Search

খ্রীষ্টীয় বিশ্বাসের উপরে যে প্রশ্নগুলি প্রায়শই করা হয়ে থাকে

বিষয় ৩: প্রকাশিত বাক্য

3-13. ស្មរបន្ទាល់ទាំងពីរនាក់ត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកឡើងទៅស្ថានសួគ៌ បន្ទាប់ពីបានបញ្ចប់សេចក្តីបន្ទាល់របស់ពួកគេ។ តើនេះខុសគ្នាយ៉ាងដូចម្តេចពីការលើកពួកបរិសុទ្ធឡើងទៅស្ថានសួគ៌ នៅពេលព្រះគ្រីស្ទយាងមកជាលើកទីពីរ?

ដូចដែលខ្ញុំបានពន្យល់ នៅក្នុងចម្លើយរបស់ខ្ញុំសម្រាប់សំណួរទី២ហើយ ស្មរបន្ទាល់ទាំង២នេះគឺជាអ្នកបម្រើពិសេសរបស់ព្រះ ដែលទ្រង់នឹងលើកឡើងពីសាសសន៍អ៊ីស្រាអែល ដើម្បីសង្រ្គោះពួកគេ។ មានកិច្ចការសំខាន់មួយ ដែលព្រះត្រូវតែធ្វើ មុនពេលទ្រង់បំផ្លាញលោកិយនេះចោល គឺត្រូវសង្រ្គោះសាសន៍អ៊ីស្រាអែលចេញពីបាប ហើយធ្វើឲ្យពួកគេចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌។ 
សាវកប៉ុលបាននិយាយនៅក្នុង រ៉ូម ៣:២៩-៣០ ថា «តើព្រះអង្គទ្រង់ជាព្រះនៃសាសន៍យូដាតែប៉ុណ្ណោះ តើទ្រង់មិនមែនជាព្រះនៃសាសន៍ដទៃដែរទេឬអី មែនហើយ ទ្រង់ជាព្រះនៃសាសន៍ដទៃដែរ ដ្បិតគឺជាព្រះតែ១ព្រះអង្គ ដែលនឹងរាប់ទាំងពួកកាត់ស្បែក ថាជាសុចរិត ដោយសារតែគេមានសេចក្តីជំនឿ ព្រមទាំងពួកអ្នកដែលមិនកាត់ស្បែកផង ដោយគេមានសេចក្តីជំនឿនោះដែរ»។ របៀបបានសង្រ្គោះចេញពីបាបនៅចំពោះព្រះសម្រាប់ពួកសាសន៍ដទៃ និងសាសន៍ អ៊ីស្រាអែលគឺដូចគ្នា។ សម្រាប់សាសន៍អ៊ីស្រាអែល និងពួកសាសន៍ដទៃ ការរាប់ជាសុចរិតកើតឡើង តាមរយៈជំនឿរបស់ពួកគេតាមដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណតែមួយ។ ដើម្បីបានសង្រ្គោះចេញពីអំពើបាបទាំងអស់របស់ពួកគេ សាសន៍ យូដាក៏ត្រូវតែទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់ខ្លួនផងដែរ ហើយជឿដូចជាពួកសាសន៍ដទៃជឿថា ព្រះយេស៊ូវគ្រីស្ទបានទទួលផ្ទុកអំពើបាបទាំងអស់របស់ពួកគេដាក់លើអង្គទ្រង់ តាមរយៈបុណ្យជ្រមុជរបស់ទ្រង់ ហើយថា ទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីទទួលទោសសម្រាប់អំពើបាបទាំងនេះជំនួសពួកគេ។ 
ព្រះប្រព្រឹត្តចំពោះសាសន៍យូដា និងពួកសាសន៍ដទៃដូចគ្នា ហើយទ្រង់បានប្រទានសេចក្តីសង្រ្គោះតែមួយដូចគ្នាដល់ពួកគេ តាមរយៈ ជំនឿ។ ដូច្នេះហើយបានជាព្រះបានអនុញ្ញាតឲ្យស្មរបន្ទាល់ទាំង២របស់ទ្រង់ទៅកាន់សាសន៍យូដា ក្នុងកំឡុងពេលបីឆ្នាំកន្លះដំបូងនៃសេចក្តីវេទនាដ៏ធំ ហើយអនុញ្ញាតឲ្យស្មរបន្ទាល់ទាំង២នេះប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់ពួកគេ។ 
ទាក់ទងនឹងស្មរបន្ទាល់ទាំង២នេះ វិវរណៈ ១១ និយាយអំពីដើម អូលីវទាំង២ និងជើងចង្កៀងទាំង២។ ដើមអូលីវទាំង២សំដៅទៅលើអ្នកបម្រើទាំង២របស់ព្រះ ដែលនឹងលើកឡើងសម្រាប់សេចក្តីសង្រ្គោះរបស់សាសន៍អ៊ីស្រាអែល ហើយជើងចង្កៀងទាំង២សំដៅទៅលើពួកជំនុំទាំង២របស់ព្រះ ដែលមួយជារបស់សាសន៍អ៊ីស្រាអែល និងមួយទៀតជារបស់ពួកសាសន៍ដទៃ។ នៅក្នុងន័យផ្សេង ព្រះនឹងអនុញ្ញាតឲ្យពួកជំនុំទាំង២របស់ទ្រង់រួបរួមគ្នាប្រកាសដំណឹងល្អអំពីទឹក និងព្រះវិញ្ញាណទៅកាន់សាសន៍អ៊ីស្រាអែល និងពួកសាសន៍ដទៃ ក្នុងកំឡុងពេលបីឆ្នាំកន្លះនៃ សេចក្តីវេទនាដ៏ធំ។ 
ឥឡូវនេះ ពួកជំនុំរបស់ព្រះមិនមាននៅក្នុងចំណោមសាសន៍ អ៊ីស្រាអែលទេ។ ប៉ុន្តែកាលណាព្រះស្ទង់ចិត្តរបស់ពួកគេ ហើយកាលណាពេលវេលារបស់ទ្រង់មកដល់ ទ្រង់នឹងត្រៀមចិត្តរបស់ពួកគេ ដើម្បីទទួលយកព្រះបន្ទូលរបស់ទ្រង់ លើកអ្នកបម្រើទាំង២របស់ទ្រង់ឡើងសម្រាប់ពួកគេ ហើយធ្វើឲ្យពួកគេទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់ពួកគេ។ 
ដូច្នេះ ព្រះនឹងសង្រ្គោះទាំងសាសន៍អ៊ីស្រាអែល និងទាំងពួកសាសន៍ដទៃ ក្នុងកំឡុងពេលរងទុក្ខវេទនាដ៏ធំ។ ហើយទ្រង់ក៏នឹងអនុញ្ញាតឲ្យមានការបៀតបៀន និងទុក្ករកម្មរបស់ពួកបរិសុទ្ធកើតឡើងចំពោះសាសន៍ អ៊ីស្រាអែល និងពួកសាសន៍ដទៃដូចគ្នា។ ការពិតថា ស្មរបន្ទាល់ទាំង២ត្រូវបានសម្លាប់ បន្ទាប់ពីបានបញ្ចប់ការធ្វើសេចក្តីបន្ទាល់របស់ពួកគេ និងបន្ទាប់មក ត្រូបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ និងលើកទៅស្ថានសួគ៌ក្នុងរយៈពេលបីថ្ងៃកន្លះ មានផ្ទុកការពិតថា ដូចជាស្មរបន្ទាល់ទាំង២នេះដែរ ពួកអ្នកបម្រើរបស់ព្រះ និងរាស្ត្ររបស់ទ្រង់ក្នុងចំណោមពួកសាសន៍ដទៃក៏នឹងតយុទ្ធនឹងអាទទឹងនឹងព្រះគ្រីស្ទ ត្រូវបានសម្លាប់ ហើយចូលរួមនៅក្នុងការរស់ពីស្លាប់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ពួកគេផងដែរ។