Search

শিক্ষা

Subject 10 : ការបើកសម្តែង (សេចក្តីអត្ថាធិប្បាយអំពីកណ្ឌវិវររណៈ)

[ជំពូក 9-1] គ្រោះកាចពីជង្ហុកធំ (វិវរណៈ ៩:១-២១)

រោះកាចពីជង្ហុកធំ
(វិវរណៈ ៩:១-២១)
«ទេវតាទី៥ក៏ផ្លុំឡើង នោះខ្ញុំឃើញផ្កាយ១ធ្លាក់ចុះពីលើមេឃមកលើផែនដី មានគេឲ្យកូនសោទីជំរៅនៃជង្ហុកធំដល់ផ្កាយនោះ ផ្កាយនោះក៏បើកទីជំរៅនៃជង្ហុកធំ រួចមានផ្សែងហុយឡើងពីទីនោះ ដូចជាផ្សែងពីគុកភ្លើងយ៉ាងធំ ហើយព្រះអាទិត្យ និងអាកាសក៏ងងឹត ដោយព្រោះផ្សែងដែលហុយពីទីនោះមក ក៏មានកណ្តូបជាច្រើនចេញពីផ្សែងមកលើផែនដី វាបានទទួលអំណាច ដូចអំណាចខ្យាដំរីដែលនៅផែនដី ហើយមានគេបង្គាប់ដល់វាថា កុំឲ្យបំផ្លាញស្មៅនៅផែនដី ឬរបស់ណាខ្ចី ឬដើមឈើណាឡើយ ត្រូវធ្វើទុក្ខដល់តែមនុស្សណា ដែលគ្មានត្រារបស់ព្រះនៅថ្ងាសវិញប៉ុណ្ណោះ ដែលវាបានទទួលអំណាចនោះ មិនមែននឹងសំឡាប់មនុស្សទេ គឺឲ្យបានគ្រាន់តែធ្វើទុក្ខក្នុងរវាង៥ខែវិញប៉ុណ្ណោះ ហើយដែលវាធ្វើទុក្ខនោះសោត ក៏បែបដូចជាខ្យាដំរីធ្វើទុក្ខ ក្នុងកាលដែលវាទិចមនុស្សដែរ នៅគ្រានោះ មនុស្សនឹងរកចង់បានសេចក្តីស្លាប់ ប៉ុន្តែមិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្តីស្លាប់នឹងរត់ចេញពីគេទៅ កណ្តូបទាំងនោះមើលទៅដូចជាសេះ ដែលរៀបនឹងចូលទៅច្បាំង នៅលើក្បាលវាមានដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមានមុខវាដូចជាមុខមនុស្ស ឯសក់វា នោះដូចជាសក់របស់ស្រីៗ ហើយធ្មេញវាដូចជាធ្មេញរបស់សត្វសិង្ហ វាពាក់អាវសឹក ដូចជាអាវសឹកដែក ហើយសូរស្លាបវា ឮដូចជាសូររទេះចំបាំង ដែលទឹមដោយសេះជាច្រើន បរជំរត់ទៅច្បាំង វាក៏មានកន្ទុយ ហើយនិងទ្រនិចដូចជាខ្យាដំរី ឯអំណាចវា ក៏នៅក្នុងកន្ទុយនោះ សំរាប់នឹងធ្វើទុក្ខដល់មនុស្ស អស់រវាង៥ខែ វាមានស្តេចត្រួតលើវាដែរ គឺជាទេវតានៃជង្ហុកធំ ដែលតាមភាសាហេព្រើរមានឈ្មោះហៅថា [អាបាដូន] តែតាមភាសាក្រេកហៅថា [អាប៉ុលីយ៉ូន] វិញ សេចក្តីវេទនាទី១បានកន្លងទៅហើយ មើល មានសេចក្តីវេទនា២យ៉ាង មកតាមក្រោយទៀត ទេវតាទី៦ក៏ផ្លុំឡើង នោះខ្ញុំឮសំឡេង១ ចេញពីស្នែងទាំង៤របស់អាសនាមាស ដែលនៅចំពោះព្រះ ក៏និយាយទៅទេវតាទី៦ ដែលកាន់ត្រែថា ចូរស្រាយទេវតាទាំង៤ ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ជាធំទៅ នោះក៏ស្រាយទេវតាទាំង៤ ដែលប្រុងប្រៀបសំរាប់ពេលកំណត់ថ្ងៃ ខែ និងឆ្នាំ ដើម្បីនឹងសំឡាប់មនុស្ស១ភាគក្នុង៣ចោល ឯចំនួនពលសេះ នោះមាន២០កោដិ ខ្ញុំក៏ឮចំនួនពលទ័ពទាំងនោះ ហើយក្នុងការជាក់ស្តែងនេះ ខ្ញុំឃើញសេះទាំងនោះ និងអ្នកដែលជិះដែរ គេមានពាក់អាវសឹកសម្បុរភ្លើង ស្វាយខ្ចី និងស្ពាន់ធ័រ ឯក្បាលសេះនោះដូចជាក្បាលសិង្ហ មានភ្លើង ផ្សែង ហើយស្ពាន់ធ័រដែលចេញពីមាត់វាមក មនុស្សលោក១ភាគក្នុង៣បានស្លាប់ ដោយសេចក្តីទេវនាទាំង៣មុខនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រ ដែលចេញពីមាត់វាមកនោះឯង ពីព្រោះអំណាចរបស់សេះទាំងនោះ គឺមាននៅក្នុងមាត់ និងក្នុងកន្ទុយវា ដ្បិតកន្ទុយវាដូចជាពស់ ដែលមានក្បាល ហើយវាក៏ធ្វើទុក្ខដោយសារកន្ទុយនោះ រីឯសំណល់មនុស្សដែលមិនបានស្លាប់ ដោយសារសេចក្តីវេទនាទាំងនោះ ក៏នៅតែមិនព្រមប្រែចិត្ត ចេញពីការដែលស្នាដៃគេធ្វើ ដើម្បីនឹងលះចោលការគោរពដល់អារក្ស និងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើក្តី ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះឡើយ ក៏មិនបានប្រែចិត្តចោលការកាប់សំឡាប់ មន្តអាគម កំផិត និងការលួចប្លន់ ដែលគេប្រព្រឹត្តផងដែរ» 
 


ការកាត់ស្រាយ


ខ.១៖ ទេវតាទី៥ក៏ផ្លុំឡើង នោះខ្ញុំឃើញផ្កាយ១ធ្លាក់ចុះពីលើមេឃមកលើផែនដី មានគេឲ្យកូនសោទីជំរៅនៃជង្ហុកធំដល់ផ្កាយនោះ។ 
ព្រះបានប្រទានដល់ទេវតានូវកូនសោទីជម្រៅនៃជង្ហុកដ៏ធំ មានន័យថា ទ្រង់បានសម្រេចព្រះទ័យនាំគ្រោះកាចមួយដែលអាក្រក់ដូចជាស្ថាននរក មកលើមនុស្សជាតិ។ 
ជង្ហុកដ៏ធំក៏ត្រូវបានហៅផងដែរថា abyss ជាភាសាអង់គ្លេស ដែលមានន័យថា កន្លែងដែលមានជម្រៅគ្មានទីបញ្ចប់មួយ។ ព្រះនឹងបើកជង្ហុកដ៏ធំមួយ ដើម្បីនាំការរងទុក្ខមកលើអាទទឹងនឹងព្រះគ្រីស្ទដែលរស់នៅលើផែនដី អ្នកដើរតាមវា និងអស់អ្នកដែលទាស់ប្រឆាំងនឹងមនុស្សសុចរិត។ ព្រះបានប្រទានសោបើកជង្ហុកដ៏ធំនេះដល់ទេវតាទី៥។ នេះហើយគឺជាគ្រោះកាចដ៏គួរឲ្យភ័យខ្លាចមួយ ដែលអាក្រក់ដូចជាស្ថាននរកអញ្ចឹង។ 

ខ.២៖ ផ្កាយនោះក៏បើកទីជំរៅនៃជង្ហុកធំ រួចមានផ្សែងហុយឡើងពីទីនោះ ដូចជាផ្សែងពីគុកភ្លើងយ៉ាងធំ ហើយព្រះអាទិត្យ និងអាកាសក៏ងងឹត ដោយព្រោះផ្សែងដែលហុយពីទីនោះមក។ 
កាលណាព្រះអនុញ្ញាតឲ្យបើកជង្ហុកដ៏ធំ ផែនដីទាំងមូលនឹងមានពេញដោយធូលីដីដូចជាផេះភ្នំភ្លើង ដែលនាំមកនូវគ្រោះកាចនៃភាព                  ងងឹត។ គ្រោះកាចនៃភាពងងឹតនេះត្រូវបានត្រៀមទុកសម្រាប់អស់អ្នកដែលស្រឡាញ់សេចក្តីងងឹត។ ព្រះគឺជាព្រះនៃពន្លឺ ដែលបញ្ចេញពន្លឺមកលើយើង ហើយទ្រង់ប្រទានដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណដល់មនុស្សគ្រប់គ្នា។ ព្រះបានប្រទានព្រះគុណនៃសេចក្តីសង្រ្គោះដល់អស់អ្នកដែលជឿតាមសេចក្តីពិតនេះ ហើយទ្រង់បានអនុញ្ញាតឲ្យពួកគេរស់នៅក្នុងពន្លឺដ៏ភ្លឺរបស់ទ្រង់។ ប៉ុន្តែអស់អ្នកដែលមិនទទួលយកសេចក្តីពិតនេះ នឹងប្រឈមនឹងការសងសឹកដ៏សុចរិតរបស់ព្រះ គឺទ្រង់នឹងនាំគ្រោះកាចនៃភាពងងឹត និងការជំនុំជម្រះដ៏សុចរិតរបស់ទ្រង់មកលើពួកគេ។ 
មនុស្សជាតិបានកើតមកជាមនុស្សមានបាប ហើយពួកគេចូលចិត្តសេចក្តីងងឹងជាងពន្លឺនៅក្នុងជីវិតរបស់ពួកគេ។ ដូច្នេះ ពួកគេសមនឹងទទួលបានគ្រោះកាចនៃភាពងងឹតពីព្រះ ពីព្រោះពួកគេបានបដិសេធ និងមិនជឿតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណ ដែលព្រះអម្ចាស់បានប្រទានឲ្យពួកគេ។ 

ខ.៣៖ ក៏មានកណ្តូបជាច្រើនចេញពីផ្សែងមកលើផែនដី វាបានទទួលអំណាច ដូចអំណាចខ្យាដំរីដែលនៅផែនដី។ 
ព្រះនឹងបញ្ជូនសត្វកណ្តូបមកកាន់ផែនដីនេះ ហើយដាក់ទណ្ឌកម្មអំពើបាបរបស់អស់អ្នកដែលបដិសេធសេចក្តីពិតរបស់ព្រះ នៅក្នុងគំនិតមានបាបរបស់ពួកគេ។ គ្រោះកាចនៃកណ្តូបនេះមានលទ្ធភាពនាំការឈឺចាប់ដូចជាទ្រនិចរបស់ខ្យាដំរីដែរ។ ដូច្នេះ មនុស្សមានបាបទាំងអស់នៅលើផែនដីនេះត្រូវតែជឿតាមសេចក្តីស្រឡាញ់ដ៏ពិតរបស់ព្រះ។ ហើយអស់អ្នកដែលមិនធ្វើដូច្នេះ នឹងទទួលបានបទពិសោធន៍ដំបូងបំផុតនៃការមើលឃើញថា អំពើបាបរបស់ពួកគេដែលបដិសេធសេចក្តីស្រឡាញ់របស់ព្រះ និងទាស់ប្រឆាំងនឹងទ្រង់ មានទំហំឈឺចាប់ខ្លាំងប៉ុណ្ណាហើយ។ 
ព្រះបញ្ជូនកណ្តូបមកផែនដីនេះ ហើយធ្វើឲ្យមនុស្សបង់ថ្លៃឈ្នួលនៃអំពើបាបទាស់ប្រឆាំងនឹងព្រះនៃសេចក្តីពិត នៅក្នុងគំនិតមានបាបរបស់ពួកគេ។ តម្លៃនៃបាបនេះគឺជាការរងទុក្ខពីគ្រោះកាចនៃកណ្តូប។ 

ខ.៤៖ ហើយមានគេបង្គាប់ដល់វាថា កុំឲ្យបំផ្លាញស្មៅនៅផែនដី ឬរបស់ណាខ្ចី ឬដើមឈើណាឡើយ ត្រូវធ្វើទុក្ខដល់តែមនុស្សណា ដែលគ្មានត្រារបស់ព្រះនៅថ្ងាសវិញប៉ុណ្ណោះ។ 
នៅពេលព្រះទម្លាក់គ្រោះកាចនៃកណ្តូបមក ទ្រង់ក៏មិនភ្លេចបង្ហាញសេចក្តីមេត្តាករុណារបស់ទ្រង់ចំពោះអស់អ្នកដែលមានត្រារបស់ទ្រង់នៅលើថ្ងាសដែរ។ ហើយទ្រង់ក៏បង្គាប់មិនឲ្យកណ្តូបបំផ្លាញធម្មជាតិដែរ។ 

ខ.៥៖ ដែលវាបានទទួលអំណាចនោះ មិនមែននឹងសំឡាប់មនុស្សទេ គឺឲ្យបានគ្រាន់តែធ្វើទុក្ខក្នុងរវាង៥ខែវិញប៉ុណ្ណោះ ហើយដែលវាធ្វើទុក្ខនោះសោត ក៏បែបដូចជាខ្យាដំរីធ្វើទុក្ខ ក្នុងកាលដែលវាទិចមនុស្សដែរ។
ក្នុង បទចំរៀងសាឡូម៉ូន ៨:៦ ព្រះមានបន្ទូលពីសេចក្តីស្រឡាញ់ និងសេចក្តីក្រោធរបស់ទ្រង់ថា «ដ្បិតសេចក្តីស្រឡាញ់មានកំឡាំង ដូចជាសេចក្តីស្លាប់ ហើយសេចក្តីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយជំហួលនៃសេចក្តីនោះក៏ជាជំហួលនៃភ្លើង ជាអណ្តាតភ្លើងយ៉ាងសហ័សដែលមកព្រះ»។ ដូចគ្នាដែរ គ្រោះកាចនេះប្រាប់យើងអំពីភាពធ្ងន់ធ្ងរនៃទណ្ឌកម្មសម្រាប់អ្នកដែលបដិសេធសេចក្តីស្រឡាញ់របស់ព្រះ ដែលមាននៅក្នុងដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណរបស់ទ្រង់។ គ្រោះកាចនេះនឹងធ្វើទុក្ខដល់មនុស្សសម្រាប់រយៈពេល៥ខែ។ 

ខ.៦៖ នៅគ្រានោះ មនុស្សនឹងរកចង់បានសេចក្តីស្លាប់ ប៉ុន្តែមិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្តីស្លាប់នឹងរត់ចេញពីគេទៅ។ 
គ្រោះកាចនៃកណ្តូបនឹងនាំមកនូវការរងទុក្ខដ៏ធំ ដែលមនុស្សនឹងសុខចិត្តស្លាប់ ជាជាងរស់នៅក្នុងការឈឺចាប់នេះ។ ប៉ុន្តែពួកគេមិនអាចស្លាប់បានទេ ទោះបើពួកគេចង់ស្លាប់ខ្លាំងយ៉ាងណាក៏ដោយ។ គ្រោះកាចនេះបានមកដល់ ដោយសារតែមនុស្សបានព្រងើយកន្តើយចំពោះព្រះ។ ពួកគេបានព្រងើយកន្តើយចំពោះ ដែលសោយរាជ្យលើជីវិត និងសេចក្តីស្លាប់ ពីព្រោះពួកគេបានគិតថា ចុងបញ្ចប់នៃជីវិតសាច់ឈាមនេះគឺជាចុងបញ្ចប់នៃគ្រប់យ៉ាង។ ប៉ុន្តែតាមរយៈគ្រោះកាចនៃកណ្តូបនេះ ព្រះបានបង្ហាញយើងថា សេចក្តីស្លាប់មិនអាចមកទេ បើសិនមិនមានការអនុញ្ញាតពីព្រះ។ 

ខ.៧-១២៖ កណ្តូបទាំងនោះមើលទៅដូចជាសេះ ដែលរៀបនឹងចូលទៅច្បាំង នៅលើក្បាលវាមានដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមានមុខវាដូចជាមុខមនុស្ស ឯសក់វា នោះដូចជាសក់របស់ស្រីៗ ហើយធ្មេញវាដូចជាធ្មេញរបស់សត្វសិង្ហ វាពាក់អាវសឹក ដូចជាអាវសឹកដែក ហើយសូរស្លាបវា ឮដូចជាសូររទេះចំបាំង ដែលទឹមដោយសេះជាច្រើន បរជំរត់ទៅច្បាំង វាក៏មានកន្ទុយ ហើយនិងទ្រនិចដូចជាខ្យាដំរី ឯអំណាចវា ក៏នៅក្នុងកន្ទុយនោះ សំរាប់នឹងធ្វើទុក្ខដល់មនុស្ស អស់រវាង៥ខែ វាមានស្តេចត្រួតលើវាដែរ គឺជាទេវតានៃជង្ហុកធំ ដែលតាមភាសាហេព្រើរមានឈ្មោះហៅថា «អាបាដូន» តែតាមភាសាក្រេកហៅថា «អាប៉ុលីយ៉ូន» វិញ សេចក្តីវេទនាទី១បានកន្លងទៅហើយ មើល មានសេចក្តីវេទនា២យ៉ាង មកតាមក្រោយទៀត។ 
កន្ទុយរបស់កណ្តូបពីជង្ហុកដ៏ធំ មានអំណាចធ្វើឲ្យមនុស្សឈឺចាប់សម្រាប់រយៈពេល៥ខែ។ ទោះបីជាកណ្តូបទាំងនោះមានរាងដូចជាមនុស្សស្រីក៏ដោយ ក៏ពួកវាគឺជាសត្វដែលសាហាវគួរឲ្យខ្លាចដែរ។ នេះបង្ហាញពីភាពធ្ងន់ធ្ងរនៃអំពើបាបមួយ ដែលមនុស្សប្រុសចង់បានមនុស្សស្រី ជាជាងព្រះ។ យើងមិនត្រូវភ្លេចថា សាតាំងខិតខំធ្វើឲ្យយើងធ្លាក់ក្នុងអសីលធម៌ផ្លូវភេទ ហើយទាញយើងចេញឆ្ងាយពីព្រះ តាមរយៈអំពើបាបនៃសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមដែលមានយ៉ាងជ្រៅនៅក្នុងជីវិតរបស់យើង។ 

ខ.១៣-១៥៖ ទេវតាទី៦ក៏ផ្លុំឡើង នោះខ្ញុំឮសំឡេង១ ចេញពីស្នែងទាំង៤របស់អាសនាមាស ដែលនៅចំពោះព្រះ ក៏និយាយទៅទេវតាទី៦ ដែលកាន់ត្រែថា ចូរស្រាយទេវតាទាំង៤ ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ជាធំទៅ នោះក៏ស្រាយទេវតាទាំង៤ ដែលប្រុងប្រៀបសំរាប់ពេលកំណត់ថ្ងៃ ខែ និងឆ្នាំ ដើម្បីនឹងសំឡាប់មនុស្ស១ភាគក្នុង៣ចោល។ 
ឥឡូវនេះ ការជំនុំជម្រះរបស់ព្រះលើបាប ដែលទ្រង់បានទន្ទឹងរង់ចាំដោយអត់ធ្មត់ ដោយយល់ដល់មនុស្សជាតិ បានចាប់ផ្តើមហើយ។ ឥឡូវនេះ វាគឺជាពេលវេលានៃគ្រោះកាចនៃសង្រ្គាម ដែលនឹងសម្លាប់មួយភាគបីនៃមនុស្សជាតិនៅទន្លេអ៊ើប្រាតដ៏ធំ។

ខ.១៦៖ ឯចំនួនពលសេះ នោះមាន២០កោដិ ខ្ញុំក៏ឮចំនួនពលទ័ពទាំងនោះ។ 
នៅទីនេះ មានការបង្ហាញពីចំនួនកងទ័ពសេះ។ សង្រ្គាមនេះសំដៅទៅលើសង្រ្គាមអេឡិចត្រូនិកទំនើបមួយ។ ទោះបីជាមួយភាគបីនៃមនុស្សជាតិនឹងស្លាប់នៅក្នុងសង្រ្គាមនេះក៏ដោយ អស់អ្នកដែលរួចខ្លួននឹងនៅតែបន្តថ្វាយបង្គំរូបព្រះ ទាស់ប្រឆាំងនឹងព្រះ និងបដិសេធមិនប្រែចិត្តពីអំពើបាបរបស់ពួកគេដដែល។ នេះបង្ហាញប្រាប់យើងពីភាពមានះយ៉ាងខ្លាំងនៃចិត្តរបស់មនុស្សគ្រប់គ្នាជាមួយអំពើបាបរបស់ខ្លួន នៅថ្ងៃចុងក្រោយ។

ខ.១៧៖ ហើយក្នុងការជាក់ស្តែងនេះ ខ្ញុំឃើញសេះទាំងនោះ និងអ្នកដែលជិះដែរ គេមានពាក់អាវសឹកសម្បុរភ្លើង ស្វាយខ្ចី និងស្ពាន់ធ័រ ឯក្បាលសេះនោះដូចជាក្បាលសិង្ហ មានភ្លើង ផ្សែង ហើយស្ពាន់ធ័រដែលចេញពីមាត់វាមក។ 
អ្វីដែលសាវកយ៉ូហានបានមើលឃើញ គឺជាអាវុធបំផ្លាញដ៏សាហាវនៅសតវត្សទី២១ ដូចជា រថក្រោះ យន្តហោះចម្បាំង និងអាវុធទំនើប ផ្សេងៗទៀត។ 

ខ.១៨-១៩៖ មនុស្សលោក១ភាគក្នុង៣បានស្លាប់ ដោយសេចក្តី       ទេវនាទាំង៣មុខនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រ ដែលចេញពីមាត់វាមកនោះឯង ពីព្រោះអំណាចរបស់សេះទាំងនោះ គឺមាននៅក្នុងមាត់ និងក្នុងកន្ទុយវា ដ្បិតកន្ទុយវាដូចជាពស់ ដែលមានក្បាល ហើយវាក៏ធ្វើទុក្ខដោយសារកន្ទុយនោះ។ 
សង្រ្គាមដ៏ធំមួយ ដែលប្រើប្រាស់អាវុធទំនើបៗ នឹងមកដល់នៅថ្ងៃចុងក្រោយ។ ហើយមួយភាគបីនៃមនុស្សនឹងស្លាប់ ដោយសារគ្រោះកាចនៃភ្លើង និងផ្សែង ហើយស្ពាន់ធ័រ ដែលចេញពីអាវុធទាំងនោះ។ 

ខ.២០៖ រីឯសំណល់មនុស្សដែលមិនបានស្លាប់ ដោយសារសេចក្តីវេទនាទាំងនោះ ក៏នៅតែមិនព្រមប្រែចិត្ត ចេញពីការដែលស្នាដៃគេធ្វើ ដើម្បីនឹងលះចោលការគោរពដល់អារក្ស និងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើក្តី ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះឡើយ។ 
ទោះបីជាមានគ្រោះកាចទាំងនេះក៏ដោយ ក៏អស់អ្នកដែលបានរួចខ្លួនពីសង្រ្គាម បានបន្តលត់ក្រាប និងថ្វាយបង្គំរូបព្រះកាន់តែខ្លាំង ពីព្រោះមនុស្សទាំងនេះនឹងត្រូវវិនាសជាពិត។ 

ខ.២១៖ ក៏មិនបានប្រែចិត្តចោលការកាប់សំឡាប់ មន្តអាគម កំផិត និងការលួចប្លន់ ដែលគេប្រព្រឹត្តផងដែរ។
នេះបង្ហាញយើងថា នៅថ្ងៃចុងក្រោយ មនុស្សជាតិនឹងមិនប្រែចិត្តចេញពីអំពើបាបរបស់ពួកគេនៅចំពោះព្រះឡើយ។ ដូច្នេះ ព្រះនឹងវិនិច្ឆ័យមនុស្សមានបាបទាំងនេះ ប៉ុន្តែទ្រង់នឹងប្រទានផែនដីថ្មី និងមានពរមួយដល់មនុស្សសុចរិត។