খ্রীষ্টীয় বিশ্বাসের উপরে যে প্রশ্নগুলি প্রায়শই করা হয়ে থাকে
বিষয় ১: জল ও আত্মা হতে নুতন জন্ম প্রাপ্ত হওয়া
1-19. ហេតុអ្វីយើងត្រូវជឿលើព្រះយេស៊ូវ?
យើងត្រូវជឿលើព្រះយេស៊ូវ ដើម្បី៖ (១) បំពេញសម្រេចបំណងព្រះហឫទ័យព្រះ (២) បានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់យើង (៣) ចូលទៅក្នុងនគរស្ថានសួគ៌ ដើម្បីរស់នៅអស់កល្បជានិច្ចជាមួយព្រះអម្ចាស់។ យើងទាំងអស់គ្នា គឺជាមនុស្សមានបាប ដែលនឹងត្រូវធ្លាក់ទៅក្នុងស្ថាននរក បើសិនមិនមានជំនឿលើព្រះយេស៊ូវ ដែលជាព្រះអង្គសង្រ្គោះរបស់យើង។ មានតែព្រះយេស៊ូវជាព្រះអង្គសង្រ្គោះរបស់យើងទេ ដែលអាចសង្រ្គោះយើងចេញពីស្ថាននរកបាន។ ដូច្នេះ យើងត្រូវជឿលើព្រះយេស៊ូវ ពីព្រោះទ្រង់គឺជាព្រះអង្គសង្រ្គោះពិតប្រាកដតែមួយ។ • តើអ្នកដែលជឿលើព្រះយេស៊ូវ ហើយបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ នឹងទៅណា នៅទីបំផុត? - ស្ថានសួគ៌ - • តើអ្នកដែលមិនជឿលើព្រះយេស៊ូវ ហើយមិនបានសង្រ្គោះចេញពីអំពើបាបរបស់ខ្លួន នឹងទៅណា នៅទីបំផុត? - នៅក្នុងស្ថាននរកសម្រាប់អំពើបាបទាំងអស់របស់ពួកគេ៖ បឹងភ្លើង (វិវរណៈ ២១:៨) – • តើអ្នកណាគឺជាចៀមនៃព្រះ? - អ្នកដែលទទួលបានការអត់ទោសអំពើបាប ដោយជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ - ហើយ «មានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ» (យ៉ូហាន ១០:១៦) គឺជាពពែ ពីព្រោះពួកគេជឿលើអ្វីតាមតែចិត្ត និងការយល់របស់ខ្លួន ហើយពួកគេនៅតែជាមនុស្សមានបាបនៅឡើយ ខណៈដែលអ្នកដែលជឿលើបុណ្យជ្រមុជ និងព្រះលោហិតរបស់ព្រះយេស៊ូវ បានសង្រ្គោះម្តងជាសម្រេច ហើយក្លាយជាចៀមនៃព្រះ។
তালিকা