទាល់ពីទឹក និងព្រះលោហិត។
 
តើអ្វីជាសេចក្តីបន្ទាល់ពី ព្រះរាជបុត្រានៃព្រះ?
បុណ្យជ្រមុជរបស់ទ្រង់ ព្រះលោហិតទ្រង់ និងព្រះវិញ្ញាណ
 
តើសេចក្តីបន្ទាល់ពីព្រះរាជបុត្រានៃព្រះ? គឺថា ទ្រង់បានយាងមក ដោយព្រះវិញ្ញាណ ហើយបានដោះអំពើបាបរបស់យើងចេញ ដោយទឹក។ ទ្រង់បានដោះអំពើបាបទាំងអស់របស់លោកិយនេះដាក់លើអង្គទ្រង់ ហើយបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាងសម្រាប់យើងទាំងអស់គ្នា។ តើនេះមិនមែនជាសេចក្តីប្រោសលោះដោយទឹក ព្រះលោហហិត និងព្រះវិញ្ញាណទេឬអី?
មនុស្ស និយាយកុហកនៅចំពោះព្រះ ពីព្រោះពួកគេមិនជឿលើដំណឹងល្អពិតអំពីទឹក និងព្រះលោហិត ដែលជាដំណឹងល្អអំពី សេចក្តីប្រោសលោះទេ។ ដំណឹងល្អទាំងអស់ ដែលខុសពីដំណឹងល្អពិតនេះ គឺជាដំណឹងល្អក្លែងក្លាយទាំងអស់។ ជំនឿរបស់ពួកគេ គឺខុស ហើយពួកគេផ្សព្វផ្សាយដំណឹងល្អក្លែងក្លាយទាំងនេះជាអសារឥតការ។
ចូរយើងត្រឡប់ទៅឯ ១យ៉ូហាន ៥ វិញ។ ខ.១១ និយាយថា «នេះ​ហើយ​ជា​សេចក្តី​បន្ទាល់​នោះ គឺ​ថា ព្រះ​ទ្រង់​បាន​ប្រទាន ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះរាជបុត្រា​នៃ​ទ្រង់»។ ខនេះប្រាប់យើងថា ព្រះបានប្រទានជីវិតអស់កល្បជានិច្ចដល់យើង ហើយជីវិតសម្រាប់អ្នកដែលទទួលយកវា។ ហើយជីវិតនេះក៏នៅក្នុងព្រះរាជបុត្រានៃទ្រង់ផងដែរ។
អ្នកដែលទទួលបានជីវិតអស់កល្បជានិច្ច គឺជាអ្នកដែលបានសង្រ្គោះ ដោយការជឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ និងព្រះលោហិតទ្រង់។ អ្នកបានសង្រ្គោះ ទទួលបានជីវិតអស់កល្បជានិច្ច ហើយរស់នៅជារៀងរហូត។​ ដូច្នេះ តើអ្នកទទួលបានជីវិតអស់កល្បជានិច្ចហើយឬនៅ?
ខ.១២ និយាយថា «ឯ​អ្នក​ណា​ដែល​មាន​ព្រះរាជបុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះរាជបុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ»។ យើងអាចនិយាយបានម៉្យាងទៀតថា អ្នកដែលជឿលើកិច្ចការទាំងឡាយ ដែលព្រះរាជបុត្រាបានធ្វើនៅលើផែនដីនេះ (បុណ្យជ្រមុជរបស់ទ្រង់ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់) ទទួលបានជីវិតអស់កល្បជានិច្ច។ ប៉ុន្តែអ្នកដែលលុបបំបាត់កិច្ចការណាមួយក្នុងចំណោមកិច្ចការទាំងនេះ នឹងមិនទទួលបានជីវិតអស់កល្បជានិច្ច ឬបានសង្រ្គោះឡើយ។
សាវកយ៉ូហាន បានបែងចែករាស្ត្ររបស់ព្រះ ដោយផ្អែកលើជំនឿរបស់ពួកគេលើកិច្ចការ ដែលព្រះយេស៊ូវបានធ្វើ៖ ទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ កិច្ចការទាំងនេះ ប្រាប់ថាមានព្រះបន្ទូលនៅក្នុងពួកវា។ គាត់កំណត់អត្តសញ្ញាណអ្នកបានសង្រ្គោះ តាមជំនឿរបស់ពួកគេលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតទ្រង់ និងព្រះវិញ្ញាណ។
 
 
អ្នកដែលមិនបានកើតជាថ្មី មិនអាចស្គាល់ចៀម ឬពពែទេ
 
តើអ្នកណាអាចស្គាល់ អ្នកបានសង្រ្គោះ និង អ្នកមិនបានសង្រ្គោះ?
អ្នកដែលបានកើតជាថ្មី
 
សាវកយ៉ូហាន បានកំណត់អត្តសញ្ញាណអ្នកសុចរិត ដែលបានសង្រ្គោះ បានយ៉ាងច្បាស់លាស់។ ហើយសាវកប៉ុលក៏បានធ្វើដូច្នេះផងដែរ។ តើអ្នកបម្រើរបស់ព្រះបែងចែករវាងចៀម និងពពែដោយរបៀបណា? ហើយតើពួកគេបែងចែកអ្នកបម្រើពិតប្រាកដរបស់ព្រះចេញពីអ្នកធ្វើពុតជាអ្នបម្រើរបស់ព្រះដោយរបៀបណា? អ្នកដែលបានសង្រ្គោះ ដោយការលើជឿលើទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ ទទួលបានអំណាចអាចមើលឃើញ។
មិនថាមនុស្សម្នាក់គឺជាគ្រូគង្វាល អ្នកផ្សាយដំណឹងល្អ ឬចាស់ទុំទេ បើសិនគាត់មិនអាចកំណត់អត្តសញ្ញាណអ្នកបានសង្រ្គោះ ឬបើសិនគាត់មិនអាចបែងចែកថា មួយណាជាចៀម និងមួយណាជាពពែទេ នោះគាត់មិនទាន់បានកើតជាថ្មី ហើយមានជីវិតនៅក្នុងទ្រង់ឡើយ។ ប៉ុន្តែអ្នកដែលពិតជាបានកើតជាថ្មី អាចមើលឃើញភាពខុសគ្នាបានយ៉ាងច្បាស់លាស់។ អ្នកដែលមិនមានជីវិតនៅក្នុងខ្លួន មិនអាចមើលឃើញ និងស្គាល់ភាពខុសគ្នាបានឡើយ។
យើងមិនអាចបែងចែកពណ៌នៅក្នុងទីងងឹតបានទេ។ ពណ៌បៃតងគឺជាពណ៌បៃតង ហើយពណ៌សគឺជាពណ៌ស ប៉ុន្តែបើសិនអ្នកបិទភ្នែករបស់អ្នក នោះអ្នកមិនអាចមមើលឃើញ ឬស្គាល់ពណ៌បានឡើយ។
ប៉ុន្តែអ្នកដែលបើកភ្នែក អាចស្គាល់សូម្បីតែភាពខុសគ្នាដ៏តូចមួយនៃពណ៌បាន។ ពួកគេអាចប្រាប់ថា មួយណាជាពណ៌បៃតង ហើយមួយណាជាពណ៌សបាន។ ស្រដៀងគ្នាដែរ មានភាពខុសគ្នាយ៉ាងច្បាស់រវាងអ្នកបានសង្រ្គោះ និងអ្នកមិនទាន់បានសង្រ្គោះ។​
យើង ត្រូវតែអធិប្បាយដំណឹងល្អអំពីសេចក្តីប្រោសលោះ ដែលជាដំណឹងល្អអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ យើងត្រូវតែក្រោកឡើង ហើយបញ្ចេញពន្លឺ។ នៅពេលយើងប្រមូលមនុស្សជួបជុំគ្នា ដើម្បីផ្សព្វផ្សាយពីសេចក្តីជំនឿពិត យើងមិននិយាយពាក្យរបស់មនុស្សទេ។ ១យ៉ូហាន ៥ ពន្យល់អំពីអត្ថន័យនៃសេចក្តីជំនឿពិត។ ហើយយើងគួរតែពន្យល់សេចក្តីជំនឿពិតនេះ មួយជំហ៊ាន ម្តងៗ ដើម្បីមិនឲ្យមានការយល់ច្រឡំ។
ព្រះបន្ទូល ដែលយើងកំពុងអធិប្បាយ ដែលជាព្រះបន្ទូលអំពីទឹក ព្រះលោហិត និងព្រះវិញ្ញាណរបស់ព្រះយេស៊ូវ គឺជាពន្លឺនៃ សេចក្តីប្រោសលោះ។ ដើម្បីប្រកាស «ទឹក» និង «ព្រះលោហិត» របស់ព្រះយេស៊ូវឲ្យមនុស្សបានដឹង គឺត្រូវបញ្ចេញពន្លឺយ៉ាងច្បាស់។ យើងត្រូវតែពន្យល់វាឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានអ្នកណាម្នាក់នៅលើផែនដីនេះមិនស្គាល់សេចក្តីពិតនេះ។
បើសិនអ្នកដែលបានកើតជាថ្មី មិនក្រោកឡើង ហើយបញ្ចេញពន្លឺទេ មនុស្សជាច្រើននឹងស្លាប់ ដោយមិនបានសេចក្តីប្រោសលោះ ហើយព្រះនឹងមិនសព្វព្រះហឫទ័យទេ។ ទ្រង់នឹងហៅយើងថា អ្នកបម្រើខ្ជិលច្រអូស។ ដូច្នេះ យើងត្រូវតែផ្សាយដំណឹងល្អអំពីទឹក និងព្រះលោហិតរបស់ព្រះយេស៊ូវ។
មូលហេតុដែលខ្ញុំបន្តនិយាយម្តងហើយម្តងទៀតជានិច្ចគឺថា បុណ្យជ្រមុជរបស់ព្រះយេស៊ូវមានសារៈសំខាន់ខ្លាំងណាស់ចំពោះការបានសង្រ្គោះរបស់យើង។ នៅពេលយើងនិយាយទៅកាន់ ក្មេងៗ យើងត្រូវតែពន្យល់សេចក្តីម្តងហើយម្តងទៀត ហើយពន្យល់គ្រប់ទាំងគំនិតនីមួយៗ ដើម្បីយើងប្រាកដថា ពួកគេយល់។
បើសិនយើងព្យាយាមបង្រៀនមនុស្សមិនចេះអក្សរម្នាក់ យើងប្រហែលនឹងចាប់ផ្តើមដំបូង ដោយអក្សរក្រម។ បន្ទាប់មក យើងអាចបង្រៀនគាត់បន្តិចម្តងៗ ពីរបៀបប្រើអក្សរក្រមសរសេរពាក្យ។ នៅពេលគាត់អាចផ្គមអក្សរក្រមជាពាក្យដូចជា «ទណ្ឌកម្ម» យើងនឹងចាប់ផ្តើមពន្យល់ពីអត្ថន័យនៃពាក្យនេះ។ នេះគឺពិតជារបៀបដែលយើងគួរតែនិយាយជាមួយមនុស្សអំពីព្រះយេស៊ូវ ដើម្បីឲ្យប្រាកដថា ពួកគេពិតជាយល់។
យើង គួរតែពន្យល់អំពីបុណ្យជ្រមុជរបស់ព្រះយេស៊ូវឲ្យបានច្បាស់លាស់។ ទ្រង់បានយាងមកក្នុងលោកិយនេះ តាមរយៈទឹក ព្រះលោហិត និងព្រះវិញ្ញាណ។ ខ្ញុំអធិស្ឋានថា អ្នកនឹងជឿលើ ហើយទទួលយកព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់អ្នក ហើយបានសង្រ្គោះ។

សេចក្តីប្រោសលោះដោយទឹក និងព្រះវិញ្ញាណ ហូរចេញពី សេចក្តីជំនឿលើបុណ្យជ្រមុជរបស់ព្រះយេស៊ូវ ព្រះលោហិតទ្រង់នៅលើឈើឆ្កាង ហើយនិងពីសេចក្តីជំនឿថា ព្រះយេស៊ូវគឺជាព្រះ និងជាព្រះអង្គសង្រ្គោះរបស់យើង។